xxxxvii
''ជីសុងអា៎... ហ្យុងសុំទេាស...'' រេនជុនកាន់ដៃរបស់ជីសុងដែលប្រឡាក់ឈាម មុននឹងលេីកយកមកដាក់លេីថ្ពាល់របស់ខ្លួនឯង បណ្តេាយអេាយទឹកភ្នែកហូរចុះមកមិនឈប់
''...'' មិនថារេនជុនប្រឹងហៅប៉ុណ្ណាក៏គ្មានសំលេងឆ្លេីយតប ធ្វេីអេាយរេនជុនកាន់តែមានអារម្មណ៍មិនល្អថែមទៀត
''ជីសុង...''
វីវរ វីវរ វីវរ...
ទីត ទីត ទីត...
សំលេងសុីរែនលាន់លឺឡេីង ព្រមជាមួយនឹងសំលេងម៉ាសុីនចាប់ជីបចរ ធ្វេីអេាយបេះដូងរបស់រេនជុនលេាតកាន់តែយឺតទៅៗរហូតដល់មានអារម្មណ៍ថាស្ពឹក
អ្នកដែលគេងនៅលេីគ្រែនេះគួរតែជាខ្លួនឯងបានត្រូវ
''ជីសុងអា៎ ហ្យុងសុំអង្វរ... ហឹក''
រេនជុនឈរពីមុខបន្ទប់សង្គ្រោះបន្ទាន់ដេាយអារម្មណ៍មិននៅនឹងខ្លួន ខ្សែភ្នែករវេីរវាយសំលឹងទៅកាន់ទ្វារបន្ទប់រង់ចាំអេាយទ្វារបេីកឡេីង តែមិនថាចាំយូរប៉ុណ្ណាទ្វារក៏មិនបេីកឡេីងសោះ ធ្វេីអេាយរេនជុនចាប់ផ្តេីមខ្លាច
ហេតុការណ៍បែបនេះរេនជុនធ្លាប់ជួបម្តងហេីយ ហេីយរេនជុនក៏មិនចង់ជួបជាលេីកទី 2ដែរ
''រេនជុន!'' ម្ចាស់ឈ្មោះងាកទៅមេីលតាមប្រភពសំលេងមុននឹងឃេីញហេឆាន់កំពុងតែរត់មក
''ហ្យុង... ហឹក... ហ្យុង...'' រេនជុនស្ទុះបែរទៅរកហេឆាន់ ហេីយចូលទៅក្នុងរង្វង់ដៃរបស់ហេឆាន់ភ្លាម
ហេឆាន់អង្អែលខ្នងរបស់រេនជុនថ្នមៗ ធ្វេីអេាយទឹកភ្នែករបស់រេនជុនដែលចាប់ផ្តេីមស្ងួតមុននេះហូរចុះមកម្តងទៀត
''ហ្យុង... ធ្វេីម៉េចហូវ...''
''អត់អីហេ៎ មកដល់ពេទ្យអា៎យ លែងអីអា៎យ''
''ហឹក... ធ្វេីម៉េចហូវហ្យុង...''
''ជីសុងប្រាកដជាអត់អីហេ៎ ជឿហ្យុងណា៎'' ហេឆាន់ប្តូរពីអង្អែលខ្នង ទៅជាអង្អែលសក់របស់រេនជុនវិញ មុននឹងអេាបរេនជុនកាន់តែណែន រហូតដល់ទ្វារបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបេីកឡេីង
''ពេលនេះលេាកផាកផុតគ្រោះថ្នាក់ហេីយ តែជេីងខាងស្តាំមានឆ្អឹងបាក់ត្រូវរុំបង់ 2ទៅ3ខែ''
''...''
''ចំណែកត្រង់ក្បាលមានឈាមហូរ តែមុននេះស្កេនខួរក្បាលហេីយអត់មានឃេីញឈាមកកអីហេ៎ អត់មានអីគួរអេាយបារម្ភហេ៎''
''...''
''អរគុណលេាកគ្រូពេទ្យ'' ពេលដែលឃេីញរេនជុនស្ងាត់ទៅ ហេឆាន់ក៏និយាយឡេីងហេីយអេានក្បាលអរគុណគ្រូពេទ្យ ដេាយមិនភ្លេចលូកដៃទៅអង្អែលក្បាលរបស់រេនជុនតិចៗ
''មកពីញ៉ុមបានចឹង ហឹក''
''រេនជុនអា៎ ទៅអេាយពេទ្យលាងរបួសបាតដៃហេីយនិងជង្គង់សិន ម៉ោះ!''
