Tuesday, April 21, 2026

☆☆ កុលាបនៃស្នេហ៍ Ep46


xxxxvi



ហេឆាន់ងាកទៅមេីលអ្នកដែលគេងលក់ក្បែរខ្លួន ក្រេាមសំលេងរឿងដ៏គួរអេាយខ្លាចចេញពីទូរទស្សន៍ខាងមុខ មិនដឹងហេតុអីបានមានអារម្មណ៍ថាអេាយតែមេីលរឿង horror រេនជុនដឹងតែគេងលក់ហ្មង

ពេលគេងលក់ក៏នៅតែគួរអេាយស្រលាញ់ដដែល

ហេឆាន់សំលឹងផ្ទៃមុខរបស់រេនជុន ហេីយញញឹមចេញមកតិចៗ ដេាយមិនខ្វល់ថាពេលនេះមានសំលេងសំរឹបជេីង និងសំលឹងទ្វារបេីកលឺអៀតៗធ្វេីអេាយព្រឺសំបុរប៉ុណ្ណា ហេឆាន់យកអាយផេតឡេីងមកចុចឈប់ មុននឹងកាន់តេឡេមកចុចបិទទូរទស្សន៍ ហេីយលូកដៃទៅទ្រពីក្រេាយខ្នង និងកន្លាក់ជង្គង់របស់រេនជុនហេីយលេីកឡេីងបី

រេនជុនកំរេីកតិចតួច ហេីយបែរមុខផ្អែកថ្ពាល់នឹងទ្រូងរបស់ហេឆាន់ ហេីយក៏គេងលក់ទៅវិញ ហេឆាន់នាំរេនជុនឡេីងជណ្តេីរទៅកាន់បន្ទប់គេងរបស់រេនជុន មុននឹងដាក់រាងកាយក្នុងដៃចុះលេីគ្រែថ្នមៗ

      ''ហ្យុង...''   រេនជុនស្រវ៉ាចាប់កដៃរបស់ហេឆាន់ដេាយប្រេីដៃទាំងសងខាងរបស់ខ្លួនឯង ពេលដែលឃេីញហេឆាន់រៀបងេីបចេញទៅ

      ''ហឺម?''

      ''កុំទៅ...''

      ''អូខេ''   ពេលដែលលឺរេនជុននិយាយហេីយ ហេឆាន់ក៏ដាក់ខ្លួនអង្គុយលេីគ្រែរបស់រេនជុន មុននឹងដាក់បាតដៃលេីសក់ពណ៌ត្នេាតខ្ចីនោះ ហេីយអង្អែលថ្នមៗ

      ''អេាប''

      ''...''

      ''អេាបបប''   ពេលដែលឃេីញហេឆាន់នៅស្ងៀម រេនជុនងេីបខ្លួនបន្តិច ហេីយខិតទៅកណ្តាលគ្រែ មុននឹងទាញហេឆាន់អេាយគេងចុះមក

ហេឆាន់មិនទាន់បានអេាបរេនជុនផង ដៃតូចៗនោះក៏អេាបជុំវិញដេីមដៃរបស់ហេឆាន់ទៅហេីយ ហេឆាន់ញញឹមចេញមក មុននឹងអេានទៅថេីបថ្ងាស់របស់រេនជុនថ្នមៗ ធ្វេីអេាយរេនជុនបេីកភ្នែកឡេីង ហេីយងេីបមុខមេីលហេឆាន់ភ្លាម

      ''ហេតុអីមិនព្រមគេង?''

      ''អឺម...''   រេនជុនឆ្លេីយតិចៗក្នុងបំពងក ហេីយចាប់ផ្តេីមពេបមាត់

      ''ចង់បានអី?''

