xxx
''រេន...'' ពេលដែលឃេីញមិត្តភក្តិរបស់ខ្លួនឯងដេីរមក ជុងវូប្រញាប់ងេីបឈរហេីយហៅមិត្តភក្តិរបស់ខ្លួនភ្លាម មុននឹងរៀបសួរនាំរឿងសួនផ្កានៅប៉ារីស ព្រោះរេនជុនឆាតមកប្រាប់ថាម្ចាស់សួនមិនយល់ព្រម
តែមិនទាន់បាននិយាយអីផង រេនជុនក៏និយាយកាត់ភ្លាម
''ណាត់ខាង marketing ប្រជុំពេលព្រឹកបន្ទាន់ ហេីយពេលថ្ងៃណាត់ខាង creative មកផង''
''ថីហ៎?''
''មានរឿងចង់ discuss តិច ហេីយសុំឯកសារ sales ផង''
''ឆ្នាំមុនម៉ាឆ្នាំហេ៎ត្រូវអត់?''
''តាំងពីបេីកក្រុមហ៊ុនមក បេីបានតួរលេខរបស់ក្លិនមួយៗកាន់តែល្អ''
''ម៉េចបានប៉ារីសគួរអេាយខ្លាចដល់ថ្នាក់នេះ?'' ពេលដែលរេនជុនដេីរចូលទៅក្នុងបន្ទប់ធ្វេីការរបស់ខ្លួនឯងបាត់ ជុងវូរអ៊ូចេញមកម្នាក់ឯង មុននឹងប្រញាប់ឆាត line ទៅប្រាប់ប្រធានផ្នែកទាំងពីររឿងប្រជុំ
អៀតតត
''ហេីយនេះ...?'' រេនជុនកាន់ផ្កាកុលាបពណ៌ស 5ទងដែលខ្ជប់ក្រដាសខ្លះ ខ្ជប់ផ្លាស្ទីកខ្លះចំរុះពណ៌គ្នាក្នុងដៃ ហេីយសួរលេខារបស់ខ្លួន
''អ៎! គេយកមកអេាយពេលឯងអត់នៅ''
''រាល់ង៉ៃហ៎?''
''អឺ''
រេនជុនត្រលប់ចូលទៅក្នុងបន្ទប់វិញ មុននឹងលេីកផ្កាទាំងអស់ក្នុងដៃឡេីងមកដាក់ជិតច្រមុះ ហេីយបិទភ្នែកដេាយស្នាមញញឹម
កុក កុក កុក
''ចូលមក''
''ណែស មួយទងទៀត ជីមីនយកឡេីងមកអេាយមិញ''
h
15:01
17:00
read
រេនជុនបេីកឡានចូលទៅចតខាងមុខផ្ទះក្បែរឡានរបស់ហេឆាន់ មុននឹងដេីរចូលទៅខាងក្នុងផ្ទះ ហេីយឃេីញហេឆាន់កំពុងតែរេីឥវ៉ាន់ចេញពីក្នុងថង់ផ្លាស្ទីកដែលទេីបតែទិញមកមុននេះ
''មកវិញអា៎យហ៎?''
''អឺម''
រេនជុនប្លែកចិត្តតិចតួចដែលហេឆាន់ត្រលប់មកដល់ផ្ទះមុន ព្រោះរេនជុននៅធ្វេីថែមម៉េាងតែ 30នាទីតែប៉ុណ្ណោះ តែហេឆាន់ទៅផ្សារទិញម្ហូបហេីយមកដល់ផ្ទះមុនទៀត
''ញាំុមួយកញ្ចប់គ្រាន់អត់?''
''គ្រាន់! មានអីអេាយជួយអត់?'' រេនជុនដាក់ផ្កាដែលអេាបក្នុងដៃចុះលេីតុដែលនៅរវាងសាឡុងនិងទូរទស្សន៍ មុននឹងងេីបឈរដេីរទៅរកថូផ្កាដែលទិញមកលេីកមុន មុនពេលទៅប៉ារីស
''ហ្យុងធ្វេីម៉ាភ្លែតហេីយអា៎យ តែបេីចង់ជួយជួយលាងបន្លែក៏បាន''
''ចឹងហ្យុងធ្វេីម្នាក់ឯងហូវ ខ្ជិលលលល'' រេនជុននិយាយចេញមក ហេីយដេីរទៅដេីរមកហាក់បីដូចជាកំពុងតែរកអ្វីម្យ៉ាង
''រកអី?''
