Saturday, May 24, 2025

☆☆ កុលាបនៃស្នេហ៍ Ep6

 
vi



រេនជុន និងជីសុងនាំគ្នាអង្គុយញាំុសាំងវិចដែលជីសុងជាអ្នកទិញមកក្នុងសំលៀកបំពាក់គេង ដែលរេនជុនមិនទាន់បានដូរតាំងពីភ្ញាក់ពីគេងមក ហេីយជីសុងទេីបតែដូរមុននេះពេលមកដល់ផ្ទះរេនជុន ញាំុហេីយក៏នាំគ្នាគេងផ្អែកលេីសាឡុងមេីលរឿងក្នុងកញ្ចក់ទូរទស្សន៍ជាមួយគ្នា

ជីសុងមិនចូលចិត្តញាំុផបខនទេីបទាំងពីរនាក់ត្រូវអង្គុយមេីលស្ងៀមៗ រេនជុនគិតរឿងដែលនឹងប្រាប់ជីសុងមិនឈប់ ចំណែកជីសុងតាំងចិត្តមេីលរឿង sweet home ដែលរេនជុននិយាយថាចង់មេីលមិនដាក់ភ្នែក ទេីបមិនចាប់អារម្មណ៍ថាអ្នកដែលអង្គុយជិតកំពុងតែមានអារម្មណ៍តាន់តឹងប៉ុណ្ណា

      ''ជីសុងអា៎''

      ''ហឺម?''   ម្ចាស់ឈ្មោះឆ្លេីយតិចៗក្នុងបំពង់ក ដេាយមិនបានងាកទៅមេីលរេនជុន

      ''ហ្យុងមានរឿងចង់ប្រាប់''

      ''ចាំមេីលរឿងចប់សិនបានអត់?''

      ''អឺម''

      ''រឿងសំខាន់ហ៎?''

      ''អឺម''

      ''stress ហ៎?''

      ''តិចតួច''

ជីសុងលូកដៃយកអាយផេតមកកាន់ មុននឹងចុចផ្អាករឿងហេីយងាកទៅមេីលរេនជុនដែលកំពុងតែគេងផ្អែកក្បាលនឹងស្មាររបស់ខ្លួនឯង រេនជុននៅស្ងៀមមិនហ៊ាននិយាយចេញទៅ ហេីយជីសុងក៏អង្គុយចាំស្ងាត់ៗដេាយមិនបានបង្ខំរឺសួរដេញដេាលអី

      ''ហ្យុង... បេីហ្យុង... ត្រូវរៀបការ... ជីសុងនៅចាំហ្យុងអត់?''

      ''មានន័យថាម៉េច?''   នៅចាំអត់? មានន័យថារៀបការជាមួយអ្នកផ្សេងហ៎?

ជីសុងខិតខ្លួនចេញបន្តិចដេីម្បីមេីលមុខរបស់រេនជុន ទេីបរេនជុនឈប់ផ្អែកហេីយអង្គុយត្រង់ខ្លួនអេានមុខចុះ មិនហ៊ានមេីលមុខរបស់ជីសុងតបវិញ

      ''ជីសុងអា៎...ហ្យុង...''

      ''នេះហ៎ហេតុផលដែលហ្យុងប្លែកទៅតាំងពីអាទិត្យមុន?''

      ''ជីសុង...''   ទឹកភ្នែករបស់រេនជុនចាប់ផ្តេីមស្រក់ចុះមក

      ''ហ្យុងមានអ្នកផ្សេងហេតុអីមិនប្រាប់ញ៉ុម?''   សំលេងដែលនិយាយខ្សេាយទៅៗធ្វេីអេាយរេនជុនងេីបមុខឡេីងមេីលមុខរបស់ជីសុង មុននឹងឃេីញទឹកភ្នែកដែលដក់នៅក្នុងកែវភ្នែកនោះ វាកាន់តែធ្វេីអេាយរេនជុនកាន់តែមានអារម្មណ៍ខុសចំពោះអ្នកដែលអង្គុយចំពោះមុខ

      ''ហ្យុងត្រូវម៉ាក់បង្ខំ ត្រូវលេាកយាយបង្ខំ ហ្យុងមែនចង់រៀបការហេ៎''

