Friday, December 6, 2024

☆☆ រយៈពេល3ឆ្នាំ Ep.28

  
xxviii



      ''ក្រុមហ៊ុនម៉េចដែរ? រវល់អត់?''   ប៉ារបស់ជេមីនសួរឡេីង ពេលដែលគ្រប់គ្នាកំពុងតែអង្គុយញាំុបាយជុំគ្នា

      ''កូនខំមកលេង កុំនិយាយពីរឿងការងារមេីស ជេមីនណា ញាំុអេាយច្រេីនៗណា៎ ស្គមអស់អា៎យ''   ថេយ៉នថាអេាយបន្តិច មុននឹងគៀបគីមបាប់មួយដុំអេាយជេមីន

      ''អរគុណអ៉ុមម៉ា មួយរយៈនេះរៀងរវល់ ព្រោះមានភ្ញៀវទាក់ទងមកពីក្រៅប្រទេសច្រេីន''

      ''កុំប្រឹងធ្វេីការពេក នាំគ្នាទៅដេីរលេងសំរាកខ្លះហូវ''

      ''បាទ''   ជេមីនឆ្លេីយតបប៉ារបស់ខ្លួនឯង មុននឹងអេានមុខយកគីមបាប់មកមេីល មុននឹងសំរេចចិត្តដាក់ចូលមាត់

ក្រេាយពេលដែលគ្រប់គ្នាស្ងាត់គ្មានអ្នកណានិយាយអីចេញមកទៀត ជេមីនសំរេចចិត្តនិយាយគេាលបំណងដែលខ្លួនឯងមកថ្ងៃនេះចេញទៅ

      ''អ៉ាប់ប៉ា អ៉ុមម៉ា តាមពិតថ្ងៃនេះកូនមកដេាយសារមានដំណឹងល្អចង់ប្រាប់''

      ''ហឺម?''   ម៉ាក់ប៉ារបស់ជេមីនងេីបមុខឡេីងពីចានបាយចំពោះមុខ មេីលកូនប្រុសរបស់ខ្លួនឯង រេនជុនច្របាច់ស្លាបព្រាណែនដេាយអារម្មណ៍ភ័យខ្លាច

      ''កូនជាមួយរេនជុនកំពុងតែមានកូនជាមួយគ្នាអា៎យណា៎''

      ''មែនហ៎?''   ទឹកមុខរបស់ប៉ាជេមីនបញ្ជាក់យ៉ាងច្បាស់ថាត្រេកអរពេលដែលបានលឺដំណឹងនេះ ចំណែកម៉ាក់របស់ជេមីននៅស្ងៀមមិនបានសំដែងទឹកមុខត្រេកអរ រឺក៏មិនពេញចិត្តអីទាំងអស់

ជេមីនញញឹមចេញមក មុននឹងគៀបគីមបាប់ និងម្ហូបផ្សេងៗអេាយរេនជុន ព្រោះរេនជុនមិនហ៊ានគៀបខ្លួនឯង

      ''យកបាយឆាអត់?''

      ''...''   រេនជុនងក់ក្បាល ទេីបជេមីនលូកដៃទៅដួសបាយឆា តែក៏ត្រូវម៉ាក់ខ្លួនឯងហាមភ្លាម

      ''បាយឆាមានហេម''

      ''តែរេនជុនចង់ញាំុ''   ជេមីនងាកទៅមេីលមុខរបស់រេនជុនបន្តិច មុននឹងប្រកែកចេញមក

      ''...''

      ''អត់អីហេ៎អ៊ុំស្រី ញ៉ុមញាំុអីផ្សេងក៏បានដែរ''   រេនជុនសំរេចចិត្តនិយាយចេញទៅ ពេលដែលឃេីញម៉ាក់របស់ជេមីនស្ងាត់មិននិយាយអី

      ''បេីចង់ញាំុញាំុហូវ តែកុំញាំុហេមច្រេីនពេក វាអត់សូវល្អ''   ទោះនិយាយចេញមកទាំងមុខក្រញ៉ូវ តែក៏ធ្វេីអេាយរេនជុនញញឹមចេញមក ជេមីនលួចសេីចដែលម៉ាក់របស់ខ្លួនឯងធ្វេីជាមាត់រឹង តែក៏ចាប់ផ្តេីមចិត្តទន់ដាក់រេនជុនបន្តិចម្តងៗហេីយ

      ''អរគុណអ៊ុំស្រី''



