Wednesday, March 25, 2026

☆☆ កុលាបនៃស្នេហ៍ Ep43


xxxxiii



h
16:55

Wanna go to the bar tonight?
រេនជុនដួលហេីមជង្គង់
ដេីរអត់រួចហេ៎



YooNa
16:56

រេនជុន
អត់អីណាអី?
បាទ?
ហេឆាន់ថារេនជុនដួល
ម៉េចអា៎យ?
ដេីររួចអត់?
ទៅពេទ្យនៅ?
ត្រូវការរទេះរុញអត់?
នូណា😑😑😑
គ្រាន់តែហេីមជង្គង់បន្តិចហេ៎
awwwww🥺🥺🥺🥺
អត់កេីតអីធ្ងន់ធ្ងរល្អអា៎យ
ពុងថារកបបួលទៅបារអង្គុយលេង
តែចាំលេីកក្រេាយក៏បាន
ទៅៗៗៗៗ



h
17:10

អត់អេាយទៅហេ៎
ហ្យុង!!!
ឈឺជេីងហ្នឹងដេីររួចអត់?
រួច
ផ្កាប់មុខមុខបន្ទប់ទឹកម្តងទៀតអត់ដឹងហេ៎ណា៎
អាហ្នឹងដេាយសារកំណាត់ជូតជេីងរបស់ហ្យុងហ្នឹងជាប់ជេីង
ដេីរដួលខ្លួនឯងបន្ទេាសកំណាត់ជូតជេីង
មិនដឹងហេ៎
ហេីយរបស់កម្ម៉ង់នេះនៅយកអត់?
យក
តែចង់ទៅ
ញាំុហេីយមេីល wednesday ត
នាំចប់យប់ល្មម មិនបាច់ទៅហេ៎
ហ្យុង🥺🥺
នៅចាំស្ត្របេរីក្រឡុកមួយទៀតបានអា៎យនៀក
ចឹងក៏បាន
តែសុំដូរស្ត្របេរីក្រឡុកជា wine វិញបានអត់?
បាន
យក wine ដែលហ្យុងធ្លាប់ទិញមក
នៅនេះអត់មានហេ៎ brand ហ្នឹងហ៎
🥺🥺
ចាំយកអាស្រដៀងហ្នឹងឡេីងទៅ
អូខេ?
អូខេ
លែងទៅអា៎យត្រូវអត់?
លែងទៅអា៎យ
read                
ចាំស្អែកចាំទៅ
🤦🏻‍♂️



មិនដឹងថាដេាយសារតែហេឆាន់ជាអ្នកកាន់ចានដែលមានដំលូងបារាំងបំពង រឺក៏ដេាយសារតែរឿង supernatural mystery នៅលេីកញ្ចក់អេក្រង់ទូរទស្សន៍ក៏មិនដឹង ដែលធ្វេីអេាយរេនជុនខិតទៅជិតហេឆាន់បន្តិចម្តងៗ រហូតដល់ពេលនេះទាំងពីរនាក់អង្គុយឃ្លាតឆ្ងាយពីគ្នាតែបន្តិចតែប៉ុណ្ណោះ

ស្រាក្រហមរសជាតិឈេរី លាយស្ត្របេរី និងរ៉ាសបេរីមួយដបពេញ ពេលនេះនៅសល់តែពាក់កណ្តាល ព្រោះអ្នកដែលអង្គុយគ្រលុំភួយជិតពីកដល់ចុងជេីងពេញចិត្តនឹងរសជាតិថ្មីនេះជាពិសេស

      ''អា៎!!''   រេនជុនភ្ញាក់ហេីយស្រែកចេញមក ពេលដែលសុខៗ zombie ក៏លេាតចេញមកលេីអេក្រង់ ខណៈពេលដែលរេនជុនកំពុងតែលូកដៃទៅយកដំលូងបារាំងបំពងមកញាំុ

សំណាងហេីយដែលគ្របភួយជិត ទេីប zombie មិនអាចចូលមកបាន (???)

      ''ហ្យុងថាណាគេអ្នកសំលាប់?''

      ''អត់ដឹងដូចគ្នា ម្នាក់ៗមេីលទៅគួរអេាយសង្ស័យគ្រប់គ្នា''



      ''ហ្យុង...''

      ''ហឺម?''

      ''ហ្យុងចង់រៀបការម្តងទៀតអត់?''

