xxxxviii
js
11:25
CL
12:01
h
12:25
12:45
''ម៉េចអា៎យ?'' ឆេនឡឺដេីរចូលទៅក្នុងបន្ទប់សំរាករបស់ជីសុងវិញ ក្រេាយពេលជូនរេនជុនទៅរកជុងវូដែលចាំនៅខាងមុខបន្ទប់
''រេនជុនហ្យុងម៉េចអា៎យ?''
''ជុងវូនាំទៅផ្ទះអា៎យ''
''...'' ជីសុងមិនបានឆ្លេីយតបអី ហេីយនៅស្ងៀមអង្គុយអេានមុខចុះលេីគ្រែ
''ជីសុងធ្វេីចឹងធ្វេីអី?''
''ញ៉ុមធ្វេីអី?''
''ធ្វេីអេាយវាមានអារម្មណ៍ថាវាជាដេីមហេតុធ្វេីអេាយជីសុងចឹង''
''...''
''ជួយវាដេាយសារចង់អេាយវានៅជាមួយហ៎?''
''មែនហេ៎''
''ហេីយហេតុអីឃាត់វាអេាយនៅជាមួយទាំងដែលជីសុងដឹងថាវាស្រលាញ់អ្នកផ្សេងហេីយ?''
''ទឹមតែមួយឆ្នាំហ្នឹង ម៉េចបានដឹងថាហ្យុងស្រលាញ់?''
''ហេីយវាប្រាប់ជីសុងថាម៉េច?''
''បេីហ្យុងនៅជាមួយញ៉ុម ហ្យុងគង់តែស្រលាញ់ញ៉ុមវិញហេ៎''
''គិតថាវាចិត្តងាយចឹងហ៎?''
''...''
''កាលនៅរៀនមានអ្នកតាមស្រលាញ់វាច្រេីនអា៎ តែគ្មានណាគេអាចធ្វេីអេាយវាស្រលាញ់បានហេ៎ ចឹងហេីយបេីគិតថាវានឹងត្រលប់មកស្រលាញ់ជីសុងវិញងាយៗ ជីសុងគិតខុសអា៎យ''
''ហ្យុងកាន់ជេីងតែមិត្តភក្តិខ្លួនឯងរហូត'' ជីសុងនិយាយចេញមកដេាយសំលេងតូចចិត្ត ធ្វេីអេាយឆេនឡឺដកដង្ហេីមធំចេញមក មុននឹងប្តូរសំលឹងដែលនិយាយខ្លាំងៗ ទៅជានិយាយធម្មតាវិញ
''អឺម ចឹងបេីជីសុងឃេីញវាយំរាល់ង៉ៃ ហេីយជីសុងអូខេ ហ្យុងលែងនិយាយអា៎យ''
''...'' ហេីយពាក្យសំដីរបស់ឆេនឡឺធ្វេីអេាយជីសុងកាន់តែមានអារម្មណ៍ខុសថែមទៀត
''រៀបចំហេីយអា៎យតា៎អី ចាំហ្យុងជូនទៅផ្ទះវិញ''
renjun
13:34
14:01
CL
14:03
h
14:13
missed
yuri
14:30
1:30
ទីង តុង ទីង តុង
''ហ្យុង...'' រេនជុនប្រញាប់ដាក់ទូរស័ព្ទ និងផ្កាដែលខ្លួនឯងកំពុងអេាបចុះលេីតុ ហេីយស្ទុះងេីបទៅបេីកទ្វារភ្លាម មុននឹងឃេីញថាជាជុងវូដែលជាអ្នកចុចកណ្តឹង ធ្វេីអេាយទឹកមុខរបស់រេនជុនធ្លាក់ចុះភ្លាម
''ហ្យុងអត់ទាន់មកវិញទៀតហ៎?''
''នៅ... ជុងវូ''
''ហឺម?''
''ជូនយេីងទៅពេទ្យតិច''
រេនជុនដេីរទៅកាន់បន្ទប់តាមដែលយូរីឆាតមកប្រាប់ មុននឹងលេីកដៃគោះទ្វារតិចៗហេីយបេីកចូលទៅដេាយមិនបានចាំការអនុញ្ញាត យូរីដែលកំពុងតែអង្គុយលេីសាឡុង ដេាយមានហេឆាន់កំពុងតែឈរក្បែរគ្រែហេីយកាន់កែវទឹកបញ្ចុកលេាកយាយដែលកំពុងតែគេងលេីគ្រែនាំគ្នាងាកមកមេីលអ្នកដែលមកថ្មី
''រេនជុនអា៎...'' ពេលដែលលឺឈ្មោះខ្លួនឯង រេនជុនប្រញាប់ដេីរទៅជិតគ្រែហេីយកាន់ដៃរបស់លេាកយាយភ្លាម
''លេាកយាយ...''
