Sunday, November 23, 2025

☆☆ កុលាបនៃស្នេហ៍ Ep28


xxviii



      ''plan ង៉ៃហ្នឹងអីគេខ្លះ?''   ហេឆាន់សួរឡេីងពេលដែលកំពុងជិះតាក់សុីចេញពីអូតែលបានមួយសន្ទុះ

      ''ទៅនិយាយជាមួយម្ចាស់សួន ហេីយបេីសល់ម៉េាង ទៅរកមេីលសួនផ្សេងៗ''

      ''អូខេ''

ក្រេាយពេលជិះតាក់សុីជិតមួយម៉េាង ទាំងពីរនាក់ក៏បានធ្វេីដំណេីរមកដល់សួនផ្កាមួយនៅជាយក្រុងប៉ារីស នៅខាងមុខមានរបងពណ៌សជុំវិញ មានស្មៅដុះចេញពីដីខាងក្នុងរបងចេញមកក្រៅ ហេីយនៅច្រកចូលមានផ្លាកសរសេរជាភាសាអង់គ្លេស

'the rose garden of paris'

ហេឆាន់ដេីរតាមរេនជុនចូលទៅខាងក្នុង មុននឹងឃេីញមានផ្ទះឈេីមួយខ្នងមិនធំប៉ុន្មាន នៅខាងក្រេាយផ្ទះនោះមានរេាងដាំផ្កាខ្នាតធំ ធំខ្លាំងមែនទែនរហូតដល់ហេឆាន់ជុំវិញភ្លឹកមួយសន្ទុះ ងាកមកវិញក៏បាត់រេនជុនទៅហេីយ ទេីបហេឆាន់ប្រញាប់ដេីរចូលទៅខាងក្នុងផ្ទះឈេីនោះ ដែលមានទ្វារបេីកចំហរបន្តិចទុកអេាយ

      ''Hello Ms. Green''

      ''Hello Mr. Huang''   និយាយហេីយមនុស្សស្រីដែលមេីលទៅអាយុពី 25ដល់ 30ឆ្នាំងក់ក្បាលដាក់រេនជុនបន្តិច មុននឹងដេីរចូលទៅខាងក្នុងបាត់ មួយសន្ទុះក៏ដេីរចេញមកវិញព្រមជាមួយមនុស្សប្រុសម្នាក់ដែលមានវ័យចំណាស់គួរសម មានសំបុរសខ្លាំងមែនទែន មានកែវភ្នែកពណ៌បៃតងចាស់ សក់ពណ៌ស មានពុកមាត់តិចៗ

ទឹកមុខដែលកាចមិនញញឹមញញែមនោះធ្វេីអេាយរេនជុនលួចលេបទឹកមាត់បន្តិច មុននឹងដាក់ខ្លួនអង្គុយចុះលេីកៅអីទល់មុខគាត់ ពេលដែលគាត់លាដៃអនុញ្ញាតអេាយអង្គុយ

      ''Hello Mr. Green, nice to see you again''

      ''Bonjour Mr. Huang''

      ''Ah.. Emm.. I've come up with another plan, can you please think about it again?''

ពេលដែលរេនជុននិយាយហេីយ មនុស្សស្រីមុននេះក៏ងាកទៅនិយាយភាសាបារាំងដាក់មនុស្សប្រុសវ័យចំណាស់ម្នាក់នោះ ហេីយគាត់ក៏បេីកមេីលសឺមីដែលរេនជុនដាក់លេីតុ មុននឹងធ្វេីមុខគិតមួយសន្ទុះ

      ''He said even if you raise the price by 15% and increase your order by 50%, we still couldn't make profit out of it''

      ''We couldn't make any profit too, if we raise it to 40%''

      ''He said that's your business''

      ''Please... this is our signature scent, we can't discontinue it''

      ''He said he doesn't care if you buy 50% more or whatever, if you don't make it to 40%, we are selling it anymore''

