Sunday, February 8, 2026

☆☆ កុលាបនៃស្នេហ៍ Ep37

  
xxxvii



renjun
10:19





ហ្យុងទៅក្យូតុអត់?
ចង់ទៅហ៎?
អឺម
ជ្រុលទៅអា៎យ
អូខេ

មានគ្រីសម៉ាសម៉ាឃីតទៀត
ស្តាយអា៎
ទៅអត់ទាន់
ដឹងចឹងនាំទៅលេងកាលនៅប៉ារីស
😔



h
10:34

សំបុត្រពីតូក្យូមកសេអ៊ូល
សុំដូរពីអូសាកាមកសេអ៊ូលវិញបានអត់?
boss
boss ដូរបីដងអា៎យណា!!!
លេីកចុងក្រេាយអា៎យ
លែងដូរអា៎យ
><
send a file
អូខេអត់?
send a file
តាមនេះ
boss!!!!
ហេីយមីតធីងង៉ៃ 9 ដល់ង៉ៃ12 ធ្វេីម៉េច?
 ពន្យារទៅង៉ៃផ្សេង
ហេីយចុះញ៉ុម?🥲🥲
ស្រេចចិត្ត
ចប់ការងារនៅហុកកៃដូហេីយចង់មកវិញមុនក៏បាន
ចង់ទៅតូក្យូ អូសាកាជាមួយគ្នាក៏បាន
អេាយញ៉ុមទៅដេីរលេងដែរហ៎?
អឺម
ញ៉ុមទៅវិញមុនក៏បាន
ខ្ចិលនៅទេីសគេស្វីតគ្នា😒😒
🙄



renjun
11:30

    send a link

    send a link
លេាកប្រធាន
ម៉េាងធ្វេីការអត់នេះ?
ហេស ហេស
ទឹមប្រជុំហេីយ
រំភេីបអីដល់ថ្នាក់ហ្នឹង

send a link
ចង់ទៅអត់?
ទៅ
ហ្យុងមានកន្លែងណាដែលចង់ទៅអត់?
ហ្យុងតាមចិត្តរេនជុន
ហ្យុងចង់ញាំុអី?
ចង់ញាំុរ៉ាមែង
ichiran
ចង់ទៅ chocolate factory
shiroikoibito park?
អឺម
ទៅៗៗៗៗៗៗ
send a file
ចង់ទៅណាសរសេរចូលហូវ
លេខាហ្យុងកក់សំបុត្រយន្តហោះអេាយហេីយអា៎យ
ម៉េចបានហ្យុង lock ង៉ៃធ្វេីការតែ 2ង៉ៃចឹង?
ហ្យុងត្រូវទៅតែ 2ង៉ៃហេ៎ហ៎?



នេះមិនមែនជាលេីកទីមួយដែលរេនជុនបានជិះយន្តហោះនោះទេ តែនេះជាលេីកទីមួយដែលរេនជុនបានមកប្រទេសជប៉ុន ហេីយជាលេីកទីមួយដែលបានទៅប្រទេសផ្សេងក្រៅពីប្រទេសបារាំង

ទេីបធ្វេីអេាយរេនជុនចំណាយពេលរៀបចំវ៉ាលីយូរជាងរាល់ដង សូម្បីតែពេលជិះយន្តហោះក៏រំភេីបជាងរាល់ដង ព្រោះចំណាយពេលតែ 2ម៉េាងតែប៉ុណ្ណោះ ខុសពីរាល់ដងដែលចំណាយពេលជាង 15ម៉េាង ហេីយរេនជុនគេងស្ទេីរតែគ្រប់ពេល

      ''ស្អែកអត់ទៅជាមួយគ្នាមែនហ៎?''   ហេឆាន់សួរបញ្ជាក់ម្តងទៀត ពេលមកដល់អូតែល ព្រោះក្នុងចិត្តមិនសូវចង់ទុកអេាយរេនជុននៅម្នាក់ឯងប៉ុន្មាន តែបេីរេនជុនថាមិនចង់ទៅខ្លួនឯងក៏មិនចង់បង្ខំដែរ

