Monday, August 4, 2025

☆☆ កុលាបនៃស្នេហ៍ Ep14

  
xiv



h
22:12

គេងនៅ?
ចេញមកនិយាយគ្នាតិចបានអត់?
ជេដិនអេាបដៃម្ខាងជាប់អា៎យ
មានការអីហ៎?
និយាយក្នុងនេះបានអត់?
រឿងដែលអេាយសេីុប
ឡេីងជិត 2ខែឡូវអា៎យនៀក
អុញ
នេះគ្រាន់ធ្វេីការក្រុមហ៊ុនជាមួយលេាករេនជុន
មែនអ្នកសេីុបណា៎
ចង់បានលឿនម៉េចមិនទៅរកអ្នកសេីុប
គ្រាន់រអ៊ូតិចសោះត្រូវមាត់ទាល់តែបាន
តាមពិតដឹងមួយរយៈដែរអា៎យ
តែអត់ដឹងថាគួរប្រាប់អត់
សំរេចថាមានហ៎?
អឺម
អត់ដឹងថាស្រលាញ់គ្នាយូរប៉ុណ្ណាអា៎យហេ៎
តែគិតថាអត់ដល់ 2ឆ្នាំហេ៎
ឈ្មោះ ផាក ជីសុង
និស្សិតនៅមហាវិទ្យាល័យយុនសេ
រៀនផ្នែក CSE
និស្សិត???
ឆ្នាំទីម៉ាន?
ឆ្នាំទី 2
វ៉ាកងហេីយចូលវិញឆ្នាំទី 3
អឺម
អរគុណដែលជួយសេីុបអេាយ
ហេីយនាយសំរេចធ្វេីម៉េចទៀត?
រៀបការជាមួយលេាករេនជុនមែនហ៎?
យកធៀបការមកអេាយប៉ុណ្ណឹងអា៎យនិយាយលេងដឹង
ទឹមទៅយកមកម្សិលមិញមិនទាន់ចែកហេ៎ត្រូវអត់?
ដូរចិត្តអាឡូវនៅទាន់អា៎
គិតមេីលម្តងទៀតមេីល
បំបែកបំបាក់អ្នកដែលស្រលាញ់គ្នា
អាណិតលេាករេនជុនអា៎
មកដល់ដំណាក់កាលនេះអា៎យ
ទោះចង់រំសាយក៏អត់ទាន់ដែរ
ហេីយលេាកយាយចាស់អា៎យទោះម៉េចក៏ត្រូវតែការសិនដែរ
ណាមួយរេនជុនក៏មិនបានប្រាប់លេាកយាយថាមានសង្សារទៀត
ថាញ៉ុមអាត្មានិយមក៏បាន
តែញ៉ុមអត់ដែលមានសិទ្ធសាកល្បងអីទាំងអស់
ព្រោះនៅក្នុងថនៈជាបងប្អូនជីដូនមួយរបស់គេរហូត
ទាំងដែលអត់ជាប់សាច់ឈាមគ្នា
លេីកនេះសុំឱកាសម្តងបានអត់?
បេីអត់បានមែន ចាំញ៉ុមជាអ្នកចុះចាញ់ខ្លួនឯង
ទំរាំតែដល់ពេលហ្នឹងនៅថយក្រេាយមកធ្វេីត្រឹមបងប្រុសបានដូចមុនអត់?



jm.
9:10

ជួបលេាករេនជុននៅព្រលាន
លេាករេនជុនទៅក្រៅប្រទេសហ៎?
ប្រហែលដឹង
លឺនិយាយថាអត់ទំនេរ
ទៅជាមួយណាគេហ៎?
អត់ស្គាល់ដែរ
សក់ពណ៌ស
ក់ពណ៌ស?



