Saturday, January 10, 2026

☆☆ កុលាបនៃស្នេហ៍ Ep34


xxxiv



'ហេតុអីបានហ្យុងអត់ប្រាប់?'

'ហ្យុងទិញយូរនៅ?'

'ដីថ្លៃអត់នៀកកក អេាយញ៉ុមជួយចេញអត់?'

'ម៉េចបានហ្យុងអត់សួរសិន!'

ហេីយនៅសំនួរផ្សេងទៀត ដែលហេឆាន់ត្រូវរេនជុនសួរក្រេាយពេលត្រលប់មកដល់អូតែលវិញ ទំរាំតែដេញរេនជុនអេាយទៅដូរខេាអាវបានសំរេច ព្រោះបេីពាក់អាវធំបែបនេះទៅដេីរលេងប៉ារីស មេីលទៅដូចជាផ្លូវការពេក

ហេីយមិនមែនអីទេ គឺរងារ!!



      ''ចង់ទៅរកអីញាំុសិនអត់?''   ក្រេាយពេលចុះពីលេីឡានដែលចននីបេីកជូនពីអូតែលមកដល់សារមន្ទី louvre ហេីយ ហេឆាន់ងាកទៅសួរអ្នកដែលកំពុងដេីរក្បែរខ្លួន

      ''ដេីរមេីលសិនបានអត់?''

      ''ទៅរកអីញាំុសិនអី ម៉េាងជិត 1អា៎យ''

      ''ចូលច្រកនោះហ៎?''   រេនជុនដេីរសំដៅទៅកាន់អគារកញ្ចក់ដែលមានរូបរាងត្រីកេាណដេាយល្បឿនលឿន ធ្វេីអេាយហេឆាន់ដែលដេីរតាមដកដង្ហេីមធំចេញមក

      ''តា៎ឃេីញរអ៊ូថាឃា្លន ដឹងគ្នាអា៎យ''

រេនជុនញញឹមឌឺចេញមក មុននឹងលេីកទូរស័ព្ទឡេីងមកថតរូបជាច្រេីនប៉ុស ដេាយមានហេឆាន់លួចថតរូបរេនជុនពីក្រេាយជាច្រេីនរូបដូចគ្នា

      ''ហ្យុងថតរូបអេាយតិច''

      ''!!!''   សុខៗក៏ងាកមក ទំលាក់ទូរស័ព្ទចុះមិនចង់ទាន់!!

ហេឆាន់លាដៃទទួលទូរស័ព្ទពីរេនជុនដែលកំពុងហុចមក មុននឹងថតរូបអេាយរេនជុនជាច្រេីនរូប ហេីយហុចទូរស័ព្ទអេាយទៅម្ចាស់គេវិញ

      ''woahhhh ម៉េចបានហ្យុងថតរូបស្អាតមែស ប្លង់នេះក៏ស្អាត ហេីយពន្លឺឡេីងស្អាតទៀត ថតទៀតៗៗ''



      ''ធ្លាប់តែឃេីញក្នុងរូប មិននឹកស្មានថានៅក្រៅរូបតូចប៉ុណ្ណឹងសោះ''   រេនជុននិយាយឡេីងពេលដែលឃេីញរូបដែលល្បីឈ្មោះខ្លាំងមែនទែនដេាយផ្ទាល់ភ្នែកជាលេីកដំបូង ទោះបីជានៅឆ្ងាយខ្លាំងដល់មេីលមិនឃេីញរូបក៏ដេាយ ក៏បរិយាកាសជុំវិញធ្វេីអេាយមេីលដឹងថានោះគឺជារូប mona lisa របស់ leonardo da vinci ដែរ

      ''អឺម មកពីឈរឆ្ងាយផង ចង់ទៅមេីលជិតអត់?''

      ''មនុស្សច្រេីនអា៎ មេីលពីហ្នឹងក៏បាន''

      ''អូខេ''

      ''ហ្យុងធ្លាប់មកអត់?''

