Friday, April 10, 2026

☆☆ កុលាបនៃស្នេហ៍ Ep45


xxxxv



jm.
11:45

នៅណា?
បន្ទប់ប្រជុំ
send a photo
មានន័យថាម៉េច?
មានន័យដូចក្នុងក្រដាសហ្នឹងចឹង
ហេតុអី?
ញ៉ុមលែងចង់ធ្វេីហ្នឹងអា៎យ
សុំឈប់
ជេមីនអា៎
មកនិយាយគ្នាសិន
ង៉ៃនេះញ៉ុមសុំធ្វេីង៉ៃចុងក្រេាយ
ញ៉ុមអត់អនុញ្ញាត
ទោះម៉េចក៏ញ៉ុមឈប់ដែរ



JN
11:55

ជេណូ
ទំនេរអត់?
មានការអីហ៎?
ទៅញាំុអីជាមួយគ្នាអត់?
ង៉ៃនេះប្រហែលអត់បានហេ៎
ចាំង៉ៃក្រេាយណា៎
អូខេ
ញាំុអីអត់ ញ៉ុមទិញទៅផ្ញេីរ
នៅជិតក្រុមហ៊ុនរបស់ជេណូល្មម☺️



វែនឌីនៅក្នុងរ៉ូបពណ៌ខ្មៅ និងស្បែកជេីងកែងចេាតពណ៌ដូចគ្នា ធ្វេីអេាយមេីលទៅស្គមខ្ពស់ស្អាត មិនថាអ្នកណាដេីរកាត់ក៏ត្រូវតែងាកទៅមេីលគ្រប់គ្នា លេីដៃឆ្វេងមានកាបូប brand ល្បីឈ្មោះពណ៌ដូចគ្នានឹងរ៉ូប ចំណែកដៃម្ខាងទៀតកាន់ថង់ពីហាងកាហ្វេជិតនេះ

      ''វែនឌី សុំជួបលេាកជេណូមួយភ្លែត''

      ''អ្នកនាងវែនឌីមានណាត់អត់?''   ទោះជាដឹងថាវែនឌីជាភ្ញៀវសំខាន់របស់ក្រុមហ៊ុនពេលនេះ ដេាយសារគំរេាងខនដូរាប់រយលានវ៉ុន ហេីយនៅមានទំនាក់ទំនងជាមួយ boss របស់ខ្លួនឯងជាពិសេសទៀត តែស្តេឡាចាំបាច់ត្រូវតែសួរចេញទៅតាមរបៀបរបស់ក្រុមហ៊ុន

      ''អត់បានណាត់ហេ៎ តែមុននេះឆាតប្រាប់លេាកជេណូអា៎យ''

      ''ចា៎ ចាំម៉ាភ្លែត''

ស្តេឡាញញឹមចេញមក មុននឹងប្រញាប់ចុចទូរស័ព្ទតេទៅរកលេខារបស់លេាកប្រធានខ្លួនឯងភ្លាម តែពេលឃេីញថាជេមីនមិនលេីក ទេីបសំរេចចិត្តផ្ញេីរ line ទៅវិញ



STELLA⭐️✨
12:15

ជេមីនអុបប៉ា
តេទៅអត់លេីក
កំពុងប្រជុំ
មានការអីហ៎?
អ្នកនាងវែនឌីមកសុំជួបលេាកជេណូ
ចាំប្រាប់អេាយ
read                

12:20

លេាកជេណូប្រាប់ថាអេាយនាំមកចាំក្នុងបន្ទប់លេាកជេណូ



      ''ជេមីន...''   ក្រេាយពេលជូនភ្ញៀវនៅច្រកចូលហេីយ ជេណូងាកទៅរកជេមីនភ្លាមយ៉ាងអន្ទះសារ

សារភាពតាមត្រង់ថាប្រជុំមុននេះ ជេណូគ្មានអារម្មណ៍ក្នុងខ្លួនសូម្បីតែបន្តិច មិនដឹងថាភ្ញៀវនិយាយអីខ្លះ ខ្សែភ្នែករបស់ជេណូសំលឹងមេីលជេមីនជាញឹកញាប់ តែសាមីខ្លួនមិនបានខ្វល់សូម្បីតែបន្តិច ហេីយវាកាន់តែធ្វេីអេាយជេណូនៅមិនសុខ

      ''ញ៉ុមទៅរកអីញាំុសិន ឃ្លានអា៎យ''   ជេមីនឆ្លេីយតប មុននឹងប្រញាប់ដេីរទៅចុចជណ្តេីរយេាងដេីម្បីឡេីងទៅរៀបចំឥវ៉ាន់ក្នុងបន្ទប់ប្រជុំទុក

      ''សុំនិយាយគ្នាសិនបានអត់?''