      ''ឃីស''

      ''...''   ហេឆាន់នៅស្ងៀមមួយសន្ទុះ ព្រោះមិននឹកស្មានថានឹងបានលឺចំលេីយបែបនេះ រេនជុនពូកែធ្វេីអេាយបេះដូងរបស់ហេឆាន់លេាតញាប់ដល់ហេីយ

តែពេលដែលឃេីញហេឆាន់នៅស្ងៀម រេនជុនក៏អេានមុខចុះទៅវិញ ព្រោះគិតថាហេឆាន់ប្រហែលជាទេីសទាល់ តែចង្ការបស់រេនជុនក៏ត្រូវបានរុញអេាយងេីយមុខឡេីង មុននឹងទទួលបានការថេីបដ៏ទន់ភ្លន់ពីហេឆាន់ ហេីយវាក៏ចាប់ផ្តេីមជ្រាលជ្រៅទៅបន្តិចម្តងៗ

      ''more?''

      ''more''



jm.
18:10

ជេមីន
សុំទេាស
សុំឱកាសបានអត់?
📞
missed            
📞
missed            
📞
missed            
        



JN
21:30

មកម្នាក់ឯងហ៎?
អត់មានឃេីញប្រាប់សោះថាមក
បេីដឹងចឹងបបួលមកជាមួយគ្នាអា៎យ
read                    
ញ៉ុមដេីរទៅអង្គុយជាមួយបានអត់?
ខានជួបគ្នាជិត 2អាទិត្យអា៎យ
នឹកដល់អា៎យ😊



h
21:55

មិត្តភក្តិនាយចិត្តអាក្រក់ដល់អា៎យ
មុនហ្នឹងឆាតមកសុំឱកាស
តែអាលូវនៅជាមួយអ្នកផ្សេង
📞
            2:30
😒



      ''ហេតុអីផឹកដល់ថ្នាក់នេះនៀក? ហេីយមកម្នាក់ឯងទៀត''   ហេឆាន់ចាប់ផ្តេីមរអ៊ូ ពេលដែលឃេីញដបស្រានៅលេីតុដែលអស់ជាងពាកកណ្តាល និងផ្ទៃមុខរបស់ជេមីនដែលចាប់ផ្តេីមឡេីងក្រហម

      ''ហេឆាន់..''   ជេមីនងេីយមុខឡេីងមេីលអ្នកដែលឈរទល់មុខខ្លួន ទឹកភ្នែកដែលស្ងួតទៅហេីយចាប់ផ្តេីមស្រក់ចុះមកម្តងទៀត ហេឆាន់ដកដង្ហេីមធំ មុននឹងដេីរទៅទះស្មាររបស់ជេមីនតិចៗក្នុងន័យលួងលេាម

      ''ទៅវិញអត់? ញ៉ុមជូនទៅវិញ''

ជេមីនងក់ក្បាល ទេីបហេឆាន់ហៅបុក្ខលិកមកគិតលុយ មុននឹងជួយគ្រាជេមីនអេាយងេីបឈរ ហេីយនាំដេីរទៅកាន់ឡានរបស់ខ្លួនឯងដែលចតនៅកន្លែងចតឡានជិតក្លិប ដេីរចេញផុតពីមាត់ទ្វារបានតែបន្តិច ក៏មានអ្នកទាញស្មារពីខាងក្រេាយ មុននឹងត្រូវដាល់ត្រង់មាត់ភ្លាម

ហេឆាន់ងេីបមុខឡេីងមុននឹងឃេីញមិត្តភក្តិខ្លួនឯង ដែលនៅក្នុងសភាពមិនខុសគ្នាពីជេមីនប៉ុន្មាននោះទេ ខ្សែភ្នែកដែលសំលឹងមកដេាយកំហឹងនោះ ធ្វេីអេាយហេឆាន់អស់សំណេីចចេញមក មុននឹងដេីរយឺតៗទៅជិតជេណូ ហេីយដាល់ជេណូមួយដៃត្រលប់ទៅវិញ

      ''ហេឆាន់! កុំ''   ជេមីនព្យាយាមចូលទៅហាម មុននឹងតេាងដៃរបស់ហេឆាន់ជាប់ ហេីយរូបភាពនោះធ្វេីអេាយជេណូកាន់តែខឹង

      ''ហេតុអីហ៎? ហេតុអីបានយេីងស្រលាញ់ណាគេ ឯងដឹងតែដណ្តេីមទៅទាំងអស់?''

