Sunday, October 5, 2025

☆☆ កុលាបនៃស្នេហ៍ Ep22

  
xxii



CL
16:01

រេនជុន
សុំទេាស
យេីងទៅវិញមុនអា៎យ
អត់បាននៅជួយរៀបចំពេលចប់
ជីសុងមកហ៎?
ឃេីញហ៎?
អឺម
ឃេីញពេលឯងអូសចេញទៅ
ចង់អេាយនៅអត់?
អត់ហេ៎
នាំទៅល្អអា៎យ
ផ្ញេីជីសុងផង
អឺម



      ''សំរេចថាចង់ទៅណា?''   ឆេនឡឺងាកទៅមេីលអ្នកដែលអង្គុយក្បែរខ្លួនបន្តិច មុននឹងងាកទៅមេីលផ្លូវខាងមុខបន្ត

      ''អត់ដឹង ហ្យុងចេះតែជិះៗសិនហូវ''

ឆេនឡឺដកដង្ហេីមធំចេញមកពេលបានលឺចំលេីយហេីយ មុននឹងកាច់សុីញ៉ូបត់សំដៅទៅផ្ទះរបស់ជីសុង

      ''អត់ទៅផ្ទះហេ៎ណា៎''

      ''អុញ ហេីយទៅណា?''

      ''ទៅ... ទៅសមុទ្រជិតនេះក៏បាន''

      ''ហា៎ស?''   សមុទ្រជិតនេះ ជិតជាងគេក៏ជិះជាង 1ម៉េាងដែរ

      ''ម៉ានអាទិត្យមុនទៅកោះចេជូជាមួយរេនជុនហ្យុង... ពេលហ្នឹងហ្យុងបបួលទៅជប៉ុន ដឹងចឹងទៅជប៉ុនបាត់អា៎យ''

      ''...''

      ''លឺហ្យុងរអ៊ូម៉ានដងអា៎យ ថាចង់ទៅ disney land''

      ''...ចង់ទៅកន្លែងផ្សេងអត់?''

      ''អត់ហេ៎ ចង់ទៅសមុទ្រ''

      ''ចុចផែនទីអេាយតិចចឹង''

ជីសុងយកទូរស័ព្ទឡេីងមកឆែកមេីលរកសមុទ្រដែលនៅជិតជាងគេ មុននឹងនិយាយប្រាប់ផ្លូវឆេនឡឺ ទេីបឆេនឡឺកាច់សុីញ៉ូបត់ឡាន u-turn ត្រលប់ទៅក្រេាយវិញ មុននឹងឡេីងផ្លូវល្បឿនលឿនតាមដែលជីសុងប្រាប់

      ''មេីលផ្លូវស្រួលបួល តា៎ជិះហួសអត់មានបកក្រេាយអេាយហេ៎ណា៎''   ឆេនឡឺនិយាយគំរាមពេលដែលឃេីញជីសុងចាប់ផ្តេីមរវេីរវាយមេីលចេញទៅក្រៅបង្អួច ទុកទូរស័ព្ទចេាលលេីភ្លៅ



ក្រេាយពេលចំណាយពេលជិត 2ម៉េាង ឡានទំនេីបរបស់ឆេនឡឺក៏បានមកចតនៅកន្លែងចតឡានជិតសមុទ្រដែលជីសុងជាអ្នកនាំផ្លូវ ជីសុងបេីកទ្វារចុះពីលេីឡាន មុននឹងដេីរទៅកាន់ឆ្នេរខ្សាច់ពណ៌ត្នេាតចាស់ សំលឹងមេីលផ្ទៃមេឃពណ៌ទឹកប៊ិចលាយស្វាយខាងមុខ ពន្លឺទឹកក្រូចតិចៗចាំងលេីផ្ទៃទឹកធ្វេីអេាយទេសភាពពេលនេះមិនងងឹតពេក តែមិនប៉ុន្មាននាទីខាងមុខទីនេះប្រាកដជាងងឹតឈឹងជាមិនខាន

ជីសុងដាក់ខ្លួនអង្គុយលេីខ្សាច់ បញ្ឈរជង្គង់ហេីយដាក់ដៃជុំវិញជង្គង់របស់ខ្លួនឯង សំលឹងមេីលទៅខាងមុខ

'ហ្យុងចង់ចុះទៅដេីរលេងអត់?'