      ''អ្នកនាងវែនឌីនៅចាំ ចាំនិយាយង៉ៃក្រេាយហូវ''   ពេលដែលលឺឈ្មោះអ្នកផ្សេងហេីយ ជេណូនៅស្ងៀមមិនហ៊ាននិយាយអីទៀត មុននឹងនាំគ្នាដេីរចេញពីជណ្តេីរយេាងស្ងាត់ៗ ពេលមកដល់ជាន់ដែលខ្លួនឯងចុចមុននេះ

ហេតុអីបានមានអារម្មណ៍ថាចំលែកៗបែបនេះ...



      ''ដូយុងហ្យុង ញ៉ុមផ្ញេីរបង្រៀនការងារផង''

      ''អូខេ''   ដូយុងដេីរចេញពីបន្ទប់ធ្វេីការរបស់ហេឆាន់ ក្រេាយពេលចូលទៅរៀបឯកសារហេីយ មុននឹងឃេីញថាអ្នកដែលនឹងមកជួយការងារខ្លួន កំពុងតែឈរជិតចៅហ្វាយនាយរបស់ខ្លួន

      ''ហ្យុងមានអីប្រេីញ៉ុមបានណា៎''   អ្នកដែលឈរជិតហេឆាន់ញញឹមស្រស់ចេញមក ហេឆាន់ងក់ក្បាលដាក់ដូយុងបន្តិច មុននឹងដេីរចូលទៅក្នុងបន្ទប់ធ្វេីការរបស់ខ្លួនបាត់ ទុកអេាយដូយុងជាអ្នកណែនាំបន្ត

      ''លេាកជេមីន...''

      ''អា៎ ហ្យុងហៅញ៉ុមជេមីនធម្មតាក៏បាន''

      ''អូខេជេមីន ជាដំបូងចុះទៅរកកាហ្វេញាំុសិន តោះ!''



h
9:10

ហ្យុងនៅណា?
ហេីយជេមីនទៅណាអា៎យ?
ម៉េចបានអត់ឃេីញមានណាគេចឹង?
...
ពេលថ្ងៃ lunch meeting ជាមួយលេាកណាកាមុរ៉ា
សំរេចថាណាគេអ្នកទៅ?
អេាយជេមីនទៅបានអត់?
brief លេីកចុងក្រេាយអា៎យ
អត់មានអីទៀតហេ៎ដឹង
អូខេ
អេាយជេមីនអាន brief លេីកមុនផង
ហេីយប្រាប់ company detail ផង
អូខេ



      ''ម៉េចអា៎យ?''   គ្រាន់តែចូលមកដល់ក្នុងឡានភ្លាម ហេឆាន់សួរឡេីងភ្លាម

      ''អីគេម៉េចអា៎យ?''

      ''ឈប់ 2អាទិត្យ សប្បាយចិត្តនៅ?''

      ''សប្បាយចិត្តអា៎យ''

      ''ប្រាកដអត់?''

      ''អឺម មិនបាច់បារម្ភហេ៎ ញ៉ុមអត់អីហេ៎''

ពេលដែលលឺមិត្តភក្តិខ្លួនឆ្លេីយបែបនេះហេីយ ហេឆាន់ក៏មិនបានសួរដេញដេាលអីទៀត រហូតដល់កន្លែងចតឡានរបស់ភេាជនីយ៍ដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មាន

ជេមីនដេីរតាមហេឆាន់ចូលទៅខាងក្នុងហាងដែលដូយុងជាអ្នកកក់ មុននឹងអេានមេីលឯកសារក្នុងដៃរបស់ខ្លួនឯងថាមានភ្លេចអីរឺក៏អត់ ដេាយមិនបានចាប់អារម្មណ៍ថាខ្លួនឯងប៊ិសបុកនឹងមនុស្សស្រីម្នាក់ដែលកំពុងតែអេានរកអីម្យ៉ាងក្នុងកាបូបខ្លួនឯងទៅហេីយ សំណាងហេីយដែលហេឆាន់លូកដៃមកចាប់កដៃរបស់ជេមីនហេីយទាញអេាយគេចចេញទាន់

      ''...''

