Tuesday, March 17, 2026

☆☆ កុលាបនៃស្នេហ៍ Ep42


xxxxii



🌹☕️ (3)
23:21

យេីងមានអារម្មណ៍ថាចំលែកៗម៉េចមិនដឹងហេ៎
?
មានអារម្មណ៍ថា overhelmed​ ពេលដែលនៅជាមួយហ្យុង
លែងមានអារម្មណ៍ថានៅតែម្នាក់ឯង
របៀបថា safe អា៎
មិនដឹងនិយាយថាម៉េចហេ៎
ឯងក៏ដឹងថាតាំងពីប៉ាលែងនៅ យេីងនៅម្នាក់ឯងរហូត
ដូចបានបងប្រុសពីមុនមកវិញហ្នឹងមែន?
យេីងគិតថាប្រហែលជាលេីសពីឋានៈបងប្រុសអា៎យ
ថាមែនមែន
ចឹងទាល់តែបាន
ហេីយម៉េចបានប្រាកដក្នុងចិត្តថាលេីសពីបងប្រុស?
ជិតដល់មួយឆ្នាំអា៎យត្រូវអត់?
យេីងលែងចង់លែងគ្នាអា៎យ
ហឺមមម
កាលពីតូចឯងក៏តាមហេឆាន់ហ្យុងជាប់រហូតចឹងដែរ
ពេលយេីងឃេីញហ្យុងនៅជាមួយជេដិន
ហេីយជេដិនហៅហ្យុងថាអាប់ប៉ា
យេីងស្រម៉ៃថាបេីយេីងមានកូនហេីយកូនយេីងហៅហ្យុងថាអាប់ប៉ា
ប្រាកដជាគួរអេាយស្រលាញ់អា៎យ
ប៉ុណ្ណឹងនៅត្រឹមឋានៈបងប្អូនទៀតអត់?



YooNa
15:02


ទំរាំដល់ពេលទៅ ទាន់អត់?😔
ទានននន់
នៅរីកប្រហែល 2អាទិត្យទៀត
ចុះផ្កាកុលាប?
រីកតិចៗអា៎យ
រេនជុនមកដល់ពេញរីកល្មម
ចង់ឃេីញឆាប់ៗដល់អា៎យ
មកលឿនៗមក

9:59

នូណាដល់ព្រលានអា៎យ

10:30

ទឹមយកវ៉ាលីហេីយ
ចេញទៅអា៎យ
នូណាចាំយូរអត់?🥺
អត់ហេ៎

មេីលអត់ចង់ស្គាល់
សក់ពណ៌នេះស្អាតអា៎😍



      ''ដេីរពីអូតែលទៅឆ្ងាយអា៎ណា៎ ហេីយក្តៅទៀត ចង់ជិះកង់អត់?''   ហេឆាន់សួរឡេីងពេលដែលកំពុងតែនាំរេនជុនដេីរចេញពីអូតែលទៅកាន់សួនផ្កាដែលនៅជិតនេះ

      ''ជិះក៏បាន... តែ...''

      ''នៅអត់ទាន់ចេះជិះកង់ទៀតហ៎?''

      ''...''   រេនជុនងក់ក្បាលយឺតៗ ធ្វេីអេាយហេឆាន់ញញឹមចេញមក

      ''មានកង់ជិះពីរនាក់ ជិះបានអត់? ចាំហ្យុងអ្នកអង្គុយខាងមុខ''

      ''អូខេ''   រេនជុនញញឹមហេីយងក់ក្បាលភ្លាម



ទំរាំតែជិះមកដល់សួនផ្កាក៏ត្រូវត្រៀមគ្នានៅខាងមុខអូតែល រាប់មួយ ពីរ បី ហេីយធាក់ដំណាលគ្នាជាច្រេីនដង

ដឹងចឹងដេីរវិញលឿនជាង!

តែពេលឃេីញរេនជុនមានទឹកមុខសប្បាយចិត្តដែលបានជិះកង់ ហេឆានក៏ញញឹមចេញមកដេាយងាយៗ

ពេលមកដល់ច្រកចូល ហេឆាន់លេីកកាត staff របស់អូតែលឡេីងបង្ហាញអ្នកត្រួតសំបុត្រ ទេីបត្រូវបានអនុញ្ញាតអេាយចូលទៅខាងក្នុងបានដេាយមិនចាំបាច់ទិញសំបុត្រ ហេីយរេនជុនក្រឡេកទៅឃេីញកន្លែងលក់សំបុត្រមានផ្លាកដាក់ថា sold out ទៀតផង

