xvii
h
15:21
''ង៉ៃមុនហ្យុងទៅមេីលផ្ទះ មានបន្ទប់មួយ soundproof អាចធ្វេីជា game room បានទៀត ឃេីញហេីយនឹកឃេីញជីសុងហ្មង'' រេនជុនសុខៗក៏និយាយចេញមក ពេលដែលកំពុងតែលាងកែវហេីយល្មម
''មែនហ៎?'' ជីសុងដែលកំពុងរៀបចាំសំអាតប្រអប់ភីស្សា និងស្ពាកេទីពីលេីតុ ទៅចេាលក្នុងធុងសំរាម ងាកទៅមេីលមុខរបស់រេនជុនបន្តិច មុននឹងឆ្លេីយតប
''អឺម បេីជីសុងឃេីញប្រាកដជាចូលចិត្ត''
''ផ្ទះហ្យុងជាមួយគេហ៎?''
''ជីសុង...'' រេនជុនភ្ញាក់ខ្លួន ហេីយប្រញាប់ងាកទៅរកជីសុងភ្លាម ព្រោះភ្លេចខ្លួនថាមិនគួរនិយាយពីរឿងផ្ទះដែលខ្លួនឯងទៅមេីលជាមួយហេឆាន់
''មានអីណា៎ គ្រាន់តែសួរ''
''...''
''ឆេនឡឺហ្យុងបានធៀបការអា៎យ ញ៉ុមនៅមិនទាន់បានផង ណាធៀបការញ៉ុម?''
''ជីសុងកុំទៅអីល្អជាង''
''ហេតុអី?''
''អត់ចង់អេាយជីសុងឃេីញហ្យុងក្នុងសភាពចឹង''
''បេីអ្នកដែលហ្យុងរៀបការជាមួយគឺជាញ៉ុម ញ៉ុមប្រាកដជាសប្បាយចិត្តខ្លាំងអា៎យ ហ្យុងនៅក្នុង wedding suit ប្រាកដជាស្អាតខ្លាំងអា៎យ''
''ជីសុងអា៎''
''ញ៉ុមទៅក្នុងឋានៈប្អូនប្រុសក៏បាន''
''ម៉ាក់ហ្យុងនៅ កុំអីល្អជាង''
''ខ្លាចម៉ាក់ហ្យុងដឹងហ៎?''
''...''
''ខ្លាចម៉ាក់ហ្យុងដឹងថាហ្យុងមានសង្សារដែលអត់បានការដល់ថ្នាក់ហ្នឹងហ៎?''
''មែនហេ៎...''
''ញ៉ុមមែនជាប្រធានក្រុមហ៊ុនដូចគេ ធ្វេីអេាយហ្យុងខ្មាស់គេមែន?''
''ហេតុអីបានជីសុងចូលចិត្តគិតចឹងហ៎?''
''ហេីយមែនអត់?''
''ដំបូងជីសុងអ្នកអត់ចង់អេាយម៉ាក់ហ្យុងដឹងមិនចឹង? ហេតុអីបានអាឡូវមកបន្ទេាសហ្យុងវិញ? ទាំងដែលមុននេះហ្យុងសួររហូតថាចង់អេាយម៉ាក់ហ្យុងដឹងអត់ តែជីសុងក៏បដិសេធរហូតថាចាំរៀនចប់សិន''
''...''
''ហេតុអីបានអាឡូវក្លាយជាហ្យុងអ្នកខុស?''
''ហ្យុង... សុំទេាសមួយរយៈនេះញ៉ុមស្ត្រេសពេក''
''ហេីយហ្យុងអត់ស្ត្រេសហេ៎ហ៎? ការងារហ្យុងនៅក្រៅប្រទេសក៏មានបញ្ហា ហេីយនៅត្រូវបង្ខំអេាយរៀបការជាមួយអ្នកដែលខ្លួនឯងអត់បានស្រលាញ់ទៀត''
''...''