      ''...''

ជេមីនប្រញាប់ងេីបមុខឡេីងភ្លាម មុននឹងឃេីញមនុស្សស្រីម្នាក់ដែលខ្លួនឯងស្គាល់ ហេីយក្រឡេកទៅមេីលពីក្រេាយខ្នង ក៏ឃេីញអតីតប្រធានក្រុមហ៊ុនរបស់ខ្លួនឯងកំពុងតែដេីរមកល្មម

ហេតុអីបានស៊យដល់ថ្នាក់នេះ...

ជេណូសំលឹងមេីលមុខរបស់អ្នកទាំង 2 មុននឹងអេានមេីលដៃរបស់ហេឆាន់ដែលកំពុងតែកាន់ដៃរបស់ជេមីន ហេីយទឹកមុខក៏ក្លាយទៅជារាបស្មេីរភ្លាម

ហេឆាន់ទាញជេមីនអេាយដេីរតាមខ្លួនចូលទៅខាងក្នុង ដេាយមិនបាននិយាយរាក់ទាក់មិត្តភក្តិរបស់ខ្លួនសូម្បីតែមួយម៉ាត់ មានតែជេមីនដែលអេានក្បាលដាក់វែនឌីបន្តិច ហេីយប្រញាប់គេចមុខពីជេណូដេីរតាមហេឆាន់ទៅ

      ''ម៉េចបាន... អត់និយាយគ្នាចឹង?''   ជេណូងាកទៅមេីលផ្ទៃមុខម៉ត់រលេាងស្អាត ដែលមានគ្រឿងសំអាង brand ថ្លៃៗ ធ្វេីអេាយផ្ទៃមុខនោះកាន់តែស្អាតថែមទៀត

ក្រឡេកមួយភ្លែតស្រដៀងរេនជុនដល់ហេីយ មិនចំលែកចិត្តដែលពេលជេណូជួបភ្លាម ធ្វេីអេាយជេណូមានអារម្មណ៍ថាចូលចិត្តភ្លាម

      ''គេប្រញាប់ដឹង...''

      ''ពេលល្ងាចទំនេរអត់? នាំទៅមេីលកុនតិចបានអត់?''

      ''ង៉ៃនេះញ៉ុមមានការ សុំទេាសណា៎''   តែមិនដឹងហេតុអីបានជាជេណូជ្រេីសរេីសបដិសេធចេញទៅ

ពេលដែលឃេីញទឹកមុខរបស់ជេណូមិនសូវល្អ វែនឌីក៏មិនហ៊ាននិយាយអីទៀត បានត្រឹមតែដេីរតាមជេណូស្ងាត់ៗ ទៅកាន់ចំណតឡានវិញ

មុនហ្នឹងនៅសុខៗសោះ



h
12:45

ចូលបន្ទប់ទឹកយូរមែស?
អូខេអត់?
សុំទេាស
មិនបាច់សុំទេាសហេ៎
ញ៉ុមអ្នកសុំទេាសជំនួសវាបានត្រូវ
ហេឆាន់អត់មានធ្វេីអីខុសផងសុំទេាសធ្វេីអី
ជេមីនក៏អត់មានធ្វេីអីខុសដូចគ្នា
ចេញមកបានអា៎យ
ចេញទៅឡូវអា៎យ
សុំទេាសដែលអេាយភ្ញៀវចាំ
ទាំងដែលង៉ៃនេះធ្វេីការង៉ៃដំបូងផង
ញ៉ុមអត់បានគិតរឿងហ្នឹងហេ៎
ញ៉ុមបារម្ភពីនាយច្រេីនជាង
awww🥺
🙄



jm.
13:50

ហេឆាន់វារៀបការអា៎យណា៎
ដេីរកាន់ដៃគ្នាចឹងអ្នកផ្សេងមេីលមកគិតម៉េច?



