Wednesday, November 27, 2024

☆☆ រយៈពេល3ឆ្នាំ Ep.27

 
xxvii



      ''ម៉េចអា៎យ?''   ពេលដែលឃេីញរេនជុន និងជេមីនចេញពីក្នុងបន្ទប់មក ជេណូដែលអង្គុយចាំខាងក្រៅស្ទុះងេីបឈរ ហេីយសួរភ្លាម

ជេមីនមិនឆ្លេីយអី ហេីយស្ទុះរត់ទៅអេាបជេណូ ជេណូជ្រួញចញ្ចេីមភ្លាម ព្រោះខ្លាចមិនដូចអ្វីដែលខ្លួនឯងគិត តែមេីលទឹកមុខរបស់រេនជុនដែលដេីរតាមមកហេីយ ជេណូក៏ញញឹមចេញមក

      ''ថី??''   ជេណូសួរម្តងទៀត

      ''យេីងមានកូនអា៎យណា៎''   ជេមីនអង្រួនជេណូមុននឹងទះខ្នងរបស់ជេណូខ្លាំងៗ គ្រាន់តែស្តាប់លឺសំលេងក៏ដឹងថាពេលនេះជេមីនត្រេកអរប៉ុណ្ណា

      ''អឺៗ ដឹងអា៎យ''   ជេណូញញឹមចេញមក ព្រោះខ្លួនឯងស្មានដឹងមុនទៅហេីយ



      ''អរគុណហ្យុងដែលទៅយកនៅកន្លែងធ្វេីការ ហេីយនៅជូនទៅពេទ្យទៀត''   រេនជុននិយាយឡេីងពេលជេណូបេីកឡានជូនត្រលប់ពីពេទ្យមកដល់ផ្ទះវិញ

      ''អត់អីហេ៎ មិត្តភក្តិគ្នា''

      ''ហ្យុងនៅញាំុអីជាមួយគ្នាអត់? យប់អា៎យ''   ជេមីនដែលបេីកទ្វារឡានឈានជេីងចុះពីលេីឡាន ប្រញាប់ចូលមកក្នុងឡានវិញ មុននឹងងាកខ្វាប់ទៅមេីលមុខរេនជុន

      ''វាមានការ ត វាមិន...''

      ''ល្អម្យ៉ាងដែរ ខានញាំុម្ហូបស្នារដៃរេនជុនយូរអា៎យ''   ហេីយជេណូក៏ចុចពន្លត់ម៉ាសុីនឡាន មុននឹងបេីកទ្វារចុះពីលេីឡាន ទុកអេាយជេមីននៅអង្គុយគាំងជាច្រីនវិនាទី រេនជុនងាកមេីលជេមីនបន្តិចមុននឹងញញឹមចេញមក

      ''លេាកជេមីនចង់ញាំុអី?''   និយាយបណ្តេីរបេីកទ្វារឡានបណ្តេីរ ដៃទាំងសងខាងកាន់កាបូបស្ពាយ និងថង់វីតាមីនដែលពេទ្យអេាយចុះពីលេីឡាន ពេលដែលឃេីញជេណូដេីរទៅទ្វារឡានខាងរេនជុនហេីយលូកដៃទៅជួយកាន់ថង់វីតាមីន ជេមីនប្រញាប់ចុះពីលេីឡាន ហេីយដេីរទៅដណ្តេីមថង់ពីដៃជេណូមកកាន់ភ្លាម មុននឹងធ្វេីមុខក្រញ៉ូវដាក់

      ''រេនជុនបបួលវាធ្វេីអី?''   និយាយហេីយពេបមាត់ដាក់រេនជុន

      ''លេាកជេមីន ជេណូហ្យុងខំជូនទៅពេទ្យ''

      ''ហេតុអីបានហៅវាថាហ្យុង តែអត់ហៅញ៉ុមហ្យុងដែរ''

      ''...''   មានអារម្មណ៍ថាចាប់ផ្តេីមទៀតហេីយ លេាកជេមីនចាប់ផ្តេីមរករឿងទៀតហេីយ

      ''...''   ពេលដែលជេមីនឈរសំឡឹងមុខរេនជុនមិនដាក់ភ្នែក ទេីបរេនជុនចាប់ផ្តេីមប្តូររឿងនិយាយ

      ''លេាកជេមីនចង់ញាំុអី?''

      ''ហេតុអីបានដូររឿង?''

      ''លេាកជេមីនចាប់ផ្តេីមរករឿងទៀតអា៎យណា៎''

      ''រេនជុន!''

      ''អូខេ ជេមីនហ្យុង! ពេញចិត្តនៅ?''

