Saturday, November 15, 2025

☆☆ កុលាបនៃស្នេហ៍ Ep27


xxvii



renjun
19:10

?
???
ម៉េាងម៉ានមកវិញ?
យប់តិច
ថីហ៎?
មានណា៎
ឃេីញអត់ទាន់មកវិញបានសួរហ្នឹងអា៎
អូខេ
ញាំុអីនៅក្រៅជាមួយមិត្តភក្តិ
👌🏻



yu jimin✨
10:10

boss
អេាយជីមីនយកឡេីងទៅអត់?
អូខេ
ជីមីន
ថ្ងៃនេះរវល់អត់?
អត់សូវម៉ានដែរ
bossមានអីអេាយជីមីនជួយអត់?
ចូលប្រជុំជំនួសជុងវូតិចបានអត់?
បានៗៗ
ជីមីនត្រូវធ្វេីអីខ្លះ?
ត្រៀមឯកសារប្រជុំ
ហេីយ noted ការប្រជុំទុក
អូខេៗ



🌹☕️ (3)
13:33

រេនជុន
ផឹកអីអត់?

13:40

?
វាមានប្រជុំម៉េាង 2
យកកាហ្វេឡាតេអេាយវាក៏បាន
អឺ
kkk
ហេីយអ៊ុំស្រីម៉េចអា៎យ?
អាទិត្យក្រេាយទៅផ្ទះបានអា៎យ
ល្អអា៎យចឹង
យេីងឡេីងទៅមេីលវាសិន

14:02

មិត្តភក្តិឯងចូលប្រជុំអា៎យ
បាយថ្ងៃក៏មិនទាន់ញាំុ
🤦🏻‍♂️🤦🏻‍♂️🤦🏻‍♂️
រេនជុន
មានអីអេាយយេីងជួយអត់?

16:54

អត់អីហេៗ
ជីមីនមកជួយអា៎យ
មិនបាច់បារម្ភហេ៎
@CL
អរគុណសំរាប់ទឹក និងសាំងវិច
ល្ងាចអា៎យ
ទៅរកអីញាំុមួយគ្នាអត់?



CL
16:56

ឆាតនេះវិញ
កុំអេាយជុងវូបារម្ភ
ឯងចឹងវាកាន់តែបារម្ភ
ខានស្អែកយេីងទៅប៉ារីសអា៎យ
នៅរៀបឯកសារម៉ាភ្លែត
យេីងចាំ
មិនបាច់ចាំហេ៎
មិនដឹងហេីយស្មេីរណាផង
ចុះថាម៉ាភ្លែត
អឺ
មិនបាច់បារម្ភពីយេីងហេ៎
យេីងចង់រៀបអេាយហេីយង៉ៃហ្នឹង
ស្អែកទុកពេលរៀបវ៉ាឡី
ម៉េាង 6យេីងឆាតទៅម្តងទៀតចឹង
👌🏻



renjun
20:30

រេនជុន
អត់ទាន់មកវិញហេ៎ហ៎?
នៅ office នៅឡេីយ
ម៉េចបាននៅដល់យប់មែស?
ញាំុអីនៅ?
នៅ
តែជិតហេីយអា៎យ
ការងារមានបញ្ហាហ៎?
ជុងវូអត់នៅហ៎
ត្រូវរៀបចំឯកសារទៅប៉ារីសអេាយហេីយ
ហេីយម៉ាក់ជុងវូឈឺចឹង
ជុងវូនៅទៅជាមួយអត់?
អត់ហេ៎
លេីកនេះទៅម្នាក់ឯង
អ៎
រៀបចំឥវ៉ាន់ហូវ
ហ្យុងទៅយក
អត់អីហេ៎
ញ៉ុមទៅវិញខ្លួនឯងបាន
ជិតហេីយអា៎យ
យប់អា៎យ ចាំហ្យុងទៅយក
គិតអេាយហេីយហូវថាចង់ញាំុអី



រេនជុនចុចព្រីនឯកសារចេញមក មុននឹងរៀបចំជាផ្នែកៗ ហេីយដាក់ក្នុងសឺមីត្រឹមត្រូវ មុននឹងពិនិត្យមេីលឯកសារម្តងទៀត ថាមានខ្វះអីត្រង់ណារឺក៏អត់ ព្រោះខ្លួនឯងមិនទាន់រៀបចំវ៉ាឡីផង ទេីបមិនចង់មកក្រុមហ៊ុនថ្ងៃស្អែកទៀត

តាំងពីជុងវូមិននៅ រេនជុនត្រូវធ្វេីការម្នាក់ឯងទាំងអស់ ត្រូវរកឯកសារ រៀបឯកសារ ឆ្លេីយតបអុីមែលរបស់ភ្ញៀវ ទាក់ទងទៅភ្ញៀវ សំណាងហេីយបានជីមីនមកជួយខ្លះៗ រេនជុនប្រមូលរបស់ដែលចាំបាច់ដាក់ចូលក្នុងកាបូប មុននឹងរៀបចំលេីតុធ្វេីការរបស់ខ្លួនឯងអេាយស្អាត ហេីយដេីរចេញពីបន្ទប់ទៅចាំហេឆាន់នៅជាន់ក្រេាម