''ថូផ្កាដែលទិញលេីកមុន''
''នោះ!'' ហេឆាន់ចង្អុលទៅកាន់ទូរដែលនៅខាងក្រេាយសាឡុង ហេីយនៅលេីតុនោះមានរបស់មូលៗមួយដុំរុំជុំវិញដេាយក្រដាសកាសែត
''...''
''បានមកទៀតអា៎យហ៎?''
''អឺម''
''...''
''ហ្យុងគិតថាណាគេអ្នកផ្ញេីរមក?''
''ដឹងអី មានណាគេខ្លះដឹងថារេនជុនចូលចិត្តផ្កាកុលាបពណ៌ស''
''មានណាគេដឹងខ្លះ...'' រេនជុនមិនបានឆ្លេីយនឹងសំនួររបស់ហេឆាន់ តែរអ៊ូស្ងាត់ៗម្នាក់ឯងជំនួសវិញ មុននឹងដេីរទៅយកថូផ្កាឡេីងមកហែកក្រដាសកាសែតចេញ ហេីយដេីរទៅដាក់ទឹក
រេនជុនដាក់ថូផ្កាចុះលេីតុកញ្ចក់ មុននឹងចាប់ផ្តេីមដេីរទៅៗម្តងទៀត ធ្វេីអេាយហេឆាន់អត់មិនបាននឹងសួរឡេីងជាេលីកទី 2
''រកអី?''
''កន្ត្រៃ ហ្យុងមានកន្ត្រៃអត់?''
''មាននៅលេី''
''អ៎''
''នៅក្នុងថតតុធ្វេីការហ្យុង ថតខាងស្តាំលេីគេ''
''ចូលទៅបានហ៎?''
''ហេតុអីបានអត់បាន?''
ពេលដែលលឺហេឆាន់និយាយបែបនេះ រេនជុនក៏ដេីរឡេីងជណ្តេីរទៅជាន់ទី 2 មុននឹងបេីកទ្វារបន្ទប់ដែលនៅជាប់ជណ្តេីរខាងស្តាំដៃ ហេីយចូលទៅខាងក្នុង
ដេាយសារតែទេីបតែរេីមកនៅទេីបធ្វេីអេាយក្នុងបន្ទប់នេះមិនបានមានរបស់អីច្រេីន ក្រៅពីតុធ្វេីការ និងទូរដាក់សៀវភៅមួយ នៅលេីជណ្ជាំងគ្មានស៊ុមរូបថត គ្មានអីទាំងអស់ រេនជុនដេីរទៅបេីកថតតុតាមដែលហេឆាន់ប្រាប់ មុននឹងឃេីញមានកន្ត្រៃដែលខ្លួនឯងចង់បាន
''ហ្យុង អានេះកាត់ហេីយវាជាប់ស្អិតៗអា៎យណា៎''
''អឺម អត់អីហេ៎ ប្រេីហូវ''
ពេលដែលទទួលបានការអនុញ្ញាត រេនជុនក៏ប្រេីកន្ត្រៃដែលបានមក កាត់ទងផ្កាកុលាប កន្លែងដែលឡេីងពណ៌ត្នេាតតិចៗចេញ មុននឹងរៀបចូលទៅក្នុងថូផ្កាម្តងមួយៗ ដេាយហេឆាន់កំពុងតែឈរធ្វេីមីហិរដែលរេនជុនកម្ម៉ង់
''ចូលចិត្តហ៎?''
''អឺម អត់ដែលមានណាគេអេាយផ្កាហេ៎''
ពេលដែលរៀបបានផ្កាដែលខ្លួនឯងពេញចិត្តហេីយ រេនជុនក៏ញញឹមចេញមក មុននឹងយកថូផ្កាទៅដាក់លេីតុជិតទូរទស្សន៍ ឈរមេីលមួយសន្ទុះក៏យកទៅដាក់លេីតុកញ្ចក់ខាងមុខសាឡុងវិញ ទីបំផុតក៏លេីកវាឡេីងយកទៅដាក់លេីតុញាំុបាយ
មានអារម្មណ៍ថាទូលាយៗដល់អា៎យ ចាំរកទិញអីយកមកដាក់ថែម
គិតហេីយរេនជុនក៏ប្រមូលក្រដាសក្រសែត និងកំទិចទងផ្កាយកទៅចេាលក្នុងធុងសំរាម មុននឹងងាកទៅជួយយកកញ្ចប់មី និងកញ្ចប់សំរាមផ្សេងៗពីលេីខេានតឺទៅចេាលអេាយផង
''ហ្យុងញាំុកេីតអត់នេះ?''
