Sunday, November 30, 2025

☆☆ កុលាបនៃស្នេហ៍ Ep29


xxix



ហេឆាន់ដេីរចុះពីលេីឡាន ដែលចតខាងមុខអូតែលរបស់ខ្លួន មុននឹងសំដៅទៅកាន់បេការីរបស់អូតែលភ្លាម កន្លែងញាំុអីរបស់អូតែលចែកចេញពីជាកន្លែងគឺភេាជនីយដ្ឋានដែលលក់ម្ហូបអឺរ៉ុប និងបេការីដែលលក់កាហ្វេ និងភេជ្ជៈ មានជា workspace អេាយអង្គុយធ្វេីការបាន ហេីយហេឆាន់គិតថារេនជុនប្រាកដជានៅក្នុងនេះហេីយ

គ្រាន់តែចូលមកដល់ខាងក្នុងហេឆាន់ក៏ឃេីញអ្នកដែលខ្លួនកំពុងរកភ្លាម ដេាយមិនបាច់រកមេីលយូរ ទោះបីជាពេលនេះរេនជុនកំពុងតែអង្គុយបែរខ្នងដាក់ក៏ដេាយ

ហេឆាន់ដាក់ខ្លួនអង្គុយលេីកៅអីឈេីទល់មុខរេនជុន អេានមេីលនំខេក 2ដុំ ហេីយនិងកាហ្វេមួយកែវនៅលេីតុបន្តិច មុននឹងងេីបមុខឡេីងមេីលមុខអ្នកដែលអង្គុយចំពោះមុខវិញ

      ''ហេីយអា៎យហ៎?''

      ''អឺម''

      ''លឿនមែស?''

      ''មានរឿងនិយាយតែម៉ាភ្លេតហេ៎ ម៉េចអា៎យឆ្ងាញ់អត់?''

      ''...''   រេនជុនចង្អុលនំខេកនិងកាហ្វេលេីតុ មុននឹងលេីកចញ្ចេីមសួរ

      ''...''   ហេឆាន់ងក់ក្បាល

      ''អឺម ហ្យុងញាំុអត់?''

      ''អត់ហេ៎ ញាំុហូវ''

      ''ជួយញាំុតិច''   រេនជុនពេបមាត់ ហេីយសំលឹងហេឆាន់ដេាយខ្សែភ្នែកអង្វរក

      ''ញាំុអត់អស់ហ៎?''

      ''...''   រេនជុនងក់ក្បាល

      ''អូខេ''   ហេីយហេឆាន់ក៏ចាត់ការនំខេកដែលនៅសល់ពាក់កណ្តាលទាំង 2មុខ

រេនជុនកម្ម៉ង់ strawberry tart ហេីយនិង opera ដែលមេីលទៅគួរអេាយចង់ញាំុជាងគេនៅក្នុងទូរ ទោះជាមេីលទៅគួរអេាយចង់ញាំុទាំងអស់ក៏ដេាយ បេីបាននៅអូតែលនេះ រេនជុនប្រាកដជាកម្ម៉ង់មួយថ្ងៃមួយមុខមកញាំុអេាយបានគ្រប់មុខហ្មង

សូម្បីតែភេសជ្ជៈក៏មេីលទៅទំណងគ្រប់មុខដែរ តែមូលហេតុដែលរេនជុនរេីសកាហ្វេព្រោះខ្លាចញាំុនំខេកផ្អែមហេីយ ថែមទឹកផ្អែមទៀត ធ្វេីអេាយញាំុលែងចូល តែទីបំផុតនៅតែញាំុមិនអស់ដដែល

      ''នៅនេះសំបូរ menu ស្ត្របេរីអា៎ណ៎''

      ''អឺម ជាប់នេះមានសួនស្ត្របេរី''

      ''មែនហ៎? ទៅមេីលបានអត់?''

      ''ថ្ងៃព្រហស្បតិ៍គេអត់បេីកហេ៎''

      ''ម៉េចចឹង?''   រេនជុនចាប់ផ្តេីមធ្វេីមុខរករឿងពេលដែលបានលឺអ្វីដែលមិនត្រូវចិត្ត

      ''ចាំង៉ៃក្រេាយហ្យុងនាំទៅ''

      ''...''   ថ្ងៃក្រេាយទៀតអា៎យហ៎?

