iv
renjun
21:01
read
read
រេនជុនអានឆាតរបស់ហេឆាន់ឡេីងវិញ មុននឹងទំលាក់ទូរស័ព្ទចេាលលេីតុ ក្តីសង្ឃឹមចុងក្រេាយក៏ត្រូវបានបាត់បង់ សុខៗក៏មានអារម្មណ៍ថាទឹកភ្នែករបស់ខ្លួនឯងកំពុងតែស្រក់ចុះមក គ្រាន់តែគិតថានឹងត្រូវប្រាប់រឿងនេះទៅជីសុង ក៏មានអារម្មណ៍ថាឈឺទៅហេីយ
ជីសុងនឹងគិតម៉េច?
ជីសុងនឹងរករឿងអត់?
ជីសុងនឹងនៅចាំរេនជុនអត់?
🐶
21:33
22:04
missed
រេនជុនសំលឹងមេីលឆាតរបស់ជីសុងតាម notification ដេាយមិនបានចុចចូលទៅ ហេីយអេក្រង់ទូរស័ព្ទក៏ចាប់ផ្តេីមព្រិល ទឹកភ្នែករបស់រេនជុនស្រក់ចុះមកមួយដំណក់ទៀត ទេីបរេនជុនយកខ្នងដៃជូតចេញមុននឹងផ្កាប់ទូរស័ព្ទចេាល ហេីយដេីរទៅគេងលេីគ្រែមុននឹងសំងំគេង ព្រោះមិនចង់គិតរឿងនេះទៀត
សំលេងគ្រុកក្រាក់លាន់លឺឡេីងចេញពីមាត់ទ្វារ ធ្វេីអេាយរេនជុនស្ទុះងេីបអង្គុយ ហេីយចុះពីលេីគ្រែ រាវរកទូរស័ព្ទលេីតុក្នុងភាពងងឹតមុននឹងឃេីញ miscall ពីជីសុង 3-4ដង រេនជុនចូកសក់ដែលបាំងមុខរបស់ខ្លួនឯងឡេីង មុននឹងចុចតេទៅវិញ តែសំលេងបេីកទ្វារបន្ទប់គេងរបស់ខ្លួនឯងធ្វេីអេាយរេនជុនភ្ញាក់ព្រឺត រហូតដល់ជ្រុះទូរស័ព្ទចុះទៅលេីឥដ្ឋ
រេនជុនងាកទៅមេីលមុននឹងឃេីញជីសុងនៅក្នុងអាវហ៊ូតឌីពណ៌ខ្មៅ ជាមួយនឹងខេាជេីងវែងពណ៌ខ្មៅកំពុងតែសំលឹងមកដូចគ្នា
''ហ្យុងងង'' ជីសុងដកដង្ហេីមធំបន្តិច មុននឹងហៅដេាយសំលេងធូរទ្រូង តែទឹកមុខបញ្ជាក់យ៉ាងច្បាស់ថាមិនពេញចិត្តប៉ុណ្ណា
''ជីសុង...''
''ម៉េចបានឆាតទៅអត់តប តេទៅក៏អត់លេីក ដឹងអត់ថាញ៉ុមបារម្ភប៉ុណ្ណា?''
''ម៉េចបានមកយប់មែស?''
''ហេីយណាគេអេាយហ្យុងអត់លេីកទូរស័ព្ទ''
''សុំទេាស'' រេនជុនដេីរទៅរកជីសុង មុននឹងទាញជីសុងមកអេាប
ជីសុងនៅស្ងៀមមិននិយាយអី មុននឹងលេីកដៃអង្អែលខ្នងរបស់រេនជុនថ្នមៗ
''ជីសុងអា៎''
''ហឺម?''
''នៅជាមួយហ្យុងបានអត់? កុំទៅវិញអី''
''អឺម''
''...''
''ហ្យុងកេីតអីហ៎?''
''អត់អីហេ៎''
''...''
