Sunday, July 20, 2025

☆☆ កុលាបនៃស្នេហ៍ Ep12

  
xii



🐶
21:55

ជីសុង
គេងនៅ?
នៅ
តែថ្ងៃនេះអត់ខលបានអត់?
🙁
ស្អែកប្រឡង 4មុខ
ខ្លាចនិយាយហេីយមេីលទៅទាន់
ចឹងហ្យុងសុំអង្គុយមេីលជីសុងអានសៀវភៅស្ងាត់ៗក៏បាន
ញ៉ុមអត់មានសមាធិ
🙁
អូខេ
ចឹងក៏បាន
សុំទេាសណា៎ហ្យុង
អឺម
ពេលណាបានធ្វេី asm បានប្រឡងហេីយនៀក
អាទិត្យនេះហេីយអា៎យ
ថ្ងៃអាទិត្យនេះហ្យុងទំនេរអត់?
ទំនេរ!!!
ទៅញាំុអីនៅក្រៅជាមួយគ្នាណា៎
អូខេ
ហ្យុង
ញ៉ុមសុំមេីលមេរៀនសិនណា៎
អូខេ
good night ជីសុងអា៎
សុំអេាយប្រឡងបានពិន្ទុពេញៗ
ចាំខំមេីលទល់ភ្លឺអេាយបាន
good night ហ្យុង
មេីលទល់ភ្លឺម៉េចបាន?
ឆាប់គេងដឹងនៅ
អូខេៗៗ
ហ្យុងក៏ឆាប់គេងដូចគ្នា



🥰💕(4)
8:31


ចូលចិត្តមួយណា?
?
ផ្ទះរបស់កូនទាំងពីរហ៎?
អុមម៉ាទិញអេាយជាកាដូថ្ងៃរៀបការ
អុមម៉ាមិនបាច់ក៏បាន
រៀបការហេីយនៅណាចុះ?
condo ហេឆាន់ក៏តូច
condo រេនជុនក៏តូច
ពេលមានបេប៊ីធ្វេីម៉េច?🙈🙈
អុមម៉ា!!!!
អូខេៗ
អុមម៉ាថាលេងហេ៎
តែទិញផ្ទះនៅល្អជាង
អ៊ុំស្រី
ពួកយេីងទៅមេីលផ្ទះមួយគ្នាហេីយអា៎យ
មែនហ៎?
🥺🥺🥺🥺
បាទ
គ្រាន់តែមិនទាន់សំរេចថាទិញមួយណា
ព្រោះនៅរៀងឆ្ងាយពីក្រុមហ៊ុនហ្យុង ហេីយផ្ទះរៀងធំពេកទៀត
ម្តុំ xx
ស្អាតអា៎😍
មានសួនខាងមុខផ្ទះទៀត
ផ្ទះមានសួនចឹងពិបាករកអា៎ណា៎ក្នុងទីក្រុងចឹង
ផ្ទះទៅមេីលសុទ្ធតែមានសួនទាំងអស់
អា៎
got it
dream house គេ
អុមម៉ា!!!
ម៉េាអុមម៉ាម៉ាម៉ាត់ហេីយបាត់
ផ្ទះថ្លៃអត់?
អុមម៉ាទិញអេាយ
នោះ
ហេឆាន់ហ្យុងអ្នកចេញលុយ
🤔



renjun
8:45


មាន4បន្ទប់នៅជាន់លេី
តែគ្រាន់បន្ទប់ទទួលភ្ញៀវ ហេីយបន្ទប់គេងរៀងតូចបន្តិច
មានបន្ទប់ទឹកតែមួយហេ៎នៅជាន់ក្រេាម
អត់មានបន្ទប់ទឹកក្នុងបន្ទប់មួយៗហេ៎
តែមានទីធ្លារខាងមុខសល់ធំគួរសម
ហេីយនៅជិតហាង bakery លេីកមុនទៀត ដេីរ 5នាទីដល់
send a link
ថ្ងៃសៅរិ៍ក្រេាយ ទៅយកធៀបការហេីយ ទៅមេីលជាមួយគ្នាអត់?



