Sunday, January 18, 2026

☆☆ កុលាបនៃស្នេហ៍ Ep35

 
xxxv



មិនយូរប៉ុន្មានម្ហូបដែលរេនជុនកម្ម៉ង់ត្រូវបានយកចូលមកក្នុងបន្ទប់ដេាយរទេះរុញ មុននឹងត្រូវបានលេីកដាក់លេីតុយ៉ាងស្អាត រេនជុនសំលឹងមេីលភេសជ្ជៈពីរកែវដែលខ្លួនឯងមិនបានកម្ម៉ង់ មុននឹងងេីបមុខឡេីងមេីលមុខរបស់ហេឆាន់ក្នុងន័យសួរ តែហេឆាន់មិនបានមេីលមកទេីបងាកត្រលប់ទៅមេីលទឹកនោះម្តងទៀត ហេីយញញឹមចេញមក

គ្រាន់តែឃេីញក៏មានអារម្មណ៍ថាចង់ញាំុទៅហេីយ...

      ''Thanks, Anton.''

      ''Have a nice lunch, boss''



      ''ង៉ៃនេះនៅអូតែលធ្វេីអីខ្លះ? អផ្សុកអត់?''

      ''ទៅជួយការងារក្នុងបេការី ហេីយជួយរៀបដេីមគ្រីសម៉ាស''

      ''ទៅជួយការងារ រឺក៏ទៅរពឹសហឺម?''

      ''ជួយ!!!''   រេនជុនធ្វេីមុខក្រញ៉ូវដាក់ភ្លាម ហេីយទឹកមុខបែបនេះតែងតែធ្វេីអេាយហេឆាន់ញញឹមចេញមករហូត

      ''សំរេចថានំខេកណាឆ្ងាញ់ជាងគេ?''

      ''fraisier''

      ''ហាហាហាហា អូខេ ចាំដាក់ផ្លាក chef recommend''

      ''ញ៉ុមមិនមែន chef ផង''

      ''...''

      ''ហេីយចុះហ្យុងទៅណា?''

      ''...''

      ''ចង់ថាបេី...''

      ''ទៅធ្វេីឯកសារផ្ទេរឈ្មោះប្លង់ដី''

      ''ដីក្រេាយហ្នឹងហ៎?''

      ''អឺម''

      ''...''

      ''កុំគិតច្រេីន ដីក្រេាយហ្នឹងហ្យុងគំរេាងទិញស្រាប់អា៎យ គ្រាន់តែមិនទាន់នឹកឃេីញថាធ្វេីអី''   ហេឆាន់និយាយឡេីងពេលដែលឃេីញទឹកមុខរបស់រេនជុនធ្លាក់ចុះម្តងទៀត ពេលនិយាយដល់រឿងដី

      ''មែនហ៎?''

      ''អឺម''

      ''ហេីយយកមកធ្វេីសួនផ្កាចឹងហ្យុងចំណេញដែរហ៎?''

      ''ចំណេញ''

      ''មែនហ៎?''

      ''សាកញាំុអានេះមេីល''   ហេឆាន់ហាន់ស្តេកសាល់មុនមួយចំណិត មុននឹងជ្រលក់ទឹកជ្រលក់ពណ៌សនៅក្នុងចាន មុននឹងយកទៅដាក់លេីចានអេាយរេនជុន

      ''ហឺមមមមម គ្រីមមមមម''   រេនជុនជ្រួញចញ្ចេីមពេលដែលបានញាំុពួកគ្រីមហេីយ ព្រោះតែមុននេះញាំុគ្រីម និងឈីសជាប់ៗគ្នាពេកធ្វេីអេាយទ្រលាន់ ឃេីញគ្រីម ឈីសហេីយចង់ខ្លាច

ទោះបីជាឆ្ងាញ់ប៉ុណ្ណាក៏ដេាយ

      ''...''   ហេឆាន់ឃេីញទឹកមុខរបស់រេនជុនហេីយក៏សេីចចេញមក

      ''ទឹកហ្យុងមួយណា?''

      ''ភ្លក់ទាំងពីរហូវ ចូលចិត្តមួយណាញាំុមួយហ្នឹងហូវ''

      ''បស់ហ្យុងមួយណា!''

      ''អេាយភ្លក់''

ហេីយរេនជុនក៏ព្រមភ្លក់ទឹកក្រឡុកពណ៌ផ្កាឈូកក្រម៉ៅ ហេីយនិងបៃតងចាស់ មុននឹងលេីកកែវទាំងពីរទៅដាក់ពីមុខហេឆាន់ ធ្វេីអេាយហេឆាន់ជ្រួញចញ្ចេីមឆ្ងល់ភ្លាម

      ''ហ្យុងភ្លក់ម្តង''

      ''ហ្យុងធ្លាប់ញាំុហេីយអា៎យ''

      ''ភ្លក់លឿន''

     ​ ''អូខេ...''