      ''អត់ហេ៎ លេីកទីមួយអា៎យដែលបានមក''

      ''ដូចគ្នា''



ទាំង 2នាក់នាំគ្នាដេីរចេញពីសារមន្ទីក្រេាយពេលដេីរមេីលក្នុងនោះជាង 2ម៉េាង រេនជុនចាប់ផ្តេីមមានអារម្មណ៍ថាអស់កំលាំងខ្លាំងមែនទែន ព្រោះដេីរតាំងពីព្រឹក ហេីយនៅមិនទាន់បានញាំុអីពេលថ្ងៃទៀត តែក៏មិនហ៊ានរអ៊ូចេញមក ព្រោះខ្លាចត្រូវមាត់ដែលខ្លួនឯងនិយាយមិនស្តាប់មុននេះ

      ''ចង់ទៅមេីលកន្លែងណាទៀតអត់?''

      ''អត់ហេ៎... ហ្យុង... ឃ្លាននៅ?''

      ''...''

      ''មែនហេ៎ គ្រាន់សួរ''   រេនជុនប្រញាប់ប្រកែកភ្លាមពេលដែលឃេីញខ្សែភ្នែកគួរអេាយខ្លាចរបស់ហេឆាន់សំលឹងមក

      ''ដាច់ចិត្តឃ្លានអា៎យហ៎?''

      ''ហេសហេស តោះ​ ទៅរកអីញាំុ''

គួរអេាយស្រលាញ់



ដេីរចេញពីសារមន្ទីប្រហែលជា 10នាទីក៏មានភេាជនីយ៍ដ្ឋានមួយដែលលក់ម្ហូបបារាំងបែបបាំរាំងតែម្តង រេនជុនមកប្រទេសនេះជាច្រេីនដងហេីយ តែមិនដែលចូលហាងបារាំងបែបនេះនោះទេ ធម្មតាចូលតែហាងអុីតាលាន រឺក៏ហាងកាហ្វេ មិនអញ្ចឹងទេញាំុនៅអូតែលតែម្តង

ក្នុងហាងតុបតែងទៅអេាយគ្រឿងសង្ហារឹមស្ទាយ vintage ជញ្ជាំង ហេីយនិងខេានតឺមានពណ៌បៃតងផាសស្ទែលលាយខ្សាច់ ធ្វេីអេាយមេីលទៅសមគ្នានឹងគ្រឿងសង្ហារឹមខ្លាំងមែនទែន

បុក្ខលិកម្នាក់កាន់មេនុយពីរក្បាលយកមកដាក់លេីតុ មុននឹងដេីរចេញទៅ រេនជុនបេីកមេនុយមេីល ហេីយឃេីញថាសុទ្ធតែជាអក្សរគ្មានរូបភាព សំណាងហេីយដែលនៅខាងក្រេាមឈ្មោះម្ហូបដែលសរសេរជាអក្សរបារាំង មានពន្យល់ជាអក្សរអង់គ្លេស

      ''...''

      ''ចង់ញាំុអី?''

      ''អានអត់ដាច់''

      ''ចង់ញាំុជារបៀបអី?''

      ''អត់ដឹង''

      ''ចឹងអត់ចង់ញាំុអី?''

      ''ហឺម?''

      ''មានអីដែលអត់ចង់ញាំុអត់?''

      ''ឈីស''

      ''ទ្រលាន់អា៎យហ៎?''   ហេឆាន់សេីចចេញមកបន្តិច

      ''...''   រេនជុនងក់ក្បាល

      ''ចឹងយកអានេះអត់? french onion soup ហេីយនិង beef stew... ចង់ញាំុគ្រំអត់?''   រេនជុនសំលឹងរកមេនុយគ្រំ មុននឹងឃេីញនៅខាងក្រេាមគេបង្អស់

      ''mussels in white wine? ញាំុហេីយស្រវឹងអត់?''

      ''ហាហាហាហាហា ស្រាសំរាប់ធ្វេីម្ហូបញាំុហេីយម៉េចស្រវឹង''

      ''យកៗ''

      ''ឃេីញគ្រឿងសមុទ្រអត់បានហ្មង''   ទោះជាមាត់រអ៊ូចេញមក តែហេឆាន់ក៏ខំប្រឹងសំលឹងរកមេីលមេនុយគ្រឿងសមុទ្រព្រោះដឹងថារេនជុនចូលចិត្ត