''មែនចង់ថាហ្យុងស្ត្រេសជាងជីសុងហេ៎ គ្រាន់តែចង់ប្រាប់ថាហ្យុងក៏ស្ត្រេសដូចគ្នា ជីសុងអត់ដែលយល់ហេ៎ យេីងឈ្លោះគ្នារឿងនេះរហូតទាំងដែរហ្យុងអត់បានធ្វេីអីទាំងអស់ ហេីយហ្យុងជាអ្នកខុសដែរមែន?''
''ហ្យុង...''
''ហ្យុងចង់នៅម្នាក់ឯង'' និយាយហេីយក៏បែរខ្នងដាក់ជីសុង មុននឹងយកដៃខ្ទប់មុខខ្លួនឯង
''តែ...''
''...'' ពេលដែលឃេីញរេនជុនមិនងាកត្រលប់មក រឺនិយាយអីត ជីសុងដេីរចេញពីផ្ទះបាយស្ងាត់ៗ មុននឹងយកទូរស័ព្ទ និងកាតាបស្ពាយរបស់ខ្លួនឯងឡេីងមក ហេីយងាកទៅមេីលរេនជុនម្តងទៀត តែភាពអន់ចិត្តដែលនៅតែមានមុននេះធ្វេីអេាយជីសុងនិយាយចេញទៅ
''ហ្យុងអត់ដែលស្រែកដាក់ញ៉ុមចឹងហេ៎ ហ្យុងធុញញ៉ុមអា៎យត្រូវអត់?''
''...'' រេនជុនឈប់ស្ងាត់មួយរំពេច មុននឹងងេីបមុខឡេីងហេីយងាកទៅមេីលមុខរបស់ជីសុង ទាំងដែលនៅលេីថ្ពាល់ពេារពេញទៅដេាយដំណក់ទឹកភ្នែក ដែលកំពុងតែស្រក់ចុះមកមិនឈប់
''ហ្យុងលែងត្រូវការញ៉ុមអា៎យត្រូវអត់?''
''ប្រាកដអត់? ប្រាកដអត់ថានិយាយចឹង?''
''ហ្យុងសួរខ្លួនឯងហូវ ថានៅស្រលាញ់ញ៉ុមដូចមុនអត់?'' ជីសុងព្យាយាមខ្លាំងមែនទែន ដេីម្បីកុំអេាយទឹកភ្នែកដែលខំប្រឹងទប់ស្រក់ចុះមក តែក៏នៅតែមិនអាចទប់បាន
រេនជុនខាំបបូរមាត់របស់ខ្លួនឯង មុននឹងដេីរចូលទៅក្នុងបន្ទប់គេងរបស់ខ្លួន ហេីយទាញទ្វារបិទមួយទំហឹង
លេីកទីមួយហេីយដែលរេនជុនបែរខ្នងដាក់ជីសុង ព្រោះរាល់ដងជីសុងជាអ្នកបែរខ្នងដាក់រេនជុនមុន ជីសុងជាអ្នកដេីរចេញមុន ទុកអេាយរេនជុននៅម្នាក់ឯងមុន ហេីយរេនជុនក៏ជាអ្នកដែលនិយាយសុំទេាសមុនរហូត
ទាំងដែលធ្លាប់ជា comfort zone អេាយគ្នា ហេតុអីបានក្លាយជាបែបនេះ?
renjun
21:20
21:30
21:45
missed
សំលេងកណ្តឹងធ្វេីអេាយរេនជុនភ្ញាក់បន្តិច មុននឹងងេីបមុខចេញពីក្នុងរង្វង់ដៃរបស់ខ្លួនឯង ហេីយប្រេីបាតដៃទាំងសងខាងជូតទឹកភ្នែកខ្លួនឯងចេញអេាយស្អាត មុននឹងដេីរចេញពីបន្ទប់គេងរបស់ខ្លួនឯង
ខ្សែភ្នែកប្រញាប់សំលឹងរកមេីលក្នុងបន្ទប់ទទួលភ្ញៀវហេីយនិងចង្ក្រានបាយភ្លាម តែក៏មិនឃេីញសូម្បីតែស្រមេាលអ្នកណា ងាកទៅមេីលបន្ទប់ទឹកឃេីញទ្វារបេីកចំហរ ហេីយងងឹតឈឹងទេីបគិតថាជីសុងប្រហែលជាទៅវិញបាត់ហេីយ
ដៃទាំងសងខាងជូតទឹកភ្នែកដែលស្រក់ចុះមកម្តងទៀត មុននឹងដេីរទៅមេីលលេីអេក្រង់កាមេរ៉ា
មកធ្វេីអីនៀក...