h
13:51

មានការអីឆាតមកយេីងមក
ឈប់ឆាតទៅជេមីនទៀត
ស្មេីរនេះអា៎យនៅជាមួយគ្នាទៀត
ថី?
មានអី
យេីងគ្រាន់បារម្ភ
ខ្លាចអ្នកផ្សេងឃេីញហេីយនិយាយដេីម
អរគុណ
តែមិនបាច់បារម្ភហេ៎
យេីងមក lunch meeting មួយភ្ញៀវ
ទោះមេីលម៉េចក៏អត់មានកន្លែងណាអត់សមដែរ
ហេីយនាំជេមីនមកធ្វេីអី?
លេខាយេីង
លេខា?
ជេមីនទៅធ្វេីការមួយឯងហ៎?



renjun
16:55

ហ្យុងងងង
ង៉ៃនេះទៅញាំុអីនៅក្រៅអត់?
អូខេ
ចង់ញាំុអី?
អេាយហ្យុងអ្នករេីស
ហ្យុងញាំុអីក៏បាន
រេនជុនហ្នឹងចង់ញាំុអី?
ឃេីញមានហាងលក់ភីស្សាសាល់មុន
ហ្យុងចង់ទៅសាកអត់?
send a link
អូខេ
អេាយហ្យុងទៅយកអត់?
មកយកក៏បាន
ចាំនៅហាងឆេនឡឺណា៎



      ''សុំទៅយករេនជុនសិនបានអត់?''

      ''ចឹងចាំញ៉ុមជិះរថភ្លេីងក្រេាមដីទៅវិញខ្លួនឯង''   ជេមីនឆ្លេីយតប មុននឹងឈប់ដេីរតាមហេឆាន់ ធ្វេីអេាយហេឆាន់ឈប់ដេីរដែរ ហេីយបែរមកទៅរកជេមីន

      ''អត់អីហេ៎ ទៅយករេនជុនហេីយចាំជូនទៅវិញ''

      ''អត់អីហេ៎ញ៉ុមជិះបាន''

      ''ណា៎ មិនបាច់គិតច្រេីនហេ៎ ម៉ោះ''   ហេឆាន់ចុចបេីកសេារឡាន មុននឹងបេីកទ្វារខាងក្រេាយដាក់កាបូបចូលទៅ ហេីយឃេីញជេមីនបេីកទ្វារខាងក្រេាយតាម ហេីយចូលទៅអង្គុយ

      ''...''

      ''ប្រធានក្រុមហ៊ុនអ្នកបេីកឡាន ហេីយលេខាអង្គុយក្រេាយចឹង សមដែរហ៎?''

      ''ចេញពីធ្វេីការអា៎យ អត់មានប្រធានក្រុមហ៊ុនទៀតហេ៎''

      ''...''

      ''ណាមួយកន្លែងលេាករេនជុន ទុកអេាយលេាករេនជុនអង្គុយល្អជាង''



      ''តោះ''   ហេឆាន់លូកដៃទៅជួយកាន់កាបូបរបស់រេនជុន ពេលដែលឃេីញដៃរបស់រេនជុនកាន់ទូរស័ព្ទដៃម្ខាង ហេីយកាន់ទឹកពណ៌សអីម្យ៉ាងនៅដៃម្ខាងទៀត

      ''ហ្យុង ញ៉ុមកក់ហាងហេីយអា៎យ''   រេនជុននិយាយហេីយញញឹមចេញមក មុននឹងបែរអេក្រង់ទូរស័ព្ទបង្ហាញអេាយហេឆាន់មេីល

      ''អូខេ ហ្យុងសុំជូនមិត្តភក្តិទៅផ្ទះសិនបានអត់?''

      ''បាន ចឹងចាំ...''

      ''តោះ!''   ពេលដែលឃេីញរេនជុនស្ទាក់ស្ទេីរមិនហ៊ានដេីរតាម ហេឆាន់លូកដៃទៅចាប់ដៃរបស់រេនជុន មុននឹងនាំដេីរចេញពីហាងកាហ្វេ

តាំងពីមកពីប៉ារីសវិញ ហេឆាន់ skinship មួយរេនជុនញឹកដល់អា៎យ

ទោះបីជាធ្វេីអេាយបេះដូងលេាតញាប់រហូតដល់ថ្ពាល់ទាំងសងខាងឡេីងកំដៅ តែរេនជុនក៏ចូលចិត្តទង្វេីររបស់ហេឆាន់បែបនេះ

ហេឆាន់ធ្វេីអេាយរេនជុនមានអារម្មណ៍ថាកក់ក្តៅចំលែកៗ ពេលដែលបាននៅក្បែរ



រេនជុនធ្វេីមុខឆ្ងល់បន្តិច ពេលដែលដេីរមកដល់ឡានរបស់ហេឆាន់ហេីយ មិនឃេីញមានអ្នកណាអង្គុុយខាងមុខ ទេីបអេីតក្បាលមេីលខាងក្រេាយ ហេីយក៏ឃេីញមិត្តភក្តិដែលហេឆាន់និយាយដល់កំពុងតែអង្គុយខាងក្រេាយ

លេាកជេមីនហ៎...