''មិនបាច់បារម្ភហេ៎ យាយអត់អីហេ៎''
''លេាកយាយមានឈឺកន្លែងណាអត់?''
''អត់ឈឺហេ៎ យាយលែងអីអា៎យ សំណាងអា៎យហេឆាន់នៅផ្ទះល្មម''
''លេាកយាយសំរាកអេាយបានច្រេីនៗណា៎''
''អឺម'' ហេីយរេនជុនក៏ជួយទាញភួយឡេីងទៅដណ្តប់ដល់លេីទ្រូងអេាយលេាកយាយ ដេាយមានហេឆាន់នៅឈរជិតៗចាំចុចកុងតាក់អេាយគ្រែផ្តេកទៅ
''កុំយំមេីស មេីលភ្នែកហេីមអស់អា់យ''
រេនជុនយកខ្នងដៃជូតទឹកភ្នែករបស់ខ្លួនឯងដែលកំពុងតែស្រក់ចុះមក មុននឹងងេីបមុខឡេីងមេីលមុខអ្នកដែលឈរចំពោះមុខ តែហេឆាន់មិនបានមេីលមកសូម្បីតែបន្តិច ធ្វេីអេាយទឹកភ្នែករបស់រេនជុនកាន់តែហូរចុះមកថែមទៀត
ក្រេាយពេលលេាកយាយគេងលក់បានមួយសន្ទុះ យូរីក៏ដេីរទៅរករេនជុន ហេីយនាំចេញទៅខាងក្រៅ ជុងវូដែលកំពុងតែអង្គុយចាំនៅលេីកៅអីខាងមុខបន្ទប់ ប្រញាប់ងេីបឈរហេីយអេានគេារពម៉ាក់របស់ហេឆាន់ភ្លាម
''ឯងទៅវិញមុនក៏បាន''
''អត់អីហេ៎ យេីងនៅចាំ''
រេនជុនងក់ក្បាលបន្តិច ហេីយយូរីក៏ញញឹមដាក់ មុននឹងនាំរេនជុនដេីរទៅកាន់ជណ្តេីរយេាង ហេីយចុះទៅរកកន្លែងអង្គុយនៅជាន់ក្រេាម
''អ៊ុំស្រីពិសារទឹកអីអត់?''
''ទឹកតែក៏បាន''
រេនជុនដេីរត្រលប់មកវិញជាមួយទឹកតែបៃតងពីរដប មុននឹងដាក់ទឹកមួយដបពីមុខយូរី ហេីយដាក់ខ្លួនអង្គុយចុះលេីកៅអីទំនេរទល់មុខ
''រេនជុនអា៎''
''បាទ?''
''អុមម៉ាលឺថារេនជុននិងហេឆាន់រកលែងគ្នាហ៎?''
''ហ្យុងប្រាប់ហ៎?''
''អឺម មកប្រាប់អុមម៉ាថ្ងៃមិញ''
''សុំទេាសអ៊ុំស្រី'' រេនជុននិយាយហេីយអេានមុខចុះ ច្របាច់ដបទឹកណែន
''រេនជុនសុំទេាសធ្វេីអី? អុមម៉ាអ្នកសុំទេាសបានត្រូវ''
''...''
''អុមម៉ាដឹងថាហេឆាន់មានអ្នកដែលខ្លួនឯងស្រលាញ់ហេីយ តែអុមម៉ានៅតែអេាយរេនជុនការជាមួយទៀត អុមម៉ាសុំទេាសណា៎''
''...'' រេនជុនងេីបមុខឡេីងមេីលមុខរបស់យូរីភ្លាម កែវភ្នែកដែលនៅក្រហមតិចៗចាប់ផ្តេីមញ័រហេីយមានដំណក់ទឹកភ្នែកដក់ជាប់ឡេីងវិញម្តងទៀត
''បេីរេនជុនចង់រេីទៅនៅផ្សេងគ្នាក៏បាន អុមម៉ាអត់ថាអីហេ៎ តែអុមម៉ាសុំកុំទាន់លែងគ្នាបានអត់? អុមម៉ាអត់ទាន់ចង់អេាយលេាកយាយដឹងហេ៎''
''...''
