Sunday, December 14, 2025

☆☆ កុលាបនៃស្នេហ៍ Ep31


xxxi



YooNa
23:01

នូណា
ទំនេរអត់?
call ម៉ាភ្លេតបានអត់?
កំពុងខឹង😤
មានការអី!
រឿងអី?
មកប៉ារីសហេីយអត់ប្រាប់
អត់មកលេងទៀត
ឡេីយរវល់
ផ្ញេីរបស់ទៅអេាយតាមចននីអា៎យតា៎
🙄
អ្នកនៅអូតែលណាគេក៏និយាយដែរថានាយនាំណាគេមកជាមួយ
ហេតុអីបានអត់នាំមកជួប
ទៅអូតែលថ្ងៃព្រហស្បតិ៍
នូណាអត់នៅ
ហេីយចេះ line មកប្រាប់អត់?
🙄
ចាំលេីកក្រេាយចាំនាំទៅជួប
សំរេចថាទំនេរអត់?
មានការអី?
ចង់និយាយរឿងផ្កានៅសួន
ផ្កាដែលយកទៅធ្វេីជា product អត់អស់
ញ៉ុមសុំទិញបានអត់?
ហឺម?
យកទៅធ្វេីអី?
ទឹកអប់
ហេតុអីសុខៗរកធ្វេីទឹកអប់?
រេនជុនធ្វេីខាងហ្នឹង
អ៎
ហេីយត្រូវការ supplier ហ៎?
អឺម
បានអត់?
បាន
កំពុងតែរកអ្នកទិញយូរអា៎យ
អូខេ
ហេីយមួយទៀត
ចង់អេាយនូណាជួយរកមនុស្សមកធ្វេីសួនកុលាបអេាយតិច
ហឺម?
ធ្វេីនៅណា?
ដីក្រេាយអូតែល
ហា៎ស?
សំរេចថានាយទិញហ៎?



      ''នៅអង្គុយសំលឹងយូរទៀតអត់? ចូលប្រជុំបាទ''   ជុុងវូចូលទៅក្នុងបន្ទប់ធ្វេីការរបស់រេនជុន មុននឹងនិយាយឡេីងពេលដែលឃេីញរេនជុនអង្គុយសំលឹងថូផ្កានៅលេីតុ ដែលមានផ្កាកុលាបពណ៌ស 3ទងហេីយ

      ''ឯងគិតថាណាគេអ្នកផ្ញេីរមក?''

      ''ដឹងអី''

      ''គិតថាជាជីសុងអត់?''

      ''ហេីយម៉េចមិនសួរ?''

      ''អត់ហ៊ានខ្លាចជីសុងដឹងហេីយខឹង''

      ''ហេីយជីសុងមាននិយាយអីអត់?''

      ''អត់''

      ''ហេឆាន់ហ្យុង?''

      ''ម៉េចបាននាំគ្នាគិតថាជារបស់ហ្យុង?''

      ''ចុះបេីឯងបានភ្លាមពេលការហេីយភ្លាម''

      ''អាចមិនមែនជាហ្យុងក៏ថាបាន ពេលសួរទៅហ្យុងអត់ដឹងរឿងអីផងហ្នឹង''

      ''ហេីយមានណាគេទៀត?''

      ''យប់ង៉ៃការជេណូហ្យុងឆាតមក អាចទៅរួចអត់ថាផ្កានេះជារបស់ជេណូហ្យុង?''

      ''យេីងអត់ដឹងហេ៎ តែចូលប្រជុំអេាយលឿន!''



      ''ជីសុងអា៎ សុំទេាសដែលមកយឺត ង៉ៃនេះស្ទះឡាន''

      ''អឺម''   ជីសុងឆ្លេីយតបតិចៗ មុននឹងទុកទូរស័ព្ទលេីសាឡុង ហេីយដេីរទៅជិតរេនជុន មុននឹងទាញរេនជុនមកអេាប

រេនជុននៅស្ងៀមមិនបានអេាបជីសុងតប តែក៏មិនបានរុញជីសុងចេញ ព្រោះក្នុងចិត្តក៏នឹកជីសុងដូចគ្នា

      ''ជីសុងអា៎''

      ''...''