តាំងពីមានបញ្ហារសួនផ្កានៅប៉ារីសមក ផ្កាកុលាបក្នុងស្ទុកដែលបានពីសួនផ្កានោះ មានការថយចុះជាខ្លាំង ធ្វេីអេាយការផលិតយឺតយ៉ាវជាងមុន ហេីយនៅផ្ញេីរបស់អេាយភ្ញៀវមិនទាន់ទៀត ទេីបរេនជុនប្រញាប់ទៅនិយាយជាមួយម្ចាស់សួនផ្កាម្តងទៀត ក្រែងលេាអាចដោះស្រាយបញ្ហាបានឆាប់ៗ

ឡានពណ៌ខ្មៅរបស់ហេឆាន់ជិះមកចតនៅខាងមុខក្រុមហ៊ុនរបស់រេនជុនល្មម រេនជុនដេីរចេញពីក្រុមហ៊ុន មុននឹងដេីរទៅនិយាយអរគុណអ៊ុំសន្តិសុខដែលនៅថែមម៉េាងចាំបិទ office អេាយខ្លួនឯង

រេនជុនបេីកទ្វារឡានខាងក្រេាយ មុននឹងដាក់កាបូបរបស់ខ្លួនឯងចូលទៅហេីយបេីកទ្វារខាងមុខ ចូលទៅអង្គុយជិតអ្នកបេីកឡាន ដេាយមិនបានងាកទៅមេីលមុខហេឆាន់សូម្បីតែបន្តិច ដេាយសារតែភាពហត់នឿយ

អា៎...

ភ្លេចឆេនឡឺអេាយឈឹង...

គិតហេីយក៏ប្រញាប់យកទូរស័ព្ទឡេីងមកឆាតប្រាប់មិត្តភក្តិខ្លួនឯង មិនអេាយនៅចាំ ព្រោះខ្លួនឯងចេញមកហេីយ

     ''ចង់ញាំុអី?

      ''ហ្យុងគិតអេាយតិចបានអត់?''

ពេលដែលឃេីញរេនជុនយកដៃច្រត់ថ្ងាសខ្លួនឯងហេីយមានទឹកមុខតឹងតែង ហេឆាន់ក៏លែងសួរទៀត ហេីយយកទូរស័ព្ទរបស់ខ្លួនឯងឡេីងមកឆែករកហាងដែលនៅម្តុំៗនេះ

ពេលដែលឃេីញហាងភាគច្រេីនបិទម៉េាង 10 last order ម៉េាង 9:30 ហេីយនេះម៉េាង 9ជាងហេីយ ទេីបហេឆាន់សំរេចចិត្តជិះទៅសេវេនដែលនៅជិតក្រុមហ៊ុនខ្លួនឯង

នៅខាងមុខមានហាងលក់តុកប៉ុកគីនៅនឹងចញ្ចេីមផ្លូវ មានមនុស្សពីរនាក់កំពុងតែអង្គុយញាំុ ពេលឃេីញថាមានកន្លែងទំនេរ ទេីបហេឆាន់បេីកឡានទៅចតជិតនោះ ហេីយពន្លត់ម៉ាសុីនឡាន

      ''ញាំុតុកប៉ុកគីបានអត់?''

      ''...''   រេនជុនងក់ក្បាលតិចៗ មុននឹងរៀបបេីកទ្វារឡានចុះទៅតាមហេឆាន់ តែក៏ត្រូវសំលេងនោះនិយាយឃាត់មុន

      ''ចាំហ្នឹងអា៎យ ចាំទៅទិញមកអេាយ''

      ''ចង់ចុះទៅរេីស''

ហេីយរេនជុនក៏ចុះទៅរេីស fish cake តុកប៉ុកគី គីមបាប់ដែលខ្លួនឯងចង់ញាំុ ហេីយយកទៅអង្គុយញាំុលេីតុជិតៗនោះ

      ''ហ្យុងអត់ញាំុហេ៎ហ៎?''

      ''ហ្យុងញាំុហេីយអា៎យ''

ញាំុហេីយៗនៅសុខចិត្តជិះមកយកខ្លួនឯងចេញពីធ្វេីការ ហេីយនាំមកញាំុអីទៀតហ៎

      ''ហ្យុងអត់ចេះញាំុហិរហ៎?''

      ''...មានណា៎ ចេះតា៎''

      ''...''

      ''គ្រាន់តែធម្មតាអត់សូវញាំុ''

      ''អ៎...''

      ''រេនជុន''

      ''អឺម?''   រេនជុនឆ្លេីយតបដេាយមានតុកប៉ុកគីនៅក្នុងមាត់ ហេីយមានទឹកក្រហមៗជុំវិញបបូរមាត់ ធ្វេីអេាយហេឆាន់ញញឹមចេញមកតិចៗ

      ''ហ្យុងមានការត្រូវទៅប៉ារីសដូចគ្នា អេាយហ្យុងទៅជាមួយបានអត់?''



