xxvi
''លេាកជេមីន lunch meeting ថ្ងៃនេះ លេាកថេយុងសុំពន្យារព្រោះមានការបន្ទាន់'' ក្រេាយពេលទទួលទូរស័ព្ទពីលេខារបស់ថេយុងហេីយ ឆេនឡឺប្រញាប់ចូលទៅក្នុងបន្ទប់ធ្វេីការរបស់ជេមីនហេីយប្រាប់ជេមីនភ្លាម ព្រោះមួយរយៈនេះអារម្មណ៍ជេមីនមិនសូវល្អ បេីហ៊ានតែប្រាប់យឺត ប្រាកដជាត្រូវមាត់ជាមិនខាន
''អូខេ'' ជេមីនឆ្លេីយតបធម្មតា ដេាយមិនបានមួរម៉ៅអីទាំងអស់ ធ្វេីអេាយឆេនឡឺលួចដកដង្ហេីមធូរចិត្តចេញមក
''អញ្ចឹងញ៉ុមទៅធ្វេីការវិញអា៎យ'' រៀបបែរខ្នងដេីរចេញពីបន្ទប់ តែសំលេងរបស់ជេមីនឃាត់ទុកមុន
''លេាកឆេនឡឺ ញ៉ុមសុំអាមេរិកាណូមួយកែវបានអត់?''
''លេាកជេមីនចង់បានក្តៅរឺក៏ត្រជាក់?''
''សុំត្រជាក់''
''អូខេ''
''លេាកឆេនឡឺ ម៉េចបានអាមេរិកាណូរសជាតិចំលែកមែស?''
''បាទ??'' ឆេនឡឺស្ទុះងេីបឈរពេលដែលឃេីញជេមីនដេីរចេញពីបន្ទប់ធ្វេីការមក
''រសជាតិខុសពីរាល់ដង''
''ញ៉ុមឆុងដូចតែរាល់ដងតា៎ រឺក៏លេាកជេមីនចង់បាននៅហាងកាហ្វេជាន់ក្រេាម? ចាំញ៉ុមចុះទៅទិញ''
''អត់អីហេ៎ ចាំចុះទៅទិញខ្លួនឯងចឹង''
មួយសន្ទុះធំ ទំរាំតែជេមីនដេីរត្រលប់មកវិញ ឆេនឡឺក្រឡេកមេីលក្នុងដៃរបស់ជេមីនបន្តិច មុននឹងឃេីញវត្ថុរាវក្នុងកែវមានពណ៌ត្នេាតចាស់ ហេីយខាងលេីមានពណ៌ស មុននឹងមានអារម្មណ៍ថាចំលែកក្នុងចិត្តភ្លាម លេាកជេមីនបេីមិនកាហ្វេខ្មៅដែលល្វីងខ្លាំងគឺមិនញាំុដាច់ខាត តែនេះ កាហ្វេឡាតេហ៎? មិនអាចទៅរួច...
andy
11:30
🧌 (3)
13:45
Renjun
17:05
''តែទឹកឃ្លុំពីរកែវរបស់លេាករេនជុន'' មិនទាន់ទទួលបានចំលេីយពីជេមីនផង ឈ្មោះរបស់រេនជុនត្រូវបានហៅឡេីង ព្រមជាមួយភេសជ្ជៈដែលខ្លួនឯងកម្ម៉ង់
រេនជុនងេីបមុខឡេីង ទុកទូរស័ព្ទរបស់ខ្លួនឯងចូលទៅក្នុងហេាប៉ៅ មុននឹងដេីរសំដៅទៅកាន់ខេានតឺដេីម្បីយកទឹក ពេលដែលលូកដៃទៅរៀបយក ស្រាប់តែមានដៃរបស់មនុស្សម្នាក់លូកមកមុន ហេីយកាន់កែវនោះ គ្រាន់តែឃេីញចញ្ចៀននៅលេីម្រាមដៃនាង រេនជុនដឹងភ្លាមថាជាអ្នកណា
''លេាកជេមីន...''
''ថ្ងៃនេះជេណូជូនមក តោះ!''
