Sunday, May 18, 2025

☆☆ កុលាបនៃស្នេហ៍ Ep5

 
v



ហេីយទីបំផុតថ្ងៃដែលរេនជុនមិនចង់អេាយមកដល់ក៏បានមកដល់ ទាំងបួននាក់កំពុងតែអង្គុយនៅក្នុងឡាន ដេាយមានហេឆាន់ជាអ្នកបេីក ហេីយរេនជុនអង្គុយខាងមុខដេាយទឹកមុខមិនពេញចិត្តជាខ្លាំង ហេឆាន់មិនហ៊ានសូម្បីតែងាកទៅមេីលមុខរបស់រេនជុន ទេីបបានត្រឹមតែផ្តេាតអារម្មណ៍សំលឹងទៅខាងមុខបេីកឡានស្ងាត់ៗ សំណាងហេីយដែលមានសំលេងរបស់ម៉ាក់រេនជុន និងម៉ាក់ហេឆាន់និយាយគ្នាពីខាងក្រេាយតាមផ្លូវរហូតដល់សំអាងការ

      ''ម៉ាក់ថាពណ៌ទឹកប៊ិចស្អាតជាង''

      ''អឺម''   ហេឆាន់ឆ្លេីយតបក្នុងបំពង់កតិចៗ មុននឹងសំលឹងមេីលខ្លួនឯងក្នុងកញ្ចក់ ដេាយមិនបានជួយបញ្ចេញយេាបល់អីទាំងអស់ ទុកអេាយម៉ាក់របស់ខ្លួនឯងជាអ្នករេីសអេាយ រេនជុនក៏ដូចគ្នា

      ''រេនជុនពាក់ពណ៌គ្រីមហេីយសមដល់អា៎យ''

      ''...''   គ្មានសូម្បីតែសំលេងឆ្លេីយតប

      ''រេនជុនចង់ពាក់ពណ៌ខ្មៅមេីលអត់?''

      ''តាមចិត្តម៉ាក់''   ហេីយអាវសឺមីពណ៌ស ដែលមានអាវធំពណ៌ខ្មៅនៅពីក្រៅ រួមជាមួយបូពណ៌ខ្មៅដូចគ្នា ត្រូវបានញាត់ចូលទៅក្នុងដៃរបស់រេនជុន រេនជុនដេីរចូលទៅខាងក្នុងបន្ទប់ផ្លាស់ខេាអាវបាត់ ស៊ូយុងងាកទៅមេីលហេឆាន់ មុននឹងហុចអាវយឺតពណ៌សដេាយមានអាវធំពណ៌សមានជាយពណ៌ខ្មៅមកអេាយ ទោះជាពណ៌សខុសគ្នាពីអាវរបស់រេនជុន តែដេាយសារតែលាយពណ៌ស និងខ្មៅដូចគ្នាទេីបធ្វេីអេាយមេីលទៅសមគ្នាម្យ៉ាងដែរ



      ''ធ្វេីពិធីនៅ indoor ហេីយ outdoor ហេឆាន់ចូលចិត្តមួយណាជាង?''   ស៊ូយុងសួរឡេីង ក្រេាយពេលមេីលរូបថតក្នុងអាយផេតដែលសំអាងការយកមកអេាយ ហេីយហេឆាន់កំពុងតែកាន់អាយផេតមួយដូចគ្នា

      ''មួយណាក៏បានដែរអ៊ុំស្រី ស្រេចលេីរេនជុន''   ហេីយអ្នកដែលត្រូវបង្ខំអេាយអង្គុយមេីលអាយផេតជិតហេឆាន់ងាកមកភ្លាម មុននឹងធ្វេីមុខកាច់ដាក់

រេនជុនងេីបមុខឡេីង មុននឹងឃេីញថាម៉ាក់របស់ខ្លួនហេីយនិងម៉ាក់របស់ហេឆាន់កំពុងតែសំលឹងមក ហេីយរង់ចាំចំលេីយចេញពីមាត់របស់ខ្លួន ទេីបរេនជុនដកដង្ហេីមធំចេញមក មុននឹងឆ្លេីយ