'ហ្យុងអត់ចូលចិត្តសមុទ្រពេលយប់ហេ៎'

'ហេតុអីហ៎?'

'វាគួរអេាយខ្លាច មេីលអត់ឃេីញសមុទ្រ អត់ឃេីញផ្ទៃមេឃ មេីលជុំវិញក៏អត់ឃេីញ'

'ចឹងយេីងទៅផ្សាររាត្រីរកអីញាំុអី?'

'អូខេ'

ជីសុងញញឹមចេញមកតិចៗពេលដែលគិតដល់រេនជុន មុននឹងមានអារម្មណ៍ថាមានអ្នកមកអង្គុយជិតខ្លួន ទេីបងាកទៅមេីល

      ''ហ្យុងៗៗ''   នៅសុខៗជីសុងក៏ធ្វេីមុខស្លន់ស្លេារ ហេីយលេីកដៃមកហាមមិនអេាយឆេនឡឺអង្គុយ ធ្វេីអេាយឆេនឡឺភ័យ ហេីយប្រញាប់ងេីបឈរភ្លាម

      ''ហា៎ស?''

      ''អង្គុយទាំងអញ្ចឹងប្រឡាក់ខេាអាវអស់អា៎យ''

      ''អូយ ស្មានតែមានសត្វអី''   ឆេនឡឺបោះដៃដែលច្រត់នឹងខ្សាច់ដេីម្បីងេីបឈរមុននេះចេញ មុននឹងដាក់ខ្លួនអង្គុយម្តងទៀត ដេាយមិនខ្វល់ថាអាវធំ និងខេាខ្មៅរបស់ខ្លួនឯងមានតំលៃថ្លៃប៉ុណ្ណា

ពេលដែលឃេីញជីសុងស្ងាត់ទៅ ឆេនឡឺក៏អង្គុយសំលឹងមេីលទៅខាងមុខស្ងាត់ៗ ដេាយមិននិយាយអីមួយសន្ទុះធំ ទេីបជីសុងជាអ្នកនិយាយឡេីងមុន

      ''ហ្យុងចូលចិត្តសមុទ្រពេលយប់អត់?''

      ''ហា៎ស?''

      ''...''

      ''ម៉េចបានសុខៗសួរ?''

      ''គ្រាន់តែចង់ដឹង''

      ''ធម្មតា តែចូលចិត្តពេលថ្ងៃជាង''

      ''ហេតុអី?''

      ''ឃេីញមេឃពណ៌ផ្ទៃមេឃស្អាត ទឹកសមុទ្រក៏ភ្លឺផ្លេកៗ''

      ''...''

      ''តែពេលយប់ក៏ភ្លឺផ្លេកៗដូចគ្នា''

      ''...''   ជីសុងមិនបានងាកទៅសួរប្រយេាគនោះមានន័យថាម៉េចនោះទេ គ្រាន់តែជ្រួញចញ្ចេីមចូលគ្នាតិចៗ ចាំស្តាប់ឆេនឡឺនិយាយបន្តតែប៉ុណ្ណោះ

      ''ឃេីញអត់?''   ហេីយម្រាមដៃនោះក៏ចង្អុលឡេីងលេី ធ្វេីអេាយមេីលឃេីញផ្កាយជាច្រេីនគ្រាប់នៅលេីមេឃភ្លឺផ្លេកៗជុំវិញព្រះចន្ទ



renjun
19:20

congrats
អរគុណ
ខាននិយាយគ្នាយូរ
ហ្យុងសុខសប្បាយអត់?
ធម្មតាដូចតែរាល់ដង
ចុះរេនជុន?
ដូចគ្នា
ខានជួបគ្នាយូរ
រេនជុនគួរអេាយស្រលាញ់ជាងមុនទៀត
ម្ហូបឆ្ងាញ់អត់?
នៅពូកែដូររឿងដូចមុនចឹង
ហ្យុង!
ហាហាហាហា
ឆ្ងាញ់
ទាស់ម្យ៉ាង
កូនកម្ល៉ោះអត់ស្អាត ហេីយអន់ចរិកតិច
ចាំមេីលប្រាប់ហេឆាន់ហ្យុង
ប្រាប់ហូវ
read            
រេនជុន
ហ្យុងនៅស្រលាញ់រេនជុនដូចដេីមណា៎
ហ្យុង...
ហ្យុងគ្រាន់ចង់ប្រាប់អេាយដឹងហេ៎
បេីចំលេីយនៅដូចដេីម
រេនជុនឆ្លេីយដូចមុនក៏បាន
សុំទេាសណា៎ហ្យុង