ដឹងចឹងមិនប្រាប់លេខបន្ទប់ហេ៎...
ពេលដែលលឺសំលេងកណ្តឹងលាន់លឺឡេីងម្តងទៀត រេនជុនខាំបបូរមាត់របស់ខ្លួនឯងតិចៗ មុននឹងសំរេចចិត្តដេីរទៅបេីកទ្វារ ហេីយក៏ទទួលបានប្រអប់នំខេកដែលខ្លួនឯងបានពីអូតែលរបស់ហ្យុងមុននេះ
''អរគុណ'' រេនជុនឆ្លេីយដេាយមិនបានមេីលមុខរបស់ហេឆាន់ មុននឹងថយក្រេាយហេីយរៀបទាញទ្វារបិទ
''កេីតអី? ម៉េចបានយំ?'' ហេឆាន់លូកដៃចូលទៅប្រឡោះទ្វារ មុននឹងទប់មិនអេាយរេនជុនទាញបិទបាន ហេីយប្រេីកំលាំងទាញទ្វារអេាយបេីកវិញ ដេីម្បីមេីលមុខរេនជុនអេាយបានច្បាស់ម្តងទៀត
ភ្នែក និងចុងច្រមុះឡេីងក្រហម ហេីយនៅមានស្នាមដំណក់ទឹកភ្នែកដក់នៅកៀនភ្នែកទៀត...
''អត់អីហេ៎''
''មុនហ្នឹងនៅសុខៗសោះ កេីតអី?''
''...'' ពេលដែលបានលឺសំលេងរបស់ហេឆាន់ដែលនៅតែសួរដេាយសំលេងបារម្ភ រេនជុនក៏ចាប់ផ្តេីមដឹងខ្លួនខុសដែលគំរោះគំរេីយដាក់ហេឆាន់ខ្លាំងពេក ព្រោះតាំងពីបេីកទ្វារមកដល់ពេលនេះរេនជុនមិនបានមេីលមុខហេឆាន់សូម្បីតែបន្តិច ហេីយនៅសំលេងដែលនិយាយដូចមិនចង់និយាយជាមួយទៀត
''អេាយនៅកំដរអត់?''