      ''ហ្យុងគិតថាយេីងអត់គួរធ្វេីចឹងទៀតហេ៎''   ជីសុងប្រលែងរេនជុនអេាយមានសេរីភាព មុននឹងសំលឹងមេីលមុខអ្នកដែលឈរចំពោះមុខ ពេលដែលបានលឺរេនជុននិយាយហេីយ

      ''មានន័យថាម៉េច?''

      ''ហ្យុងរៀបការអា៎យ យេីងធ្វេីចឹងវា... អត់សូវល្អ''

      ''មានន័យថាអត់គួរជួបគ្នាទៀតមែន?''

      ''មែនហេ៎ ជួបគ្នាបាន... តែអត់គួរ... អេាបគ្នា រឺក៏...''

      ''អូខេ យល់អា៎យ''

      ''ហ្យុងសុំទេាសណា៎ ហ្យុងសន្យាថានឹងឆាប់លែងគ្នាអេាយបានលឿនបំផុត''

      ''...''

      ''ជីសុងនៅចាំហ្យុងណា៎''

      ''អូខេ មិនថាយូរប៉ុណ្ណាហេ៎ បេីហ្យុងអេាយចាំ ញ៉ុមនឹងនៅចាំ''

      ''...''

      ''បេីពេលហ្នឹងហ្យុងនៅស្រលាញ់ញ៉ុម''

      ''ម៉េចបាននិយាយចឹង?''

      ''គ្រាន់តែនិយាយទុក តែបេីក្នុងពេលហ្នឹងហ្យុងឈប់ស្រលាញ់ញ៉ុមហេីយ ញ៉ុមក៏អត់ថាអីដែរ អេាយតែហ្យុងមានសេចក្តីសុខទៅបានអា៎យ''

      ''ជីសុងអា៎ ហ្យុងសន្យាថានឹង...''

      ''ហ្យុងកុំសន្យាទៀតបានអត់?''

      ''...''

      ''បេីហ្យុងសន្យាហេីយ ហ្យុងធ្វេីអត់បាន អ្នកដែលខូចចិត្តគឺជាញ៉ុម''

      ''ហ្យុងសុំទេាសដែលហ្យុងអាត្មានិយមអត់ហ៊ានដោះលែងអេាយជីសុងទៅជួបអ្នកដែលល្អជាងហ្យុង''

      ''ញ៉ុមក៏អត់ចង់អេាយហ្យុងទៅអ្នកផ្សេងដូចគ្នា ចង់អេាយហ្យុងស្រលាញ់តែញ៉ុមម្នាក់គត់ តែញ៉ុមខ្លាចចាញ់គេដល់អា៎យ''

      ''ជីសុង...''

      ''បេីង៉ៃណាហ្យុងឈប់ស្រលាញ់ញ៉ុមហេីយ ហ្យុងសន្យាបានអត់ ថានឹងប្រាប់ញ៉ុមតាមត្រង់''

      ''...''   រេនជុនក្រវីក្បាលភ្លាម

      ''ហ្យុង...''

      ''...''

      ''ហ្យុងថាហ្យុងទៅប៉ារីសជាមួយជុងវូហ្យុង... តែម៉ានង៉ៃមុនញ៉ុមទៅហាងឆេនឡឺហ្យុង ហេីយឃេីញជុងវូហ្យុងមកធ្វេីការ ហ្យុងទៅជាមួយណាគេហ៎?''

      ''...''

      ''ហ្យុងកុហកធ្វេីអី បេីហ្យុងប្រាប់ការពិតញ៉ុមអត់អន់ចិត្តដល់ថ្នាក់នេះហេ៎''

      ''ហ្យុងមែនចង់កុហកហេ៎ តែពេលហ្នឹងម៉ាក់ជុងវូចូលពេទ្យ ហេីយជុងវូទៅលែងបាន''

      ''ហេតុអីហ្យុងមិនហៅញ៉ុមទៅជាមួយ?''

      ''...''

      ''តែហ្យុងសុខចិត្តទៅជាមួយគេ''

      ''ជីសុងអា៎ ហ្យុងសុំអត់ឈ្លោះគ្នាម្តងបានអត់?''

      ''ឈ្លោះគ្នាហ៎?''

