Tuesday, March 31, 2026

☆☆ កុលាបនៃស្នេហ៍ Ep44


xxxxiv



      ''នូណាាាាាា!''

      ''រេនជុននី ម៉េចបានង៉ៃនេះស្អាតមែស?''   យូណាលូកដៃទៅលេងសក់ពណ៌តែទឹកដោះគេារបស់រេនជុនតិចៗ មុននឹងនិយាយចេញមក

      ''មានណា៎! នូណាបានស្អាត!''   រេនជុនសរសេីរអ្នកដែលពាក់រូបខ្លីពណ៌ខ្មៅ ដែលមានជាយពណ៌មាសមានគ្រាប់ពេជ្យតូចៗតាមជាយ ធ្វេីអេាយស្បែកដែលសរបស់យូណាកាន់តែសជាងមុនទៀត

      ''ចេះតែថា''   យូណាសំឡក់រេនជុនបន្តិច មុននឹងញញឹមចេញមក ហេីយនាំគ្នាដេីរចូលទៅក្នុងភេាជនីយ៍ដ្នានដែលមានលក្ខណៈជាបារដែលយូណាបានកក់ទុកជាមុនរួចហេីយ

ពេលចូលទៅដល់ខាងក្នុង បុក្ខលិកម្នាក់ក៏នាំទាំង 3នាក់ទៅកាន់តុដែលមានផ្លាកតូចៗសរសេរថា 'réservé' នៅពីលេី បរិយាកាសជុំវិញដូចហាងជប៉ុនដែលហេឆាន់នាំរេនជុនទៅញាំុជាញឹកញាប់ ខុសត្រង់តែការតុបតែងមានស្ទាយបែបអ៊ឺរុបជាង

      ''un lagon bleu s'il vous plaît''   យូណាកម្ម៉ង់ភេសជ្ជៈជាភាសាបារាំងយ៉ាងស្ទាត់ជំនាញ មុននឹងងាកទៅមេីលហេឆាន់ និងរេនជុនដែលកម្ម៉ង់ជាភាសាអង់គ្លេស

      ''នូណាញាំុអីនៅ?''

      ''ញាំុហេីយអា៎យ ចុះរេនជុន?''

      ''ហេីយដូចគ្នា''

      ''និយាយចឹង រេនជុនទៅមេីលសួនផ្កាហេីយនៅ?''

      ''ទៅមេីលអា៎យ ហ្យុងនាំទៅម្សិលមិញ''

      ''អត់បបួលនូណា!''   យូណាងាកទៅធ្វេីមុខក្រញ៉ូវដាក់ហេឆាន់ភ្លាម ពេលដែលលឺរេនជុននិយាយហេីយ

      ''នោះ! មកដល់ភ្លាមរកទៅភ្លាម''   ហេីយក៏ទទួលបានខ្សែភ្នែកពិឃាតពីរេនជុនថែមមកមួយទៀត

      ''ម៉េចដែរ?''   ហេីយក៏ងាកទៅញញឹមញញែមដាក់រេនជុនបន្ត ហាក់បីដូចជាមុននេះមិនបានសំឡត់ហេឆាន់សូម្បីតែបន្តិច

      ''ស្អាតខ្លាំងអា៎ ចង់ទៅលេងរាល់ង៉ៃហ្មង''

      ''ហេីយទៅលេងម៉េចដល់ដួលនៀក?''

      ''...''

