Saturday, August 30, 2025

☆☆ កុលាបនៃស្នេហ៍ Ep18

 
xviii



🐻
16:10

អុមម៉ា
លេាកយាយនៅផ្ទះអត់?
នៅ
ថីហ៎?
កូនមានការចង់និយាយជាមួយលេាកយាយបន្តិច
រឿងរៀបការហ៎?
បាទ
ហេឆាន់អា៎ា
អុមម៉ាមិនបាច់បារម្ភហេ៎
ទោះម៉េចក៏ពួកយេីងនៅតែរៀបការជាមួយគ្នាដែរ
អូខេ
អុមម៉ាសុំទេាសណា៎
ដែលជួយអីអត់បាន
លេាកយាយចាស់អា៎យ
អុមម៉ាចង់អេាយលេាកយាយទុកចិត្ត
ថារេនជុនមានហេឆាន់មេីលថែ
ហេីយហេឆាន់ក៏មានរេនជុនមេីលថែដូចគ្នា
បាទ
ចង់ញាំុអីអត់អុមម៉ាធ្វេីទុកអេាយ
ញាំុអីក៏បាន
អុមម៉ាចង់បានអីអត់?
ចាំទិញទៅផ្ញេីរ
លេាកយាយចង់ញាំុឳឡឹក
ចុះអុមម៉ា?
អុមម៉ាអត់ចង់បានអីហេ៎
អេាយតែកូនប្រុសរបស់អុមម៉ាមកហូវបានអា៎យ
អូខេ
ចាំទិញឆឺរីដែលអុមម៉ាចូលចិត្តផ្ញេីរ
😍😍
យប់នេះគេងផ្ទះលេាកយាយណា៎
បន្ទប់ហេឆាន់ដុះផ្សិតអា៎យដឹង
🤔🤔🤔
លេាកយាយថាអុមម៉ាចូលទៅបេាសជូតសឹងរាល់ង៉ៃ
🫣🫣



🥰💕(4)
20:10

annyeongggggg~~~~~
ថ្ងៃស្អែកមានណាគេទំនេរនាំអុមម៉ាទៅហាងអត់ណ៎?🤔
សុំទេាសណា៎យូរី
អន់នីនៅប្រទេសអេស្ប៉ាញ
អា៎
អន់នីមកវិញង៉ៃណាហ៎?
ថ្ងៃសុក្រ
រ៉ូបរបស់អន់នីនៅយូរីអា៎
លេីកមុនទៅយកជាមួយរបស់យូរីមកទុកអា៎យ
ចាំអន់នីមកចាំចូលមកយកមក
អូខេ
ហេីយរៀបចំពិធីម៉េចអា៎យ
សុំទេាសអន់នីអត់បានជួយ
អត់អីហេ៎
all set
អា៎ភ្លេចប្រាប់
សួនដែលអន់នីរេីសគេសុំ cancel
ដេាយសារមានបញ្ហា
គេទឹមប្រាប់ម្សិលមិញ
អុញ
ហេីយធ្វេីម៉េចហូវ!
ប្រាប់ម្សិលមិញហេីយរកកន្លែងផ្សេងទាន់ដែរហ៎?
ធ្វេី indoor ជំនួសវិញ
អន់នីអូខេអត់?
អឺម
តែយូរីដឹងថាអន់នីចូលចិត្តផ្កា
យូរីសុំផ្កាច្រេីនៗអេាយអា៎យ
អូខេ
ហេីយធៀបការចែកនៅ?
ចែកអា៎យៗ
បេីចាំព្រីនថ្មីហេីយចែកឡេីងវិញអត់ទាន់ហេ៎
មានតែទាក់ទងទៅប្រាប់រឿងដូរកន្លែង
👌🏻
សំរេចថាស្អែកមានអ្នកទំនេរអត់?🥺
ចាំកូនជូនទៅ
ហេឆាន់ត្រូវជូនទៅស្រាប់អា៎យ
រេនជុនទំនេរអត់?



