Sunday, July 13, 2025

☆☆ កុលាបនៃស្នេហ៍ Ep11

 
xi



ក្រេាយពេលបាញ់ទឹកអប់ ហេីយសំលឹងមេីលខ្លួនឯងក្នុងកញ្ចក់ហេីយ រេនជុនក៏ប្រញាប់ដេីរទៅយកកាបូបស្ពាយឡេីងមកកាន់ មុននឹងចុចកង់តាក់បិទភ្លេីងក្នុងបន្ទប់ ហេីយប្រញាប់ចុះជណ្តេីរយេាងទៅកាន់ជាន់ទី 1ភ្លាម ពេលមកដល់កន្លែងចតឡានរបស់ condo រេនជុនក៏ឃេីញឡានពណ៌ខ្មៅមួយគ្រឿងកំពុងតែចតបាំងពីមុខឡានរបស់ខ្លួនឯង មុននឹងធ្វេីមុខស្មេីរហេីយដេីរទៅបេីកទ្វារឡាន ចូលទៅអង្គុយខាងក្នុង ដេាយមិនបានងាកទៅមេីលអ្នកបេីកឡានសូម្បីតែបន្តិច រេនជុនលូកដៃទៅទាញទ្វារបិទធម្មតា តែជ្រុលដៃបន្តិចទេីបធ្វេីអេាយឡានរបស់ហេឆាន់រង្គឺ តែហេឆាន់ក៏មិនបានថាអីបែរជាលួចញញឹមទៅវិញ ពេលដែលឃេីញទឹកមុខក្រញ៉ូវរបស់រេនជុន

      ''ខឹងអីនៀក មេីលម៉េាងមេីស''

      ''ហឺមមម''   រេនជុនមិនឆ្លេីយតប តែដកដង្ហេីមធំលឺៗដេីម្បីអេាយអ្នកដែលអង្គុយជិតដឹងថាខ្លួនឯងមិនពេញចិត្តជាខ្លាំង

      ''ចង់ញាំុអី?''

      ''ក្រែងទៅមេីលផ្ទះអី?''

      ''ធ្វេីមុខក្រញ៉ូវហ្នឹង ដេាយសារតែឃ្លាន រឺក៏អី?''

      ''ងងុយគេង!!''

      ''តេទៅម៉េាងឡេីង 8:30អា៎យ''

      ''ម៉េាងទឹម 8:30 ណាត់គេម៉េាង 10 តេមកម៉េាង 8:30ធ្វេីអីនៀកកក?''

ពេលរករឿងហេីយគួរអេាយស្រលាញ់ដល់ហេីយ

      ''ទំរាំតែមុជទឹកហេីយ 9:30អា៎យនៀក ហេីយនៅទៅញាំុអីទៀត''

      ''ម៉េាងទឹម 9សោះ បន្លេីស''   ហេីយហេឆាន់ក៏ញញឹមចេញមកម្តងទៀត ពេលដែលឃេីញរេនជុនប្រកែកហេីយពេបមាត់

រេនជុនអាយុ 26ឆ្នាំអី រេនជុននៅតែអាយុ 5ឆ្នាំរហូត

      ''សំរេចថាចង់ញាំុអី?''

      ''ញាំុអីក៏បាន''

      ''...''

      ''...''

      ''ងាកមេីលខាងស្តាំដៃមេីល ឃេីញហាងណាទំណង ប្រាប់''

      ''ហូ!! អត់មានធ្វេី research អីសោះហ្មងអា៎ ចេះតែចូលៗចឹង ញាំុកេីតដែរហ៎?''

      ''បទពិសេាធិ៍ បេីញាំុអត់កេីត លេីកក្រេាយកុំចូលទៀតហូវបានអា៎យ បេីអត់ធ្លាប់ចូលសោះហ្មង ម៉េចដឹងថាញាំុកេីតរឺក៏មិនកេីត?''

អឺម ត្រូវរបស់ហ្យុង

គិតតាមហេីយរេនជុនក៏ចុចបេីកកញ្ចក់ ហេីយយកដៃតេាងទ្វារសំលឹងមេីលចេញទៅខាងក្រៅ

      ''កុំអេីតក្បាលចេញទៅអា៎ ប្រយ័ត្នមានម៉ូតូពីក្រេាយ''

      ''ដឹងអា៎យយយយ ហ្យុងៗៗៗ''

      ''ហឺម?''