គ្រាន់តែលឺសំលេងទីតលាន់លឺឡេីង រេនជុនប្រញាប់រត់ទៅឈរចាំនៅមាត់ទ្វារបន្ទប់របស់ខ្លួនឯងភ្លាម រង់ចាំអេាយអ្នកដែលបេីកទ្វារចូលមកងាកទៅបិទទ្វារស្រួលបួល មុននឹងលាដៃចាំអេាបហេីយជាស្រេច ហេីយអ្នកដែលទេីបតែមកដល់ក៏យល់ពីកាយវិការនេះ មុននឹងលូកដៃទៅអេាបជុំវិញខ្លួនសង្សាររបស់ខ្លួនឯង ហេីយញញឹមតិចៗចេញមក

      ''នឹកក''

      ''ឆាតមួយគ្នាសឹងរាល់ង៉ៃនៀក''

      ''អត់បានជួបគ្នាឡេីង 2អាទិត្យ''

      ''អាឡូវបានជួបអា៎យតា៎''

      ''ជីសុងប្រលងហេីយអា៎យត្រូវអត់?''   រេនជុនខិតក្បាលចេញពីការអេាបបន្តិច មុននឹងងេីបមុខឡេីងមេីលមុខរបស់ជីសុងហេីយសួរឡេីង

      ''ហេីយអា៎យ ហេីយតាំងថ្ងៃព្រហស្បតិ៍''

      ''វ៉ាកងអត់? ទៅដេីរលេងជាមួយគ្នាអី?''

      ''ហ្យុងចង់ទៅហ៎?''

      ''អឺម យេីងខានទៅដេីរលេងជាមួយគ្នាយូរអា៎យ''   និយាយហេីយក៏អេានមុខចុះ ធ្វេីមុខស្រពេានភ្លាម ជីសុងប្រេីជេីងទាំងសងខាង ដោះស្បែកជេីងចេញ មុននឹងនាំរេនជុនដេីរចូលទៅកាន់បន្ទប់ទទួលភ្ញៀវ ព្រោះតាំងពីមកដល់ ជីសុងនៅឈរនៅខាងមុខនៅឡេីយ

      ''អូខេ ហ្យុងចង់ទៅណា?''

      ''ជីសុងមានកន្លែងណាដែលចង់ទៅអត់?''

      ''តាមចិត្តហ្យុង ហ្យុងចង់ទៅណា?''

      ''ចាំហ្យុងឆែកមេីលចឹង ទៅអាទិត្យក្រេាយហ្មងណា៎''

      ''អឺម''   ជីសុងញញឹមតិចៗដាក់ អ្នកដែលប្រែទឹកមុខពីស្រពេានមកញញឹមញញែមហេីយកែវភ្នែកមានពន្លឺចេញមកភ្លាមពេលដែលបានលឺហេីយ

      ''ឃ្លានអត់? ហ្យុងទៅធ្វេីអីអេាយញាំុ''

      ''ចុះទៅញាំុនៅ subway អត់? រឺក៏ហ្យុងចង់ខ្ជប់មកញាំុ?''

      ''ចង់ទៅហាងបេការីដែលនៅជាប់ seven''

      ''អូខេ ទៅមុជទឹកហូវចឹង''

      ''ជីសុងអាាាាា''

      ''ហឺម?''

      ''ង៉ៃនេះយេីងទៅមេីលកុននៅក្រៅមួយគ្នាណា៎''

      ''អូខេ''



ក្រេាយពេលមុជទឹកផ្លាស់សំលៀកបំពាក់ថ្មីហេីយ រេនជុនដេីរចេញពីបន្ទប់គេងរបស់ខ្លួនមកកាន់បន្ទប់ទទួលភ្ញៀវដេាយទឹកមុខរំភេីប ព្រោះវាកន្លងទៅជាច្រេីនអាទិត្យហេីយដែលមិនបានទៅដេីរលេងខាងក្រៅជាមួយជីសុងបែបនេះ ធម្មតាជីសុងតែងតែទិញអីយកមកញាំុនៅបន្ទប់រេនជុន ហេីយនាំគ្នាមេីលកុន លេងហ្គេម រឺក៏ធ្វេីការងារ រឺកិច្ចការផ្ទះរៀងៗខ្លួន