''ចង់នៅម្នាក់ឯង'' រេនជុនរៀបទាញទ្វារបិទម្តងទៀត តែមិនបានផល ពេលដែលហេឆាន់ទាញវាអេាយបេីកម្តងទៀត
''ចាំអង្គុយស្ងាត់ៗទៅ''
''ឃេីញមុខហ្យុងកាន់តែមួរម៉ៅ''
''ហ្យុងធ្វេីអីរេនជុន?'' ពេលដែលលឺដូចនោះហេីយ រេនជុនក៏នៅស្ងៀម មិនដឹងឆ្លេីយថាម៉េច
ហេឆាន់ហ្យុងមិនបានធ្វេីអីខុសពិតមែន ទោះជាត្រូវម៉ាក់បង្ខំដូចគ្នា តែហ្យុងក៏មិនដែលបញ្ចេញរឹកពារស្អប់ រឺក៏មួរម៉ៅដាក់ខ្លួនឯងដែរ រេនជុនកាន់តែអេានមុខចុះខ្លាំងជាងមុនទៀត
''ចង់នៅក៏នៅ'' និយាយដេាយសំលេងខ្សឹបៗហេីយ ក៏ដេីរចេញពីមាត់ទ្វារ សំដៅទៅកាន់ផ្ទះបាយ មុននឹងបេីកទូរទឹកកកហេីយយកនំខេកក្នុងដៃដាក់ចូលទៅ ហេីយយកប៊ីយែរពីរកំប៉ុងចេញមក
ហេឆាន់ដោះស្បែកជេីងហេីយសំលឹងមេីលជុំវិញបន្តិច មុននឹងដេីរទៅដាក់ខ្លួនអង្គុយចុះលេីព្រំខាងមុខសាឡុង មិនឆ្ងាយពីរេនជុនប៉ុន្មាន
''ហ្យុងញាំុអត់?'' រេនជុនលេីកប៊ីយែរមួយកំប៉ុងដាក់ពីមុខរបស់ហេឆាន់
''អត់ហេ៎ ហ្យុងត្រូវបេីកឡានទៅវិញ''
ហេីយរេនជុនក៏គាស់ប៊ីយែរមួយកំប៉ុង មុននឹងលេីកអ៊កក្រេាយពេលស្តាប់ចំលេីយហេីយ ហេឆាន់នៅអង្គុយអេានមុខចុះស្ងៀម មិននិយាយអីដូចដែលប្រាប់រេនជុនមុននេះពិតមែន រេនជុនផឹកអស់មួយកំប៉ុង ហេីយងេីបឡេីងទៅយកមួយកំប៉ុងទៀតក្នុងទូរទឹកកកមកគាស់ ពេលដែលក្រឡេកមេីលអ្នកដែលអង្គុយក្បែរខ្លួនមិនប៉ះភេសជ្ជៈចំពោះមុខ រេនជុនក៏លុតជង្គុងហេីយវាទៅយកមួយកំប៉ុងទៀតមកគាស់ ហេីយចាត់ការទាល់តែអស់ទាំងបីកំប៉ុង
តាមពិតចង់ផឹកច្រេីនជាងនេះទៀត តែដេាយសារនៅក្នុងទូរសល់តែបីកំប៉ុង តាំងពីពេលដែលជុងវូ និងឆេនឡឺមកលេីកមុន
''ហឹក...'' នៅសុខៗរេនជុនក៏ចាប់ផ្តេីមយំចេញមក ធ្វេីអេាយហេឆាន់ភ្ញាក់ធ្វេីអីមិនត្រូវ
''...''
''ដេាយសារហ្យុងហ្នឹង!''
''ហឺម?''
''មកពីហ្យុង!''
''...''
''ហេតុអីបានត្រូវបង្ខំ ហឹក''
''...''
''ហ្យុង...''
''...''
''...ស្រលាញ់ជីសុងណា៎... អឹក''
''ស្រលាញ់ខ្លាំងហ៎?''
''ហ្យុងស្រលាញ់ជីសុងតែម្នាក់គត់''
ពេលដែលសំលេងយំមុននេះចាប់ផ្តេីមស្ងាត់ទៅ ហេឆាន់ងេីបឈរ អេានទៅយកកំប៉ុងប៊ីយែរចេញពីដៃរបស់រេនជុនចេញថ្នមៗ ធ្វេីអេាយខ្លួនរបស់រេនជុនបាត់បង់ចំហរ ផ្អែកទៅលេីដៃរបស់ហេឆាន់ ទេីបហេឆាន់សំរេចចិត្តលេីករេនជុនឡេីង ហេីយនាំចូលទៅក្នុងបន្ទប់គេង មុននឹងដាក់រាងកាយដែលនៅស្ងៀមមិនកំរេីកនោះចុះលេីគ្រែយឺតៗ
ហេឆាន់ចេញទៅរកកន្សែងជ្រលក់ទឹកអេាយសេីម ហេីយជូតផ្ទៃមុខដែលមានស្នាមទឹកភ្នែកដក់នៅអេាយយ៉ាងស្រាលដៃបំផុត តាមដែលអាចធ្វេីបាន
''សុំទេាសណា៎''
''...''