      ''តោះ! ឃ្លានអា៎យ ទៅរកអីញាំុ''   ក្រេាយពេលអង្គុយស្ងាត់ៗជិត 1ម៉េាង សំលេងកូរពោះរបស់ជីសុងក៏លាន់លឺឡេីង តាមជាមួយសំលេងកូរពោះរបស់ឆេនឡឺដូចគ្នា ទេីបឆេនឡឺនិយាយឡេីង ហេីយងេីបឈរបេាសខ្សាច់ចេញពីលេីខេាអាវ មុននឹងបបួលអ្នកដែលអង្គុយជិត

      ''...''   ជីសុងមិនបាននិយាយអី តែក៏ងេីបឡេីងតាមឆេនឡឺ មុននឹងបេាសខ្សាច់ចេញតាម

      ''មិញឃេីញមានហាងគ្រឿងសមុទ្រ ញាំុបានអត់?''

      ''បានតែអតចូលចិត្ត''

     ​ ''ហេតុអី?''

      ''ខ្ជិលបក អត់ចូលចិត្តញាំុអីប្រេីដៃ''

      ''អូខេ តោះ!''

      ''ហ្យុងងង!''   ជីសុងធ្វេីមុខមិនពេញចិត្តពេលដែលត្រូវជំទាស់ចិត្ត

      ''គ្រាន់តែប្រេីដៃវាថី បេីមិនចូលចិត្តញាំុអីផ្សេងហូវ ហ្យុងចង់ញាំុគ្រឿងសមុទ្រ ហេីយហ្យុងអ្នកបេីកឡានមក ហ្យុងត្រូវតែបានញាំុ''

ពេលដែលមិនដឹងថាប្រកែកថាម៉េច ទេីបជីសុងសំរេចចិត្តដេីរតាមឆេនឡឺរហូតដល់ហាងមួយដែលនៅមិនឆ្ងាយពីសមុទ្រប៉ុន្មាន ជាហាងគ្រឿងសមុទ្រអាំង ដែលមានទាំងមឹក បង្គារ គ្រំគ្រប់មុខទាំងអស់

ក្រេាយពេលកម្ម៉ង់បានមួយសន្ទុះធំ បុក្ខលិកស្រីម្នាក់ក៏បានលេីកគ្រឿងសមុទ្រឆៅជាច្រេីនចានយកមកដាក់អេាយអាំងនៅនឹងតុខ្លួនឯង ជីសុងមេីលបង្គារដែលមិនទាន់បកសំបក មុននឹងដកដង្ហេីមធំចេញមក

      ''កម្ម៉ង់អីផ្សេងហូវ ឃេីញមានសាច់ជ្រូកបំពង រឺក៏ចង់ញាំុមីឆា...''

      ''ចាំញាំុមឹកក៏បាន''



      ''យប់ហ្នឹងគេងផ្សេងគ្នាមែនហ៎?''   ហេឆាន់សួរឡេីងម្តងទៀត ពេលដែលកំពុងនាំគ្នាដេីរសំដៅទៅកាន់ចំណតឡានរបស់អូតែល

      ''ចុះបេីផ្ទះថ្មីមិនទាន់រៀបចំហេីយផង''

      ''តែគេហាមអត់អេាយគេងផ្សេងគ្នាហេ៎ យប់ដំបូងង៉ៃរៀបការ''

      ''ហ្យុងនៅជឿរឿងចឹងទៀតហ៎?''

      ''...''

      ''ទោះទៅគេងផ្ទះថ្មី ក៏គេងបន្ទប់ផ្សេងគ្នាដដែល''

      ''ចឹងហ្យុងសុំទៅគេងមួយបានអត់?''