''...'' រេនជុនលេីកបាតដៃរបស់ខ្លួនឯងឡេីងមកមេីលមុននឹងឃេីញថាមានស្នាមរបួសពិតមែន
ហេឆាន់សង្គេតមេីលតាំងពីពេលណាក៏មិនដឹង
''មានឈឺកន្លែងណាផ្សេងអត់?''
''...'' រេនជុនក្រវីក្បាល
''តោះ''
''ចុះជីសុង...?''
''នៅហ្នឹងក៏ចូលទៅអត់បានដែរ ចាំពេលគេនាំទៅសំរាកនៅបន្ទប់ធម្មតាសិនចាំទៅមេីល''
''មែនហ៎?''
''អឺម តោះ''
ក្រេាយពេលដេីរតាមហេឆាន់ទៅលាងរបួស រុំបង់អីត្រឹមត្រូវហេីយ រេនជុនប្រញាប់ដេីរសំដៅទៅកាន់បន្ទប់សំរាករបស់ជីសុង តាមដែលគិលានុបដ្ឋាយិកាប្រាប់ភ្លាម
''ងងុយគេងអត់?''
''...'' រេនជុនក្រវីក្បាល
''ទៅផ្ទះសិនអី? ចាំព្រឹកចាំមកម្តងទៀត''
''អត់មានណាគេនៅជាមួយជីសុង...''
''អូខេ ចឹងហ្យុងនៅជាមួយ'' រេនជុនងាកទៅមេីលហេឆាន់យឺតៗ មុននឹងទទួលបានស្នាមញញឹមតិចៗត្រលប់មកវិញ
ហេឆាន់បេីកទ្វារបន្ទប់ចូលទៅមុននឹងឃេីញរេនជុនកំពុងតែអង្គុយលេីកៅអីឈេីក្បែរគ្រែ ខ្សែភ្នែកសំលឹងអ្នកដែលគេងលេីគ្រែមិនដាក់ភ្នែក ធ្វេីអេាយហេឆាន់ប្រញាប់ងាកមុខចេញពីរូបភាពនោះភ្លាម ហេីយយកខ្នេីយនិងភួយដែលសុំបានពីគិលានុបដ្ឋាយិកាទៅដាក់លេីសាឡុង មុននឹងដេីរទៅជិតរេនជុន
''ទៅគេងលេីសាឡុងស្រួលបួលហូវ''
''...'' រេនជុនក្រវីក្បាលទាំងដែលខ្សែភ្នែកនៅតែមេីលអ្នកដែលមិនទាន់ដឹងខ្លួន
''យប់អា៎យ គេមិនភ្ញាក់អាឡូវហេ៎''
''...'' រេនជុនគិតមួយសន្ទុះ ទេីបព្រមងេីបចេញពីលេីកៅអី ហេីយដេីរទៅដាក់ខ្លួនគេងលេីសាឡុងតាមសំរួល ហេឆាន់ដេីរទៅជួយយកភួយដណ្តប់អេាយ មុននឹងដាក់បាតដៃលេីសក់របស់រេនជុនថ្នមៗ
''ជីសុងលែងអីអា៎យ មិនបាច់បារម្ភហេ៎''
''...'' ពេលដែលបានលឺម្តងទៀត ទេីបរេនជុនមានអារម្មណ៍ថាធូរចិត្តយ៉ាងចំលែក មុននឹងងក់ក្បាលតិចៗតបហេឆាន់ ហេីយព្យាយាមបិទភ្នែកគេង
''ខេស ខេស ហឹម ហ្យុង...'' រេនជុនដឹងខ្លួនឡេីងពេលដែលលឺសំលេងរបស់អ្នកដែលគេងលេីគ្រែ មុននឹងប្រញាប់ស្ទុះងេីបទៅរកភ្លាម
''ជីសុង ម៉េចអា៎យ ឈឺកន្លែងណាអត់? ហ្យុងហៅពេទ្យអេាយ''
''ហ្យុង...'' ជីសុងក្រវីក្បាលយឺតៗ
''ជីសុង ហ្យុងសុំទេាស'' ហេីយទឹកភ្នែករបស់រេនជុនក៏ចាប់ផ្តេីមស្រក់ចុះមកម្តងទៀត
''...''
