Saturday, September 20, 2025

☆☆ កុលាបនៃស្នេហ៍ Ep20

  
xx



renjun
12:20

ហ្យុងមានការអីហ៎?

12:30

?



      ''អូយយ ហេីយយកទៅទុកណានៀកកក''   សំលេងរបស់យូរីរអ៊ូចេញមក ពេលដែលគ្រប់គ្នានៅក្នុងបន្ទប់តែងខ្លួនកំពុងតែជួយគ្នារកទូរស័ព្ទរបស់កូនកម្ល៉ោះ ដែលមិនដឹងច្រឡំដៃយកទៅទុកនៅកន្លែងណា

      ''មិញទុកលេីតុតា៎''

      ''បេីទុកលេីតុឃេីញអា៎យ''   ម៉ាកនិយាយចេញមក មុននឹងធ្វេីមុខមិនពេញចិត្ត ខណៈពេលដែលជួយគ្រប់គ្នារក

      ''ឃេីញអា៎យ!''   ជាងតែងមុខធ្វេីសក់ដែលជួយគ្នារក ក៏លេីកទូរស័ព្ទមួយគ្រឿងក្នុងដៃឡេីងមក ក្រេាយពេលឃេីញវាជ្រុះនៅកៀនតុគ្រឿងសំអាង

      ''អរគុណ នូណា''   ហេឆាន់ស្ទុះដេីរទៅយកទូរស័ព្ទមកកាន់ក្នុងដៃភ្លាម មុននឹងញញឹមចេញមក

អៀតតត

សំលេងបេីកទ្វារធ្វេីអេាយគ្រប់គ្នាងាកទៅមេីលថាអ្នកណាជាអ្នកមក មុននឹងឃេីញមិត្តភក្តិរបស់ហេឆាន់ដេីរចូលមកដេាយរឹកពារប្រញាប់ប្រញាល់ មុននឹង...

ឌឹប

      ''អា៎ាា / អាាា''   យូរី ហេីយនិងជាងតែងមុខស្រែកចេញមកព្រមគ្នា ពេលដែលសុខៗអ្នកដែលចូលមក ក៏ស្ទុះមកដាល់ហេឆាន់មួយទំហឹង ធ្វេីអេាយរាងកាយរបស់ហេឆាន់ដួលទៅលេីឥដ្ឋ

ជេហ្យុនមិនចាំយូរស្ទុះទៅពីលេីហេឆាន់ មុននឹងចាប់កអាវរបស់ហេឆាន់ជាប់ ហេីយរៀបដាល់ម្តងទៀត តែហេឆាន់ទប់ជាប់ មុននឹងព្យាយាមរុញជេហ្យុនចេញ តែមិនបានសំរេច

      ''អានេះយេីងសងវិញ ដែលឯងធ្លាប់ដាល់យេីង''

      ''រឿងអី?''

      ''ហេីយកាលពី 6ឆ្នាំមុន ឯងដាល់យេីងរឿងអី?''

      ''...''   ហេឆាន់ជ្រួញចញ្ចេីមចូលគ្នាភ្លាម ពេលដែលលឺជេហ្យុននិយាយបែបនោះ

      ''ឯងដឹងតាំងពីដេីមថាធេននៅណា តែអត់ប្រាប់យេីង ដេាយសារចឹងហ៎?''

      ''...''   ហេឆាន់បេីកភ្នែកធំៗ ធ្វេីមុខភ្ញាក់ផ្អេីលពេលដែលឃេីញជេហ្យុនដឹងរឿងនេះ

      ''ឯងក៏ដឹងថាយេីងដឹងខុស ហេីយចង់សុំទេាសធេនប៉ុណ្ណា តែយេីងអត់ដឹងថាធេននៅណា''

      ''...''

      ''ហេតុអីបានឯងអត់ប្រាប់យេីង?''

      ''ធេនអត់អេាយយេីងប្រាប់ឯង''

      ''ហឹស.. ដេាយសារចង់នៅជាមួយឯងហ៎?''

      ''...''   ចញ្ចេីមរបស់ហេឆាន់ជ្រួញចូលគ្នាភ្លាម

      ''លឺថាធេនមានកូន អាយុ 5ឆ្នាំ ហឹស... ចង់ដឹងដល់អា៎យថាមានកូនជាមួយឯងពេលដែលបែកគ្នាជាមួយយេីងហេីយ រឺក៏ពេលនៅសង្សារយេីងនៅឡេីយ''

ឌឹបប!