ហេឆាន់ជ្រួញចញ្ចេីមភ្លាមក្រេាយពេលលឺសំនួរហេីយ ហេតុអីបានសំនួរដែលធ្លាប់តែទាក់ទងនឹងស៊ើបអង្កេតឃាតកម្មក្លាយទៅជាសំនួរបែបនេះវិញ

      ''ម៉េចបានសួរចឹង?''

      ''គ្រាន់ចង់ដឹង''

      ''រេនជុនចង់រៀបការម្តងទៀតហ៎?''

      ''ញ៉ុមសួរហ្យុងមុន''

      ''អត់ហេ៎''

      ''មែនហ៎?''

      ''អឺម''

      ''ហ្យុងអត់មានអ្នកដែលហ្យុងស្រលាញ់ហេ៎ហ៎?''

ហេឆាន់គាំងអស់ជាច្រេីនវិនាទី ព្រោះមិនគិតថាសុខៗរេនជុនសួរបែបនេះចេញមក

      ''ហ្យុងសួររេនជុនមុនហ្នឹងរេនជុនមិនទាន់ឆ្លេីយផង''   ត្រូវហេីយ ត្រូវតែរករឿងផ្សេងនិយាយទេីបបាន

      ''សួរថាម៉េច?''

      ''រេនជុនចង់រៀបការម្តងទៀតហ៎?''

      ''អត់ដឹងដូចគ្នា គ្រាន់តែគិតថាបេីបានរៀបការជាមួយអ្នកដែលខ្លួនឯងស្រលាញ់ប្រាកដជាល្អអា៎យ''

      ''...''

      ''...''

      ''ទោះបានរៀបការជាមួយអ្នកដែលខ្លួនឯងស្រលាញ់ តែបេីគេអត់ស្រលាញ់យេីងក៏គ្មានន័យដែរ''   រេនជុនងាកខ្វាប់ទៅមេីលមុខហេឆាន់ភ្លាម ពេលដែលលឺហេឆាន់និយាយហេីយ

      ''និយាយដូចហ្យុងមានអ្នកដែលខ្លួនឯងស្រលាញ់ហេីយចឹង''

      ''...''

      ''ហ្យុងស្រលាញ់ណាគេហ៎?''

      ''អត់ប្រាប់''

      ''ហ្យុង!''

      ''អត់ប្រាប់''

      ''ដោះដូរគ្នា''

      ''ដោះដូរអី?''

      ''ការសំងាត់''

      ''អត់លេងហេ៎''   មិនថាគិតម៉េច ហេឆាន់មានតែខាតហេីយនិងខាត បេីការសំងាត់ដែលធំជាងគេបង្អស់របស់ខ្លួន គឺជាអ្នកដែលអង្គុយក្បែរខ្លួននេះហេីយ

      ''ណា៎ ហ្យុង... តា៎តិចហេ៎ ណា៎''   ហេឆាន់ស្តាយក្រេាយដែលងាកមុខចេញពីទូរទស្សន៍ដែលកំពុងតែបញ្ចាំងរឿង ទៅមេីលមុខរបស់រេនជុន ធ្វេីអេាយបេះដូងរបស់ខ្លួនឯងលេាតញាប់លេង ថ្ពាល់របស់រេនជុនចាប់ផ្តេីមឡេីងក្រហមតិចៗព្រោះតែជាតិអាកុល ហេីយខ្សែភ្នែកក៏ចាប់ផ្តេីមស្រទន់ជាងមុនដែរ

      ''ម្នាក់ 3សំនួរ ហ្យុងចាប់ផ្តេីមមុន''

      ''deal''

      ''រេនជុនធ្លាប់មានសង្សារម៉ាននាក់?''

      ''...''

      ''ឆ្លេីយអេាយត្រង់ហាមកុហក''

រេនជុនខាំបបូរមាត់របស់ខ្លួនឯងតិចៗ នេះសំរេចថាអ្នកណាអ្នកចាប់ផ្តេីមលេងនៀក ហេតុអីបានជាមានអារម្មណ៍ថាខ្លួនឯងជាអ្នកចាញ់ប្រៀប

      ''2 នាក់''

      ''ហេីយចុះអាលូវ?''

      ''អាលូវម៉េច?''

      ''អាលូវមានអត់?''

      ''រៀបការអា៎យអេាយមានម៉េច?''

      ''ម៉េចបានបែកគ្នាហ៎?''

      ''...''