''គ្រាន់តែមានអារម្មណ៍ថាហត់'' ជីសុងនៅស្ងៀម ហេីយជ្រេីសរេីសមិនសួរដេញដេាល បេីរេនជុនចង់ប្រាប់ប្រាកដជាប្រាប់ហេីយ
''ម៉ោះ ទៅគេងចឹង''
''ជីសុងគេងអេាបហ្យុងណា៎''
''អូខេ ហ្យុងទៅគេងមុនហូវ សុំដូរខេាអាវម៉ាភ្លេត''
''អឺម'' រេនជុនងក់ក្បាល មុននឹងប្រេីខ្នងដៃវាសទឹកភ្នែករបស់ខ្លួនឯងចេញ មិនអេាយជីសុងឃេីញ ហេីយដេីរទៅគេងលេីគ្រែមុន
ជីសុងដេីរទៅបេីកទូរខេាអាវ មុននឹងយកខេាអាវរបស់ខ្លួនឯងចេញមក ហេីយសំដៅទៅបន្ទប់ទឹកដេីម្បីផ្លាស់
''ម្សិលមិញទៅខួបកំណេីតលេាកយាយម៉េចដែរ?'' ជីសុងដាក់ខ្លួនគេងលេីគ្រែ មុននឹងទាញរេនជុនមកអេាបក្នុងរង្វង់ដៃ រេនជុនខិតទៅកាន់តែជិត មុននឹងផ្អែកក្បាលទៅនឹងទ្រូងរបស់ជីសុង
ផ្ទៀងស្តាប់សំលេងបេះដូងលេាតដែលខ្លួនឯងចូលចិត្ត វាធ្វេីអេាយមានអារម្មណ៍ថាកក់ក្តៅ មានសុវត្ថិភាព ធ្វេីអេាយរេនជុនគេងលក់ស្រួលហេីយល់សប្តិល្អទៀត
ចូលចិត្តពេលបែបនេះដល់ហេីយ...
''ហ្យុងគេងលក់អា៎យហ៎?'' ជីសុងសួរឡេីងម្តងទៀត ពេលដែលឃេីញរេនជុនមិនឆ្លេីយតប
''ហឺម? មិញសួរថាម៉េច?'' ពេលបានអេាបជីសុងបែបនេះ រេនជុនប៊ិះនឹងគេងលក់បាត់ទៅហេីយមុននេះ
''អត់អីហេ៎ ហ្យុងគេងហូវ''
''សួរម្តងទៀត លឿន''
''សួរថាខួបកំណេីតលេាកយាយសប្បាយអត់?''
''សប្បាយ''
''អត់មានរឿងអីណាអី?''
''... មានណា៎''
''អត់អីល្អអា៎យចឹង ឃេីញហ្យុងប្លែកទៅស្មានតែមានរឿងអី ឆាតក៏អត់តប''
''អឺម... សុំទេាសណា៎ដែលធ្វេីអេាយបារម្ភ''
''អត់អីហេ៎ ឃេីញហ្យុងអត់អីចឹងល្អអា៎យ បេីមានរឿងអីហ្យុងប្រាប់ញ៉ុមបានណា៎ ទោះបីជាអត់ដឹងថាជួយបានរឺក៏អត់ក៏ដេាយ តែនឹងចាំស្តាប់ហ្យុង''
''អរគុណណា៎'' រេនជុនងេីយមុខឡេីងសំលឹងមេីលមុខរបស់ជីសុង ហេីយជីសុងក៏កំពុងតែសំលឹងចុះមកដូចគ្នា ទាំងពីរនាក់ញញឹមអេាយគ្នា រហូតដល់ជីសុងជាអ្នកអេានចុះទៅថេីបបបូរមាត់របស់រេនជុនមុន
''ង៉ៃក្រេាយហាមបាត់លេីសពី 3ម៉េាង ដឹងនៅ?''
''ហូ!!! 3ម៉េាង ហ្យុងប្រជុំមិនទាន់ហេីយម៉ាប្រជុំផង''
''អត់ដឹងហេ៎ ត្រូវតែតបឆាត''
''សុំ 5ម៉េាង''
''...''