🐯
18:10

មីនយុងកំពុងធ្វេីអី?
កំពុងលេងជាមួយមីននី
send a photo
មីនយុងតូចជាងកូនឆ្មារទៀ
គួរអេាយស្រលាញ់😭😭
ជិតធំជាងអា៎យ
និយាយចឹងមានរឿងចង់ប្រាប់
ហឺម?
រឿងអី?
send a photo
មីនយុងជិតមានមិត្តភក្តិអា៎យណា៎
ហា៎សសសស???
ា្សដបថចសកថសកល
រេនជុន!
និយាយមែនហ៎?
ស្អែកទៅជួបបានអត់?
ចង់អេាបបបបបបប
ហេឆាន់ហ៎?
អឺមមមម
បាន
ស្ងែកថារកធ្វេីបាណាណាម៉ាហ្វីន
មកធ្វេីជាមួយគ្នាអត់?
អត់ចេះធ្វេី
តែបេីរេនជុនបង្រៀនចាំជួយធ្វេី
អូខេ
ចាំបង្រៀន
រំភេីបដល់អា៎យ
ចង់ឃេីញបេប៊ីរេនជុនអា៎យ
ប្រាកដជាគួរអេាយស្រលាញ់ខ្លាំងអា៎យ🥺
ដូចលេាកជេមីនក៏គួរអេាយស្រលាញ់
មិនដឹងគួរអេាយស្រលាញ់ត្រង់ណា
គួរអេាយខ្លាចបានត្រូវ
អត់ជឿ
លេាកជេមីនក្លែងក្លាយ
លេាកជេមីនគួរអេាយស្រលាញ់សឹងអី
មួយរយៈនេះចូលចិត្តពេបមាត់ទៀត
កាន់តែគួរអេាយស្រលាញ់
អូខេៗៗៗ😕



      ''អ្នកគ្រូគីម ម៉េចបានមានរបស់របរច្រេីនមែស?''   ជុងវូសួរឡេីងពេលដែលដេីរចូលមកដល់មណ្ឌលកុមារកំព្រាដែលខ្លួនឯងធ្វេីការ ហេីយឃេីញមានថង់របស់ញាំុ កេសសៀវភៅជាច្រេីននៅក្នុងបន្ទប់សំរាកគ្រូ ទេីបហាមាត់សួរមិត្តរួមការងាររបស់ខ្លួន

      ''ម្សិលមិញរេនជុនមកលាក្មេងៗ ហេីយយកម៉េា''

      ''មកលា?''

      ''អឺម លេាកគ្រូគីមអត់ដឹងហេ៎ហ៎?''

      ''អ៎... មួយរយៈនេះអត់សូវនិយាយគ្នាផង''

      ''កេីតអីហ៎?''

      ''...''

      ''សុំទេាស ញ៉ុមអត់គួរសួរហេ៎ មួយរយៈនេះអត់ឃេីញរេនជុនមកលេងសោះ ហេីយម្សិលមិញមកលេង ហេីយថានឹងឈប់មកមួយរយៈធំ តែនឹងផ្ញេីរលុយមកអេាយរាល់ខែ''

      ''គេមានប្រាប់ថាហេតុអីអត់?''

      ''អត់ផង និយាយគ្នាបានតែម៉ាភ្លែតលេាកណាក៏មកយក''



Jungwoo
10:01

អ្នកគ្រូគីមថាឯងមកលាក្មេងៗម្សិលមិញ

12:15

អឺម
ដេាយសារយេីងហ៎?
អត់ហេ៎
ដេាយសារយេីងខ្លួនឯង
?
យេីងសុំពេលមួយរយៈ
ពេលដែលយេីងលឺឈ្មោះឯងហេីយ
យេីងលែងមានអារម្មណ៍អី
យេីងនឹងត្រលប់ទៅវិញ
រេនជុន
You blocked Jungwoo.

សុំទេាស



👨🏻‍🏫 (3)
12:20

ខុន
ដេីរដល់ណាអា៎យ?
ដល់មុខហាងអា៎យ
ម៉េច?
ទិញលឿនៗតិចម៉េា
មិត្តភក្តិឯងចាប់ផ្តេីមយំអា៎យ
ហា៎ស
កេីតអី?
យេីងម៉េចដឹង
ចុចទូរស័ព្ទហេីយយំ
រេនជុន
ផ្កាប់ទូរស័ព្ទបាត់អា៎យ
អុញ

12:29

ខុននននន
អឺ
ថី?
បានឡូវអា៎យ
ចង់ញាំុ
មកអេាយលឿនតិចបានអត់
ចង់ញាំុខ្លាំងងងងងងង
ចង់ដល់ថ្នាក់យំហ៎?
អឺមមមម
យ៉ាងយ៉ាង
សុំអេាបតិច😢
ចាប់ផ្តេីមទៀតអា៎យ🤦🏻‍♂️