h
20:18

អុមម៉ា
ថ្ងៃអាទិត្យរេនជុនអត់ទំនេរហេ៎
អា៎ ជីនចាស់!!
អុមម៉ាភ្លេច



🥰💕(4)
20:20

អុមម៉ាភ្លេច
បេីរេនជុនអត់ទំនេរអត់អីហេ៎
ទំនេរអ៊ុំស្រី
មែនហ៎?😍
ចឹងរៀងថ្ងៃបន្តិចអុមម៉ាទៅយកណា៎
ហេីយទៅមេីលគ្រឿងសង្ហារឹមដាក់ផ្ទះថ្មីផង
បាទ



កុក កុក កុក

      ''បាទ!''   ហេឆាន់ស្ទុះងេីបចុះពីលេីគ្រែ ហេីយដេីរទៅបេីកទ្វារភ្លាម ពេលដែលលឺសំលេងគោះទ្វារ មុននឹងឃេីញម៉ាក់របស់ខ្លួនឯងកំពុងតែកាន់កែវមួយក្នុងដៃ ហេីយហុចមក

ពេលដែលហេឆាន់អេានមេីលឃេីញទឹកពណ៌សូកូឡា ទេីបដឹងថាជាកាកាវដែលខ្លួនឯងចូលចិត្ត ហេីយមានដុំពណ៌សតូចៗជាច្រេីនដុំអណ្តែតខាងលេី

      ''ខានឆុងអេាយយូរ ជិតហួសដឺឡេអា៎យនៀក''

      ''ចាំយកទៅទុកឆុងញាំុនៅផ្ទះ''

      ''សុំដូរជាហេឆាន់មកគេងផ្ទះលេាកយាយអេាយញឹកតិចបានអត់?''

      ''អូខេ ចាំទំនេរកូនមកគេង''   ឆ្លេីយហេីយហេឆាន់ក៏ទទួលកែវពីដៃរបស់យូរីមកកាន់ មុននឹងឃេីញថាយូរីកំពុងតែដេីរចូលមកតាម ទេីបមិនបានបិទទ្វារ ហេីយយកកែវទៅទុកលេីតុក្បែរគ្រែ

      ''ហេឆាន់អា៎... រឿងដែលហេឆាន់និយាយជាមួយលេាកយាយ...''

      ''លេាកយាយប្រាប់ហ៎?''

      ''អឺម... ហេឆាន់គិតឡេីងវិញម្តងទៀតបានអត់?''

      ''កូនគិតច្បាស់អា៎យ''

      ''តែអុមម៉ាថា...''

      ''អុមម៉ា... អាណិតរេនជុន''

      ''ហេីយចុះហេឆាន់?''

      ''កូនក៏មានអ្នកដែលកូនស្រលាញ់ដូចគ្នា''   ហេឆាន់និយាយហេីយញញឹមចេញមក ធ្វេីអេាយទឹកមុខរបស់យូរីធ្លាក់ចុះភ្លាម ពេលដែលលឺបែបនោះហេីយ

      ''ម៉េចអត់ប្រាបអុមម៉ា បេីអុមម៉ាដឹង...''

      ''អត់អីហេ៎ ដូចដែលកូននិយាយជាមួយលេាកយាយហ្នឹងបានអា៎យ''



       ''អ៊ុំស្រី...''   រេនជុនទាញទ្វារឡានខាងមុខរបស់ហេឆាន់បេីកដេាយទំលាប់ហេីយរៀបចូលទៅអង្គុយ ដេាយភ្លេចគិតថាថ្ងៃនេះម៉ាក់របស់ហេឆាន់មកជាមួយ ទេីបប្រញាប់ឈប់ឆ្ងក់ ហេីយងាកទៅខាងក្រេាយភ្លាម

      ''អង្គុយហូវ''   យូរីញញឹមដាក់ ហេីយលេីកដៃបក់អេាយរេនជុនអង្គុយ តែរេនជុននៅតែមានទឹកមុខស្ទាក់ស្ទេីរ

      ''អ៊ុំស្រីមកអង្គុយខាងមុខអី ចាំញ៉ុមទៅអង្គុយខាងក្រេាយវិញ''

      ''អត់អីហេ៎ អុមម៉ាចង់អង្គុយខាងក្រេាយ''

      ''តែ...''