      ''អត់ចេះជិះកង់ តែចង់ជិះ''   រេនជុនពេបមាត់ម្តងទៀត ដេាយមិនបានងាកទៅមេីលមុខអ្នកនិយាយ

      ''អូយយយ គួរអេាយស្រលាញ់''   យូណារៀបលូកដៃទៅច្របាច់ថ្ពាល់រេនជុនទៅហេីយ តែគិតថាខ្លាចចិត្តទេីបដកដៃត្រលប់មកវិញ

      ''តែបាត់ឈឺអា៎យ នូណាមិនបាច់បារម្ភហេ៎''

      ''សំណាងអា៎យនៅដីរេនជុនជាដីធម្មតា មិនមែនថ្មដូចនៅខាងនូណា''

      ''ដីញ៉ុមមកពីណា ដីរបស់ហ្យុងហ៎''

      ''គេទិញអេាយអា៎យ យេីងឆាប់យកហូវ រកណាបានទិញដីដាំផ្កាអេាយម៉ាសួនចឹង''

      ''...''   រេនជុនងាកទៅមេីលមុខហេឆាន់ ដែលកំពុងតែមេីលមកដូចគ្នា ធ្វេីអេាយរេនជុននឹកឃេីញដល់រឿងយប់មិញ ទេីបប្រញាប់លេីកកែវស្រាដែលគេយកមកមុននេះញាំុ ហេីយគេចពីខ្សែភ្នែករបស់ហេឆាន់ភ្លាម

      ''ឆ្នាំក្រេាយមកទៀតណា៎ ឆ្នាំក្រេាយផ្កាកុលាបរីកពេញសួនល្មម''

      ''...''   រេនជុនមិនបានឆ្លេីយតប តែងាកទៅមេីលមុខហេឆាន់ ហាក់បីជាសួរយេាបល់

រឺក៏សុំការអនុញ្ញាត?

      ''បេីរេនជុនចង់មក ហ្យុងនាំមក''

      ''អូខេ''   រេនជុនងាកទៅញញឹមដាក់យូណា ពេលដែលបានទទួលការអនុញ្ញាតហេីយ



      ''ញ៉ុមទៅបន្ទប់ទឹកម៉ាភ្លែត''   រេនជុននិយាយឡេីង មុននឹងងេីបឈរឡេីង ធ្វេីអេាយហេឆាន់ត្រៀមខ្លួនងេីបឈរតាម

      ''អេាយហ្យុងជូនទៅអត់?''

      ''អត់អីហេ៎''

ក្រេាយពេលចូលបន្ទប់ទឹកហេីយ រេនជុនលាងដៃមុននឹងងេីបមុខឡេីងមេីលខ្លួនឯងក្នុងកញ្ចក់ ហេីយទាញកអាវដែលវែកធំដល់ស្មារអេាយចូលគ្នាបន្តិច តែវាបែរជាធ្វេីអេាយកអាវវែកកាន់តែជ្រៅដល់ទ្រូងរបស់ខ្លួនឯងទៅវិញ សំណាងហេីយដែលមានខ្សែកត្បូងពណ៌ខៀវលាយបៃតង ជួយធ្វេីមិនអេាយករបស់រេនជុនវាលខ្លាំងពេក

រេនជុនដេីរចេញពីបន្ទប់ទឹកសំដៅទៅកាន់តុរបស់ខ្លួនឯងមុននេះវិញ តែដេីរចេញមកបានតែបន្តិច ក៏មានមនុស្សស្រីម្នាក់ពាក់រូបពណ៌សបេីកស្មារ ដេីរមកឈប់ពីមុខរេនជុន មុននឹងញញឹមរាក់ទាក់

      ''Hi''

      ''...''

      ''Tu veux qu'on aille boire un verre ensemble?''



YooNa
22:51

You know what?
Hmm?
ពេលនូណាទៅបន្ទប់ទឹក
ឃេីញមានមនុស្សស្រីម្នាក់ដេីរទៅនិយាយជាមួយរេនជុន
?
សួរថា 'Do you wanna have a drink together?'
អ៎
ហេីយរេនជុនថាម៉េច?
'I'M MARRIED'



ហេឆាន់ញញឹមចេញមក មុននឹងក្រឡេកទៅមេីលរេនជុនដែលកំពុងតែអង្គុយមេីលអាយផេតនៅលេីគ្រែ ហេីយប្រេីដៃម្ខាងយកកន្សែងដែលដាក់លេី កទៅជូតសក់ដែលសេីមរបស់ខ្លួនឯង ហេឆាន់ទុកទូរស័ព្ទដែលឆាតជាមួយយូណាមុននេះចុះលេីតុឈេីក្បែរខ្លួន មុននឹងយកអាយផេតខ្លួនឯងឡេីងមកបេីក netflix ដេីម្បីរករឿងមេីល

'enola holmes'

មិនដឹងថាដេាយសារទេីបតែមេីល wednesday ហេីយក៏មិនដឹង ទេីប netflix ណែនាំរឿងនេះមកអេាយ

មាន 2ភាគទៀត...

