xxi
ខ្វាបបប់
កំពុងតែអង្គុយញាំុសុខៗក៏មានអ្នកណាក៏មិនដឹងមកចាប់កដៃអេាយដេីរទៅតាម ធេនសំលឹងមេីលខ្នងរបស់មនុស្សម្នាក់នោះ មុននឹងត្រូវលេបទឹកមាត់ក្អឹកព្រោះចាំខ្នងនោះបាន ខំអង្គុយក្បែរសសរកន្លែងកៀនៗគេហេីយ នៅរកឃេីញទៀត
''ធេន...''
''...''
''បាត់ទៅណារាប់ឆ្នាំ រេីផ្ទះហ៎?''
ទោះបីជាលួចគិតថាយ៉ាងណាក៏ត្រូវជួបគ្នាដែរថ្ងៃនេះ ព្រោះជេហ្យុនជាមិត្តភក្តិជិតស្និទ្ធរបស់ហេឆាន់ តែក៏មិនគិតថានឹងត្រូវនិយាយគ្នាបែបនេះនោះទេ
''...'' ធេនមិនបានឆ្លេីយតបអី មុននឹងអេានមុខចុះទាញដៃរបស់ជេហ្យុនចេញពីដៃខ្លួនឯង តែជេហ្យុនបន្ថែមកំលាំងច្របាច់មិនអេាយធេនរេីបាន
''ធេន!''
''ឈឺ''
ហេីយទីបំផុតជេហ្យុនក៏ព្រមព្រលែង តែខិតទៅជិតធេនជំនួស មុននឹងច្រត់ដៃម្ខាងទៅនឹងជញ្ចាំងឃាំងទុក ព្រោះខ្លាចធេនរត់
''មាន... មានការអីហ៎?''
''...'' ជាជេហ្យុនដែលស្ងាត់ជំនួសម្តង ព្រោះមិនដឹងឆ្លេីយថាម៉េច 'មានការអីហ៎?' អត់ដឹងថាមានការអីដូចគ្នា គ្រាន់តែ...
''បេីអត់...''
''នឹក...''
''...''
''នឹកខ្លាំងអា៎ដឹងអត់?'' ហេីយជេហ្យុនក៏ទាញធេនទៅអេាប បេីនិយាយថាដាក់ក្បាលលេីស្មាររបស់ធេនត្រូវជាង ស្មាររបស់ជេហ្យុនកំរេីកតិចៗ ធ្វេីអេាយធេនចាប់ផ្តេីមមានអារម្មណ៍ថាអាណិត ចង់លូកដៃទៅអង្អែលខ្នង តែក៏មិនហ៊ាន
ពេលដែលគិតដល់រឿងដែលធ្លាប់កេីតឡេីងកាលពី 6ឆ្នាំមុន ធេនក៏សំរេចរុញជេហ្យុនចេញ តែជេហ្យុនមិនព្រមលែង ទេីបប្រទាញប្រទង់គ្នា ហេីយធេនប្រេីកំលាំងទាំងអស់ដែលមានរុញជេហ្យុនចេញមួយទំហឹង
''ជេ! យេីងបែកគ្នាអា៎យ ង៉ៃក្រេាយកុំធ្វេីចឹងទៀត'' ធេនយកដៃវាសទឹកភ្នែករបស់ខ្លួនឯងចេញ មុននឹងរត់ចេញទៅ
js
14:10
ឆេនឡឺសំរេចចិត្តទុកទូរស័ព្ទចុះ មុននឹងសំលឹងមេីលឆ្វេងស្តាំ ដេាយរឹកពារស្លន់ស្លេារ ហេីយក៏មិនអាចគេចផុតពីខ្សែភ្នែករបស់ជុងវូបាន
''កេីតអី?''
''យេីង... យេីង... ឈឺនេាម ទៅបន្ទប់ទឹកសិន'' ហេីយឆេនឡឺក៏ប្រញាប់ងេីបឈរ ហេីយដេីរចេញពីតុភ្លាម ពេលដែលឃេីញជីសុងកំពុងតែឈរនៅពីក្រេាយសសរនៅមិនឆ្ងាយពីឆាកប៉ុន្មាន
ឆេនឡឺដេីរទៅអូសដៃជីសុង តែជីសុងមិនកំរេីកសូម្បីតែបន្តិច គ្រាន់តែងាកមកធ្វេីមុខស្មេីរដាក់ឆេនឡឺ មុននឹងងាកទៅមេីលលេីឆាកបន្ត ទាំងដែលពេលនេះគ្មានអ្នកណានៅឈរលេីនោះក៏ដេាយ
''ទៅវិញជាមួយហ្យុង''
''ហ្យុងនៅសិនហូវ ការមិត្តភក្តិហ្យុងទាំងមូល''
''ហេីយមកធ្វេីអីនៀក?''
