Monday, May 18, 2026

☆☆ កុលាបនៃស្នេហ៍ Ep49


xxxxix



      ''អាប់ប៉ា!''   ពេលដែលឃេីញថាអ្នកដែលមកយកខ្លួនមិនមែនជាម៉ាក់របស់ខ្លួនឯងដូចរាល់ដង ជេដិនប្រញាប់រត់ទៅអេាបអ្នកដែលលុតជង្គង់ចុះហេីយលាដៃចាំខ្លួនឯងហេីយជាស្រេច

      ''នឹកជេដិនដល់ហេីយ''

      ''ជេដិនក៏នឹកអាប់ប៉ាដូចគ្នា''   ហេឆាន់ញញឹមចេញមក មុននឹងមានអារម្មណ៍ថាទឹកភ្នែកកំពុងតែហូរចុះកាត់ថ្ពាល់

      ''ង៉ៃ... អាហឹម... ង៉ៃនេះជេដិនចង់ញាំុអី អាប់ប៉ានាំទៅញាំុ''

      ''ចង់ញាំុប៊ឺកឺរ ហេីយនិងការ៉េម!''   ហេឆាន់យកដៃជូតទឹកភ្នែករបស់ខ្លួនឯងចេញ មុននឹងញញឹមចេញមក ចំពោះចំលេីយដែលហេឆាន់ធ្លាប់លឺជាញឹកញាប់

មិនអេាយញឹកញាប់ម៉េច បេីជារបស់ដែលជេដិនចូលចិត្តអា៎យ

      ''តោះ! អាប់ប៉ា នាំទៅញាំុប៊ឺកឺរ ហេីយនិងការ៉េម''



renjun
18:40

ហ្យុង
អត់ទាន់ចេញហេ៎ហ៎?

19:30

ហ្យុងញាំុអីអត់?
អា៎
សុំទេាស
ហ្យុងនាំជេដិនមកញាំុអី
ហ្យុងភ្លេចប្រាប់
អ៎
អូខេចឹង
ចង់បានអីអត់ហ្យុងទិញទៅអេាយ
អត់អីហេ៎
ហ្យុងមកវិញម៉េាងម៉ាន?
ង៉ៃនេះហ្យុងសុំគេងជាមួយជេដិនណា៎
អូខេ



រេនជុនអង្គុយលេីព្រំខាងមុខសាឡុង មុននឹងយកបាតដៃខ្ទប់មុខរបស់ខ្លួនឯង ហេីយយំចេញមកជាលេីកដំបូងក្នុងថ្ងៃនេះ រេនជុនអង្គុយទីនេះជិត 5ម៉េាងហេីយ តាំងពីម៉េាង 3ថ្ងៃ សង្ឃឹមថានឹងបានជួបហ្យុងពេលហ្យុងត្រលប់មកវិញ

ហ្យុងដែលធ្លាប់តែសួររាល់ថ្ងៃ ថាល្ងាចនេះចង់ញាំុអី
ហ្យុងដែលតែងតែបបួលរេនជុនទៅជាមួយរាល់លេីក

តែគ្រាន់តែលែងគ្នាភ្លាម ហ្យុងក៏ផ្លាស់ប្តូរភ្លាមដូចមេឃនឹងដី ធ្វេីអេាយរេនជុនទទួលយកស្ទេីរតែមិនបាន