      ''...''   ហេីយទឹកភ្នែកដែលដក់ក្នុងកែវភ្នែករបស់ជីសុងមុននេះក៏ស្រក់ចុះមក ជីសុងងាកមុខចេញ មុននឹងយកខ្នងដៃវាសដេាយល្បឿនលឿន ព្រោះមិនចង់អេាយរេនជុនឃេីញ

      ''ជីសុង ហ្យុងសុំទេាស''   រេនជុនលូកដៃទៅចាប់ដៃរបស់ជីសុង តែជីសុងមិនបានចាប់តប គ្រាន់តែអង្គុយស្ងៀមៗអេាយរេនជុនចាប់

      ''យេីងត្រូវបែកគ្នាមែន?''

      ''មែនហេ៎ អត់បែកហេ៎ ហ្យុងអត់បែកគ្នាហេ៎ណា៎ ហ្យុងស្រលាញ់ជីសុង''

      ''...''

      ''ហ្យុងស្រលាញ់ជីសុងតែម្នាក់គត់''   រេនជុនទាញជីសុងមកអេាបហេីយយំចេញមកកាន់តែខ្លាំងជាងមុនទៀត

ជីសុងទាំងខឹងរេនជុនដែលមិនព្រមប្រាប់អេាយលឿនជាងនេះ ទាំងអន់ចិត្តដែលរេនជុនមិនព្រមបដិសេធហេីយគិតពីអារម្មណ៍របស់ជីសុងអេាយបានច្រេីនជាងនេះ ទាំងឈឺចិត្តដែលខ្លួនឯងក្មេងពេកមិនអាចសុំរេនជុនរៀបការពេលនេះបាន តែដៃទាំងសងខាងក៏អេាបរេនជុនតបវិញ មុននឹងអង្អែលខ្នងរបស់រេនជុនដេីម្បីលួងលេាម

      ''ហ្យុងសន្យាថានឹងលែងគ្នាអេាយបានឆាប់បំផុត''

      ''...''

      ''សន្យាថានឹងស្រលាញ់ជីសុងតែម្នាក់គត់''

      ''ហ្យុង... ពេលញ៉ុមរៀនចប់យេីងរៀបការជាមួយគ្នាណា៎''   មិននឹកស្មានថាគ្រាន់តែស្គាល់គ្នាបានជាងមួយឆ្នាំសោះជីសុងហ៊ានសុំរេនជុនរៀបការ

      ''អូខេ សន្យា យេីងរៀបការជាមួយគ្នា''   ហេីយក៏មិននឹកស្មានថាគ្រាន់តែធ្វេីសង្សារគ្នាបានទេីបតែជាងកន្លះឆ្នាំរេនជុនហ៊ានឆ្លេីយយល់ព្រម

រេនជុនខិតចេញហេីយងេីបមុខឡេីងសំលឹងមេីលមុខរបស់ជីសុង មុននឹងលូកដៃទៅជូតទឹកភ្នែកដែលកំពុងតែស្រក់ចុះមកអេាយថ្នមៗ ហេីយជីសុងក៏ញញឹមចេញមក មុននឹងលូកដៃទៅជូតដំណក់ទឹកដែលដក់ជាប់លេីថ្ពាល់របស់រេនជុនចេញអេាយវិញដូចគ្នា

      ''ញ៉ុមស្រលាញ់ហ្យុងខ្លាំងអា៎ ហ្យុងអត់ដឹង?''

      ''ដឹង! ហ្យុងក៏ស្រលាញ់ជីសុងខ្លាំងដូចគ្នា''