      ''យេីងអត់បានដណ្តេីមហេ៎ ឯងយល់ច្រឡំខ្លួនឯង''

      ''ហេីយហេតុអីបានជេមីនទៅធ្វេីការជាមួយឯង? ហ៊ាននិយាយអត់ថាឯងអត់បានអេាយជេមីនឈប់ពីក្រុមហ៊ុនយេីង!''

      ''សំរេចថាឯងស្រលាញ់ជេមីនហ៎? រឺក៏ណាគេអេាយប្រាកដ?''

      ''...''   ពេលដែលមិនបានចំលេីយ ហេឆាន់ក៏ដេីរទៅក្របួចកអាវរបស់ជេណូ មុននឹងអេានទៅនិយាយជិតមុខមិត្តភក្តិខ្លួន

      ''លី ជេណូ យេីងតឿនជាលេីកចុងក្រេាយ! បេីឯងអត់ទាន់ប្រាកដថាខ្លួនឯងស្រលាញ់ណាគេទេ ហាមមករញ៉េរញ៉ៃជាមួយជេមីនទៀត''

      ''ហេីយរឿងយេីងជាមួយជេមីនទាក់ទងអីជាមួយឯង? ស្រលាញ់ម្នាក់ចេាលម្នាក់អត់បានហ៎?''

ឌឹបបប

ហេឆាន់លេីកដៃដាល់ជេណូមួយដៃទៀត ធ្វេីអេាយជេណូដួលបាត់បង់ចំហរទៅលេីដី មុននឹងខំប្រឹងច្រត់ដៃក្រេាកឈរឡេីងដេាយលំបាកលំបិន ព្រោះតែភាពស្រវឹង មិនចង់គិតទេថាបេីជេណូមិនស្រវឹង 2នាក់នេះមិនដឹងដាល់គ្នាខ្លាំងប៉ុណ្ណានោះទេ

      ''ជេមីន.. ជេមីន... សុំទេាស...''

      ''សុំទេាសហ៎? កាលញ៉ុមនៅស្រលាញ់លេាកប្រធាន លេាកប្រធានចាំអត់ថាធ្វេីដាក់ញ៉ុមម៉េចខ្លះ? ដល់អាលូវមកសុំទេាស អត់គិតថាវាហួសពេលពេកហេ៎ហ៎?''

       ''ជេមីន...''

       ''បេីមិនចង់អេាយញ៉ុម block ទេ កុំតេមកទៀត''   ជេមីនសំលឹងមុខរបស់ជេណូមិនដាក់ភ្នែក ទឹកភ្នែកជាច្រេីនដំណក់ស្រក់ចុះមកម្តងទៀត ទេីបជេមីនលេីកដៃឡេីងវាសទឹកភ្នែកចេញ ហេីយបែរខ្នងដេីរសំដៅទៅកាន់ឡានរបស់ហេឆាន់ មុននឹងឃេីញថាមានអ្នកណាម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅលេីពូកឡានខាងមុខ



JN
9:01

ឯងស្រលាញ់ជេមីនមែនហ៎?
នៅអត់ទាន់ចប់ទៀត 
ហេតុអីបានឯងបានរៀបការជាមួយរេនជុន?
ហេតុអីបានជេមីនស្រលាញ់ឯង?
ហេតុអីហ៎?
ហេតុអីបានជាឯងរហូត
ជេណូ
រឿងរេនជុនយេីងអត់ដឹងនិយាយថាម៉េចហេ៎
តែរឿងជេមីន
ឯងប្រាកដអា៎យហ៎ថាជេមីនស្រលាញ់យេីង?
ឯងដឹងខ្លួនឯងច្បាស់ជាងណាគេទៀតថាជេមីនស្រលាញ់ណាគេ
ឯងមានឱកាសរហូត
តែឯងក៏បោះបង់ចេាលរាល់លេីក
គិតមេីលសិនហូវថាខ្លួនឯងនៅស្រលាញ់រេនជុនអត់?
បេីគិតថាមិនអាចបំភ្លេចរេនជុនបាន កុំទៅរវល់ជាមួយជេមីនទៀត