      ''លេាកជេមីនទៅញាំុអីជាមួយគ្នាអត់?''   រេនជុនជាអ្នកនិយាយឡេីង ពេលដែលមានអារម្មណ៍ថាក្នុងឡានស្ងាត់ខ្លាំងពេក

      ''អត់អីហេ៎ លេាករេនជុនទៅជាមួយហេឆាន់ហូវ''

      ''អូខេ...''

      ''ឡានញ៉ុមខូចបានពឹងអេាយហេឆាន់ជួយជូនទៅផ្ទះ សុំទេាសដែលរំខានណា៎''

      ''អត់រំខានហេ៎ តាមពិតបេីញ៉ុមដឹងថាហ្យុងត្រូវជូនលេាកជេមីនទៅវិញ ញ៉ុមជិះឡានទៅខ្លួនឯងក៏បាន''

     ''អេាយហេឆាន់ទៅយកហ្នឹងត្រូវអា៎យ ឃេីញចឹងស្រ...''

      ''អាហេម''   ហេឆាន់ប្រញាប់ក្រហេមចេញមកពេលដែលមានអារម្មណ៍ថាជេមីននឹងនិយាយអីដែលមិនគួរនិយាយចេញមក

ជេមីនធ្វេីមុខជ្រេញបន្តិច មុននឹងសេីចដាក់រេនជុនបន្លប់ ហេីយការសន្ទនាក៏ត្រូវបានកាត់ផ្តាច់



h
10:20

ហ្យុងងង
ភ្លេចឯកសារក្នុងឡានហ្យុង
ញ៉ុមជិះទៅយកណា៎

10:55

ហ្យុងរវលហ៎?
អា៎
សុំទេាស
ហ្យុងឡេីយប្រជុំ
អេាយហ្យុងយកទៅអេាយអត់
តែប្រហែលជាមួយម៉េាងទៀត
ញ៉ុមដល់ក្រុមហ៊ុនហ្យុងអា៎យ
អង្គុយចាំក្នុងឡានចឹង
ចាំហ្យុងអេាយគេយកសេារឡានចុះទៅអេាយចឹង
ហ្យុងរវល់ហ៎?
នៅប្រជុំឡេីយ
ចាំតិចណា៎
អូខេ



jm.
10:58

ជេមីន
ជួយយកសេារឡានញ៉ុមចុះទៅអេាយរេនជុនតិចបានអត់?
ចូលមកយកក្នុងបន្ទប់ប្រជុំមក
និយាយជាមួយភ្ញៀវអត់ទាន់ហេីយហេ៎ហ៎?
អឺម
ប៉ុន្មាននាទីទៀតហេីយ?
លេាកប្រធានយកចុះទៅអេាយខ្លួនឯងហូវល្អជាង
ប្រហែលកន្លះម៉េាងទៀត
ខ្លាចរេនជុនចាំយូរ
អេាយលេាករេនជុនចាំល្អជាងអេាយញ៉ុមចុះទៅ
ឃេីញញ៉ុមកាន់សេារឡានលេាកប្រធានចុះទៅ
លេាករេនជុនមានអារម្មណ៍ម៉េច?
រេនជុនអត់គិតច្រេីនចឹងហេ៎
ហេឆាន់អា៎
ទោះលេាករេនជុនអត់គិតច្រេីនក៏ដេាយ
តែហេឆាន់ត្រូវតែគិតអេាយច្រេីនជាងនេះ
អូខេ
យល់អា៎យ
អរគុណដែលប្រាប់
🙄



កុក កុក កុក

រេនជុនដែលកំពុងតែអង្គុយចុចទូរស័ព្ទភ្ញាក់តិចតួច ពេលដែលលឺសំលេងគោះកញ្ចក់ឡាន ហេីយស្នាមញញឹមក៏ផុសឡេីងលេីផ្ទៃមុខភ្លាម ពេលដែលឃេីញអ្នកដែលឈរខាងក្រៅគឺជាហេឆាន់

អា៎ ត្រូវអរគុណខ្លួនឯងដែលជឿជេមីន

ហេឆាន់អេានចុះអេាយកំពស់របស់ខ្លួននៅត្រឹមកញ្ចក់ឡានរបស់រេនជុន មុននឹងហុចសឺមីឯកសារទៅអេាយ

      ''ប្រញាប់ប្រេីហ៎?''