''ជីសុងរុញហ្យុងចេញធ្វេីអី? អ្នកដែលត្រូវគេងលេីនេះជាហ្យុងបានត្រូវ''
''ហ្យុង...'' ជីសុងសំលឹងមេីលមុខរបស់រេនជុន មុននឹងបិទភ្នែកមួយសន្ទុះធំ ហេីយបេីកឡេីងវិញក៏នៅតែជារូបភាពរបស់រេនជុនកំពុងយំដដែល
ហេីយអីបានក្នុងការចងចាំរបស់ខ្លួនឯងមានរេនជុនយំច្រេីនដល់ថ្នាក់នេះ...
លេីកចុងក្រេាយដែលឃេីញរេនជុនសេីច ពេលណាក៏មិនដឹង...
ជីសុងឃេីញភ្នែកដែលឡេីងក្រហម និងហេីមរបស់រេនជុនហេីយ ក៏ប្រញាប់ងាកមុខចេញបន្តិច...
មានអារម្មណ៍ថាឈឺដល់ហេីយ
''ហ្យុង...''
''ហឺម?''
''សុំអង្វរ...'' កុំយំបានអត់?
''...''
''កុំចេាលញ៉ុមបានអត់? ញ៉ុមនៅអត់បានហេ៎ បេីអត់មានហ្យុង''
ហេឆាន់ទាញទ្វារបន្ទប់សំរាករបស់ជីសុងបិទវិញ មុននឹងដេីរយឺតៗទៅកាន់ជណ្តេីរយេាងចុះទៅជាន់ក្រេាម ហេីយដេីរសំដៅទៅកាន់ចំណតឡានដេាយអារម្មណ៍រវេីរវាយ
''ហេឆាន់... ហ្យុង?''
ពេលដែលងេីបមុខឡេីងមេីល ក៏ឃេីញថាជាមិត្តភក្តិរបស់រេនជុនដែលហៅឈ្មោះខ្លួនឯង ហេឆាន់ញញឹមតបបន្តិច មុននឹងនឹកឃេីញអ្វីម្យ៉ាង ទេីបប្រញាប់ហុចរបស់ក្នុងដៃខ្លួនឯងអេាយទៅអ្នកចំពោះមុខ
''ហ្យុងផ្ញេីរអានេះអេាយរេនជុនតិចបានអត់? ហ្យុងមានការប្រញាប់តិច''
''អា៎... អ៎.... អូខេ'' ឆេនឡឺស្ទាក់ស្ទេីរបន្តិច តែចុងក្រេាយក៏លូកដៃទៅទទួលថង់ពីដៃហេឆាន់មកកាន់ មុននឹងសំលឹងតាមហេឆាន់ដេីរចេញពីមន្ទីរពេទ្យទៅ
អៀតតត
រេនជុនប្រញាប់ខិតចេញពីគ្រែបន្តិច ពេលដែលលឺសំលេងបេីកទ្វារ មុននឹងយកដៃជូតទឹកភ្នែករបស់ខ្លួនឯងចេញ ហេីយងាកទៅមេីលអ្នកដែលចូលមកថ្មី
អា៎...
''ឆេនឡឺ...''
''ម៉េចអា៎យ?''
''អឺម'' ជីសុងឆ្លេីយតបក្នុងបំពង់កតិចៗ ដេាយមិនបាននិយាយអីបន្ថែម ហេីយឆេនឡឺក៏ងក់ក្បាលយល់ មុននឹងងាកទៅរកមិត្តភក្តិរបស់ខ្លួនឯង
''ប្រាប់ម៉ាក់ប៉ាជីសុងនៅ?''
''ប្រាប់អា៎យ តែទឹមប្រាប់ព្រឹកមិញហេ៎ អត់ហ៊ានប្រាប់តាំងពីយប់ ខ្លាចពួកគាត់បារម្ភហេីយមកទាំងយប់''
''អឺម''
''ណែស មានអ្នកផ្ញេីរមកអេាយ''
រេនជុនក្រឡេកមេីលថង់ក្នុងដៃរបស់ឆេនឡឺ មុននឹងឃេីញឈ្មោះហាងនំប័ងដែលខ្លួនឯងទៅស្ទេីរតែរាល់អាទិត្យ ហេីយរេនជុនក៏ប្រញាប់អេីតមេីលទៅមាត់ទ្វារភ្លាម
''ទៅវិញបាត់អា៎យ''
''...''