''រឿងនេះអុមម៉ានិយាយជាមួយហេឆាន់ហេីយអា៎យ ហេឆាន់ក៏អូខេដែរ''
''...''
renjun
17:10
read
រេនជុនអានឆាតរបស់ហេឆាន់ហេីយ មុននឹងចាប់ផ្តេីមយំចេញមកម្តងទៀត ថ្ងៃនេះរេនជុនយំជាលេីកទីប៉ុន្មានហេីយក៏មិនដឹង ជុងវូឈរធ្វេីអីអេាយរេនជុនញាំុហេីយលួចមេីលរេនជុនពីផ្ទះបាយស្ងាត់ៗ អត់មិនបាននឹងដកដង្ហេីមធំចេញមក
ខានឃេីញរេនជុនចឹងយូរហេីយ
គិតដល់កាលនោះហេីយ ក៏អត់មិនបារម្ភពីមិត្តភក្តិរបស់ខ្លួនឯងមិនបាន ពេលហ្នឹងរេនជុនមិននិយាយអីជាមួយអ្នកណា នៅអង្គុយស្ងាត់ៗម្នាក់ឯងក្នុងថ្នាក់រៀន អត់មានអារម្មណ៍ក្នុងខ្លួន ហេីយរវេីរវាយ ទំរាំតែរេនជុនត្រលប់មកធម្មតាវិញចំណាយពេលយូរគួរសម
តែក៏នៅតែស្ងាត់មិនសូវនិយាយច្រេីន រហូតដល់មួយរយៈក្រេាយនេះ ពេលដែលរេនជុនរៀបការជាមួយហេឆាន់ ទេីបជុងវូឃេីញរេនជុនញញឹមច្រេីនជាងមុន ហេីយអារម្មណ៍ល្អស្ទេីរតែគ្រប់ពេល
''រេនជុន ញាំុអីតិចម៉ោះ''
''ហឹស ហុឺ... ធ្វេីម៉េចហូវ?''
''...''
''យេីងអត់ចង់លែងគ្នាហេ៎ ធ្វេីម៉េចហូវ?''
''សាកប្រាប់ហ្យុងចឹងមេីស យេីងថាហ្យុងក៏គិតដូចឯងដែរ'' តែរេនជុនក្រវីក្បាល
''ហឹក... ហ្យុងមានអ្នកដែលហ្យុងស្រលាញ់អា៎យ... យេីងអត់ហ៊ានធ្វេីចឹងហេ៎''
''រេនជុន...''
''ខ្លាចហ្យុងព្រមនៅ... ទាំងដែលអត់ស្រលាញ់...''
''...ញាំុអីសិន ម៉ោះ''
''ជុងវូ ធ្វេីមេចហូវ? ធ្វេីម៉េចបានអាចឈ្នះអ្នកដែលហ្យុងស្រលាញ់បាន?'' ជុងវូងាកមុខចេញពីផ្ទៃមុខរបស់រេនជុន ព្រោះទ្រាំមេីលទឹកភ្នែកដែលហូរចុះមិនឈប់របស់រេនជុនមិនបាន ហេីយដកដង្ហេីមធំចេញមកជាលេីកទីប៉ុន្មានក៏មិនដឹង
jw
17:30
''ហ្យុងទៅណា?'' ជីសុងដែលកំពុងតែអង្គុយលេីកៅអីក្បែរតុដាក់សៀវភៅរបស់ឆេនឡឺសួរឡេីង ពេលដែលឃេីញឆេនឡឺចុចទូរស័ព្ទហេីយងេីបឈរឡេីង
''ទៅមេីលរេនជុន''
''អ៎...'' ទឹកមុខរបស់ជីសុងធ្លាក់ភ្លាម ពេលដែលលឺចំលេីយហេីយ
''ចឹងហ្យុងទៅអា៎យ''
''ហ្យុងមកវិញអត់?''
''អត់ប្រាកដហេ៎ នៅម្នាក់ឯងបានត្រូវអត់?''