ហេឆាន់បណ្តេីរកង់ចូលទៅខាងក្នុង ដេាយមានរេនជុនដេីរតាមពីក្រេាយ ហេីយថតរូបគ្រប់កន្លែងតាំងពីច្រកចូល ផ្កាពណ៌ស្វាយពេញវាលទាំងអស់ ធ្វេីអេាយទីនេះមេីលទៅកាន់តែស្អាតជាងពេលដែលរេនជុនមកលេីកមុនទៀត មនុស្សជាច្រេីនកំពុងតែឈរថតរូបជាមួយផ្កាតាមកន្លែងផ្សេងៗ ចំណែកអ្នកខ្លះទៀតកំពុងតែជិះកង់មេីលទេសភាព

      ''ថតអត់? ហ្យុងថតរូបអេាយ''

      ''ថត''   ហេីយរេនជុនក៏ហុចទូរស័ព្ទដែលកំពុងតែនៅក្នុងកាមេរ៉ានៅឡេីយអេាយទៅហេឆាន់

ថ្ងៃនេះបេីកថ្ងៃល្មម ទោះបីជាក្តៅបន្តិចក៏ដេាយ តែរេនជុនក៏ញញឹមពេញចិត្តចេញមកពេលដែលឃេីញរូបថតហេីយ ទាំងពីរនាក់ដេីរបណ្តេីរ ថតរូបបណ្តេីររហូតដល់សួនផ្កាកុលាបដែលនៅចុងគេបង្អស់ ហេឆាន់លេីកនាឡិកាដៃលេីដៃឡេីងមកមេីល មុននឹងឃេីញថាពេលវេលាកន្លងហួសទៅមួយម៉េាងជាងទៅហេីយ

ហេឆាន់នៅចាំបានថាម្សិលមិញពេលមកដល់ភ្លាម រេនជុនឃេីញសួនផ្កាតាមកញ្ចក់បន្ទប់គេងក្នុងអូតែលហេីយ ស្នាមញញឹមរបស់រេនជុនធំប៉ុណ្ណា បេីមិននិយាយគ្នាហេីយថាមកថ្ងៃនេះ រេនជុនប្រាកដជាសុំមកតាំងពីម្សិលមិញជាមិនខាន

ក្រេាយពេលថតរូបជាមួយផ្កាកុលាបពណ៌សដែលជាផ្កាដែលរេនជុនចូលចិត្តខ្លាំងជាងគេជាច្រេីនប៉ុសហេីយ ទីបំផុតក៏ដេីរមកដល់ក្លេាងទ្វារដែលមានផ្កាកុលាបហេីយនិងស្លឹកពណ៌បៃតងដែលស្អាតខ្លាំងមែនទែន បង្គេាលពណ៌សទាបៗនៅសងខាងកាន់តែធ្វេីអេាយផ្កាជុំវិញកាន់តែស្អាតទៀត រេនជុនញញឹមចេញមកមុននឹងថតរូបទេសភាពជុំវិញរហូតដល់កន្លែងឃាំងដែលមានផ្លាកដាក់ឃាត់មិនអេាយចូលបេីគ្មានការអនុញ្ញាត

ដីវាលធំល្វឹងល្វេីយដែលពេលនេះទទេរស្អាត មិនទាន់មានការដាំអីទាំងអស់ តែកូនស្មៅដែលធ្លាប់ដុះតាមដីពេលនេះត្រូវបានដកចេញអស់ ហេីយដីដែលធ្លាប់តែរាបស្មេីរពេលនេះមានការត្រៀមដីដេីម្បីទុកដាំផ្កានៅឆ្នាំក្រេាយរួចរាល់ហេីយ

រេនជុនសំលឹងមេីលហេីយស្រម៉ៃថា បេីទីនេះមានផ្កាកុលាបពេញសួនទាំងអស់ប្រាកដជាស្អាតខ្លាំងហេីយ គិតហេីយក៏លឺសំលេងរបស់អ្នកដែលឈរជិតខ្លួនសួរឡេីង

      ''ចង់ចូលទៅមេីលអត់?''

      ''ចូលទៅបានហ៎?''

      ''ម្ចាស់ដីអា៎យខ្លាចអី?''   រេនជុនសំលឹងមេីលផ្លាកដែលគេដាក់ហាមមិនអេាយចូលម្តងទៀត មុននឹងឃេីញហេឆាន់ទាញទ្វាររបងអេាយបេីក ហេីយបណ្តេីរកង់ចូលទៅខាងក្នុង

រេនជុនដេីរតាមហេឆាន់រហូតដល់កន្លែងដែលមានកង្ហាខ្យល់ធំមួយ ដែលលេីកមុនមិនបានចូលមកមេីលជិតៗបែបនេះនោះទេ

ស្អាតដល់ហេីយ...

