Sunday, January 4, 2026

☆☆ កុលាបនៃស្នេហ៍ Ep33


xxxiii



រេនជុនសំលឹងតាមហេឆាន់ដឹកដៃក្មេងប្រុសម្នាក់សំដៅទៅបន្ទប់ទឹក មុននឹងដកដង្ហេីមធំចេញមក ជុងវូងាកទៅងាកមកធ្វេីខ្លួនមិនត្រូវ មុននឹងត្រូវរេនជុនដេញអេាយទៅអង្គុយចាំក្នុងរេាងកុនមុន

ចៃដន្យដល់ហេីយមេីលរឿងដូចគ្នាទៀត

      ''ហ្យុង... មួយហេឆាន់ហ្យុង...''

      ''ជេដិនជាកូនរបស់ហ្យុងជាមួយជេហ្យុន''   គ្រាន់តែលឺរេនជុនសួរភ្លាម ធេនប្រញាប់និយាយចេញមកដេាយមិនចាំយូរ រឺទុកអេាយរេនជុនបានយល់ច្រឡំយូរជាងនេះ

រេនជុនងក់ក្បាលព្រោះជេដិនមុខមិនដូចហេឆាន់សូម្បីតែបន្តិច តែពេលបានលឺបែបនេះហេីយ រេនជុនក៏ចាប់ផ្តេីមស្រម៉ៃមុខរបស់ជេហ្យុន មុននឹងងក់ក្បាលម្តងទៀត

ដូចជេហ្យុនហ្យុងមែនតា៎

      ''ហ្យុងមួយជេហ្យុនបែកគ្នាតាំងពីជេដិនមិនទាន់កេីតមែស ហេីយហេឆាន់ក៏ជួយមេីលជេដិន''

      ''តាំងពីកេីតហ៎?''

      ''អឺម តែហ្យុងជាមួយហេឆាន់ស្គាល់គ្នាមុនហ្យុងសង្សារជេហ្យុនទៀត ពួកយេីងជាមិត្តភក្តិល្អនឹងគ្នាតាំងពីដេីមរហូតដល់អាលូវ''

      ''តាមពិតហ្យុងមិនបាច់ប្រាប់ញ៉ុមក៏បាន ញ៉ុមមួយហេឆាន់ហ្យុងមែនរៀបការជាមួយគ្នាមែនទែនផង''   ទោះជាមាត់និយាយចឹងមែន តែធេនមេីលដឹងថាទឹកមុខដែលមិនសូវស្រស់បស់មុននេះត្រលប់មកជាធម្មតាវិញ ហេីយចុងចញ្ចេីមដែលជ្រួញចូលគ្នាមុននេះ ក៏លែងមានដែរ

      ''ហ្យុងដឹងថាហេឆាន់ប្រាកដជាអត់ហ៊ាននិយាយរឿងជេដិនប្រាប់ហេ៎ ព្រោះហ្យុងធ្លាប់សុំកុំអេាយប្រាប់ណាគេថាជេហ្យុនជាប៉ា ហេីយណាមួយហ្យុងប្រាកដជាអត់សប្បាយចិត្តហេ៎ បេីធ្វេីអេាយលេាករេនជុនយល់ច្រឡំ''

      ''មានយល់ច្រឡំណាាា''

      ''បេីអត់យល់ច្រឡំល្អអា៎យ តោះ! រឿងលេងចេាលលូវអា៎យ''



ហេឆាន់សំលឹងតាមធេននិងរេនជុនដែលកំពុងតែដេីរចូលមក មុននឹងប្រញាប់ងេីបឈរហេីយចាប់កដៃរបស់រេនជុនភ្លាមពេលដែលរេនជុនដេីរកាត់កន្លែងដែលខ្លួនឯងកំពុងអង្គុយ

      ''ហ្យុងសុំនិយាយជាមួយតិច''

      ''ចាំមេីលរឿងចប់សិន''

      ''ហ្យុងប្រាកដជាមេីលអត់យល់ហេ៎ បេីអត់បាននិយាយគ្នាសិន''

      ''អូខេ''   រេនជុនដកដង្ហេីមធំចេញមក មុននឹងខាំបបូរមាត់របស់ខ្លួនឯងតិចៗ ហេីយដេីរតាមហេឆាន់ចេញទៅក្រៅ



      ''រឿងជេដិន...''