      ''ហ្យុង! តែម៉ានង៉ៃតា៎ ពេលរៀបចំផ្ទះហេីយ គង់តែរេីទៅនៅជាមួយគ្នាដដែល''   រេនជុននិយាយហេីយបេីកទ្វារឡានខាងក្រេាយ មុននឹងដាក់ឥវ៉ាន់របស់ខ្លួនឯងចូលទៅ ងាកមកម្តងទៀតក៏មិនឃេីញហេឆាន់ទៅហេីយ ទេីបដកដង្ហេីមធំធូរចិត្តចេញមក ពេលដែលហេឆាន់ព្រមទៅគេងនៅខនដូរៀងៗខ្លួន

រេនជុនទាញទ្វារឡានខាងមុខបេីករៀបចូលទៅ តែក៏ត្រូវបេីកភ្នែកធំៗពេលដែលឃេីញទ្វារម្ខាងទៀតត្រូវបានបេីកឡេីង តាមមកជាមួយរាងកាយរបស់អ្នកដែលនិយាយជាមួយមុននេះ

      ''ហ្យុង!!''

      ''សុំទៅដែរ ហ្យុងអត់បានយកឡានមក''

      ''...''   រេនជុនចង្អុលឡានពណ៌ខ្មៅដែលចតទល់មុខខ្លួន ដេាយមិនបាននិយាយអី ហេីយសំលឹងមុខហេឆាន់ក្នុងន័យរករឿង

      ''ឡានហ្យុងបែកកង់''

      ''ខាងណា?''

      ''ភ្លេចយកសេារឡានមក''

      ''ហេីយជិះមកម៉េច?''

      ''ណា៎ ចាំព្រឹកឡេីងងេីបទៅទិញនំប័ងអេាយតាំងពីព្រឹក''

      ''ហាងម៉េាង 9បានបេីក''

      ''ចាំគេងលេីសាឡុង''

      ''វាត្រូវតែអញ្ចឹងអា៎យ មានកន្លែងណាអេាយគេងទៀត''   រេនជុនធ្វេីមុខក្រញ៉ូវដាក់ មុននឹងចូលទៅអង្គុយក្នុងឡាន ក្រេាយពេលខ្លួនឯងឈរនៅខាងក្រៅឡានប្រកែកគ្នាជាមួយអ្នកនៅក្នុងឡានមួយសន្ទុះ

ពេលដែលឃេីញរេនជុនចុះចាញ់ ហេឆាន់ក៏លួចញញឹមចេញមក មុននឹងទាញខ្សែក្រវ៉ាត់មកពាក់ ហេឆាន់ងាកទៅមេីលរេនជុនបេីកឡានជាញឹកញាប់ ព្រោះនេះជាលេីកទីមួយហេីយដែលបានជិះឡានដែលរេនជុនជាអ្នកបេីក



      ''លេាកប្រធាន... ដោះស្បែកជេីងសិន''   ជេមីនស្រែកអេាយពេលដែលឃេីញជេណូឈានជេីងដេីរចូលទៅក្នុងផ្ទះដេាយមិនបានដោះស្បែកជេីង

      ''អឹក អ៊ុប''   ជេណូថ្អេីកបន្តិច មុននឹងបញ្ចេញសំលេងដូចចង់ក្អួត ហេីយប្រញាប់យកដៃខ្ទប់មាត់

      ''ហាម! ហាមក្អួតអេាយសោះ! បេីក្អួតនៅហ្នឹងញ៉ុមទុកលេាកប្រធានចេាលមុខផ្ទះអា៎យណា៎''

      ''...''   ជេណូមិនឆ្លេីយហេីយខំទប់មិនអេាយខ្លួនឯងក្អួតចេញមក មុននឹងប្រេីជេីងដោះស្បែកជេីងទាំងសងខាងចេញ ហេីយប្រញាប់រត់ទៅបន្ទប់ទឹក

ជេមីនដោះស្បែកជេីងរបស់ខ្លួនឯងចេញ មុននឹងយកកូនសេារបន្ទប់ និងសេារឡានរបស់ជេណូទៅទុកលេីតុខាងមុខសាឡុង មុននឹងដេីរទៅកាន់ផ្ទះបាយ ហេីយបេីកទូរទឹកកកយកទឹកត្រជាក់ចេញមកមួយដប ហេីយដាក់លេីខេានតឺអេាយ មុននឹងបែរខ្លួនដេីរសំដៅទៅកាន់ទ្វារវិញ

      ''ទៅណា?''