      ''ហាងនោះៗៗៗ''   និយាយបណ្តេីរ ចង្អុលបណ្តេីរ តែហេឆាន់ជាន់ហ្វ្រាំងមិនទាន់ ទេីបត្រូវជិះមួយជុំត្រលប់មកវិញ ដេីម្បីចូលហាងដែលរេនជុនចង្អុលមុននេះ



ហាងពណ៌ស ដែលមានផ្លាករាងដំបូលផ្ទះ ហេីយមានឈ្មោះហាងតូចៗពណ៌ខ្មៅនៅពីលេីនោះ ដែលរេនជុនមេីលឈ្មោះហាងមិនទាំងឃេីញផង តែឡូហ្កូរូបនំប័ង ដែលមានរាងដូចមង្គុតធ្វេីអេាយរេនជុនចាប់អារម្មណ៍ភ្លាម ហេឆាន់ចុចវ៉ៃភ្លេីងចតឡាន មុននឹងអែបឡានជាប់នឹងចញ្ចេីមផ្លូវ ហេីយងាកមេីលឆ្វេងមេីលស្តាំ តែមេីលទៅហាងនេះគ្មានកន្លែងចតឡាននោះទេ គ្មានសូម្បីតែតុ និងកៅអីអេាយអង្គុយញាំុក្នុងហាងបាន

      ''អត់មានកន្លែងអង្គុយហេ៎ហ៎?''   រេនជុននិយាយឡេីង មុននឹងខំអេីតសំលឹងរកមេីលជុំវិញ

      ''មេីលទៅប្រហែលអត់មានហេ៎''

      ''ធ្វេីម៉េចហូវ?''

      ''ទិញហេីយយកមកអង្គុយញាំុក្នុងឡានក៏បាន''

      ''ញាំុបានហ៎?''   រេនជុនអេានមេីលកន្លែងដាក់ជេីង ដែលស្អាតផ្លឹងគ្មានសូម្បីតែធូលីដី បេីញាំុនំប័ងក្នុងនេះ ហេីយជ្រុះកំទិចធ្វេីម៉េច

      ''បាន តោះ!''   ហេឆាន់ឆ្លេីយតប មុននឹងដោះខ្សែក្រវ៉ាត់ឡានចេញ ហេីយបេីកទ្វារឡានចុះទៅដេាយមិនភ្លេចងាកមេីលឡានពីខាងក្រេាយ

រេនជុនបេីកទ្វារចុះតាម មុននឹងដេីរទៅរៀបលូកដៃទៅទាញទ្វារហាងបេីក តែហេឆាន់លូកដៃទៅចាប់មុន មុននឹងទាញបេីកហេីយឈរកាន់ដេីម្បីអេាយរេនជុនចូលទៅមុន រេនជុនងាកទៅមេីលមុខរបស់ហេឆាន់បន្តិច តែក៏មិនបាននិយាយអីចេញមក ហេីយងាកទៅចាប់អារម្មណ៍នំប័ងដែលមានក្លិនឆ្ងុយចំពោះមុខវិញ

គ្រាន់តែបេីកទ្វារក៏ធំក្លិនគួរអេាយចង់ញាំុទៅហេីយ...

មិនត្រឹមតែក្លិនទេដែលគួរអេាយចង់ញាំុ សូម្បីតែរូបរាងក៏មេីលទៅគួរអេាយចង់ញាំុដែរ រេនជុនសំលឹងមេីលនំហេីយអានផ្លាកឈ្មោះយឺតៗមួយៗ ពេលរេីសនំបានហេីយក៏ប្រញាប់រកមេីលហេឆាន់ មុននឹងឃេីញថាបងប្រុសជីដូនមួយដែលមិនជាប់សាច់ឈាមរបស់ខ្លួនកំពុងតែកាន់ថាស ហេីយនិងដង្កៀបដេីរតាមខ្លួនឯងហេីយជាស្រេច

      ''យកអាមួយណា?''

      ''គ្រីមឈីសអន់ញៀនបេកលគួរអេាយចង់ញាំុដល់អា៎យ''

      ''អានេះហ៎?''   ហេឆាន់ចាប់ដង្កៀបក្នុងដៃជាប់ រៀបលូកទៅគៀបនំដែលរេនជុននិយាយហេីយ បេីរេនជុនមិននិយាយឡេីងមកទៀត

      ''អានេះក៏គួរអេាយចង់ញាំុ''   រេនជុនចង្អុលនំប័ងដែលមានស្នូលលឿងៗកណ្តាល ធ្វេីអេាយហេឆាន់ងាកទៅមេីលតាម មុននឹងអានផ្លាកឈ្មោះនំ

'cream cheese brioche'

      ''អាល់មុនគ្រួសង់ក៏ទំណង''

      ''...''   ហេឆាន់សំលឹងតាមមិនចង់ទាន់

      ''ហ្យុងចង់ញាំុអី?''