renjun
21:10

រេនជុុន
អាទិត្យក្រេាយទៅប៉ារីសហ៎?
អឺម
ម៉េចដឹង?
អ៊ុំស្រីប្រាប់
កុំប្រាប់ថា...
អឺម
តាមពិតគំរេាងហ្យុងត្រូវទៅ 2អាទិត្យទៀត
អូយយយយ
ម៉េចបានហ្យុងអត់បដិសេធសោះចឹង?
ម៉េចដឹងថាអត់បដិសេធ?
ក្នុងគ្រូបឃេីញស្ងាត់រហូត
ដល់ដំណាក់កាលនេះអា៎យអេាយបដិសេធម៉េចទៀត
អត់មានវិធីអីផ្សេងហេ៎ហ៎?
មានតែមានសង្សារមែនទែន
ហេីយរៀបការមានចៅទួតអេាយលេាកយាយ
មានចៅទួត?
មានន័យថាម៉េច???
និយាយលេងហេ៎
ហ្យុងកុំធ្វេីអេាយភ័យមេីស
អត់ចូលចិត្តក្មេងហ៎?
មែនអត់ចូលចិត្តហេ៎
តែចង់មានជាមួយអ្នកដែលខ្លួនឯងស្រលាញ់
ហេីយអាឡូវមាននៅ?
read                
អ្នកដែលរេនជុនស្រលាញ់
read                
នៅ
បេីនៅរៀបការសិនហូវ
ចាំគិតទៀត
ហ្យុងនិយាយចឹងរហូត
រឿងរៀបការមិនមែនរឿងលេងសេីចហេ៎ណា៎
ណាគេចង់រៀបការជាមួយអ្នកដែលខ្លួនឯងអត់ស្រលាញ់
អូខេ
ទ្រាំជួបគ្នាក្នុងយន្តហោះម៉ាភ្លែតហូវចឹង
ចាំដល់ចាំទៅធ្វេីការរៀងៗខ្លួន
ហ្យុងសុំទេាសណា៎
ដែលលេាកយាយហ្យុងធ្វេីអេាយរេនជុនទេីសទាល់
read                
មិនមែនចង់និយាយចឹងហេ៎
គ្រាន់តែ...
អត់អីហេ៎
ចាំជួបគ្នានៅព្រលានណា៎
good night



h
21:31

នឹកឃេីញកាលពីក្មេងគួរអេាយស្រលាញ់ដល់អា៎យ
ហៅហ្យុងអត់ដាច់ពីមាត់
ហេីយដេីរតាមរហូត
ហេីយនៅថាអត់ស្រលាញ់គេទៀត!!!



🌹☕️ (3)
15:10

នៅណា?
មុខច្រកចេញហ្នឹង
អូខេ
ពុងចេញទៅ
អឺម



      ''ម៉េចអា៎យ ហាន់នីមូន?''   ឆេនឡឺសួរឡេីងខណៈពេលដែលកំពុងតែបេីកឡាន ជូនអ្នកដែលអេាយមកយកនៅព្រលានយន្តហោះទៅផ្ទះវិញ

ផាច់

      ''អូយ!''

      ''សុំមុខ!''   ជុងវូថាអេាយភ្លាម ពេលដែលឃេីញឆេនឡឺត្រូវរេនជុនវ៉ៃមួយដៃ

      ''គ្រាន់តែសួរសោះ!''

      ''ហាន់នីមូនអី ជួបគ្នាក្នុងយន្តហោះតែម៉ាភ្លែត ក្រៅពីហ្នឹងមានបានជួបគ្នាទៀតណា៎''   ជុងវូឆ្លេីយជំនួសពេលដែលឃេីញរេនជុនស្ងាត់ទៅ

      ''អុញ បង្ខំអេាយទៅជាមួយគ្នាដល់ថ្នាក់ហ្នឹងអា៎យ អត់មាន់ណាត់ជួបគ្នាអីហេ៎ហ៎?''

      ''ណាត់អី? ហេឆាន់ហ្យុងមេីលទៅងររេនជុនរឿងអីក៏មិនដឹង អត់និយាយជាមួយវាសោះ ហេីយមិត្តភក្តិឯងនេះកាច់រឹកកាច់រាងធ្វេីមិនខ្វល់ តែបន្លំនិយាយជាមួយគេរហូតក្នុងយន្តហោះ''

      ''ងររឿងអី?''

      ''យេីងម៉េចដឹង?''

      ''ហា៎ស?''   ពេលដែលមិនបានចំលេីយដែលខ្លួនឯងចង់ដឹង ឆេនឡឺងាកទៅសួររេនជុនម្តង

      ''មានអី''

      ''កុំកុហក''

      ''យេីងគ្រាន់តែ...''

      ''...''