      ''ធេនហ្យុងប្រាប់អា៎យ''

      ''ហេីយហ្យុងមួយធេន...''

      ''អានេះធេនហ្យុងក៏ប្រាប់ហេីយដែរ''

      ''អូខេចឹង តោះ!''   ហេឆាន់មិនបាននិយាយអីបន្ថែម ហេីយញញឹមចេញមក មុននឹងដេីរនាំមុខរេនជុនបន្តិចចូលទៅក្នុងរេាងកុន

ទោះបីជាមិនបានមកជាមួយគ្នាក៏ដេាយ តែនេះជាលេីកទីមួយដែលបានមកមេីលកុនជាមួយគ្នា តាំងពីរៀបការមក

គ្រាន់តែរឿងតិចតួចប៉ុណ្ណឹងក៏ធ្វេីអេាយហេឆាន់អារម្មណ៍ល្អបានដែរ



yuri
12:01

ហេឆាន់ណា
ង៉ៃគ្រីសម៉ាសមកញាំុបាយផ្ទះអត់?
នាំរេនជុនមកផង
អាទិត្យក្រេាយកូនទៅប៉ារីស
ដល់ឆ្លងឆ្នាំហេីយបានមកវិញ
ហឺម?
ម៉េចបានទៅយូរមែស?
មានបញ្ហាហ៎?
មានណា៎
កូននាំរេនជុនទៅដេីរលេង
ណាមួយទៅមេីលការងារផង
honeymoon ហ៎?
🙊🙊🙊🙊
ការហេីយឡេីងយូរអា៎យ honeymoon អីទៀតអ៉ុមម៉ា
kkkkkk
ទៅដេីរលេងអេាយសប្បាយ
ចាំមកវិញចាំនាំរេនជុនទៅ
👌🏻



ទីក្រុងប៉ារីស, ប្រទេសបារាំង...



      ''មានន័យថាមេច?''

      ''ហឺម?''

      ''ណាកាតបន្ទបញ៉ុម?''   រេនជុនលាដៃទារភ្លាមពេលដែលឃេីញបុក្ខលិកហុចកាតមកអេាយតែមួយ

      ''ណែស''   ហេីយហេឆាន់ក៏ហុចកាតក្នុងដៃអេាយទៅរេនជុន

      ''ចុះណាបន្ទប់ហ្យុង?''

      ''ហ្នឹង!''

      ''ហា៎ស?''

      ''លឿន! ទៅបន្ទប់សិនចាំនិយាយគ្នា''

      ''ហ្យុងងងង''   ពេលរេនជុនតំឡេីងសំលេង មានជនជាតិបរទេសពីរនាក់ងាកមកមេីល ទេីបរេនជុនងាកទៅអេានក្បាលសំទេាសដាក់បន្តិច មុននឹងព្រមចូលទៅក្នុងជណ្តេីរយេាងតាមសំរួល



      ''ម៉េចបានអត់កក់បន្ទប់អេាយញ៉ុម?''   រេនជុនដេីរចូលទៅក្នុងបន្ទប់តាមហេឆាន មុននឹងទាញទ្វារបិទហេីយសួរឡេីងភ្លាម

      ''ជិត holiday season ចឹង បន្ទប់ពេញអស់អា៎យ''

      ''អត់ជឿ!''

      ''និយាយមែន បេីអត់ជឿសាកចុះទៅសួរ reception ហូវ!''

      ''គ្នាហ្យុងទាំងអស់ហ្នឹង!''