h
21:22

ហេឆាន់
ចេញមកនិយាយគ្នាតិច

22:32

ទឹមនាំជេដិនចូលគេងហេីយ
មានការអីហ៎?
ម៉េចបានអត់ទៅផ្ទះវិញ?
នឹកជេដិន
កុហក
នឹកជេដិនមែន
រាល់ដងឃេីញនិយាយរហូតថាអត់ចង់អេាយលេាករេនជុននៅផ្ទះម្នាក់ឯង
ហេតុអីថ្ងៃនេះបណ្តេាយអេាយនៅម្នាក់ឯង?
គ្រប់មួយឆ្នាំអា៎យ
ថារកលែងគ្នា
ចឹងបានអត់ចង់ទៅផ្ទះហ៎?
អឺម
ហេតុអីមិនប្រាប់លេាករេនជុនតាមត្រង់?
ស្រលាញ់គេដល់ថ្នាក់ហ្នឹងសុំអេាយគេនៅជាមួយហូវ
ទ្រាំឃេីញរេនជុនយំដេាយសារអ្នកផ្សេងលែងបានអា៎យ
គេស្រលាញ់គ្នាតាំងពីមុន តាមពិតញ៉ុមអត់គួរបំបែកបំបាក់គេសោះ
មកដឹងខ្លួនពេលនេះហួសពេលហេីយ
អឺម
ហួសពេលហេីយ
ហួសពេលខ្លាំងមែនទែន
បេីអាចបង្វិលពេលវេលាថយក្រេាយបានញ៉ុមនឹងបដិសេធលេាកយាយ
ញ៉ុមនឹងមិនរៀបការជាមួយរេនជុនដាច់ខាត
រៀបការហេីយកាន់តែមានអារម្មណ៍ថាពិបាកកាត់ចិត្តជាងមុនទៀត
កាន់តែស្រលាញ់គេលេីសដេីមទៀត
ហឺមមមមម
ហេឆាន់អេីយហេឆាន់



CL
16:10

ង៉ៃនេះហ្យុងនៅដល់បិទហាងអត់?
នៅ
ថីហ៎?
អផ្សុក
អត់អីធ្វេី
ចង់ទៅក្រៅ
ចាំល្ងាចតិចបានអត់?
ម៉េាង 4អីនីងនីងមក ចាំហ្យុងទៅវិញ
អូខេ
ញាំុអីពេលថ្ងៃនៅ?
អ៊ុំស្រីយកឡេីងមកអេាយអា៎យ
អឺម
ហ្យុង
ផ្ញេីរទិញបៀរមកផងបានអត់?
បៀរ?
គ្រប់អាយុនៅនៀក?
គ្រប់អា៎យតាំងពីឆ្នាំមុន
នេះហ្យុងនៅគិតថាញ៉ុមអាយុម៉ាននៀក?
ស្មានតែទឹម 18
អូខេៗ
ចាំទិញទៅ
ដូរចិត្តអា៎យ
ញ៉ុមលែងចង់ទៅដេីរអា៎យ
ម៉េចចឹង?
ខ្ជិលកាន់ឈេីច្រត់
ជិះរទេះរុញហូវ
ចាំហ្យុងរុញអេាយ
មែនហ៎?
អឺម



គ្រាំងងងង

      ''អូយ!''   ជីសុងស្រែកឡេីងភ្លាម ពេលដែលមានអារម្មណ៍ថាជេីងរបស់ខ្លួនឯងបុកត្រូវនឹងអ្វីម្យ៉ាងយ៉ាងខ្លាំង រហូតដល់ត្រូវយកដៃទៅចាប់តែក៏ចាប់បានតែបង់ដែលរុំជុំវិញជេីងតែប៉ុណ្ណោះ

ជីសុងសន្សឹមៗបេីកភ្នែកឡេីង មុននឹងឃេីញថាពេលនេះខ្លួនឯងកំពុងតែគេងលេីឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវរបស់ឆេនឡឺ

      ''ថីហ្នឹង?''   សំលេងរបស់ឆេនឡឺតាមមកជាមួយនឹងសំលេងសំរឹបជេីងចុះមកពីជាន់ទី 2 ដេាយភាពភ្ញាក់ផ្អេីល និងប្រញាប់ប្រញាល់

      ''ហ្យុង...?''

      ''កេីតអី? ម៉េចបានទៅគេងលេីឥដ្ឋ?''   ឆេនឡឺសួរឡេីង មុននឹងជួយគ្រាជីសុងអេាយឡេីងទៅគេងលេីសាឡុងវិញយ៉ាងលំបាកលំបិន ព្រោះជីសុងប្រេីជេីងបានតែម្ខាង

      ''ហេីយហ្យុងអត់មានចិត្តថានាំញ៉ុមឡេីងទៅគេងលេីពូកអីត្រឹមត្រូវហេ៎ហ៎?''

      ''អេាយហ្យុងបីឡេីងទៅជាន់ទី 2ហ៎?''

      ''ហេីយទុកញ៉ុមអេាយគេងលេីឥដ្ឋហ៎?''