      ''ជីសុង ត...''   មិនទានបាននិយាយចប់ផង រេនជុនក៏ត្រូវឈប់ភ្លាមពេលដែលឃេីញជីសុងកំពុងតែគេងលក់នៅលេីសាឡុង ដេាយមានអាយផេតរបស់ខ្លួនឯងនៅក្នុងដៃ

រេនជុនដេីរទៅយកអាយផេតនោះចេញថ្នមៗដេីម្បីកុំអេាយជីសុងភ្ញាក់ មុននឹងយកផួយដែលនៅជិតមកដណ្តប់អេាយ ប្រហែលជាហត់ហេីយមេីលទៅ ខំមេីលមេរៀនប្រឡងផង នៅធ្វេីប្រូជេក data analysis ហេីយ ឌីសាញវេបសាយអីម្យ៉ាងដែលរេនជុនមិនសូវយល់ពីខាង IT ហ្នឹងប៉ុន្មានទៀត គ្រាន់តែលឺជីសុងនិយាយអេាយស្តាប់ពេលដែលវីដេអូខលជាមួយគ្នាប៉ុណ្ណោះ

រេនជុនដកដង្ហេីមធំចេញមក មុននឹងមេីលម៉េាងនៅលេីនាឡិកាដែលនៅលេី កដៃរបស់ខ្លួន ម៉េាងជិត 11 អា៎យ មិនទាន់បានញាំុអីពេលព្រឹកផង ជីសុងងេីបមកនឹងឃ្លានអត់ណ៎ គិតហេីយក៏ដេីរទៅបេីកទូរទឹកកកថ្នមៗព្រោះខ្លាចជីសុងភ្ញាក់ មុននឹងលូកដៃទៅរកមេីលថាមានអីដែលអាចធ្វេីបានអត់ ហេីយក៏ឃេីញថាក្រៅពីក្រឡគីមឈី និងក្រឡជ្រក់ម្ទេសដែលអ៊ុំយូរីធ្វេីអេាយ ពងទារប៉ុន្មានគ្រាប់ និងសាឡាដដែលមេីលទៅជិតខូចហេីយ ក៏គ្មានអីដែលអាចធ្វេីអេាយជីសុងញាំុបាន

បេីចាំជីសុងភ្ញាក់មិនដឹងជាម៉េាងប៉ុន្មាន ទេីបសំរេចចិត្តចុះទៅក្រេាមទៅរកហាងនំប័ងដែលនិយាយថានឹងទៅជាមួយជីសុងមុននេះ រេនជុនដេីររហូតដល់មាត់ផ្លូវ មុននឹងឃេីញ seven eleven ហេីយនិងហាងនំប័ងមួយរំលងទៅ 2-3ផ្ទះ

អា៎...

ដឹងអញ្ចឹងឆែកមេីលអេាយស្រួលបួលហេីយ...

ទឹកមុខដែលរំភេីបពេលដែលគិតថានឹងបានចូលហាងនំប័ងដែលទេីបនឹងបេីកថ្មីជិតផ្ទះ បែរជាស្រពេានភ្លាមពេលដែលឃេីញថាហាងនោះមាន roll curtain បិទជិតធ្វេីអេាយមេីលមិនឃេីញខាងក្នុង នៅត្រង់ទ្វារមានផ្លាក 'sorry we are closed' ភ្ជួរនៅ រេនជុនងេីយមុខឡេីងសំលឹងមេីលហាងពណ៌ផ្ទៃមេឃខ្ចីនោះម្តងទៀត មុននឹងអានឈ្មោះហាងហេីយពេបមាត់

ចាំថ្ងៃក្រេាយក៏បាន...