ថ្ងៃនេះមេីលមួយភាគសិនក៏បាន ព្រោះពេលនេះម៉េាង 11ជាងហេីយ

ហេឆាន់អង្គុយមេីលរឿងមួយសន្ទុះធំ មុននឹងមានអារម្មណ៍ថាសាឡុងជិតៗកំរេីក ពេលដែលងាកទៅមេីលក៏ឃេីញគំណរភួយធំមួយដែលមានរេនជុននៅក្នុងនោះ

      ''សុំមេីលដែរ''



      ''ចង់កម្ម៉ង់អីមកញាំុអត់?''   ហេឆាន់សួរឡេីងទោះបីជាពេលនេះម៉េាងជាង 12យប់ហេីយ តែអូតែលដែលមាន food service 24ម៉េាងបែបនេះ មិនមែនជាបញ្ហានោះទេ

      ''...''

      ''...''

      ''wine?''

ហេឆាន់សេីចចេញមក ពេលបានលឺចំលេីយហេីយ

ម្សិលមិញមានរឿងកេីតឡេីងចឹងហេីយ នៅអត់រៀងទៀត!

      ''មុននេះញាំុច្រេីនអា៎យ នៅចង់ញាំុទៀតហ៎?''   សំលេងស្អកតិចៗរបស់ហេឆាន់ធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់ម្តងទៀត

រេនជុននៅស្ងៀមមិនបានឆ្លេីយតបនឹងការបដិសេធបញ្ឆិតបញ្ឆៀងនោះ មុននឹងសំលឹងកញ្ចក់អេក្រង់ទូរទស្សន៍មិនដាក់ភ្នែក តែគ្មានអីចូលទៅក្នុងខួរក្បាលសោះ មួយសន្ទុះក៏មានអារម្មណ៍ថាឈឺភ្នែក ទេីបព្យាយាមបិទភ្នែកអេាយបាត់ក្រហាយ

      ''គេងលក់អា៎យហ៎?''

      ''...''   អូខេ ធ្វេីពុតជាគេងលក់ក៏បាន

ពេលដែលមិនលឺសំលេងឆ្លេីយតប ហេឆាន់ក៏អេានទៅជិតរេនជុន មុននឹងឃេីញថារេនជុនបិទភ្នែកគេងលក់ទៅហេីយ ទេីបគិតថានាំរេនជុនទៅគេងលេីគ្រែល្អជាង

គិតហេីយក៏ងេីបចុះពីលេីសាឡុង ហេីយលេីករេនជុនបី មុននឹងនាំទៅដាក់លេីគ្រែដែលធ្លាប់ជារបស់ខ្លួនឯង តែពេលនេះប្តូរម្ចាស់ទៅហេីយ

ថ្ពាល់ទាំងសងខាងចាប់ផ្តេីមឡេីងកំដៅ ពេលដែលបានទទួលភាពកក់ក្តៅពីអ្នកដែលកំពុងតែបីខ្លួន ហេីយសុខៗបេះដូងក៏ស្រាប់តែលេាតញាប់ដេាយគ្រាន់តែគិតថាថ្ងៃនោះពេលដែលរេនជុនស្រវឹងហេីយដឹងខ្លួនឡេីងក្នុងបន្ទប់គេងខ្លួនឯងនៅថ្ងៃបន្ទាប់ ហេឆាន់ប្រហែលជាបីខ្លួនឯងបែបនេះហេីយ