''តែហ្យុងដោះលែងរេនជុនលែងបានអា៎យ''
រេនជុនភ្ញាក់ដឹងខ្លួនឡេីងក្នុងសំលៀកបំពាក់ដដែលដែលពាក់តាំងពីម្សិលមិញ មានអារម្មណ៍ថាធ្ងន់ក្បាល ធ្ងន់ត្របកភ្នែកខ្លាំងមែនទែន ទេីបប្រេីដៃម្ខាងញីភ្នែកខ្លួនឯងពេលដែលបេីកភ្នែកមិនរួច
រេនជុនឈានជេីងចុះពីលេីគ្រែដេីរចេញទៅបន្ទប់ទឹក តែក៏ត្រូវឈប់ឆ្ងក់នៅមាត់ទ្វារបន្ទប់គេង ពេលដែលលឺសំលេងគ្រូកក្រាក់នៅក្នុងផ្ទះបាយ
រេនជុនញញឹមមុននឹងដេីរទៅមេីល តែក៏ត្រូវឈប់ញញឹមភ្លាម ពេលដែលឃេីញថាអ្នកដែលនៅក្នុងផ្ទះបាយ មិនមែនជាអ្នកដែលខ្លួនឯងគិត
''ហ្យុង...''
''ភ្ញាក់អា៎យហ៎?''
''ម៉េចបានហ្យុងមកនៅហ្នឹង?''
''គេងហ្នឹងយប់មិញ''
''ហា៎ស?''
''អេាយទៅវិញម៉េច យប់កណ្តាលអាធ្រៀតអា៎យ''
''ហេីយហ្យុងគេងណា?''
''លេីសាឡុង''
''...''
''ទៅមុជទឹកហូវអាលញាំុនំប័ង'' ពេលដែលឃេីញរេនជុនស្ងាត់ ទេីបហេឆាន់និយាយឡេីងបន្ត មុននឹងដេីរទៅបេីកម៉ាសុីនដុតនំប័ង ធ្វេីអេាយក្លិននំប័ង crossiant ឆ្ងុយពេញបន្ទប់
''ហ្យុងបានម៉េាពីណា?'' កែវភ្នែកដែលមេីលទៅនៅងងុយគេងមុននេះ បេីកធំៗពេលដែលឃេីញរបស់ដែលខ្លួនឯងចូលចិត្តចំពោះមុខ
''ហាងនំប័ងនៅជិតហ្នឹង''
''ហាងជិតសេវេនហ្នឹងមែន? ង៉ៃហ្នឹងបេីកហ៎?''
''អឺម''
''មាននំប័ង...''
''ទៅមុជទឹក!'' ហេឆាន់ដេញរេនជុនម្តងទៀត ពេលដែលឃេីញរេនជុនសំលឹង crossiant មិនដាក់ភ្នែក ហេីយពេបមាត់ មុននឹងដាច់ចិត្តដេីរសំដៅទៅកាន់បន្ទប់ទឹក
ពេលដែលលឺសំលេងរេនជុនចេញពីបន្ទប់ទឹក ដេីរចូលទៅក្នុងបន្ទប់គេង ហេឆាន់ដាក់កែវកាហ្វេចុះលេីតុ មុននឹងងេីបឈរដេីរទៅដាក់នំប័ងដែលទិញមកព្រឹកមិញចូលទៅក្នុងម៉ាសុីនដុត មិនទាន់លឺសំលេងរេាទិ៍ទិងរបស់ម៉ាសុីនផង រេនជុនក៏ដេីរចេញមកដេាយសភាពដែលហេឆាន់មិនបានឃេីញយូរហេីយ នៅលេីខ្លួនរបស់រេនជុនមានអាវយឺត oversize ពណ៌សមួយ ហេីយនិងខេាយឺតពណ៌ខ្មៅ ទាំងដែលសក់នៅសេីមតិចៗនៅឡេីយ
''ម៉េចមិនផ្លំសក់អេាយស្ងួតសិន''
''នំប័ងនៅណា?'' និយាយហេីយក៏លូកដៃទៅបេីកថង់នំប័ងមេីល តែក៏ឃេីញថង់ទទេរស្អាត
''ទៅផ្លំសក់អេាយស្ងួតសិន''
''នំប័ង!''