រេនជុននៅស្ងៀមមិនបានឆ្លេីយតប ទេីបមនុស្សចាស់ម្នាក់នោះរុញសឺមីត្រលប់មកវិញ មុននឹងងេីបឈរ ហេីយនិយាយចេញមកជាលេីកចុងក្រេាយមុននឹងដេីរចេញទៅ

      ''He said this is the last time that he is going to talk with you, if you don't agree, don't come here again''

រេនជុនអេានមុខចុះ លូកដៃយកសឺមីមកកាន់ជាប់ ហេឆាន់លូកដៃទៅអង្អែលខ្នងរបស់រេនជុនតិចៗ មុននឹងយកសឺមីពីក្នុងដៃរបស់រេនជុនមកកាន់អេាយ

      ''I'm sorry I can't help neither''

      ''Thanks តោះ''   ពេលដែលឃេីញរេនជុនស្ងាត់ទៅ ហេឆាន់ក៏និយាយអរគុណមនុស្សស្រីម្នាក់នោះជំនួស មុននឹងងេីបឈរ ហេីយទាញដៃរបស់រេនជុនអេាយងេីបឈរតាម



      ''ហ្យុងថា...''

      ''...''

      ''ញ៉ុមគួរគិតម៉េច?''

      ''...''

      ''ទៅរកសួនផ្សេងហ៎?''

      ''អឺម បេីរកកន្លែងផ្សេងបាន រកកន្លែងផ្សេង''

      ''សួននេះជាសួនផ្កាកុលាបដែលធំជាងគេក្នុងប្រទេសនេះ''

      ''...''

      ''បេីរកកន្លែងផ្សេងអាចរកបានតំលៃដូចដេីមអត់? ហេីយរកម៉ានកន្លែងបានបានចំនួនដូចអាលូវ?''

      ''...''

      ''signature scent របស់ la en vie rose គឺជាក្លិនដំបូងរបស់ brand ប៉ាឆ្នៃក្លិនហ្នឹងដេាយសារម៉ាក់ចូលចិត្តផ្កាកុលាបពណ៌ស ចឹងហេីយបាន signature scent មានក្លិន pure white rose ម៉ាក់ចូលចិត្តក្លិននេះខ្លាំងមែនទែន''

      ''...''

      ''ពេលហ្នឹងប៉ាមកប៉ារីសហេីយខំរករូបមន្តឡេីងរាប់ឆ្នាំទំរាំបានក្លិននេះមក''

      ''គង់តែមានដំណោះស្រាយហេ៎ មិនបាច់គិតច្រេីនហេ៎''

      ''...''

      ''ឃ្លានអត់?''

      ''...''   រេនជុនមិនឆ្លេីយតែក្រវីក្បាលជំនួស

      ''ដេីរទៅរកហាងបេការី រឺក៏ហាងកាហ្វេជិតៗហ្នឹង ហេីយញាំុ croissant ឆ្ងាញ់ៗសិន ហេីយចាំគិតទៀត''   ហេឆាន់និយាយឡេីង មុននឹងលូកដៃទៅយកកាបូបពីដៃរបស់រេនជុនមកកាន់ ហេីយប្រេីដៃម្ខាងទៀតចាប់កដៃរបស់រេនជុនអេាយដេីរតាម



ក្រេាយពេលនាំគ្នាដេីរទៅរកហាងកាហ្វេហេីយ រេនជុនបានរូបថតជាច្រេីនរូបដែលហេឆាន់ថតអេាយ ធម្មតារេនជុនមិនមែនជាមនុស្សដែលចូលចិត្តថតរូបអីណាស់ណានោះទេ តែដេាយសារតែហេឆាន់ចូលចិត្តសួររហូតថាថតរូបអត់ ហ្យុងថតអេាយ ហេីយរេនជុនចេះតែស្តាយថាមកដល់ហេីយ បានរូបថតខ្លះទុកផូសក្នុង ig ក៏ម្យ៉ាងដែរ

croissant ដែលធំក្លិនប៊ឺរ រួមជាមួយក្លិនឆ្ងុយរបស់កាហ្វេធ្វេីអេាយរេនជុនភ្លេចរឿងដែលកេីតឡេីងព្រឹកមិញអេាយឆឹង រហូតដល់ហេឆាន់សួរថាទៅណាទៀត ទេីបរេនជុននឹកឃេីញថាពេលនេះមិនមែនជាពេលដែលមកអង្គុយញាំុកាហ្វេថតរូបលេងបែបនេះនោះទេ

