Sunday, December 21, 2025

☆☆ កុលាបនៃស្នេហ៍ Ep32


xxxii



CL
14:15

ជុងវូ
ទំនេរអត់?
អឺ
ថី?
ទៅមេីលរេនជុនអេាយតិច
ថី?
ឈ្លោះគ្នាជាមួយជីសុងទៀតអា៎យដឹង
ហឺមមមម
តែលេីកនេះធ្ងន់ធ្ងរជាងរាល់ដង
កេីតអី?
ទៅមេីលអេាយសិន
ចាំប្រាប់តាមក្រេាយ
អឺ
ថ្ងៃអាទិត្យក៏មិនបានសំរាក
🙄



ទិង តុង ទិង តុង

      ''ហឹក...''   រេនជុនងេីបមុខឡេីងពីជង្គង់របស់ខ្លួនឯង មុននឹងព្យាយាមសំលឹងមេីលលេីអេក្រង់ម៉ូនីតឺរថាអ្នកណាជាអ្នកចុចកណ្តឹង តែដេាយសារទឹកភ្នែកដែលដក់ជាប់ក្នុងកែវភ្នែកធ្វេីអេាយព្រឹលមេីលអីមិនឃេីញ ទេីបរេនជុនសំរេចចិត្តងេីបឈរឡេីងហេីយដេីរទៅមេីល

ជុងវូ...

រេនជុនប្រញាប់រត់ទៅបេីកទ្វារ មុននឹងទាញមិត្តភក្តិរបស់ខ្លួនឯងមកអេាបភ្លាម ជុងវូនៅស្ងៀមអេាយរេនជុនអេាបមួយសន្ទុះ មុននឹងលេីករេនជុនឡេីងហេីយដេីរចូលទៅខាងក្នុង មុននឹងទាញទ្វារបិទដេាយប្រេីជេីង

      ''ឃ្លានអត់? យេីងទិញមាន់បំពង ហេីយនិងប៊ីយែរមក''

      ''ឯងមកធ្វេីអី?''

      ''ហេីយឯងយំធ្វេីអី?''

      ''យេីង... ហឹក យេីងបែកគ្នាមួយជីសុងអា៎យ''

      ''...''

      ''...''

      ''ផឹកអត់?''

      ''...''   រេនជុនងក់ក្បាល មុននឹងដេីរទៅអង្គុយលេីព្រំផ្អែកសាឡុងយកដៃអេាបជេីងដូចមុននេះ ដេាយមានជុងវូដេីរតាមយកថង់មាន់បំពងហាងដែលរេនជុនចូលចិត្ត និងថង់ប៊ីយែរ 6កំប៉ុងចុះលេីតុកញ្ចក់ខាងមុខទូរទស្សន៍

      ''មានអីចង់និយាយអេាយយេីងស្តាប់អត់?''   ជុងវូគាស់ប៊ីយែរមួយកំប៉ុង មុននឹងយកទៅដាក់ខាងមុខរេនជុន ហេីយសួរឡេីង

      ''...''   រេនជុនមិននិយាយអី ហេីយលេីកកំប៉ុងប៊ីយែរអ៊កជាច្រេីនក្អឹក ស្ទេីរតែអស់កន្លះកំប៉ុង

      ''ហឺមមម''   ជុងវូដកដង្ហេីមធំចេញមក មុននឹងយកប៊ីយែរចេញមកមួយកំប៉ុងទៀតមកគាស់ ហេីយលេីកអ៊កតាម

      ''ហឹក... មួយរយៈនេះ... កេីតអីមិនដឹងហេ៎ ឈ្លោះគ្នាជាមួយជីសុងរហូត''

      ''...''

      ''ទាំងដែលពីមុននៅសុខៗសោះ''

      ''ពីមុននៅសុខៗមែនហ៎? រឺក៏ពេលឈ្លោះគ្នាឯងអ្នកលួងជីសុងមុនរហូត?''

      ''...''

      ''អេីយ យេីងអត់មានបំណងចង់និយាយចឹងហេ៎''   ហេីយជុងវូក៏ទះមាត់របស់ខ្លួនឯងភ្លាម ពេលដែលឃេីញរេនជុនចាប់ផ្តេីមពេបមាត់

      ''ពេលទៅកោះចេជូជាមួយគ្នា យេីងគិតឡេីងម៉ាយប់ ថាយេីងសំរបតាមជីសុងរហូត ជីសុងចង់ញាំុអីយេីងញាំុតាម ជីសុងចង់មេីលរឿងអីយេីងមេីលតាម ពេលឈ្លោះគ្នាយេីងអ្នកលួង ហេីយដល់ពេលគិតម្តងទៀត ថាយេីងអាចសំរបតាមជីសុងបានមួយជីវិតអត់ ពេលគិតហេីយយេីងក៏យំចេញមក''

      ''...''

