Sunday, June 8, 2025

☆☆ កុលាបនៃស្នេហ៍ Ep8

 
viii



renjun
15:10

រេនជុន
នៅណា?
សាលារៀននន
ចេញម៉េាងម៉ាន?
ម៉េាង 4
ហ្យុងមានការអីហ៎?
ថ្ងៃនេះហ្យុងទៅយកណា៎
ទៅណា???
នាំរេនជុនទៅដេីរលេងហ៎?
ចាំហ្យុងនៅមុខសាលាណា៎
ចាំហ្យុងចុះទៅយក
អូខេខខខខ
ទៅណាហ៎????
ចង់ទៅលេងហ្គេម
ហ្យុងនាំទៅណា៎
អូខេ
ចាំហ្យុងនាំទៅ
តែចាំថ្ងៃក្រេាយណា៎
🥺



ហេឆាន់យកដៃជូតទឹកភ្នែករបស់ខ្លួនឯង មុននឹងដកដង្ហេីមមួយៗយឺតៗ ដេីម្បីកុំអេាយទឹកភ្នែកស្រក់ចុះមកទៀត មុននឹងបេីកទ្វារចុះពីលេីឡាន ពេលដែលឃេីញថាមានសិស្សផ្សេងទៀតកំពុងតែដេីរចេញមកបណ្តេីរៗហេីយ

ខ្សែភ្នែកសំលឹងមេីលក្លេាងទ្វារមិនយូរប៉ុន្មាន ក្មេងប្រុសអាយុ 12ឆ្នាំដែលខ្លួនឯងកំពុងតែឈរចាំ រត់ចេញមកដេាយស្នាមញញឹមធ្វេីអេាយឃេីញធ្មេញជំពេីសខាងឆ្វេងដែលរេនជុនតែងតែរអ៊ូថាវាអាក្រក់មេីល ចង់ទៅដកចេាល តែហេឆាន់ហាម

គួរអេាយស្រលាញ់

ហេឆាន់ញញឹមចេញមកតិចៗ មុននឹងលូកដៃទៅញីសក់របស់រេនជុនលេង ហេីយនាំរេនជុនចូលទៅអង្គុយក្នុងឡាន ដែលមានអ៊ុំប្រុសអ្នកបេីកជាអ្នកបេីកអេាយ

'នាំទៅណានៀក? ហេតុអីបានអត់ប្រាប់?'   រេនជុននៅតែសួរឡេីងដេាយសំលេងស្រស់ស្រាយ ព្រោះហេឆាន់មិនព្រមប្រាប់ ហេីយគិតតែពីអង្គុយសំលឹងចេញទៅខាងក្រៅកញ្ចក់រហូតមិនព្រមនិយាយអី ខុសពីរាល់ដងដែលតែងតែនាំរេនជុននិយាយពីនេះពីនោះរហូត

'ទៅមន្ទីរពេទ្យ'

'...ទៅ...ធ្វេីអីហ៎? ហ្យុងអត់ស្រួលខ្លួនមែន?'   សំលេងដែលត្រេកអររំភេីបមុននេះក្លាយទៅជារាបស្មេីរ ទឹកមុខប្រែជាស្រពេានតិចតួច ក្រេាយពេលដែលលឺថាបងប្អូនជីដូនមួយរបស់ខ្លួនមិនបាននាំខ្លួនទៅដេីរលេង តែខ្សែភ្នែកដែលបារម្ភរបស់រេនជុនបង្ហាញចេញមកយ៉ាងច្បាស់

'ទៅរកអាប់ប៉ា...'

'...'

'ហេីយនិងប៉ារបស់រេនជុន'

'ប៉ា? ប៉ាកេីតអីហ៎?'

'អ៊ុំប្រុស... គ្រោះថ្នាក់លេី highway... បាត់បង់ចំហរហេីយ... ក្រឡាប់ឡាន'

'...'   រេនជុននៅស្ងៀមហាក់បីដូចជាស្តាប់ពាក្យដែលហេឆាន់និយាយមិនយល់

ហេីយ...

