Saturday, October 19, 2024

☆☆ រយៈពេល3ឆ្នាំ Ep.22

  
xxii



🐯
16:30

រេនជុន
ដល់ផ្ទះនៅ?
ដល់អា៎យ
សុំទេាសណា៎
មិនបាច់សុំទេាសហេ៎
បេីដូរចិត្តចង់មកលេងជាមួយមីនយុងប្រាប់បានណា៎
រេនជុនចង់មកលេងពេលណាក៏បានដែរ
អូខេ
ចាំមេីលស្អែកចឹង
ស្អែកទំនេរ
កុំគិតច្រេីនណា៎
រឿងវាហួសអា៎យ
ម៉ាក
សុំទេាសមែនអា៎
អត់អីហេ៎
ម៉ាកសប្បាយចិត្តទៅវិញហេ៎
ដែលយ៉ាងហេាចណាស់ពេលហ្នឹងរេនជុនក៏ធ្លាប់គិតដូចគ្នា



👨🏻‍🏫 (3)
18:20

ផឹកហេ៎?
កេីតអី?
មានកេីតអី
គ្រាន់ចង់ទៅអង្គុយលេង
អឺម
អូខេ
រេនជុនទៅអត់?
ថ្ងៃឈប់ចឹងលេាកជេមីនមិនអេាយវាចេញពីផ្ទះហេ៎
🤣
អូខេចឹង
ប្រហែលមួយម៉េាងទៀត ជួបគ្នានៅ xx
អូខេ
ទៅដែរ
?
ចាំមួយម៉េាងទៀតអេាយលេាកជេមីនជូនទៅ
កេីតអី?
ចាំដល់ចាំប្រាប់
ថ្ងៃនេះសុំផឹកអេាយស្រវឹងម្តង



Renjun
21:30

លេាកជេមីន
បេីងងុយគេង គេងមុនក៏បាន
ចាំនាំគ្នាជិះតាក់សុីទៅវិញ
អត់អីហេ៎
ចាំពេលមកវិញចាំតេមក
ចាំទៅយក
ខ្លាចយប់ពេក
នៅយប់ដល់ថ្នាក់ហ្នឹងហ៎?
អត់ដឹងដែរ
នៅអង្គុយនិយាយគ្នាលេង
អូខេ
នៅដល់ម៉េាងម៉ានក៏បាន
ទៅយកបានអត់អីហេ៎
លេាកជេមីន
អត់អីមែន
និយាយគ្នាអា៎យណា៎មុនពេលទៅ
ថាហាមមកវិញខ្លួនឯង
អូខេៗ
ចាំឆាតទៅ
បេីលេាកជេមីនអត់តបចាំទៅខ្លួនឯង
បេីអត់តប តេម
អូខេៗៗ
ស្រវឹងនៅ?
នៅ
ទឹមអស់បីកែវ
អូខេ
មេីលថែខ្លួនផង
ពេលជិតស្រវឹងតេមក
ចាំចេញទៅចាំ
លេាកជេមីន
ហឺម?
ស្រលាញ់លេាកជេមីនណា៎
សុំទេាសដែលអេាយលេាកជេមីនមកឃេីញរឿងថ្ងៃនេះ
បេីធ្វេីអេាយលេាកជេមីនគិតច្រេីនរឺក៏អត់សប្បាយចិត្ត
សុំទេាសណា៎
តែពេលនេះស្រលាញ់លេាកជេមីនណា៎
អឺម
ដឹងអា៎យ
ស្រលាញ់រេនជុនដូចគ្នា
កុំគិតច្រេីនអាដឹងនៅ
រេនជុននៅមានលេាកយ៉ាងយ៉ាង លេាកខុន
លេាកម៉ាក មីនយុង
នៅមានញ៉ុម



ក្រេាយពីអានឆាតរបស់ជេមីនហេីយរេនជុនចាប់ផ្តេីមយំចេញមកម្តងទៀត យ៉ាងយ៉ាង ហេីយនិងខុនមេីលមុខគ្នាមុននឹងដកដង្ហេីមធំចេញមក យ៉ាងយ៉ាងដែលអង្គុយក្បែររេនជុន លេីកដៃទៅអង្អែលក្បាលរបស់រេនជុនថ្នមៗក្នុងន័យលួងលេាម ខុនដែលអង្គុយទល់មុខធ្វេីមុខពិបាកចិត្តជំនួស ក្រេាយពេលដែលដឹងរឿងចេញពីមាត់រេនជុនហេីយ ខុនខឹងរហូតដល់ចង់តែជិះតាក់សុីទៅដាក់មិត្តភក្តិរេនជុនអេាយដឹងគ្នាម្តងនោះទេ តែក៏ត្រូវយ៉ាងយ៉ាងនិងរេនជុនហាម

      ''បានអា៎យ ឈប់យំ''

      ''ហឹក...''