      ''ម៉ោះ! មកអង្គុយក្រេាយជាមួយអុមម៉ាមក អុមម៉ាមានរឿងចង់និយាយប្រាប់ច្រេីនអា៎''

      ''...''   ពេលដែលឃេីញរេនជុនមិនព្រមចូលទៅអង្គុយ ទេីបយូរីរៀបបេីកទ្វារចុះពីលេីឡាន តែរេនជុនប្រញាប់បេីកទ្វារឡានខាងក្រេាយ ហេីយចូលទៅអង្គុយជិតយូរីភ្លាម

      ''ង៉ៃនេះទៅធ្វេីក្រចកជាមួយអុមម៉ាណា៎''

      ''បាទ?''   រេនជុនភ្ញាក់ពេលដែលសុខៗយូរីនិយាយឡេីងមក ហេីយនៅបបួលទៅធ្វេីក្រចកទៀត

      ''ធ្វេីក្រចក មិនមែនលាបហេ៎ គ្រាន់ទៅអេាយគេកាត់អេាយស្អាត ហេីយស្ពាដៃ ពេលថតរូបពាក់ចញ្ចៀនទៅឃេីញដៃស្អាត''

      ''មិនបាច់ក៏បានដែរអ៊ុំស្រី...''   រេនជុនបដិសេធចេញមក ព្រោះតាំងពីកេីតមកមិនដែរចូលហាងធ្វេីក្រចកនោះទេ បេីអេាយចូលទៅប្រាកដជាខ្មាស់គេជាមិនខាន

      ''មិនបាចអៀនហេ៎ ចាំអេាយហ្យុងធ្វេីជាមួយ''

      ''អុមម៉ា!!!''   ហេឆាន់ងាកមេីលមុខម៉ាក់របស់ខ្លួន តាមកញ្ចក់មេីលក្រេាយ មុននឹងធ្វេីមុខក្រញ៉ូវដាក់

      ''គ្រាន់តែទៅធ្វេីកំដររេនជុនតិចអត់បានហេ៎ហ៎?''

      ''អ៊ុំស្រី''

      ''ណា៎! ទៅធ្វេីកំដរអុមម៉ាតិច អុមម៉ាចង់បានក្រចកដែលស្អាតជាងគេ''

      ''...''   រេនជុនមិនបានឆ្លេីយតប មុននឹងដកដង្ហេីមធំចេញមក

      ''ហេីយគីមឈីដែលអុមម៉ាអេាយទៅលេីកមុនអស់នៅ?''

      ''នៅអ៊ុំស្រី''

      ''បេីអស់ប្រាប់អុមម៉ាណា៎ អុមម៉ាធ្វេីអេាយទៀត ញាំុអេាយច្រេីនៗដឹងនៅ រេនជុននីស្គមដល់អា៎យ ចង់ញាំុអីប្រាប់អុមម៉ា ចាំអុមម៉ាធ្វេីអេាយញាំុ''

      ''មិនដែលឃេីញអុមម៉ាតេហៅកូនទៅយកគីមឈីដែរសោះ''

      ''កុំច្រណែន ញាំុហិរអេាយតែបានសិនទៅយេីងហ្នឹង!''

      ''ហឺម?''   រេនជុនជ្រួញចញ្ចេីមភ្លាម ពេលដែលម៉ាក់របស់ហេឆាន់និយាយហេីយ តែក៏មិនបានសួរដេញដេាលទៀត ព្រោះឡានរបស់ហេឆាន់បត់ចូលទៅកន្លែងចតឡានរបស់ហាងល្មម



      ''មេីលគ្រែសិនអី? សាឡុង តុ ទូរអីចាំទំនេរចាំមកមេីលម្តងទៀត''

      ''អូខេ''   រេនជុនឆ្លេីយតបយល់ស្រប ព្រោះគ្រែគឺជារបស់ចាំបាច់ជាងគេ អីផ្សេងអាចទិញតាមក្រេាយបាន

ហេឆាន់ដេីរនាំមុខទៅមេីលគ្រែ និងពូក មុននឹងសំរេចចិត្តយកគ្រែឈេីដែលមានពណ៌ត្នេាតចាស់ សាមញ្ញមិនបានមានម៉ូតអីច្រេីន មុននឹងដេីរទៅសួររេនជុន

      ''រេីសបាននៅ?''