      ''ម៉េចក៏បាន''   នេះជាចំលេីយដែលចេញពីមាត់របស់រេនជុនគ្រប់ពេលដែលអេាយរេីសអី

បេីមនុស្សមិនចង់រៀបការ អេាយមកអង្គុយរេីសអីបែបនេះ រេនជុនគ្មានអារម្មណ៍សូម្បីតែមេីលផង ស៊ូយុងនិងយូរីមេីលមុខគ្នាបន្តិច មុននឹងជួយគ្នាមេីលរូបថត ហេីយរេីសកន្លែងដែលខ្លួនឯងចូលចិត្ត

      ''យូរីថានៅព្រះវិហារស្អាត ម៉េចដែរ?''

      ''ម្យ៉ាងដែរតា៎ តែអន់នីថាធ្វេីនៅក្នុងសួនក៏ម្យ៉ាងដែរ មានផ្កា មានដេីមឈេីជុំវិញ''   ស៊ូយុងឆ្លេីយចេញមក តាមការគិតរបស់ខ្លួនឯង ព្រោះខ្លួនឯងជាអ្នកដែលស្រលាញ់ផ្កាខ្លាំងមែនទែន រហូតដល់ប្តីរបស់ខ្លួនបេីកក្រុមហ៊ុនលក់ទឹកអប់ ហេីយផលិតទឹកអប់ក្លិនដំបូងជាក្លិនផ្កាកុលាបអេាយ

      ''ចឹងសំរេចថាអាទិត្យក្រេាយចាំសុំគេទៅមេីលកន្លែង 2នេះណា៎''

      ''បាទ/ អូខេ''



      ''ហេឆាន់ទំលាក់អុមម៉ាចេាលម្តុំៗនេះក៏បាន ហេីយនាំរេនជុនទៅញាំុអីហូវ''   ពេលដែលជិះកាត់ហាងទំនេីបមួយកន្លែង យូរីក៏និយាយចេញមក

      ''...''   ទីបំផុតរួចផុតហេីយ រេនជុនគិតក្នុងចិត្ត មុននឹងដកដង្ហេីមធូរទ្រូងចេញមក

      ''ញាំុអីហេីយ នាំរេនជុនទៅរេីសចញ្ចៀនផង ហាងដែលអុមម៉ាធ្លាប់ទៅលេីកមុន ដឹងនៅ?''

      ''...''  ទឹកមុខដែលលួចត្រេកអរមុននេះ ក្លាយទៅជាស្រពេានភ្លាម ពេលដែលលឺហេីយ ស្មានតែរួចផុតហេីយ នេះត្រូវទៅញាំុអីហេីយរេីសចញ្ចៀនទៀត រេនជុនចង់ត្រលប់ទៅផ្ទះវិញហេីយ

      ''អូខេ''   ហេីយអ្នកដែលអង្គុយជិតនេះក៏ឆ្លេីយយល់ព្រមទៀត រេនជុនងាកទៅធ្វេីមុខមិនពេញចិត្តដាក់ មុននឹងទទួលបានស្នាមញញឹមតបមកវិញ



      ''ម៉េចបានហ្យុងអត់ប្រកែកសោះចឹង?''   ក្រេាយពេលហេឆាន់ជិះចូលទៅក្នុងហាងទំនេីបអេាយម៉ាក់របស់ខ្លួនឯង និងរេនជុនចុះហេីយ រេនជុនក៏ប្រញាប់និយាយឡេីងភ្លាម

      ''ទោះប្រកែកក៏គ្មានន័យដែរ ធ្វេីអេាយគាត់អត់សប្បាយចិត្តដដែល ទៅអេាយចប់ៗហូវល្អជាង''   ពេលដែលលឺបែបនោះហេីយ រេនជុនក៏មិននិយាយអីបន្ត

      ''...''

