xxvi
h
21:10
22:30
23:10
23:30
yuri
8:10
😾💛
10:01
ហេឆាន់ដេីរតាមរេនជុនដែលអង្គុយហេីយងេីប អង្គុយហេីយងេីបលេីសាឡុងដែលខ្លួនឯងពេញចិត្ត មុននឹងងាកទៅសួរយេាបល់ហេឆាន់ម្តងម្កាល តែភាគច្រេីនគឺសួរខ្លួនឯងហេីយឆ្លេីយខ្លួនឯង មុននឹងសំរេចចិត្តខ្លួនឯងច្រេីនជាង
ក្រេាយពីបានសាឡុងពណ៌សហេីយ រេនជុនដេីរទៅកន្លែងលក់គ្រឿងក្រអូប មុននឹងឈររេីស diffuser ហេីយនិងទៀនក្រអូប ដេាយយកគ្រប់យ៉ាងមកហិតទៅហិតមក រហូតដល់ហេឆាន់ដែលមិនបានអេានទៅហិតផង គ្រាន់តែដេីរកាត់ធម្មតាក៏ចង់វិលមុខទៅហេីយ
''អត់មានគំរេាងចង់ធ្វេី diffuser ហេ៎ហ៎?''
''អត់ហេ៎ signature មានតែទឹកអប់ហេ៎''
''អឺម''
''ហ្យុងថាអានេះក្រអូបអត់?''
ហេឆាន់ក្រឡេកមេីលឈ្មោះក្លិននៅលេីដប មុននឹងអេានទៅហិតដបដែលរេនជុនហុចមក តែក៏មិនបានក្លិនស្រួលបួល ទេីបលូកដៃទៅកាន់ដបនោះ ដេាយមិនអេាយប៉ះដៃរបស់រេនជុន
'tea rose'
ស្រលាញ់តែផ្កាកុលាប...
''មានអីក្រអូបតា៎'' ហេឆាន់ងក់ក្បាលតិចៗ មុននឹងនិយាយចេញមក
''អានេះហេីយនិងអានេះ ហ្យុងថាអាណាក្រអូបជាង?''
ហេឆាន់ក្រឡេកមេីលឈ្មោះក្លិនពីលេីដបមួយទៀត ដែលរេនជុនហុចមក មុននឹងអេានទៅហិត
'white tea'
ក្លិនតែលាយផ្កាអ្វីម្យ៉ាងដែលហេឆាន់មិនដឹង មានក្លិនផ្អែមដូចមានលាយក្លិនវ៉ានីឡា តែមានអារម្មណ៍ថាក្លិនមុននេះមានក្លិនផ្កាកុលាបច្បាស់ជាង
''អាមុនក្រអូបជាង''
''អូខេ ចឹងយកទាំងពីរ''
...
''ហ្យុងថាអាណាស្អាតជាង?'' រេនជុនលេីកថូផ្កាពីរដែលមានពណ៌ថ្លាដូចគ្នា ខុសគ្នាត្រង់រូបរាងតែបន្តិចតែប៉ុណ្ណោះ
''ទិញធ្វេីអី?''
''យកទៅដាក់ផ្កា''
''ផ្កាដែលបានមករាល់ង៉ៃហ្នឹងហ៎?''
''អឺម''
''អានេះ'' ហេឆាន់ចង្អុលថូផ្កាដែលខ្លួនឯងគិតថាស្អាតជាង ទោះបីជាវាមិនបានខុសគ្នាខ្លាំងក៏ដេាយ
''ម៉េចបានហ្យុងដឹងថាបានរាល់ង៉ៃ?''
''ចុះឃេីញកាន់មកផ្ទះ 2-3ង៉ៃជាប់គ្នាហ៎''
''អ៎...''
''សំរេចថាណាគេអ្នកអេាយ?''
''អត់ដឹង''
''ហេីយចេះតែទទួលផ្កាគេផ្តេសផ្តាសហូវ''
''ផ្កាមានទាក់ទងអី?''
''...''