''សាក''
''អត់ដែលញាំុហេ៎ហ៎?''
''គ្រាន់តែឃេីញមាន់ផ្លំភ្លេីង ខ្លាចអា៎យ''
''ហា៎ស? អាហ្នឹងមាន់ហ៎?''
''មានចំពុះមែនមាន់ហេ៎ហ៎?''
''ស្មានតែមនុស្ស''
''ហា៎ស?''
''...''
''...''
''សាកញាំុហូវ មិនហិរដល់ថ្នាក់ហ្នឹងហេ៎'' និយាយហេីយក៏ដេីរទៅយកកែវមកចាក់ទឹកកូកាហេីយញាំុ
ហេឆាន់ក្រឡេកទៅមេីលបន្តិច រៀបហាមាត់ថាអេាយហេីយ ដែលញាំុទឹកក្រូចពេលពោះទទេរបែបនេះ តែក៏ជ្រេីសរេីសមិននិយាយចេញទៅ ហេីយញញឹមចេញមកតិចៗជំនួស ពេលដែលឃេីញទឹកមុខមានសេចក្តីសុខរបស់រេនជុន
ញាំុតែរបស់អត់ប្រយេាជន៍ចំពោះសុខភាព
ក្រេាយពេលរង់ចាំអេាយមី 3កញ្ចប់ទន់ហេីយ ហេឆាន់ក៏ប្រេីចង្កិះកៀបមីដាក់ចូលក្នុងទឹកក្រហមៗដែលត្រៀមហេីយមុននេះ មុននឹងច្របល់វាអេាយចូលគ្នាដេាយមិនភ្លេចដាក់ផ្សិតម្ចុល fish cake និងឈីសស្ទីកដែលហាន់ជាចំនិតៗហេីយចូលទៅ ពេលដែលច្របល់គ្រប់យ៉ាងអេាយចូលជាតិហេីយ ហេឆាន់ហែកឈីសបន្ទះដាក់ពីលេី ដេាយមិនភ្លេចរេាយល្ងរ និងសារាយពីលេី
រេនជុនសំលឹងមេីលមីហិរចំពោះមុខដេាយខ្សែភ្នែកមានពន្លឺ មីហិរដែលដាក់គ្រប់គ្រឿងបែបនេះ បេីមិនទៅហាងញាំុគឺមិនងាយបានញាំុនៅផ្ទះបែបនេះនោះទេ បេីអេាយធ្វេីខ្លួនឯងគឺខ្ជិលទិញគ្រឿងគ្រូវ ខ្ជិលធ្វេី តែនេះហេឆាន់ធ្វេីអេាយគ្រប់ទាំងអស់
រេនជុនដេីរទៅយកកែវមួយទៀតមកចាក់ទឹកកូកា មុននឹងដាក់ទៅជិតខ្លួនរបស់ហេឆាន់ ហេីយចាប់ផ្តេីមញាំុ
លេីកទីមួយដែលញាំុមីហិរដាក់ផ្សិតម្ជុល តែរសជាតិឆ្ងាញលេីសពីការគិតទៀត
''ញាំុកេីតអត់?''
''កេីត'' ហេឆាន់និយាយចេញមក ដេាយដៃម្ខាងកាន់ក្រដាសជូតទឹកភ្នែកបណ្តេីរ ជូតទឹកសំបេារបណ្តេីរ
ហិរ...
''ហាាា! ហាាា!'' ពេលដែលដាក់មីមួយម៉ាត់ចូលមាត់ហេីយ ហេឆាន់ប្រញាប់ទំពារហេីយលេបចូល មុននឹងលេីកទឹកក្រូចញាំុ ហេីយហាមាត់បញ្ចេញខ្យល់ក្តៅក្នុងមាត់ចេញមក
''ហេីយអេាយទិញកាបូណារ៉ាមក ម៉េចមិនទិញ?''
''ហឺ!! ហាាា!''
''...''
''ហាា!''
''...'' រេនជុនលួចសេីចចេញមកពេលដែលឃេីញបបូរមាត់របស់ហេឆាន់ចាប់ផ្តេីមឡេីងក្រហម ហេីយហេីមតិចៗ មុននឹងលូកដៃទៅយកទឹកក្រូចហេីយចាក់ចូលកែវរបស់ហេឆាន់អេាយ ពេលដែលឃេីញថាពេលនេះវាទទេរស្អាត
''រេន... ជុន...''