'យេីងទៅរកលេាកប៉ារបស់យេីងជាមួយគ្នាណា៎'



ក្លិនមន្ទីរពេទ្យ...

ជាក្លិនដែលរេនជុនស្អប់បំផុត!

វាធ្វេីអេាយមានអារម្មណ៍ថាដកដង្ហេីមមិនរួច មានអារម្មណ៍ថាថប់ទ្រូង មានអារម្មណ៍ថាកំពុងតែនឹងបាត់បង់អ្វីម្យ៉ាង

រេនជុនដេីរតាមហេឆាន់រហូតមកដល់ខាងមុខបន្ទប់មួយ ដែលមានម៉ាក់ និងអ៊ុំស្រីអង្គុយនៅលេីកៅអីហេីយអេាបគ្នា សំលេងយំរបស់អ៊ុំស្រីលឺឡេីងតិចៗ រេនជុនងាកទៅមេីលមុខម៉ាក់របស់ខ្លួនឯង នៅលេីផ្ទៃមុខរបស់ម៉ាក់គ្មានទឹកភ្នែកសូម្បីតែមួយតំណក់

'រេនជុនអាា'   សំលេងរបស់ម៉ាក់ហៅឈ្មោះខ្លួនឯង ធ្វេីអេាយអ៊ុំស្រីខិតចេញពីការអេាបរបស់ម៉ាក់

'ប៉ា... ប៉ានៅណា?'

'រេនជុនអា៎... ប៉ា... ប៉ាលែងនៅអា៎យណា៎...'   ពេលដែលបានលឺចំលេីយហេីយ ទឹកភ្នែកក៏ចាប់ផ្តេីមស្រក់ចុះមក ម៉ាក់របស់រេនជុនទាញរេនជុនទៅអេាប តែរេនជុនរេីបំរះ ហេឆាន់ដេីរទៅជិតមុននឹងអង្អែលសក់របស់រេនជុន ហេីយរេនជុនក៏ទាញហេឆាន់ទៅអេាប

'ប៉ា... ប៉ានៅណា? រេនជុនចង់ជួបប៉ា'

'ចាំម៉ាក់នាំទៅជួបប៉ាណា៎ ទាំងហេឆាន់ ទាំងរេនជុន ទៅជួបប៉ា និងអាប់ប៉ាជាមួយគ្នាណា៎'



h
17:51

ឈប់យំ
ចាំតិចណា៎
ណាគេយំ?
🙄



ក្រេាយពីនិយាយទូរស័ព្ទជាមួយរេនជុនហេីយ ហេឆាន់ប្រញាប់បញ្ឆេះឡានហេីយបេីកចេញពីកន្លែងចតឡានរបស់ហាងទំនេីបភ្លាម សំណាងហេីយដែលនៅអង្គុយចាំក្នុងឡានទេីបធ្វេីអេាយហេឆាន់ទៅរករេនជុនបានក្នុងពេលត្រឹមតែ 10នាទី

ឡាន mazda 3 sedan ពណ៌សមួយគ្រឿងកំពុងតែវ៉ៃភ្លេីងសុីញ៉ូចតនៅកៀនផ្លូវ highway ហេឆាន់ដកដង្ហេីមធូរទ្រូងពេលដែលឃេីញសភាពឡាននៅល្អគ្រប់យ៉ាង គ្មានកន្លែងកំពិតសូម្បីតែបន្តិច ហេីយប្រាកដណាស់ថាហេឆាន់មិនបានបារម្ភពីឡាននោះទេ ហេឆាន់វ៉ៃភ្លេីងអែបកៀនមុននឹងឈប់ពីក្រេាយឡានរបស់រេនជុន ហេីយប្រញាប់បេីកទ្វារចុះពីលេីឡានភ្លាម

      ''ហ្យុងងង...''   សំលេងដែលហៅហ្យុងបែបនេះ ខានបានលឺយូរហេីយ

      ''អត់មានត្រូវអីណាអី?''