ហេឆាន់មេីលរេនជុនដែលកំពុងតែបិទភ្នែកហេីយស្រូបយកខ្យល់អាកាសបរិសុទ្ធវែងៗចូលទៅក្នុងសួត ហេីយញញឹមតិចៗមុននឹងធ្វេីតាម

      ''ហ្យុង!''

      ''ហឺម?''   ហេឆាន់បេីកភ្នែកឡេីង មុននឹងឃេីញផ្ទៃមុខរបស់រេនជុនមុនគេ ដេាយមានផ្ទៃមេឃពណ៌ខៀវខ្ចី ហេីយនិងសួនផ្កាកុលាបជាផ្ទៃខាងក្រេាយ

      ''ញ៉ុមចង់សាកជិះកង់ បានអត់?''   ហេីយសំនួរនោះក៏ធ្វេីអេាយហេឆាន់នឹកឃេីញកាលពីតូច ពេលដែលហេឆាន់បង្រៀនរេនជុនជិះកង់ ហេីយរេនជុនដួល

      ''អត់ខ្លាចដួលទៀតហេ៎ហ៎?''

      ''ចង់រៀនជិះ''   រេនជុននិយាយឡេីង មុននឹងសំដៅទៅរកកង់ហេីយឡេីងជិះដេាយមិនចាំការអនុញ្ញាត ធ្វេីអេាយហេឆាន់ប្រញាប់ស្ទុះទៅជួបទប់ពីក្រេាយភ្លាម ពេលដែលឃេីញកង់ចាប់ផ្តេីមបាត់បង់លំនឹង

      ''ហ្យុងជិះជាមួយ''   និយាយហេីយក៏ឡេីងជិះពីក្រេាយ ត្រៀមលេីកជេីងធាក់ តែមិនដឹងដេាយសាររេនជុនមិនសូវចេះជិះ រឺក៏ហេឆាន់ធ្ងន់ពេកទេីបធ្វេីអេាយកង់បាត់បង់លំនឹងជាច្រេីនដង ហេីយហេឆាន់ត្រូវដាក់ជេីងចុះទៅជួយទប់វិញ

សូម្បីតែពេលហេឆាន់ជិះខាងមុខនៅពិបាកផង...

      ''កង់ជិះពីរនាក់ចឹងធ្ងន់អា៎ បេីចង់ជិះចាំជិះកង់សំរាប់ជិះម្នាក់ឯងវិញ''

      ''ហ្យុងចុះហូវ ញ៉ុមជិះម្នាក់ឯង''

      ''...''   ហេឆាន់ស្ងាត់ទៅ ព្រោះមេីលទៅរេនជុនហាក់បីដូចជាមិនយល់អ្វីដែលហេឆាន់ចង់និយាយនោះទេ

      ''ញ៉ុមជិះបាន ជេីងដល់ដីអា៎យនៀក ហ្យុងធ្វេីកុំភ័យមេីស''

លឺបែបនេះហេីយ ហេឆាន់ក៏ព្រមចុះពីលេីកង់តាមសំរួល ហេីយមេីលរេនជុនធាក់ទៅមុខដេាយលំបាកលំបិន មុននឹងដេីរតាមយឺតៗ

      ''ដាក់ដៃអេាយត្រង់មេីស ហេីយកាន់ចង្កូតអេាយនឹង កុំរេទៅរេមក''

      ''ចុះបេីវារេ''

និយាយមិនទាន់រួចពីមាត់ រេនជុនធាក់កង់ធ្វេីអេាយវាស្ទុះទៅមុខភ្លាម ហេីយដេាយសារតែភ័យទេីបរេនជុនចាប់ប្រាំងមួយទំហឹង ធ្វេីអេាយកង់ឈប់ង៉ក់ ហេីយក៏ដួលទៅលេីដីទាំងមនុស្សទាំងកង់ ហេឆាន់ប្រញាប់រត់ទៅមេីលរេនជុនពីក្បាលដល់ចុងជេីង សំណាងហេីយដែលរេនជុនពាក់ខេាជេីងវែង ទេីបមិនបានមានរបួសតាមជេីង តែដៃដែលច្រតទៅលេីដីពេលដែលដួលមុននេះ មានស្នាមរបកតិចតួច

      ''ឈឺអត់?''

      ''...''   រេនជុនងក់ក្បាល

      ''ងេីបរួចអត់?''

      ''រួច... អួយ''   រេនជុនតេាងដៃហេឆាន់ មុននឹងព្យាយាមងេីបឈរ តែក៏ត្រូវអង្គុយចុះទៅវិញ ពេលដែលមានអារម្មណ៍ថាឈឺត្រង់ជង្គង់

      ''ថ្លោះជេីងហ៎?''