''គ្រាន់ចង់ឃេីញ''
''ឃេីញហេីយសប្បាយចិត្តហ៎?''
''...''
''បេីអត់សប្បាយចិត្តទេមកធ្វេីអី?''
''តាមពិតអ្នកដែលត្រូវបានឈរជិតហ្យុងគួរតែជាញ៉ុម ហ្យុងថាចឹងអត់?''
''ជីសុងអា៎''
''បេីពេលហ្នឹងញ៉ុមអត់កំសាក ហេីយអេាយហ្យុងប្រាប់ម៉ាក់ហ្យុងរឿងយេីង ហ្យុងគិតថាអ្វីៗនឹងប្រសេីរជាងហ្នឹងអត់?''
''រឿងវាហួសអា៎យ មិនបាច់គិតទៀតហេ៎''
''ហ្យុងថាបេីញ៉ុមនៅចាំ រេនជុនហ្យុងនឹងត្រលប់មកវិញអត់?''
''...''
''រយៈពេលមួយឆ្នាំ អ្វីៗនឹងនៅដូចដេីមអត់?''
''ហ្យុងមែនរេនជុនហ្យុងឆ្លេីយជំនួសអត់បានហេ៎ តែកុំថាតែមួយឆ្នាំ សូម្បីតែមួយថ្ងៃអ្វីៗក៏អាចផ្លាស់ប្តូរបានដែរ បេីសួរយេាបល់ហ្យុង ហ្យុងក៏ចង់អេាយជីសុងធ្វេីចិត្តទុកខ្លះដែរ''
''ញ៉ុមធ្វេីចិត្តម៉េចហូវ បេីនៅស្រលាញ់ហ្យុងដល់ថ្នាក់ហ្នឹង''
''ជីសុងអា៎ បេីអ្វីដែលជារបស់យេីង ទោះម៉េចក៏នៅតែជារបស់យេីងដែរ''
''ចុះបេីមិនមែន?''
''នាយត្រូវចេះ let go''
កុក កុក កុក
ពេលដែលអានឆាតរបស់រេនជុនក្នុងទូរស័ព្ទហេីយ ហេឆាន់ក្តេាបទូរស័ព្ទជាប់ មុននឹងបែរទៅគោះទ្វារបន្ទប់តែងខ្លួនរបស់រេនជុនភ្លាម ពេលដែលមិនលឺសំលេងឆ្លេីយតប ហេឆាន់គោះម្តងទៀត មុននឹងលូកដៃទៅទាញទ្វារបេីក តែទ្វារបែរជាជាប់កន្លិះ ធ្វេីអេាយហេឆាន់លេីកទូរស័ព្ទក្នុងដៃឡេីង មកចុចតេទៅអ្នកដែលនៅក្នុងបន្ទប់ភ្លាម
កុក កុក កុក
''រេនជុន សុំនិយាយជាមួយតិចបានអត់?''
''...''
កុក កុក អៀតតត
''...''
''...'' ភ្នែកដែលឡេីងក្រហមតិចៗរបស់រេនជុន ធ្វេីអេាយហេឆាន់ធ្វេីខ្លួនមិនត្រូវ ពាក្យសំដីដែលចង់និយាយមុននេះ រលាយបាត់អស់ពេលដែលឃេីញមុខរបស់រេនជុន
''បេីអត់មានអី ញ៉ុមទៅដូរខេាអាវអា៎យ''
''ឈប់សិន'' ពេលដែលឃេីញរេនជុនរៀបទាញទ្វារបិទ ហេឆាន់ស្ទុះលូកដៃចូលទៅទប់ទ្វារបន្ទប់ មុននឹងទាញវាអេាយបេីកវិញ
''...''
''ហ្យុង...''
''ហ្យុងចង់ស្រលាញ់ណាគេក៏ស្រលាញ់ហូវ ញ៉ុមអត់ថាអីហេ៎ តែនេះហ្យុងមានដល់ទៅពីរនាក់ ហ្យុងសាវ៉ាពេកអត់?''
''...'' ហេឆាន់បិទភ្នែករំងាប់អារម្មណ៍របស់ខ្លួនឯង មុននឹងដកដង្ហេីមធំចេញមក
''អត់អាណិតអ្នកដែលគេស្រលាញ់ហ្យុងហេ៎ហ៎ ថាបេីគេដឹងគេមានអារម្មណ៍ម៉េច?'' នេះដែលរេនជុនសុខៗក៏ស្ងាត់ទៅ ហេីយធ្វេីមុខក្រញ៉ូវរហូត ដេាយសារបារម្ភពីអ្នកផ្សេងហ៎?