      ''ដាក់អេាយគេងលេីសាឡុងត្រឹមត្រូវ ធ្លាក់ខ្លួនឯងអីខ្លួនឯង មកបន្ទេាសគេ''

      ''ឆឹសស មិត្តភក្តិគេចិត្តអាក្រក់ដូចគ្នា''   ជីសុងពេបមាត់មិនពេញចិត្ត មុននឹងយកដៃម៉ាស្សាសៀតផ្ការបស់ខ្លួនឯងតិចៗ ពេលដែលមានអារម្មណ៍ថាឈឺក្បាល

      ''ឈឺក្បាលហ៎? លេបថ្នាំអត់?''   ពេលដែលឃេីញទឹកមុខរបស់ជីសុងហេីយ ឆេនឡឺក៏មានអារម្មណ៍ថាខុសតិចៗ ដែលទុកជីសុងចេាលកណ្តាលផ្ទះបែបនេះ

តែឆេនឡឺក៏នៅតែចិត្តល្អទៅយកខ្នេីយហេីយនិងភួយមកដណ្តប់អេាយត្រឹមត្រូវ ទោះបីជាពេលនេះវានាំគ្នាធ្លាក់រប៉ាត់រប៉ាយពេញលេីឥដ្ឋក៏ដេាយ

      ''អត់ហេ៎ ចង់មុជទឹក''

      ''ចាំហ្យុងនាំទៅ ម៉ោះ!''



រេនជុនអង្គុយរវេីរវាយក្នុងបន្ទប់ធ្វេីការរបស់ខ្លួន រង់ចាំផ្កាកុលាបដែលមិនបានទទួលជិតមួយអាទិត្យហេីយ

ថ្ងៃនេះគួរតែបាន 5ទង ហេីយយកទៅផ្ទះវិញហេីយ តែក្នុងថូរផ្កាបែរជាមានតែ 2ទង ហេតុអីបានមានអារម្មណ៍ថាស្រងោះស្រងេាចបែបនេះ

ម្សិលមិញពេលយកផ្កាទៅដូរទឹក មានផ្កាមួយចាប់ផ្តេីមស្រពេាន ហេីយឡេីងពណ៌ត្នេាត រេនជុនអង្គុយអេាបផ្កានោះ ហេីយយំមួយសន្ទុះធំ

តែមិនថាយំដល់ម៉េាងប៉ុន្មានក៏មិនឃេីញហេឆាន់ត្រលប់មកផ្ទះវិញ

រេនជុនសំលឹងមេីលជុំវិញផ្ទះ មុននឹងឃេីញរូបភាពរបស់ហេឆាន់គ្រប់កន្លែង

ហ្យុងដែលឈរធ្វេីម្ហូបក្នុងផ្ទះបាយអេាយរេនជុនញាំុ
ហ្យុងដែលឈរលាងចានព្រោះរេនជុនមិនចូលចិត្តលាង
ហ្យុងដែលអង្គុយមេីលរឿងជាមួយគ្នាលេីសាឡុង
ហ្យុងដែលគេងអេាយរេនជុនអេាបធ្វេីអេាយរេនជុនមិនចាំបាច់អេាបមូមីនទៀត

នឹកហ្យុងដល់ហេីយ...

ពីពេលនេះទៅត្រូវនៅដេាយអត់មានហ្យុង...

មិនដឹងនៅកេីតអត់ហេ៎ណ៎...



      ''ង៉ៃអាទិត្យហេីយហ្យុងនៅទៅបេីកហាងទៀតហ៎?''   ជីសុងរករឿងភ្លាម ពេលដែលឃេីញឆេនឡឺងេីបពីព្រឹកមុជទឹកផ្លាស់សំលៀកបំពាក់ដូចរាល់ដង

      ''ចុះហាងហ្យុងអត់មានង៉ៃឈប់ផង''

      ''ចង់ទៅក្រៅ...''

      ''ចង់ទៅណា?''

      ''អត់ដឹង... តែនៅតែក្នុងបន្ទប់អផ្សុកអា៎''

      ''ជីសុងចង់ទៅផ្ទះវិញអត់?''   ឆេនឡឺសួរឡេីងដេាយសំលេងធម្មតា មិនបានដេញ តែក៏ធ្វេីអេាយជីសុងធ្លាក់ទឹកមុខភ្លាម

      ''ហ្យុងធុញញ៉ុមអា៎យហ៎?''