h
10:22

ភ្ញាក់ហេីយឆាតមកផង
ភ្ញាក់អា៎យ
ថី?
នាំជេដិនទៅណាហ៎?
ហេីយមកវិញម៉េាងម៉ាន?
ទៅ legoland
ល្ងាចតិចចាំនាំមកវិញ
ទៅហាងបាត់អា៎យហ៎?
អឺម
សំបុត្រអស់ម៉ានចាំវ៉េលុយអេាយវិញ
កុំធ្វេីចឹងមេីល
គ្រាន់តែសំបុត្រចូលប៉ុណ្ណឹង
ញ៉ុមចេញអេាយបាន
ហេឆាន់តាមចិត្តជេដិនពេកអា៎យណា៎
តាមពិតពួកសួនកំសាន្តចឹងមិនចាំបាច់នាំទៅញឹកពេកក៏បានដែរ
ខែក្រេាយជេដិនចូលថ្នាក់ទី 1អា៎យ
ចាត់ទុកថាជាកាដូរៀនចប់ថ្នាក់មត្តេយ្យក៏បាន
ណាមួយសន្យាជាមួយជេដិនអា៎យ
ថាបេីជេដិនកំពស់គ្រប់ 115cm
នឹងនាំជេដិនទៅបេីកឡាន
មេីលដឹងហ៎?
ប្រាកដជាដឹង
ញ៉ុមចញ្ចឹមតាំងពីកេីតដល់អាឡូវរឿងអីមិនដឹង
ខានជួបជិតពីរខែជេដិនខ្ពស់ឡេីងជិត 10cm



ក្រេាយពេលធ្វេីដំណេីរពីព្រលានយន្តហោះគីមព៉ូមកដល់ព្រលានយន្តហោះចេជូដេាយចំណាយពេលជាង 1ម៉េាង ទាំងពីរនាក់ក៏បាននាំគ្នាមកដល់កន្លែងជួលឡានដែលនៅជិតព្រលាន មុននឹងជួលឡានហេីយបេីកទៅកាន់អូតែលដែលជីសុងជាអ្នកកក់

      ''ហេតុអីបានៗបន្ទប់នៅជាន់ខ្ពស់មែស? ថ្លៃអត់នៀក?''   គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម រេនជុនក៏ចាប់ផ្តេីមរអ៊ូចេញមកភ្លាម មុននឹងដេីរទៅមេីលទេសភាពខាងក្រៅតាមកញ្ចក់បង្អួច

      ''មានណា៎ ហ្យុងចូលចិត្តអត់?''

      ''អឺម''   រេនជុនឆ្លេីយចេញមកតិចៗ មុននឹងសំលឹងមេីលផ្ទៃសមុទ្រដែលមានពណ៌ផ្ទៃមេឃខ្ចី ទឹករលកដែលចាំងនឹងពន្លឺព្រះអាទិត្យធ្វេីអេាយមានពន្លឺភ្លឺចែងចាំងដូចគ្រាប់ពេជ្រ

      ''ហ្យុងចង់ទៅដេីរលេងនៅសមុទ្រអត់?''

      ''ទៅក៏បាន ជីសុងហត់អត់?''

      ''ហ្យុងហ្នឹងហត់អត់? ម្សិលមិញធ្វេីការហេីយថ្ងៃនេះជិះយន្តហោះមកតាំងពីព្រឹកទៀត''

      ''អត់អីហេ៎ តោះ!''



      ''ហ្យុង...''

      ''ហឺម?''

      ''ញ៉ុមគិតថានឹង drop ហេីយទៅរៀនខាងពេទ្យវិញ''

      ''ម៉េចចឹង? ក្រែងថារៀង ITចប់សិន បានគិតរឿងរៀនពេទ្យហ៎?''   រេនជុនងាកមុខចេញពីឆ្នេរខ្សាច់ហេីយនិងផ្ទៃសមុទ្រចំពោះមុខ បែរទៅរកជីសុងដែលកំពុងតែអង្គុយជិតៗ

      ''ទំរាំរៀនចប់ 2ឆ្នាំទៀត ហេីយនៅរៀនពេទ្យត 6ឆ្នាំ យូរពេកអា៎យ''

      ''តែ...''