      ''អត់ហេ៎''   រេនជុនក្រវីក្បាល មុននឹងយកដៃវាសទឹកភ្នែកដែលស្រក់ចុះមកដេាយហាមមិនបាន

      ''លែងអីអា៎យ កុំយំ''

      ''មានយំណា៎''

'ឈឺអត់?'

'អត់ហេ៎'

'អត់ឈឺហេីយយំធ្វេីអី?'

'មានយំណា៎'

ហេីយរូបភាពរបស់ក្មេងប្រុសពីរនាក់ផុសឡេីងក្នុងខួរក្បាលរបស់ហេឆាន់ នៅចាំបានថាពេលដែលរេនជុនជិះកង់ដួលហេីយរបកស្បែកត្រង់ជង្គង់មានឈាមហូរចេញមកតិចៗ រេនជុនក៏យំបែបនេះ ហេឆាន់ជាអ្នកលួងហេីយជូតទឹកភ្នែកអេាយ មុននឹងផ្លំកន្លែងរបួសអេាយ ដេាយប្រាប់ថាជាវេទមន្តផ្លំហេីយនឹងបាត់ឈឺភ្លាម

ហេីយទោះបីវាជាការកុហកក៏រេនជុនញញឹមចេញមកហេីយប្រាប់ហេឆាន់ថាបាត់ឈឺដែរ...

      ''ចាំហ្យុងហៅគេមកយកឡានទៅដូរកង់អេាយ''

      ''...''   រេនជុនងក់ក្បាល តែនៅតែអេានមុខចុះ

      ''ភ័យខ្លាំងអត់? លែងអីអា៎យ''   ហេឆាន់លូកដៃទៅដាក់លេីក្បាលរបស់រេនជុន មុននឹងទះតិចៗហេីយអង្អែលថ្នមៗ

      ''ភ័យ... មិញបេីចាប់ចង្កូតអត់ទាន់... បេីចាប់ហ្វាំងអត់ទាន់...''

      ''អត់អីហេ៎ អាឡូវលែងអីអា៎យ កុំយំ''   ហេីយទីបំផុត ហេឆាន់ក៏ទាញក្បាលរបស់រេនជុនមកផ្អែកលេីទ្រូងរបស់ខ្លួនឯង មុននឹងលូកដៃទៅអង្អែលខ្នងរបស់រេនជុនថ្នមៗ ខ្លួនរបស់រេនជុនដង្ហក់ឡេីងចុះដេាយសារតែព្យាយាមទប់មិនអេាយខ្លួនឯងយំចេញមកខ្លាំងៗ

ហេឆាន់នៅស្ងៀមទុកអេាយរេនជុនយំមួយសន្ទុះ ហេីយដៃដែលដាក់លេីខ្នងរបស់រេនជុន នៅតែអង្អែលខ្នងរបស់រេនជុនឡេីងចុះៗដេីម្បីលួងលេាម ហេឆាន់ដឹងថាេរនជុនប្រាកដជាខ្លាចខ្លាំងហេីយ ព្រោះប៉ារបស់ពួកយេីងធ្លាប់មានគ្រោះថ្នាក់លេី highway ទេីបពេលដែលរេនជុនតេមកប្រាប់ថាឡានបែកកង់ហេីយបាត់បង់លំនឹង ធ្វេីអេាយហេឆាន់ភ័យមិនតិចជាងរេនជុននោះទេ

      ''ឃ្លាននៅ? ទៅរកអីញាំុមួយគ្នាណា៎''   ហេីយរេនជុនក៏ងក់ក្បាលឆ្លេីយតប ដេាយមិនបាននិយាយអី មុននឹងលេីកដៃឡេីងជូតទឹកភ្នែករបស់ខ្លួនឯងដែលនៅដក់ជាប់នឹងកន្ទុយភ្នែកតិចៗ ហេឆាន់ចង់លូកដៃទៅជូតអេាយ តែក៏ហាមចិត្តខ្លួនឯង ព្រោះខ្លាចរេនជុនបដិសេធ

ត្រូវគេបដិសេធលេីកមុនហេីយ ហេឆាន់លែងហ៊ានសង្ឃឹមអីហេីយ...

