xxxvi
ផ្ទះរបស់យូណាជាផ្ទះល្វែងធម្មតា មានទីធ្លាខាងមុខតិចតួច អាចចតឡានបានពីរ តែដេាយសារតែផ្ទះនេះមានឡានតែមួយ ទេីបពាក់កណ្តាលទៀត ក្លាយទៅជាសួនដាំផ្កា
រេនជុនដេីរតាមហេឆាន់គ្រប់ជំហាន ព្រោះមិនសូវស្និទ្ធជាមួយយូណាប៉ុន្មាន តែវាបែរជាកាន់តែធ្វេីអេាយយូណាញញឹមចេញមកដេាយភាពក្នាញ់ ពេលដែលឃេីញរេនជុនតាមហេឆាន់ជាប់បែបនេះ
ដូចកូនក្មេងចឹង!
''ចាំញ៉ុមជួយ'' ពេលដែលឃេីញយូណាគ្របគំរបឆ្នាំងហេីយបិទភ្លេីងចង្កាន រេនជុនស្ទុះទៅរកជួយភ្លាម
''អានេះធ្ងន់ ចាំអេាយហេឆាន់លេីក''
''តែ...''
''នេះ ចាំជួយលេីកចាននេះ''
''...'' ហេីយរេនជុនក៏ងក់ក្បាលយល់ព្រម ហេីយខិតចេញបន្តិច ពេលដែលឃេីញហេឆាន់ដេីរមកជួយលេីកឆ្នាំង ហេីយយកទៅដាក់លេីតុដែលមានឈេីទ្រាប់ពីក្រេាម
ដេាយពេលរៀបចំតុហេីយ យូណាដួសស៊ុបគីមឈីគ្រឿងសមុទ្រដាក់ក្នុងចានចង្កិះអេាយគ្រប់គ្នា មុននឹងនាំគ្នាអង្គុយតាមកន្លែងរៀងៗខ្លួន ដេាយមានយូណាហេីយនិងម៉ាក់របស់ខ្លួនអង្គុយជិតគ្នាម្ខាង ហេីយមានហេឆាន់និងរេនជុនអង្គុយជិតគ្នាទល់មុខ
''ខានញាំុម្ហូបកូរ៉េជិតម៉ាអាទិត្យអា៎យ នឹកអត់?''
''នឹកកកក កំពុងតែចង់ញាំុអីហិរៗផង''
''ហាហាហាហា តែនូណាធ្វេីអេាយសូវហិរហេ៎ ព្រោះមានអ្នកញាំុហិរអត់បាន''
''ញាំុបាន''
''តែហូរទឹកភ្នែកទឹកសំបេារ'' យូណានិយាយឡេីងព្រោះនៅចាំបានថាថ្ងៃដែលហេឆាន់មកញាំុបាយនៅផ្ទះខ្លួនឯងលេីកដំបូង ហេឆាន់ស្ទេីរតែយំចេញមកទៅហេីយ សំរាប់គីមឈី និងមាន់បំពងដែលហិរខ្លាំងសំរាប់ហេឆាន់
''នូណា!''
