vii
🥰💕(4)
10:50
h
11:11
read
😾💛
19:01
6:13
read
read
read
🌹☕️ (3)
19:40
''ទឹមថ្ងៃពុទ្ធរកសូជូស្អែកទៅធ្វេីការកេីតអត់ហា៎ស?'' គ្រាន់តែបេីកទ្វារបន្ទប់របស់មិត្តភក្តិខ្លួនឯងភ្លាម ជុងវូក៏រអ៊ូចេញមកភ្លាម
តែពេលដែលងាកទៅឃេីញរេនជុនកំពុងតែអង្គុយបញ្ឈរជង្គង់អេាបជេីងខ្លួនឯងនៅខាងមុខសាឡុងដេាយទឹកមុខស្រពេាន ជុងវូក៏មិនហ៊ាននិយាយអីចេញមកទៀត មុននឹងងាកទៅមេីលមុខឆេនឡឺដែលកំពុងតែងាកមកល្មម
''ម៉េចអា៎យ?''
''នៅដដែល ផឹកអត់?''
''យេីងក៏ទិញមកដែរ'' និយាយហេីយលេីកថង់ដែលមានប៊ីយែរជាច្រេីនកំប៉ុងក្នុងដៃអេាយឆេនឡឺ
''ហេីយនៅរអ៊ូទៀត''
''ជីសុងថាម៉េចខ្លះ បានអង្គុយសំកុកដល់ថ្នាក់ហ្នឹង?'' ឆេនឡឺសួរឡេីងតែរេនជុនមិនឆ្លេីយតប ហេីយក្រវីក្បាលជំនួស
''ណា?!'' ជុងវូលូកដៃទៅយកទូរស័ព្ទរបស់រេនជុនឡេីងមកមេីល ដេាយមិនសុំការអនុញ្ញាត នេះបេីមិនមែនមិត្តភក្តិដែលរៀនជាមួយគ្នាតាំងពីថ្នាក់មត្តេយ្យទេ ប្រាកដជាត្រូវរេនជុនថាអេាយជាមិនខាន
ពេលដែលអានឆាតហេីយក៏មានអារម្មណ៍ថាមានផ្សែងចេញតាមត្រចៀក
អាពាក្យដែលថា 'នេះសំរេចញ៉ុមមកមុន រឺក៏មកក្រេាយគេនៀក' ហ៊ាននិយាយចេញមកកេីត
''នេះមុននិយាយចេញមកអត់មានគិតហេ៎ហ៎?''
ឆេនឡឺយកទូរស័ព្ទពីដៃរបស់ជុងវូទៅអាន មុននឹងដកដង្ហេីមធំចេញមក និយាយដល់ថ្នាក់ហ្នឹងតា៎ បានរេនជុនមានសភាពបែបនេះ
''ជីសុងអត់ដែលយល់ហេ៎ ទាំងដែលគិតថាជីសុងយល់អា៎យ នៅលេីលេាកហ្នឹងអត់មានណាគេយល់ហេ៎ អត់មានណាគេធ្លាប់សួរយេីងហេ៎ថាចង់បានអី ចូលចិត្តអី មានតែបង្ខំអេាយធ្វេីនេះ បង្ខំអេាយធ្វេីនោះ''
''...'' ឆេនឡឺនៅស្ងៀមចាំស្តាប់ ហេីយអង្អែលខ្នងរបស់រេនជុនយឺតៗ ជុងវូអង្គុយជិតហេីយដកដង្ហេីមធំចេញមក
''ពេលជីសុងមានរឿងអី យេីងនៅចាំស្តាប់ យេីងនៅក្បែរជីសុងរហូតពេលដែលជីសុងត្រូវការ តែដល់ពេលយេីងវិញ អត់មានណាគេនៅក្បែរយេីង ចាំស្តាប់យេីងហេ៎''
''យេីងនៅនេះអា៎យ យេីងហេីយនិងជុងវូនៅជាមួយឯងរហូត កុំគិតចឹង យេីងដឹងថាឯងស្ត្រេសរឿងក្រុមហ៊ុន រឿងរៀបការ រឿងជីសុង យេីងដឹងថាឯងព្យាយាមប៉ុណ្ណា ដេីម្បីទាំងអស់គ្នា''
''ហឹក...''