      ''ហៅទាំងបង្ខំចិត្ត''

      ''អុញ''

      ''ល្មមចូលផ្ទះបាននៅ យេីងឈរចាំឡេីងមូសខាំអា៎យនៀក''   ជេណូដែលឈរព័ទ្ធដៃនៅខាងមុខទ្វារផ្ទះរបស់អ្នកទាំងពីរនិយាយឡេីង ពេលដែលទ្រាំមេីលជេមីនរករឿងរេនជុនដេាយសាររឿងតិចតួចលែងបាន ទេីបនិយាយឡេីងកាត់ចង្វាក់

រេនជុនប្រញាប់ដេីរទៅបេីកទ្វារផ្ទះ ជេមីនដេីរតាមមិនអេាយជេណូនៅជិតរេនជុន ទេីបជេណូអត់មិនសេីចមិនបាន មុននឹងក្រវីក្បាលហួសចិត្ត អាការៈនេះប្រហែលជាអាការៈចាញ់កូនជាមិនខាន ព្រោះធម្មតាជេមីនមិនមែនជាមនុស្សពូកែរករឿង រឺក៏ហួងហែងរេនជុនដល់ថ្នាក់នេះនោះទេ ទោះពេលហួងហែង ក៏មិននិយាយចេញមកចំៗដែរ តែនេះដល់ថ្នាក់គ្រាន់តែរេនជុនបបួលខ្លួនឯងញាំុបាយក៏ហួងហែង

ជេណូដេីរទៅអង្គុយលេីសាឡុងតាមដែលជេមីនបញ្ជារ មុននឹងសំលឹងមេីលរេនជុនដេីរចូលទៅក្នុុងផ្ទះបាយ ដេាយមានជេមីនដេីរតាម ទេីបក្រវីក្បាលម្តងទៀត ហេីយយកទូរស័ព្ទឡេីងមកចុចលេង

      ''ជេណូហ្យុងចង់ញាំុអី?''

      ''ញាំុអី...''

      ''ចង់ញាំុនំខេក! នំខេកវ៉ានីឡា!''

      ''ហឺមមម''   រេនជុនដកដង្ហេីមធំ មុននឹងសំលឹងមេីលជេមីនដេាយទឹកមុខហត់ចិត្ត

      ''ចង់ញាំុ''

      ''លេាកជេមីនញាំុរបស់ផ្អែមច្រេីនអា៎យណា៎''

      ''តាំងពីព្រឹកមកអត់បានញាំុអីហេ៎ណា៎''

      ''ញាំុខុកគីជំនួសបានអត់? ស្មេីរនេះអា៎យ ទោះធ្វេីក៏អត់ទាន់ដែរ''

      ''អូខេ ញាំុខុកគីក៏បាន''   ជេមីនងាកទៅមេីលក្រឡរខុកគីនៅលេីតុ មុននឹងដេីរទៅយកមកអេាបក្នុងរង្វង់ដៃ ហេីយដេីរទៅអង្គុយលេីសាឡុងជិតជេណូ

      ''សុំមួយ!''   ជេណូលូកដៃទៅយកនំក្នុងក្រឡរ តែក៏ត្រូវជេមីនបដិសេធ

      ''អត់អេាយ!''

      ''យេីងខំចេាលការងារមកមេីលឯងតាំងពីថ្ងៃអា៎''

      ''អេាយតែមួយហេ៎ណា៎''

      ''សូម្បីតែរបស់ញាំុក៏ហួងហែងដែរ''

      ''ខុកគីរេនជុនធ្វេីចឹងអា៎យ''

      ''អូយយយ ផ្អែមមែស''

      ''...''   ជេមីនសំលឹងមុខជេណូហេីយធ្វេីមុខក្រញ៉ូវដាក់

      ''យេីងមែនចង់ថាអត់ឆ្ងាញ់ហេ៎ គ្រាន់តែថាវាផ្អែម''



🧌 (3)
21:10

អាណិតរេនជុនដល់អា៎យ
នៅជាមួយអាជេមីនដូចចញ្ចឹមកូនក្មេងអាយុ 3ឆ្នាំ
វាថី?
ឈឺហេីយរករឿងហ៎?
អឺម
ធម្មតាវាមែនរករឿងចឹងហេ៎ណា៎
តែពេលចាញ់កូនហេីយរករឿងខ្លាំងមែនទែន
យេីងនៅជិតរេនជុនក៏អត់បាន
ប្រច័ណ្ឌគ្រប់ទាំងអស់
ហួងហែងសូម្បីតែម្ហូបដែលរេនជុនធ្វេី
ចាញ់កូន?
អឺម
ចាញ់កូនជំនួសរេនជុន



👨🏻‍🏫 (3)
21:30

send a photo
🥰
រូបរបស់ណាគេ?
ហួង រេនជុននននន
មែនហ៎?
ហាហាហា
អឺម
2ខែកន្លះអា៎យ
ក្មួយយេីង!!!!!!
ក្មួយយេីងងងងងង
ស្រីរឺក៏ប្រុស?
ម៉េចទាន់ដឹង
ទាល់4 ទៅ 5ខែបានដឹង
អូយយយយយ
សប្បាយចិត្ត!!!
ផឹកអត់?
យ៉ាងយ៉ាង!!!!
វាផឹកម៉េចបាន?
ចាំជប់លៀងតិចតួចក៏បាន
ផឹកកូកា
អូខេៗៗៗ