ទឹកមុខរបស់រេនជុនធ្លាក់ចុះភ្លាម មុននឹងយកសឺមីក្នុងកាបូបមកបេីកមេីលសួនផ្កាដែលរេនជុន list ទុកថានឹងទៅនិយាយជាមួយគេ



      ''មិនបាច់គិតច្រេីនហេ៎ បេីនៅចង់ទៅទៀត ស្អែកចាំទៅបន្ត''   ក្រេាយពេលញាំុអាហារពេលយប់ហេីយ ហេឆាន់ក៏បបួលរេនជុនចេញទៅដេីរលេងនៅសួរច្បារជិតៗ

      ''ហឺម... អត់មានកន្លែងណាព្រមលក់អេាយយេីងហេ៎ កន្លែងខ្លះមានអ្នកទិញហេីយ កន្លែងខ្លះទៀតថ្លៃពេក''   ហេឆាន់ញញឹមចេញមកពេលដែលលឺពាក្យថា 'យេីង'

      ''ចង់ស្តាប់យេាបល់ហ្យុងអត់?''

      ''ហឺម?''

      ''សំរាប់ហ្យុង តំលៃរបស់រេនជុនថេាកពេកអា៎យ អ្នកលក់បេីគេលក់ហេីយអត់ចំណេញគេអត់លក់ហេ៎ ហេីយណាមួយសេដ្ឋកិច្ចអាឡូវអត់សូវល្អទៀត របស់ភាគច្រេីនក៏ឡេីងថ្លៃ រេនជុនគួរតែឆ្លៀតពេលនេះឡេីងថ្លៃដូចគ្នា''

      ''ទឹកអប់លក់តំលៃហ្នឹងជិត 20ឆ្នាំអា៎យ អត់ចង់ឡេីងថ្លៃហេ ៎ហេីយណាមួយបេីលក់ថ្លៃពេកអ្នកទិញនឹងថយចុះអត់?''

      ''អាលូវទំនិញឡេីងថ្លៃច្រេីនអា៎ អ្នកទិញនឹងយល់បេីគិតពីគុណភាពរបស់ទឹកអប់ដែលនឹងបាន លក់តំលៃហ្នឹង 20ឆ្នាំ ទាំងដែលឥវ៉ាន់ខ្លះឡេីងថ្លៃ 2-3ដងអា៎យ អ្នកខ្លះថយចំណុះទៀត''

      ''មានន័យថាត្រូវឡេីងអេាយសួនផ្កា 40%មែនហ៎?''

      ''រេនជុនចំណេញមួយដប់ម៉ានភាគរយ? ដេីមម៉ាន?''

      ''50% 50%''

      ''ហេីយលក់តម៉ាន?''

      ''70%''

      ''ហឺមមមម ចំណេញតិចមែស?''

      ''បេីលក់បានផ្ទាល់ ចំណេញបានពាក់កណ្តាលដែរ''

      ''ហេីយលក់ផ្ទាល់មួយលក់ត មួយណាលក់បានច្រេីនជាង''

      ''លក់ត''

      ''ហ្យុងអត់បានមេីល data ច្បាស់លាស់ ហ្យុងអត់ដឹងហេ៎ តែធម្មតាដេីម 20% អី លក់ត 50% ទៅ 60%''

      ''ហូ!!! បេីដេីម 20% តំលៃនឹងត្រូវគុណនឹង 3អា៎យដឹង''

      ''ឡេីងម្តងបន្តិចក៏បាន''

      ''ឡេីងច្រេីនដងពេក ខូច image របស់ brand អត់?''