''...''
''អូខេ'' ហេីយរេនជុនក៏ពេបមាត់ជាលេីកទីពីរ ដេីរត្រលប់ទៅក្នុងបន្ទប់គេងវិញ
សំលេងម៉ាសុីនផ្លំសក់លាន់លឺឡេីងមកដល់ផ្ទះបាយមិនបាន 1នាទីផងក៏ស្ងាត់ទៅ ព្រមជាមួយរេនជុនដែលដេីរចេញមកម្តងទៀត ហេឆាន់អត់មិនញញឹមមិនបាន មុននឹងកាន់ចានទៅគៀបនំដាក់ ហេីយដាក់ចានលេីតុអេាយ រេនជុនញញឹមចេញមកភ្លាម ជាស្នាមញញឹមដំបូងរបស់ថ្ងៃនេះ ហេីយស្នាមញញឹមដំបូងរបស់ហេឆាន់គឺពេលដែលចុះទៅរេីសនំនៅក្នុងហាងព្រឹកមិញនេះ
''អីគេខ្លះហ៎? ម៉េចបានអត់ដាស់ ចង់ចុះទៅមេីល''
''ហេីយនៅហ្នឹងយូរអា៎យ អត់ដែលទៅហេ៎ហ៎?''
''អត់ដែលឃេីញ ហាងហ្នឹងទឹមបេីកដឹង''
''butter croissant, cinnamon roll, garlic butter toast''
''របស់ញ៉ុមទាំងអស់ហ៎?'' រេនជុនងេីបមុខឡេីងចេញពីចានចំពោះមុខ ហេីយសំលឹងមេីលមុខរបស់ហេឆាន់ ទាមទារចំលេីយ
កែវភ្នែកទាំងសងខាងមានពន្លឺភ្លឺភ្លេក ដូចកាលពីនៅតូចចឹង
''អឺម បេីញាំុអស់ ញាំុហូវ''
''ហេីយហ្យុងញាំុនៅ?''
''ហេីយអា៎យ យកកាហ្វេអត់?'' រេនជុនងាកខ្វាច់ទៅមេីលអ្នកដែលសួរភ្លាម មុននឹងធ្វេីមុខឆ្ងល់ដាក់
''មានកាហ្វេដែរហ៎?''
''ចង់បានមួយណា?'' ហេឆាន់លេីកប្រអប់ម្សៅកាហ្វេមក 3ប្រអប់ រេនជុនសំលឹងមេីលរសជាតិនៅលេីប្រអប់យឺតៗ ហេីយជ្រួញចញ្ចេីមចូលគ្នា
មានកាហ្វេខ្មៅ កាហ្វេឡាតេ ហេីយកាពុឈិណូ...
ហេីយសំខាន់!
''ហ្យុងទិញមកធ្វេីអីនៀក?''
''ទុកញាំុ! នៅផ្ទះអីក៏អត់មាន បន្លែ របស់ស្រស់ កាហ្វេ''
''បេីមនុស្សមិនសូវនៅផ្ទះផង ហេីយកាហ្វេ ញាំុហាងឆេនឡឺអត់អស់លុយ ទៅទិញមកធ្វេីអី?''
ហេឆាន់សេីចចេញមកតិចៗ ម្ចាស់ក្រុមហ៊ុនទឹកអប់មួយទាំងមូល ហេីយទឹកអប់ល្បីឈ្មោះដល់ថ្នាក់នេះ តែគំរិះថ្លៃកាហ្វេ
''នៀកហ្យុងឆុងអេាយអត់អស់លុយហេ៎''
''យកកាហ្វេឡាតេ''