      ''គិតថាប្រហែលជាយកអានេះ ចុះហ្យុង?''   រេនជុនចង្អុលគ្រែក្រណាត់ពណ៌សចំពោះមុខ

      ''ហ្យុងយកអាគ្រែឈេីនោះ''

      ''ហឺម? ម៉េចបានទិញគ្រែពីរ?''   យូរីប្រញាប់ដេីរមកជិតហេីយសួរភ្លាម ពេលដែលលឺការសន្ទនាចំលែកៗរបស់ហេឆាន់និងរេនជុនហេីយ

      ''...''

      ''ទុកដាក់បន្ទប់សំរាប់ទទួលភ្ញៀវ''   ពេលដែលឃេីញរេនជុននៅស្ងៀម ហេីយធ្វេីភ្នែកក្រឡិចក្រឡាប់ងាករកហេឆាន់ ទេីបហេឆាន់ជាអ្នកឆ្លេីយចេញមក

      ''ប្រញាប់ទិញមែស? ចាំង៉ៃក្រេាយក៏បាន''

      ''discount ហ៎អ៊ុំស្រី ទិញលេីសពី 50 មុឺនវុន ចុះ 20%''   រេនជុនងាកទៅឃេីញផ្លាកដាក់បញ្ចុះតំលៃល្មម មុននឹងលេីកដៃចង្អុល ហេីយនិយាយចេញមក

      ''តែអុមម៉ាថា...''

      ''ណាមួយអេាយគេដឹកទៅហេីយរៀបអេាយ ទិញតែម្តងហ្មងហូវ មិនបាច់ពិបាកអេាយគេទៅច្រេីនដង''

      ''អ៎...''   យូរីងក់ក្បាលពេលដែលលឺហេឆាន់និយាយឡេីងបន្ថែម មុននឹងលួចញញឹមចេញមក

ហេីយនេះជួយគ្នាកុហកធ្វេីអី ក្រែងត្រូវបង្ខំអេាយរៀបការជាមួយគ្នាអី គេងបន្ទប់ផ្សេងគ្នាវាត្រឹមត្រូវហេីយ ទោះជាចិត្តចង់អេាយទាំងពីរអ្នកនៅជាមួយគ្នាប៉ុណ្ណាក៏ដេាយ តែពេលដែលស្តាប់ហេឆាន់មកសារភាពយប់មិញហេីយ យូរីក៏មិនចង់បង្ខំដល់ថ្នាក់ហ្នឹងដែរ ទេីបធ្វេីជាមេីលមិនឃេីញ ពេលដែលរេនជុនដេីរទៅរេីសពូកដែលខ្លួនឯងចង់បាន ហេីយហេឆាន់ក៏ទៅរេីសផ្សេងមួយទៀត



      ''ហ្យុងប្រាប់ម៉ានដងអា៎យ ថាកុំអេាយចិត្តក្តៅ''

      ''ហ្យុងអត់យល់ហេ៎''

      ''ម៉េចបានអត់យល់ យល់! ថាអត់សុខចិត្តដែលរេនជុនវាត្រូវរៀបការជាមួយអ្នកផ្សេង''

      ''...''

      ''ជីសុងក៏ដឹងថាវាអត់ចង់ការ វាត្រូវម៉ាក់បង្ខំ អាអ្នកដែលត្រូវបង្ខំក៏មិនសប្បាយចិត្តដែរ យល់អត់?''

      ''ហ្យុងកាន់ជេីងតែមិត្តភក្តិខ្លួនឯង!''