      ''រេនជុនចង់ញាំុអី?''   បេីកឡានស្ងាត់ៗបានមួយសន្ទុះហេឆាន់ក៏សួរឡេីង

      ''អីក៏បាន''

      ''ចូលចិត្តញាំុអី?''

      ''...''

      ''នៅចូលចិត្តញាំុហតផតដូចមុនអត់?''   ពេលដែលលឺសំនួរហេីយរេនជុនងាកទៅមេីលមុខអ្នកបេីកឡានភ្លាម

ម៉េចបានដឹងថាចូលចិត្ត? រេនជុនធ្លាប់ប្រាប់ហ៎? រឺក៏ហេឆាន់ចាំបាន?

      ''...''

      ''ហឺម?''   ពេលដែលមិនបានទទួលចំលេីយ ហេឆាន់លេីកចញ្ចេីម ហេីយងាកទៅសួរបញ្ជាក់

      ''នៅ... ចូលចិត្ត''

      ''ចឹងយេីងទៅញាំុហតផត អូខេ?''

      ''អឺម''



ហេឆាន់គៀបសាច់ដាក់ចូលក្នុងទឹកស៊ុបដែលកំពុងពុះដេាយស្ទាត់ជំនាញ ចំណែករេនជុនគៀបសាច់ដាក់ចូលទឹកស៊ុបម្ខាងទៀតហេីយលេីកចានបន្លែមុននឹងចាក់ចូលទាំងអស់ ហេឆាន់ឃេីញហេីយក៏ងេីបមុខមេីលមុខរបស់រេនជុនភ្លាម ហេីយរេនជុនកំពុងតែមេីលត្រលប់មកវិញដូចគ្នា

      ''ហឹស នៅអត់ចេះញាំុបន្លែដដែលហ៎?''   លេីកទីមួយក្នុងថ្ងៃនេះហេីយ ដែលរេនជុនញញឹម...

      ''អឺម''   ហេឆាន់ឆ្លេីយតប មុននឹងអេានមុខចុះ មិនគិតថារេនជុននៅចាំបាន ព្រោះមួយរយៈធំហេីយដែលយេីងមិនបាននិយាយគ្នា ជួបគ្នាមួយឆ្នាំ 2-3ដងនៅផ្ទះលេាកយាយតែប៉ុណ្ណោះ

      ''ញាំុម្នាក់ម្ខាង''

      ''...''   ហេឆាន់សំលឹងមេីលទឹកស៊ុបពណ៌ស ដែលមានបន្លែពេញ មុននឹងគៀបសាច់ដែលរេនជុនជាអ្នកកម្ម៉ង់ដាក់ចូលខាងទឹកស៊ុបពណ៌ក្រហម មុននឹងគៀបដាក់ចានអេាយរេនជុន

      ''ក្រែងញាំុម្នាក់ម្ខាងអី?''

      ''នៅចូលចិត្តទឹកស៊ុបគីមឈីជាងទឹកស៊ុបមាន់អត់?''

      ''អឺម នៅចូលចិត្ត''

មានអារម្មណ៍ថាគ្រប់យ៉ាងនៅដូចដេីម ហេឆាន់នៅអត់ចេះញាំុបន្លែដូចដេីម រេនជុននៅចូលចិត្តញាំុហត់ផត់ដូចដេីម ហេឆាន់នៅចូលចិត្តគៀបសាច់ដាក់អេាយរេនជុនទាល់តែពេញចានដូចដេីម ហេីយរេនជុននៅតែចូលចិត្តទឹកស៊ុបគីមឈីជាងទឹកស៊ុបមាន់ដូចដេីម

អ្វីដែលមិនដូចដេីមគឺចំងាយរវាងពួកយេីងទាំងពីរដែលកំពុងតែអង្គុយទល់មុខគ្នាពេលនេះ តែដេីរទៅផ្លូវម្នាក់មួយខាង