      ''ហ្យុងរេីស!''

      ''អាណាឆ្ងាញ់ជាង''

      ''ហ្យុងរេីសម្តង''

      ''រេនជុនចូលចិត្តអាណាជាង?''

      ''ញាំុបានទាំងពីរ''

      ''អូខេ ចឹងហ្យុងយកទឹកគីវី''

      ''អូខេ!''



      ''ថ្ងៃមិញមេីលរឿងហេីយគេងលក់តាំងពីពេលណាក៏មិនដឹង''

      ''ចង់មេីលតអត់?''

      ''ហ្យុងមេីលអត់?''

      ''...''   ហេឆាន់ងក់ក្បាល ហេីយញញឹមចេញមក

      ''...''

      ''ចង់ញាំុអីអត់?''

      ''អូតែលហ្យុងមានផប់ខនអត់?''   កែវភ្នែករបស់រេនជុនមានពន្លឺភ្លាម ពេលដែលនិយាយដល់របស់ដែលខ្លួនឯងចង់ញាំុ តែក៏ត្រូវស្រអាប់វិញពេលដែលលឺចំលេីយ

      ''អត់មានហេ៎ផប់ខន... មានតែដំលូងបារាំងបំពង ហត់ដក... ហឺម... បេីមាន់បំពងប្រហែលជាមាន...''

      ''ចឹងយក french fries ហេីយនិងកូកា''

      ''ញាំុទឹកក្រូចទៀតអា៎យហ៎?''

      ''ខានញាំុយូរអា៎យ :(''

      ''អេាយម៉ាកំប៉ុងចុះ...''   ហេឆាន់ឃេីញខ្សែភ្នែករបស់រេនជុនហេីយ ប្រញាប់ងាកមុខចេញភ្លាម ទោះបីជាចិត្តទន់ហេីយក៏ដេាយ

      ''ចង់ញាំុមាន់បំពង តែចង់ញាំុជាផប់ខនឈីកឃេន''

      ''អូខេ ចាំសួរសិនថាមានអត់''

      ''អូខេ''   រេនជុនញញឹមចឹងមក ជាម្ចាស់អូតែលឡូយដល់ហេីយ ចង់ធ្វេីអីក៏បាន ចង់ញាំុអីក៏បាន ចង់កម្ម៉ង់របស់ញាំុដែលគ្មានក្នុងមេនុយក៏បាន

ថេបាក់!



រេនជុនសំលឹងមេីលទេសភាពខាងមុខតាមកញ្ចក់អេក្រង់ទូរស័ព្ទរបស់ខ្លួន មុននឹងចុចថតហេីយញញឹមចេញមក មិនថាមេីលទៅណាក៏ឃេីញតែអគារពណ៌ខ្សាច់ទាំងអស់ នៅតាមផ្លូវទៅតួអេហ្វែលមានហាងលក់ម្ហូប ហាងកាហ្វេ និងហាងលក់របស់អនុស្សាវរីយ៍ជាច្រេីន នៅតាមក្លេាងទ្វារ និងខាងមុខទ្វារហាងខ្លះមានដេីមគ្រីសម៉ាស រឺការតុបតែងគ្រីសម៉ាសស្ទេីរតែគ្រប់កន្លែង

ផ្ទៃមេឃដែលភ្លឺជាងរាល់ដង មិនបានធ្វេីអេាយអាកាសធាតុកក់ក្តៅនោះទេ ផ្ទុយទៅវិញមានតែខ្យល់ត្រជាក់ល្វេីយៗបក់មក ធ្វេីអេាយរេនជុនចាប់ផ្តេីមញ័រ

ព្យាករណ៍អាកាសធាតុប្រាប់ថាថ្ងៃនេះធ្លាក់ព្រិលទៀត...



      ''ផូសកាតស្អាតដល់អា៎យ''

      ''ទិញហូវ''

      ''អត់ដឹងសរសេរអេាយណាគេ''

      ''ផ្ញេីរអេាយលេាកយាយអី? លេាកយាយប្រាកដជាសប្បាយចិត្តអា៎យ''

      ''ហ្យុងគិតថាយេីងហេីយនិងផូសកាត មួយណាទៅដល់កូរ៉េមុន?''