ហេឆាន់ចាប់កអាវរបស់ជេហ្យុនវិញ មុននឹងដាល់មួយដៃសងវិញ ជេហ្យុនបាត់បង់ចំហរ ទេីបត្រូវហេឆាន់រុញចេញបានសំរេច ហេីយក្លាយទៅជាអ្នកចាញ់ប្រៀបវិញ

      ''អាហេឆាន់''

      ''ឯងមិនត្រឹមតែមេីលងាយយេីងហេ៎ ឯងនៅមេីលងាយធេនទៀត''

      ''...''

      ''ឯងជាអ្នកនិយាយខ្លួនឯងថានៅស្រលាញ់រេនជុន ទោះម៉េចក៏គ្មានថ្ងៃស្រលាញ់ធេន''

      ''ហេីយឯងមកចេះដឹងរឿងយេីងធ្វេីអី?''

      ''ធេនជាមិត្តភក្តិយេីង''

      ''មិត្តភក្តិហ៎? មិត្តភក្តិគេមានកូនជាមួយគ្នាហ៎?''

      ''អូយយយ បានអា៎យ លែងៗៗ''   យូរីជាអ្នកចូលមកទាញហេឆាន់ចេញ ហេីយម៉ាកក៏ស្ទុះចូលទៅជួយចាប់ស្មាររបស់ជេហ្យុន មិនអេាយស្ទុះទៅរកហេឆាន់ទៀត

ហេឆាន់យកដៃប៉ះគែមមាត់របស់ខ្លួនឯងដែលចាប់ផ្តេីមមានអារម្មណ៍ថាឈឺ មុននឹងចាប់ដៃរបស់ម៉ាក់ខ្លួនឯងចេញថ្នមៗ ហេីយដេីរទៅជិតជេហ្យុនយឺតៗ

      ''រឿងយេីងមួយធេន ឯងក៏កុំចេះដូចគ្នា''



      ''ទៅបន្ទប់ទឹកយូរមែស!''   ពេលដែលឃេីញរេនជុនបេីកទ្វារត្រលប់ចូលមកវិញ ឆេនឡឺក៏ប្រញាប់សួរឡេីង

      ''...''   រេនជុនមិនបានឆ្លេីយតប មុននឹងដេីរទៅអង្គុយលេីកៅអីស្ងាត់ៗ យកដៃខ្ទប់ថ្ងាស់របស់ខ្លួនឯង ហេីយបិទភ្នែក ហាក់បីដូចជាកំពុងតែសញ្ចឹងគិតអ្វីម្យ៉ាង

      ''កេីតអី? មុនហ្នឹងនៅសុខៗសោះ''

      ''...''   រេនជុនក្រវីក្បាល មុននឹងមានអារម្មណ៍ថាទូរស័ព្ទដែលដាក់នៅក្នុងហេាប៉ៅអាវធំរេាទិ៍ ទេីបលូកដៃយកទូរស័ព្ទឡេីងមកមេីល មុននឹងឃេីញថាជាអ្នកដែលខ្លួនឯងឆាតរកមុននេះ



renjun
12:45

មានណា៎
គ្រាន់រកសួរថាឃ្លានអត់?
ហ្យុងអេាយគេយកអីទៅអេាយញាំុ
អត់អីហេ៎
អត់ឃ្លាន
តែងខ្លួនហេីយអា៎យហ៎?
អឺម
កេីតអីហ៎?
មានណា៎
ធម្មតា
ហ្យុងដឹងថារេនជុនអត់ចង់ការ
តែថ្ងៃនេះនៅមុខលេាកយាយ
ជួយធ្វេីអេាយដូចស្រលាញ់គ្នាតិចបានអត់?
មិនបាច់ហេ៎
លេាកយាយដឹងថាយេីងអត់បានស្រលាញ់គ្នា
ហ្យុងសុំតែពេលនៅមុខលេាកយាយហេ៎បានអត់?
2ខែអេាយស្រលាញ់គ្នាវាលឿនពេកអា៎យ
គិតថាធ្វេីហេីយលេាកយាយចាប់អត់បានហ៎?
ហេីយប្រេីពេលយូរប៉ុណ្ណាហ៎បានស្រលាញ់បាន?
read                    
គ្មានថ្ងៃហេ៎ដឹង



      ''ហេឆាន់!''

