xxiii
one zero florist 🌷
10:05
renjun
13:02
yu jimin✨
13:35
''ណែស!'' ជុងវូដាក់កែស 2ក្នុងដៃទៅលេីតុធ្វេីការរបស់រេនជុន មុននឹងសំលឹងមេីលមុខមិត្តភក្តិរបស់ខ្លួនឯងមិនដាក់ភ្នែក
''អរគុណ!'' រេនជុនងេីបមុខបន្តិច ហេីយនិយាយចេញទៅ គិតថាជុងវូរង់ចាំពាក្យនេះ តែជុងវូនៅឈរស្ងៀមមិនកំរេីក ទេីបសំរេចចិត្តងេីបមុខឡេីងម្តងទៀត មុននឹងឃេីញមានផ្កាកុលាបពណ៌សមួយទងដែលមានខ្ចប់ក្រដាសពណ៌ផ្ទៃមេឃខ្ចីស្អាត ហេីយមានចងបូរពណ៌ដូចគ្នា ធ្វេីអេាយរេនជុនជ្រួញចញ្ចេីមចូលគ្នាភ្លាម
''...''
''អេាយយេីងធ្វេីអី?''
''យេីងអ្នកសួរបានត្រូវ ផ្ការបស់ណាគេ?''
''ហា៎ស?''
''ជីមីនប្រាប់ថាមានគេផ្ញេីរអេាយឯង''
''ហា៎ស?'' រេនជុនសំលឹងមេីលផ្កាមួយទងនោះម្តងទៀត មុននឹងលេីកឡេីងយកមកមេីល ថាមានកាតរឺក៏អីអត់ តែគ្មានសូម្បីតែឈ្មោះហាង
''ណាគេអ្នកយកម៉េា?''
''អ្នកដឹកឥវ៉ាន់''
''...'' រេនជុនលេីកផ្កានោះឡេីង ដាក់ទៅជិតច្រមុះ មុននឹងបិទភ្នែកហេីយដកដង្ហេីមចូលវែងៗ
''ណាគេហ៎? ម៉េចបានដឹងថាឯងចូលចិត្តផ្កាកុលាបពណ៌ស?''
h
16:10
doyoung
16:59
ហេឆាន់ញញឹមចេញមក ពេលដែលឃេីញឡាន mazda ពណ៌សមួយគ្រឿងកំពុងតែវ៉ៃសុីញ៉ូចតពីមុខក្រុមហ៊ុនរបស់ខ្លួន មុននឹងប្រញាប់ដេីរទៅជិត ហេីយទាញទ្វារឡានបេីក មុននឹងឃេីញមានផ្កាកុលាបពណ៌សមួយទងនៅលេីពូកកន្លែងក្បែរអ្នកបេីក រេនជុនប្រញាប់យកផ្កានោះឡេីង ហេីយដាក់បញ្ឈរក្នុងកន្លែងដាក់កែវ
''ផ្កាណាគេហ៎?''
''អត់ដឹង''
ហេឆាន់ងាកមេីលបន្តិច មុននឹងងាកទៅចាប់អារម្មណ៍ទូរស័ព្ទរបស់ខ្លួនឯងវិញ ហេីយចុចរកមេីលហាងម្ហូបជប៉ុនជិតៗនេះ
''ង៉ៃនេះចង់ញាំុអី?''
''នាំហ្យុងទៅយកឡាន''
រេនជុនប្រេីដៃម្ខាងច្រត់ចង្ការ ចំណែកដៃម្ខាងទៀតបេីកមេីលមឺនុយ ហេីយធ្វេីមុខសញ្ចឹងគិត មុននឹងបេីកមេីលសន្លឹកដដែលទៅមកៗជាច្រេីនដង ហេឆាន់សំលឹងមេីលចញ្ចៀនប្រាក់នៅលេីម្រាមដៃខាងឆ្វេងដែលនៅក្រេាមចង្ការរបស់រេនជុន ហេីយញញឹមចេញមក
''ថី?''
''ហ្យុងថាសាលម៉ុន ហេីយនិងម៉ាគុរ៉ុ អាណាឆ្ងាញ់ជាង?''