ទោះបីជារេនជុននៅតែជាមនុស្សដែលហេឆាន់ស្រលាញ់តាំងពី 9ឆ្នាំមុន តែហេឆាន់មិនមែនជាបងប្រុសសំណព្វចិត្តរបស់រេនជុនទៀតនោះទេ



      ''ចង់បានចញ្ចៀនរបៀបម៉េច?''   ក្រេាយពេលនាំគ្នាដេីរចូលមកដល់ក្នុងហាងលក់គ្រឿងអលង្ការដែលល្បីឈ្មោះមួយកន្លែង ហេឆាន់ក៏ងាកទៅសួររេនជុនដែលដេីរតាមពីក្រេាយភ្លាម

      ''សាមញ្ញៗក៏បាន''

ហេឆាន់អេានមេីលចញ្ចៀនក្នុងទូរកញ្ចក់ ភាគច្រេីនជាចញ្ចៀនដែលមានគ្រាប់ពេជ្យជាច្រេីនគ្រាប់ភ្លឺភ្លេកៗ មុននឹងខ្សែភ្នែកក្រឡេកទៅឃេីញចញ្ចៀន 2វង់ដែលមានម៉ូតសាមញ្ញ ហេីយមានពេជ្យតែមួយគ្រាប់នៅកណ្តាល

      ''អានេះម៉េចដែរ?''   ហេឆាន់ងាកទៅសួរអ្នកដែលឈរជិត

      ''អឺម''   រេនជុនងាកទៅមេីលតាម មុននឹងងក់ក្បាល

      ''សុំមេីលអានេះបន្តិច''   ហេឆាន់ចង្អុលប្រាប់បុក្ខលិកក្នុងហាង

ចញ្ចៀន 2វង់ត្រូវបានយកចេញពីក្នុងទូរកញ្ចក់ ហេឆាន់លូកដៃទៅយកចញ្ចៀនមួយវង់មកកាន់ មុននឹងលូកដៃទៅកាន់ដៃខាងឆ្វេងរបស់រេនជុនរៀបពាក់អេាយ តែរេនជុនប្រញាប់ដកដៃចេញភ្លាម

បុក្ខលិកក្នុងហាងងេីបមុខឡេីង មេីលមុខទាំងពីរនាក់ដេាយខ្សែភ្នែកសង្ស័យ

      ''អឺ... សុំនិយាយគ្នាតែពីរនាក់បន្តិចណា៎''   ហេឆាន់ងាកទៅនិយាយដាក់បុក្ខលិកម្នាក់នោះ ទេីបគេងក់ក្បាលគេារពបន្តិច មុននឹងដេីរចេញទុកអេាយហេឆាន់បាននិយាយគ្នាជាមួយរេនជុនតែពីរនាក់

ហេឆាន់ទុកចញ្ចៀនចុះទៅក្នុងប្រអប់វិញ មុននឹងងាកទៅនិយាយជាមួយរេនជុន

      ''ពាក់ខ្លួនឯងមេីលហូវចឹងថាត្រូវអត់?''

រេនជុនមិនឆ្លេីយហេីយលូកដៃទៅយកចញ្ចៀនដែលមានវង់តូចមកពាក់ តែមេីលទៅទំហំដូចជារៀងតូចបន្តិច ព្រោះវាជាទំហំម្រាមដៃរបស់មនុស្សស្រី រេនជុនរៀបដោះចេញដេីម្បីយកមួយវង់ទៀតដែលមានទំហំធំជាងមកពាក់ តែបែរជាដោះមិនចេញ រេនជុនព្យាយាមចាប់ទាញវាចេញតែក៏មិនបានផល

      ''កុំទាញអញ្ចឹង ក្រហមដៃអស់អា៎យ''   ហេឆាន់ថាអេាយមុននឹងលូកដៃទៅចាប់ដៃរបស់រេនជុនមកកាន់ ហេីយបង្វិលចញ្ចៀននោះទៅមកៗ រហូតដល់ដោះវាចេញពីម្រាមដៃរបស់រេនជុនបានសំរេច

      ''អរគុណ...''   រេនជុននិយាយខ្សឹបៗ ហេីយសំលឹងមេីលម្រាមដៃដែលឡេីងក្រហមរបស់ខ្លួនឯង

      ''ឈឺអត់?''