      ''ហាហាហាហាហា តែផ្ញេីរផូសកាតអត់ដូចគ្នាហេ៎ បានតែមកន្លែងនេះទៀត''

      ''អូខេៗ ហ្យុងថាអានេះ មួយអានេះ មួយណាស្អាតជាង?''   រេនជុនលេីកផូសកាតពីរក្នុងដៃអេាយហេឆាន់ដែលឈរជិតខ្លួនជួយរេីស

      ''តួអេហ្វែល''

      ''តែសារមន្ទីរ louve ក៏ស្អាតដែរ''

      ''ទិញទាំង 2ហូវចឹង''

      ''តែ...''

      ''ហ្យុងយកមួយ''

      ''ហ្យុងផ្ញេីរអេាយលេាកយាយដែរហ៎?''

      ''...''

      ''...''   ពេលដែលឃេីញហេឆាន់មិនបានឆ្លេីយតប រេនជុនក៏មិនបានសួរដេញដេាលទៀត មុននឹងយកផូសកាតទាំងពីរមកកាន់ក្នុងដៃ

      ''ចង់ទិញអីផ្ញេីរមិត្តភក្តិ?''

      ''ហឺមមម ប្រហែលជាទិញទឹកអប់''

      ''ម្ចាស់ក្រុមហ៊ុនទឹកអប់អា៎យ ទិញទឹកអប់ផ្ញេីរទៀតហ៎?''

      ''ចុះបេីអត់ដឹងទិញអី?''

      ''ទៅមេីលហាងផ្សេង តោះ!''   ហេឆាន់យកផូសកាត 2សន្លឹកពីក្នុងដៃរេនជុនមកកាន់ មុននឹងដេីរទៅគិតលុយ ហេីយនាំគ្នាទៅហាងមួយទៀត



      ''បណ្តេាងសេាររូបតួអេហ្វែល ម៉េចដែរ?''

      ''ធ្លាប់ទិញអា៎យ ចង់បានអីផ្សេង...''

      ''...''

      ''...''

      ''មានហាងឆុកកូលែតមួយឈ្មោះហាង Le chocolat des Français''

      ''ហាងហ្នឹង!! ធ្លាប់ឃេីញក្នុង ig''

      ​''ចង់ទៅអត់?''

      ''នៅជិតហ្នឹងហ៎?''

      ''ឆ្ងាយគួរសម បេីចង់ទៅចាំស្អែកហ្យុងនាំទៅ''

      ''អូខេ''



      ''រងារអត់? ចង់ញាំុអីក្តៅៗអត់?''

      ''អឺម''   រេនជុនងក់ក្បាលតិចៗដេាយទឹកមុខមិនសូវល្អប៉ុន្មាន ខ្លួនរបស់រេនជុនចាប់ផ្តេីមញ័រខ្លាំងជាងមុនដេាយសារតែចាញ់រងារ

ទោះបីជាពាក់ស្រេាមដៃហេីយស៊កដៃចូលក្នុងហេាប៉ៅហេីយក៏ដេាយ ក៏នៅតែមានអារម្មណ៍ថារងារខ្លាំងដដែល

      ''one hot chocolate please''

      ''ហ្យុងអត់ញាំុហេ៎ហ៎?''

      ''sorry, two please''

ហេីយរេនជុនក៏ញញឹមតិចៗចេញមក



រេនជុនដោះស្រេាមដៃចេញ មុននឹងទទួលកែវសូកូឡាក្តៅពីដៃរបស់ហេឆាន់មកកាន់ ទោះបីជាកំដៅចេញពីក្នុងកែវមិនបានធ្វេីអេាយកក់ក្តៅក៏ដេាយ តែពេលបានញាំុរបស់ក្តៅៗបែបនេះ យ៉ាងហេាចណាស់ក៏អាចជួយបានខ្លះដែរ

      ''ទៅវិញអី?''   ហេឆាន់សួរឡេីងពេលដែលឃេីញទឹកមុខរបស់រេនជុនមិនសូវល្អប៉ុន្មាន

      ''មកដល់អា៎យ ស្តាយ''

ហេឆាន់លូកយកទូរស័ព្ទរបស់ខ្លួនឯងឡេីងមកមេីលម៉េាង មុននឹងឃេីញថាពេលនេះម៉េាង 5:45 ហេីយ នៅ 15នាទីទៀត តួអេហ្វែលនឹងបេីកភ្លេីងហេីយ

      ''ចង់ថតរូបអត់?''

      ''...''   រេនជុនក្រវីក្បាលភ្លាម ព្រោះរងារខ្លាំងដល់ថ្នាក់គ្មានអារម្មណ៍ឈរថតរូបនោះទេ តែក៏នៅឆ្លៀតយកទូរស័ព្ទខ្លួនឯងឡេីងមកថតរូបតួអេហ្វែលទុកជាច្រេីនប៉ុសដែរ

នៅសុខៗតួអេហ្វែលចំពោះមុខ ស្រាប់តែត្រូវបានបិទបាំងដេាយបណ្តេាងសេាររូបតួអេហ្វែល រេនជុនទំលាក់ទូរស័ព្ទចុះ មុននឹងសំលឹងមេីលបណ្តេាងសោរនោះ ហេីយសំលឹងមេីលអ្នកដែលដាក់វាចំពោះមុខខ្លួនឯង

      ''ហ្យុង...''