''ចឹងអត់អីហេ៎ ញ៉ុមទៅនៅជាមួយមិត្តភក្តិសិនក៏បាន'' ជីសុងនិយាយហេីយងេីបឈរតាមយ៉ាងលំបាកលំបិន
''ក្រែងថាមិត្តភក្តិនៅជាមួយសង្សារ ខ្លាចចិត្តគេអី''
''ខ្លាចចិត្តហ្យុងដូចគ្នា ម្ចាស់បន្ទប់អត់នៅផង អេាយនៅម៉េច?''
''និយាយធ្វេីមេីលមិនដែលមកគេងផ្ទះហ្យុង''
''ហ្នឹងតាំងពីនៅតូចនោះ''
''អឺម នៅហូវ អត់អីហេ៎ បេីរេនជុនលែងអីចាំហ្យុងមកវិញ''
''...'' ជីសុងអេានមុខចុះបន្តិច ហេីយងក់ក្បាល
''កុំភ្លេចប្រាប់ម៉ាក់ផងថានៅហ្នឹង កុំអេាយគាត់បារម្ភ''
''គាត់មិនខ្វល់ផងមេីលទៅ''
''ជីសុង!''
''... អឺម ដឹងអា៎យ ចាំប្រាប់''
''អឺម បេីឃ្លានចុះទៅរកអីញាំុហូវ ម៉ាក់ហ្យុងនៅក្រេាម''
''អឺម... អរគុណហ្យុង''
''ម៉ា! កូនទៅផ្ទះជូងវូ យប់តិចបានមកវិញ'' ឆេនឡឺដេីរកាត់ផ្ទះបាយ មុននឹងហាមាត់និយាយប្រាប់ម៉ាក់របស់ខ្លួនដែលកំពុងតែឈរធ្វេីម្ហូបនៅក្នុុងផ្ទះបាយ
''អូខេ''
''ជីសុងនៅលេី មិនទាន់ញាំុអីហេ៎ ម៉ាកុំភ្លេចហៅជីសុងចុះមកញាំុផង''
''អឺម ហេីយនាំជីសុងមកហេីយ ទុកអេាយគ្នានៅម្នាក់ឯង''
''...ចាំកូនឆាប់មកវិញ''
''អូខេ បេីកឡានស្រួលបួល''
h
21:10
''អុញ! មានមិត្តភក្តិហេីយនៅហៅមកធ្វេីអីនៀក?''
''ហាហាហាហា'' ម៉ាកសេីចចេញមក ពេលដែលឃេីញជេមីនរអ៊ូ ហេីយធ្វេីមុខមិនពេញចិត្តដាក់ហេឆាន់ ដែលកំពុងតែអង្គុយស្ងៀមៗមិននិយាយអី
''ហេតុអីបានធ្វេីការក្រុមហ៊ុនណា ក៏ចៀសមិនផុតពីលេាកប្រធានទៅផឹកហេីយហៅលេខាទៅយក''
''ហាហហាហាហា ទាល់តែកុំធ្វេីការកន្លែងដែលមានមិត្តភក្តិជាប្រធានក្រុមហ៊ុន'' ម៉ាកសេីចចេញមកម្តងទៀត មុននឹងខិតកែវដែលទំនេរទៅជិតជេមីន ហេីយចាក់ស្រាអេាយកន្លះកែវ
''អរគុណ'' ហេីយជេមីនក៏លេីកអ៊កមួយក្អឹកអស់ពីកែវដេាយមិនខ្លាចចិត្តអ្នកដែលផ្ញេីរ location អេាយមកយកមុននេះបន្តិចសោះ
''អូ~ សំរេចថាខូចចិត្តទាំងលេខា ទាំងប្រធានហ្មងមែននេះ''
''សំរេចថាកេីតអីហ៎?''
''...'' ហេឆាន់ក្រវីក្បាលបន្តិច មុននឹងលេីកកែវរបស់ខ្លួនឯងទាល់តែអស់ ហេីយចាក់ស្រាចូលម្តងទៀត
''អត់ទាន់និយាយគ្នាទៀតហ៎?''
''និយាយហេីយអា៎យ''
''ហេីយ?''