''ហឺម?''
''ចង់ថា... ហាា! ហាា!''
''...''
''សួនផ្កានៅបារីស... ហាា! កុំទាន់អាលយល់ព្រមជាមួយគេហា៎''
''ហឺម? ម៉េចបានសុខៗនិយាយរឿងហ្នឹង?''
''មានណា៎ គ្រាន់ប្រាប់...''
''ង៉ៃនេះប្រជុំមួយ team ហេីយអា៎យ យេាបល់ភាគច្រេីនចង់អេាយទុក image ចាស់''
''... អឺម...''
''តែគ្រប់គ្នាយល់ស្របរឿងឡេីងថ្លៃ ហេីយបេីចង់ធ្វេីជា special collection រឹតតែគួរអេាយចាប់អារម្មណ៍ទៀត របៀប limited អីចឹងអា៎''
''អឺម'' ហេតុអីនិយាយបានវែងៗហេីយអត់ដកដង្ហេីមញាប់? សុំសរសេីរហ្មង
''តែពិបាកត្រង់ថាក្រុមហ៊ុនអត់ដែលដូរឌីហ្សាញ ហេីយបង្កេីតក្លិនថ្មីហេ៎ ចឹងហេីយត្រូវការពេលយូរតិច... ហេីយណាមួយញ៉ុមអត់សូវដឹងរឿងទៀត ផ្នែក creative ក៏អត់គ្រប់មនុស្សទៀត''
''ចង់បាន planner អត់?''
''planner?''
''អឺម general planner''
''ធ្វេីអីខ្លះហ៎?''
''ធ្វេីគ្រប់ទាំងអស់ ទាំង strategy... ថាត្រូវធ្វេីម៉េចបានក្រុមហ៊ុនលូតលាស់... trend ណាកំពុងពេញនិយម... គេាលដៅរបស់ទំនិញ... ខាង media ក៏គេធ្វេីអេាយដែរ... បង្កេីត ads ធ្វេី banner ធ្វេី poster... ធ្វេី website អេាយ... ហេីយបេីចង់ធ្វេី limited collection ហ្នឹង... គេធ្វេីប្រូជេកអេាយ ថាធ្វេីម៉ានខែ ធ្វេីខែណាល្អ ខែណាគួរធ្វេីអី ហេីយបេីខាងឌីហ្សាញ រៀងពិបាកតិច ព្រោះគេអត់សូវជំនាញខាងហ្នឹង ណាមួយខុស industryគ្នាទៀត'' ហេឆាន់និយាយយឺតៗ ពេលខ្លះឈប់ពាក់កណ្តាលឃ្លា ហេីយដកដង្ហេីមញាប់ លេីកទឹកមកញាំុ
''ថ្លៃអត់?''
''ហ្វ្រី''
''ហា៎ស?''
''ចាំយកពីក្រុមហ៊ុនហ្យុងទៅ''
''ម៉េចបាន?''
''បាន''
''តែ...''
''ហាមបដិសេធ កំពុងហិរផង''
ហេឆាន់ជ្រួញចញ្ចេីមបន្តិច មុននឹងលេីកកែវទឹកក្រូចអ៊កជាលេីកចុងក្រេាយ ព្រោះអស់ពីដបហេីយ មុននឹងដាក់ចង្កិះចុះលេីចាន ហេីយហូតក្រដាសមកជូតមាត់
''ឈប់ញាំុអា៎យហ៎?''
''អឺម ញាំុអស់អត់?''
''អស់! កុំភ័យ'' រេនជុនខិតចានមីដែលនៅសល់ជាងពាក់កណ្តាលមកដាក់ជិតខ្លួន មុននឹងចាប់ផ្តេីមកៀបមីរដាក់ចូលមាត់របស់ខ្លួន
ទឹកក្រហមៗដែលប្រឡាក់ជុំវិញមាត់របស់រេនជុនធ្វេីអេាយហេឆាន់ញញឹមចេញមក មុននឹងខិតក្រដាសទៅជិតអេាយ
គួរអេាយស្រលាញ់...
តែឆ្ងល់ថា...
អត់ហិរហេ៎ហ៎?
សរសេរហេីយឃ្លានមីដែរ តែអត់មានអ្នកធ្វេីអេាយញាំុ T___T