''ឯងធ្វេីបានល្អបំផុតអា៎យ កុំបន្ទេាសខ្លួនឯង''
ក្លឹក ក្លឹក ក្លឹក
សំលេងគាស់ប៊ីយែរលាន់លឺឡេីងជាប់ៗគ្នាបីដង ជុងវូដាក់ប៊ីយែរមួយកំប៉ុងទៅជិតឆេនឡឺ និងមួយកំប៉ុងទៀតទៅជិតរេនជុន មុននឹងលេីកមួយកំប៉ុងដែលនៅសល់ឡេីង
''ម៉ោះ ផឹកអេាយស្រវឹង ហេីយមិនបាច់គិតរឿងហ្នឹងទៀតហេ៎''
''អឺ ម៉ោះ ស្អែកយេីងសុខចិត្តបិទហាងដេីម្បីឯង''
''យេីងសុខចិត្តអត់ទៅធ្វេីការដេីម្បីឯង''
''ហា៎ស?'' រេនជុនជ្រួញចញ្ចេីមភ្លាមពេលដែលលឺជុងវូនិយាយហេីយ បេីជាមិត្តភក្តិធម្មតារេនជុនប្រាកដជាសប្បាយចិត្តដែលមិត្តភក្តិព្រមលះបង់ដល់ថ្នាក់នេះ តែនេះ...
យេីងជាប្រធានក្រុមហ៊ុនដែលឯងធ្វេីការអា៎!
''ហេតុអីបានទឹមមក?'' ជីសុងសួរភ្លាម ពេលដែលឃេីញម្ចាស់ហាងទេីបតែបេីកទ្វារចូលមកក្នុងហាងនៅម៉េាង 11 ព្រឹក
''យប់មិញនៅដល់យប់ជ្រៅតិច'' ឆេនឡឺឆ្លេីយតបភ្ញៀវដែលអង្គុយលេី counter ជិតកន្លែងឆុងកាហ្វេ
''...''
''មកចាំជួបរេនជុនហ៎?''
''អត់ហេ៎ គ្រាន់តែ... ចង់ឃេីញមុខ''
''ដឹងអត់ថាខ្លួនឯងនិយាយខ្លាំងពេក ម្សិលមិញ''
''រេនជុនហ្យុងប្រាប់ហ៎?''
''ពួកហ្យុងមេីលទូរស័ព្ទវា ម្សិលមិញវាខូចចិត្តអា៎ណា៎ ដែលជីសុងនិយាយចឹង''
''ហ្យុងកាន់ជេីងតែមិត្តភក្តិហ្យុងហ្នឹង''
''ហ្យុងនិយាយតាមមេីលឃេីញ ហ្យុងស្គាល់ជីសុងមុនរេនជុនស្គាល់ទៀត រឿងអីហ្យុងមិនដឹងថាជីសុងពេលដែលខឹងហេីយមួរម៉ៅខ្លាំងប៉ុណ្ណា ហេីយពេលខ្លះក៏និយាយអីអេាយអ្នកស្តាប់ឈឺដេាយមិនដឹងខ្លួន''
''...''
''ហេីយបេីង៉ៃមួយរេនជុនទ្រាំអត់បានហ្យុងអត់ដឹងហេ៎ណា៎''
''មិញដូចឃេីញជីសុង...'' រេនជុនដេីរចូលទៅក្នុងហាងកាហ្វេដែលនៅទល់មុខក្រុមហ៊ុនរបស់ខ្លួន មុននឹងនិយាយរាក់ទាក់ម្ចាស់ហាងដែលឈរឆុងកាហ្វេ ហេីយដាក់ខ្លួនអង្គុយជិតនោះ ជំនួសទៅអង្គុយលេីតុដែលនៅខាងក្នុងបំផុតដូចរាល់ដង
''ស្រវាំងភ្នែកអា៎យ ជីសុងមកនៅហ្នឹងធ្វេីអី?'' ឆេនឡឺធ្វេីមិនដឹងរឿង ទាំងដែលជីសុងទេីបតែរត់ចេញទៅតាមផ្លូវចូលខាងក្រេាយហាងមុននេះ ពេលដែលឃេីញរេនជុនដេីរចេញពីក្រុមហ៊ុនទល់មុខ
បេីរេនជុនដឹងថាជីសុងគេចសាលាមក ប្រាកដជាត្រូវមាត់ជាមិនខាន...
''ហ្នឹងបានសួរ''
''ផឹកអី?'' មនុស្សកំពុងតែមិនសូវចេះកុហកផង ហេីយនៅខ្លាចបែកការទៀត អញ្ចឹងហេីយមានតែប្តូររឿងនិយាយបន្លប់ល្អជាង
''ដដែល''
''អត់មាន menu ហ្នឹង''
''ឌឺអា៎ ចង់ត្រូវហ៎?''
''ឯងចង់ធ្វេីអីយេីង យេីងប្តឹងប៉ូលីស''
''black tea''
''រាល់ដងផឹកកាហ្វេឡាតេសោះ ង៉ៃហ្នឹងផឹក black tea ហេីយគេហៅដដែលត្រង់ណា?!''