jm.
19:55

ជេមីន
សុំទេាស



      ''លឺថាដាល់គ្នា?''   ម៉ាកដាក់ខ្លួនអង្គុយទល់មុខអ្នកដែលបបួលខ្លួនឯងមកផឹក ហេីយនិយាយឡេីងដេាយសំលេងលឺជាងធម្មតាបន្តិច ព្រោះតែសំលេងចំរៀងដែលលឺខ្លាំងគួរសម

      ''យេីងអ្នកត្រូវគេដាល់បានត្រូវ''   ម៉ាកសំលឹងមេីលចុងបបូរមាត់របស់ជេណូដែលមានស្នាមជាំធំមួយ អត់មិនបាននឹងអស់សំណេីចចេញមក

      ''ហេីយថីទៀតអា៎យ? ឯង 2នាក់ឃេីញឈ្លោះគ្នាអត់ឈប់''

      ''ហេីយវាប្រាប់ថាម៉េចខ្លះ?''

      ''ចង់ស្តាប់ហេតុផលទាំងសងខាង កុំអេាយយេីងនិយាយទៅថាយេីងកាន់ជេីងវា''

      ''គ្រាន់និយាយមក ចេញក្រឡាកាន់ជេីងវាអា៎យ''

      ''ចុះបេីឯងអ្នកខុសមែន''

      ''ឃេីញអត់?''

      ''អាឡូវសាកនិយាយសិនមក''   ម៉ាកនិយាយមុននឹងលេីកដបស្រាឡេីងចាក់ចូលកែវមួយដែលទំនេរ ហេីយលេីកឡេីងផឹកមួយក្អឹក

      ''ម្សិលមិញវាទៅផាប់ជាមួយជេមីន''

      ''ហេីយ?''

      ''ប៉ុណ្ណឹង''

      ''គ្រាន់តែប៉ុណ្ណឹងដាល់គ្នា?''

      ''យេីងនិយាយដាក់វារៀងខ្លាំងដែរ''

      ''នៅគុំរឿងរេនជុនទៀតហ៎?''

      ''...''   ជេណូមិនឆ្លេីយតបហេីយងាកមុខចេញ មុននឹងលេីកកែវស្រារបស់ខ្លួនឯងអ៊ករហូតដល់អស់ពីកែវ

      ''ជេណូ យេីងគ្រាន់និយាយហេ៎ណា៎ មេីលជេហ្យុនជាឧទាហរណ៍ហូវ 5ឆ្នាំក្រេាយមកទឹមដឹងខ្លួនថាមានកូន ហេីយកូនហៅអ្នកផ្សេងថាប៉ាទៀត ធេនក៏អត់ព្រមចិត្តទន់ងាយៗទៀត នេះហេីយលទ្ធផលមាត់រឹង ហេីយអត់ដឹងចិត្តខ្លួនឯង''

      ''...''

      ''យេីងសួរតិចមេីល អីដែលធ្វេីអេាយឯងគិតថាឯងនៅស្រលាញ់រេនជុន?''

      ''យេីងឈប់ស្រលាញ់រេនជុនយូរអា៎យ តាំងពីពេលដែលរេនជុនរៀបការដឹង''

      ''ហេីយអេាយយេីងនិយាយឡេីងម៉ាយូរ''

      ''ឯងគិតថាជេមីននៅខឹងយេីងអត់? យេីងនិយាយជាមួយជេមីនរៀងខ្លាំងៗអា៎ ធ្វេីម៉េចហូវ?''