      ''អឺ! បេីគិតថាចឹង គិតតទៀតហូវ ឈប់និយាយអា៎យហត់អា៎''

ពេលដែលឃេីញជីសុងស្ងាត់ទៅ ឆេនឡឺក៏អេីតក្បាលចេញពីខេានតឺ សំលឹងមេីលអ្នកដែលអង្គុយនៅតុជិតខេានតឺបំផុត តែអាចមេីលចេញទៅផ្លូវចូលខាងមុខក្រុមហ៊ុនបាន

ធម្មតាមុនពេលចូលធ្វេីការ បេីមិនរេនជុន ក៏ជុងវូដែរ នឹងចេញមកទិញកាហ្វេឡេីងទៅ មានថ្ងៃខ្លះដែលរវល់ខ្លាំងហេីយមិនបានមក ម្ចាស់ហាងកាហ្វេដ៏សែនចិត្តល្អម្នាក់នេះ ក៏ធ្វេីចូលយកទៅអេាយដល់តុដែលជុងវូធ្វេីការ ហេីយនៅអង្គុយនិយាយគ្នារហូតដល់រេនជុនចេញមកថាអេាយក៏មាន

និយាយដេីមក្នុងចិត្តមិនបានប៉ុន្មានផង ឡានដែលមួយរយៈនេះ ឆេនឡឺឃេីញជាញឹកញាប់ក៏បានជិះមកចតខាងមុខក្រុមហ៊ុន មុននឹងឃេីញមិត្តភក្តិរបស់ខ្លួនឯងកំពុងតែចុះពីលេីឡាន ឆេនឡឺប្រញាប់ងាកទៅមេីលជីសុងភ្លាម មុននឹងឃេីញជីសុងកំពុងតែមេីលចេញទៅក្រៅស្រាប់ហេីយ កែវភ្នែកមួយគូរនោះសេាកសៅជាងមុននេះទៅទៀត

      ''ញ៉ុមទៅវិញអា៎យចឹង''   ជីសុងងេីបឈរ មុននឹងលេីកកាតាបរបស់ខ្លួនឯងដែលដាក់លេីកៅអីទល់មុខមកស្ពាយ ហេីយនិយាយប្រាប់ម្ចាស់ហាង

      ''ឈប់សិន ក្រែងថាមកលួងរេនជុនអី?''

      ''គេលែងត្រូវការញ៉ុមអា៎យដឹង''

      ''...''



      ''មកធ្វេីអីទៀតអា៎យ?''

      ''...''   ជីសុងមិនឆ្លេីយតប ហេីយដាក់កាតាបចុះលេីកៅអីដដែល មុននឹងដាក់ខ្លួនអង្គុយហេីយដាក់ដៃព័ទ្ធចូលគ្នាលេីតុ ហេីយផ្អែកក្បាលគេងបែរមុខទៅរកកញ្ចក់សំលឹងមេីលចេញទៅខាងក្រៅ

20នាទីទៀតម៉េាង 5ល្ងាច...

ជីសុងរង់ចាំឆាតរបស់រេនជុនតាំងពីថ្ងៃដែលឈ្លោះគ្នារហូតដល់ថ្ងៃនេះ ចូលដល់ថ្ងៃទី 3ហេីយក៏មិនឃេីញរេនជុនឆាតមក ធ្វេីអេាយជីសុងអន់ចិត្តលេីសដេីម

រាល់ដងរេនជុនតែងតែឆាតមកលួងមុនរហូត រឺក៏រេនជុនខឹងមែនហ៎...

កឹក

សំលេងកែវប៉ះនឹងតុឈេីធ្វេីអេាយជីសុងងេីបមុខឡេីង សំលឹងមេីលភេសជ្ជៈដែលត្រូវបានដាក់ដេាយស្នារដៃម្ចាស់ហាង មុននឹងបែរខ្លួនដេីរទៅប្រចាំកន្លែងគិតលុយវិញ

ជីសុងមិនបាននិយាយអីទាំងអស់ មុននឹងផ្អែកក្បាលគេងបន្ត មួយសន្ទុះលេខារបស់រេនជុនក៏ដេីរចេញមក ធ្វេីអេាយជីសុងប្រញាប់រកម៉ាសមកពាក់ ហេីយអេានមុខធ្វេីពុទ្ធជាចុចទូរស័ព្ទដេីម្បីកុំអេាយជុងវូចាំបាន

      ''អាយសឹ ម៉ាច់ឆាឡាតេ មួយកែវ''

      ''ចុះរេនជុន?''