ហេីយក៏ដេីរត្រលប់ទៅកាន់seven eleven ជិតនោះ មុននឹងយករបស់ដែលខ្លួនឯងចង់ញាំុ ហេីយនឹងរបស់ដែលគិតថាជីសុងចង់ញាំុដាក់ក្នុងកន្ត្រក់ ហេីយរៀបដេីរទៅគិតលុយ



🐶
11:15

ហ្យុង
នៅណា?
ម៉េចបានរកក្នុងបន្ទប់អត់ឃេីញ?
ភ្ញាក់អា៎យហ៎?
ហ្យុងចុះមកទិញអីញាំុនៅ seven
ម៉េចបានអត់ព្រមដាស់?
ឃេីញជីសុងគេងលក់
ខ្លាចជីសុងហត់
ង៉ៃក្រេាយដាស់ដឹងនៅ?
ភ្ញាក់មកហេីយអត់ឃេីញហ្យុងញ៉ុមអត់ចូលចិត្ត
សុំទេាស
អឺម
ជីសុងចង់បានអីអត់?
ហ្យុងទិញឡេីងទៅ
ថ្ងៃអា៎យ
ចេញទៅរកអីញាំុនៅហាង
ហេីយមេីលកុនហ្មងអី?
អូខេ
ចឹងក៏បាន
ឡេីងមកលឿនៗមក
ឃ្លានអា៎យ



      ''ហ្យុងចង់ញាំុអី?''   គ្រាន់តែចុះពីលេីឡានភ្លាម ជីសុងងាកទៅសួររេនជុនដែលកំពុងតែចុះពីលេីឡានតាមភ្លាម

      ''តាមចិត្តជីសុង ជីសុងចង់ញាំុអី?''

      ''ញាំុ samgyeopsal អត់? ចង់ញាំុសាច់ច្រេីនៗ''

      ''ហាហាហាហា ឃ្លានដល់ថ្នាក់ហ្នឹងហ៎?''   រេនជុនសេីចចេញមក ពេលដែលលឺសំលេងធំគ្រឡរបស់ជីសុង មេីលទៅដូចជាចង់ញាំុខ្លាំងមែនទែនហ្មង

      ''អឺម មិនទាន់បានញាំុអីពេលព្រឹកផង''

      ''អូខេ! តោះ!''

រេនជុនឆ្លេីយចេញមកដេាយស្នាមញញឹម ទោះបីជាមុននេះឃេីញមីហិរក្នុង seven eleven ហេីយនឹកឃេីញចង់ញាំុ មុននឹងយកវាដាក់ចូលក្នុងកន្ត្រក់ព្រមជាមួយសាច់ក្រក ហេីយនិងឈីស តែក៏ត្រូវយកទៅទុកកន្លែងដេីមវិញព្រោះជីសុងឆាតមកក៏ដេាយ តែរេនជុនក៏ជ្រេីសរេីសមិននិយាយអ្វីដែលខ្លួនឯងចង់ញាំុចេញទៅ ព្រោះដឹងថាជីសុងមិនចេះញាំុហិរ



ក្រេាយពេលញាំុអាហារពេលថ្ងៃជាមួយគ្នាហេីយ ទាំងពីរនាក់ក៏នាំគ្នាដេីរទៅកាន់រេាងកុនដែលនៅជាន់ខាងលេីគេបង្អស់របស់ហាង មុននឹងចុចទិញសំបុតកុនដែលនិយាយគ្នាតាមផ្លូវមុននេះហេីយថានឹងមេីលរឿងអី ពេលដែលបង់លុយជាមួយម៉ាសុីនហេីយរួចរាល់ រេនជុនក្រឡេកទៅមេីលកន្លែងដែលលក់របស់ញាំុបន្តិច មុននឹងដេីរកាត់ដេាយទឹកមុខស្តាយ

ធំក្លិនឆ្ងុយផបខនហេីយ ចង់ញាំុដល់អា៎យ...

      ''ជីសុង...''

      ''ហឺម?''

      ''ញាំុផបខនអត់? មានរសជាតិថ្មីទៀត''

      ''អត់ហេ៎ ញាំុហេីយអត់មានសមាធិមេីលរឿង ហ្យុងចង់ញាំុហ៎?''

      ''អត់ហេ៎ គ្រាន់សួរ ចឹងហ្យុងទិញទឹកបានអត់? មុនហ្នឹងញាំុសាច់ខ្លាញ់ហេីយរៀងខាស់កដល់អា៎យ''

      ''អូខេ ចឹងញ៉ុមកម្ម៉ង់ទឹកដែរចឹង''









.
Writer's Note
ជីសុងមកវិញហេីយ ហុហុហុ><