      ''មែនហេ៎! ហ្យុងគ្រាន់សួរ... ជីសុងចង់នៅដល់ពេលណាក៏បាន''

      ''ញ៉ុមចង់ទៅនៅក្រៅអា៎''

      ''ចាំជេីងជាសិនហូវ ម៉េចដែរ? និយាយជាមួយអ៊ុំស្រីផង អ៊ុំស្រីបារម្ភ''

     ​​ ''...''

      ''ជីសុង!''

      ''ដឹងអា៎យៗ ហ្យុងរអ៊ូរហូត''

      ''ចុះបេីនិយាយអត់ស្តាប់''

      ''ស្តាប់អា៎យតា៎''

      ''អឺម ហ្យុងទៅអា៎យចឹង''

      ''ទៅដែរបានអត់?''

      ''ហឺម?''   ឆេនឡឺដែលរៀបដេីរចេញពីបន្ទប់ហេីយ ត្រូវឈប់ឆ្ងក់ មុននឹងងាកត្រលប់ទៅមេីលជីសុងវិញ

      ''ទៅអង្គុយលេងហាងហ្យុងបានអត់?''

      ''ប្រាកដចិត្តអត់?''

      ''ម៉េចបានហ្យុងសួរចឹង?''

      ''ហាងហ្យុងនៅទល់មុខក្រុមហ៊ុនរេនជុន''

      ''...''

      ''ឱកាសបានជួបរេនជុនមានច្រេីនអា៎ណា៎''

      ''ចឹងលែងទៅអា៎យ''

      ''អូខេ''

ឆេនឡឺបែរខ្នងរៀបដេីរចេញមកម្តងទៀត តែក៏ត្រូវសំលេងចេញពីក្នុងបន្ទប់ឃាត់ទុកម្តងទៀត

      ''ង៉ៃនេះង៉ៃអាទិត្យ ហ្យុងបេាកញ៉ុមមែន?''

      ''អឺមែន ង៉ៃនេះង៉ៃអាទិត្យ ភ្លេច''

      ''អា~ ហ្យុង ជីនចាស់!''



ជាលេីកទីមួយដែលជីសុងបានមកហាងរបស់ឆេនឡឺមុនម៉េាងដែលហាងបេីក នៅខាងក្នុងស្ងាត់ជ្រៀបគ្មានសំលេងអីទាំងអស់ គ្មានសូម្បីតែមនុស្សម្នាក់ ឆេនឡឺដេីរទៅបេីកកុងតាក់ភ្លេីង ដេាយមានជីសុងដេីរកាន់ឈេីច្រត់ទៅកាន់តុប្រចាំរបស់ខ្លួន

តុដែលអាចមេីលឃេីញក្រុមហ៊ុនដែលនៅទល់មុខ...

ជីសុងសំលឹងមេីលច្រកចូលដែលគ្មានអ្នកណាដេីរទៅដេីរមកដូចរាល់ដង មុននឹងប្រញាប់អេានមុខចុះពេលដែលមានអារម្មណ៍ថាទឹកភ្នែកចាប់ផ្តេីមហូរចុះមក

      ''ហូ~~''   ជីសុងភ្លំខ្យល់ចេញតាមបបូរមាត់ ហេីយដកដង្ហេីមយឺតៗ មុននឹងបិទភ្នែកជិតដេីម្បីព្យាយាមទប់មិនអេាយខ្លួនឯងយំខ្លាំងជាងនេះទៀត

កឹក

ជីសុងសំលឹងមេីលតាមសំលេង មុននឹងឃេីញថានៅលេីតុមានកែវទឹកមួយកែវ ហេីយអ្នកដែលដេីរយកមកដាក់មុននេះដេីរទៅខាងក្នុងវិញបាត់ទៅហេីយ ជីសុងដកដង្ហេីមចេញចូលមួយៗម្តងទៀត មុននឹងយកឈេីច្រត់មកកាន់ ហេីយងេីបឈរឡេីង

      ''ហ្យុង!''

      ''ហឺម ថី?''

