xvi
រេនជុនដេីរចេញពីបន្ទប់ទឹកសំដៅទៅកាន់តុដែលនៅខាងក្នុងគេបង្អស់ មុននឹងដាក់ខ្លួនអង្គុយលេីកៅអីជិតហេឆាន់ដេាយមិនអាចជ្រេីសរេីសបាន ព្រោះឆេនឡឺ ហេីយនិងជុងវូអង្គុយជិតគ្នាទល់មុខហេឆាន់ទៅហេីយ
''ណា? ញេញធ្មេញមេីស''
''...'' ហេីយរេនជុនក៏ញេញធ្មេញដាក់ហេឆាន់ពិតមែន មុននឹងត្រលប់ទៅធ្វេីមុខក្រញ៉ូវដូចដេីម
ដូចកូនឆ្មារពេលខឹងហេីយញេញធ្មេញគំរាមអញ្ចឹង...
គួរអេាយស្រលាញ់...
''ណែស សុីញ៉េ'' ជុងវូហុចឯកសារក្នុងដៃដែលខ្លួនឯងកាន់ចុះមកជាមួយអេាយទៅរេនជុន មុននឹងងាកទៅចាប់អារម្មណ៍ធៀបការដែលហេឆាន់អេាយមុននេះ
កាតពណ៌ស មានគែមពណ៌ខ្សាច់ និងអក្សរពណ៌មាស style warm earth tones ថែមទាំងមានផ្កាក្រៀមបិទនៅពីលេី ធ្វេីអេាយកាតមេីលទៅពេារពេញទៅដេាយក្តីស្រលាញ់
មេីលឌីហ្សាញហេីយនិងឌីធែលរបស់កាតហេីយ មិនដូចជាធៀបការរបស់អ្នកដែលត្រូវគេបង្ខំអេាយរៀបការសោះ
រូបភាពដែលរេនជុន ហេីយនិងហេឆាន់មេីលមុខគ្នាហេីយនាំគ្នាសេីចចេញមក ធ្វេីអេាយអ្នកដែលបានឃេីញរូបនោះហេីយមានអារម្មណ៍កក់ក្តៅចំលែកៗ
សូម្បីតែពេលនេះ ខ្សែភ្នែកដែលហេឆាន់កំពុងតែសំលឹងមេីលរេនជុនក៏មានអារម្មណ៍ថាកក់ក្តៅដែរ ហាក់បីដូចជារូបចំលងចេញពីរូបថតចំពោះមុខអញ្ចឹង
''សុំទៅបន្ទប់ទឹកមួយភ្លែត''
''អឺម'' រេនជុនឆ្លេីយតបដេាយមិនបានងាកទៅមេីលមុខរបស់ហេឆាន់ ខ្សែភ្នែកនៅតែសំលឹងមេីលតួរអក្សរនៅលេីក្រដាសដដែល
ហេឆាន់ដេីរចេញពីបន្ទប់ទឹកទៅកាន់តុវិញ មុននឹងត្រូវភ្ញាក់ព្រឺតពេលដែលឃេីញធេនកំពុងតែឈរតំរង់ជួរចាំកម្ម៉ង់ភេសជ្ជៈនៅខាងមុខ cashier
ប៊ិសភ្លេចថាធេនធ្វេីការនៅក្រុមហ៊ុនទល់មុខនេះ...
''មកទិញអីញាំុហ៎? រឺក៏...?''
''មកជាមួយរេនជុន''
''អ៎...'' ធេនខំសំលឹងរកមេីលជុំវិញ មុននឹងឃេីញខ្សែភ្នែករបស់ហេឆាន់មេីលទៅកាន់តុដែលនៅខាងក្នុងគេបង្អស់របស់ហាង ទេីបឃេីញរេនជុន កំពុងតែអង្គុយជាមួយលេខាខ្លួនឯង ហេីយនិងម្ចាស់ហាង
''ចេញពីធ្វេីការអា៎យហ៎?''
''អឺម មកទិញទឹកអេាយជេដិន''
''ជេដិនមកដែរហ៎?''