''ណា៎ សន្យានឹងតបក្នុង 5ម៉េាង''
''5 ក៏ 5''
''យ៉េ! ជុប គួរអេាយស្រលាញ់ដល់អា៎យ'' ម្តងនេះរេនជុនជាអ្នកងេីបមុខឡេីងទៅថេីបបបូរមាត់របស់ជីសុងម្តង
''ហ្យុងឆាប់គេង ស្អែកទៅធ្វេីការផង''
''អូខេ good night ជីសុងអា៎''
''good night ហ្យុង''
🥰💕(1)
9:12
sooyoung invited Yuri and renjun to the group.
Yuri joined the group.
Yuri invited h to the group.
10:22
h joined the group.
12:14
renjun joined the group.
sooyoung
12:31
🥰💕(4)
12:35
sooyoung
12:41
🥰💕(4)
12:45
''ម៉េាតាំងពីកាល?'' ឆេនឡឺដែលទេីបតែចូលទៅរៀបចំឥវ៉ាន់នៅក្នុងផ្ទះបាយខាងក្រេាយហេីយ ដេីរចេញមកឃេីញមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឯងកំពុងតែអង្គុយភ្លឹក នៅលេីតុមានកែវកាហ្វេមួយកែវ បេីជុងវូដឹងប្រាកដជាត្រូវមាត់ជាមិនខាន
''មុនហ្នឹងបន្តិច''
''គេចម៉េាងការងារហ៎? ចាំមេីលយេីងប្រាប់ជុងវូ''
''...'' ធម្មតារេនជុនតែងតែប្រកែកតប តែលេីកនេះពេលដែលឃេីញរេនជុនស្ងាត់ទៅ ឆេនឡឺលេបទឹកមាត់មួយក្អឹកធំ មុននឹងដាក់ខ្លួនអង្គុយចុះទល់មុខរេនជុន
''កេីតអីទៀតអា៎យ?''
''អត់ចង់ការហេ៎និយាយមែន ធ្វេីម៉េចហូវ?''
''ហេីយហេឆាន់ហ្យុងថាម៉េច?''
''នៅស្ងៀម អត់មានជួយគ្នាប្រកែកអីបន្តិច''
''ចង់រៀបការ?''
''យេីងគិតថាគេចង់ធ្វេីដេីម្បីលេាកយាយច្រេីនជាង ទោះម៉េចក៏ជាយាយបង្កេីតរបស់គេ តែមិនមែនថាយេីងអត់ស្រលាញ់លេាកយាយហេ៎ណា៎ គ្រាន់តែ... ធ្វេីចិត្តអត់បាន'' រេនជុនប្រញាប់ប្រកែកពេលដែលឃេីញឆេនឡឺបេីកភ្នែកធំៗ ហាមាត់រៀបថាអេាយ
''ហេីយប្រាប់ជីសុងនៅ?''
''នៅ... អត់ដឹងថាគួរនិយាយថាម៉េច''
''ប្រាប់តាមត្រង់ហូវ យេីងគិតថាបេីឯងនិយាយហេតុផលអេាយស្តាប់ ជីសុងនឹងយល់''
''គិតចឹងហ៎?''
''ហួង រេនជុន ស្មានតែបាត់ទៅណា!'' សំលេងលាន់លឺពីក្រេាយខ្នងរបស់ឆេនឡឺ ធ្វេីអេាយទាំងពីរនាក់នាំគ្នាងាកទៅរក
''ម៉េាងធ្វេីការ!''
''យេីងដឹងថាម៉េាងធ្វេីការ តែឯងបាត់តាំងពីព្រឹក អេាយយេីងធ្វេីការម្នាក់ឯង''
''យេីងជាប្រធានក្រុមហ៊ុន''
''អឺ! ដឹង! តែអេាយយេីងធ្វេីអីបេីលេាកប្រធានអត់នៅ? អេាយសុីញ៉េឯកសារក៏អត់មានអ្នកសុីញ៉េ''
''អឺល្អ! នាំគ្នាគេចការងារមកអង្គុយលេង តិចទៀតក្រុមហ៊ុនវារលំជាមិនខាន''
''កុំដាក់បណ្តាស់សារក្រុមហ៊ុនយេីង'' ពេលដែលត្រូវរេនជុនថាអេាយ ឆេនឡឺ និងជុងវូនាំគ្នាសេីចចេញមក
''អេីយ កុំគិតច្រេីន ជឿយេីងហូវថាជីសុងនឹងយល់''