      ''យកអាដែលនិយាយមិញក៏បាន''

      ''ជួយញាំុពាក់កណ្តាលហ៎?''

      ''អឺម''

      ''អូខេ អានេះ អានេះ ហេីយអានេះ ហ្យុងចង់ញាំុវ៉ាហ្វលហេ៎?''

      ''ប៉ុណ្ណឹងបានអា៎យ បីមុខណា៎''

      ''អូខេ''   រេនជុនពេបមាត់បន្តិច មុននឹងឆ្លេីយតប ហេីយអេានមេីលនំខេកក្នុងទូរបណ្តេីរ រង់ចាំហេឆាន់ដេីរទៅគិតលុយបណ្តេីរ

កាលពីក្មេងក៏ចឹង ហេឆាន់តែងតែរេីសរបស់ដែលរេនជុនរេីស ហេីយជួយញាំុពាក់កណ្តាលដេីម្បីអេាយរេនជុនបានញាំុរបស់ដែលខ្លួនឯងចង់ញាំុច្រេីនមុខបន្តិច ពេលដែលរេីសមិនបានថាញាំុមួយណា



ពេលដែលនាំគ្នាចូលមកដល់ក្នុងឡាន ហេឆាន់ក៏ហុចថង់ក្នុងដៃអេាយរេនជុនដែលលាដៃចាំហេីយជាស្រេច រេនជុនបេីកថង់មេីលដេាយទឹកមុខរំភេីប ព្រោះខានបានមកហាងប៊េការីបែបនេះយូរហេីយ មិនទាន់បានលូកដៃយកនំឡេីងមកផង សំលេងអ្នកដែលអង្គុយជិតក៏លាន់លឺឡេីង

      ''មានក្រដាសសេីមក្នុងថត''

រេនជុនបេីកថតឡានខាងមុខជង្គង់របស់ខ្លួនឯង មុននឹងយកកញ្ចប់ក្រដាសសេីមចេញមកជូតដៃរបស់ខ្លួនឯងដេាយមិនភ្លេចហុចមួយសន្លឹកអេាយទៅអ្នកដែលកំពុងតែបេីកឡាន

      ''ញាំុមុនហូវ ហ្យុងបេីកឡាន''

      ''...''   រេនជុនមិនបាននិយាយអីតប មុននឹងដាក់ក្រដាសសេីមពីលេីដៃរបស់ហេឆាន់ដែលកំពុងតែចាប់ចង្កូតឡាន ហេីយងាកទៅលេីកនំឡេីងមក មុននឹងហែកជាពីរហេីយហុចអេាយហេឆាន់

      ''ហ្យុងពុងបេីកឡាន''

      ''ហាមាត់''

ហេឆាន់គាំងអស់ជាច្រេីនវិនាទីពេលដែលលឺពាក្យនោះហេីយ...

មានន័យថារេនជុននឹងបញ្ចុកហ៎?

គិតហេីយក៏ព្យាយាមទប់បបូរមាត់របស់ខ្លួនឯងមិនអេាយញញឹមចេញមក តែក៏មិនអាចធ្វេីបាន ទេីបហាមាត់ខាំនំប័ងក្នុងដៃរបស់រេនជុនជំនួសដេីម្បីកុំអេាយរេនជុនឃេីញស្នាមញញឹមរបស់ខ្លួនឯង តែរេនជុនក៏ប្រញាប់ដកដៃចេញភ្លាមពេលដែលហេឆាន់ខាំនំប័ងហេីយ

      ''ឆ្ងាញ់អា៎ ហាងមិញនៅឆ្ងាយពីផ្ទះដែលទៅមេីលអត់?''

អូខេ មិនបាចរកផ្ទះដែលមានសួននោះទេ រកផ្ទះដែលនៅជិតហាងប៊េការីល្អជាង!



ហេឆាន់បេីកឡានតាមពីក្រេាយឡាន toyota ពណ៌សមួយគ្រឿងរហូតដល់ឡាននោះវ៉ែសុីញ៉ូឈប់ពីមុខផ្ទះវីឡាមួយល្វែង ហេឆាន់វ៉ៃសុីញ៉ូមុននឹងអែបឡានចតតាម ហេីយដេីរចុះពីលេីឡានដេាយមានរេនជុនដេីរតាមពីក្រេាយ