''មានណា៎ ចេញពីហ្នឹងបានទៅយក''
''អូខេ ប្រាប់ជេដិនផងថាអាប់ប៉ានឹក ចាំទំនេរអាប់ប៉ាទៅលេង''
''យ៉ា! តិចលេាករេនជុនលឺ''
JN
22:10
missed
missed
missed
cancelled
22:15
ជេមីនដូរខេាពីខេាជេីងខ្លីទៅខេាជេីងវែងពណ៌ខ្មៅ តែនៅតែពាក់អាវយឺតពណ៌សសំរាប់គេងដដែរ ព្រោះគិតថាវាអាចពាក់ចេញទៅខាងក្រៅបាន មុននឹងយកសេារឡាន ហេីយនិងកាបូបលុយឡេីងមកកាន់ ដេីរចេញពីផ្ទះស្ងាត់ៗ ព្រោះមិនចង់អេាយម៉ាក់ប៉ាភ្ញាក់
នៅតាមផ្លូវស្ងាត់ជ្រៀប មិនសូវមានឡានបេីកបរ គ្មានមនុស្សដេីរទៅដេីរមកដូចពេលនៅភ្លឺនោះទេ ខ្សែភ្នែកសំលឹងមេីលទៅខាងមុខមិនដាក់ភ្នែក មុននឹងចាប់ផ្តេីមគិតពីនេះពីនោះមិនឈប់ មិនដឹងថាគិតត្រូវរឺក៏ខុសដែលសំរេចចិត្តចេញមកបែបនេះ
ប្រេីពេលមិនយូរប៉ុន្មានក៏មកដល់កន្លែងដែលប្រធានក្រុមហ៊ុនដែលខ្លួនឯងធ្វេីការផ្ញេីរមកមុននេះតាមឆាត ជេមីនសំលឹងរកកន្លែងចតឡាន មុននឹងពន្លត់ម៉ាសុីនឡាន ហេីយដេីរចូលទៅខាងក្នុង មុននឹងត្រូវដកដង្ហេីមធំចេញមក ពេលដែលលឺសំលេងចំរៀងដែលលាន់លឺខ្លាំងៗ ក្លិនស្រាលាយបារុីដែលធ្វេីអេាយចាប់ផ្តេីមវិលមុខ តែក៏នៅតែព្យាយាមសំលឹងរកអ្នកដែលខ្លួនឯងមកយក
ជេណូកំពុងតែអង្គុយលេីសាឡុងដែលនៅស្ទេីរតែខាងក្នុងគេបង្អស់ ហេីយលេីកកែវស្រាក្នុងដៃអ៊កទាល់តែអស់ មុននឹងកាន់ដបស្រាហេីយចាក់ថែមទាល់តែពេញកែវ ជេមីនដកដង្ហេីមធំចេញមកម្តងទៀត មុននឹងដេីរទៅដណ្តេីមកែវស្រាពីដៃរបស់ជេណូមកកាន់ ជេណូនៅស្ងៀមមុុននឹងងាកទៅមេីលមុខរបស់ជេមីនហេីយញញឹមចេញមក
''ស្មានតែអត់មកអា៎យតា៎''
''ហេីយកេីតអីបានមកអង្គុយផឹកម្នាក់ឯង? ពេលស្រវឹងចឹង គ្រោះថ្នាក់អា៎ដឹងអត់?'' ជេមីនមិនត្រឹមតែខ្លាចពេលជេណូបាត់បង់សតិបែបនេះ មានអ្នកមកអូសទៅណានោះទេ នៅមានរឿងចេារលួច ប្លន់ រឺក៏មានរឿងវ៉ៃគ្នាទៀត បេីកេីតឡេីងហេីយធ្វេីម៉េច
''មានអ្នកបារម្ភចឹងល្អដល់អា៎យ'' មិនត្រឹមតែមិនខ្លាចពេលដែលត្រូវជេមីនស្តីអេាយនោះទេ នៅញញឹមចេញមកទៀត
''...''
''នឹក...'' ជេណូស្ទុះចូលទៅអេាបជេមីនណែន រហូតដល់ជេមីនរេីបំរះមិនរួច ទេីបព្រមនៅស្ងៀមអេាយជេណូអេាបបែបនេះមួយសន្ទុះធំ
ពេលដែលមានអារម្មណ៍ថានៅត្រង់ស្មាររបស់ខ្លួនឯងចាប់ផ្តេីមសេីម ជេមីនអត់មិនបាននឹងខាំបបូរមាត់របស់ខ្លួន ដេីម្បីកុំអេាយខ្លួនឯងអេាបជេណូតបវិញ
''លេាកប្រធាន...''
''...''
''យ៉ា! កុំគេងលក់អា៎ លីទៅឡានអត់រួចហេ៎ណា៎'' ពេលដែលឃេីញជេណូនៅស្ងៀមមិនកំរេីក ជេមីនក៏លេីកដៃឡេីងអង្រួនស្មាររបស់ជេណូថ្នមៗ ហេីយក៏បានផល ព្រោះជេណូចាប់ផ្តេីមកំរេីក
''រេនជុន...''
''...''
''កុំរៀបការជាមួយវាបានអត់?''
🐶
18:10
''មេីលឯកសារហ៎?'' ជីសុងដេីរចូលទៅក្នុងបន្ទប់គេងរបស់រេនជុន ក្រេាយពេលមុជទឹកហេីយ មុននឹងឃេីញរេនជុនកំពុងតែមេីលអាយផេត ហេីយធ្វេីមុខតឹងតែងគួរសម ទេីបហាមាត់សួរចេញទៅ
''អឺម មានបញ្ហាតិចតួច''
''យប់អា៎យ ឈប់មេីលហេីយគេង''
''សុំមេីលតែតិចទៀតហេ៎ មួយរយៈនេះរវល់តិចតួច អត់សូវបានចូល office''
''រវល់រៀបចំរឿងការហ៎?'' ជីសុងសួរចេញទៅដេាយសំលេងស្មេីរ មេីលទៅគ្មានអារម្មណ៍អីចំពោះសំនួរនេះ តែទឹកមុខដែលធ្លាក់ចុះ ហេីយមិនមេីលមុខរេនជុនសូម្បីតែបន្តិច ធ្វេីអេាយរេនជុនដឹងថាជីសុងមានអារម្មណ៍បែបណា
''...''
''ចឹងញ៉ុមលេងហ្គេមចាំ ហ្យុងមេីលហេីយចាំគេងទាំងអស់គ្នា''
''ហ្យុងគេងអា៎យ ម៉ោះ!'' រេនជុនទំលាក់អាយផេតចុះលេីតុក្បែរគ្រែ មុននឹងទាញផួយឡេីង រង់ចាំអេាយជីសុងឡេីងមកគេងលេីគ្រែជាមួយគ្នា ហេីយជីសុងក៏ឡេីងមកគេងតាមសំរួលដេាយមិននិយាយអីទៀត
renjun
12:01
5:01
read
15:40
read
16:20