      ''សួរបានអត់? បេីអត់បានមិនបាច់ឆ្លេីយក៏បាន''

      ''ការគិតអត់ត្រូវគ្នា នៅមួយគ្នាអត់កេីតដឹង''

      ''កុហក''

      ''កុហកអីនិយាយមែន''

      ''មែនបែកគ្នាដេាយសារយេីងរៀបការហេ៎ហ៎?''   រេនជុនងាកមេីលមុខហេឆាន់ដែលកំពុងតែអេានមុខចុះមិនបានមេីលមក

និយាយដូចដឹងរឿងដែលរេនជុនមានសង្សារចឹង...

      ''...មែនហេ៎''

      ''ហេីយចុះ...''

      ''ហ្យុងសួរ 3សំនួរអា៎យ វ៉េនញ៉ុមដង''

      ''...''   ម្តងនេះហេឆាន់ងេីបមុខឡេីងមេីលមុខរេនជុនបន្តិច មុននឹងអេានមុចចុះម្តងទៀត ដៃទាំងសងខាងច្របាច់ចូលគ្នាបន្តិច លួចអន្ទះសារនឹងសំនួររបស់រេនជុន

      ''ហ្យុងធ្លាប់មានសង្សារម៉ាននៀក?''

      ''សួរតាមគេ''

      ''ឆ្លេីយលឿន ហ្យុងធ្លាប់មានម៉ាននៀក?''

      ''អត់ដែលមាន''

      ''ហា៎ស?''

      ''អត់ដែលមានហេ៎''

      ''មែនហ៎? សូម្បីតែម្នាក់?''   រេនជុនគាំងអស់ជាច្រេីនវិនាទីមុននឹងសួរឡេីងបញ្ជាក់ម្តងទៀត ព្រោះមិនជឿនឹងត្រចៀកខ្លួនឯង

      ''អឺម''

អាយុ 30ឆ្នាំហេីយអត់ដែលមានសង្សារ...

      ''ហេតុអីបានអត់ដែលមានសង្សារ?''

      ''...''   អា៎ អេាយឆ្លេីយថាម៉េចនៀក

      ''អត់ជឿលេីស្នេហា រឺក៏អត់មានអ្នកដែលត្រូវចិត្ត?''

      ''...''

      ''...''

      ''លួចស្រលាញ់គេតែម្ខាង''   រេនជុនស្តាប់ហេីយក៏គាំងអស់ជាច្រេីនវិនាទីម្តងទៀត

      ''...ហ្យុងមានអ្នកដែលស្រលាញ់ហេីយ ហេតុអីមិនប្រាប់គេ?''

      ''ប្រាប់អត់បាន''

      ''ហេតុអី?''

      ''ចុះបេីប្រាប់អត់បាន ណាមួយគេអត់ដែលគិតជាមួយហ្យុងចឹងផង អត់ចង់អេាយការគិតរបស់ហ្យុងធ្វេីអេាយគេទេីសទាល់ហេ៎ សុខចិត្តនៅចឹងល្អជាង យ៉ាងហេាចណាស់នៅមេីលមុខគ្នាចំ''   ទឹកមុខរបស់រេនជុនស្រពេានបន្តិច ក្រេាយពេលស្តាប់ហេីយ តែហេឆាន់នៅតែអេានមុខដដែល ទេីបមិនបានសង្កេតឃេីញ

      ''ហ្យុងស្រលាញ់ណាគេហ៎?''

      ''...''

      ''ហ្យុង!''

      ''...ហេីយអេាយឆ្លេីយម៉េចនៀក''

      ''គ្រាន់ប្រាប់ម៉េាថាណាគេ''   ពេលដែលឃេីញហេឆាន់មិនព្រមឆ្លេីយ ធ្វេីអេាយរេនជុនកាន់តែចង់ដឹងថែមទៀត

      ''ប្រាប់បានត្រឹមតែស្រលាញ់អ្នកដែលមិនគួរស្រលាញ់''

      ''មិត្តភក្តិជិតស្និទ្ធហ៎?''   ហេឆាន់ក្រឡេកមេីលមុខរបស់រេនជុនបន្តិច មុននឹងប្រញាប់ងាកមុខចេញទៅវិញ ធ្វេីអេាយរេនជុនគិតថាខ្លួនឯងនិយាយត្រូវ

      ''...''

      ''រឺក៏ស្រលាញ់អ្នកដែលមិត្តភក្តិជិតស្និទ្ធស្រលាញ់ហ៎''

      ''កាន់តែវែងឆ្ងាយអា៎យ''

      ''ឆ្លេីយលឿនថាហ្យុងលួចស្រលាញ់ណាគេ!''   រេនជុនចាប់ផ្តេីមធ្វេីមុខរករឿង ពេលដែលមិនបានចំលេីយដែលខ្លួនឯងចង់ដឹង

      ''...''   តែទោះម៉េចក៏ហេឆាន់មិនហ៊ានឆ្លេីយដែរ មិនអាចឆ្លេីយបានដាច់ខាត

      ''លេាកជេមីនហ៎?''