      ''ដឹងពេលនេះល្អជាងអេាយគេធ្វេីអីក្រេាយខ្នងយេីង''

      ''មែនតា៎ បេីគេគិតចឹងមួយយេីង យេីងមិនបាច់ទៅខ្វល់ពីគេទៀតហេ៎ អេាយវាចប់ត្រឹមហ្នឹងហ្មងហូវ''

      ''រេនជុន''

      ''ហឺម?''

      ''នៅមានយេីង ហេីយនិងខុន មានរឿងអីប្រាប់ពួកយេីងបានណា៎''

      ''អឺម អរគុណណា៎''

      ''ជូតទឹកភ្នែកចេញមេីស ម្នាក់តុនោះមេីលមុខអា៎យ''

រេនជុនងាកទៅមេីលតាមដែលខុននិយាយ មុននឹងឃេីញមនុស្សស្រីម្នាក់កំពុងតែមេីលមក រេនជុនប្រញាប់ងាកមុខចេញ តែពេលដែលយ៉ាងយ៉ាងងាកទៅក៏ឃេីញថាម្នាក់នោះនៅតែមេីលមក ទេីបប្រញាប់ងាកទៅមេីលមុខខុនភ្លាម

      ''យេីងថាមិនមែនមេីលដេាយសាររំខានវាយំហេ៎''

      ''ហាហាហាហា រេនជុនឯងសាកកាន់កែវដៃឆ្វេងហេីយលេីកផឹកមេីស''

      ''ថី?''

      ''លេីកអេាយគេឃេីញថាមានពាក់ចញ្ចៀនហ្នឹងអា៎''

      ''មែនហេ៎ដឹង''

      ''យេីងថាឆាប់តេហៅលេាកជេមីនល្អជាង''

រេនជុនងាកទៅមេីលម្តងទៀត តែពេលដែលឃេីញមនុស្សស្រីម្នាក់នោះប្រញាប់អេានមុខចុះហេីយញញឹម រេនជុនប្រញាប់យកទូរស័ព្ទឡេីងមក ហេីយចុចតេ ព្រោះមានអារម្មណ៍ថាចាប់ផ្តេីមវិលមុខតិចៗហេីយ

      <អាឡូ>

      ''លេាកជេមីនននន''

      <ហឺម?>

      ''លេាកជេមីនងងុយគេងនៅ?''

      <នៅ អេាយទៅយកអាឡូវមែន?>

      ''ចាំម៉េាង 11 ចាំលេាកជេមីនចេញមកក៏បាន''

      <អូខេ សំលេងចំលែកៗ ចាប់ផ្តេីមស្រវឹងអា៎យហ៎?>

      ''មានអារម្មណ៍ថា... វិលមុខតិចតួច''

      <អូខេ ចាំចេញទៅ>

      ''ចាំម៉េាង 11''

      <អូខេៗ>

ក្រេាយពេលតេហៅជេមីនហេីយ ក៏នាំគ្នាផឹកបន្ត 2-3កែវថែមទៀត ទោះបីជាមិនស្រវឹងខ្លាំង តែចាប់ផ្តេីមមានអារម្មណ៍ថាវិលមុខតិចៗហេីយ ខុនងាកទៅឃេីញមនុស្សស្រីដែលអង្គុយនៅតុមិនឆ្ងាយប៉ុន្មានមុននេះងេីបឈរ ហេីយដេីរសំដៅមកកាន់តុដែលខ្លួនឯងកំពុងតែអង្គុយ

      ''រេនជុន...''

      ''លេាកជេមីន...''   រេនជុនហៅឈ្មោះជេមីនចេញមកតិចៗ ពេលដែលងេីបមុខឡេីងហេីយឃេីញជេមីនកំពុងតែដេីរមកល្មម ជេមីនញញឹមដាក់មុននឹងងាកទៅរាក់ទាក់អ្នកដែលអង្គុយជាមួយគ្នាពីរនាក់ទៀត

ខុនងាកទៅមេីលតុមុននេះ មុននឹងឃេីញមនុស្សស្រីមុននេះងាកត្រលប់ដេីរទៅតុវិញស្ទេីរតែមិនទាន់ ពេលដែលឃេីញជេមីនដាក់ខ្លួនអង្គុយក្បែររេនជុន ហេីយខ្លួនឯងក៏អស់សំណេីចចេញមក

      ''ម៉េចបានមកលឿនមែស?''