ក្រេាយពេលញាំុអាហារពេលថ្ងៃ (?) នៅម៉េាង 4កន្លះហេីយ ទាំងពីរនាក់ក៏នាំគ្នាដេីរចេញពីហាងនៅម៉េាង 5ជាង មេឃចាប់ផ្តេីមងងឹតបន្តិចម្តងៗ ហេីយអាកាសធាតុក៏ចាប់ផ្តេីមរងារទៅៗ តែភ្លេីងពណ៌ទឹកក្រូចតែតុបតែងជុំវិញសារមន្ទី lourve ធ្វេីអេាយមានរេនជុនមានអារម្មណ៍ថាកក់ក្តៅចំលែកៗ

      ''ស្អាតដល់អា៎យ''   កែវភ្នែកសំលឹងមេីលភ្លេីងខាងមុខមិនដាក់ភ្នែក មុននឹងនិយាយចេញមកដេាយមិនដឹងខ្លួន

     ''ថតរូបទៀតអត់?''

រេនជុនងក់ក្បាលទេីបហេឆាន់យកទូរស័ព្ទរបស់ខ្លួនឯងចេញមកថតរូបអេាយ ដេាយរេនជុនក៏មិនបានជំទាស់អី

      ''ហ្យុងថតរូបមួយគ្នាអី? តាំងពីមកមិនទាន់បានថតរូបជាមួយគ្នាហេ៎ណា៎''

ដុក ដាក់ ដុក ដាក់ ដុក ដាក់

ហេឆាន់លេីកទូរស័ព្ទក្នុងដៃឡេីង មុននឹងមានអារម្មណ៍ថាដៃចាប់ផ្តេីមញ័រតិចៗ...

អា៎... មកពីរងារដឹង... អឺម មកពីរងារ

គ្រាន់តែថតរូបសោះហេតុអីបានជារំភេីបដល់ថ្នាក់នេះ

រេនជុនញញឹមហេីយលេីកដៃពីរ ពេលដែលឃេីញហេឆាន់បង្វិលកាមេរ៉ាមកជាកាមេរ៉ាមុខវិញ ហេឆាន់ភ្លេចខ្លួនមេីលមុខរេនជុនលេីអេក្រង់ភ្លឹក រហូតដល់ភ្លេចខ្លួនចុចថតជាច្រេីនប៉ុស

      ''ហ្យុង!''

      ''ហឺម?''

      ''កន្លែងនោះឃេីញមានលក់ crepe ហ្យុងចង់ញាំុអត់?''

      ''អូខេ''



ថ្ងៃនេះហេឆាន់មានការទេីបរេនជុនត្រូវនៅអូតែលតែម្នាក់ឯង ក្រេាយពេលទៅរពឹសក្នុងបេការីរបស់អូតែលមួយសន្ទុះធំ រហូតដល់បានភ្លក់នំស្ទេីរតែគ្រប់មុខហេីយ រេនជុនក៏ដេីរអង្អែលពោះរបស់ខ្លួនឯងចេញទៅរពឹសនៅខាងក្រៅអូតែលបន្ត

ដំបូងថាចេញមកស្រូបយកខ្យល់អាកាសបរិសុទ្ធ តែពេលក្រឡេកទៅឃេីញបុក្ខលិកអូតែលពីរនាក់កំពុងតែឈរតុបតែងដេីមគ្រីសម៉ាស រេនជុនប្រញាប់ដេីរទៅភ្លាម

      ''Can I help?''   រេនជុនងាកទៅសួរជំនួសការរបស់ manager ដែលដេីរតាមខ្លួនតាំងពីព្រឹករហូតមកដល់ពេលនេះ

      ''Sure!''   អុីអាន់ងាកមកញញឹមដាក់ មុននឹងងក់ក្បាលអនុញ្ញាត

ទីបំផុតដេីមគ្រីសម៉ាសដែលមានកំពស់ជិត 3ម៉ែត ក៏ត្រូវបានតុបតែងហេីយដេាយស្នារដៃរបស់រេនជុន ហេីយនិងមិត្តភក្តិថ្មីពីរនាក់ទៀត

      ''When will your boss come back?''

      ''I'm not sure maybe in an hour or two. Do you want me to check with Johnny?''

      ''No, fine.''

      ''Do you wanna have lunch now?''

      ''Hmm. I'm not hungry, yet. Maybe later.''

      ''Okay.''