      ''នៅប្រជុំមិនទាន់ហេីយហេ៎''

      ''ហេីយចេញម៉េាម្នាក់ឯង?''

      ''យេីងចូលបន្ទប់ទឹក''

      ''ចូលបានឆ្ងាយអា៎ណ៎''

      ''ហេស ហេស''   ជុងវូសេីច មុននឹងចូលទៅឈរប្រចាំជំនួសឆេនឡឺ ដេីម្បីអេាយឆេនឡឺដូរទៅឆុងតែអេាយខ្លួនឯង

      ''ម៉េាងម៉ានប្រជុំហេីយ?''

      ''ប្រហែលជាយូរទៀត មានបញ្ហា''

      ''ថី?''

      ''រឿងនៅបារាំង ហេីយនៅមានពួកលក់ដុំយកទឹកអប់ទៅលក់ត ក្នុងតំលៃថេាកជាងក្រុមហ៊ុនទៀត រញ៉េរញ៉ៃពេញហ្នឹង''

      ''វាផឹកអីអត់?''

      ''តែទឹកកក តែអីក៏បាន''

      ''តែ?''

      ''លឺថាផឹកតែហេីយគេងលក់ស្រួលអីណាវាមិនដឹងហេ៎''

      ''អុញ...''

      ''ផឹកតាមហេឆាន់ហ្យុងដឹង''

ផាច់

      ''អូយ''

      ''និយាយច្រេីនអា៎''

      ''ហេីយលឺវាថាដូរ avenue ហ៎... ត្រូវមេីលកន្លែង មេីលអីឡេីងវិញ ហេីយនៅទាក់ទងទៅប្រាប់គេគ្រប់គ្នាទៀត ឃេីញវាហេីយឡេីងអាណិតវា''

      ''ហេីុយយយ''   ឆេនឡឺលួចក្រឡេកទៅមេីលអ្នកដែលអង្គុយជិតខេានតឺបន្តិច ដេាយមិនហ៊ាននិយាយអីត អេាយវែងឆ្ងាយ តែមេីលទៅអ្នកដែលឈរជិតខ្លួននេះមានរឿងនិយាយមិនឈប់សោះ

      ''តែសំណាងអា៎យហេឆាន់ហ្យុងជួយទាំងអស់ ហេីយហ្យុងធ្វេីខាងហ្នឹងស្រាប់ ខំអីមួយអាទិត្យធ្វេីអីទាន់''

កឹក កឹក

      ''ណែស! ហេីយឡេីងទៅវិញអេាយលឿនហូវ មិនចឹងយេីងតេហៅរេនជុនចុះមកអូសឯងឡេីងទៅអា៎យណា៎''   ឆេនឡឺទំលាក់កែវភេសជ្ជៈពណ៌បៃតង និងពណ៌ត្នេាតខ្ចីពីរកែវលេីតុ ហេីយប្រញាប់ដេញជុងវូភ្លាម មុនពេលដែលអ្នកដែលអង្គុយជិតនេះទ្រាំលែងបានហេីយយំចេញមក

      ''ឆឹស''   ជុងវូពេបមាត់ មុននឹងកាន់កែវទឹកដេីរត្រលប់ទៅប្រជុំបន្ត

      ''ជី...''

      ''សុំមេីលតិច''

      ''ហា៎ស?''

      ''ធៀបការរបស់ហ្យុង បានអា៎យមិនចឹង?''

      ''មានមកពីណា មិនទាន់បានហេ៎''

      ''មែនហ៎? ឃេីញម៉ាក់រេនជុនហ្យុង share ក្នុងស្ទររីតាំងពីអាទិត្យមុន''

      ''follow ហ៎?''

      ''អឺម''

      ''ឃេីញអីខ្លះនៀក!''

      ''ឃេីញតាំងរូប pre-wedding''









.
Writer's Note
ចង់ថាវគ្គក្រេាយដល់វគ្គដែលអ្នកទាំងអស់គ្នារង់ចាំហេីយ☺️