      ''ញ៉ុមចង់រៀនចប់ឆាប់ៗ អាលបានការងារធ្វេី''

      ''ជីសុងអា៎ បេីជីសុងធ្វេីចឹងដេាយសារហ្យុង ហ្យុងចង់អេាយជីសុងគិតឡេីងវិញណា៎ អនាគតជីសុងទាំងមូល''

      ''អនាគតដែលញ៉ុមចង់បានគឺបានរៀបការជាមួយហ្យុង''

      ''...''

      ''ទោះបីជាមិនដឹងថាវានឹងក្លាយជាការពិតរឺក៏អត់ក៏ដេាយ''   មកដល់ពេលនេះជីសុងនៅតែសំលឹងទៅខាងមុខ ដេាយមិនងាកមកមេីលមុខរេនជុនសូម្បីតែបន្តិច

      ''ម៉េចនិយាយចឹង?''

      ''មានអី គ្រាន់តែខ្លាច...''

      ''...''

      ''សុំទេាសណា៎ ដែលញ៉ុមអត់អាចទៅជួបម៉ាក់ហ្យុងជាមួយហ្យុងបាន''

      ''...''

      ''សុំទេាសដែលញ៉ុមកេីតយឺតពេក បេីញ៉ុមកេីតលឿនជាងនេះ ញ៉ុមប្រាកដជារៀនចប់លឿនជាងនេះ​ បានការងារធ្វេីលឿនជាងនេះ''

      ''ម៉ាក់ហ្យុងប្រាកដជាយល់រឿងហ្នឹង ជីសុងមិនបាច់គិតច្រេីនដល់ថ្នាក់ហ្នឹងក៏បាន''

      ''ហ្យុងជាម្ចាស់ក្រុមហ៊ុនមួយទាំងមូល ញ៉ុមគ្រាន់តែជាក្មេងដែលរៀនក៏មិនទាន់ចប់ រកលុយក៏មិនទាន់បាន បេីញ៉ុមទៅជួបម៉ាក់ហ្យុង ក៏គង់តែត្រូវបង្ខំអេាយបែកគ្នាដដែលហ្យុងថាអញ្ចឹងអត់?''

ជីសុងនិយាយចេញមកដូចស្គាល់ម៉ាក់រេនជុនច្បាស់ខ្លាំងមែនទែនអញ្ចឹង ហេីយរេនជុនក៏ចង់និយាយបដិសេធចេញទៅថា ម៉ាក់របស់ខ្លួនឯងគ្មានថ្ងៃគិតអញ្ចឹងហេ៎

តែក៏មិនហ៊ាននិយាយចេញទៅ ព្រោះម៉ាក់របស់ខ្លួនឯងជាមនុស្សបែបនោះមែន...

      ''ហ្យុងសុំទេាស''

      ​''ញ៉ុមអ្នកសំទេាសបានត្រូវ... មានអារម្មណ៍ថាពួកយេីងជួបគ្នា ហេីយស្រលាញ់គ្នា ខុសពេល ខុសវេលាទាំងអស់ហ្មងណ៎''

ទឹកភ្នែករបស់រេនជុនចាប់ផ្តេីមស្រក់ចុះមក ហេីយទឹកភ្នែករបស់ជីសុងក៏កំពុងតែស្រក់ចុះមកដូចគ្នា រេនជុនជាអ្នកទាញជីសុងមកអេាបមុន ហេីយអង្អែលខ្នងរបស់ជីសុងថ្នមៗដេីម្បីលួងលេាម

      ''ហ្យុង...''

      ''ហឺម?''

      ''បេីញ៉ុមសុំអេាយហ្យុងចាំញ៉ុមបន្តិចទៀត តែបន្តិចទៀតហេ៎បានអត់?''

      ''...''

      ''ហ្យុងកុំរៀបការជាមួយអ្នកផ្សេងបានអត់?''

      ''ជីសុងអា៎...''

      ''ហឹក...''

      ''ហ្យុងសុំទេាស តែពេលនេះហ្យុងអត់អាចផ្លាស់ប្តូរអីបានហេ៎''

      ''ហឹក ហុឺ...''