រេនជុនធ្វេីមុខមិនពេញចិត្ត ហេីយព័ទ្ធដៃចូលគ្នា ធ្វេីអេាយហេឆាន់សេីចចេញមក មុននឹងដោះស្បែកជេីង ហេីយពាក់ស្លីបពេីរអូសវ៉ាលីទៅដាក់ជិតសាឡុង ឈប់ប្រកែកជាមួយរេនជុន ធ្វេីអេាយរេនជុនកាន់តែមិនពេញចិត្តថែមទៀត តែក៏ព្រមដោះស្បែកជេីង ហេីយពាក់ស្លីបពេីរតាម

      ''ហ្យុង!!''

      ''ហឺម?''

      ''អត់គេងជាមួយគ្នាហេ៎ណា៎''

      ''អឺម រេនជុនគេងលេីគ្រែហូវ ហ្យុងគេងលេីសាឡុង''

      ''ឆឹស!''   រេនជុនពេបមាត់ មុននឹងដេីរសំដៅទៅកាន់គ្រែ ហេីយបេីកភ្នែកធំៗភ្លាម

      ''...''

      ''ហ្យុង!!!''

      ''ហឺម?''

      ''អូតែលហ្យុងមានខ្នេីយអេាបដែរហ៎? អូតែលធម្មតាភាគច្រេីនអត់មានហេ៎ ម៉េចបានអូតែលហ្យុងមាន?''   ហេីយនៅមានដល់ទៅពីរទៀត

      ''អូតែលណាក៏មានដែរ''

      ''តែអូតែលដែលទៅគេងរាល់ដងអត់មានហេ៎ ប៊ិសយកមូមីនមកអា៎យនៀក''

      ''សប្បាយចិត្តអីដល់ថ្នាក់នេះ?''   ពេលដែលឃេីញទឹកមុខដែលមិនពេញចិត្តមុននេះ ក្លាយទៅជាទឹកមុខញញឹមញញែម ហេីយនៅយកខ្នេីយអេាបមួយមកអេាបទៀត ធ្វេីអេាយហេឆាន់អត់មិនថាអេាយមិនបាន

      ''អូយ ហ្យុងអត់យល់ហេ៎ អត់មានខ្នេីយអេាបគេងអត់លក់''

      ''អឺម''   ហេឆាន់ឈរសំលឹងមេីលរេនជុនរមាលទៅរមាលមកលេីគ្រែ មុននឹងងាកមកចាប់អារម្មណ៍វ៉ាលីរបស់ខ្លួនឯងវិញ

      ''ហ្យុងយកមួយអត់?''

      ''អត់អីហេ៎ ទុកអេាបទាំងពីរហូវ''

      ''អូខេស!''

គួរអេាយស្រលាញ់!



      ''ហ្យុងពាក់ខេាអាវចឹងទៅហ៎?''   រេនជុនដែលនៅក្នុងសំលៀកបំពាក់គេងនៅឡេីយសួរឡេីង ធ្វេីអេាយហេឆាន់ដែលកំពុងតែពាក់អាវហូតឌីមានរ៉ូតខាងមុខ មានកន្សែងបង់កពណ៌ខ្សាច់ ជាមួយនឹងខេាជេីងវែងពណ៌ខ្មៅអេានមេីលសំលៀកបំពាក់របស់ខ្លួនឯង

      ''ថីហ៎?''

      ''ទៅនិយាយរឿងការងារហ្យុងពាក់ចឹងហ៎?''

      ''អត់អីហេ៎ គាត់អត់ប្រកាន់ហេ៎''

      ''តែ... ពាក់អាវធំល្អជាងអី?''

      ''មិនបាច់ដល់ថ្នាក់ហ្នឹងហេ៎ គ្រាន់តែទៅសួនជិតហ្នឹងសោះ''

      ''ហ្យុង!''