Johnny Suh
23:10

I'm coming next week
You said not soon
Something comes up
Alright
I'll have someone clean your room
before you come
No need
I'm staying somewhere else
Where?
A friend's house?
P. Paris Hotel
WHAT???
Boss!
You own a HOTEL in case you forgot!
😑



ទីក្រុងប៉ារីស, ប្រទេសបារាំង...



រេនជុនអូសវ៉ាឡីនាំហេឆាន់ដេីរទៅកាន់ចំណតតាក់សុី ដេីម្បីរកតាក់សុីជិះទៅកាន់អូតែលដែលខ្លួនឯងកក់ទុក មិនយូរប៉ុន្មានតាក់សុីក៏បាននាំអ្នកទាំងពីរទៅដល់គេាលដៅ កន្លែងដែលរេនជុននៅរាល់លេីកពេលដែលមកទីនេះ ព្រោះវានៅជិតព្រលានយន្តហោះ ងាយស្រួលក្នុងការធ្វេីដំណេីរ ទោះបីជាតំលៃរៀងថ្លៃបន្តិចក៏ដេាយ

ហេឆាន់ដេីរតាមស្ងាត់ៗ ព្រោះមិនស្គាល់ផ្លូវ ហេីយមិនមែនជាអ្នកកក់ទៀត ទេីបមិនអាចជួយអីបាន រេនជុនដេីរទៅកាន់កន្លែងទទួលភ្ញៀវ មុននឹងប្រាប់ឈ្មោះទៅកាន់បុក្ខលិកដែលឈរនៅខាងក្រេាយខេានតឺរ

      ''Emm, can I have another room, please?''

      ''What type of room would you like?''

      ''The same one as mine''

      ''Okay, let me check''

      ''We have one room on a different floor, but if you want the same floor, it will be available on Wednesday''

      ''A different floor is fine''

ពេលដែលចាត់ការបង់លុយអេាយគេថែមហេីយយក passport អេាយគេមេីលហេីយ រេនជុនហុច keycard ថ្មីអេាយទៅហេឆាន់ មុននឹងដេីរនាំមុខទៅកាន់ជណ្តេីរយេាង

រេនជុនស្កេនកាតខ្លួនឯង ហេីយក៏មានពន្លឺភ្លឺឡេីងនៅជាន់ទៅ 9ភ្លាមដេាយមិនចាំបាច់ចុចជាន់ ទេីបហេឆាន់ធ្វេីតាម មុននឹងឃេីញថាបន្ទប់របស់ខ្លួនឯងនៅជាន់ទី 15

      ''ដូរគ្នា''

      ''ហឺម?''

      ''ដូរគ្នា!''

      ''ថី?''

      ''អានេះនៅជាន់ខ្ពស់ជាង''

      ''??''

      ''ទេសភាពស្អាតជាង''   ហេឆាន់ដណ្តេីមកាតពីដៃរបស់រេនជុនមកកាន់ មុននឹងហុចកាតរបស់ខ្លួនឯងអេាយ

នៅចាំបានទៀតហ៎ ថាចូលចិត្តមេីលទេសភាពពេលយប់...



h
18:30

ហ្យុង
ចុះទៅរកអីញាំុអត់?
📞
missed            
📞
missed            
😡😡😡😡
📞
1:05            



      <អាឡូ>

      ''ហ្យុងឡេីយធ្វេីអីបានអត់លេីកទូរស័ព្ទ''

      <ហឺមម?>

      ''ហ្យុងគេងហ៎?''

      <អឺម>

      ''គេងស្មេីរហ្នឹងតិចឈឺក្បាល''

      <អឺមម>

      ''ឃ្លានអា៎យទៅញាំុអីអត់?''

      <...>   ពេលដែលលឺសំលេងរេនជុនរៀងលឺជាងមុន ហេឆាន់ស្ទុះងេីបអង្គុយដេាយត្របកភ្នែកនៅតែបិទដដែល

      ''ហ្យុង!!!!''   កូនឆ្មាររករឿងឃ្លានហេីយ បេីមិនឆាប់នាំទៅញាំុអីទេ ប្រាកដជានឹងត្រូវញេញធ្មេញដាក់ជាមិនខាន

      <ចង់ញាំុអី?>

      ''ហាងនៅក្រេាមមានប៊ុហ្វេ''

      <អត់ទៅដេីរមេីលហាងនៅម្តុំៗនេះហេ៎ហ៎?>

      ''ខ្ជិលអា៎ លឿន! ដល់ជាន់ហ្យុងអា៎យនៀក''

គួរអេាយស្រលាញ់

      <ចូលមកចាំនេះមក>

      ''ហា៎ស?''

      <សុំដូរខេាអាវម៉ាភ្លែត ចូលមកចាំខាងក្នុងមក>

      ''អូខេ''










.
Writer's Note
សរសេរទៅសរសេរមក មានអារម្មណ៍ថាអាចដល់ ep40~50 នៅមានអ្នកនៅអានអត់នេះ ><