រេនជុនបេីកភ្នែកឡេីងមុននឹងឃេីញមុខរបស់ហេឆាន់នៅជិតមុខរបស់ខ្លួនឯងខ្លាំងមែនទែន

អា៎

បន្ទេាសជាតិអាកុលក្នុងខ្លួនក៏បាន

ដែលធ្វេីអេាយរេនជុនហ៊ានដាក់ដៃលេីកញ្ចឹងករបស់ហេឆាន់ ហេីយទាញចុះមករហូតដល់បបូរមាត់របស់យេីងប៉ះគ្នា

ម្សិលមិញមិនដឹងថាអ្នកណាជាអ្នកចាប់ផ្តេីមមុន តែថ្ងៃនេះរេនជុនដឹងខ្លួនថាខ្លួនឯងជាអ្នកចាប់ផ្តេីមមុន រេនជុនកំរេីកបបូរតិចៗ ធ្វេីអេាយហេឆាន់ចាប់ផ្តេីមថេីបតបមកវិញ ដៃដែលដាក់លេីកញ្ចឹងករបស់ហេឆាន់ធម្មតាប្រែទៅជាអេាបជុំវិញ ហេីយទាញហេឆាន់អេាយអេានមកកាន់តែជិតថែមទៀត

ហេឆាន់ប្រេីបាតដៃទាំងសងខាងទប់ខ្លួន មុននឹងដកបបូរមាត់ចេញយឺតៗ ហេីយសំលឹងមុខដែលឡេីងក្រហមរបស់រេនជុនមិនដាក់ភ្នែក

      ''ហ្យុង..!''   រេនជុនពេបមាត់បន្តិច ហេីយធ្វេីមុខមិនពេញចិត្តភ្លាម

      ''ស្រវឹងអត់?''

      ''...''   រេនជុនក្រវីក្បាល

      ''ស្អែកងេីបមក រេនជុននឹងស្តាយក្រេាយអត់?''

      ''...''   រេនជុនក្រវីក្បាលម្តងទៀត

ពេលដែលបានចំលេីយហេីយ ហេឆាន់អេានទៅថេីបរេនជុនម្តងទៀត តែលេីកនេះខ្លាំងជាងមុន ហេីយជ្រាលជ្រៅជាងមុនទៀត រហូតដល់រេនជុនដកដង្ហេីមលែងទាន់ ទេីបហេឆាន់ព្រមដកបបូរមាត់ចេញហេីយប្តូរទិសដៅទៅកាន់ថ្ពាល់ដែលឡេីងក្រហមតិចៗរបស់រេនជុនវិញ មិនដល់មួយវិនាទីហេឆាន់ក៏ត្រលប់ទៅថេីបមាត់របស់រេនជុនម្តងទៀត រសជាតិផ្អែមដែលជាប់ចុងអណ្តាត លាយជាមួយក្លិនផ្កាកុលាបតិចៗធ្វេីអេាយហេឆាន់ឈ្លក់វង្វេង

Romanée-Conti ហេឆាន់ធ្លាប់ញាំុប៉ុន្មានដងហេីយ តែមិនដែលមានអារម្មណ៍ថារសជាតិផ្អែមដល់ថ្នាក់នេះនោះទេ ប្រហែលជាត្រូវទិញថែម 2-3ទៀតហេីយមេីលទៅ



8:35AM



ហេឆាន់ដឹងខ្លួនឡេីងនៅលេីគ្រែរបស់ខ្លួន ហេីយរូបភាពដំបូងដែលឃេីញគឺផ្ទៃមុខរបស់រេនជុនដែលកំពុងតែគេងលក់ ដេាយដៃទាំងសងខាងអេាបជុំវិញដេីមដៃរបស់ខ្លួន