រេនជុនមេីលទៅគ្មានថ្ងៃគិតជាមួយខ្លួនឯងលេីសពីបងប្រុសនោះទេ តែយ៉ាងហេាចណាស់ក៏សុំត្រឹមមានរេនជុនក្នុងជីវិតដូចមុនក៏គ្រប់គ្រាន់ហេីយ



renjun
20:51

ស្អែកទៅធ្វេីការអត់?
ថ្ងៃសៅរិ៍អត់ធ្វេីហេ៎
អូខេ
ឡានធ្វេីកាលបាន?
ស្អែកពេលល្ងាច រឺក៏ថ្ងៃអាទិត្យអីបានអា៎យ
អូខេ
អរគុណណា៎ដែលមក
អឺម
ថ្ងៃក្រេាយមានរឿងអីប្រាប់ហ្យុង
មិនបាច់ខ្លាចចិត្តហេ៎
👌🏻
ថ្ងៃអាទិត្យអេាយទៅយកអត់?
ក្រែងថាទៅជាមួយមិត្តភក្តិ
🤷🏻‍♂️
🙄



🐶
17:10

ហ្យុង
នៅផ្ទះអត់?
នៅ
ញាំុអីនៅ?
នៅ
ជីសុងអា៎
បេីកទ្វារផង
តិចទៀតមានភីស្សាដឹកទៅ
?
read                    
ចុះជីសុង?
អត់មកហេ៎ហ៎?
read                    
អូខេ
យល់អា៎យ



រេនជុនសំលឹងមេីលទូរស័ព្ទក្នុងដៃ រង់ចាំឆាតក្រែងលេាជីសុងដូរចិត្តហេីយឆ្លេីយតប តែក៏ត្រូវអស់សង្ឃឹម ពេលដែលសារចុងក្រេាយរបស់ខ្លួនកន្លងផុតទៅ 5នាទីហេីយនៅតែគ្មានការឆ្លេីយតប

ប្រហែលជាមិនទាន់បាត់ខឹងហេ៎ដឹង...

រេនជុនងេីបចេញពីលេីសាឡុង រៀបដេីរទៅយកអាយផេតមករករឿងមេីលកែអផ្សុក តែក៏លឺសំលេងកណ្តឹងលាន់លឺឡេីងល្មម ទេីបប្ដូរទិសដៅដេីរទៅបេីកទ្វារអេាយអ្នកដែលឈរចាំខាងក្រៅ ខ្សែភ្នែកក្រឡេកទៅមេីលលេីអេក្រង់កាមេរ៉ាបន្តិច មុននឹងឃេីញមនុស្សប្រុសម្នាក់ពាក់មួកជិត ហេីយកាន់ភីស្សាមួយប្រអប់

អា៎...

អ្នកដឹកភីស្សាដែលជីសុងនិយាយមុននេះ

នេះបេីជីសុងមិនឆាតមកប្រាប់ រេនជុនក៏មិនបេីកទ្វារអេាយដែរ ព្រោះខ្លួនឯងមិនបានកម្ម៉ង់ គិតហេីយក៏លូកដៃទៅទាញបេីក មុននឹងភ្ញាក់ព្រឺតពេលដែលឃេីញអ្នកដែលកាន់ភីស្សាគឺជាអ្នកដែលខ្លួនឯងកំពុងតែចង់ជួបពេលនេះ ទោះបីជាពាក់ម៉ាស និងពាក់មួកជិតក៏ដេាយ

      ''ជីសុង...''