រេនជុនកំពុងតែអង្គុយលេីកៅអីសូហ្វាតូចមួយបែរទៅកាន់បង្អួចសំលឹងចេញទៅខាងក្រៅ ទេសភាពដែលធ្លាប់តែមានពន្លឺភ្លឺផ្លេកស្រស់ស្អាតមុននេះ ក្លាយទៅជាងងឹតឈឹង គ្មានសូម្បីតែពន្លឺព្រះចន្ទធ្វេីអេាយទឹករលកដែលបកទៅមកៗមេីលទៅកាន់តែគួរអេាយខ្លាច

កុក កុក កុក

សំលេងគោះទ្វារលាន់លឺឡេីងធ្វេីអេាយរេនជុនភ្ញាក់ចេញពីការរវេីរវាយ មុននឹងដេីរទៅបេីកទ្វារអេាយអ្នកដែលឈរចាំខាងក្រៅ

      ''នេះខ្នេីយដែលលេាកតេមកសុំមុននេះ''

      ''អ៎ អរគុណច្រេីន''   រេនជុនលូកដៃទៅទទួលខ្នេីយមកកាន់ក្នុងដៃ មុននឹងញញឹមតប ហេីយទាញទ្វារបិទ ចំពេលដែលជីសុងកំពុងតែដេីរចេញពីក្នុងបន្ទប់ទឹកមកល្មម

      ''ហ្យុងសុំខ្នេីយគេថែមហ៎?''

      ''អឺម ហ្យុងអត់មានអីអេាបហេីយហ្យុងគេងអត់លក់''

      ''មែនហ៎? ម៉េចបាននៅបន្ទប់ហ្យុងអត់ឃេីញមានខ្នេីយអេាប?''

      ''ហ្យុងអេាបមូមីន''

      ''អ៎...''



      ''ញាំុអីហេីយនៅ?''   គ្រាន់តែរេនជុនបេីកទ្វារចូលទៅអង្គុយក្នុងឡានភ្លាម ហេឆាន់ក៏ហាមាត់សួរឡេីងភ្លាម

      ''ហេីយអា៎យ តែចង់ញាំុនំប័ង ទៅហាងនំប័ងលេីកមុនបានអត់?''   រេនជុនទាញខ្សែក្រវ៉ាត់មកដាក់ មុននឹងឆ្លេីយតបចេញទៅ

តាមពិតនឹកឃេីញចង់ញាំុតាំងពីព្រឹក តែនៅហាងកាហ្វេរបស់មិត្តភក្តិដែលនៅទល់មុខនេះ មានតែពួកនំខេកភាគច្រេីន ហេីយនំប័ងក៏មានតែពួកសាំងវេច ទេីបរេនជុនកាត់ចិត្តហេីយរង់ចាំពេលថ្ងៃវិញ

      ''...''   ហេឆាន់អេានមេីលម៉េាងលេីនាឡិកាដៃរបស់ខ្លួនបន្តិច ដេីម្បីប៉ាន់ស្មានម៉េាងមេីលថាតេីអាចទៅទាន់ម៉េាងដែលគេណាត់មេីលផ្ទះរឺក៏អត់

      ''ចង់សាកញាំុអានំប័ងមឹកខ្មៅនោះ''

      ''...''   ណាត់គេម៉េាង 1 ហេីយនេះម៉េាង 12 កន្លះហេីយ

      ''ហេីយលេីកមុនអត់បានញាំវ៉ាហ្វលទៀត''

      ''...''   តែហាងនំប័ងនៅឆ្ងាយពីផ្ទះដែលទៅមេីលតែមួយផ្លូវ បេីជិះលឿនបន្តិច ហេីយចូលទិញលឿនបន្តិចប្រហែលជាទាន់

      ''តែបេីហ្យុងអត់ចង់...''