      ''ភាពអន់ចិត្តមានកាន់តែខ្លាំងឡេីងៗ យេីងគិតរហូតថាហេតុអីបានយេីងជាអ្នកសំរបតាមជីសុងតែម្នាក់ឯង ជីសុងដែលសំរបតាមយេីងខ្លះអត់? ហេតុអីបានមានអារម្មណ៍ថាយេីងដាក់ effort ក្នុង relationship ហ្នឹងម្នាក់ឯង រហូតដល់មានអារម្មណ៍ថាហត់អា៎ចង់ប្រលែងអា៎យ តែនៅតែអត់ដាច់ចិត្ត ព្រោះពីមុនជីសុងធ្លាប់ជា comfort zone របស់យេីងខ្លាំងមែនទែន''

      ''...''

      ''ធ្លាប់គិតថាអេាយតែបាននៅជាមួយជីសុងហូវបានអា៎យ គ្រប់យ៉ាងនឹងប្រសេីរឡេីង តែយេីងធ្វេីម៉េចបានទៀត បេី comfort zone របស់យេីងលែងជា comfort zone អេាយយេីងអា៎យ''

      ''...''

      ''មានអារម្មណ៍ថាជីសុងចាំតែចាប់កំហុសយេីង យេីងធ្វេីអីក៏ខុសរហូត អេាយតែជួបគ្នាដឹងតែឈ្លោះគ្នារហូត''

      ''...''

      ''ង៉ៃដែលឈ្លោះគ្នាខ្លាំងមែនទែន ហេីយយេីងស្រែកដាក់ជីសុង ពេលហ្នឹងសួរយេីងថាយេីងនៅស្រលាញ់ជីសុងដូចមុនអត់?''

      ''...''

      ''ពេលហ្នឹងយេីងខឹងខ្លាំងមែនទែន ចង់ស្រែកដាក់វិញថានៅស្រលាញ់ដូចដេីម តែយេីងនិយាយអត់ចេញ យេីងឃេីញមុខជីសុងហេីយយេីងនិយាយអត់ចេញ ហឹក''

រេនជុនលេីកកំប៉ុងប៊ីយែរអ៊កជាច្រេីនក្អឹករហូតដល់អស់មួយកំប៉ុង មុននឹងយកខ្នងដៃវាសទឹកភ្នែករបស់ខ្លួនឯងដែលស្រក់ចុះមកមិនឈប់ចេញពីលេីថ្ពាល់

      ''យេីងខំប្រាប់ខ្លួនឯងថាជីសុងអត់បានធ្វេីអីខុសហេ៎ យេីងខំធ្វេីដូចអត់មានរឿងអីកេីតឡេីង តែចុងក្រេាយនៅតែឈ្លោះគ្នាដដែល យេីងយំហេីយសុំអង្វរជីសុងទៀត ព្រោះយេីងគិតថាបេីឈ្លោះគ្នាលេីកនេះទៀត យេីងលែងនៅមែនទែនអា៎យ តែក៏នៅតែដដែល''

      ''ហឺមមម''   ជុងវូដកដង្ហេីមធំចេញមក មុននឹងយកចង្កិះគៀបមាន់បំពងមួយដុំ ហេីយយកទៅដាក់នៅខាងមុខមាត់របស់រេនជុន

      ''អត់ហេ៎''   រេនជុនក្រវីក្បាល ហេីយពេបមាត់ទាំងទឹកភ្នែក

      ''ហាមាត់''

     ​ ''អត់ហេ៎''

      ''ហា!''

      ''អាាា!''   ហេីយរេនជុនក៏ព្រមហាមាត់ មុននឹងត្រូវជុងវូញាត់មាន់បំពងមួយដុំនោះចូលទៅ រេនជុនពេបមាត់បណ្តេីរ ទំពារបណ្តេីរ មុននឹងចាប់ផ្តេីមយំចេញមកទៀត

      ''...''

      ''ទាំងដែលធ្លាប់សន្យាគ្នាថានឹងរៀបការជាមួយគ្នា តែពេលនេះយេីងគិតថាយេីងធ្វេីលែងបានអា៎យ''

      ''បេីចិត្តយេីងវិញ យេីងថាជីសុងក៏មិនមែនអត់ស្រលាញ់ឯងដែរ''

      ''...''