      ''មានអីអេាយជួយអត់?''   សួរបណ្តេីរ ឈានជេីងដេីរទៅកាន់ខេានតឺបណ្តេីរ

      ''មិនបាច់ហេ៎ អង្គុយហ្នឹងអា៎យ''

      ''អផ្សុកអា៎ ហ្យុងរកអីអេាយធ្វេីតិច''

      ''ហឺមមមម''   ឆេនឡឺដកដង្ហេីមធំចេញមក មុននឹងងាកមេីលជុំវិញថាមានអីដែលអាចអេាយជីសុងអង្គុយធ្វេីបានអត់ ព្រោះជីសុងប្រាកដជាឈរធ្វេីមិនបាននោះទេ

តែមិនថារកមេីលប៉ុណ្ណាក៏មិនដឹងអេាយជីសុងធ្វេីអី ព្រោះការងារភាគច្រេីនត្រូវការឈរ ហេីយនិងដេីរ

      ''ជីសុងទៅអង្គុយចាំហ្យុងសិនបានអត់? ចាំហ្យុងយកនំទៅអេាយជួយធ្វេី''

      ''អូខេ''   ហេីយជីសុងក៏ព្រមដេីរទៅអង្គុយចាំឆេនឡឺតាមសំរួល មុននឹងយកទូរស័ព្ទឡេីងមកចុចលេងមួយសន្ទុះធំ

      ''ទៅលាងដៃហូវ ហេីយជួយធ្វេីខុកគីតិច''   ឆេនឡឺនិយាយឡេីង មុននឹងយកម្សៅខុកគីដែលខ្លួនឯងវ៉ៃចូលគ្នាហេីយក្នុងចានទៅដាក់លេីតុ ព្រមជាមួយនឹងថាសតូចៗ 2 ចាំអេាយជីសុងត្រលប់មកវិញ មុននឹងប្រាប់អេាយយកស្លាបព្រាដួសការ៉េមទៅដួសម្សៅខុកគី ហេីយដាក់លេីថាសតំរៀបគ្នាជាជួរ

ឆេនឡឺខំរកស្លាបព្រាដែលតូចជាងគេមក ដេីម្បីអេាយជីសុងធ្វេីអេាយបានយូរបន្តិច តែមិនដល់កន្លះម៉េាងជីសុងក៏ធ្វេីហេីយ ឆេនឡឺយកនំខាប់ខេកតូចៗដែលទេីបតែដុតហេីយមុននេះទៅអេាយជីសុងជួយតុបតែងខាងលេី ដេាយសារតែគ្រីមរបស់ហាងឆេនឡឺគឺជាបាត់តឺគ្រីមទេីបមានភាពរឹងជាងវីបគ្រីមធម្មតា ហេីយវាក៏ធ្វេីអេាយជីសុងពិបាកធ្វេីគួរសម ទេីបចំណាយពេលជិតមួយម៉េាងសំរាប់ការតុបតែង ចំពេលដែលឆេនឡឺត្រៀមនំ និងសាំងវិចចូលទូរហេីយល្មម

      ''ណែស ខុកគីដែលជីសុងធ្វេី''   ឆេនឡឺយកខុកគីដែលខ្លួនឯងដាក់ក្នុងក្រឡធំមួយទៅដាក់លេីតុចំពោះមុខជីសុង ហេីយស្នាមញញឹមក៏ផុសឡេីងលេីផ្ទៃមុខនោះ

      ''ភ្លក់បានអត់?''

      ''អឺម''

ជីសុងបេីកក្រឡ មុននឹងយកខុកគីមួយចេញមកដាក់ចូលមាត់ មុននឹងញញឹមចេញមកម្តងទៀត

      ''ឆ្ងាញ់អា៎''   ទោះបីជាមិនបានផ្សំគ្រឿង វ៉ៃម្សៅដេាយខ្លួនឯងក៏ដេាយ ក៏ធ្វេីអេាយជីសុងមានមេាឌធភាពលេីខ្លួនឯងដែរ ដែលបានជួយធ្វេី

      ''...''

      ''ហ្យុងមែនធ្វេីលក់ហេ៎ហ៎? ហ្យុងធ្វេីអេាយញ៉ុមហ៎?''

      ''ហ្យុងលក់តែខេក ហេីយនិងសាំងវិច អត់បានធ្វេីខុកគីលក់ផង''



n_n
10:40

នីង
ង៉ៃនេះមករៀងថ្ងៃតិចបានអត់?
ហឺមមមម?
ទៅម៉េាងម៉ាន?
12អី
លឿនមែសសសស
មិនទាន់ងេីបពីគ្រែផង

មានការតិច
អត់នៅហាងទៀតអា៎យហ៎?
មួយរយៈនេះចំលែកៗ

ចំលែកអី?
មានសង្សារហ៎?
🙄
ប្អូន
ប្អូនមែនអត់?