      ''អឺម ចាំដេីរលេងម្តុំនេះចាំ''   ទោះបីជាមិនចង់ទៅណាម្នាក់ឯងក៏ដេាយ តែកាលនៅប្រទេសបារាំង ហេឆាន់ក៏ទៅធ្វេីការ ហេីយអេាយរេនជុននៅចាំអូតែលដូចគ្នា ទេីបមិនហ៊ានសុំទៅជាមួយ

      ''អូខេចឹង កុំទៅណាឆ្ងាយៗពេក''

      ''ដឹងអា៎យ''



      ''បេីទៅជាមួយហ្យុងបានហ៎?''   នៅសុខៗរេនជុនក៏និយាយឡេីង ធ្វេីអេាយហេឆាន់ដែលកំពុងអង្គុយចុចទូរស័ព្ទលេីសាឡុងងេីបមុខឡេីងមេីលរេនជុនដែលកំពុងតែគេងលេីគ្រែភ្លាម

      ''ហឺម?''

      ''អត់អីហេ៎''

      ''បានតា៎ ចង់ទៅហ៎?''

      ''តែហ្យុងទៅធ្វេីការ ខ្លាច...''

      ''ហ្យុងទៅមេីល location គ្រាន់តែដេីរមេីលតា៎ ចង់ទៅទៅបាន''

      ''មែនហ៎?''   ខ្សែភ្នែករបស់រេនជុនមានពន្លឺភ្លាម

      ''អឺម ស្អែកទៅជាមួយគ្នាណា៎''

      ''អឺម''   រេនជុនឆ្លេីយតបតិចៗ មុននឹងយកខ្នេីយកេីយមកអេាប ហេីយសំងំបិទភ្នែកគេង

ដឹងចឹងយកមូមីនមកទុកអេាបអា៎យ!!



អាកាសធាតុនៅហុកកៃដូរងារជាងនៅសេអ៊ូលទៀត រេនជុនទាញអាវរងារចូលគ្នា ហេីយស៊កដៃចូលទៅក្នុងហេាប៉ៅពេលដែលខ្យល់ត្រជាក់បក់មកត្រូវមុខ ខណៈពេលដែលកំពុងឈរចាំតាក់សុីនៅខាងមុខអូតែល

      ''រងារហ៎?''

      ''អឺម''   រេនជុនឆ្លេីយហេីយងក់ក្បាលតិចៗ

ចេះសួរទៅកេីត!!

      ''នៅចាំនៅអូតែលក៏បានដែរចឹង''

      ''...''   រេនជុនសំលឹងមុខហេឆាន់ហេីយពេបមាត់តិចៗ មនុស្សខំងេីបពីព្រឹក មុជទឹកស្លៀកពាក់ចេញមកអា៎យ ថាអេាយទៅចាំអូតែលវិញ

      ''មែនអត់ចង់អេាយទៅហេ៎ គ្រាន់តែខ្លាចរងារទ្រាំអត់បាន''

និយាយហេីយក៏លូកដៃទៅទាញកន្សែងបង់ករបស់រេនជុនដែលរុំជុំវិញករលង់ៗ អេាយតឹងជាងមុន មុននឹងងាកទៅឃេីញដូយុងកំពុងតែមេីលមកហេីយលួចញញឹម ទេីបហេឆាន់សំលឹងឡេីងលេីហេីយធ្វេីមុខធុញដាក់



ធ្វេីដំណេីរជិត 1ម៉េាងតាមផ្លូវល្បឿនលឿន ទាំង 3នាក់ក៏បានមកដល់កន្លែងណាត់ជួប ជាមួយនឹងអ្នកដែលនាំទៅមេីលកន្លែង រេនជុនទេីបតែដឹងមុននេះថាអ្នកដែលនាំទៅមេីលគឺជា partner របស់ក្រុមហ៊ុនជេណូហ្យុង