      ''បាទ!''   សំលេងហៅរបស់ម៉ាក់ខ្លួនឯង ធ្វេីអេាយហេឆាន់ងេីបមុខចេញពីទូរស័ព្ទភ្លាម

      ''ម៉េាថែម make up អេាយលឿនម៉េា នៅឡេីយចុចទូរស័ព្ទហ្នឹងអា៎យ''

      ''...''   ហេឆាន់ចុច lock ទូរស័ព្ទដេាយមិនបានឆ្លេីយតបឆាតរបស់រេនជុន មុននឹងទុកទូរស័ព្ទចូលទៅក្នុងហេាប៉ៅ ហេីយដេីរទៅអង្គុយលេីកៅអីខាងមុខតុគ្រឿងសំអាង ដេីម្បីអេាយជាងថែម concealer កន្លែងគែមមាត់អេាយ

      ''តោះដល់ម៉េាងអា៎យ''   យូរីនិយាយឡេីង មុននឹងងាកមកញញឹមបន្តិច ទេីបគ្រប់គ្នានាំគ្នាចេញពីបន្ទប់តែងខ្លួន ទៅអង្គុយចាំនៅក្នុង hall រង់ចាំអេាយពិធីចាប់ផ្តេីម



Junnie~💕
12:53

ម៉េចអា៎យ
អូខេអត់?
អឺម
ឃេីញក្នុង story អ៊ុំយូរី
concealer អីនៀក
ឡេីងភ្លឹងហ្មងអា៎😍
អាហ្នឹងរូបតាំងពីមុនមានរឿងមែស
អុញ
ម៉ាទំហឹងរបស់អាជេហ្យុន
concealer អីក៏ជួយអត់បានដែរ
🤦🏼‍♀️🤦🏼‍♀️
អង្គុយកន្លែងណា?
កណ្តាលជេណូអុបប៉ា ហេីយជេហ្យុនអុបប៉ា🥰🥰
🙄🙄

13:12

ហេឆាន់អុបប៉ាស្អាតអា៎ណ៎🥺
ចង់ត្រូវអត់?
🤐



គ្រប់គ្នាអង្គុយចាំលេីកៅអីរៀងៗខ្លួនរង់ចាំពិធីចាប់ផ្តេីម ម៉ាកដែលទេីបតែដេីរចេញមកពីបន្ទប់តែងខ្លួនរបស់ហេឆាន់ជាមួយយូរី ដេីរសំដៅទៅរកតុដែលសង្សាររបស់ខ្លួនឯងប្រាប់មុននេះ មុននឹងឃេីញមនុស្សស្រីម្នាក់ដែលមានសក់ពីរពណ៌កំពុងតែងាកមកលេីកដៃក្រវីដាក់ ជេណូងាកមកតាមមុននឹងរៀបងេីបចេញពីកន្លែងទុកអេាយម៉ាកជាអ្នកអង្គុយជិតជុននី តែម៉ាកលេីកដៃហាម មុននឹងដាក់ខ្លួនអង្គុយចុះក្បែរជេណូជំនួស

សំលេងនិយាយដាក់មេក្រូលឺឡេីង ធ្វេីអេាយគ្រប់គ្នាផ្អាកការសន្ទនាហេីយងាកទៅចាប់អារម្មណ៍លេីឆាកវិញ មួយសន្ទុះក៏លឺសំលេងប្រកាសហៅកូនកម៉្លោះ ហេីយទ្វារសាលក៏ត្រូវបានបេីកឡេីង ហេឆាន់ឈរស្ងៀម ហេីយអេានមុខចុះបន្តិច មុននឹងបិទភ្នែករំងាប់បេះដូងដែលលេាតញាប់របស់ខ្លួនឯង ហេីយបេីកភ្នែកឡេីងម្តងទៀត ងេីបមុខដេីរទៅខាងមុខរហូតដល់លេីឆាកដែលមានក្លេាងផ្កាពណ៌សរៀបចំយ៉ាងស្អាតតាមដែលហេឆាន់កម្ម៉ង់

ហេឆាន់ឈរចាំមួយសន្ទុះក៏លឺសំលេងប្រកាសម្តងទៀត ហេីយទ្វារសាលក៏បេីកឡេីង បង្ហាញអេាយឃេីញរេនជុននៅក្នុងអាវធំពណ៌ខ្មៅ setដូចគ្នាជាមួយហេឆាន់ ខុសគ្នាត្រង់រេនជុនពាក់ក្រវ៉ាត់ក ចំណែកហេឆាន់ចងបូរ អាការៈរបស់រេនជុនមេីលទៅក៏ភ័យមិនចាញ់ហេឆាន់ដែរ រេនជុនដកដង្ហេីមធំចេញមក មុននឹងចាប់ផ្តេីមដេីរយឺតៗលេីព្រំពណ៌ស ដែលមានផ្កាពណ៌សជាច្រេីនលាយគ្នានៅកៀនផ្លូវដេីរ