នេះគឺជាផ្ទះទីបីហេីយដែលពួកយេីងមកមេីលថ្ងៃនេះ ផ្ទះទីមួយនៅជាប់នឹងផ្លូវធំខ្លាំងពេក ហេីយគ្មានរបងខាងមុខ ធ្វេីអេាយសួនច្បារខាងមុខផ្ទះមេីលទៅដូចជាសួនសាធារណៈដែលអ្នកណាក៏អាចដេីរចូលមកបាន ធ្វេីអេាយរេនជុនមិនសូវពេញចិត្តប៉ុន្មាន ហេីយនៅជិតផ្លូវធំបែបនេះ តំលៃក៏ថ្លៃគួរសមទេីបរេនជុនក្រវីក្បាលភ្លាមពេលដែលឃេីញហេឆាន់ហាមាត់រៀបសួរពីយេាបល់ខ្លួនឯង

ចំណែកផ្ទះទីពីរមេីលទៅរៀងធំបន្តិច សួនដែលនៅខាងក្រេាយផ្ទះក៏មានទីធ្លារធំ តែដេាយសារតែនៅផ្លូវតូចខ្លាំងពេក ធ្វេីអេាយពិបាកក្នុងការធ្វេីដំណេីរបន្តិច នៅជិតៗក៏គ្មានហាងលក់ទំនិញ គ្មានសូម្បីតែ seven eleven រឺក៏ mini mart ហេីយនៅមានច្រកផ្លូវតូចចង្អៀតមួយជិតផ្ទះទៀត ធ្វេីអេាយហេឆាន់ជាអ្នកក្រវីក្បាលម្តងព្រោះបារម្ភពីសុវត្ថិភាពរបស់រេនជុន ដេាយសារតែជុំវិញស្ងាត់ពេក

ផ្ទះទីបីមេីលទៅគ្រាន់ជាងគេបង្អស់ មិនបាននៅជាប់ផ្លូវធំ តែក៏មិនបាននៅផ្លូវតូចខ្លាំងពេកនោះដែរ បត់ពីផ្លូវធំចូលមកតែមួយផ្លូវក៏ដល់ ហេីយនៅជិតក្រុមហ៊ុនរបស់រេនជុនទៀត មាន seven eleven នៅផ្លូវធំ មានផ្សារទំនេីបនៅកាច់ជ្រុងទៀតផង

រេនជុនសំលឹងមេីលរបងពណ៌ខ្សាច់ ហេីយនិងកូនអំពូលភ្លេីងតូចៗដែលនៅតាមផ្លូវដេីរចូលទៅដល់ផ្ទះ ដេាយមានសួរច្បារនៅសងខាង

មេីលទៅស្អាតម្យ៉ាងដែរទាស់តែម្យ៉ាង គឺផ្ទះនេះមានទំហំរៀងធំបន្តិច នេះមិនមែនហៅថា small villa ហេ៎ តែជាវីឡាតែម្តង ហេីយផ្ទះធំអញ្ចឹងនៅតែពីរនាក់ មិនចង់គិតរឿងបោះសំអាតនោះទេ ប្រាកដជាហត់ហេីយ គិតហេីយរេនជុនក៏ដកដង្ហេីមធំចេញមក

      ''អត់ស្រលាញហ៎?''

      ''មានអីម្យ៉ាងដែរ គ្រាន់តែរៀងធំបន្តិច''

      ''បេីលេាករេនជុនអត់ពេញចិត្តចាំញ៉ុមរកផ្ទះផ្សេងបន្ថែមទៀត ព្រោះដែលលេាកហេឆាន់និយាយមក small villa with garden រៀងពិបាករកបន្តិច បេីមានសួនគឺភាគច្រេីនវីឡាធំហ្មង ហេីយផ្ទះខ្លះក៏មាន swimming pool ទៀត''

      ''អឺម យល់ អញ្ចឹងសុំមេីលខាងក្នុងបន្តិចណា៎''   និយាយហេីយយូតាក៏លេីកដៃអេាយរេនជុននិងហេឆាន់ដេីរចូលទៅខាងក្នុងផ្ទះមុន ទេីបខ្លួនឯងដេីរចូលតាមពីក្រេាយ

រេនជុនញញឹមចេញមកអត់មិនពេញចិត្តនឹងសេវ៉ាកម្មរបស់ក្រុមហ៊ុននេះមិនបាន គឺនៅតាមផ្ទះនិមួយៗតែងតែមានស្បែកជេីងសំរាប់ពាក់ក្នុងផ្ទះដាក់ត្រៀមអេាយហេីយជាស្រេច រេនជុនស៊កជេីងចូលមុននឹងដេីរមេីលជុំវិញផ្ទះ