      ''I'll go and wait in the room, then.''

      ''Sure. Let me know if you need anything.''

      ''Thank you, Ian.''

រេនជុនញញឹមដាក់មុននឹងចុចជណ្តេីរយេាងឡេីងទៅកាន់ជាន់លេីគេបង្អស់



ហ្វីវវវ

គ្រាន់តែចេញមកដល់ក្រៅភ្លាម ខ្យល់ត្រជាក់ក៏បក់មកប៉ះមុខ ធ្វេីអេាយរេនជុនព្រឺសំបុរភ្លាម នៅជាន់លេីគេមានខ្យល់ខ្លាំងជាងនៅជាន់ក្រេាមមុននេះទៅទៀត សំណាងហេីយដែលទីនេះមានត្រឹមតែ 6ជាន់ ទេីបខ្យល់មិនសូវខ្លាំងប៉ុន្មាន

រេនជុនសំលឹងមេីលជុំវិញដែលមានតែពណ៌ត្នេាត និងមានចុះអ័ព្ទតិចៗ ធ្វេីអេាយរេនជុនញញឹមចេញមក ហេីយលេីកទូរស័ព្ទឡេីងមកថតរូប

កាលនោះក្តៅខ្លាំងទេីបគ្មានអ្នកឡេីងមក ពេលនេះរងារខ្លាំងក៏គ្មានអ្នកឡេីងមកដូចគ្នា មិនចង់គិតទេថាបេីពេលផ្កាស្អាត ទីនេះនឹងមានមនុស្សច្រេីនប៉ុណ្ណា



ហេឆាន់ត្រលប់មកដល់អូតែលវិញនៅម៉េាងជិត 2 មុននឹងប្រញាប់ឡេីងទៅកាន់បន្ទប់របស់ខ្លួនឯងភ្លាម ពេលដែលសួរអុីអាន់ហេីយ ហេឆាន់ស្កេនកាតបន្ទប់ មុននឹងបេីកទ្វារចូលទៅ ហេីយអ្វីដែលហេឆាន់ឃេីញដំបូងគេគឺរាងកាយរបស់រេនជុនកំពុងតែគេងអេាបខ្នេីយកេីយលេីសាឡុង ដេាយជេីងទាំងសងខាងអង្គញ់ឡេីងទៅរកខ្នេីយនោះ

នៅតែចូលចិត្តគេងអេាបខ្នេីយអេាបដូចកាលពីក្មេងចឹង

នៅលេីក្បាលនៅមានមួកដែលមានរាងជាត្រចៀកឆ្មារ ហេីយនិងហូតឌីពណ៌ប្រផេះក្រម៉ៅដូចកាលពីព្រឹកមិញអញ្ចឹង ខុសត្រង់តែ...

រងារដល់ថ្នាក់នេះពាក់ខេាខ្លីធ្វេីអីនៀក?

សំណាងហេីយដែលពេលនេះក្នុងបន្ទប់បេីកម៉ាសុីនកំដៅធ្វេីអេាយសីតុណ្ហភាពមិនទាបប៉ុន្មាន ទេីបហេឆាន់ដេីរទៅយកភួយដែលខ្លួនឯងដណ្តប់យប់មិញទៅដាក់លេីខ្លួនរេនជុន ហេីយដេីរទៅតុ បេីកលេបថបអង្គុយធ្វេីការ ដេាយមិនភ្លេចដាក់ម៉េាងរេាទិ៍ 30នាទីក្រេាយ ដេីម្បីដាស់រេនជុន



ទ្រឺត ទ្រឺត ទ្រឺត

ហេឆាន់ទុកការងារចេាលកណ្តាលទី មុននឹងលេីកទូរស័ព្ទឡេីងមកបិទ ហេីយដេីរសំដៅទៅកាន់សាឡុងភ្លាម

      ''រេនជុន''

      ''...''

      ''រេនជុន''

ថ្ពាល់របស់រេនជុនដែលផ្អែកលេីខ្នេីយ ធ្វេីអេាយកាន់តែប៉េាងជាងមុនទៀត

ហេតុអីបានសូម្បីតែពេលគេងលក់ក៏នៅតែគួរអេាយស្រលាញ់ដល់ថ្នាក់នេះ

      ''រេនជុន''

      ''ហឺម?''