      ''ឈឺជង្គង់''

      ''អា៎...''   ហេឆាន់សំលឹងមេីលជង្គង់ទាំងសងខាងរបស់រេនជុន ដែលមានដីប្រឡាក់ពីលេីខេា តែមិនបានមានស្នាមរហែកអី ទេីបហេឆាន់មិនបានចាប់អារម្មណ៍ថារេនជុនបុកត្រូវ

      ''ហ្យុង...''

      ''ហឺម?''

      ''អៀវ''

      ''ហឺម?!''   រេនជុនស្ទេីរតែសេីចចេញមក ពេលដែលឃេីញហេឆាន់បេីកភ្នែកធំៗ

      ''អៀវតិច!''   ពេលដែលឃេីញហេឆាន់ស្ទាក់ស្ទេីរ រេនជុនក៏លាដៃហេីយនិយាយឡេីងម្តងទៀត ដេាយសំលេងខ្លាំងជាងមុន

      ''...''

      ''ពីមុននៅអៀវបាន!''

      ''ពីមុនហ្នឹងតាំងពីអាយុម៉ាននៀក''   ទោះបីជារអ៊ូចេញមក តែហេឆាន់ក៏ព្រមបែរខ្នង ហេីយអេានចុះអេាយរេនជុនឡេីងតាមសំរួល

ព្រឹប!

ហេឆាន់បាត់បង់ជំហរទៅមុខតិចតួច ពេលដែលរេនជុនលេាតឡេីងលេីខ្នងរបស់ខ្លួនឯង មុននឹងលូកដៃទ្រជេីងរបស់រេនជុនដេីម្បីកុំអេាយរេនជុនធ្លាក់

អា៎... ឈឺជេីងងេីបអត់រួច តែម៉េចបានលេាតឡេីងរួច?

      ''ធ្ងន់អត់?''

      ''តិចតួច''

      ''ហ្យុងហ៎~~~!''   រេនជុនពេបមាត់ធ្វេីមុខរករឿង មុននឹងកំរេីកខ្លួនខ្លាំងលេីខ្នងរបស់ហេឆាន់

      ''នៅអេាយស្ងៀម តិចធ្លាក់''

ពេលដែលលឺហេឆាន់និយាយហេីយ រេនជុនក៏រឹតបណ្តឹងដៃរបស់ខ្លួនឯងជុំវិញករបស់ហេឆាន់អេាយកាន់តែណែនជាងមុនទៀត មុននឹងញញឹមចេញមកខណៈពេលដែលសំលឹងមេីលផ្កាជុំវិញ

ទោះបីជាកំពស់មិនបានខុសគ្នាខ្លាំងណាស់ណាក៏ដេាយ តែនៅលេីខ្នងរបស់ហេឆាន់ក៏អាចធ្វេីអេាយរេនជុនមេីលឃេីញសួនផ្ការបស់យូណាបានកាន់តែស្អាតជាងមុននេះដែរ ដេីរបានមួយសន្ទុះធំរេនជុនក៏ឃេីញអូតែលរបស់ហេឆាន់ពីខាងក្រេាយដែលនៅមិនឆ្ងាយប៉ុន្មាន តែរបងលួសដែលធ្លាប់មានពីមុន ពេលនេះក្លាយទៅជាទទេរស្អាត ធ្វេីអេាយរេនជុនជ្រួញចញ្ចេីមភ្លាម

      ''ហ្យុងរុះរបងចេាលហ៎?''

      ''អឺម''

      ''ហ្យុង បានអា៎យ ដាក់ញ៉ុមចុះ''   រេនជុនរេីបំរះតិចតួច មុននឹងវ៉ៃស្មាររបស់ហេឆាន់តិចៗ ដេីម្បីអេាយហេឆាន់ដាក់ខ្លួនឯងចុះ

      ''ហឺម?''

      ''ដាក់ញ៉ុមចុះ ញុមដេីរខ្លួនឯងបានអា៎យ''

      ''ដេីររួចហ៎?''

      ''រួច! លឿន! តិចមានគេមកឃេីញ''

      ''ធ្វេីពុធហ៎?''



Johnny Suh
14:01

Can you bring some more ice?
Sure.
He is not getting better?
He fell again
What?
He tripped in front of the bathroom
🤦🏻‍♂️
Is he okay?
Both of his knees are swollen now
LOL
Oops sorry
I'll bring some more ice.



h
16:55

Wanna go to the bar tonight?









.
Writer's Note
spoiler: ត្រៀមខ្លួនវគ្គក្រេាយ!🥰