      ''តែជីសុងនៅក្មេងពេក ក្មេងជាងឯងឡេីង 8ឆ្នាំ ពេលខ្លះការគិតរបស់ជីសុង ហេីយការគិតរបស់ឯងអាចអត់ដូចគ្នាបានចឹង''

      ''...''

      ''ឯងសាកសួរខ្លួនឯងមេីស ថានៅស្រលាញ់ជីសុងដល់ថ្នាក់មេីលរំលងគ្រប់យ៉ាងបានអត់? បេីបានចាំទៅលួងជីសុងវិញ''

      ''សំរេចថាយេីងអ្នកត្រូវលួងហ៎?''   ហេីយរេនជុនក៏ពេបមាត់ម្តងទៀត

      ''អឺ! តែបេីអត់បានទេ ប្រាប់ជីសុងអេាយដឹង និយាយគ្នាអេាយច្បាស់កុំអេាយគ្នាចាំ''

      ''...''

     ​ ''ដឹងនៅ?''

      ''នេះមកលួងយេីង រឺក៏មកថាអេាយយេីង''

      ''មកថាអេាយ! ណែស!''

    ​  ''ថាអត់ញាំុទេ''

      ''ហាមាត់!!''

      ''អ៊ក ខេស ខេស យ៉ា!!!''



3 month later...



h
10:01

send a file
?
collection ថ្មីហ៎
មេីលអេាយតិចមេីល
fall collection?
សំរាប់ឆ្នាំក្រេាយហ៎?
អឺម
ម៉េចបាន plan ទុកយូរមែស
រឿងសួននៅប៉ារីសមិនទាន់សំរេចបានត្រឹមត្រូវ
នាំដល់ពេលហ្នឹងប្រហែលជាដោះស្រាយបានអា៎យ
បានទុកពេលអេាយយូរតិច
អា៎
តាមពិតរឿង plan អត់គួរធ្វេីទុកយូរចឹងហេ៎
ព្រោះពណ៌ ហេីយនិង trend ឆ្នាំក្រេាយអាចផ្លាស់ប្តូរ
មិនមែនអាចហេ៎ គឺផ្លាស់ប្តូរ 100%ហ្មង
😔
អ្នកនាងអៃរីនអត់មានប្រាប់ហេ៎ហ៎?
ជួយណែនាំខ្លះៗតែអត់បានមេីល plan ទាំងអស់ផង
អានេះខាង designer ញ៉ុមអ្នកធ្វេី
ចឹងទុកជា plan A សិនហូវ
ហេីយចាំជិតដល់ពេលចាំរេី plan ហ្នឹងឡេីងវិញ
ថាមានកន្លែងណាត្រូវកែ រឺក៏អត់ត្រូវនឹង trend អត់
ok☹️
កុំទាន់ពេបមាត់មេីល
សុំមួយចំណុចទៀត
ok
ក្លិន falling leaves ហេីយនិង sweet autumn
ហ្យុងថាអានេះឈ្មោះសាំុគ្នាពេកអត់?
មានអារម្មណ៍ថាអត់សូវមានអីពិសេស
អឺម
គិតចឹងដែរ
អានេះគ្រាន់តែដាក់សិនហេ៎
ពេលនឹកឈ្មោះបានចាំដូរ
ok
បេី épice de pumpkin ហ្យុងចូលចិត្ត
creative👍🏻
មិនបាច់មកថាអេាយហេីយសរសេីរតាមក្រេាយហេ៎
design ក៏ស្អាត
ហ្យុងចូលចិត្តវិធីប្រេីពណ៌
ហេីយនិងរូបស្លឹកឈេី
ចូលចិត្តដែល keep logo ដដែល ហេីយប្តូរតែ design
ធ្វេីអេាយមេីលមកដឹង brand ហ្មង
មិនបាច់
អុញ
មកសួរយេាបល់ហ្យុង ហ្យុងត្រូវនិយាយតាមត្រង់ចឹងអា៎យ
😒
ចាំល្ងាចហ្យុងនាំទៅញាំុម្ហូបជប៉ុន
ហ្យុងប៉ាវ
😥
ចាំមកយកផងចឹង😒



      ''អុញ ហ្យុង''

      ''អា៎... រេនជុន ចេញពីធ្វេីការអា៎យហ៎?''