      ''ហ្យុងសុំធ្វេី research សិនចឹង ចាំស្នេីរ idea អេាយម្តងទៀត''

      ''ហ្យុងមកធ្វេី research រឿងទឹកអប់ធ្វេីអីនៀកកក''

      ''ចាំហ្យុងជួយ មិនបាច់គិតច្រេីនហេ៎''

ហេតុអីបានមានអារម្មណ៍ថាបណ្ទុកគ្រប់យ៉ាងដែលសន្សំទុករាប់ឆ្នាំ មានអ្នកជួយលេីកចេញពីស្មារបែបនេះ លេីកទីមួយហេីយដែលបានលឺពាក្យនេះ តាំងពីកាន់តំណែង ceo របស់ la en vie rose មក រេនជុនត្រូវមេីលគ្រប់យ៉ាងតែម្នាក់ឯង ដោះស្រាយបញ្ហាម្នាក់ឯង ព្រោះតាំងពីប៉ាលែងនៅ ម៉ាក់ក៏មេីលអេាយរហូតដល់រេនជុនរៀនចប់មហាវិទ្យាល័យតែប៉ុណ្ណោះ ហេីយគ្រប់យ៉ាងក៏ធ្លាក់មកលេីរេនជុនទាំងអស់

រេនជុនមិនដែលមានអារម្មណ៍ថាដកដង្ហេីមបានធូរទ្រូងបែបនេះនោះទេ មិនដែលងាកទៅមេីលជិតខ្លួនហេីយមានអ្នកនៅឈរចាំនោះទេ មិនដែលផ្តេកខ្លួនទៅហេីយមានអ្នកនៅចាំអេាយផ្តេកនោះទេ បេីរេនជុនដួល រេនជុននឹងត្រូវឈឺ ហេីយយំ ហេីយនឹងត្រូវងេីបឈរដេាយខ្លួនឯង

នេះគឺជាអ្វីដែលរេនជុនជួបតាំងពីប៉ាលែងនៅ...

      ''នៅមានស្អែក ហេីយង៉ៃព្រហស្បតិ៍ទៀតនោះ''

      ''តែង៉ៃព្រហស្បតិ៍ហ្យុងមានការហ៎...''

      ''អត់អីហេ៎ ចាំហ្យុងទៅជាមួយ''

      ''អត់អីេហ៎ មិនបាច់ក៏បានដែរ''

      ''ហ្យុងអេាយរេនជុនទៅម្នាក់ឯងម៉េច?''

      ''មានទៅម្នាក់ឯងណា៎ ញ៉ុមទៅជាមួយហ្យុងដែរហ្នឹង''

      ''ហឺម?''

      ''មេីស! នាំទៅមេីលអូតែលផ្កាយប្រាំរបស់ហ្យុងតិចមេីស''

      ''របស់ហ្យុងម្នាក់ឯងណា? របស់រេនជុនដែរសោះ''

      ''ទ្រព្យសម្បត្តិមុនរៀបការគេអត់រាប់ហេ៎''

      ''ហ៊ុន 50% លេាកយាយអេាយអ៊ុំស្រី តែអ៊ុំស្រីអត់យក ង៉ៃរៀបការលេាកយាយអេាយរេនជុនជាកាដូ រេនជុនក៏អត់យកទៀត''

      ''ក្រុមហ៊ុនលេាកតារបស់ហ្យុងខំបង្កេីត អេាយញ៉ុមយកម៉េច?''