      ''មួយរយៈនេះ យេីងជួបគ្នាពេលណាក៏ចឹងដែរមានអារម្មណ៍ចឹងអត់?''

      ''ហឹស ហ្យុងកុហកញ៉ុមហេីយញ៉ុមអន់ចិត្ត ហ្យុងថាញ៉ុមអ្នកនាំឈ្លោះហ៎?''   ជីសុងសេីចចុងមាត់តិចៗ មុននឹងងាកមុខចេញពេលដែលលឺរេនជុននិយាយហេីយ

      ''ហ្យុងសុំអង្វរ... បានអត់?''   រេនជុនលូកដៃទៅតេាងដៃរបស់ជីសុង ហេីយទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមក

      ''ហ្យុង...''

      ''...''   រេនជុនក្រវីក្បាលភ្លាម ពេលដែលឃេីញជីសុងបិទភ្នែក ហេីយមានតំណក់ទឹកភ្នែកស្រក់ចុះមកដូចគ្នា

រេនជុនស្មានដឹងហេីយថាជីសុងនឹងនិយាយអី បានត្រឹមតែប្រេីកំលាំងច្របាច់របស់ជីសុងតិចៗ ហេីយក្រវីក្បាលហាមមិនអេាយជីសុងនិយាយចេញមកតែប៉ុណ្ណោះ

      ''យេីងសាកបែកគ្នាអី?''   ជីសុងអេានទៅមេីលដៃរបស់ខ្លួនដែលត្រូវរេនជុនចាប់ មុននឹងឃេីញចញ្ចៀនប្រាក់មួយវង់នៅលេីម្រាមដៃនាងរបស់រេនជុន

ជីសុងសំលឹងមេីលមិនដាក់ភ្នែក ទេីបរេនជុនដឹងខ្លួនហេីយប្រញាប់ដកដៃចេញភ្លាម តែជីសុងចាប់ដៃរបស់រេនជុនជាប់ ហេីយសំលឹងមេីលចញ្ចៀនប្រាក់នោះបន្ត

      ''ជីសុង ហ្យុងឈឺ''   ពេលដែលមានអារម្មណ៍ថាឈឺ ព្រោះពេលនេះជីសុងច្របាច់ដៃរបស់ខ្លួនឯងរហូតដល់កដៃរបស់ជីសុងឡេីងសសៃរ រេនជុនក៏និយាយចេញមក មុននឹងចាប់ផ្តេីមរេីបំរះហេីយទាញដៃរបស់ខ្លួនឯងត្រលប់មកវិញ

      ''សាកឈប់ទាក់ទងគ្នា ហេីយពាក្យសន្យាដែលធ្លាប់មានអេាយគ្នាទាំងអស់ ចាត់ទុកថាអត់ដែលបានសន្យាជាមួយគ្នាទៅចុះ បេីដល់ពេលហ្យុងលែងគ្នា ហេីយហ្យុងនៅស្រលាញ់ញ៉ុម ចាំយេីងត្រូវគ្នាវិញ''

      ''ជីសុង...''

      ''ក្រែងហ្យុងចង់បានចឹងអី? នៅជាមួយគ្នាមានន័យអីបេីសូម្បីតែអេាបគ្នាក៏អត់បាន''   ជីសុងងេីបឈរ ហេីយចាប់ផ្តេីមតំលេីងសំលេង

      ''ជីសុង កុំធ្វេីចឹងបានអត់?''   រេនជុនព្យាយាមទាញដៃរបស់ជីសុងអេាយអង្គុយចុះវិញ តែជីសុងក្រវាសដៃរបស់រេនជុនចេញភ្លាម ពេលដែលត្រូវរេនជុនប៉ះបានតែបន្តិច

      ''សំរេចថាចឹងចុះ ហេីយកាតនេះញ៉ុមសងហ្យុងវិញ''   ជីសុងលូកយកកាតសេារបន្ទប់ខនដូរបស់រេនជុនចេញពីក្នុងហេាប៉ៅ ហេីយដាក់ចុះលេីតុ មុននឹងអេានយកកាតាបរបស់ខ្លួនឯងឡេីង ហេីយដេីរចេញពីបន្ទប់ទៅ



      ''ជិះអីមក?''