ក្នុងទូរស័ព្ទមានរូបឆ្មារម៉ានរូប?
សុំទិញ
ហេីយឈប់ផ្ញេីរមកទៀត

ទិញមែនហ៎?
ក្លាយជាអ្នកមានអា៎យយយ
ទំនេរមែនបានអង្គុយ save រូបឆ្មារដល់ 1000រូប



នីង! អុី! ចូវ!
កាត់ប្រាក់ខែ!!!

ហៅគេទៅមុនម៉េាងហេីយគំរាមកាត់ប្រាក់ខែគេទៀត
គួរទៅអត់នេះ
សុំអង្វរ!
ឈប់ផ្ញេីរ
ខេៗៗៗ
ទៅក៏បាន
សុំពេលមុជទឹក តែងមុខ 2ម៉េាងកន្លះ
ម៉េាង 1អីបានទៅដល់
🤦🏻‍♂️
អឺម
តាមសំរួល

🙄

13:03

អ៎
ប្អូន
ខេៗៗៗៗៗៗ
ជឿៗៗៗៗៗ



ក្រេាយពេលផ្តាំផ្ញេីរអេាយនីងនីងជួយមេីលហាងអេាយហេីយ ឆេនឡឺក៏នាំជីសុងទៅហាងទំនេីបជិតៗនេះដេីម្បីរកអីញាំុ ព្រោះពេលនេះម៉េាងជាង 1ទៅហេីយ ទាំងពីរនាក់មិនទាន់បានញាំុអីចូលពោះផង ជីសុងចង់ញាំុប៊ឺកឺរ ហេីយឆេនឡឺគ្មានអីដែលខ្លួនឯងចង់ញាំុជាពិសេស ទេីបតាមចិត្តជីសុង នាំអ្នកដែលកំពុងតែអង្គុយលេីរទេះរុញទៅកាន់ជាន់ទី 3ដែលមានហាងលក់ម្ហូបជាច្រេីននៅជាប់ៗគ្នា

ក្រេាយពីបានញាំុអីដែលខ្លួនឯងចង់ញាំុហេីយ ជីសុងក៏អង្គុយស្ងៀមៗអេាយឆេនឡឺនាំទៅកន្លែងដែលឆេនឡឺចង់ទៅម្តង ទាំងពីរនាក់មកឈប់ពីមុខហាងលក់សត្វចណ្ចឹមដែលនៅជាន់ផ្ទាល់ដី នៅខាងមុខហាងមានទូរកញ្ចក់ 4ទូរ ដែលមានកូនឆ្កែ 4ពូជផ្សេងៗគ្នា ហេីយក៏មានពណ៌ខុសៗគ្នាដែរ

      ''ហ្យុងចង់ចញ្ចឹមហ៎?''

      ''អឺម ហ្យុងថារកចញ្ចឹមឆ្មារ''   ឆេនឡឺរុញជីសុងចូលទៅខាងក្នុងដែលមានទូរជាច្រេីនទូរទៀត ហេីយមានកូនឆ្មារជាច្រេីនក្បាលកំពុងតែដេីរទៅដេីរមក កូនឆ្មារខ្លះកំពុងតែគេងលក់មេីលទៅគួរអេាយស្រលាញ់ខ្លាំងមែនទែន

      ''ម៉េចបានហ្យុងចង់ចញ្ចឹមឆ្មារ?''

      ''ហ្យុងអត់សូវមានពេលមេីល បេីចញ្ចឹមឆ្មារអេាយនៅផ្ទះមួយម៉ាក់បាន''

      ''...''   ជីសុងសំលឹងមេីលកូនឆ្មារ ragdoll ដែលមានរេាមពណ៌ត្នេាតខ្ចី ធ្វេីអេាយនឹកឃេីញដល់អ្នកដែលខ្លួនឯងដាក់ឈ្មោះ line ជារូប emoji រូបឆ្មារពេបមាត់

នៅសុខៗក៏មានអារម្មណ៍ថាក្តៅត្រង់ភ្នែក ទេីបប្រញាប់អេានមុខចុះ ហេីយដកដង្ហេីមវែងៗចេញមក តែក៏មិនអាចទប់ទឹកភ្នែកមិនអេាយស្រក់ចុះមកបាន

      ''ជួយរេីសតិចមេីល ថាគួរយកមួយណា?''