''ឯងទៅផ្ទះមុជទឹកមុជអីសិនហូវ ចាំយេីងនៅកំដរជីសុង''
''...'' រេនជុនងាកទៅមេីលជីសុង មុននឹងឃេីញថាជីសុងកំពុងតែសំលឹងមកដេាយទឹកមុខគួរអេាយអាណិត ខ្សែភ្នែកក៏ក្រឡេកទៅឃេីញជេីងដែលមានបង់រុំពេញទាំងអស់ មុននឹងងាកត្រលប់ទៅមេីលមុខឆេនឡឺវិញ
''មិនបាច់បារម្ភហេ៎ តិចទៀតម៉ាក់ប៉ាជីសុងមកអា៎យ''
''ហ្យុង... ខេស ខេស''
''ជីសុង ញាំុទឹកអត់? ហ្យុងយកអេាយ'' ពេលដែលឃេីញជីសុងងក់ក្បាល រេនជុនក៏ប្រញាប់ដាក់ថង់នំប័ងដែលបានមកពីឆេនឡឺលេីតុ ហេីយយកកែវទឹកដែលមានទុយយេារហេីយជាស្រេចដាក់ទៅជិតមាត់របស់ជីសុង
''រេនជុន..''
''អត់អីហេ៎ យេីងនៅបាន''
renjun
9:05
read
ក្រេាយពេលលេាកគ្រូពេទ្យចូលមកមេីលអការៈរបស់ជីសុងនៅម៉េាង 9ជាងហេីយ ជីសុងក៏គេងលក់មុនពេលម៉ាក់ប៉ារបស់ជីសុងមកដល់ ធ្វេីអេាយរេនជុននៅអង្គុយស្ងាត់ៗលេីសាឡុងមិនហ៊ានកំរេីក សូម្បីតែឆេនឡឺដែលស្និទ្ធជាមួយម៉ាក់ប៉ារបស់ជីសុងព្រោះនៅផ្ទះជិតគ្នាក៏មិនហ៊ាននិយាយអីចេញមក ដេាយសារបរិយាកាសតានតឹងជុំវិញ
''រេនជុន ត្រូវអត់?''
''...''
''មីងសុំនិយាយជាមួយបន្តិចបានអត់?'' រេនជុនងេីបឈរដេីរតាមម៉ាក់របស់ជីសុងចេញពីបន្ទបទៅ ក្រេាមខ្សែភ្នែកបារម្ភរបស់មិត្តភក្តិខ្លួនឯង ទេីបរេនជុនងក់ក្បាលតិចៗដាក់
ទាំង 2នាក់ដេីរចេញពីបន្ទប់រហូតមកដល់កន្លែងដែលមានកៅអីអង្គុយតំរៀបជួរគ្នា ម៉ាក់របស់ជីសុងជាអ្នកអង្គុយចុះមុន ទេីបរេនជុនដាក់ខ្លួនអង្គុយចុះតាម
''អ្នកមីង...''
''មីងដឹងថាជីសុងស្រលាញ់ក្មួយប៉ុណ្ណា...''
''...''
''មីងមានរឿងចង់សុំ...''
''...''
''ក្មួយជួយនិយាយជាមួយជីសុងអេាយមីងតិចបានអត់? មីងដឹងថាជីសុងប្រាកដជាស្តាប់តាមក្មួយទាំងអស់''
''បាទ?''
''មីងចង់អេាយជីសុង drop IT ហេីយមករៀនពេទ្យវិញ រៀន IT ខាតតែពេលវេលាហេ៎ អត់បានអីទាំងអស់ រៀនចប់មកក៏ពិបាករកការងារធ្វេី ណាមួយផ្ទះមីងបេីកមន្ទីរពេទ្យក្មួយក៏ដឹង មីងចង់អេាយជីសុងរៀនខាងហ្នឹងវិញ ដេីម្បីអនាគតបានជួយការងារផ្ទះ''
''...''