      ''...''   ជីសុងដេីរចូលទៅខាងក្នុងផ្ទះរបស់រេនជុនដេាយមិនបាននិយាយអី មុននឹងដោះស្បែកជេីងចេញដេាយប្រេីជេីងជាន់វាម្តងម្ខាងៗ ហេីយយកប្រអប់ភីស្សាក្នុងដៃទៅដាក់លេីតុក្នុងផ្ទះបាយ

រេនជុនទាញទ្វារបិទ មុននឹងដេីរតាមរហូតដល់ក្នុងផ្ទះបាយ ទឹកភ្នែកស្រក់ចុះមកមួយដំណក់ពេលដែលឃេីញជីសុងមិននិយាយអី

      ''ហ្យុង...''

      ''...''

      ''ខឹងអត់?''

      ''...''   រេនជុនក្រវីក្បាលហេីយដេីរទៅអេាបជីសុង មុននឹងខ្ទប់មុខនឹងស្មាររបស់ជីសុង

      ''សុំទេាសដែលនិយាយចឹង ទាំងដែលដឹងថាហ្យុងស្រលាញ់ញ៉ុមប៉ុណ្ណា''

      ''ហ្យុង... ហឹក ហ្យុងអត់ខឹងហេ៎''

      ''ពេលញ៉ុមមានរឿងអីហ្យុងនៅជាមួយញ៉ុមរហូត តែពេលហ្យុងមានរឿង ញ៉ុមបែរជាកាន់តែធ្វេីអេាយហ្យុងពិបាកចិត្តថែមទៀត សុំទេាស...''

      ''អត់ហេ៎ ហ្យុងអត់អីហេ៎''   ទោះជាអន់ចិត្តខ្លាំងដែលជីសុងនិយាយដូចមេីលងាយខ្លួនឯង តែរេនជុនជ្រេីសរេីសមិនគិតច្រេីន រឺក៏និយាយពីវាអេាយជីសុងខឹងទៀត

អេាយតែជីសុងបាត់ខឹងហូវបានអា៎យ

រឿងដែលកេីតឡេីងហេីយអេាយវាហួសទៅចុះ...

      ''សន្យាថានឹងនៅចាំហ្យុង... រហូតដល់ហ្យុងលែងគ្នា''

      ''...''

      ''សន្យាថានឹងរៀបការជាមួយហ្យុង''

      ''ជីសុងអា៎...''

      ''ណា៎!''

      ''អឺម សន្យា''

      ''ម៉ោះ! ញាំុភីហ្សាវិញ ឈប់យំ!''   ហេីយជីសុងក៏លេីកដៃឡេីងអង្អែលខ្នងរបស់រេនជុនតិចៗ

      ''មានយំណា៎!''   រេនជុនយកខ្នងដៃជូតទឹកភ្នែកចេញ មុននឹងខិតចេញ ហេីយមេីលមុខរបស់ជីសុងដែលកំពុងតែសំលឹងមកដូចគ្នា

ភ្នែកឡេីងក្រហម ច្រមុះក៏ឡេីងក្រហមហេីយនៅថាអត់យំទៀត

      ''ទិញស្នូលអីម៉េា?''

      ''ទាយមេីស''

      ''ប៊ីប៊ីឃ្យូសាច់មាន់ដែលជីសុងចូលចិត្តហ៎?''   និយាយហេីយក៏លូកដៃទៅបេីកប្រអប់ដែលនៅលេីតុ មុននឹងឃេីញពណ៌ទឹកក្រូច និងបៃតងលាយគ្នាគួរអេាយចង់ញាំុ

      ''សាល់មុនអាវ៉ូកាដូដែលហ្យុងចូលចិត្ត''

      ''គួរអេាយស្រលាញ់ដល់អា៎យ''   និយាយហេីយក៏ចង្អេីតជេីងបន្តិច ដាក់ដៃអេាបជុំវិញករបស់ជីសុង មុននឹងទាញជីសុងចុះមកបន្តិច ហេីយថេីបថ្ពាល់របស់ជីសុងអេាយរង្វាន់

      ''ញាំុហេីយមេីលរឿងតណា៎''









.
Writer's Note
ភ្លេចប្រាប់ថារឿងនេះ sungren😂