      ''ញ៉ុមអត់ចង់ចញ្ចឹមឆ្មារហេ៎ ហ្យុងចញ្ចឹមកូនឆ្កែបានអត់?''

      ''ហ្យុងអត់មានពេលមេីលហេ៎''

      ''ញ៉ុមមេីលអេាយ''

      ''ហេីយពេលជីសុងជា ណាគេអ្នកមេីល?''

      ''ចាំញ៉ុមយកទៅជាមួយ''

      ''អុញ! ហ្យុងអ្នកទិញ''

      ''ណា៎ ហ្យុង ណា៎! ចញ្ចឹមឆ្កែណា៎''

      ''អុញ! ហេីយសំរេចថាណាគេអ្នកចង់ចញ្ចឹមនៀក''   ឆេនឡឺធ្វេីមុខមិនយល់ ហេីយយកដៃអេសក្បាលរបស់ខ្លួនឯងតិចៗ

      ''ណា៎''



CL
18:02

ឆេនឡឺអា៎
នៅណា?
នៅហាង
ម៉ាមានការអីហ៎?


?
អ៎
ដេកាល់
ទឹមទិញមក
ក្រែងលេីកមុនថាអត់ចង់ចញ្ចឹមសត្វ
ខ្លាចអត់មានពេលមេីល
ម៉េចបានអាលូវដូរចិត្ត?
ជីសុងនៅផ្ទះអត់មានអីធ្វេី
ទិញទុកអេាយជីសុងមេីល
😏👌🏻



jw
21:01

ម៉េចអា៎យខាងនោះ?
រវេីរវាយ
អារម្មណ៍អត់នៅក្នុងខ្លួន
អត់និយាយអត់អី
បាយទឹកក៏មិនសូវចង់ញាំុ
ទាល់តែបង្ខំ
អឺម
នៅយំអត់?
នៅក្រុមហ៊ុនអត់ឃេីញយំហេ៎
តែនៅផ្ទះអីអត់ដឹងហេ៎
អឺម
ហេីយចុះខាងនោះ?
យំម៉ាភ្លេតៗ
ពេលនឹកឃេីញដល់រេនជុនដឹង
ហេីយព្យាយាមទប់ខ្លួនឯង
ពេលមានអីធ្វេីអត់សូវគិតច្រេីនហេ៎
អឺម
ល្អអា៎យ
ទឹមមួយអាទិត្យបានប៉ុណ្ណឹងគ្រាន់អា៎យ
អឺម
ហេឆាន់ហ្យុងនោះមិនដឹងម៉េចអា៎យហេ៎



Jay
19:10

ហេតុអីង៉ៃនេះគេងផ្ទះធេនទៀតអា៎យ??????
យេីងគេងជាមួយជេដិន
តែក៏ផ្ទះធេន
យេីងនៅមិនទាន់បានចូលសូម្បីតែម្តងផង
ចាំលួងធេនបានសិនហូវ
ចិត្តរឹងជាងអីទៀត
ចង់គេងជាមួយជេដិនដែរ😭
send a photo
🥺🥺🥺
🙄🙄🙄🙄
send a photo
អុញ
អត់បបួល
អាទិត្យនេះឯងផឹក 4ង៉ៃអា៎យ
សំរាកខ្លះ
មានបានផឹកដល់ស្រវឹងខ្លាំងណា៎
អឺ
តែអាណិតអាជេណូផង
បបួលលេីកណាវាក៏ទៅរហូត
ហេីយផឹកដល់ងេីបលែងរួច
បេីវាដឹងខ្លួនលឿនជាងហ្នឹងតា៎តិច
ជេមីនក៏មិនលាឈប់ដែរ
ជេមីននៅទ្រាំរហូត
ទោះវានិយាយអត់ល្អដាក់ម៉េចក៏ដេាយ
ហេីយម៉េចបានសុខៗជេមីនឈប់?
ដឹងអី
ដេាយសារវាមានអ្នកដែលវាគិតថាអាចជំនួសរេនជុនបានហេីយដឹង
អា៎
និយាយដល់រេនជុនខ្លួនឯងហេ៎ណា៎
យេីងអត់បាននិយាយអីហេ៎
🙄









.
Writer's Note
everything is getting better and better ម្តងបន្តិចៗ (maybe)