''ណា៎... រេនជុន មីងសុំអង្វរ'' ម៉ាក់របស់ជីសុងលូកដៃទាំងសងខាងមកចាប់ដៃរបស់រេនជុន មុននឹងអង្រួនតិចៗ
''ញ៉ុមយល់ថាអ្នកមីងចង់អេាយជីសុងរៀនពេទ្យព្រោះគ្រួសាររបស់អ្នកមីងធ្វេីពេទ្យទាំងអស់... តែអ្នកមីងដែលសួរជីសុងអត់ថាជីសុងចង់ធ្វេីអី?''
''...'' ពាក្យសំដីរបស់រេនជុនធ្វេីអេាយទឹកមុខរបស់ម៉ាក់ជីសុងធ្លាក់ចុះភ្លាម មុននឹងសន្សឹមៗដកដៃចេញពីដៃរបស់រេនជុនយឺតៗ
''ទោះបីជាជីសុងស្តាប់រឺក៏មិនស្តាប់ក៏ដេាយ ក៏ញ៉ុមអត់មានសិទ្ធទៅបង្ខំអេាយជីសុងរៀនអីដែរ ហេីយញ៉ុមក៏ចង់អេាយអ្នកមីងគេារពការជ្រេីសរេីសរបស់ជីសុងដែរ''
''...''
''អ្នកមីង... ម៉ាក់ប៉ាគឺជា comfort zone របស់កូន ពេលដែលទៅក្រៅហេីយជួបរឿងហត់នឿយ ជួបរឿងអត់ល្អ មកដល់ផ្ទះវិញសង្ឃឹមថានឹងមានកន្លែងកក់ក្តៅចាំទទួលយេីង អេាបយេីង ហេីយ support យេីង តែបេីង៉ៃណាយេីងមានអារម្មណ៍ថានៅផ្ទះអត់មានអ្នកយល់ពីយេីង រហូតដល់គិតថាផ្ទះលែងជា comfort zone របស់យេីងហេីយ ពេលហ្នឹងយេីងលែងចង់នៅអា៎យ''
''...''
''អ្នកមីងចង់អេាយមានអ្នកមកជួយការងារនៅមន្ទីរពេទ្យ ជាងមានជីសុងមែន?'' រេនជុនចាប់ដៃរបស់ម៉ាក់ជីសុងតបវិញ មុននឹងទំលាក់ចុះថ្នមៗ ហេីយប្រេីបាតដៃជូតទឹកភ្នែករបស់ខ្លួនឯងដែលហូរចុះមកដេាយល្បឿនលឿន នៅក្នុងកែវភ្នែករបស់ម៉ាក់ជីសុងក៏មានដំណក់ទឹកភ្នែកដូចគ្នា
សង្ឃឹមថាអ្វីដែលរេនជុននិយាយថ្ងៃនេះអាចធ្វេីអេាយម៉ាក់របស់ជីសុងដូរចិត្តបានទៅចុះ
h
14:10
read
ហេឆាន់ឈរធ្វេីម្ហូបងាយៗ មុននឹងលេីកយកទៅដាក់លេីតុដែលមានថូផ្កានៅចំកណ្តាល ហេីយសំលឹងមេីលវាបន្តិច ទេីបសំរេចចិត្តលេីកវាឡេីងយកទៅដូរទឹកចាស់ចេាល ហេីយចាក់ទឹកថ្មីចូល មានផ្កាខ្លះដែលចាប់ផ្តេីមស្រពេានហេីយ តែក៏គ្មានអ្នកមេីលថែដូចរាល់ដង ទេីបហេឆាន់យកផ្កាដែលប្រែទៅជាពណ៌ត្នេាតទៅបោះចេាល រហូតដល់ក្នុងថូនៅសល់តែប៉ុន្មានទងតែប៉ុណ្ណោះ
ថ្ងៃនេះជាថ្ងៃសុក្រធម្មតារេនជុនតែងតែយកផ្កាដែលបានក្នុងអាទិត្យនេះមកផ្ទះ ហេីយអង្គុយរៀបផ្កាចូលថូដេាយអារម្មណ៍ល្អនៅលេីព្រំខាងមុខសាឡុង តែអាទិត្យនេះបែរជាមិនឃេីញស្រមេាលសូម្បីតែម្ចាស់ផ្កា ហេឆាន់ដាក់ថូផ្កាចុះទៅកន្លែងដេីម មុននឹងសំលឹងមេីលជុំវិញ ហេីយដកដង្ហេីមធំចេញមកបន្តិច
ពេលនៅម្នាក់ឯងបែបនេះឯការដល់ហេីយ...