      ''រថភ្លេីង''   ហេីយជីសុងក៏ដាក់ខ្លួនអង្គុយចុះកន្លែងប្រចាំដែលអាចមេីលឃេីញរេនជុនដេីរចេញពីក្រុមហ៊ុន ទាំងដែលដឹងថាពេលនេះរេនជុនប្រហែលជាកំពុងតែនៅខនដូនៅឡេីយ

      ''...''

      ''ហ្យុងបិទហាងម៉េាងម៉ាន?''

      ''ថី?''

      ''ចង់ទៅផឹក ហ្យុងទៅកំដរតិចបានអត់?''

      ''គ្រប់អាយុនៅនេះ?''

      ''គ្រប់អា៎យ តាំងពីដេីមឆ្នាំ''

      ''...''

      ''...''

      ''កេីតអី?''   ឆេនឡឺសួរឡេីង ជាសំនួរប្រចាំដែលឆេនឡឺតែងតែសួរពេលដែលឃេីញជីសុងមក ព្រោះគ្មានថ្ងៃណាដែលជីសុងមកដេាយទឹកមុខស្រស់ស្រាយនោះទេ

      ''ញ៉ុម... មួយមិត្តភក្តិហ្យុង បែកគ្នាអា៎យណា៎''

      ''ហឺម? តាំងកាល?''

      ''មុនហ្នឹង''

      ''ទឹមជួបគ្នាហេីយហ៎?''

      ''អឺម''   ជីសុងឆ្លេីយ ហេីយងក់ក្បាលតិចៗ

      ''រេនជុនម៉េចអា៎យ?''   ឆេនឡឺសួរឡេីង ព្រោះបារម្ភពីមិត្តភក្តិរបស់ខ្លួន

      ''...''   ជីសុងញញឹមហេីយក្រវីក្បាលតិចៗ មុននឹងអេានមុខចុះ ហេីយយកដៃវាសទឹកភ្នែកដែលស្រក់ចុះមកដេាយល្បឿនលឿនមិនអេានឆេនឡឺឃេីញ

      ''ហេីយជីសុង... ម៉េចអា៎យ?''   ឡេីយតែបារម្ភពីមិត្តភក្តិរបស់ខ្លួន ភ្លេចគិតថាអ្នកដែលអង្គុយចំពោះមុខក៏ខូចចិត្តមិនចាញ់គ្នានោះដែរ

      ''ហឹក...''   ជីសុងព្យាយាមទប់មិនអេាយសំលេងរបស់ខ្លួនឯងលាន់ចេញមក តែឆេនឡឺនៅតែស្តាប់លឺ ទេីបលូកដៃទៅអង្អែលសក់របស់ជីសុងតិចៗ

      ''...''

      ''មិត្តភក្តិហ្យុង... ចិត្តអាក្រក់ខ្លាំងអា៎ដឹងអត់?''

      ''...''

      ''ទាំងដែលធ្លាប់សន្យាគ្នាគ្រប់រឿង តែមិត្តភក្តិហ្យុងធ្វេីអត់បានសូម្បីតែមួយរឿង''

      ''ជីសុង...''

      ''មិត្តភក្តិហ្យុងអត់ដែលយល់ហេ៎ថាញ៉ុមមានអារម្មណ៍ម៉េច... ហ្យុងដឹងអត់? គ្រប់យ៉ាងវាធ្លាប់ជារបស់ញ៉ុម ទាំងហ្យុង ទាំងពេលវេលា ទាំងអីគ្រប់យ៉ាង... វាធ្លាប់ជារបស់ញ៉ុម តែអាលូវវាក្លាយជារបស់អ្នកផ្សេង ហេីយអេាយញ៉ុមធ្វេីម៉េចហ៎?''

      ''ហ្យុងធ្លាប់ប្រាប់ម៉ានដងអា៎យត្រូវអត់?''

      ''...''

      ''ថារេនជុនវាក៏គួរអេាយអាណិតដែរ...''

      ''...''

      ''វាស្រលាញ់ជីសុងខ្លាំងអា៎ដឹងអត់?''

      ''បេីមុនហ្នឹងញ៉ុមប្រហែលជាជឿ តែអាលូវញ៉ុមលែងប្រាកដក្នុងចិត្តអា៎យ''










.
Writer's Note