ជុំវិញតបតែងទៅដេាយផ្កាលីលី និងកុឡាបពណ៌សភាគច្រេីន ធ្វេីអេាយ chandelier ពណ៌មាសដែលនៅជិតឆាកមេីលទៅកាន់តែភ្លឺលេចផ្លេារជាងមុនទៀត

ដូចពិធីរៀបការដែលរេនជុនធ្លាប់ស្រម៉ៃអញ្ចឹង សាលដែលពេារពេញទៅដេាយផ្កាពណ៌ស...

ស្អាតដល់អា៎យ!

រេនជុនដេីរមកដល់ខាងមុខជណ្តេីរសំរាប់ឡេីងទៅលេីឆាក មុននឹងឃេីញហេឆាន់ជាអ្នកចុះមកទទួល រេនជុនងេីបមុខបន្តិចសំលឹងមេីលមុខរបស់ហេឆាន់ ទោះបីជាមាន concealerជួយបិទបាំងមិនអេាយមេីលឃេីញច្បាស់ខ្លាំងក៏ដេាយ ក៏នៅតែឃេីញស្នាមពណ៌ក្រហមឡេីងស្វាយតិចៗនៅលេីគែមមាត់របស់ហេឆាន់ដែរ រេនជុនប្រញាប់គេចមុខចេញពីកែវភ្នែកដែលសំលឹងមកមិនដាក់ភ្នែកនោះ

ជាលេីកទីមួយហេីយដែលហេឆាន់ឃេីញរេនជុនតែងមុខ ត្របកភ្នែកដែលមានពណ៌ផ្កាឈូកតិចៗ ហេីយមាន glitter ភ្លឺភ្លេករួមជាមួយនឹង eyeliner ធ្វេីអេាយភ្នែករបសរេ់នជុនមេីលទៅដូចតុក្ខតាអញ្ចឹង ចំណែកថ្ពាល់ដែលមានពណ៌ផ្កាឈូកខ្ចីតិចៗនោះធ្វេីអេាយផ្ទៃមុខរបស់រេនជុនមេីលទៅកាន់តែគួរអេាយស្រលាញ់ជាងមុនទៀត

ហេឆាន់សំលឹងមុខរបស់រេនជុនភ្លឹក ដេាយមិនបានលឺសំលេងជុំវិញអីទាំងអស់ បេះដូងរបស់ហេឆាន់លេាតញាប់ស្ទេីរតែផ្ទុះចេញមកក្រៅទៅហេីយ ទាំងពីរនាក់ឆ្លេីយ ''I do'' ចេញមក មុននឹងចាប់ផ្តេីមពាក់ចញ្ចៀនអេាយគ្នា

ហេឆាន់កាន់ដៃឆ្វេងរបស់រេនជុនឡេីងមក មុននឹងពាក់ចញ្ចៀនដែលរេនជុនជាអ្នករេីសដេាយខ្លួនឯងចូលទៅក្នុងម្រាមដៃនាងរបស់រេនជុន ហេីយរេនជុនក៏កាន់ដៃខាងឆ្វេងរបស់ហេឆានឡេីងមក មុននឹងពាក់ចញ្ចៀនអេាយហេឆាន់ដូចគ្នា

ហេីយក៏ដល់ពេលដែលរេនជុនមិនចង់អេាយមកដល់ខ្លាំងជាងគេបំផុត

ហេឆាន់អេានទៅជិតរេនជុនមុននឹងបិទភ្នែកត្រៀមដាក់បបូរមាត់លេីបបូរមាត់របស់រេនជុន តែការកំរេីកនៅលេីទ្រូងខាងស្តាំរបស់ខ្លួនឯងធ្វេីអេាយហេឆាន់បេីកភ្នែកឡេីងវិញ

រឿងដែលកេីតឡេីងនៅក្នុងបន្ទប់តែងខ្លួនរបស់ហេឆាន់មុននេះធ្វេីអេាយដៃខាងឆ្វេងដែលមានចញ្ចៀនរៀបការដែលហេឆាន់ពាក់អេាយមុននេះ ទប់មិនអេាយហេឆាន់អេានមកកាន់តែជិតជាងនេះទៀត

ខំគិតរហូតថាអ្នកដែលហ្យុងស្រលាញ់គឺជាលេខារបស់ជេណូហ្យុង...