      ''អឺម ហ្យុងមកធ្វេីអីនៅហ្នឹង?''   រេនជុនជ្រួញចញ្ចេីមហេីយសួរអ្នកដែលឈរចំពោះមុខភ្លាម

      ''អ៎ ហ្យុងមកចាំអ្នកស្គាល់គ្នា''

      ''ធេនហ្យុងហ៎?''

      ''...''   ជេហ្យុននៅស្ងៀមបន្តិចមុននឹងងក់ក្បាល ទេីបរេនជុនដឹងខ្លួនថាមិនគួរសួរបែបនោះ ព្រោះខ្លួនឯងដឹងរឿងនេះដេាយសារលួចស្តាប់គេនិយាយគ្នាថ្ងៃរៀបការពេលនោះ

      ''ចឹងញ៉ុមទៅមុនអា៎យចឹង''

      ''អឺម''



Jay
19:19

ចិត្តរឹងជាងអីទៀត
3ខែអា៎យអត់មានបានអីទាំងអស់ ក្រៅពី line
chat ទៅអេាយញឹក
អត់តប
ហេីយគំរាម block ទៀត😑
សមមុខ
អាហេឆាន់!!!!
អឺ ដឹងអា៎យ
ចាំជួយនិយាយអេាយ



🌹☕️ (3)
21:01

ស្អែកទៅមេីលកុនអត់?
រឿងអី?
how to train your dragon
😓
តុក្ខតា?
live action
យេីងត្រូវនៅមេីលហាង
ឯងចង់ទៅម៉េាងម៉ាន?
បេីយប់តិចបាន
វាអត់មានដល់យប់
អឺ ចឹងទៅ 2នាក់ជុងវូហូវទៅ
ម៉េចមិនបបួលហេឆាន់ហ្យុង?
ឃេីញខ្លួនជាប់គ្នារហូត
ហ្យុងអត់ទំនេរ
ហ្យុងដែលអត់ទំនេរ?
ឃេីញថាមានណាត់ជាមួយមិត្តភក្តិ
អឺ k



h
13:10

ធេន
ហេីយនៅ?
ចាំចេញទៅយក
ចាំទៅខ្លួនឯងបានអា៎យ
បកទៅបកមកធ្វេីអី
អូខេចឹង
អត់មានធ្វេីអីផ្តេសផ្តាស់ណាអី?
មានណា៎
ហេឆាន់និយាយមែនអា៎
តា៎ជេហ្យុនជួបជេដិនដឹងគ្នាអា៎យ
អត់អាណិតវាហេ៎ហ៎?
អត់
ហេីយក៏មិនបាច់ជួយនិយាយអេាយដែរ
😒



      ''អាប់ប៉ា''

      ''ហឺម?''   ហេឆាន់ឆ្លេីយតិចៗក្នុងបំពង់ក មុននឹងអេានមេីលក្មេងប្រុសដែលកំពុងតែកាន់ដៃរបស់ខ្លួនឯងជាប់

      ''សត្វនាគគួរអេាយខ្លាចអត់?''

      ''ក្រែងជេដិនធ្លាប់មេីលតុក្ខតាអា៎យតា៎''

      ''តែអានេះនាគមែនទែន''   ហេឆាន់មេីលទឹកមុខកង្វល់នោះ មុននឹងញីសក់របស់ជេដិនតិចៗ ហេីយលុតជង្គង់ចុះ

      ''បេីជេដិនខ្លាចប្រាប់អាប់ប៉ាអូខេ? អាប់ប៉ានាំចេញទៅក្រៅ''

      ''ស្តាយលុយ''   ពេលដែលលឺធេននិយាយហេីយ ជេដិនក៏អេានមុខចុះពេបមាត់ភ្លាម

      ''មិនបាច់ស្តាប់អុមម៉ាហេ៎ដឹងនៅ? បេីខ្លាចប្រាប់អាប់ប៉ាណា៎''

      ''...''   ជេដិនងក់ក្បាល

      ''spoil គ្នាណាស់''   ធេនក្រវីក្បាលពេលដែលកំពុងតែអេាបផបខន ហេីយនិងកាន់ទឹកក្រូចក្នុងដៃ ដេីរតាមហេឆាន់ដែលកំពុងតែដឹកដៃជេដិនចូលទៅខាងក្នុង



      ''អាប់ប៉ា!''

      ''ហឺម?''

      ''ជេដិនចង់ទៅបន្ទប់ទឹក''

      ''តោះ!''

      ''...''

      ''...''

      ''រេនជុន...''










.
Writer's Note