''យកទាំងពីរល្អជាង មួយទុកនៅផ្ទះ មួយទុកនៅ office''
''ពីរដងអា៎យណា៎''
ហេឆាន់ងាកទៅធ្វេីមុខក្រញ៉ូវដាក់ ដែលរេនជុនអេាយខ្លួនឯងជួយរេីសរបស់ តែចុងក្រេាយបែរជាយកទាំងពីរ តែរេនជុនងាកទៅមេីលនេះមេីលនោះបន្ត មិនខ្វល់ពីហេឆាន់សូម្បីតែបន្តិច
''ចូលចិត្តផ្កាហ៎?''
''ហឺម?''
''ផ្កាកុលាបពណ៌ស''
''...''
''ចូលចិត្តហ៎?''
''អឺម ចូលចិត្ត''
''ទៅទិញផ្កាកុលាបយកទៅដាំមុខផ្ទះម៉េចដែរ?''
''ខ្ជិលអា៎ ខ្ជិលស្រេាចទឹក ខ្ជិលមេីលថែ''
''ចាំដាំអេាយ''
''ដាំអេាយធ្វេីអី មិនបាច់ហេ៎ នាំពិបាក''
🌹☕️ (3)
15:10
អៀតតតត
សំលេងបេីកទ្វារធ្វេីអេាយជុងវូដែលកំពុងតែអង្គុយលេងទូរស័ព្ទងាកទៅមេីលភ្លាម មុននឹងឃេីញមិត្តភក្តិរបស់ខ្លួនឯងកំពុងតែដេីរចូលមក ដេាយមានរបស់ក្នុងដៃសំពីងសំពេាងពេញទាំងអស់
''ទិញអីមកច្រេីនមែស?''
''អ៊ុំស្រីម៉េចអា៎យ?'' ឆេនឡឺមិនបានឆ្លេីយតបនឹងសំនួររបស់ជុងវូ ហេីយដាក់ថង់ក្នុងដៃលេីសាឡុងដែលជុងវូអង្គុយមុននេះ មុននឹងដេីរទៅជិតគ្រែមេីលអការៈរបស់ម៉ាក់ជុងវូ
''អ៊ុំអត់អីហេ៎ អរគុណណា៎ ឆេនឡឺ រេនជុន ដែលមកមេីលអ៊ុំ''
''អ៊ុំស្រីឃ្លានអត់ ញ៉ុមចិតផ្លែឈេីជូន''
''អ៊ុំអត់ទាន់ឃ្លានហេ៎ អរគុណ''
''តោះ!''
''ទៅណា?''
''ទៅរកអីញាំុ''
''តែ...''
''ឆេនឡឺវានៅមេីលអេាយអា៎យ តោះ!'' រេនជុនកៀកកជុងវូមុននឹងទាញចេញពីបន្ទប់សំរាករបស់មន្ទីរពេទ្យដេាយលំបាកលំបិន ដេាយសារតែកំពស់ដែលខុសគ្នាគួរសម
''លែងសិន ដេីរខ្លួនឯងអេាយតែស្រួលបួលសិនហូវ'' រេនជុនធ្វេីមុខក្រញ៉ូវ មុននឹងព្រមលែងជុងវូអេាយមានសេរីភាពវិញ
''ជុងវូ''
''ហឺម?''
''ង៉ៃអាទិត្យហ្នឹងឯងមិនបាច់ទៅប៉ារីសជាមួយយេីងហេ៎''
''អត់អីហេ៎ យេីងទៅបាន''
''អ៊ុំស្រីដួលហេីយនៅឈឺដៃចឹង យេីងថាឯងនៅមេីលថែគាត់ល្អជាង''
''តែ...''
''យេីងអេាយប្រេី leave ឈប់ម៉ានង៉ៃនៅមេីលអ៊ុំស្រីហូវ ហេីយម៉េចៗចាំ work from home ក៏បាន''
''សុំទេាស ក្រុមហ៊ុនពុងរវល់ហេីយ យេីងនៅមកមានរឿងចឹងទៀត''
''សុំទេាសអី រឿងចឹងៗមានណាគេចង់អេាយកេីត ហេីយណាមួយយេីងមានអ្នកជួយច្រេីនអា៎កុំភ័យ''
''ហេីយទៅប៉ារីស?''
''យេីងទៅម្នាក់ឯងបាន មិនបាច់បារម្ភហេ៎''
ហេឆាន់! ឱកាសមកដល់ហេីយ កុំធ្វេីអេាយអេតមីនខកបំណងអេាយសោះ!! 🙎🏼♀️