      ''ឃេីញគួរអេាយស្រលាញ់''

      ''អេាយញ៉ុមហ៎?''

      ''អឺម merry christmas eve''

      ''ញ៉ុមអត់បានទិញអីអេាយហ្យុងផង''

      ''អត់អីហេ៎ ហ្យុងអត់ចង់បានអីហេ៎''   អេាយតែមានរេនជុននៅជាមួយគឺគ្រប់គ្រាន់អាយ

ប្រយេាគចុងក្រេាយ ហេឆាន់គិតក្នុងចិត្តដេាយមិនបាននិយាយចេញទៅ

រេនជុនយកបណ្តោងសេារនោះពីដៃហេឆាន់មកកាន់ មុននឹងថតរូបបណ្តោងសេារនោះជាមួយតួអេហ្វែលដែលខាងក្រេាយជាច្រេីនប៉ុស វាមិនមែនជាបណ្តេាងសេារតួអេហ្វែលធម្មតាដែលរេនជុនមេីលមុននេះនោះទេ តែវាមានមាការ៉ន 3ពណ៌ ហេីយនិងបូរពណ៌ផ្កាឈូកចងជាប់ជាមួយ ធ្វេីអេាយតួអេហ្វែលពណ៌ទង់ដែងមេីលទៅកាន់តែស្អាតថែមទៀត

ផឹប

      ''អា៎!''   រេនជុនភ្ញាក់ ពេលដែលឈរថតរូបសុខៗក៏មានអ្នកណាក៏មិនដឹងមកបុកពីចំហៀង ធ្វេីអេាយបាត់បង់ចំហរប៊ិសដួលទៅហេីយ សំណាងហេីយដែលហេឆាន់ស្ទុះលូកដៃមកជួយចាប់ទាន់

      ''sorry''   សំលេងនិយាយសុំទេាសលាន់លឺឡេីងពីក្រេាយខ្នង តែរេនជុនមិនបានងាកទៅមេីល រឺឆ្លេីយតបមនុស្សស្រីម្នាក់នោះនោះទេ

ពេលនេះរេនជុនកំពុងតែមេីលមុខហេឆាន់ភ្លឹក... បេីនិយាយថាមេីលចំនុចខ្មៅ 4កន្លែងនៅលេីថ្ពាល់របស់ហេឆាន់ត្រូវជាង ហេីយហេឆាន់ក៏នៅតែដាក់ដៃលេីចង្កេះរបស់រេនជុនមិនព្រមលែងដូចគ្នា

      ''វូអាាាាា វូ~~~''   សំលេងហូរលាន់លឺឡេីង ធ្វេីអេាយអ្នកទាំងពីរខិតចេញពីគ្នាភ្លាម មុននឹងឃេីញថាតួអេហ្វែលពេលនេះមានភ្លេីងភ្លឺផ្លេកៗ ហេីយគ្រប់គ្នាកំពុងតែកាន់ទូរស័ព្ទថតរូបចំពោះមក ទេីបរេនជុនលេីកទូរស័ព្ទរបស់ខ្លួនឯងឡេីងហេីយថតរូបដែរ

      ''ស្អាតអា៎ណ៎ហ្យុង''   រេនជុនញញឹមចេញមកតិចៗ តែខ្សែភ្នែកនៅតែសំលឹងមេីលទេសភាពចំពោះមុខមិនដាក់ភ្នែក

      ''អឺម''   ហេឆាន់លេីកទូរស័ព្ទរបស់ខ្លួនឡេីងមកថតដូចគ្នា មុននឹងងាកទៅមេីលមុខអ្នកដែលឈរជិតខ្លួន

      ''វូ~~~''   ហេីយសំលេងហូរក៏លាន់លឺឡេីងម្តងទៀត ពេលដែលព្រិលចាប់ផ្តេីមធ្លាក់ចុះមក

ផ្ទៃមុខដែលចាំងភ្លេីងពណ៌ទឹកក្រូច រួមជាមួយព្រិលពណ៌សដែលកំពុងតែធ្លាក់ចុះមក...

ស្អាតដល់អា៎យ...




haechan_lee

21:02

                        haechan_lee liked your story










.
Writer's Note
sweet ប៉ុណ្ណឹងហេីយនៅថាមិនមែន honeymoon ទៀត😏