ហេឆាន់អេានមុខចុះ ហេីយដកដង្ហេីមធំចេញមកដេាយមិនឆ្លេីយនឹងសំនួររបស់ជេមីន ធ្វេីអេាយជេមីនមិនហ៊ានសួរដេញដេាលទៀត សូម្បីតែម៉ាកមកដល់មុននេះនៅសួរហេីយហេឆាន់មិនឆ្លេីយតបផង មិនដឹងកេីតអី បានត្រឹមតែអង្គុយកំដរមិត្តភក្តិរបស់ខ្លួនផឹកស្ងាត់ៗ
ហេឆាន់ត្រលប់មកផ្ទះវិញនៅម៉េាងជាង 12យប់ មុននឹងឃេីញឡាន mazda ពណ៌សកំពុងតែចតនៅខាងមុខផ្ទះ បេះដូងរបស់ហេឆាន់លេាតញាប់ភ្លាមពេលដែលគិតថារេនជុនប្រហែលជានៅក្នុងផ្ទះ តាំងពីរៀបការជាមួយគ្នាមក នេះគឺជាលេីកទីមួយហេីយដែលហេឆាន់ទុកអេាយរេនជុននៅផ្ទះម្នាក់ឯងបែបនេះ ហេឆាន់ប្រញាប់ដេីរចូលទៅក្នុងផ្ទះ តែក៏មិនឃេីញស្បែកជេីងរបស់រេនជុន ខ្សែភ្នែកសំលឹងទៅមេីលលេីតុ មុននឹងឃេីញថាផ្កាកុលាបត្រូវបានទុកនៅកន្លែងដដែល
ធ្លាប់តែមានអ្នកមេីលថែយកចិត្តទុកដាក់ តែពេលនេះបែរជាត្រូវដាក់ចេាលគ្មានអ្នកខ្វល់ទៅវិញ...
ហេឆាន់ដោះស្បែកជេីងចេញ មុននឹងដេីរទៅយកផ្កាកុលាបនោះឡេីងមកកាន់ ហេីយស្រាយបូរចេញ ដៃទាំងសងខាងពន្លារក្រដាសខ្ចប់ចេញយឺតៗ មុននឹងងាករកកន្ត្រៃ ហេីយកាត់ទងចេញម្តងមួយទង រហូតដល់គ្រប់ 24ទង ទឹកភ្នែករបស់ហេឆាន់ស្រក់ចុះមកដេាយមិនដឹងខ្លួន ហេឆាន់ងាកទៅយកថូផ្កាមកកាន់ មុននឹងចាក់ទឹកចាស់ចេាល ហេីយចាក់ទឹកថ្មីចូល បន្ទាប់មកក៏រៀបផ្កាទាំងអស់ចូលទៅវិញយឺតៗ
ហេតុអីបានរៀបអត់ស្អាតដូចរេនជុនរៀបចឹងណ៎...
ហេឆាន់យកថូផ្កាទៅទុកនៅកន្លែងដេីមវិញ មុននឹងដេីរឡេីងជណ្តេីរទៅកាន់បន្ទប់គេងរបស់ខ្លួនឯងដែលនៅជាន់លេី គ្រាន់តែបេីកទ្វារបន្ទប់ភ្លាមក៏ឃេីញមូមីនដែលមានទំហំមិនធំប៉ុន្មាននៅលេីគ្រែ ដែលហេឆាន់លួចយកមកពីបន្ទប់រេនជុនដេីម្បីគេងអេាប
ក្លិនរបស់រេនជុននៅជាប់នៅឡេីយ...
ចាប់ពីពេលនេះទៅត្រូវនៅម្នាក់ឯងហេឆាន់គួរធ្វេីម៉េចទៅណ៎ ទោះបីជាចង់ឃាត់រេនជុនទុកប៉ុណ្ណាក៏ហេឆាន់មិនហ៊ានអត្មានិយមឃាត់រេនជុនទុកដែរ
គ្រាន់តែឃេីញរេនជុនយំដល់ដង្ហក់ ហេីយភ្នែកទាំងសងខាងឡេីងក្រហម ហេឆាន់ក៏មានអារម្មណ៍ថាឈឺទៅហេីយ
ឈឺជាងដោះលែងរេនជុនទៅទៀត...
ពីមុនពេលមិនទាន់បានរៀបការជាមួយគ្នា ហេឆាន់ហ៊ាននិយាយពេញមាត់ថាអេាយតែរេនជុនមានសេចក្តីសុខ ហេឆាន់ក៏សប្បាយចិត្តហេីយ តែពេលនេះហេឆាន់លែងច្បាស់ក្នុងចិត្តហេីយ ថាអាចធ្វេីបានអត់