''ហាហាហាហ ម៉េចដែរញាំុបានអត់?'' យូណាសេីចចេញមកពេលដែលឃេីញហេឆាន់ធ្វេីមុខក្រញ៉ូវ មុននឹងងាកទៅសួររេនជុនពេលដែលឃេីញរេនជុនដួសស៊ុបគីមឈីញាំុ
''ឆ្ងាញ់អា៎នូណា''
''ល្អអា៎យចឹង''
''អ៊ុំអរគុណណា៎ ដែលក្មួយជួយទិញផ្កាពីអ៊ុំ'' ម៉ាក់របស់យូណាសុខៗក៏និយាយឡេីង ធ្វេីអេាយរេនជុនទុកចង្កិះចុះ ហេីយអង្គុយត្រង់ខ្លួនផ្លឹង ចាំស្តាប់
''ញ៉ុមអ្នកត្រូវអរគុណអ៊ុំស្រីបានត្រូវ បេីមិនបានអ៊ុំស្រីញ៉ុមមិនដឹងធ្វេីម៉េចហេ៎''
''ទាំងហេឆាន់ក៏អញ្ចឹង កុំតែបានហេឆាន់ខំអីសួនរបស់អ៊ុំត្រូវបិទតាំងពីយូរអា៎យ''
''អ៊ុំស្រី...'' ហេឆាន់ហៅឃាត់ តែមិនអាចឃាត់បាន ទេីបអេានមុខចុះញាំុម្ហូបក្នុងចាន ហេីយចាំស្តាប់គាត់និយាយស្ងាត់
''កាលកូវិត សួនជិតហ្នឹងបិទឡេីងច្រេីន កាលហ្នឹងសួនអ៊ុំលក់ផ្កាតិចតួច ហេីយបេីកអេាយអ្នកចូលហ្វ្រីទៀត ដល់ពេលកូវិត អត់មានភ្ញៀវទេសចរណ សួនអ៊ុំខាតឡេីងច្រេីន''
''...''
''តែហេឆាន់ជួយធ្វេី business plan អេាយ យកផ្កាដែលនៅសល់ទៅធ្វេីជាគ្រឿងក្រអូប ធ្វេីរបស់អនុស្សាវីយ ធ្វេីរបស់ញាំុ ថ្លៃចូលសួនក៏ចាប់ផ្តេីមគិតលុយ ហេីយដាក់កង់អេាយជួលជិះបានទៀត''
''អុមម៉ាសរសេីរហេឆាន់ពេកហេឆាន់បានចិត្តលូវអា៎យ''
រេនជុនអង្គុយស្តាប់ស្ងាត់ៗ ដេាយមានហេឆាន់កំពុងតែលូកដៃយកបង្កងពីចានខ្លួនឯងទៅបកសំបក ហេីយដាក់ទៅលេីចានទាបជិតៗ រេនជុនសំលឹងមេីលមុខនឹងទាក់ទេីរថាគួរប្រេីដៃបករឺក៏អត់ ទោះបីជាចង់ញាំុក៏ដេាយ តែមកផ្ទះគេបែបនេះ ប្រេីដៃវាមេីលទៅកខ្វក់ពេកអត់
គិតមិនទាន់បានប៉ុន្មាន ហេឆាន់ក៏រុញចានទាបនោះមកដាក់ជិតរេនជុន ធ្វេីអេាយរេនជុនជ្រួញចញ្ចេីមភ្លាម
''ហឺម?''
''ហ្យុងបកអេាយ''
''ចាំ... ចាំញ៉ុមបកខ្លួនឯងបាន''
''ហ្យុងប្រឡាក់ដៃអា៎យ ម៉ោះ''
ហេីយរេនជុនក៏ប្រេីចង្កិះគៀបបង្កងក្នុងចានខ្លួនឯងអេាយហេឆាន់បកអេាយ ដេាយមានយូណាលួចមេីលហេីយញញឹមចេញមក
h
21:59
🌹☕️ (3)
9:10
11:10
yu jimin✨
9:01
jw
9:05
yuri
16:40
រេនជុនដេីរចេញពីក្រុមហ៊ុន មុននឹងសំដៅទៅកាន់ឡានទំនេីបរបស់ខ្លួនឯង ហេីយដាក់កាបូប និងផ្កាកុលាបពណ៌សចុះលេីពូកឡានម្ខាងទៀត ស្របពេលដែលទូរស័ព្ទលឺសំឡេងញ័រល្មម រេនជុនយកទូរស័ព្ទឡេីងមកមេីលមុននឹងឃេីញការឆ្លេីយតបរបស់អ្នកដែលខ្លួនឯងឆាតទៅបបួលញាំុអីមុននេះ ធ្វេីអេាយស្នាមញញឹមតិចៗផួសឡេីងលេីផ្ទៃមុខ
'ok'
រេនជុនបញ្ឆេះឡាន មុននឹងចេញដំណេីរទៅកាន់ហាងលក់ម្ហូបជប៉ុនមួយដែលខ្លួនឯងធ្លាប់ទៅជាមួយហេឆាន់ម្តងហេីយ មិនយូរប៉ុន្មានរេនជុនក៏មកដល់ខាងមុខហាង មុននឹងងាករកមេីលកន្លែងចតហេីយឃេីញពណ៌ខ្មៅមួយគ្រឿងកំពុងតែចតចាំហេីយជាស្រេច
''ចាំយូរអត់?''