''នេះមិនទាន់ចុះអេតាស៊ីវិលផង ហួងហែងហ្យុងអា៎យហ៎?''
ឌឹប!
រេនជុនដាល់ដេីមដៃរបស់ហេឆាន់មួយដៃ មុននឹងធ្វេីមុខក្រញ៉ូវដាក់អ្នកដែលនិយាយលេងចេញមក ទាំងដែលរេនជុនខឹងស្ទេីរតែហុយផ្សែងចេញតាមត្រចៀកទៅហេីយ
''ហ្យុងមួយជេមីនមិត្តភក្តិគ្នាតាំងពីរៀន uni មែស''
''friend with benefit ហ៎?''
ផូស!
''អូយ! ហ្យុង!'' រេនជុនជ្រួញចញ្ចេីម ហេីយអង្អែលក្បាលរបស់ខ្លួនឯង ដែលត្រូវខេាកមុននេះ
''ចេះពាក្យហ្នឹងពីណា?''
''ញ៉ុមអាយុ 26អា៎យណា៎ មិនមែនកូនក្មេងអាយុ 3ឆ្នាំហេ៎''
''មែនហ៎? ហេតុអីបាននៅងេកងក់ដូចកូុនក្មេងអាយុ 3ឆ្នាំ''
''ហ្យុង!''
''friend with benefit ក៏អត់ដែរ មិត្តភក្តិគឺមិត្តភក្តិ អត់ដែលលេីសពីហ្នឹងហេ៎''
''ចុះធេនហ្យុង? ម៉េចបានហ្យុងស្គាល់?''
''រៀន uni ជាមួយគ្នាដូចគ្នា ស្គាល់មុនធេនចូលធ្វេីការក្រុមហ៊ុនរេនជុនទៀត''
''ហេីយកូន...'' រេនជុនឈប់ភ្លាម ព្រោះមិនដឹងថាគួរសួររឿងនេះរឺក៏អត់ ណាមួយគឺជារឿងដែលខ្លួនឯងលួចស្តាប់ទៀត តែហេឆាន់នៅតែស្តាប់ទាន់
''រឿងកូនរបស់ធេន ហ្យុងសុំអត់និយាយណា៎ មិនមែនចង់លាក់បាំងហេ៎ តែហ្យុងអត់ចង់យករឿងធេនមកនិយាយ''
''...'' រេនជុននៅស្ងៀម មិនបាននិយាយអីតប
''មិនបាច់គិតច្រេីនហេ៎ ពេលនេះហ្យុងអត់មានទំនាក់ទំនងជាមួយណាគេហេ៎ ក្រៅពីរេនជុន''
ឌឹប!
''ទៅដូរខេាអាវហូវទៅ!''
''អាភ្លឺភ្លេកៗក្រេាមភ្នែកបាត់ទៅណាអស់អា៎យ?'' ហេឆាន់អេានទៅខ្សឹបសួររេនជុន ពេលកំពុងតែអង្គុយមេីលវីដេអូ presentation តាំងពី pre-wedding រហូតដល់ការសម្ភាសរបស់គ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ទាំងរេនជុន និងហេឆាន់
''វាចូលភ្នែក''
''ពេលអត់តែងមុខចឹងហេីយ កាន់តែដូចរេនជុននីអាយុ 3ឆ្នាំ''
''ហ្យុង!'' រេនជុនងាកទៅជ្រួញចញ្ចេីមដាក់ មុននឹងរៀបដាល់ហេឆាន់មួយដៃទៀត តែទប់ជាប់ព្រោះទីនេះមានមនុស្សច្រេីនពេក
ពេលដែលវីដេអូលេងមកដល់វគ្គដែលរេនជុនចាប់សត្វអណ្តេីកមាសដាក់លេីស្មាររបស់ហេឆាន់ ហេីយហេឆាន់ភ្ញាក់ ធ្វេីអេាយរេនជុនសេីចចេញមកពេលដែលនឹកឃេីញដល់ថ្ងៃនោះ ហេឆាន់ងាកទៅមេីលមុខរបស់រេនជុនបន្តិច មុននឹងងាកត្រលប់ទៅមេីលអេក្រង់វិញ ហេីយញញឹមចេញមក
ហេឆាន់និយាយអរគុណខ្លួនឯងក្នុងចិត្តដែលសំរេចចិត្តនិយាយជាមួយរេនជុនរឿងដែលយល់ច្រឡំមុននេះ បេីមិនអញ្ចឹងមិនបានឃេីញស្នាមញញឹមដែលស្អាតជាងគេលេីលេាកបែបនេះនោះទេ
Ten Lee
14:50
Mark
14:55
🌹☕️ (3)
15:01