      ''ហ្យុងអត់បានយកអាវធំមកហេ៎''

      ''ឃេីញក្នុងទូរ''

      ''ពាក់អាវធម្មតាបានអា៎យ''

      ''ពាក់អាវធំកំដរតិចបានអត់?''

      ''...''



ហេឆាន់ដេីរនាំមុខរេនជុនចេញពីអូតែលសំដៅទៅកាន់សួនផ្កាដែលនៅជិតនេះ នៅតាមផ្លូវមានកន្លែងចតកង់ហេីយមានកង់ជាច្រេីនពណ៌ដូចគ្នា ម៉ូតដូចគ្នាសំរាប់អេាយអ្នកដែលស្នាក់នៅទីនេះជួលបាន

ដេីរផុតពីសួនខាងមុខរបស់អូតែលហេីយបត់ស្តាំក៏ឃេីញក្លេាងទ្វារចូលទៅក្នុងសួនផ្កា នៅខាងមុខគឺជាវាលសំរាប់ចតឡាន ដេីរទៅខាងក្នុងបន្តិចក៏ឃេីញផ្ទះមួយខ្នងទំហំធំគួរសម ធ្វេីរបៀបជាស្ទាយ vintage នៅលេីទ្វារមានផ្លាកដាក់ថា 'closed'

ហេឆាន់ដេីរទៅរុញទ្វារចូលទៅខាងក្នុងមុននឹងចុចទូរស័ព្ទ ទេីបរេនជុនឆ្លៀតពេលសំលឹងមេីលជុំវិញ ការតុបតែងនៅតែជារបៀប vintage ធ្នេីរ តុ ទូរ ភាគច្រេីនធ្វេីពីឈេី មានផ្កាជាច្រេីនប្រភេទ ទាំងផ្កាជ័រ និងផ្កាមែនទែន នៅតាមជញ្ជាំងមានទូរដាក់តាំងរបស់លក់ដូចជាប្រេងក្រអូប ទឹកអប់ ទឹកក្រអូប ទៀនក្រអូបជាដេីម

      ''លី ហេឆាន់!!!''   រេនជុនភ្ញាក់ព្រឺតពេលដែលសុខៗលឺសំលេងមនុស្សស្រីហៅឈ្មោះរបស់អ្នកដែលឈរក្បែរខ្លួន មុននឹងងាកទៅឃេីញមនុស្សស្រីម្នាក់កំពុងតែដេីរមក ហេីយញីសក់របស់ហេឆាន់

      ''នូណា...''   ហេឆាន់ធ្វេីមុខក្រញ៉ូវដាក់ តែក៏មិនបានខិតចេញទុកអេាយអ្នកចំពោះមុខដកដៃចេញខ្លួនឯង ហេីយញញឹមពេញចិត្តចេញមក

      ''មកប៉ុណ្ណឹងសោះ សុទ្ធតែពាក់អាវធំមក''

      ''...''   អា៎...

      ''ហេស ហេស''   យូណាញញឹមស្ងួតចេញមក ពេលដែលក្រឡេកទៅឃេីញរេនជុនកំពុងពាក់អាវធំដូចគ្នា

      ''សួស្តីនូណា ញ៉ុម...''

      ''រេនជុនត្រូវអត់? នៅក្រៅគួរអេាយស្រលាញ់ជាងក្នុងរូបទៀត''   ទោះជាចង់លូកដៃទៅលេងសក់ដូចហេឆាន់ តែក៏ត្រូវហាមចិត្ត ព្រោះមិនទាន់ស្និទ្ធជាមួយរេនជុនដល់ថ្នាក់លេងសក់គ្នាបាន

      ''...''

      ''ចឹងតា៎បានហេឆាន់...''