''អ៎...'' រេនជុនមិនបានសួរអីទៀត ហេីយដេីរតាមជេមីនដែលដេីរចេញពីហាងកាហ្វេ សំដៅទៅកាន់ឡានពណ៌ខ្មៅមួយគ្រឿងដេាយមានជេណូជាអ្នកបេីក
រេនជុនប្រញាប់ដេីរអេាយលឿនជាងជេមីនដេីម្បីទៅបេីកទ្វារខាងមុខអេាយជេមីនចូល ព្រោះដៃទាំងសងខាងរបស់ជេមីនមិនទំនេរ តែជេមីននិយាយកាត់មុនភ្លាម
''រេនជុន អង្គុយក្រេាយមួយគ្នា''
''តែ...'' រេនជុនស្ទាក់ស្ទេីរ ព្រោះជេណូជាអ្នកបេីកឡាន ហេីយនាំគ្នាអង្គុយក្រេាយទាំងពីរអ្នកអញ្ចឹងវាមិនសូវសម
''លឿន'' រេនជុនលូកដៃទៅបេីកទ្វារអេាយជេមីនចូលទៅអង្គុយមុន ជេមីនចូលទៅក្នុងឡាន មុននឹងខិតទៅអង្គុយលេីពូកម្ខាងទៀត ដេីម្បីអេាយរេនជុនចូលមកតាម តែរេនជុនបែរជាមិនហ៊ានចូល
''ចូលម៉េា''
''ហាហាហាហា ចូលមករេនជុន មិនបាច់ខ្លាចចិត្តហេ៎''
''ចាំញ៉ុមអង្គុយមុខចឹង''
''អត់អេាយអង្គុយជិតវាហេ៎''
''លេាកជេមីន!''
''ចូលមកលឿន ដៃឡេីងត្រជាក់ស្រេបអា៎យ''
''...'' រេនជុនចាំបាច់ត្រូវចូលទៅអង្គុយ មុននឹងលូកដៃទៅយកកែវពីដៃរបស់ជេមីនមកកាន់ខ្លួនឯង
''ពិបាកតិចអា៎យ ត្រូវចញ្ចឹមកូនក្មេងអាយុ 3ឆ្នាំ'' ជេណូជាអ្នកចាប់ផ្តេីមការសន្ទនា រេនជុនងាកទៅមេីលជេមីនបន្តិច មុននឹងឃេីញថាជេមីនមិនចាប់អារម្មណ៍អីទាំងអស់ ក្រៅពីប៊ឺតតែទឹកឃ្មុំក្នុងដៃ
''មានណាហ្យុង និយាយចឹងញ៉ុមទិញមកតែពីរកែវ ហ្យុងចង់បានអីអត់ ចាំញ៉ុមទៅទិញមួយទៀត'' និយាយមិនទាន់ចប់ស្រួលបួល ជេណូក៏ចាប់ផ្តេីមចេញដំណេីរទៅ
''អត់អីហេ៎ មិនបាច់ខ្លាចចិត្តហេ៎ រេនជុនញាំុហូវ''
''សុំទេាសណាហ្យុង''
''សុំទេាសធ្វេីអី មានអីត្រូវសុំទេាស''
រេនជុនមិនដឹងនិយាយអីទៀត ទេីបស្ងាត់ទៅ មុននឹងប៊ឺតតែទឹកឃ្មុំដែលខ្លួនឯងឃ្លានតាំងពីថ្ងៃ ពេលដែលគ្រប់យ៉ាងស្ងាត់មួយសន្ទុះធំ ឡានរបស់ជេណូធ្វេីដំណេីរទៅណាក៏មិនដឹង តែរេនជុនដឹងថាវាមិនមែនជាផ្លូវទៅផ្ទះរបស់ខ្លួនឯង ទេីបហាមាត់និយាយឡេីងម្តងទៀត
''ហ្យុងត្រូវទៅណាជាមួយលេាកជេមីនហ៎?''
''អ៎.. នាំវាទៅពេទ្យ''
''ហា៎ស? លេាកជេមីនកេីតអី?''