      ''លេាកតារបស់រេនជុនដូចតែគ្នាហ្នឹង''

      ''អត់ដូចគ្នាហេ៎''

      ''រេនជុន!''   ហេឆាន់ចាប់ផ្តេីមធ្វេីមុខប្រាកដប្រជាភ្លាម ពេលដែលនិយាយដល់រឿងនេះ

      ''បានអា៎យៗ ឈប់និយាយរឿងហ្នឹង''

      ''អូខេ យប់អា៎យ ដេីរប៉ុណ្ណឹងបានអា៎យ ទៅមុជទឹកគេង''

      ''ដេីរបានតែបន្តិចហ្នឹង''

      ''ដេីររំលាយអាហារ រឺក៏ដេីរហាត់ប្រាណនៀកក ដេីរជិតកន្លះម៉េាងអា៎យណា៎''

      ''ឆឹស''

      ''ថ្ងៃមិញដេីរច្រេីនអា៎យ ប្រយ័ត្នពងជេីង''



Johnny Suh
15:10

Johnny
Can you ask Mr. Bernard if he is free tmr?
Hmm?
I will go and talk to him tmr
About the land
Got it
Do you want me to pick you up?
At the ''HOTEL''
🙄
Yes, please
Please send the ''SOMEONE'S ELSE HOTEL'' location
Can you just stop?😒
Nope
Thanks



រេនជុនសំលឹងមេីល luxury hotel ដែលនៅចំពោះមុខ មុននឹងលេីកទូរស័ព្ទឡេីងមកថតរូបជាច្រេីនសន្លឹក ការតុបតែងរបស់អូតែលនេះ មាន vibe ខុសគ្នាពីអូតែលនៅសេអ៊ូលខ្លាំងមែនទែន នៅសេអ៊ូលជាស្ទាយបែប modern មេីលទៅទំនេីប minimal តែនេះមេីលទៅសមនឹង culture របស់ប្រទេសនេះតែម្តង

តួរអាគារមានពណ៌លឿង ខៀវ ក្រហមលាយគ្នា មានដំបូលពណ៌សលាយខ្មៅ ធ្វេីអេាយមេីលទៅ classic និង historic តែក៏ elegant ក្នុងពេលតែមួយ ជុំវិញមានដេីមឈេីជាច្រេីនដេីម ហេីយនិងសួនច្បារពណ៌ខៀវស្រងាត់ ធ្វេីអេាយមានអារម្មណ៍ថាស្ងប់ស្ងាត់ ហេីយ relax

      ''woahhhh បេីដឹងថាអូតែលស្អាតចឹង មកគេងនេះអា៎យ''

      ''ចាំលេីកក្រេាយ''

      ''...''

      ''ចង់ទៅអង្គុយចាំនៅ cafe អត់? ហ្យុងមានការបន្តិច''

      ''ទៅដែរអត់បានហេ៎ហ៎?''   រេនជុនងាកមកសួរភ្លាម ពេលដែលលឺហេឆាន់និយាយហេីយ

      ''...''

      ''អា... អូខេ ចាំទៅអង្គុយចាំខាងក្នុង''   ពេលដែលឃេីញហេឆាន់នៅស្ងៀម មិននិយាយអី រេនជុនក៏កាត់ន័យយល់ថាហេឆាន់ប្រហែលជាមានការដែលខ្លួនឯងមិនអាចដឹងបានហេីយ

ហេឆាន់ឈរមេីលរេនជុនដេីរចូលទៅខាងក្នុងអូតែល រហូតដល់បាត់ពីខ្សែភ្នែក ទេីបដេីរត្រលប់ទៅកាន់ឡានវិញ ចននីដែលអង្គុយចាំក្នុងឡានហេីយជាស្រេច ចេញដំណេីរសំដៅទៅកាន់ផ្ទះរបស់ម្ចាស់ដីដែលនៅខាងក្រេាយអូតែល



      ''Bonjour''

      ''Bonjour long time no see''

      ''How are you, mr. lee?''

      ''I'm good, how about you?

      ''Hmm, not bad...''

      ''Getting to the point, I heard from Johnny that you wanna sell your land''

      ''Yeah, I know it's not suitable for your business, I understand''

      ''How much are you planning to sell?''










.
Writer's Note
🫢