ថ្ងៃក្រេាយមិនដឹងថាបានមកជាមួយគ្នារឺក៏អត់ផង

      ''ង៉ៃក្រេាយសាកកម្ម៉ង់ french strawberry cake មេីល signature របស់ហាង ហេីយមាន latte art សាកកម្ម៉ង់រូបគេ គេធ្វេីអេាយអា៎យ''

      ''មែនហ៎?''

      ''គេធ្វេីរូបឆ្មាគួរអេាយស្រលាញ់អា៎''

      ''ម៉េចបានហ្យុងមិនព្រមប្រាប់តាំងពីមុននេះ''

      ''អាលូវចង់បានរូបអី ហ្យុងកម្ម៉ង់អេាយ''

      ''រូប moomin!''



ក្រេាយពេលញាំុកាហ្វេដែលរេនជុនជាអ្នកកម្ម៉ង់ហេីយ ហេឆាន់ក៏នាំរេនជុនឡេីងទៅជាន់ទី 6ដែលជាជាន់លេីគេបង្អស់ដេីម្បីមេីលទេសភាពជុំវិញ តែពេលមកដល់ទេីបដឹងថាហេតុអីបានជាគ្មានអ្នកណាឡេីងមកសោះ ព្រោះអាកាសធាតុដែលក្តៅខ្លាំងមែនទែនចង់រលាកស្បែក រេនជុនដេីរទៅកាន់បង្កាន់ដៃមុននឹងសំលឹងមេីលជុំវិញ ហេីយយកទូរស័ព្ទឡេីងមកថតរូបជុំវិញជាច្រេីនប៉ុស មុននឹងក្រឡេកទៅឃេីញសួនដែលនៅជាប់នេះ

រេាងធំមួយដែលមានដំបូលពណ៌សនោះ ប្រហែលជាចំការស្ត្របេរីដែលហ្យុងនិយាយដល់មុននេះហេីយ នៅជុំវិញនោះគឺជាសួនផ្កាដែលមានទំហំធំដាច់កន្ទុយភ្នែក មេីលពីលេីនេះទៅឃេីញពណ៌ស្វាយក្រម៉ៅជាច្រេីនកន្លែង មុននឹងឃេីញមានវាលដាំផ្កាឈូករ័ត្នពណ៌លឿងស្អាតខ្លាំងមែនទែន ទោះបីជាខែនេះហួសរដូវផ្កាឈូករ័ត្នហេីយក៏ដេាយ

      ''បេីមកចុងខែ 5 ដេីមខែ 6នឹងស្អាតជាងនេះទៀត''

      ''ហឺម?''

      ''ឡាវេនឌី ដេសុីពណ៌ស្វាយ ហេីយ អាយរីស ពុងពេញរីកអា៎យ''

      ''មែនហ៎???''

      ''អឺម''

      ''ឆ្នាំក្រេាយនាំមកបានអត់?''

      ''...''   ហេឆាន់ញញឹមចេញមកពេលដែលរេនជុននិយាយបែបនេះ តែក៏មិនបានងក់ក្បាលឆ្លេីយតបអី ព្រោះរេនជុនងាកទៅមេីលទេសភាពចំពោះមុខបាត់ទៅហេីយ

បេីឆ្នាំក្រេាយនៅជាមួយគ្នាដល់ពេលនោះ ចាំនាំមកមេីលសួនពណ៌ស្វាយ



កុក កុក កុក
កុក កុក កុក
អៀតតត

      ''???''

      ''សុំចូលទៅបានអត់?''

      ''ហ្យុងមានការអី?''

      ''ធ្វេី presentation''

      ''ហា៎ស?''

      ''ប្រូជេក la en vie rose''   ហេឆាន់និយាយហេីយលេីកលេបថបក្នុងដៃអេាយរេនជុនមេីល ទេីបរេនជុនដកដង្ហេីមធំហេីយខិតចេញពីមាត់ទ្វារ ដេីម្បីអេាយហេឆាន់ចូលទៅខាងក្នុង

ហេឆាន់ដាក់ខ្លួនអង្គុយលេីសាឡុងមុននឹងងាកមេីលជុំវិញ នៅកៀនគ្រែមានវ៉ាឡីរបស់រេនជុនដែលរៀបចំឥវ៉ាន់សំរាប់ទៅវិញស្អែករួចរាល់ហេីយ ខុសពីបន្ទប់របស់ហេឆាន់ដែលនៅមានឥវ៉ាន់និងសំលៀកបំពាក់ដាក់ពេញបន្ទប់ទាំងអស់

ចាំស្អែកចាំរៀប -_-

រេនជុនព័ទ្ធដៃចូលគ្នា ដេីរទៅអង្គុយលេីសាឡុងទល់មុខហេឆាន់ មុននឹងសំឡឹងមេីលហេឆាន់កំពុងតែ scroll លេីលេបថបទៅមកៗរហូតដល់ភ្លឹក មុននឹង...