      ''មកអង្គុយចាំ ញាំុតហូវ''

      ''អឺម''   រេនជុនងក់ក្បាល មុននឹងលេីកកែវស្រារបស់ខ្លួនឯង ហេីយដាក់ពីមុខជេមីន

      ''ញ៉ុមបេីកឡាន''

      ''អ៎...''   ធ្វេីមុខគួរអេាយស្រលាញ់ហេីយក៏លេីកកែវស្រាផឹកទាល់តែអស់ ទុកអេាយជេមីនអង្គុយសំលឹងមុខហេីយញញឹមម្នាក់ឯង



      ''ចាំញ៉ុមជូនទៅវិញ យប់អា៎យ''   ក្រេាយពេលដែលនាំរេនជុនដែលចាប់ផ្តេីមងងុយគេង ដាក់ចូលក្នុងឡានកន្លែងអង្គុយជាប់អ្នកបេីកឡានហេីយ ជេមីនក៏ខិតចេញមកឈរជិតឡាន ហេីយនិយាយជាមួយមិត្តភក្តិរបស់រេនជុនពីរនាក់ទៀត ដែលមេីលទៅងងុយគេងខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ

      ''ចាំជិះតាក់សុីក៏បាន ផ្ទះខុននៅផ្លូវផ្សេងផង''

      ''ម៉េាងជិត 12អា៎យណា៎''

      ''អឺម អត់អីហេ៎ លេាកជេមីនបេីកឡានស្រួលបួល''

      ''បេីខ្លាចចិត្ត អញ្ចឹងទៅគេងផ្ទះរេនជុនអត់? ស្អែកថ្ងៃអាទិត្យ ក្រែងលេាចង់នៅជាមួយគ្នា''   ខុន ហេីយនិងយ៉ាងយ៉ាងមេីលមុខគ្នា មុននឹងយល់ពីអ្វីដែលជេមីនចង់និយាយ ព្រោះពេលនេះរេនជុនប្រាកដជាត្រូវការកំលាំងចិត្តពីអ្នកជុំវិញខ្លួនហេីយ ទេីបសំរេចចិត្តងក់ក្បាលយល់ព្រម

      ''អញ្ចឹងសុំរំខានលេាកជេមីនផងណា៎ ពួកយេីងគេងលេីសាឡុងក៏បាន''

      ''ហាហាហា មានបន្ទប់សល់ពីរ អត់អីហេ៎ តែមួយទុកដាក់ឥវ៉ាន់ អត់សូវបានសំអាត''

      ''គេងមួយគ្នាក៏បានដែរ មិនបាច់ពិបាកលេាកជេមីនហេ៎''

      ''អូខេ''



👨🏻‍🏫 (3)
8:20

!!!!!!
ងេីបនៅ???
គេងបន្ទប់លេាកជេមីនហ៎?
😱😱😱
!!!!!
??????
ថីទាំងព្រឹក?
គេងបន្ទប់លេាកជេមីនហ៎?
លេាកជេមីនថាពួកឯងនៅបន្ទប់ទល់មុខហ្នឹង!
អឺ
សុំគេងមួយម៉េាងទៀត
ណា៎
ចាំតិចទៀតចាំឆាតមក



កុក កុក កុក

កុក កុក កុក

កុក កុក កុក

កុក កុក អៀត

      ''ហេតុអីគេងយូរមែស?''

      ''ថី? នាំបានគេងម៉េាងជិត 1អា៎យណា៎ យប់មិញ''

      ''តែខ្លាចចិត្តលេាកជេមីនអត់ លេាកជេមីនភ្ញាក់ឆុងកាហ្វេ ធ្វេីអាហារពេលព្រឹកចាំហ៎!''

      ''អឺៗៗៗ ចាំដាស់យ៉ាងយ៉ាងហេីយចុះទៅ''

      ''អូខេ គេងលក់ដែរហ៎?''

      ''ថី?''

      ''លេាកជេមីនថាម៉ាសុីនត្រជាក់បេីកហេីយអត់ត្រជាក់ យូរអា៎យ មិនទាន់ហៅគេមកធ្វេីផង''

      ''នេះបន្ទប់លេាកជេមីនហ៎ អត់គេងមួយគ្នាហេ៎ហ៎''

      ''ពីមុនលេាកជេមីនគេងបន្ទប់ហ្នឹង តែម៉ាសុីនត្រជាក់ខូចបានរេីទៅនោះ ហេីយ...''

      ''?? អ៎ អឺម លក់ អត់អីហេ៎ ចុះទៅស្វីតគ្នាពីរនាក់សិនហូវ''

      ''ខុន!!!''