ជាន់លេីមានបន្ទប់គេងធំ 4បន្ទប់ ហេីយមានបន្ទប់ទឹកក្នុងបន្ទប់និមួយៗ ធ្វេីអេាយរេនជុនពេញចិត្តគួរសម ព្រោះមិនចាំបាច់ចេញពីបន្ទប់គេងដេីម្បីប្រេីបន្ទប់ទឹកនោះទេ នៅជាន់ក្រេាមជា open kitchen living room ដែលមានទំហំធំខ្លាំងមែនទែន មេីលទៅស្រឡះភ្នែកគួរអេាយចង់រស់នៅ

ងាកទៅម្តងទៀត ក៏ឃេីញហេឆាន់កំពុងតែនិយាយជាមួយយូតា ទេីបរេនជុនយកទូរស័ព្ទឡេីងមកថតរូបផ្ទះទុក ហេីយដេីរចេញទៅមេីលសួនខាងក្រៅ សូម្បីតែសួនក៏ធំល្វឹងល្វេីយ ផ្ទះវីឡាទំហំប៉ុណ្ណេះនៅក្នុងទីក្រុងបែបនេះ រេនជុនមិនចង់គិតនោះទេថាតំលៃប៉ុន្មាន



      ''ម៉េចដែរ?''   ហេឆាន់ងាកទៅសួរអ្នកដែលអង្គុយជិតខ្លួន ដែលកំពុងតែញាំុនំប័ងដែលនៅសល់ពីព្រឹកមិញបណ្តេីរ ចុចទូរស័ព្ទបណ្តេីរ

     ''មានអីម្យ៉ាងដែរ ចុះហ្យុងចូលចិត្តអត់?''

      ''អឺម ផ្ទះក្រេាយគេមេីលទៅអូខេជាងគេ មិនស្ងាត់ពេក ហេីយក៏មិនអ៊ូអរពេក''

      ''តែរៀងធំបន្តិចណ៎ នៅតែ 2នាក់រកតូចជាងហ្នឹងបន្តិចក៏បាន''

      ''បន្ទប់ 4ល្មមអា៎យ ទុកធ្វេីបន្ទប់ដាក់ឥវ៉ាន់ ហេីយបន្ទប់ធ្វេីការផង''

      ''តែនៅឆ្ងាយអា៎ណា៎?''

      ''ហឺម? ជិះ 15នាទីជាងឆ្ងាយហ៎?''

      ''និយាយពីហ្យុងហ្នឹង ឆ្ងាយពីកន្លែងធ្វេីការហ្យុងអា៎ណា៎''



h
21:10

ជេមីន
មិនទាន់គេងហេ៎ត្រូវអត់?
អឺម
ថី?
ជួយរកផ្ទះដែលនៅចំកណ្តាល
ក្រុមហ៊ុនញ៉ុម និងក្រុមហ៊ុនរេនជុនអេាយតិចបានអត់
អត់ទាន់គេងតែហួសម៉េាងធ្វេីការអា៎យ😑
ណា៎!
ចាំប៉ាវ shabu shabu
លេីកមុនមិនទាន់ប៉ាវផង🙄
ពុងចាំអ្នកចង់ញាំុតេមក
តែអត់ឃេីញតេមកសោះ
មិនដឹងថាគេត្រូវគ្នាមួយប្រធានក្រុមហ៊ុនហេីយភ្លេចយេីងរឺក៏ម៉េច
សង្ឃឹមទៅ
មុខហ្នឹងនៅមិនទាន់ភ្លេចលេាករេនជុនបានផងមិនដឹង
read                
អា៎
សុំទេាស
មានណា៎
ចាំប្រាប់លេាកប្រធានអេាយ
ហា៎ស?
ហា៎សអី?
ជេណូអ្នករកហ៎?
អឺម
យូតាហ្យុងអ្នកនាំទៅមែន
តែលេាកប្រធានអ្នករក
អត់អីណាអី?
អឺម
កាត់ចិត្តអា៎យ
ទោះម៉េចអ្នកដែលគេស្រលាញ់ក៏មិនអាចជាញ៉ុមដែរ
first love ហេីយជា love តែមួយគត់ដែលគេមានក្នុងជីវិតគេ
ធ្វេីម៉េចអាចឈ្នះបានហូវ 🤣🤣
ជេមីនអា៎
មិនបាច់បារម្ភហេ៎
កាត់ចិត្តបានមែន
លែងខ្វល់ទៀតអា៎យ
បេីកាត់ចិត្តបាន មិនមែនអេាយញ៉ុមជួយបញ្ឈឺវាហេ៎
ចាប់ពីថ្ងៃនេះទៅមិនបាច់ក៏បាន
មេីលទៅអត់មានន័យផង









.
Writer's Note
បេីពិបាកពេកគូ haechan jaemin ហ្មងទៅ ><