អ្នកនាងមីណាជាកូនកាត់ជប៉ុនកូរ៉េ ដែលអាចនិយាយភាសាកូរ៉េបានយ៉ាងស្ទាត់ជំនាញ បាននាំពួកយេីងទៅកាន់ភ្លំធែងគុយ៉ាម៉ាដេាយប្រេីពេលមិនដល់ 30នាទីផង ក៏បានមកដល់គេាលដៅហេីយ

គ្រាន់តែចុះពីលេីឡានភ្លាម រេនជុនចាប់ផ្តេីមញាក់កាន់តែខ្លាំងជាងមុនទៀត ព្រោះនៅលេីភ្នំមានខ្យល់ត្រជាក់បក់មកខ្លាំងជាងនៅខាងក្រេាមទៀត

ខាងមុខគឺជាវាលធំមួយគ្មានអាគារជុំវិញ គ្មានផ្ទះ គ្មានអីទាំងអស់ ក្រៅពីទេសភាពជេីងភ្នំ ហេីយនិងដេីមឈេីពណ៌បៃតងស្រង៉ាត់ ដែលមានផ្ទៃខាងក្រេាយជាផ្ទៃមេឃពណ៌ខៀវខ្ចី

រេនជុនញញឹមចេញមកដេាយមិនដឹងខ្លួន មុននឹងបិទភ្នែកដែលស្រូបយកខ្យល់អាកាសបរិសុទ្ធចូលក្នុងសួតវែងៗ

      ''ចូលចិត្តហ៎?''

      ''អឺម មានអារម្មណ៍ថាស្រស់ថ្លាហ្មងអា៎''

      ''លេាកហេឆាន់ចង់ធ្វេីជាអូតែល រឺក៏រីស៊ត?''   រេនជុនឆ្លេីយតបហេឆាន់មិនទាន់ចប់ស្រួលបួលផង ក៏លឺសំលេងមីណាសួរឡេីងពីក្រេាយខ្នង

      ''ចង់ធ្វេី ryokan''   ហេឆាន់ងាកទៅឆ្លេីយតប មុននឹងក្រឡេកមេីលដូយុងដែលកំពុងតែថតរូបទុកធ្វេីរីផត ហេីយនិងរេនជុនដែលកំពុងតែចាប់ផ្តេីមយកទូរស័ព្ទឡេីងមកថតរូបដូចគ្នា



ក្រេាយពេលមេីលកន្លែង ហេីយនឹងជិះមេីលជុំវិញដីហេីយ ទាំង 4នាក់ក៏ធ្វេីដំណេីរទៅកាន់កន្លែងមួយទៀតដែលមានមីណាជាអ្នកបេីកដដែល

នៅតាមផ្លូវមីណាបបួលនិយាយពីនេះពីនោះរហូតដល់គេាលដៅ ហេីយមិនដឹងថារេនជុនគិតតែខ្លួនឯងរឺក៏អត់ថាមីណាសំលឹងមេីលកញ្ចក់មេីលក្រេាយជាញឹកញាប់ ហេីយញញឹមដាក់អ្នកដែលអង្គុយក្រេាយខ្លួនឯងជាច្រេីនដង ជាងអ្នកដែលអង្គុយជិតខ្លួនដូចជាដូយុងទៀត

មីណាចតឡាននៅពីមុខដីមួយកនែ្លងដែលនៅជិតស្ទឹងដ៏ល្បីឈ្មោះរបស់ខេត្តនេះ គ្រប់គ្នានាំគ្នាចុះពីលេីឡាន ហេីយមីណាក័ប្រញាប់ដេីរទៅរកហេឆាន់ភ្លាម

      ''លេាកហេឆា...''