ទឹង! ទឹង!

      ''អូយ ភ្ញាក់អេាយព្រេីត!''   រេនជុនស្រែកអេាយពេលដែលហេឆាន់បេីក slideshow ក្នុង powerpoint ធ្វេីអេាយលឺសំលេង effect ចេញមក

      ''ហឹស ជាដំបូងនេះគឺជាប្រភេទរបស់ទឹកអប់ ដឹងអា៎យត្រូវអត់?''   ហេឆាន់សេីចចេញមកបន្តិច មុននឹងបែរលេបថបទៅអេាយរេនជុនមេីល ដេាយខ្លួនឯងមិនចាំបាច់មេីលអេក្រង់សូម្បីតែបន្តិច

      ''អឺម''   រេនជុនងក់ក្បាល

      ''ទឹកអប់អាលូវមាន concentration ម៉ានភាគរយ?''

      ''កណ្តាល eau de toilette''

      ''ចឹងសាក renewal ថែម concentration ធ្វេីជា eau de parfum ហេីយលក់តំលៃថ្លៃជាងអាឡូវ ព្រោះថែមគុណភាព''

      ''...''

      ''ហេីយពេលទឹកអប់ចាស់អស់ស្តុកចាំ discontinued ហេីយលក់តា៎អាថ្មីបានអា៎យ''

      ''...''

      ''ណាមួយ brand រេនជុនអត់ដែល re-new តាំងពីបេីកមក សាកធ្វេីអីថ្មីៗម្តងម៉េចដែរ? អានេះគ្រាន់តែជា idea របស់ហ្យុងហេ៎ មែនអេាយធ្វេីតាមទាំងអស់ហេ៎ ចុងក្រេាយសំខាន់លេីការសំរេចចិត្តរបស់រេនជុន''

      ''renewal ហេីយអ្នកដែលចាំ image និង signature ចាស់ៗធ្វេីម៉េចហូវ?''

      ''មានមួយទៀតគឺ keep the old image និង signature នៅដដែល អេាយវានៅតែជា classic និង original scent ដដែល តែត្រូវឡេីងថ្លៃ''

      ''...''

      ''ដឹងថាអត់ចង់ឡេីងថ្លៃ តែយេីងរកសុី យេីងត្រូវចំនេញ បេីអត់ធ្វេីក្រុមហ៊ុនរេនជុនក៏អត់អាចទៅមុខបានដែរ អានេះយេីងត្រូវ blend តាមសភាពការ ឆ្លៀតឱកាសធ្វេី marketing plan ផង ទិញអាឡូវនឹងបានតំលៃចាស់ ព្រោះមួយរយៈខាងមុខ ចាំកំណត់ពេលវេលាតាមក្រេាយ ហេីយថានឹងឡេីងថ្លៃ ប្រាកដជាមានអ្នកប្រញាប់ទិញទុក មួយរយៈនេះធ្វេី sales បានច្រេីនអា៎យ''

      ''ហេីយចុះបេីលក់បានតែមួយរយៈនេះ ហេីយដល់ពេលឡេីងថ្លៃអត់មានអ្នកទិញ?''

      ''it's a business, you need to take the risk''

      ''...''   ពេលឃេីញរេនជុនដកដង្ហេីមធំ ហេីយចាប់ផ្តេីមពេបមាត់តិចៗ ហេឆាន់ប្រញាប់រកនឹកពាក្យនឹងត្រូវនិយាយបន្ទាប់ភ្លាម

ពេលធ្វេី presentation ជាមួយភ្ញៀវ មិនដែលត្រូវមកអង្គុយគិតដល់ថ្នាក់នេះហេ៎នៀកកក

      ''ថែម plan មួយទៀតពីលេីនេះ ចេញជា limited edition បង្កេីតក្លិនថ្មី ដូរឌីហ្សាញតិចតួចតាម collection''

      ''ហេីយវាខុសពីចេញក្លិនថ្មីត្រង់ណា?''