      ''អឺម ត្រូវប្រជុំពេលថ្ងៃ''

      ''អូខេ ខំធ្វេីការ''   ហេឆាន់អត់មិនបាននឹងលូកដៃទៅញីសក់ពណ៌ត្នេាតខ្ចីរបស់រេនជុនលេងបន្តិច ហេីយវាកាន់តែធ្វេីអេាយរេនជុនញញឹមកាន់តែខ្លាំងជាងមុនទៀត រហូតដល់ថ្ពាល់ទាំងសងខាងឡេីងមូលៗដូចមូជិ

      ''ហ្យុងញាំុកាហ្វេអត់? ទិញមកផ្ញេីរ តែង៉ៃនេះញាំុតែមួយកែវបានអា៎យណា៎''   រេនជុនងាកទៅយកកែវកាហ្វេដែលដាក់ជិតចង្កឹះលេខឡេីងមកកាន់ មុននឹងហុចទៅអេាយហេឆាន់

គួរអេាយស្រលាញ់ ហេឆាន់សុំចាញ់អា៎យ

      ''អរគុណ បេីកឡានស្រួលបួលណា៎''   ហេឆាន់លូកដៃទៅយកកែវកាហ្វេពីដៃរបស់រេនជុនមកកាន់ មុននឹងខិតខ្លួនចេញពីឡានដេីម្បីអេាយរេនជុនបានចេញដំណេីរ

      ''អរគុណដូចគ្នាសំរាប់ផ្កាង៉ៃនេះ''



doyoung
14:35

send a file
អានេះត្រូវអត់ហ្យុង?
អឺម
ហេីយសឺមីមួយទៀត
ដាក់ឈ្មោះក្រុមហ៊ុន
send a photo
អឺម
2ហ្នឹងយកអេាយលេាកប្រធានហូវ
អូខេខខ
ជេមីនអា៎
ផ្ញេីរសួរលេាកប្រធានផងថាយកកាហ្វេអត់?
លេាកប្រធានថាអត់យកហេ៎
ហឺម?
ចំលែកមែស?
លេាកប្រធានថាព្រឹកមិញញាំុមួយកែវអា៎យ
លែងញាំុអា៎យ
???
រាល់ដងញាំុសុទ្ធតែម្ង៉ៃ 3-4កែវ



h
16:10


រេនជុន
ល្ងាចនេះកម្ម៉ង់ភីហ្សាមកញាំុជាមួយគ្នាអី?
ចង់ញាំុអត់?
អូខេ
ញាំុហេីយមេីលរឿងជាមួយគ្នាណា៎



ទិង

ក្រេាយពេលឆ្លេីយតបហេឆាន់មិនដល់មួយនាទី ទូរស័ព្ទក៏រេាទិ៍ឡេីងម្តងទៀត រេនជុនសំលឹងមេីលឆាតដែលខ្លួនឯងមិនទាន់ចុចបិទ មុននឹងមានអារម្មណ៍ថាថ្ពាល់ទាំងសងខាងឡេីងកំដៅភ្លាម ពេលដែលនឹកឃេីញដល់យប់ដែលពួកយេីងមេីលរឿងជាមួយគ្នានៅប៉ារីស

តាំងពីថ្ងៃនោះមក ពេលវេលាកកន្លងផុតទៅជិត 2អាទិត្យហេីយ តែហេតុអីបានមានអារម្មណ៍ថាគ្រប់យ៉ាងទេីបតែកេីតឡេីងម្សិលមិញបែបនេះ រេនជុនប្រញាប់ចុចចេញពីឆាត ហេីយចុច lock ទូរស័ព្ទភ្លាមដេាយមិនបានឆ្លេីយតបហេឆាន់

សុខៗមកបបួលបែបនេះ...










.
Writer's Note
មួយអាទិត្យហេីយ តែនៅតែ move on ពី mark lee អត់ទាន់បាន