      ''គ្រាន់តែមានអារម្មណ៍ថាមួរម៉ៅដែលហ្យុងអត់បដិសេធលេាកយាយ អត់បដិសេធអ៊ុំស្រីសោះ ហេីយយេីង... ក៏និយាយរៀងខ្លាំងៗដាក់ហ្យុង...''

      ''រេនជុនអេីយរេនជុន''   ជុងវូដកដង្ហេីមធំ មុននឹងក្រវីក្បាលតិចៗ

      ''ហ្យុងក៏ត្រូវលេាកយាយបង្ខំដូចតែគ្នា ឯងទៅបញ្ចេញកំហឹងដាក់ហ្យុងចឹង ហេីយហ្យុងខុសអីនៀកកក''   ឆេនឡឺដកដង្ហេីមធំ មុននឹងថាអេាយមិត្តភក្តិរបស់ខ្លួនឯង

      ''យេីងដឹងអា៎យតា៎ កំពុងតែព្យាយាមយកចិត្តអា៎យ តែមនុស្សអីក៏មិនដឹងចិត្តរឹងជាងអីទៀត ពីមុនឃេីញតាមចិត្តយេីងរហូតសោះ''

      ''រឿងតាំងពីណាពីណីអា៎យ កាលឯងនៅតូចគួរអេាយស្រលាញ់ មែនដូចអាឡូវហេ៎''

      ''យេីងវាម៉េច?''

      ''គំរោះគំរេីយ សោះកក្រោះ''

ហេីយរេនជុនក៏គិតពាក្យសំដីរបស់ឆេនឡឺឡេីងវិញម្តងហេីយម្តងទៀត តាំងពីពេលដែលលេាកប៉ាលែងនៅ រេនជុនក៏ចាប់ផ្តេីមស្ងាត់ និងនៅស្ងៀមជាងមុនច្រេីន លែងបានទៅលេងឡេកូដែលខ្លួនឯងចូលចិត្ត ព្រោះអ្នកដែលតែងតែនាំទៅលេងរាល់អាទិត្យលែងនៅ

ម៉ាក់ដែលមិនសូវមានពេលអេាយរេនជុនកាន់តែគ្មានពេលថែមទៀត ព្រោះត្រូវមេីលក្រុមហ៊ុនរបស់ប៉ា ហេីយត្រូវមេីលក្រុមហ៊ុនរបស់លេាកយាយដែលមុននេះប៉ារេនជុន និងប៉ាហេឆាន់ជាអ្នកមេីល បន្ទប់ទទួលភ្ញៀវដែលធ្លាប់តែមានសំលេងនិយាយលេងសេីចជាមួយគ្នា ក្លាយទៅជាស្ងប់ស្ងាត់រហូតដល់រេនជុនទ្រាំនៅផ្ទះលែងបាន ទេីបសំរេចចិត្តរេីចេញទៅនៅម្នាក់ឯងពេលដែលរៀនចប់មហាវិទ្យាល័យ

នឹកលេាកប៉ាដល់អា៎យ...

បេីពេលនេះលេាកប៉ានៅ គ្រប់យ៉ាងនឹងប្រសេីរជាងនេះអត់ណ៎?



Yuri
15:15

ម៉េចអា៎យប៉ារីស?
ឆាតទៅអត់តប
មានអី
ធម្មតា
មានបានទៅដេីរលេងជាមួយគ្នាអត់?🫣
កូនទៅធ្វេីការ
រេនជុនក៏ទៅធ្វេីការដូចគ្នា
ចុះញាំុបាយ?
កូនបេីកឡានទៅផ្ទះសិន
ហឺមមមមមម😞😞😞