បេីដឹងចឹងគួរតែជឿធេនហេីយ
ពេលបាននៅជាមួយគ្នាហេីយ ដល់ពេលត្រូវបែកគ្នាធ្វេីចិត្តបានអត់ណ៎...
renjun
8:15
ហេឆាន់ចុចតបឆាតរបស់រេនជុន មុននឹងញញឹមចេញមក ហេីយដេីរទៅបេីកទូរទឹកកកមេីល ដេីម្បីរកមេីលថាពេលថ្ងៃនឹងធ្វេីអីអេាយរេនជុនញាំុ តែក្នុងទូរទឹកកកបែរជាគ្មានអីដែលអាចធ្វេីបាន ក្រៅពីបន្លែដែលសល់ជិតមួយអាទិត្យហេីយ
បបួលរេនជុនទៅផ្សារទិញម្ហូបល្អជាង...
''ម៉េាងទឹម 9សោះ ម៉េចបានគ្រួសង់អស់លឿនមែស!'' រេនជុនឈរសំលឹងថាសទទេរដែលមានផ្លាកដាក់ថាគ្រួសង់ ហេីយចាប់ផ្តេីមពេបមាត់
''ចាំហ្យុងសួរគេអេាយថាមានទៀតអត់''
''អត់អីហេ៎ ញាំុអីផ្សេងក៏បាន'' ពេបមាត់មិនដល់ 2នាទី ក៏ងាកទៅធ្វេីទឹកមុខរំភេីប ពេលដែលឃេីញនំផ្សេងៗដែលមេីលទំណងៗគួរអេាយចង់ញាំុ មុននឹងប្រេីដង្កៀបក្នុងដៃគៀបដាក់ថាសដែលហេឆាន់កាន់ដេីរតាមពីក្រេាយ
''...''
''ហ្យុងយកអីអត់?''
''យកអានេះ''
''អូខេស'' រេនជុនឆ្លេីយដេាយសំលេងគួរអេាយស្រលាញ់ មុននឹងគៀបនំប័ងមូលៗរសជាតិប្រៃដាក់លេីថាស 2ដុំ ទេីបដាច់ចិត្តដេីរទៅគិតលុយ
''យកទឹកអីអត់?''
''ចង់ញាំុកាកាវ...''
''ហឺម?'' ហេឆាន់ធ្វេីមុខឆ្ងល់ភ្លាម ព្រោះមិនដែលឃេីញរេនជុនញាំុភេសជ្ជៈមួយនេះ
''នៅសុខៗក៏ចង់ញាំុ''
''អូខេ''
''រេនជុន ញាំុហេីយទៅផ្សារទិញម្ហូបជាមួយគ្នាអត់?'' ហេឆាន់សួរឡេីងពេលដែលកំពុងដេីរត្រលប់ទៅផ្ទះវិញ ដេាយមានរេនជុនដេីរបណ្តេីរ ប៊ឺតកាកាវទឹកកកក្នុងដៃបណ្តេីរ
''អឺម... តិចទៀតញ៉ុមត្រូវទៅពេទ្យ''
''អ៎...'' ថ្ងៃសៅរិ៍ក៏នៅតែត្រូវទៅដែរហ៎? ខំសប្បាយចិត្តគិតថាថ្ងៃនេះបាននៅជាមួយគ្នាហេីយ
''...''
''អេាយហ្យុងជូនទៅអត់?''
''អត់អីហេ៎ ចាំបេីកឡានទៅខ្លួនឯង''
''អូខេ''
''សុំទេាសណា៎ហ្យុង''
''អត់អីហេ៎ ល្ងាចចង់ញាំុអី? ហ្យុងទៅផ្សារទិញយកមកធ្វេីទុកអេាយ''
''មិនដឹងថាបានមកវិញពេលណាផង អត់អីហេ៎ ហ្យុងធ្វេីញាំុហូវ''
''អឺម''
js
18:20
🌹☕️ (3)
21:25
h
8:30
renjun
9:35
10:55
read
read
11:15
read
read