      ''រងារអត់?''   ហេឆាន់ងាកទៅសួររេនជុន ដែលកំពុងឈរញាក់ ហេីយបេីកភ្នែកព្រឹមៗព្រោះតែខ្យល់បក់ខ្លាំងគួរសម

      ''អឺម''

      ''យកអាវថែមអត់?''

      ''អត់អីហេ៎ ទៅមេីលដីហូវទៅ''   រេនជុនប្រញាប់ហាមភ្លាម ពេលដែលឃេីញហេឆាន់រៀបដោះអាវក្រៅរបស់ខ្លួនឯងចេញមកអេាយខ្លួន ហេីយងេីតក្បាលមេីលក្រេាយខ្នងហេឆាន់ដែលមានមីណាឈរចាំនិយាយជាមួយហេឆាន់ហេីយជាស្រេច

ហេឆាន់មិនបាននិយាយអីបន្ត មុននឹងងាកក្រេាយទៅមេីលមុខមីណាដែលញញឹមមកបន្តិច ហេីយដេីរតាមមីណាទៅមេីលដីបន្ត រេនជុនបង្វិលខ្លួនមេីលជុំវិញ មុននឹងឃេីញអគារដែលធ្វេីអីដីឥដ្ឋពណ៌ក្រហមនៅត្រេីយម្ខាងទៀត

បេីធ្វេីអូតែល រឺក៏ ryokan ដែលមានកំពស់ខ្ពស់បន្តិច ប្រាកដជាមេីលឃេីញស្ទឹង otaru ជាមិនខាន

ទេសភាពពីលេីនោះប្រហែលជាស្អាតខ្លាំងអា៎យ...

គិតហេីយក៏ញញឹមចេញមក

      ''លេាករេនជុនចូលចិត្តហ៎?''

      ''កន្លែងនេះហ៎?''

      ''បាទ''

      ''ចូលចិត្ត កន្លែងមុនក៏ចូលចិត្តដែរ តែកន្លែងនេះគិតថាបេីធ្វេី ryokan ប្រាកដជាត្រូវនឹងទេសភាពជុំវិញជាង''

      ''boss ប្រាកដជារេីសកន្លែងនេះអា៎យ''

      ''ម៉េចបានហ្យុងដឹង?''

      ''បេីលេាករេនជុនចូលចិត្តអា៎យ boss ដែលហ៊ានជំទាស់ហ៎?''

និយាយគ្នាមួយសន្ទុះ ហេឆាន់ក៏ដេីរត្រលប់មកវិញជាមួយមីណា មុននឹងនិយាយឡេីង

      ''ម៉េចដែរ?''

      ''មានអី...''

      ''យេីងទៅដេីរលេងនៅស្ទឹងភ្លេតអី? ហេីយចាំទៅរកហាងអង្គុយញាំុអី''   មីណានិយាយឡេីងកាត់រេនជុនដេាយស្នាមញញឹម មុននឹងងាកទៅមេីលមុខហេឆាន់ ដែលកំពុងតែលេីកដៃខាងឆ្វេងឡេីងមេីលម៉េាងលេីនាឡិកា

      ''...''

      ''...''

      ''អឺម អូខេ តោះ''   ពេលដែលមេីលមុខដូយុង និងរេនជុនហេីយមិនបានចំលេីយ ទេីបហេឆាន់ឆ្លេីយតប មុននឹងញញឹមតបមីណាវិញ



ផ្ទៃមេឃពណ៌ខៀវ ហេីយនិងពពកពណ៌សចាំងទៅលេីផ្ទៃទឹកធ្វេីអេាយទេសភាពខាងមុខស្អាតខ្លាំងមែនទែន បានឃេីញផ្ទាល់នឹងភ្នែគ ស្អាតជាងក្នុងរូបថតរាប់ពាន់ដង

តែហេតុអីបានជារេនជុនមានអារម្មណ៍ថាខ្លួនឯងមិនសូវសប្បាយចិត្ត រឺក៏ត្រេកអរដូចមុននេះក៏មិនដឹង