      ''អូខេ ចាំចូលអេាយ''   ហេីយស្នាមញញឹមតិចៗក៏ផុសឡេីងលេីផ្ទៃមុខរបស់រេនជុនភ្លាម ជាស្នាមញញឹមដំបូងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ

គ្រាន់តែគិតដល់ក្លិនឆ្ងុយរបស់វ៉ាហ្វល ក៏មានសេចក្តីសុខដែរ...



ឡានទំនេីបរបស់ហេឆាន់បេីកចេញពីខាងមុខហាងនំប័ងទៅកាន់ផ្ទះដែលហេឆាន់កក់លុយគេរួចរាល់ហេីយ ទាំងដែលមិនទាន់សំរេចចិត្តថាទិញក៏ដេាយ មិនដល់ប្រាំនាទីរេនជុនក៏ចាត់ការនំប័ងមឹកខ្មៅអស់តែម្នាក់ឯង ក្រេាយពេលហេឆាន់បដិសេធមិនញាំុ

ហេឆាន់បេីកថតឡានខាងមុខរេនជុន មុននឹងយកក្រដាសសេីមចេញមកហុចអេាយរេនជុនជូតដៃនិងជូតបបូរមាត់ដែលប្រឡាក់ខ្មៅៗចេញ រេនជុនធ្វេីតាមយ៉ាងងាយ មុននឹងចុះពីលេីឡានទៅរកយូតាដេាយអារម្មណ៍ល្អ យូតាលូកដៃទៅទាញទ្វារបេីកអេាយរេនជុនចូលមុន មុននឹងឈរចាំអេាយហេឆាន់ដេីរមកដល់ ដេាយមិនភ្លេចនិយាយរាក់ទាក់

      ''ចូលចិត្តអត់?''   ហេឆាន់សួរឡេីង ក្រេាយពេលដេីរតាមរេនជុនដែលដេីរមេីលជុំវិញផ្ទះមួយជុំហេីយ

      ''អឺមមម អត់ធំពេក ហេីយក៏អត់តូចពេក ហេីយនៅជិតហាងនំប័ងមុននេះទៀត''

      ''អឺម''   ហេឆាន់ឆ្លេីយតបតិចៗក្នុងបំពង់កមុននឹងលួចញញឹមចេញមក

ដឹងហេីយថាប្រាកដជាចូលចិត្តដេាយសារហេតុផលនេះ...

      ''ចុះហ្យុង?''

ហេឆាន់សំលឹងមេីលជុំវិញ មុននឹងស្រម៉ៃឃេីញរូបភាពខ្លួនឯងកំពុងតែអង្គុយញាំុភីស្សាជាមួយរេនជុន រូបភាពដែលពួកយេីងអង្គុយមេីលរឿងជាមួយគ្នានៅលេីឥដ្ឋក្បែរសាឡុង រូបភាពឡេហ្កូដែលត្រូវបានតចេញជារូបរាងរថក្រោះដេាយស្នារដៃរេនជុន ហេីយមានហេឆាន់អង្គុយមេីលជិតៗ ហេីយជួយម្តងម្កាល រូបភាពពួកយេីងគេងអានសៀវភៅរឿងនិទាននៅលេីគ្រែជាមួយគ្នា

      ''មានអី ម្យ៉ាងដែរ គ្រាន់តែបន្ទប់គេងរៀងតូចបន្តិច''

      ''ហេីយមានបន្ទប់ទឹកតែមួយ''

     ​ ''អឺម''

      ''តែបេីហ្យុងអូខេ ញ៉ុមក៏អូខេ''

រេនជុនងាកមេីលជុំវិញមុននឹងញញឹមចេញមក រេនជុនក៏ដូចហេឆាន់អញ្ចឹង ក្នុងខួរក្បាលក៏ស្រម៉ៃឃេីញរូបភាពមនុស្សពីរនាក់កំពុងតែចំណាយពេលវេលាជាមួយគ្នាក្នុងផ្ទះនេះដូចគ្នា គ្រាន់តែអ្នកដែលរេនជុនគិតដល់មិនមែនជាអ្នកដែលឈរចំពោះមុខខ្លួនឯងពេលនេះតែប៉ុណ្ណោះ









.
Writer's Note