តែតាមពិតគឺជាអ្នកផ្សេងដូចដែលហ្យុងធ្លាប់ប្រាប់មែន

...ហេីយនៅមានកូនជាមួយគ្នាទៀត

បេីមានកូនជាមួយគ្នាហេីយ ហេតុអីមិនប្រាប់លេាកយាយតាមត្រង់ បេីលេាកយាយដឹងពួកយេីងក៏ប្រហែលជាមិនចាំបាច់ត្រូវរៀបការជាមួយគ្នាដែរ

ទឹកភ្នែកមួយដំណក់ហូរកាត់ថ្ពាល់របស់រេនជុនទាំងដែលភ្នែកនៅបិទជិត ហេឆាន់អេានទៅកាន់តែជិតរេនជុនរហូតដល់ទទួលបានខ្យល់ដង្ហេីមរបស់គ្នា សំលេងហូរហេីយនិងសំលេងទះដៃលាន់លឺឡេីងមួយសន្ទុះធំពេលដែលឃេីញហេឆាន់និងរេនជុនថេីបគ្នា ទោះបីជាការពិតបបូរមាត់របស់អ្នកទាំងពីរមិនបានប៉ះគ្នាក៏ដេាយ ហេឆាន់ជាអ្នកខិតចេញមុន មុននឹងលូកដៃទៅជូតទឹកភ្នែកនៅលេីថ្ពាល់អេាយរេនជុនថ្នមៗ

      ''សុំទេាស''

      ''...''   រេនជុនសំលឹងមុខហេឆាន់ដេាយមិននិយាយអី សុំទេាសដែលមានសង្សារដល់មានកូនហេីយ តែនៅមករៀបការជាមួយខ្លួនឯងហ៎?


 
🌹☕️ (3)
13:45

🤦🏻‍♂️
វាកេីតថីវាបានធ្វេីមុខក្រញ៉ូវរហូតចឹង?
ពេបមាត់រហូតតាំងពីដេីរចូលមក រហូតដល់ចប់



Junnie~💕
14:01

អុបប៉ាហ្នឹងចង់ត្រូវអត់?
នៅឈរធ្វេីមុខ cute ដាក់គេយូរទៀតអត់?
😡😡😡😡😡😡😡



ក្រេាយពេលនាំគ្នាថតរូបជាមួយហេឆាន់និងរេនជុនហេីយ គ្រប់គ្នាក៏ងាកទៅចាប់អារម្មណ៍ម្ហូបចំពោះមុខ ខណៈពេលដែលហេឆាន់ និងរេនជុននាំគ្នាទៅផ្លាស់សំលៀកបំពាក់ដេីម្បីវគ្គសម្ភាសន៍ រេនជុនដេីរចូលទៅក្នុងបន្ទប់ហេីយទាញទ្វារបិទគ្រាំងដេាយមិនចាំអេាយហេឆាន់បានហៅ រឺក៏និយាយអី ហេឆាន់សំលឹងមេីលទ្វារដែលបិទជិត មុននឹងលូកយកទូរស័ព្ទរបស់ខ្លួនឯងឡេីងមកមេីលឆាតដែលរេនជុនផ្ញេីរមកមុនពេលពិធីចាប់ផ្តេីម តែដេាយសារតែត្រូវម៉ាក់ហៅទេីបមិនបានចូលអាន



h
12:53

ហ្យុងគង់តែជួបអ្នកដែលហ្យុងស្រលាញ់ហេ៎
តែប្រហែលជាជួបអា៎យដឹង
ឃេីញមានដល់ទៅពីរនាក់ទៀត
    read            









.
Writer's Note
អេតមីនធ្វេី research ហេីយសរសេរវគ្គនេះយូរមែនទែន ព្រោះមិនដឹងថាជនជាតិកូរ៉េគេរៀបការម៉េច បែបបូរាណក៏ពិបាកសរសេរ សម័យក៏មិនសូវដឹងពាក្យគេនិយាយជាភាសាយេីងទៀត អញ្ចឹងហេីយទៅមកៗសរសេរតាម k-drama ដែលធ្លាប់មេីល ហេីយបង្កេីតខ្លួនឯងខ្លះ ចង់អធិប្បាយអេាយឃេីញរូបភាពជាងនេះ តែចាំអេតមីនបានរៀបការជាមួយរេនជុនសិនចាំមកសរសេរអេាយសមជាងនេះ☺️🤣