      ''...''   ម៉ាកសំលឹងមុខរបស់មិត្តភក្តិខ្លួនឯង មុននឹងដកដង្ហេីមធំចេញមក

      ''យេីងគិតថាយេីងនៅស្រលាញ់រេនជុន តែពេលឃេីញហេឆាន់នៅជាមួយជេមីន បានយេីងដឹងថាយេីងហួងហែងជេមីនខ្លាំងមែនទែន ហេីយវាធ្វេីអេាយយេីងនិយាយអត់ល្អដាក់ជេមីនច្រេីនអា៎''

      ''ហឺមមមម តាមពិតហេឆាន់វាក៏ច្បាស់លាស់តាំងពីដេីមថាវាស្រលាញ់រេនជុន ហេីយវាក៏អត់ដែលរញ៉ៃរញ៉ៃជាមួយណាគេដែរ សូម្បីតែ ons''

      ''...''

      ''ហេីយវាជាមិត្តភក្តិជេមីន តាំងមុនជេមីនចូលធ្វេីការជាមួយឯងទៀតមិនអញ្ចឹង បេីជាយេីងក៏យេីងបារម្ភពីមិត្តភក្តិយេីងដែរ''

      ''ហេីយយេីងមិនមែនមិត្តភក្តិវាហេ៎ហ៎? មិត្តភក្តិតាំងពីតូច''

      ''ហ្នឹងបានថា ហេតុអីបានឯងនៅអត់ស្គាល់ចរិកវាទៀត?''



😾💛
22:10

ហ្យុង
សុំទេាសដែលឆាតទៅស្មេីរនេះ
តែហ្យុងមករកញ៉ុមតិចបានអត់?
read                

22:30

ជីសុង
សុំទេាស
ហ្យុងទឹមឃេីញ
ហ្យុងមកតិចបានអត់?
ជីសុងនៅណា?
នៅមុខខនដូហ្យុង



      ''ជីសុង...''

      ''ហ្យុង...''   ពេលដែលលឺសំលេងអ្នកដែលហៅឈ្មោះខ្លួនឯងលាន់លឺឡេីងតិចៗ ជីសុងស្ទុះងេីបឈរហេីយទាញរេនជុនមកអេាបភ្លាម

រេនជុនលឺសំលេងខ្សេាយៗរបស់ជីសុងហេីយក៏មិនហ៊ានរុញជីសុងចេញ បានត្រឹមតែឈរស្ងៀមៗអេាយជីសុងអេាបមួយសន្ទុះធំ ទេីបខិតចេញពីរង្វង់ដៃរបស់ជីសុងយឺតៗ

      ''ជីសុង កេីតអីហ៎?''

      ''ហ្យុង...''   ជីសុងកាន់ដៃរបស់រេនជុនឡេីងមកក្តេាបជាប់ មុននឹងងេីបមុខឡេីងមេីលមុខអ្នកដែលឈរចំពោះមុខ

ខ្សែភ្នែកដែលរេនជុនសំលឹងតបមកវិញ ធ្វេីអេាយជីសុងមានអារម្មណ៍ថាស្ពឹក ចង់ដកដង្ហេីមក៏ដកមិនរួច ខ្សែភ្នែកដែលធ្លាប់តែមានក្តីស្រលាញ់ ពេលនេះវាមានតែភាពទេីសទាល់ តឹងថប់ ធ្វេីអេាយជីសុងចង់ព្រលែងដៃរបស់រេនជុនចេញ តែបេីហ៊ានព្រលែងម្តងទៀតជីសុងនឹងលែងបានរេនជុនត្រលប់មកវិញជារៀងរហូតហេីយ

      ''ហឺម?''   រេនជុនឆ្លេីយតបតិចៗក្នុងបំពង់ក ពេលដែលឃេីញជីសុងច្របាច់ដៃរបស់ខ្លួនឯងកាន់តែណែនជាងមុន

      ''ឡេីងទៅនិយាយគ្នានៅលេីបានអត់?''