      ''ងេីបឡេីង គេងយូរពេកប្រយ័ត្នថ្ងៃជាន់''

      ''ហឺមម''

      ''មិនទាន់ញាំុអីពេលថ្ងៃផង ងេីបលឿន''

រេនជុនបេីកភ្នែកឡេីង មុននឹងងេីបអង្គុយ ធ្វេីអេាយភួយដែលដណ្តាប់លេីខ្លួន ពេលនេះធ្លាក់ទៅនៅលេីព្រំខាងក្រេាម

      ''ឃ្លានអត់?''

      ''...អឺម...''   រេនជុនគិតមួយសន្ទុះមុននឹងងក់ក្បាល

ពេលគេងលក់ថាគួរអេាយស្រលាញ់ហេីយ ពេលទេីបតែងេីបពីគេងកាន់តែគួរអេាយស្រលាញ់ទៀត

      ''ចង់ទៅញាំុអីនៅក្រៅ រឺក៏ចង់ចុះទៅញាំុក្រេាម?''

      ''ខ្ជិលទៅក្រៅអា៎ ញាំុក្រេាមក៏បាន''

      ''ចង់កម្ម៉ង់ room service អត់?''

      ''room service ថ្លៃជាងចុះទៅញាំុក្រេាមគុណនឹង 2''

      ''នៅនេះហ្វ្រី''

      ''ហា៎ស?''

      ''អេាយញាំុហ្វ្រី ចង់ញាំុអី?''



រេនជុនទទួលទូរស័ព្ទរបស់ហេឆាន់ដែលហុចមកអេាយ មុននឹងចុចមេីលមេនុយក្នុងវេបសាយរបស់អូតែល ពេលដែលឃេីញរបស់ដែលខ្លួនឯងចង់ញាំុក៏ចុច screenshot រូបភាពទុក តាមដែលហេឆាន់ប្រាប់មុននេះ

      ''ហ្យុងចង់ញាំុអី?''

      ''កម្ម៉ង់អីខ្លះអា៎យ?''

      ''ស្តេកសាល់មុន ហេីយនិងដំលូងបារាំងកិន''

      ''ចឹងហ្យុងយកស្តេកសាល់មុនដែរ សុំជាមួយ dill sauce''

      ''អូខេ''



រេនជុនចុចចូលឆាតរបស់ manager អូតែល មុននឹងនិយាយរាក់ទាក់ ហេីយសុំកម្ម៉ង់ម្ហូប ពេលដែលចុចចូលទៅរេីសរូបភាពដែល screenshot មុននេះ ខ្សែភ្នែករបស់រេនជុនក៏ក្រឡេកទៅឃេីញរូបភាពដែលខ្លួនឯងគេងលក់លេីសាឡុងមុននេះ ចញ្ចេីមទាំងសងខាងជ្រួញចូលគ្នាភ្លាម

      ''ហ្យុង!!''

      ''ហឺម?''

      ''ហ្យុងលួចថតញ៉ុមគេងមែន?''

      ''មានណា...''   ភស្តុតាងឃេីញផ្ទាល់នឹងភ្នែក ហេីយនៅហ៊ានប្រកែកទៀតហ៎!?

      ''ហេីយចុះនេះ!''   រេនជុនចុចលេីរូបភាពនោះភ្លាម មុននឹងបង្ហាញអេក្រង់ទូរស័ព្ទអេាយហេឆាន់មេីល

      ''ណា?''   ហេឆាន់ធ្វេីជាមេីលមិនឃេីញ មុននឹងដេីរទៅជិត ហេីយលូកដៃទៅរៀបយកទូរស័ព្ទរបស់ខ្លួនឯងមកវិញ

រេនជុនភ័យហេីយប្រញាប់ដកដៃចេញ តែភ្នែករបស់រេនជុនកាន់តែបេីកធំជាងមុនទៀត ពេលដែលលឺសំលេង 'ហ្វឺត' លាន់លឺឡេីង

      ''...''



Johnny Suh
14:55

read          
?









.
Writer's Note
ហេឆាន់រេនជុន មួយរយៈនេះខ្លាំងដៃណាស់ មានមូមេនសឹងរាល់ថ្ងៃ អត់អាណិតអ្នក ship សោះ🥲