      ''...''   ជេមីនមិនបានឆ្លេីយតប រឺងាកទៅរក គ្រាន់តែឈរស្ងៀមនៅមាត់ទ្វារ ហេីយដកដង្ហេីមធំចេញមក

មានអារម្មណ៍ថាហត់អា៎យ...

ហេតុអីត្រូវនាំជេណូមកផ្ទះរាល់ពេលដែលជេណូទៅផឹក ទាំងដែលគេមិនដែលហៅឈ្មោះយេីងត្រូវសូម្បីតែម្តងផង

គិតហេីយក៏ល្អសេីចខ្លួនឯងដល់អា៎យ ពេលណាបានអាចកាត់ចិត្តបាន...

      ''យប់អា៎យ គេងហ្នឹងអា៎យ''

      ''កុំអី... ញ៉ុម...''

      ''ណា៎... ជេមីន''



ជេមីនឈរដុះធ្មេញនៅខាងមុខកញ្ចក់ក្រេាយពេលមុជទឹកហេីយ នៅក្នុងខួរក្បាលពេលនេះលឺតែសំលេងដែលជេណូហៅឈ្មោះខ្លួនឯងមុននេះ ទាំងដែលរាល់ដងជេណូហៅឈ្មោះអ្នកផ្សេងរហូត

ដឹងថាគេស្រលាញ់ហេីយចង់ធ្វេីម៉េចក៏បានហ៎??!!

      ''ឆឹស''

ជេមីនពេបមាត់ មុននឹងខ្ពុលមាត់ ហេីយទុកច្រាស់ដុះធ្មេញរបស់ខ្លួនចូលទៅក្នុងកែវដែលមានច្រាស់ដុះធ្មេញមួួយទៀតក្នុងនោះ មុននឹងដេីរចេញទៅខាងក្រៅ សំលឹងមេីលជុំវិញមិនឃេីញម្ចាស់បន្ទប់ ក៏សំរេចចិត្តដេីរទៅដាក់ខ្លួនគេងលេីគ្រែរបស់ជេណូ ហេីយទាញភួយមកដណ្តប់ដល់ក្បាលដេីម្បីគេចជេណូ

ក្រេាយពេលចេញទៅញាំុទឹកត្រជាក់នៅក្នុងផ្ទះបាយហេីយ ជេណូដេីរត្រលប់ចូលមកក្នុងបន្ទប់គេងវិញ មុននឹងឃេីញជេមីនកំពុងតែគេងលក់ ទេីបទាញទ្វារបិទស្ងាត់ៗ ហេីយដេីរចូលទៅមុជទឹកម្តង មានអារម្មណ៍ថាធ្ងន់ក្បាលចង់តែដាក់ខ្លួនគេងពេញទំហឹងហេីយ គិតហេីយក៏ប្រញាប់ដុះសាប៊ូ ដុះធ្មេញ ហេីយរុំកន្សែងពាក់កណ្តាលខ្លួនចេញមកបេីកទូរខេាអាវ ដេីម្បីរកអីស្លៀកពាក់ មុននឹងឈានជេីងដេីរដេាយល្បឿនលឿនសំដៅទៅកាន់គ្រែរបស់ខ្លួនឯង ដែលពេលនេះមានរាងកាយរបស់លេខាខ្លួនឯងគេងពីលេី

ជេណូដាក់ខ្លួនគេងលេីគ្រែ ហេីយខិតទៅជិតជេមីន មុននឹងដាក់ដៃជុំវិញខ្លួនរបស់ជេមីន ហេីយប្រេីកំលាំងទាញជេមីនអេាយមកនៅក្នុងរង្វង់ដៃរបស់ខ្លួនឯង រហូតដល់បានក្លិនប្រអូបសាប៊ូចេញពីខ្លួនរបស់ជេមីន

ប្រេីសាប៊ូដូចគ្នាអត់នៀក? ហេតុអីបានមានអារម្មណ៍ថាជេមីនប្រេីហេីយក្រអូបជាងពេលប្រេីខ្លួនឯងទៀត?

      ''គេងលក់អា៎យហ៎?''

      ''...''

      ''សុំគេងអេាបណា៎''

ពេលដែលមិនបានលឺចំលេីយ ជេណូក៏ញញឹមចេញមកតិចៗហេីយគេងអេាបជេមីនបន្ត ចាត់ទុកថាជេមីនអនុញ្ញាតទៅចុះ









.
Writer's Note
🙂