      ''...''   ហេឆាន់ជ្រួញចញ្ចេីមចូលគ្នា ពេលដែលលឺឈ្មោះមិត្តភក្តិរបស់ខ្លួន ហេីយឆ្ងល់ថាអីដែលធ្វេីអេាយរេនជុនគិតថាហេឆាន់ស្រលាញ់ជេមីននៀកកក

      ''លួចស្រលាញ់លេាកជេមីនមែនហ៎?''

      ''មែនហេ៎''

      ''ហេីយ...''

      ''វ៉េនហ្យុងម្តង!''

      ''លេងខូចគេ ហ្យុងមិនទាន់ឆ្លេីយហេ៎ណា៎''

      ''ហ្យុងឆ្លេីយលេីសពី 3សំនួរអា៎យ រាប់មេីស''

      ''មិនដឹងហេ៎ ហ្យុងឆ្លេីយអេាយលឿន''   រេនជុនពេបមាត់ ហេីយព័ទ្ធដៃចូលគ្នា

      ''អេាយសួរសំនួរផ្សេងមួយទៀត''

      ''អា៎ ជីនចាស់!''   រេនជុនធ្វេីមុខមិនពេញចិត្តភ្លាម

      ''សួរអត់? បេីអត់សួរដល់វ៉េនហ្យុង''

      ''ហ្យុងនៅស្រលាញ់គេអត់?''

      ''...''

      ''ដែលហ្យុងអត់មានសង្សារដេាយសារហ្យុងស្រលាញ់គេរហូតមែន?''

      ''អឺម''   ពេលដែលលឺចំលេីយតិចៗចេញពីបំពង់ករបស់ហេឆាន់ហេីយ រេនជុននៅស្ងៀមមិនដឹងថាគួរតបថាម៉េច រឺក៏ធ្វេីខ្លួនម៉េច

ខំគិតថាខ្លួនឯងអាចមានឱកាស តែពេលលឺបែបនេះហេីយ ចាប់ផ្តេីមខ្លាចហេីយថានឹងអាចយកឈ្នះអ្នកដែលនៅក្នុងចិត្តហ្យុងបានអត់ បេីហ្យុងស្រលាញ់គេដល់ថ្នាក់នេះ

គួរអេាយច្រណែនដល់ហេីយ

រេនជុនអេានទៅយកកែវស្រាក្រហមដែលនៅលេីតុយកមកអ៊ករហូតទាល់តែអស់ពីកែវ មុននឹងលូកដៃទៅយកដបស្រាមកចាក់ស្រាថែមទៀត

      ''ញាំុច្រេីនពេកតិចស្រវឹង''

      ''ហ្យុងស្រលាញ់ណាគេ ហេតុអីបានប្រាប់អត់បាន''   រេនជុនរអ៊ូរង៉ូវៗម្នាក់ឯង ហេីយពេបមាត់មិនឈប់ ធ្វេីអេាយហេឆាន់ញញឹមចេញមកតិចៗ



      ''អាចប្រាប់ detail ខ្លះបានអត់?''   ក្រេាយពេលនាំគ្នាស្ងាត់អស់មួយសន្ទុះធំ ហេឆាន់ក៏សួរឡេីង ធ្វេីអេាយរេនជុនដែលប៊ិសគេងលក់ទៅហេីយ ត្រូវបេីកភ្នែកឡេីងងាកទៅមេីលអ្នកដែលអង្គុយក្បែរខ្លួន

      ''detail អីគេ?''

      ''ថីបានបែកគ្នា''

      ''detail ហ៎...''   ពេលដែលលឺសំលេងរេនជុននិយាយខ្សេាយៗ ហេឆាន់ងាកទៅមេីលរេនជុនបន្តិច មុននឹងឃេីញរេនជុនកំពុងតែអេានមុខចុះហេីយធ្វេីមុខរវេីរវាយ ទេីបហេឆាន់នៅស្ងៀមបន្តិច មុននឹងសួរចេញទៅ

      ''ចង់អេាយហ្យុងដូរសំនួរអត់?''