ទិង តុង ទិង តុង

រេនជុនមានអារម្មណ៍ចំលែកក្នុងចិត្តពេលដែលលឺសំលេងកណ្តឹងនៅថ្ងៃអាទិត្យបែបនេះ ព្រោះបេីជាមិត្តភក្តិរបស់ខ្លួនឯង រឺមិត្តភក្តិរបស់លេាកជេមីនប្រាកដជាប្រាប់ទុកមុនជាមិនខាន ឈរធ្វេីមុខឆ្ងល់បានបន្តិចសំលេងកណ្តឹងក៏លឺឡេីងម្តងទៀត ទេីបរេនជុនប្រញាប់ដេីរទៅមេីលអេក្រង់ដែលបង្ហាញអ្នកនៅមាត់ទ្វារ

ម៉ាក់របស់លេាកជេមីន...

រេនជុនប្រញាប់ជូតដៃដែលសេីមនឹងខេាខ្លួនឯងភ្លាម មុននឹងលូកដៃទៅបេីកទ្វារ

      ''អ៊ុំស្រី ជំរាបសួរ''

      ''ជិះកាត់ហ្នឹងហេីយទិញផ្លែឈេីមកផ្ញេីរ''

      ''អរគុណអ៊ុំស្រី ញ៉ុមជួយកាន់''   រេនជុនអេានទៅរៀបយកថង់ពីដៃរបស់ម៉ាក់ជេមីន តែម៉ាកជេមីនបែរគេចមិនអេាយរេនជុនកាន់

      ''អត់អីហេ៎ ចូលទៅបានអត់?''

      ''បានៗ''   រេនជុនខិតចេញពីមាត់ទ្វារអេាយថេយ៉នដេីរចូលទៅខាងក្នុង មុននឹងបេីកទូរយកស្បែកជេីងពាក់ក្នុងផ្ទះចេញមកមួយគូរដាក់អេាយ

      ''ហេីយជេមីនទៅក្រៅហ៎?''

      ''លេាកជេមីននៅអត់ទាន់ភ្ញាក់ផង ចាំញ៉ុមឡេីងទៅដាស់សិន''

      ''ម៉េចបានគេងយូរមែស?''

      ''យប់មិញឃេីញងេីបឡេីងអត់ស្រួលខ្លួនម៉ានដង''

      ''ហេីយអត់ចាញ់ហេ៎ហ៎?''

      ''វិលមុខពេលខ្លះ តែអត់អីហេ៎''

      ''សាកញាំុផ្លែក្រូច រឺក៏ក្រឡុកទឹកប៉េាម និងចេកក៏បាន ដាក់អ៉ាវ៉ូកាដូតិចហូវ ក្រែងជួយបាន ញាំុរបស់ផ្អែមច្រេីនពេកអត់ល្អហេ៎''

      ''បាទ ចាំញុមធ្វេីអេាយលេាកជេមីនញាំុ''

      ''ធ្វេីញាំុខ្លួនឯងហ្នឹង ញាំុតែតែទឹកឃ្មុំរាល់ថ្ងៃពេកប្រយ័ត្នទឹកនេាមផ្អែម''

      ''បាទ អរគុណអ៊ុំស្រី''   រេនជុនមានអារម្មណ៍ថាភ្នែកចាប់ផ្តេីមឡេីងកំដៅ មុននឹងប្រញាប់ងាកមុខចេញ ហេីយដេីរទៅធ្វេីតែក្តៅមកអេាយថេយ៉ន ព្រោះអាកាសធាតុថ្ងៃនេះរៀងត្រជាក់គួរសម



      ''បេីរវល់ចឹងថ្ងៃហ្នឹងទៅវិញមុនអា៎យ''   ថេយ៉នងេីបឈរ ហេីយលេីកកាបូបស្ពាយរបស់ខ្លួនឯងឡេីងមកស្ពាយ ពេលដែលមេីលទៅក្នុងផ្ទះបាយ ឃេីញមានចានដាក់ពេញតុ ហាក់បីដូចជារេនជុនកំពុងតែធ្វេីអ្វីម្យ៉ាង

      ''អត់រវល់ហេ៎អ៊ុំស្រី អ៊ុំស្រីនៅពិសារអាហារពេលថ្ងៃជាមួយគ្នាអត់ ញ៉ុមធ្វេីធិរ៉ាមីសុ លេាកជេមីនរអ៊ូថាចង់ញាំុម៉ានង៉ៃអា៎យ''

      ''អឺម នៅញាំុក៏បាន''