🥰💕(4)
9:10

អ្នកទាំងអស់គ្នា😭
ខាងសំអាងការតេមកមុននេះ
ថាខេាអាវកែអត់ទាន់
សុំដូរពីថ្ងៃសៅរិ៍ទៅថ្ងៃអាទិត្យបានអត់?
ថ្ងៃសៅរិ៍អត់ហេីយសោះហ្មងហ៎?
រេនជុនអត់ទំនេរថ្ងៃអាទិត្យ
បេីអាចបានអន់នីសុំថ្ងៃសៅរិ៍ណា៎
សួរគេហេីយអា៎យ
គេថាជាងធ្វេីអត់ទាន់
ព្រោះយេីងក៏រៀងប្រញាប់ដែរ
ណាមួយទេីបតែទៅឡពីរអាទិត្យមុន
ចុះបេីចាំអាទិត្យក្រេាយ?
ឡហេីយថត pre-wedding ហ្មងហ៎?
ចុះបេីត្រូវកែអីទៀតធ្វេីម៉េចហូវ?
ឡហេីយម្តងអា៎យ ប្រហែលជាអត់អីហេ៎ដឹង
អុមម៉ាបារម្ភ
ទៅតែម៉ាភ្លេតបានអត់?
រេនជុនរវល់ម៉េាងម៉ានហ៎?
ពេញមួយថ្ងៃអ៊ុំស្រី
ចឹងអុមម៉ាសួរគេសិន
ថាអាទិត្យក្រេាយបានអត់?

10:30

អាទិត្យក្រេាយជាងអត់ទំនេរថ្ងៃសៅរិ៍
បេីថ្ងៃអាទិត្យបាន
តែយេីងត្រូវថត pre-wedding ថ្ងៃសៅរិ៍អា៎យ
បេីរេនជុនអត់ទៅបានអត់អ៊ុំស្រី?
ខេាអាវហ្នឹងឡលេីកមុនហេីយអា៎យ
គិតថាអាចពាក់បាន



renjun
10:45

រេនជុន
ម៉ាក់
កូនសុំ
ថ្ងៃអាទិត្យកូនអត់ទំនេរមែន
ណាត់ជាមួយមិត្តភក្តិអីរាល់អាទិត្យមែស?
ណាត់គ្នាទៅណា?
គ្រាន់ឆ្លៀតទៅឡខេាអាវម៉ាភ្លេតអត់បានហេ៎ហ៎?
កូនអត់ទំនេរ
រេនជុន!
ហេីយកូនចង់ការហ៎?
យេីងនិយាយគ្នាហេីយអា៎យណា៎
ហ្នឹងមិនការអេាយអា៎យតា៎
ម៉ាក់នៅចង់បានអីពីកូនទៀត?
គ្រាន់តែរៀបការសោះហេតុអីពិបាកមែស?
ម៉ាក់អត់យល់ហេ៎
អត់យល់ហ្នឹងបានសួរ
ការជាមួយអ្នកដែលខ្លួនឯងអត់ស្រលាញ់
មានសេចក្តីសុខដែរហ៎?
ម៉ាក់មួយប៉ារេនជុនក៏អត់បានស្រលាញ់គ្នាដែរ
លេាកយាយរកអ្នកដែលសមរម្យអេាយការ
ម៉ាក់ក៏ការតាមលេាកយាយដូចគ្នា
នៅជាមួយគ្នាយូរៗទៅគង់តែស្រលាញ់គ្នាហេ៎
កូនចាត់ទុកហ្យុងដូចបងប្រុសបង្កេីតចឹង
លេងជាមួយគ្នាតាំងពីតូច សុខៗអេាយការជាមួយគ្នា
ហេីយមនុស្សអត់បានស្រលាញ់គ្នាផង
ម៉ាក់គិតថានៅជាមួយគ្នាបានយូរប៉ុណ្ណាហ៎?
ពេលដែលហ្យុងមានអ្នកដែលហ្យុងស្រលាញ់
កូនមានអ្នកដែលកូនស្រលាញ់
ពេលហ្នឹងធ្វេីម៉េចហ៎?
អូខេ
ម៉ាក់យល់អា៎យ
ម៉ាក់សុំទេាសដែលធ្វេីអេាយរេនជុនពិបាក
ទោះបីជាលេាកយាយមានគុណចំពោះម៉ាក់ក៏ដេាយ
តែវាអត់ទាក់ទងអីជាមួយរេនជុនហេ៎
ចាំម៉ាក់ទៅនិយាយជាមួយលេាកយាយ
លេាកយាយប្រាកដយល់
read                









.
Writer's Note
បេីមិនចង់រៀបការដល់ថ្នាក់ហ្នឹងចាំអេតមីនការជំនួស☹️