      ''នូណា!!''   ហេឆាន់ប្រញាប់ហៅឃាត់ភ្លាម មុនពេលដែលយូណានិយាយអីដែលមិនគួរនិយាយចេញមក

      ''អា៎... ហេសហេស... តោះ នូណានាំទៅមេីលសួន''

      ''បាទ''   រេនជុនញញឹមចេញមក មុននឹងដេីរតាមយូណាសំដៅទៅកាន់ច្រកចូលទៅក្នុងសួន

      ''ពាក់តែបុណ្ណឹងអត់រងារហេ៎ហ៎?''   យូណាមេីលរេនជុនដែលពាក់តែអាវធំមួយប៉ុណ្ណោះ ខុសពីហេឆាន់ដែលពាក់អាវធំហេីយមានអាវរងារពីក្រៅមួយជាន់ទៀត

      ''អត់អីហេ៎នូ... ណា''   គ្រាន់តែបេីកទ្វារចេញមកភ្លាម ខ្យល់ត្រជាក់ក៏បក់មកត្រូវមុខ ធ្វេីអេាយរេនជុនព្រឺរសំបុរភ្លាម

      ''អាឡូវខែរងារចឹងអត់សូវមានផ្កាហេ៎ ចង់មេីលផ្កាទាល់តែមកខែក្តៅ''

      ''ខែណាបានមាននូណា?''

      ''ខែ 3អីចាប់ផ្តេីមមានអា៎យ''

      ''...''

      ''តែបេីចង់មេីលផ្កាស្អាតជាងគេមកខែ 6មក មានទាំងផ្កាកូលាប ផ្កាឡាវេនឌឺ ផ្កាដេសុី ផ្កា poppy''

      ''អូខេ ឆ្នាំក្រេាយចាំមក''

      ''អឺម នេះកន្លែងដាំស្ត្របេរី មកខែ 3បានញាំុល្មម''

      ''អ៎...''   រេនជុនងក់ក្បាលហេីយមេីលតាមចង្អុលដៃរបស់យូណា

      ''សួនផ្កាកុលាបនៅចុងគេហ៎! មានក្លេាងទ្វារសំរាប់ថតរូបទៀត ចាំនូណានាំទៅ តែដេីរឆ្ងាយតិចណា៎''

      ''អូខេ...''   ពេលដែលលឺសំលេងដែលចាប់ផ្តេីមញ័ររបស់រេនជុន ហេឆាន់ក៏ក្រឡេកមេីលអ្នកដែលដេីរបណ្តេីរធ្មេចភ្នែកបណ្តេីរ

      ​''រេនជុនចូលចិត្តផ្កាអត់?''

      ''ចូលចិត្ត''

      ''ចូលចិត្តផ្កាអីហ៎?''

      ''ផ្កាកូលាបពណ៌ស''



ទាំងបីនាក់នាំគ្នាដេីរមកដល់សួនផ្កាកូលាបដែលយូណានិយាយដល់មុននេះ ហេីយរេនជុនក្រញែញខ្លួនម្តងទៀតដេាយសារភាពរងារ

ព្រឹប!

រេនជុនងាកទៅមេីលក្រេាយខ្នងខ្លួនឯង មុននឹងឃេីញថាពេលនេះអាវរងាររបស់ហេឆាន់បានមកនៅលេីស្មាររបស់ខ្លួនឯងហេីយ ចំណែកហេឆាន់មានហូតឌីដែលពាក់ពីលេីអាវធំតែប៉ុណ្ណោះ យូណាងាកមកញញឹមដាក់មុននឹងនិយាយប្រាប់ពីរឿងសួនបន្ត

ជាច្រេីនវិនាទីដែលរេនជុនស្តាប់មិនលឺអីទាំងអស់ រេនជុនទាញអាវរងារទាំងសងខាងចូលគ្នា មុននឹងមានអារម្មណ៍ដល់ភាពកក់ក្តៅដែលបានទទួល

ដឹងចឹងជឿហ្យុងហេីយពាក់អាវធម្មតាហេីយ...