      ''ចឹងញ៉ុមឡេីងទៅដាស់លេាកជេមីនសិន គេងយូរពេកខ្លាចអត់ស្រួលខ្លួន''

      ''អឺម''

ថេយ៉នសំលឹងមេីលរេនជុនដេីរឡេីងជណ្តេីរទៅកាន់ជាន់ទីពីររហូតដល់ផុតពីខ្សែភ្នែក មុននឹងដកដង្ហេីមធំចេញមក នេះជាលេីកទីមួយហេីយដែលខ្លួនឯងមកទីនេះក្រេាយពេលជេមីនរៀបការ ចាំបានថាពីមុនថេយ៉នមកទីនេះញឹកប៉ុណ្ណា ព្រោះតែបារម្ភពីកូនប្រុសតែមួយរបស់ខ្លួនឯង

តាំងពីជេមីនរៀបការមក ថេយ៉នក៏អន់ចិត្ត ដែលជេមីនមិនស្តាប់ខ្លួន ក្មេងដែលធំនៅមណ្ឌលកុមារកំព្រា ស្គាល់គ្នាមិនបានកន្លះឆ្នាំស្រួលបួលក៏សំរេចចិត្តរៀបការ ហេីយអេាយអ្នកដែលជាម្តាយមិនបារម្ភម៉េចកេីត ខ្លាចរេនជុនមកបេាកប្រាស់កូនខ្លួនឯង ខ្លាចរេនជុនចង់បានតែលុយរបស់ជេមីន

ជេមីនមិនចេះធ្វេីម្ហូប ទេីបទិញបាយប្រអប់ រឺក៏របស់ក្លាសេមកញាំុជាញឹកញាប់ ថ្ងៃខ្លះញាំុក្រៅ ថ្ងៃខ្លះក៏មិនញាំុ ធ្វេីអេាយថេយ៉នតែងតែបារម្ភ ទេីបទិញរបស់មកទុកក្នុងទូរអេាយស្ទេីរតែរាល់អាទិត្យ តែថ្ងៃនេះពេលដែលឃេីញរេនជុនធ្វេីរបស់ដែលកូនខ្លួនឯងចង់ញាំុហេីយ ការគិតអវិជ្ជមានចំពោះរេនជុនក៏រលាយបាត់ម្តងបន្តិចៗ តាមពិតថេយ៉នចាប់ផ្តេីមបេីកចិត្តតាំងពីថ្ងៃដែលឈ្លោះគ្នាជាមួយជេមីនម្លែស

      ''អ៉ុមម៉ា''   គិតអីនេះនោះមួយសន្ទុះ សំលឹងរបស់ជេមីនក៏លាន់លឺឡេីង ថេយ៉នងាកទៅមេីល មុននឹងឃេីញជេមីនដេីរចុះមកក្នុងសំលៀកបំពាក់គេង សក់ក្បាលកន្ទ្រីងកន្ទ្រេីង បបូរមាត់ស្លេកស្លាំង

      ''ម៉េចអា៎យ?''

      ''ពិបាកក្នុងខ្លួន''

      ''ញាំុទឹកក្រូចអត់ អ៉ុមម៉ាច្របាច់អេាយ''

      ''ញាំុ''

      ''ចាំញ៉ុម...''   រេនជុនស្ទុះដេីរទៅយកថង់ដែលនៅលេីតុក្នុងបន្ទប់ទទួលភ្ញៀវឡេីងមក

      ''ចាំអ៉ុមម៉ាធ្វេី ទៅធ្វេីធិរ៉ាមីសុ តហូវ''   ថេយ៉នដណ្តេីមថង់ពីក្នុងដៃរបស់រេនជុនមកកាន់ ទេីបរេនជុនដេីរទៅត្រៀមរបស់អេាយ

      ''ធ្វេីធិរ៉ាមីសុហ៎?''   ជេមីនដេីរតាមរេនជុន ហេីយសួរឡេីងដេាយទឹកមុខត្រេកអរ

      ''អឺម ឃេីញលេាកជេមីនថាចង់ញាំុ''

      ''ចាំជួយធ្វេី''

      ''ទៅជួយអ៊ុំស្រីច្របាច់ក្រូចហូវ''

      ''អត់អីហេ៎ អ៉ុមម៉ាច្របាច់ម្នាក់ឯងបាន''   ថេយ៉នបដិសេធ មុននឹងដេីរយកក្រូចទៅលាង

      ''អញ្ចឹងលេាកជេមីនជួយវ៉ៃគ្រីមអេាយតិចបានអត់?''

      ''អូខេ''






next>>





.
Writer's Note
ទីបំផុតវែងអន្លាយដដែល ជួបគ្នាវគ្គក្រេាយ😂