      ''ជីសុង...''   ពេលដែលឃេីញរឹកពារស្ទាក់ស្ទេីររបស់រេនជុន ជីសុងក៏មិនបាននិយាយដេញដេាលអីទៀត មុននឹងប្រញាប់និយាយគេាលបំណងដែលខ្លួនឯងមកថ្ងៃនេះ

      ''ហ្យុង ញ៉ុមសុំទេាសដែលធ្លាប់និយាយអត់ល្អដាក់ហ្យុង តែហ្យុងចាំញ៉ុមតិចទៀតបានអត់? តែមួយឆ្នាំទៀតហេ៎ញ៉ុមរៀនចប់អា៎យ ហេីយយេីងរៀបការជាមួយគ្នាណា៎ ហ្យុង''

      ''ជីសុងអា៎ យេីងនិយាយគ្នារឿងហ្នឹងហេីយអា៎យណា៎''

      ''ញ៉ុមគិតថាញ៉ុមធ្វេីចិត្តបាន តែពេលដែលអត់មានហ្យុង ញ៉ុមអត់ដឹងថាញ៉ុមរៀនដេីម្បីអីទៀតហេ៎ ម៉ាក់ក៏បង្ខំរាល់ង៉ៃថាអេាយ drop ហេីយមករៀនពេទ្យវិញ''

      ''ជីសុងកុំគិតចឹងបានអត់? រៀនដេីម្បីខ្លួនឯងហ៎ ជីសុងថាចង់ធ្វេី computer engineer មិនអញ្ចឹង?''

      ''ហ្យុង ញ៉ុមលែងចង់នៅផ្ទះអា៎យ ញ៉ុមសុំមកនៅជាមួយហ្យុងបានអត់? ណា៎ហ្យុង''

      ''...''

      ''ញ៉ុមអត់មានហ្យុង ញ៉ុមនៅអត់បានហេ៎ សុំអង្វរណា៎ហ្យុង យេីងត្រលប់មកដូចដេីមវិញបានអត់?''

      ''ជីសុងអា៎ ហ្យុងសុំទេាស... តែហ្យុងលែងគិតជាមួយជីសុងដូចដេីមអា៎យ''

      ''...''

      ''តែបេីជីសុងចង់នៅនេះមួយរយៈ ចាំហ្យុងយក key card មកអេាយ''

      ''បេីនៅហេីយអត់មានហ្យុងដដែល នៅមានន័យអី?''   ជីសុងព្រលែងដៃដែលក្តេាបដៃរបស់រេនជុនអេាយមានសេរីភាពវិញ មុននឹងដេីរចេញពីខនដូទៅដេាយល្បឿនលឿន ព្រោះមិនចង់អេាយរេនជុនតាមទាន់

      ''ជីសុង''

ទីតតត

      ''ហ្យុង!!!''

អៀតតត

ព្រូសសស



ហេឆាន់អង្គុយចាំក្នុងឡានមួយសន្ទុះ មុននឹងលឺសំលេងសុីភ្លេឡានលាន់លឺឡេីង តាមមកជាមួយសំលេងកង់ឡានកកិតនឹងថ្នល់ ហេីយនិងសំលេងអ្វីម្យ៉ាងដួល ទេីបប្រញាប់បេីកទ្វារចុះពីលេីឡានទៅមេីល ក្រែងលេាមានអ្វីដែលខ្លួនឯងអាចជួយបាន

នៅខាងមុខច្រកចេញចំណតឡានរបស់ខនដូ មានឡានមួយកំពុងតែចត ហេីយនៅខាងមុខឡាននោះមានមនុស្សម្នាក់កំពុងតែគេងលេីដី ហេីយម្នាក់ទៀតកំពុងតែអេាបជុំវិញរាងកាយនោះ

ពេលដែលឃេីញថាម្នាក់ក្នុងចំណេាមនោះជាអ្នកណា បេះដូងរបស់ហេឆាន់ក៏លេាតញាប់ភ្លាម

ដុក ដាក់ ដុក ដាក់ ដុក ដាក់

      ''រេន... ជុន...''

      ''ហ្យុង... ហ្យុង... ហឹក... ហ្យុងហៅឡានពេទ្យអេាយតិចបានអត់?''

      ''...''










.
Writer's Note