យល់អា៎យថាម៉េចបានលេាកជេមីនរករឿងរហូត
ចាញ់កូនជំនួសហ៎?
អឺម
គួរអេាយស្រលាញ់
🙄



Renjun
12:00

កូនសណ្តែកពុងធ្វេីអីហ៎?
កូនសណ្តែក?
បេប៊ីក្នុងពោះហ្នឹង
ម៉េចបានហៅកូនសណ្តែក?
អត់ទាន់ដាក់ឈ្មោះ ហៅកូនសណ្តែកសិន
កូនសណ្តែកពុងញាំុបាយ🥺

ញាំុច្រេីនៗណា🥺🥰
ចុះប៉ាប៉ាពុងធ្វេីអី?
ប៉ាប៉ាហ៎?
អុញ
អេាយហៅថាម៉េចចុះ?
គួរអេាយស្រលាញ់><
ទោះប៉ាប៉ាញាំុអីអត់បានក៏ប៉ាប៉ាសុខចិត្តដែរ
អេាយតែកូនសណ្តែកញាំុបានច្រេីនៗ
ញាំុអត់បានទៀតអា៎យហ៎?
អឺម
ញាំុហេីយក្អួត
ញាំុអត់ចូល
ធំក្លិនហេីយវិលមុខ
ចង់ញាំុតែទឹកឃ្មុំ
ចេញមុនម៉េាងបានអត់
ចង់ជួប
ញ៉ុមនៅមានបង្រៀនពេលថ្ងៃទៀត
ចេញម៉េចបាន
អូខេ
ចាំដល់ពេលចេញ ចាំទិញតែទឹកឃ្មុំអេាយណា៎
លេាកជេមីនទ្រាំធ្វេីការសិនណា៎
ហេីយញាំុអីផង ប្រយ័ត្នឈឺ
អូខេ
នឹងប្រឹងញាំុ
👍🏻
រេនជុន
ហឺម?
ថ្ងៃស្អែកល្ងាចទៅញាំុបាយនៅផ្ទះអ៉ុមម៉ាជាមួយគ្នាណា៎
ស្អែកហ៎?
អឺម
កុំគិតច្រេីនណា៎
បេីអ៉ុមម៉ាដឹងថារេនជុនមានចៅអេាយអ៉ុមម៉ា
អ៉ុមម៉ាប្រាកដជាសប្បាយចិត្តខ្លាំងអា៎យ
អូខេ



      ''ជេមីនមកហ៎?''   ពេលដែលលឺសំលេងឡូឡាចេញពីបន្ទប់ទទួលភ្ញៀវ ថេយ៉នប្រញាប់ដេីរចេញពីផ្ទះបាយមកភ្លាម

      ''អ៉ុមម៉ា''

      ''ម៉េចបានមកអត់ប្រាប់អ៉ុមម៉ាមុន អ៉ុមម៉ាអាលធ្វេីម្ហូបដែលជេមីនចូលចិត្តអេាយ''

      ''អត់អីហេ៎អុមម៉ា''

      ''ម៉េចបានស្គមជាងមុន ហេីយម៉េចបានភ្នែកស្លក់ដល់ថ្នាក់នេះ?''

      ''មួយរយៈនេះញាំុអត់សូវបាន''

      ''ម៉េចបានញាំុអត់បាន? ម្ហូបអត់ត្រូវចិត្តហ៎?''   និយាយហេីយក៏ងាកទៅមេីលមុខរេនជុនបន្តិច មុននឹងងាកត្រលប់មកមេីលមុខរបស់កូនប្រុសខ្លួនឯងវិញដេាយទឹកមុខបារម្ភ

      ''មានណា៎ អត់អីហេ៎ ហេីយអ៉ុមម៉ាពុងធ្វេីអី? ចាំកូនជួយ''

      ''កំពុងតែធ្វេីគីមបាប់ ជេមីនចង់ញាំុអី?''

      ''ញាំុគីមបាប់ក៏បាន អ៉ុមម៉ា រេនជុនទិញផ្លែឈេីមកផ្ញេីរ''   ថេយ៉នងាកទៅមេីលថង់ផ្លែឈេីក្នុងដៃរបស់ជេមីន ដែលមានផ្លែទំពាំងបាយជូរ និងផ្លែក្រូចក្នុងនោះ រេនជុនហុចថង់ក្នុងដៃខ្លួនឯងដែលមានផ្លែស្ត្របេរីក្នុងនោះ ថេយ៉នងាកមេីលមុខជេមីនបន្តិច មុននឹងលូកដៃទៅទទួលយកមកកាន់

      ''អរគុណ''

      ''អ៊ុំស្រីមានអីអេាយជួយអត់?''

      ''អត់អីហេ៎ អ៉ុមម៉ាទៅធ្វេីគីមបាប់សិន ជេមីនទៅអង្គុយចាំជាមួយអ៉ាប់ប៉ាសិនណា៎''   ឆ្លេីយបដិសេធរេនជុន ហេីយក៏ងាកទៅនិយាយជាមួយជេមីនដេាយស្នាមញញឹម រេនជុនធ្លាក់ទឹកមុខបន្តិច មុននឹងដេីរតាមជេមីនទៅកាន់សាឡុង










.
Writer's Note
បេីមិនវែងអន្លាយខ្លាំងពេកទេ វគ្គក្រេាយចប់ហេីយណា៎