''ញាំុអីអត់បាន ញាំុហេីយក្អួតតាំងថ្ងៃ'' ជេណូឆ្លេីយតប ហាក់បីដូចជាខ្លួនឯងជាអាណាព្យាបាលរបស់ជេមីនអញ្ចឹង ព្រោះមេីលទៅសាមីខ្លួនមិនខ្វល់ពីអីទាំងអស់ ក្រៅពីកែវក្នុងដៃ
''លេាកជេមីនមានញាំុកាហ្វេច្រេីនពេកអត់?''
''...'' ជេមីនឈប់ឆ្ងក់ សូម្បីតែទឹកតែក៏ឈប់នៅពាក់កណ្តាលទុយយេារ ជេណូនៅស្ងៀមមិនហ៊ានឆ្លេីយ ទុកអេាយជេមីនឆ្លេីយខ្លួនឯង តែជេមីនក៏មិនព្រមឆ្លេីយ ទេីបជេណូដកដង្ហេីមធំ
''ហេីយពេលថ្ងៃមានញាំុអីអត់?'' រេនជុនដឹងចំលេីយពីភាពស្ងៀមស្ងាត់មុននេះ មុននឹងសំរេចសួរសំនួរផ្សេងជំនួស
''ញាំុ តែញាំុអត់ចូល តែមិនដឹងថីពេលញាំុតែនេះហេីយ មានអារម្មណ៍ថាបាត់វិលមុខភ្លាម'' ជេមីននិយាយបណ្តេីរ ពេបមាត់តិចៗបណ្តេីរ ធ្វេីអេាយរេនជុនចង់ខឹងក៏មិនហ៊ានខឹង
តែនិយាយទៅ អាការៈដូចគ្នាដល់ហេីយ គ្រាន់តែរេនជុនមិនបានក្អួតដូចជេមីន គ្រាន់តែមានអារម្មណ៍ថាវិលមុខ ពេលដែលញាំុតែហេីយ មានអារម្មណ៍ថាធូរស្រាលចំលែកៗ
''ញាំុអីខុសដឹង ម៉េចមិនព្រមទៅពេទ្យតាំងពីថ្ងៃ?''
''អាជេណូវាថាចាំអេាយទៅជាមួយរេនជុន''
''ហឺម?''
''ក្អួតញឹកអត់?''
''អត់សូវញឹកហេ៎''
''...''
''2-3ដង''
''2-3ដង''
''ថ្ងៃខ្លះ 4-5ដង''
''4-5ដង''
''ថ្ងៃខ្លះ 6-7ដង''
''លេាកជេមីន!'' រេនជុនងាកទៅថាអេាយ ពេលដែលឃេីញលេាកគ្រូពេទ្យគូសអ្វីដែលសរសេរមុននេះចេាល ហេីយសរសេរឡេីងវិញជាលេីកទីបី មុននឹងឈប់សរសេរពេលលឺចំលេីយមុននេះរបស់ជេមីន
''ច្រេីនជាងគេម៉ានដង?'' លេាកគ្រូពេទ្យគូស 6-7ដងចេាល ហេីយងេីបមុខឡេីងមេីលមុខជេមីន
''6-7ដង'' ហេីយសរសេរ 6-7ដងឡេីងវិញ
''គេងថ្ងៃអត់?''
''ហឺម... ថ្ងៃខ្លះអស់កំលាំង គេង''
''មានចូលចិត្តញាំុរបស់ជូរៗអត់?''
''អត់ហេ៎... ចូលចិត្តតែរបស់ផ្អែម''
''អញ្ចឹងសុំពិនិត្យទឹកនេាមសិន បេីអត់ច្បាស់ចាំពិនិត្យឈាម''
''ញ៉ុមកេីតអីហ៎ លេាកគ្រូពេទ្យ'' ពេលដែលឃេីញទឹកមុខព្រួយបារម្ភរបស់ទាំងពីរនាក់ លេាកគ្រូពេទ្យក៏ញញឹមចេញមក មុននឹងឆ្លេីយតប
''លេាកណាមិនបាច់បារម្ភហេ៎ បេីតាមមេីលអាការៈទៅ ប្រហែលជាលេាកណាកំពុងតែមានផ្ទៃពោះ''
''ហា៎ស?''