''អត់ហេ៎''
ទាំងពីរអ្នកនាំគ្នាដេីរចូលទៅខាងក្នុង មុននឹងត្រូវបានបុក្ខលិកនាំទៅអង្គុយកន្លែងដដែលដូចកាលពីលេីកមុន
''ចង់ញាំុអា set ដូចលេីកមុន''
''អូខេ ចង់បានអីទៀតអត់?''
''គ្រំបំពងហេីយនិង...''
''...''
''សាឡាដត្រីក្រហម''
''អូខេ''
''សុំប៊ីយែសផង''
''...'' ហេឆាន់ងេីបមុខឡេីងមេីលមុខរបស់រេនជុនភ្លាម
''ង៉ៃនេះមានអារម្មណ៍ថាចង់ញាំុអេាយស្រឡះខួរក្បាលតិច''
''គិតច្រេីនរឿងការងារហ៎?''
''...'' រេនជុនមិនបានឆ្លេីយតប ទេីបហេឆាន់មិនបានសួរបន្ត ហេីយបេីកមេីលមេន៊ុយត្រួសៗ មុននឹងហៅគេមកកម្ម៉ង់
''2 អាទិត្យទៀតហ្យុងទៅហុកកៃដូ''
''...'' រេនជុនដែលកំពុុងតែកាន់កែវប៊ីយែររៀបលេីកញាំុ ក៏ត្រូវដាក់ចុះលេីតុវិញ ហេីយងេីបមុខឡេីងមេីលអ្នកដែលកំពុងតែអង្គុយទល់មុខ
''ចង់ទៅអត់?''
''... ទៅបានដែរហ៎?'' រេនជុនស្ងាត់មួយសន្ទុះ មុននឹងសួរចេញទៅដេាយសំលេងស្ទាក់ស្ទេីរ
អា៎... មានអារម្មណ៍ថាខ្លួនឯងកំពុងតែតាមហ្យុងជាប់ដូចកាលពីក្មេងចឹង...
''បាន បេីរេនជុនចង់ទៅ''
''ចង់ទៅ... តែហ្យុងទៅធ្វេីការហ៎?''
''អឺម ទៅមេីលកន្លែងធ្វេីរីស៊ត''
''អា៎... បេីញ៉ុមទៅរំខានហ្យុងអត់?''
''គ្រាន់តែទៅមេីល location អត់មានអីរំខានណា៎''
''ចឹងទៅ''
''ហាហាហាហា អូខេ''
''ហ្យុងអត់ទៅតូក្យូហេ៎ហ៎?''
''ចង់ទៅហ៎?''
''...'' រេនជុនងក់ក្បាល ប៊ីយែរដែលអស់ជិតមួយកែវធ្វេីអេាយថ្ពាល់របស់រេនជុនឡេីងក្រហមតិចៗ
''បេីចង់ទៅហ្យុងនាំទៅ''
''ចង់ទៅ disney land''
''អូខេ មានកន្លែងណាដែលចង់ទៅទៀតអត់?''
ដាំផ្កាអេាយម៉ាសួន គេចាត់ទុកយេីងត្រឹមបងប្រុស 🥲