      ''ថតរូបអត់? ហ្យុងថតអេាយ''

      ''...''   រេនជុនមិនបានឆ្លេីយតប តែងក់ក្បាលតិចៗជំនួស ធ្វេីអេាយហេឆាន់ញញឹមចេញមក ហេីយយកទូរស័ព្ទរបស់ខ្លួនឯងថតរូបអេាយរេនជុន

      ''ថតរូបជុំគ្នាអត់? ញ៉ុមថតអេាយ''   មិនទាន់បានចុចថតផង សំលេងមីណាក៏និយាយឡេីង ហេីយលាដៃចាំទទួលទូរស័ព្ទពីហេឆាន់ ធ្វេីអេាយរេនជុនធ្វេីមុខក្រញ៉ូវដេាយមិនដឹងខ្លួន

ធម្មតារេនជុនមិនមែនជាមនុស្សឆាប់ខឹង រឺក៏ឆាប់មួរម៉ៅនោះទេ តែមិនដឹងថាហេតុអីមនុស្សម្នាក់នេះ ធ្វេីអេាយរេនជុនមានអារម្មណ៍ថាមិនសូវចូលចិត្តយ៉ាងម៉េចក៏មិនដឹង

      ''អត់អីហេ៎''   ហេឆាន់បដិសេធយ៉ាងសុភាព តែមីណានៅតែលាដៃចាំដដែល

      ''មកដល់នេះអា៎យ ថតទុកជាអនុស្សាវីរយ៍អី?''

      ''ញ៉ុមសុំថតរូបអេាយរេនជុនសិនចឹង''   ហេឆាន់ឆ្លេីយតបហេីយក៏មិនបានងាកទៅមេីលមីណាទៀត ខ្សែភ្នែកទាំងសងខាងចាប់អារម្មណ៍តែអ្នកដែលនៅក្នុងអេក្រង់ចំពោះមុខតែប៉ុណ្ណោះ

ស្នាមញញឹមតិចៗផុសឡេីងលេីផ្ទៃមុខពេលដែលឃេីញរេនជុនធ្វេីមុខក្រញ៉ូវ

ក្រឹប ក្រឹប ក្រឹប

      ''អត់ញញឹមហេីយរករូបផូសអត់បានអត់ដឹងហេ៎ណា៎''

      ''...''   រេនជុនពេបមាត់ហេីយដេីរចេញពីប្លង់មិនចាំអេាយហេឆាន់ថតទៀត ធ្វេីអេាយហេឆាន់ប្រញាប់ដេីរទៅរកភ្លាម

ទោះបីជាចូលចិត្តញ៉ោះអេាយរេនជុនធ្វេីមុខក្រញ៉ូវក៏ដេាយ តែក៏មិនអាចទ្រាំមេីលរេនជុនពេបមាត់បានយូរដែរ

      ''ឃ្លាននៅ?''

      ''អឺម''

      ''ទៅញាំុបាយត្រីឆៅអី? ម្តុំនេះមានហាងឆ្ងាញ់អា៎ណា៎''

      ''ម៉េចដឹង? ណាគេប្រាប់ហ្យុងហ៎?''

      ''search តាំងពីកូរ៉េ ឃេីញមានអ្នកចង់ញាំុ''

      ''អូខេ''   រេនជុនធ្វេីមុខស្មេីរហេីយឆ្លេីយតប តែក៏អាចធ្វេីអេាយហេឆាន់ញញឹមចេញមកបានយ៉ាងងាយ

      ''លេាកហេឆាន់ នៅខាងនោះមានហាងស៊ុប wagyu ល្បីអា៎ យេីងញាំុស៊ុបម៉េចដែរ?''   សំលេងរបស់មីណាលាន់លឺឡេីងពីក្រេាយខ្នង ធ្វេីអេាយហេឆាន់និងរេនជុនឈប់ដេីរ ហេីយងាកទៅរកភ្លាម

      ''អឺ... ញ៉ុមចង់ញាំុបាយត្រីឆៅជាង''   ហេឆាន់និយាយបដិសេធ

      ''អ៎ ចឹងញ៉ុមស្គាល់ហាងមួយ នៅផ្លូវនោះ...''