រេនជុនក្រវីក្បាល ហេីយយកចញ្ចៀនមួយវង់ទៀតមកពាក់ ពេលដែលឃេីញរេនជុនមិនឆ្លេីយហេឆាន់ក៏លូកដៃទៅយកចញ្ចៀនមកពាក់ដូចគ្នា

      ''យកអានេះហូវ ហ្យុងថាម៉េចដែរ?''   យ៉ាងហេាចណាស់ថ្ងៃនេះរេនជុនក៏បានរេីសចញ្ចៀនរៀបការដែរ

      ''អូខេ ចឹងសំេរចថាយកម៉ូតនេះណា៎''

      ''អឺម''



Ten Lee
20:10

👋🏻
??
ជួយសេីុបអេាយតិចបានអត់ថារេនជុនមានសង្សារនៅ?
សេីុបម៉េចហូវ?
គ្រាន់តែធ្វេីការក្រុមហ៊ុនមួយគ្នា
មិនមែនមិត្តភក្តិគ្នាណា៎
ក្រែងស្និទ្ធជាមួយមិត្តភក្តិរេនជុនអី?
គ្រាន់តែជាភ្ញៀវប្រចាំរបស់ហាងកាហ្វេធម្មតាហ្នឹង
សេីុបបានប៉ុណ្ណាយកប៉ុណ្ណឹង
ម៉េចបានសុខៗចង់ដឹង?
ឃេីញបាត់យូរស្មានតែកាត់ចិត្តអា៎យតា៎
គ្រាន់ចង់ដឹង
សេីុបអេាយតិចមក
មានអីដោះដូរ?
ហេតុអីបានម្នាក់ៗសុទ្ធតែទាមទារអីដោះដូរ
ឆឹសសសស
ថាលេងហេ៎
ចាំសេីុបអេាយ
អរគុណ
ចាំទំនេរទៅលេង

👍🏻



🐶
21:22

ហ្យុង
គេងនៅ?
តេទៅបានអត់?
បានៗៗៗ
ចាំតិច
read                    
អូខេ
ខលមក
📞
        1:15:13

22:30

ភ្លេចសួរថាស្អែកជីសុងញាំុអាហារពេលព្រឹកមួយហ្យុង
រឺក៏ញាំុនៅផ្ទះ?
ហ្យុងចង់ញាំុអី?
មានតែនំប័ងនៅសល់
ចឹងចាំទិញសាំងវិចទៅញាំុមួយគ្នា
អូខេ🥰
ពេលថ្ងៃចាំចេញទៅញាំុអីនៅក្រៅ
ហ្យុងងងង
ហឺម?
ពេលថ្ងៃមិនបាច់ចេញទៅក្រៅហេ៎បានអត់?
ចង់នៅផ្ទះគេងអេាបហ្យុងច្រេីនជាង
កេីតអីនៀក?
ណា៎🥺
ហ្យុងតាមចិត្តជីសុងស្រាប់អា៎យ
មេីលរឿងមួយគ្នា
អូខេ
ចង់មេីល sweet home
មេីល stranger things អត់ទាន់ចប់ផង
ហ្យុងចង់មេីល sweet home
អូខេៗ
មេីលក៏បាន
ជីសុងអា៎
ហឺម?
ស្អែកហ្យុងមានរឿងចង់ប្រាប់
រឿងអីគេ?
ចាំស្អែកចាំនិយាយគ្នា
អូខេ
ជីសុងអា៎
បាទទទ
ហ្យុងស្រលាញ់ជីសុងណា៎
ញ៉ុមក៏ស្រលាញ់ហ្យុងដូចគ្នា









.
Writer's Note
😶