បេីអេាបធម្មតាទៅមិនសូវអីទេ នេះគេងសង្កត់ទៀតទេីបហេឆាន់មានអារម្មណ៍ថាស្ពឹកត្រង់ដេីមដៃ តែក៏មិនបានដកដៃចេញបណ្តេាយអេាយរេនជុនគេងអេាបត មុននឹងលូកដៃម្ខាងទៀតទៅគៀសសក់ដែលធ្លាក់មកបាំងមុខរបស់រេនជុនចេញ ធ្វេីអេាយឃេីញថ្ពាល់ផ្កាឈូកតិចៗដែលហេឆាន់មិនបានរាប់ថាម្សិលមិញខ្លួនឯងបានថេីបប៉ុន្មានដង

ហេតុអីបានជាមានអារម្មណ៍ថាគ្រប់យ៉ាងដែលកេីតឡេីងដូចយល់សប្តិដល់ថ្នាក់នេះ?

សូម្បីតែយល់សប្តិក៏ហេឆាន់មិនហ៊ានគិតដល់ថ្នាក់នេះផង នេះវាលេីសពីយល់សប្តិទៀត

ហេឆាន់គេងមេីលមុខរបស់រេនជុនមួយសន្ទុះធំ រហូតដល់រេនជុនចាប់ផ្តេីមកំរេីក មុននឹងបេីកភ្នែកឡេីងហេីយឃេីញស្នាមញញឹមរបស់ហេឆាន់ដំបូងគេ បេះដូងរបស់រេនជុនស្រាប់តែលេាតញាប់ភ្លាម ថ្ពាល់តែមានពណ៌ផ្កាឈូកតិចៗមុននេះ ចាប់ផ្តេីមឡេីងក្រហម

      ''ឈឺក្បាលអត់?''

      ''...''   រេនជុនប្រេីពេលជាច្រេីនវិនាទីដេីម្បីយល់សំនួររបស់ហេឆាន់ មុននឹងងក់ក្បាលតិចៗធ្វេីអេាយមុខរបស់រេនជុនដែលនៅលេីដេីមដៃរបស់ហេឆាន់កំរេីកទៅកំរេីកមក

ដូចកូនឆ្មារដល់អា៎យ

      ''ហ្យុងចុះទៅធ្វេីស៊ុបអេាយ''

      ''ហឺម?''

      ''?''

      ''ស៊ុបញាំុម្សិលមិញហ្យុងអ្នកធ្វេីហ៎?''

      ''អឺម ថីហ៎?''

      ''ស្មានតែចុងភៅអ្នកធ្វេី''

      ''ចុងភៅនៅនេះម៉េចចេះធ្វេី haejangguk?''

      ''ចឹងអត់ញាំុក៏បាន''

      ''...''

      ''ចង់នៅគេងមួយសន្ទុះទៀត''   រេនជុននិយាយហេីយបិទភ្នែករៀបគេងម្តងទៀត ដេាយមិនព្រមដោះលែងដេីមដៃរបស់ហេឆាន់អេាយមានសេរីភាព

      ''ថ្ងៃតិចនៅចង់ទៅហាងសូកូឡាទៀតអត់?''

      ''ទៅ''

      ''អូខេ ម៉េាង 11កន្លះអីចាំងេីបទៅរកអីញាំុ ហេីយចាំអេាយចននីជូននៅ''

      ''អូខេស''   រេនជុនឆ្លេីយតបទាំងភ្នែកនៅបិទដដែល

គួរអេាយស្រលាញ់

ចង់អេានទៅថេីបថ្ពាល់ដល់អា៎យ តែអត់ហ៊ាន...



      ''ហ្យុងថាអានេះមួយអានេះ មួយណាទំណងជាង?''