      ''ញ៉ុមថាទៅមេីលហេីយចាំរេីសវិញល្អជាង''

      ''អ៎ ចឹងក៏បាន''

ទាំងបួននាក់បន្តដំណេីរទៅមុខទៀតរហូតដល់ផុតស្ទឹង ក៏ដល់ភូមិមួយដែលមានហាងលក់របស់ញាំុ និងរបស់អនុស្សាវរីយ៍តាមផ្លូវពេញទាំងអស់ កែវភ្នែករបស់រេនជុនក៏មានពន្លឺឡេីងម្តងទៀត មុននឹងមេីលជុំវិញដេាយអារម្មណ៍រំភេីប

ដូចកូនក្មេងចឹង

      ''ដល់ហាងណាដែលចង់ញាំុប្រាប់ហ្យុងអូខេ?''   ហេឆាន់អេានទៅខ្សឹបប្រាប់រេនជុនដេាយមិនអេាយអ្នកផ្សេងលឺ

      ''...''   រេនជុនងក់ក្បាលយល់ មុននឹងងាកឆ្វេងងាកស្តាំ ហេីយលេីកទូរស័ព្ទឡេីងមកថតរូប

អារម្មណ៍ល្អវិញចឹង ហេឆាន់ក៏សប្បាយចិត្តដែរ

      ''ហ្យុង''   រេនជុនចាប់ជាយអាវរបស់ហេឆាន់ភ្លាម ពេលដែលឃេីញហាងដែលខ្លួនឯងពេញចិត្ត

      ''ហឺម?''   ហេឆាន់សំលឹងតាមខ្សែភ្នែករបស់រេនជុន មុននឹងឃេីញតូបលក់ថាំងលូលូនៅទល់មុខ

      ''ចង់ទៅ...''   រេនជុនរៀបដេីរឆ្លងថ្នល់ទៅភ្លាម តែក៏ត្រូវហេឆាន់ស្រវ៉ាចាប់ដៃរបស់ខ្លួនឯងជាប់

      ''ឡាន!''

      ''...''

      ''ញាំុបាយសិនចាំហ្យុងនាំមកទិញ''

      '':(''   ហេឆាន់មេីលរេនជុនដែលចាប់ផ្តេីមពេបមាត់ម្តងទៀត ពេលដែលត្រូវជំទាស់ចិត្ត តែក៏ញញឹមចេញមកព្រោះឃេីញគួរអេាយស្រលាញ់

ទីបំផុតរេនជុនក៏ព្រមដេីរតាមហេឆាន់ទៅខាងមុខទៀតរហូតដល់ម្តុំដែលមានហាងត្រីឆៅជាប់ៗគ្នាជាច្រេីនហាង រេនជុនសំលឹងមេីលម្ហូបដែលគេដាក់តាំងក្នុងទូរកញ្ចក់ខាងមុខហាងយឺតៗ រហូតដល់ឃេីញហាងដែលខ្លួនឯងពេញចិត្ត មុននឹងប្រញាប់ចាប់ជាយអាវរបស់ហេឆាន់ ហេីយងេីបមុខឡេីងមេីលមុខហេឆាន់ដេាយខ្សែភ្នែកមានពន្លឺ

      ''ញ៉ុមថាយេីងញាំុនៅហាងនេះម៉េចដែរ?''   ហេឆាន់និយាយឡេីង មុននឹងងាកទៅមេីលមុខដូយ៉ុងភ្លាម

      ''ហា៎ស អា៎! មានអី មេីលទៅទំណងតា៎ អ្នកនាងមីណាថាម៉េចដែរ?''

      ''អូខេ ហាងនេះក៏បាន''









.
Writer's Note