''សាលម៉ុន... ហ្យុងចូលចិត្តសាលម៉ុនជាង''
''ហឺមមមម...'' ហេីយរេនជុនក៏ធ្វេីមុខគិតម្តងទៀត ព្រោះនេះជាលេីកទីមួយហេីយ ដែលបានមកហាងជប៉ុនបែបនេះ
ហាងដែលហេឆាន់នាំមកគឺជាហាងអុិសាកាយ៉ាក់បែបជប៉ុន ក្នុងហាងមានតែចង្កៀងពណ៌ទឹកក្រូចតូចមួយនៅពីលេីតុនិមួយៗតែប៉ុណ្ណោះ ធ្វេីអេាយហាងមានបរិយាកាសរ៉ូមេនតិចចំលែកៗ នៅត្រង់ខេានតឺមានដបស្រាជាច្រេីនដបដាក់តំរៀបជួរគ្នា ហេីយមានក្តារខៀនធំមួយភ្ជួរពីលេី នៅលេីនោះមានអក្សរជាច្រេីនសរសេរដេាយដីស ដែលរេនជុនគិតថាវាជាអក្សរជប៉ុន ហេីយក៏ជាឈ្មោះរបស់ស្រាដែរ តែខ្លួនឯងអានមិនដាច់
''យកទាំងពីរហូវ ចាំជួយញាំុ''
''អូខេ!'' រេនជុនញញឹមហេីយឆ្លេីយតបដេាយសំលេងត្រេកអរ ព្រោះកំពុងតែរង់ចាំហេឆាន់និយាយពាក្យនេះចេញមកល្មម
ម៉េចបានគួរអេាយស្រលាញ់ដល់ថ្នាក់នេះ ចាប់ផ្តេីមខ្លាចមែនទែនអា៎យណា៎... បេីដល់ពេលត្រូវលែងបាននៅជាមួយគ្នានឹងធ្វេីចិត្តបានអត់?
''មានបង្គារឆៅទៀត''
''កម្ម៉ង់មក''
''អូនិគិរីដុតស្នូលពងត្រីអិគឹរ៉ា''
''អឺម''
''ហូតាតេ អុនិ...''
ហេឆាន់ដាក់កែវទឹកក្តៅដែលខ្លួនឯងហុតមុននេះចុះ មុននឹងអេានទៅបេីកមេនុយរកមេីលកន្លែងដែលមានឈុត មុននឹងចង្អុលប្រាប់អ្នកដែលអង្គុយទល់មុខ
''យកឈុតហ្មងហូវនៀក មានគ្រប់មុខ មិនបាច់រេីស''
''អូខេ!''
''យកអីទៀតអត់?''
''បង្គារបំពង''
''តែបុណ្ណឹងហេ៎ហ៎?''
''ពងមាន់ផ្អែម''
''...''
''សាឡាដត្រីក្រហម''
''...''
''ហ្យុងយកអីថែមអត់?''
''យកប៉ុណ្ណឹងសិនក៏បាន'' ហេឆាន់ទទួលមឺនុយពីក្នុងដៃរេនជុនមកបេីកមេីលត្រួសៗបន្តិច មុននឹងងាកទៅលេីកដៃហៅបុក្ខលិកក្នុងហាង ហេីយកម្ម៉ង់អ្វីដែលរេនជុននិយាយមុននេះដេាយមិនខ្វះសូម្បីតែមួយមុខ
''ហ្យុង កូកា''
''អឺ... យកកូកា ពីរកែវ'' ហេីយបុក្ខលិកក្នុងហាងក៏មេីលមុខទាំងពីរនាក់បន្តិច មុននឹងកត់ការកម្ម៉ង់ទុកលេីក្រដាសក្នុងដៃ ហេីយដេីរទៅខាងក្នុងបាត់
''ម៉េចបានហ្យុងស្គាល់ហាងចឹងៗ?'' រេនជុនសួរឡេីងភ្លាម ព្រោះមុនពេលចូលមក រេនជុនស្ទេីរតែមេីលមិនដឹងថានេះជាហាងផង មានតែផ្លាកឈេីដែលចាស់ខ្លាំងមែនទែន មេីលស្ទេីរតែមិនឃេីញឈ្មោះហាង ហេីយនៅសរសេរជាអក្សរជប៉ុនទៀត
''ធ្លាប់ទៅធ្វេីការនៅជប៉ុនហេីយគេនាំចូល តាមពិតហាងចឹងនៅជប៉ុន ភាគច្រេីនគេទៅជប់លៀងក្រេាយម៉េាងធ្វេីការ គេាលបំណងមែនមកញាំុត្រីឆៅហេ៎ គឺមកផឹក ត្រីឆៅគ្រាន់តែជារបស់ក្លែមហេ៎''
''ចឹងបានគេមេីលមុខយេីងចំលែកៗហ៎?''
''ហាហាហាហហា អឺម'' មេីលមុខត្រង់កម្ម៉ង់កូកាហ្នឹងហ្មង
''ហ្យុងធ្លាប់ទៅជប៉ុនហ៎?''
''ធ្លាប់''
''សប្បាយអត់?''
''អ្នកដែលចូលចិត្តត្រីឆៅគឺសប្បាយអា៎យ''
''...'' រេនជុនពេបមាត់បន្តិច មុននឹងអេានមុខចុះ ហេីយហែកកន្សែមសេីមចេញពីថង់ផ្លាស្ទីក មុននឹងជូតដៃរបស់ខ្លួនឯង
''ចង់ញាំុប៊ីយែរអត់?''
''អត់ហេ៎ ញ៉ុមបេីកឡាន''
''ញាំុហូវ ហ្យុងបេីកអេាយ''
''ហេីយទៅយកឡានហ្យុងម៉េច?''