មកទៀតហេីយសំនួរអេាយជួយរេីសឥវ៉ាន់ តែពេលរេីសហេីយមិនដែលទិញតាម

តែមិនថារេនជុនសួរលេីកណា ក៏ហេឆាន់តាំងចិត្តមេីលអ្វីដែលរេនជុនលេីកមកអេាយរេីសគ្រប់ពេល ហេីយឆ្លេីយតាមការគិតរបស់ខ្លួនឯងគ្រប់ពេល ព្រោះពេលខ្លះរេនជុនមានចំលេីយក្នុងចិត្តរួចហេីយ គ្រាន់តែសួរចង់បានយេាបល់បន្ថែមតែប៉ុណ្ណោះ

អឺម ហេីយលេីកនេះក៏ដូចគ្នា ហេឆាន់សំលឹងមេីលសូកូឡាក្នុងដៃទាំងសងខាងរបស់រេនជុន មុននឹងជ្រួញចញ្ចេីម

ចង់ជួយរេីសដែរ តែអានអត់ដាច់!

      ''វាខុសគ្នាម៉េចអាហ្នឹង?''

      ''ក្រាមខុសគ្នា ហេីយអានេះវាមានច្រេីនមុខជាង ឃេីញអត់?''   ហេីយរេនជុនក៏ចង្អុលរូបនៅលេីធ្នេីរអេាយមេីល ទេីបហេឆាន់ងក់ក្បាលយល់

      ''ហឺមម ទិញអេាយណាគេ?''

      ''ជុងវូ ឆេនឡឺ''

      ''បេីចូលចិត្តសូកូឡាយកអាធំហូវ មានច្រេីនមុខទៀត តែបេីអត់សូវទេយកអាតូចក៏បាន ណាមួយខែក្តៅផងប្រយ័ត្នរលាយអស់''

      ''អា៎... ចឹងចាំទិញអីផ្សេងវិញ''

      ''ទិញហូវ តែយកអាតូចក៏បាន''

      ''អូខេ''

      ''...''

      ''ហ្យុង''

      ''ហឺម?''

      ''ទិញសូកូឡាផ្ញេីរជេដិនបានអត់?''   ហេឆាន់ងាកទៅមេីលមុខរេនជុនភ្លាម ពេលដែលលឺរេនជុននិយាយដល់ជេដិន

      ''បាន''   ហេីយក៏ទទួលបានស្នាមញញឹមត្រលប់មកវិញ ពេលដែលលឺចំលេីយហេីយ

      ''milk chocolate ម៉េចដែរ អត់សូវល្វីង''

      ''អឺម តែយកអាតូចបានអា៎យ''

      ''ជេដិនអត់សូវចូលចិត្តសូកូឡាហ៎?''

      ''ធេនអត់សូវចូលចិត្តអេាយញាំុរបស់ផ្អែមច្រេីនហេ៎''

      ''អា៎ អូខេ''

រេនជុនងាកទៅតាំងចិត្តរេីសសូកូឡាអេាយអ្នកដែលខ្លួនឯងទិញផ្ញេីរ មុននឹងដេីរទៅគិតលុយដេាយអារម្មណ៍ល្អ ពេលដែលបុក្ខលិកក្នុងហាងហុចថង់មក ហេឆាន់ក៏ប្រញាប់លូកដៃទៅយកមកកាន់ភ្លាម មុននឹងនាំរេនជុនដេីរទៅកាន់ហាងលក់ខេាអាវដែលនៅជាន់ខាងលេី តែរេនជុនបែរជាដេីរចូលហាងលក់ខេាអាវសំរាប់កូនក្មេងទៅវិញ

ហេឆាន់ដេីរតាមដេាយមិនបានសួរអី មុននឹងសំលឹងតាមអាវ sweater ដៃវែងមួយដែលមានពណ៎ខៀវនិងប្រផេះលាយគ្នា ជាឈុតជាមួយនឹងខេា sweat pant ពណ៌ខៀវក្នុងដៃរបស់រេនជុន

      ''ហ្យុងថាអានេះម៉េចដែរ? ជេដិនពាក់ត្រូវអត់?''   ហេីយចំងល់ក្នុងខួរក្បាលរបស់ហេឆាន់ក៏រលាយបាត់ ពេលដែលបានលឺរេនជុននិយាយហេីយ

      ''ស្អាតតា៎ តែមានលេខធំជាងហ្នឹងអត់?''