      ''ម៉ាឆ្នាំនូណាធ្វេីផ្កាកូលាបបានម៉ានតេាន?''   ហេឆាន់ជាអ្នកសួរឡេីងក្រេាយពេលដេីរតាមស្ងាត់ៗតាំងពីច្រកចូល

      ''ប្រហែល 30 ទៅ 40តេាន តាមឆ្នាំ''   យូណាងាកទៅសំឡក់បន្តិច មុននឹងឆ្លេីយ

ផ្ញេីរឯកសារទៅអេាយមេីលអា៎យ នៅសួរទៀត!

      ''ហេីយនូណាប្រេីក្នុងសួនប្រហែលជា 10 ទៅ 20 តេានអា៎យ ចឹងនៅសល់តែ 10 ទៅ 20តេានហេ៎ ដែលអាចលក់អេាយបាន''   រេនជុនដឹងពីចំណុចនេះច្បាស់ហេីយ ព្រោះបានអានឯកសារត្រួសៗដែលនូណាផ្ញេីរមកអេាយមេីលហេីយថាសួនមានទំហំប៉ុន្មាន មានដាំផ្កាអីខ្លះ ហេីយផ្កាកូលាបដាំទំហំប៉ុន្មាន

ពេលដេីរផុតក្លេាងទ្វារដែលធ្លាប់តែមានផ្កាស្អាត ពេលនេះមានតែមែកឈេីហេីយនិងស្លឹកពណ៌បៃតងតែប៉ុណ្ណោះ នៅតាមផ្លូវមានបង្គេាលពណ៍សទាបៗតុបតែងនៅសងខាង បេីបានថតរូបពេលដែលមានផ្កាជុំវិញប្រាកដជាស្អាតខ្លាំងជាមិនខាន ដេីរមកដល់ចុងផ្លូវក៏ឃេីញរបងពណ៌សដែលដាក់ឃាំងមិនអេាយដេីរទៅមុខទៀតបាន

នៅរបងម្ខាងទៀតគឺជាដីវាលទទេរស្អាត គ្មានការតុបតែងរឺដាំអីទាំងអស់ ក្រៅពីមានកង្ហារខ្យល់ធំមួយធ្វេីឡេីងពីដីឥដ្ឋពណ៌ក្រហម បេីមានផ្កាជុំវិញទៀតមិនដឹងស្អាតប៉ុណ្ណានោះទេ

      ''កន្លែងនេះក៏ធ្លាប់ដាំផ្កាដែរ តែបិទតាំងពីកូវិតមែស''

      ''គួរអេាយស្តាយដល់អា៎យ''

      ''ពីកន្លែងនេះដល់ក្រេាយអូតែលនោះ បេីដាំផ្កាកូលាបប្រហែលជាបានជិត 200តេានហ៎''

រេនជុនសំលឹងតាមដៃរបស់យូណា រហូតដល់ឃេីញអូតែលរបស់ហេឆាន់នៅឆ្ងាយបន្តិច ដីធំដល់អា៎យមេីលចង់ដាច់កន្ទុយភ្នែក

      ''តែទាល់សុំម្ចាស់ដីសិន ថាព្រមអេាយដាំអត់?''   យូណាងាកទៅធ្វេីមុខកំសត់ដាក់រេនជុន មុននឹងលួចញាក់ចញ្ចេីមដាក់ហេឆាន់ ដែលចាប់ផ្តេីមធ្វេីមុខមិនពេញចិត្ត

ហាមហេីយហាមទៀតថាមិនអេាយប្រាប់រេនជុនថាខ្លួនឯងជាម្ចាស់ដី អេាយប្រាប់ថាជួលរឺក៏ជាដីរបស់យូណាក៏បាន

តែនេះ...

      ''យេីងទៅនិយាយជាមួយម្ចាស់ដីបានអត់នូណា ចាំញ៉ុមអ្នកសុំក៏បាន''   រេនជុនសួរឡេីងដេាយខ្សែភ្នែកមានពន្លឺ

      ''នោះ! ឈរជិតហ្នឹង រេនជុនសាកសុំមេីល''










.
Writer's Note