''ដឹងតា៎នេះ ស្មានតែអត់ដឹង''
ឆេនឡឺធ្វេីមុខក្រញ៉ូវដាក់ មុននឹងឆុងកាហ្វេឡាតេអេាយមិត្តភក្តិរបស់ខ្លួន រេនជុនមិនសូវចេះញាំុកាហ្វេដែលល្វីងខ្លាំង ទេីបត្រូវដាក់ទឹកដោះគេាអេាយច្រេីនជាងធ្វេីរាល់ដងបន្តិច មិនសូវចេះញាំុកាហ្វេល្វីង តែមួយថ្ងៃៗរកតែកាហ្វេ ហេីយរអ៊ូថាឈឺក្បាល វិលមុខបេីមិនបានញាំុ
ដេាយសារញាំុច្រេីនពេកហ្នឹងអា៎យបានឈឺ ទេីបឆេនឡឺនិងជុងវូនាំគ្នាជួយហាមមិនអេាយរេនជុនញាំុលេីសពីមួយកែវក្នុងមួយថ្ងៃ
តែក៏នៅតែលួចញាំុ!
ហេីុយយយ
''ម៉េចអា៎យធូរនៅ?'' ឆេនឡឺមេីលភ្នែករបស់មិត្តភក្តិដែលនៅហេីមតិចៗ តែលែងក្រហមដូចយប់មិញហេីយ
មានន័យថាព្រឹកមិញមិនបានលួចយំ
តាមពិតចង់សួរតាំងពីព្រឹកមិញ តែពេលងេីបមកក៏បាត់មិត្តភក្តិទាំងពីរ ទេីបឆេនឡឺចេញពីផ្ទះរេនជុន ហេីយទៅមុជទឹកនៅផ្ទះរបស់ខ្លួន មុននឹងមកហាងនៅម៉េាងជិត 11
''អឺម បានយំអា៎យរៀងធូរអា៎យ អរគុណដែលយប់មិញនៅកំដរយេីង''
''អឺម ហេីយអត់បបួលជុងវូចុះមកដែរ?''
''វាធ្វេីការ!'' ស្តាប់ចំលេីយហេីយ ឆេនឡឺក៏ញញឹមចេញមករហូតដល់ឃេីញថ្ពាល់ខួច មុននឹងដាក់កែវកាហ្វេឡាតេលេី counter អេាយរេនជុន ហេីយងាកទៅមេីល order បន្ត
''ice americano មួយកែវ'' សំលេងរបស់អ្នកដែលដេីរមកអង្គុយជិត ធ្វេីអេាយរេនជុនភ្ញាក់ព្រឺត មុននឹងងាកទៅមេីលដេាយខ្សែភ្នែកមិនពេញចិត្ត
''យ៉ា!''
''ហេស ហេស ឃេីញ bossយេីងលួចគេចម៉េាងធ្វេីការ យេីងត្រូវធ្វេីតាម''
''ជុងវូ! ចង់លាឈប់ខ្លួនឯង រឺក៏អេាយយេីង...?''
''អត់ឈប់ ហេីយក៏អត់ចេញដែរ!'' រេនជុននិយាយមិនទាន់ចប់ផង ជុងវូក៏ប្រញាប់ឆ្លេីយតប មុននឹងញញឹមដេាយស្នាមញញឹមគួរអេាយចង់វ៉ៃដាក់រេនជុន
''ទៅធ្វេីការ!''
''សុំផឹកកាហ្វេ 10 នាទី សន្យាថានឹងឡេីងទៅធ្វេីការវិញ''
''...'' រេនជុននៅតែធ្វេីមុខក្រញ៉ូវដាក់
''ណា៎! យប់មិញផឹកដល់ម៉េាង 2 ហេីយឯងដាស់យេីងម៉េាង 7 ងេីបមកធ្វេីការ គិតមេីលមេីស យេីងបានគេងម៉ានម៉េាង???!!!''
ពេលដែលស្តាប់ជុងវូរអ៊ូហេីយ ក៏បានតែដកដង្ហេីមធំ ហេីយអង្គុយស្ងាត់ៗ កុំថាតែជុងវូ រេនជុននៅឈឺក្បាលមិនទាន់បាត់ផង ដេាយសារតែយប់មិញផឹកច្រេីនពេក ហេីយអ្នកដែលបបួលផឹកគឺអ្នកដែលអង្គុយជិតហ្នឹង គ្មានអ្នកណាផ្សេងទៀតទេ ឆេនឡឺហាមក៏មិនស្តាប់ អេាយមកជួយគ្នាមេីលរេនជុន តែបែរជាអ្នកបបួលផឹកទៅវិញ
h
16:55
missed
17:49
5:10