      ''ចេញក្លិនថ្មី វានៅក្នុុង collection ធម្មតា វាអត់មានអារម្មណ៍ពិសេសថាអានេះទិញនៅពេល limited edition ហេីយណាមួយអាចទិញពេលណាក៏បាន limited edition ចំនួនមានកំណត់ បេីអត់ប្រញាប់ទិញអាឡូវ លែងមានទៀតអា៎យ''

      ''ហេីយចុះបេីភ្ញៀវអត់ចូលចិត្តការផ្លាស់ប្តូរ?''

      ''ណាគេអត់ចូលចិត្តរបស់ថ្មីៗ? កាន់តែមានដីហ្សាញស្អាតៗប្លែកៗ ហេីយមានក្លិនថ្មីៗ កាន់តែមានអ្នកចាប់អារម្មណ៍ទៀត ខ្វះអីអ្នកចូលចិត្តសន្សំទឹកអប់ ហេីយធ្វេីជា decoration តា៎ package ស្អាតនឹងមានពួក influencer ថតផូសពេញ tik tok ig ប៉ុណ្ណឹងបាន free promote តាម online ទៀត''

      ''និយាយស្រួលអា៎ ពេលធ្វេីបានដឹងពិបាក''

      ''បេីធ្វេីក៏ស្រួលគេនាំគ្នាធ្វេីគ្រប់គ្នាអា៎យ គេចាំមាន ceo ធ្វេីអីហឺម?''

      ''ហេីយធ្វេី collection ថ្មី បានផ្កាមកពីណា?''

      ''...''​   ពេលដែលឃេីញហេឆាន់ស្ងាត់ទៅ រេនជុនក៏ដកដង្ហេីមធំចេញមកម្តងទៀត

     ​ ''ឃេីញអត់? ទោះម៉េចក៏ត្រូវទៅនិយាយជាមួយម្ចាស់សួនដដែល ទោះម៉េចក៏ត្រូវយល់ព្រមនឹង 40%ហ្នឹង!''

      ''...''   រេនជុនដកដង្ហេីមធំទៀត

      ''ហឺមមម អូខេ next slide''

      ''អស់អា៎យ''

      ''ហា៎ស?''

      ''មានតែមួយរូបហ្នឹង ចង់បានអត់? ចាំផ្ញេីតាម line អេាយ''

      ''ហេីយយកលេបថបមកធ្វេី powerpoint ឡេីងធំដំ ដាក់អា sound effect ឡេីងភ្ញាក់ សំរេចថាមានតែ slide មួយហេ៎ហ៎? ហ្យុងទំនេរមែន?''

      ''មកពីរវល់ហ្នឹងអា៎យ បានធ្វេីបានតែ slide មួយ ខំធ្វេី research ឡេីងដល់យប់កណ្តាលអាធ្រៀត''

      ''ធ្វេី research ហេីយរករូបមួយហ្នឹងម៉ានម៉េាង?''

      ''10 នាទី''

      ''...''   ហេឆាន់សេីចចេញមកពេលដែលឃេីញរេនជុនសំលឹងឡេីងលេី ហេីយធ្វេីមុខក្រញ៉ូវ មុននឹងដេីរត្រលប់ទៅលេីគ្រែវិញ ហេីយដាក់ខ្លួនអង្គុយ

ហេឆាន់ទាញលេបថបដែលនៅលេីតុចំពោះមុខបិទ ហេីយដោះស្លីបពេីរចេញ មុននឹងលេីកជេីងឡេីងដាក់លេីសាឡុង ហេីយសណ្តូកជេីងគេង ដេាយមិនភ្លេចទាញខ្នេីយលេីសាឡុងមកអេាប

      ''ហ្យុង?''

      ''...''

      ''ហ្យុង?''

      ''...''

      ''មិនបាច់ធ្វេីពុតហេ៎ ទៅគេងក្នុងបន្ទប់ហ្យុងវិញអេាយលឿនហូវ''

      ''ហ្យុងងងុយគេងអា៎យ ងេីបលែងរួចអា៎យ''

      ''ហ្យុងងងង!!!!''

      ''...''

      ''គេងលេីពូកស្រួលបួលមិនចូលចិត្តហេ៎ ចង់តែមកគេងកន្លែងលំបាក''




jisungpark

15:12

              jisungpark liked your story



              jisungpark liked your story


              jisungpark liked your story










.
Writer's Note