xiii
h
23:10
read
23:30
JN
23:55
h
11:10
12:01
15:01
jm.
15:10
read
😾💛
20:01
''ជេដិន''
''អ៉ាប់ប៉ា!'' ក្មេងប្រុសអាយុ 5ឆ្នាំទុកសៀវភៅរឿងនិទានដែលខ្លួនឯងកំពុងមេីលចេាលនៅលេីឥដ្ឋមុននឹងស្ទុះរត់ទៅកាន់អ្នកដែលហៅឈ្មោះរបស់ខ្លួនឯងភ្លាម
ហេឆាន់អេានចុះអង្គុយចេាងហេាង មុននឹងលាដៃចាំទទួលក្មេងប្រុសម្នាក់នោះមកនៅក្នុងរង្វង់ដៃ មុននឹងញីសក់របស់ជេដិនលេង
''នឹកជេដិនដល់អា៎យ ខានជួបគ្នាយូរ ខ្ពស់ជាងមុនទៀតនៀក'' មិនដឹងថាដេាយសារតែខ្លួនឯងអង្គុយចុះទាបពេករឺក៏មិនដឹង ទេីបកំពស់ដែលធ្លាប់តែនៅត្រឹមកពេលនេះខ្ពស់ដល់ថ្ងាស់របស់ហេឆាន់ហេីយ
''ជេដិនក៏នឹកអ៉ាប់ប៉ា''
''តោះ ទៅផ្ទះ អុមម៉ានៅចាំ''
''ចង់អេាយអ៉ាប់ប៉ានាំទៅញាំុការ៉េម''
''សុំអុមម៉ានៅ?''
''...''
''អូខេ secret'' ពេលដែលឃេីញជេដិនធ្លាក់ទឹកមុខ ហេីយពេបមាត់ពេលដែលនិយាយដល់រឿងសុំការអនុុញ្ញាតពីម៉ាក់ខ្លួនឯង ហេឆាន់ជ្រេីសរេីសនិយាយបែបនោះចេញទៅ មុននឹងក្តាប់ដៃហេីយដាក់ទៅពីមុខជេដិន
''secret'' ជេដិនក្តាប់ដៃ មុននឹងយកកណ្តាប់ដៃតូចៗរបស់ខ្លួនទៅជល់នឹងកណ្តាប់ដៃរបស់ហេឆាន់ ហេីយរត់ទៅយកកាតាបរបស់ខ្លួនឯងមកស្ពាយ ដេាយមិនភ្លេចយកសៀវភៅរឿងនិទានទៅទុកលេីថ្នេីរវិញត្រឹមត្រូវ ហេីយរត់មកកាន់ដៃរបស់ហេឆាន់ដែលលាដៃចាំ
''ង៉ៃនេះជេដិនចង់ញាំុរសជាតិអី?''
''អូរ៉េអូ ខុកគី ហេីយនិង សុកកូឡា អ៉ាប់ប៉ា?''
''ហឺម''
''ជេដិនញាំុពីរបានអត់?'' ជេដិនងេីយមុខឡេីងសួរហេឆាន់ មុននឹងលេីកម្រាមដៃពីរដាក់
''អុមម៉ាចាប់បានអត់ដឹងហេ៎ណា៎''
''ជេដិននឹងអត់និយាយអេាយអុមម៉ាដឹងហេ៎''
''...''
''ណា៎ ណា៎ អ៉ាប់ប៉ា!'' ពេលដែលឃេីញហេឆាន់ធ្វេីមុខសញ្ចឹងគិត ហេីយមិនឆ្លេីយ ជេដិនក៏ប្រញាប់និយាយឡេីង ហេីយធ្វេីមុខអង្វរក មុននឹងអង្រួនដៃដែលចាប់ដៃរបស់ហេឆាន់ទៅមកៗ
''អឺម អូខេ ពីរក៏ពីរ''
Ten Lee
18:31
''អ៉ាប់ប៉ា យប់នេះគេងជាមួយជេដិនបានអត់?'' ក្រេាយពេលញាំុអាហារពេលយប់ហេីយ ជេដិនក៏ចាប់ផ្តេីមងុិកង៉ក់មិនព្រមអេាយហេឆាន់ត្រលប់ទៅផ្ទះវិញ ដៃទាំងសងខាងតេាងដេីមដៃរបស់ហេឆាន់ដែលកំពុងតែអង្គុយលេីសាឡុងជាប់ ហេីយអង្រួនតិចៗ
''...'' ហេឆាន់មិនបានឆ្លេីយតបភ្លាម ហេីយងាកទៅមេីលមុខម៉ាក់របស់ធេន មុននឹងទទួលបានស្នាមញញឹមត្រលប់មកវិញ ទេីបងាកទៅមេីលមុខធេន ហេីយធេនក៏ដកដង្ហេីមធំចេញមក
''តាមចិត្ត''
''អូខេ យប់នេះអ៉ាប់ប៉ាអានរឿងនិទានអេាយស្តាប់អូខេអត់?''
''យ៉េ!!!! ជេដិនស្រលាញ់អ៉ាប់ប៉ាជាងគេលេីលេាក'' ក្រេាយពេលលេីកដៃទាំងសងខាងឡេីងលេីដេាយភាពត្រេកអរហេីយ ជេដិនក៏ត្រលប់មកអេាបដេីមដៃរបស់ហេឆាន់បន្ត
''អ៉ាប់ប៉ាក៏ស្រលាញ់ជេដិនជាងគេលេីលេាកដូចគ្នា''
''អា៎ អូខេ បានអ៉ាប់ប៉ាអា៎យ ភ្លេចអុមម៉ាអា៎យ'' ជេដិនងាកទៅលាអណ្តាតដាក់ធេន មុននឹងងេីបមុខហេីយញញឹមដាក់ហេឆាន់រហូតទាល់តែឃេីញស្នាមខួច
ដូចប៉ាគេបេះដាក់...
''ម៉ាក់ទៅគេងមុនអ៉ាយចឹង ស្អែកត្រូវទៅបេីកហាងពីព្រឹកផង'' ម៉ាក់របស់ធេននិយាយឡេីង មុននឹងងេីបចេញពីលេីសាឡុងដេាយមិនភ្លេចងាកមកញញឹមដាក់ហេឆាន់
''ស្អែកចាំញ៉ុមទៅជួយណា៎អ៊ុំស្រី''
''កុំអី ស្អែកថ្ងៃសេារិ៍ញ៉ុមអត់ធ្វេីការហេ៎ ចាំញ៉ុមអ្នកទៅជួយ''
''ចឹងសុំជេដិនម្ង៉ៃបានអត់?''
''យកទៅណា?'' ធេនធ្វេីមុខឆ្ងល់ភ្លាម មុននឹងប្រែទៅជាទឹកមុខសង្ស័យ
''secret!'' ហេីយជេដិនជាអ្នកស្រែកចេញមក
''អូ អាឡូវចេះមានការសំងាត់មួយអុមម៉ាហ៎?''
''តោះយេីង ទៅមុជទឹកល្អជាង'' ហេឆាន់ចាប់លេីកជេដិនឡេីងពរ មុននឹងដេីរគេចធេនសំដៅទៅកាន់បន្ទប់គេងរបស់ជេដិន
the relationship:
(អាទិត្យនេះផូសលឿន ព្រោះថ្ងៃសៅរិ៍អាទិត្យនេះអេតមីនអត់ទំនេរ TT)