      ''ហឺមមម...''   រេនជុនប្រញាប់រកមេីលភ្លាម មុននឹងលេីកអាវមួយឈុតឡេីងមកទៀត

      ''ហ្យុងថាអានេះប្រហែលជាត្រូវអា៎យ''

      ''អូខេស ចឹងយកអានេះ''

រេនជុនយកខេាអាវដែលខ្លួនឯងរេីសទៅពាក់នឹងដៃឆ្វេងរបស់ខ្លួនឯង មុននឹងរៀបដេីរទៅគិតលុយ តែនៅតាមផ្លូវក៏ក្រឡេកឃេីញអាវចាក់សំរាប់កូនង៉ែតពណ៌ខ្សាច់មួយដែលមានត្រចៀកខ្លាឃ្មុំគួរអេាយស្រលាញ់

ឃេីញហេីយចង់ទិញហ្មង

      ''ហ្យុង...''

      ''ហឺម?''

      ''ហ្យុងចង់បានកូនអត់?''

      ''...''   អា៎... បេីពេលនេះហេឆាន់កំពុងតែញាំុទឹក ធានាថានឹងព្រុះចេញមកជាមិនខាន

សុខៗក៏សួររឿងចង់បានកូន...

ហេីយអេាយឆ្លេីយម៉េចនៀក...

      ''សុីសងលេីណាគេអ្នកសួរ''

      ''ចុះបេីញ៉ុមអ្នកសួរ''

      ''ចង់''

អ្នកសួរគេខ្លួនឯងសោះ តែពេលដែលលឺចំលេីយហេីយ មានអារម្មណ៍ថាថ្ពាល់ទាំងសងខាងឡេីងកំដៅខ្លាំងមែនទែន

អា៎... បេះដូងក៏លេាតញាប់មិនឈប់

      ''អានេះគួរអេាយស្រលាញ់អា៎ណ៎''   រេនជុនលេីកអាវចាក់ពណ៌ខ្សាច់នោះឡេីងមកមេីល មុននឹងអង្អែលថ្នមៗ

      ''អឺម''   ពេលដែលឃេីញរេនជុននិយាយបន្លប់ ហេឆាន់ក៏មិនបានដេញដេាលទៀត មុននឹងងក់ក្បាលឆ្លេីយតប

គួរអេាយស្រលាញ់



នៅតាមផ្លូវចេញពីហាងទំនេីប មានហាងផ្កាមួយនៅជាប់នឹងច្រកចេញ ធ្វេីអេាយរេនជុនអត់មិនបាននឹងឆ្លៀតចូលទៅមេីលបន្តិច

      ''ចង់បានអត់? ហ្យុងទិញអេាយ''

      ''ហឺមមម''   រេនជុនក្រឡេកភ្នែកមេីលជុំវិញ ហេីយធ្វេីមុខគិត

      ''ធុញផ្កាកុលាបនៅ?''

      ''ទោះបានរាល់ង៉ៃក៏អត់ធុញដែរ''

      ''ង៉ៃនេះចង់បានពណ៌ស រឺក៏ពណ៌ក្រហម?''

      ''អេាយហ្យុងអ្នករេីស''

      ''ម៉េចបានហ្យុងអ្នករេីសវិញ?''

      ''ង៉ៃនេះហ្យុងចង់អេាយពណ៌អី?''

ហេឆាន់មិនឆ្លេីយនឹងសំនួររបស់រេនជុន ហេីយដេីរទៅរកបុក្ខលិកក្នុងហាងជំនួស

      ''Bonjour''

      ''Bonjour, emm, can I have white roses, please?''

      ''How many do you want, sir?''

      ''Thirty-three''



jisungpark

19:22

              jisungpark liked your story











.
Writer's Note
កុំភ្លេចទៅ search ផង ថាផ្កាកុលាបពណ៌ស 33ទងមានន័យថាម៉េច!