''...'' នៅអត់ភ្លេចទៀត!!
រេនជុនបេីកភ្នែកធំៗត្រេកអរគ្រប់មុខម្ហូបដែលគេលេីកមក មុននឹងលេីកដៃសំពះហេីយនិយាយ 'ចាលមុកគេសសឹមនីដា' ចេញមកដេាយសំលេងគួរអេាយស្រលាញ់ ហេីយកាន់ចង្កិះឡេីងចាប់សាលម៉ុនហេីយដាក់ចូលក្នុងមាត់
''ឆ្ងាញ់អា៎ ឆ្ងាញ់ជាងហាងស៊ូសុីទៀត''
''...'' ហេឆាន់មិនបានឆ្លេីយតប គ្រាន់តែអង្គុយមេីលរេនជុនញាំុ ហេីយញញឹមចេញមកតិចៗ
''ចឹងតា៎បានមនុស្សឡេីងពេញហាង''
''...'' រេនជុនងាកមេីលជុំវិញហេីយនិយាយចេញមក តែហេឆាន់នៅតែសំលឹងមេីលអ្នកដែលអង្គុយចំពោះមុខដដែល
''ហ្យុងយកអូនិគិរីអត់?'' រេនជុនចាប់បាយដុតមួយដុំឡេីងមក ហេីយងេីបមុខសួរហេឆាន់
''ញាំុហូវ បេីញាំុអត់អស់ចាំហ្យុងញាំុ''
''ញាំុម្នាក់ពាក់កណ្តាល''
''អឺម ញាំុហូវ ចាំហ្យុងញាំុនៅសល់អេាយ''
ពេលដែលបានទទួលចំលេីយហេីយ រេនជុនក៏ហាមាត់ខាំអូនិគិរីមួយម៉ាត់ធំ ធ្វេីអេាយពងត្រីដែលនៅក្នុងបាយនោះបែកហេីយខ្ទៀតចូលភ្នែករបស់ខ្លួនឯង
''អា៎ក់!''
ហេឆាន់ប្រញាប់យកកន្សែមសេីមដែលនៅមូលស្អាតមិនទាន់ប្រេីរបស់ខ្លួនឯងទៅជូតភ្នែកអេាយរេនជុនភ្លាម ព្រោះកន្សែងរបស់រេនជុនប្រេីហេីយមុននេះ
''ទៅលុបមុខចេញអត់?''
''មានក្រដាសអត់?''
''មេីស កុំញី'' ហេឆាន់ចាប់ដៃរបស់រេនជុនជាប់ មុននឹងប្រេីកន្សែមជូតភ្នែកអេាយរេនជុនថ្នមៗ
''...''
''បេីកភ្នែកមេីស''
រេនជុនសន្សឹមៗបេីកភ្នែកឡេីង មុននឹងឃេីញមុខរបស់ហេឆាន់នៅជិតមុខរបស់ខ្លួនឯងខ្លាំងមែនទែន
'ឡូយអា៎ ចង់បានចឹងដែរ' ចង្អុលដៃរបស់រេនជុនដាក់លេីថ្ពាល់របស់ហេឆាន់ មុននឹងប្រេីម្រាមដៃតូចៗនោះគូរតាមចំណុចខ្មៅតូចៗនៅលេីមុខរបស់ហេឆាន់ ចេញជារូបចតុកេាណ
'រេនជុនក៏មានដូចគ្នានៀក' ហេឆាន់ប្រេីម្រាមដៃចង្អុលចុចលេីចំនុចខ្មៅតូចមួយនៅលេីថ្ងាស់ខាងស្តាំរបស់រេនជុន ហេីយចុចម្តងទៀតលេីថ្ពាលក្រេាមកន្ទុយភ្នែកខាងឆ្វេង
'តែហ្យុងមាន 4ហ៎'
'មានតែ 2ក៏គួរអេាយស្រលាញ់ដែរ'
'ហិហិ' រេនជុនសេីចចេញមក មុននឹងដាក់ម្រាមដៃលេីថ្ពាល់របស់ហេឆាន់ ហេីយគូរជារូបចតុកេាណម្តងទៀត
ខ្សែភ្នែករបស់ហេឆាន់មេីលចូលទៅក្នុងកែវភ្នែកដែលឡេីងក្រហមតិចៗរបស់រេនជុន ដេាយមិនបានចាប់អារម្មណ៍ថាអ្នកចំពោះមុខភ្លឹកទៅ រេនជុនសំលឹងចំណុចខ្មៅតូចៗ 4កន្លែងនៅលេីថ្ពាល់ខាងឆ្វេងរបស់ហេឆាន់ដែលខ្លួនឯងចូលចិត្តលេងកាលពីនៅតូច
''បាត់ឈឺនៅ?''
''បា... បាត់អា៎យ''
ថ្ងៃដំបូងក្រេាយរៀបការ ល្អលេីសពីការគិតទុកទៅទៀត