      ''អត់អីហេ៎ និយាយបាន... អានេះហេតុផលផ្ទាល់ខ្លួនហេ៎ណា៎... អ្នកទី 1អាយុច្រេីនជាងច្រេីនគួរសម ដំបូងមានអារម្មណ៍ថាត្រូវគ្នាពេលនៅជាមួយគ្នា តែយូរៗទៅមានអារម្មណ៍ថាគាត់ចូលចិត្តហាមអត់អេាយធ្វេីនេះអត់អេាយធ្វេីនោះ ត្រូវធ្វេីអីតាមដែលគាត់ប្រាប់ តែទ្រាំអត់បានពេលដែលគាត់ចូលចិត្តតំឡេីងសំលេងដាក់ ហេីយចុងក្រេាយក៏បែកគ្នា''

      ''...''   ហេឆាន់មិននិយាយអី ហេីយក្រឡេកមេីលមុខរបស់រេនជុនជាច្រេីនដងដេាយក្តីបារម្ភ

      ''អ្នកទី 2 អាយុតិចជាងឡេីង 8ឆ្នាំ ទោះជាយកតែចិត្តខ្លួនឯងបន្តិច តែក៏របៀបងេកងក់គួរអេាយស្រលាញ់''

      ''ហេីយម៉េចបានបែកគ្នាហ៎?''

      ''អត់ចូលចិត្តពេលឈ្លោះគ្នាហេីយគេដេីរចេញ មិនថាញ៉ុមយំប៉ុណ្ណាក៏គេនៅតែជ្រេីសរេីសអត់នៅជាមួយគ្នាដដែល ដល់ចឹងហេីយវាធ្វេីអេាយមានអារម្មណ៍ថាគេអត់ដែលខ្វល់ តែទោះជាតូចចិត្តប៉ុណ្ណាក៏គេអត់ដែលលួងដែរ''

      ''ចង់យំអត់?''

      ''រឿងកន្លងហួសទៅម៉ារយៈធំអា៎យ នឹកដល់ទៀតក៏លែងមានអារម្មណ៍អីដែរ''

      ''សុំទេាសដែលសួររឿងហ្នឹង និយាយរឿងផ្សេងវិញ''

      ''ហ្យុង...''

      ''ហឺម?''

      ''ហ្យុងចាំង៉ៃដែលហ្យុងទៅមេីលរឿង how to train your dragon ជាមួយធេនហ្យុងបានអត់?''

      ''បាន ថី?''

      ''ពេលហ្នឹងញ៉ុមដេីរចូលទៅ ហេីយហ្យុងថា ហ្យុងប្រាកដជាមេីលអត់យល់ហេ៎ បេីអត់បាននិយាយគ្នា''

      ''...''

      ''ពេលហ្នឹងជាលេីកទីមួយដែលញ៉ុមមេីលហ្យុងលែងដូចមុន''   ជាលេីកទីមួយដែលមានអារម្មណ៍ថាខ្លួនឯងសំខាន់សំរាប់អ្នកណាម្នាក់

រេនជុនងាកទៅមេីលហេឆាន់យឺតៗក្រេាយពេលនិយាយពាក្យក្នុងចិត្តចេញទៅហេីយ ចំណែកហេឆាន់កំពុងតែមេីលរេនជុនតាំងពីមុនរេនជុននិយាយចប់ទៅទៀត

ថ្ពាល់របស់រេនជុនចាប់ផ្តេីមឡេីងក្រហមកាន់តែខ្លាំងជាងមុនទៀត មិនដឹងថាដេាយសារពាក្យសំដីរបស់ខ្លួនឯង រឺក៏ស្រាក្រហមដែលអស់កន្លះដបនោះ ហេឆាន់សំលឹងចូលទៅក្នុងកែវភ្នែកស្រទន់របស់រេនជុន ដែលធ្វេីអេាយបេះដូងរបស់ខ្លួនឯងលេាតញាប់ខ្លាំងមែនទែន

អា៎... ឆាប់ងាកមុខចេញភ្លាម មិនអញ្ចឹងនឹងយឺ...

មិនដឹងថាអ្នកណាជាអ្នកខិតទៅរកអ្នកណាមុន ដឹងខ្លួនម្តងទៀតបបូរមាត់របស់យេីងប៉ះគ្នាទៅហេីយ ទាំងពីរនាក់ថេីបគ្នាមួយសន្ទុះរហូតដល់លឺសំលេងបញ្ញាក់ចេញពីទូរទស្សន៍ ទេីបធ្វេីអេាយរេនជុនជាអ្នកភ្ញាក់ហេីយខិតចេញមុន

      ''ញ៉ុមទៅមុជទឹកគេងល្អជាង''









.
Writer's Note
first kiss!!!!! arrrhhhhhhhhhhhhhh><