ខុនញញឹមពេលដែលឃេីញថ្ពាល់របស់រេនជុនឡេីងក្រហមតិចៗ មុននឹងទាញទ្វារបិទ ហេីយញីសក់របស់ខ្លួនឯង ពេលដែលងាកទៅរៀបគេងលេីគ្រែវិញ ក៏ឃេីញយ៉ាងយ៉ាងកំពុងតែដាក់ជេីងពេញគ្រែ ទេីបដកដង្ហេីមធំចេញមក ហេីយសំរេចចិត្តទៅមុជទឹកវិញ តែក៏នឹកឃេីញថាគ្មានសំលៀកបំពាក់ដូរ ទេីបឆាតទៅខ្ចីរេនជុន 2កំផ្លេរ

ខុនដេីរចេញពីបន្ទប់ទឹក មុននឹងសំដៅទៅកាន់គ្រែ ជូតសក់បណ្តេីរ សំលឹងអ្នកដែលគេងលេីគ្រែបណ្តេីរ

      ''យ៉ាងយ៉ាង''

      ''...''

      ''យ៉ាងយ៉ាង!!!''

      ''អឺមមមមម''

      ''មកគេងផ្ទះគេ នៅគេងដល់ណាទៀត''

      ''អឺមមមម''   ពេលដែលឃេីញយ៉ាងយ៉ាងនៅតែគេងយកភួយគ្រប់ក្បាលដដែល ទេីបនឹកឃេីញសំដីរេនជុនមុននេះ មុននឹងក្រវីក្បាល

ម៉ាសុីនត្រជាក់ខូចហ៎?

យប់មិញទោះស្រវឹងប៉ុណ្ណាក៏នៅចាំបានថាដណ្តេីមភួយជាមួយយ៉ាងយ៉ាង ព្រោះសីតុណ្ហភាពក្នុងបន្ទប់ត្រជាក់ពេក ហេីយក៏គ្មានអ្នកព្រមងេីបចេញពីេលីគ្រែដេីរទៅយកតេឡេកម្ម៉ង់មកបន្ថយ នេះហ៎ម៉ាសុីនត្រជាក់ខូច

លេាកជេមីននេះមិនធម្មតាដែរហ្នឹងអា៎!



      ''ង៉ៃនេះចង់ទៅលេងជាមួយមីនយុងអត់?''   ជេមីនជាអ្នកសួរឡេីង ក្រេាយពេលខុន និងយ៉ាងយ៉ាងត្រលប់ទៅវិញ ក្នុងផ្ទះពេលនេះនៅសល់តែពីរនាក់

      ''លេាកជេមីនអេាយទៅអត់?''

      ''ស្រេចចិត្តរេនជុន បេីចង់ទៅចាំជូនទៅ''

      ''...''

      ''មិនបាច់គិតច្រេីនហេ៎ រេនជុនចង់ធ្វេីអី ចង់បានអី រេនជុនសំរេចចិត្តខ្លួនឯងបាន មិនចាំបាច់សុំការអនុញ្ញាតហេ៎ ដឹងនៅ?''

      ''ដឹង''

      ''ចង់ហៅមិត្តភក្តិមកលេងផ្ទះ រឺក៏ហៅមកគេងក៏បានដែរង៉ៃក្រេាយ ផ្ទះនេះក៏ជាផ្ទះរបស់រេនជុនដូចគ្នា''

      ''លេាកជេមីនហៅជេណូហ្យុងមក នៅសួរផង ទាំងដែរលេាកជេមីនជាម្ចាស់ផ្ទះ''

      ''...''   ជេមីនមិនបានឆ្លេីយតប ព្រោះកំពុងតែសំលឹងបបូរមាត់របស់រេនជុនដែលចាប់ផ្តេីមធ្វេីមាត់ស្រួច

      ''លេាកជេមីន...''   រេនជុនហៅជេមីនតិចៗ ព្រោះសុខៗជេមីនក៏ស្ងាត់ទៅ ហេីយនៅស្ងៀមមិនកំរេីក ហាក់បីដូចជាកំពុងតែសំលឹងអ្វីម្យ៉ាងភ្លឹក

      ''...''

      ''លេាកជេមីន!''   រេនជុនខិតថយក្រេាយភ្លាមពេលដែលជេមីនអេានមុខមកជិត ហេីយខ្សែភ្នែកសំលឹងបបូរមាត់របស់ខ្លួនឯង

ពេលណាដែលរេនជុនប្រកែក រេនជុនតែងតែធ្វេីមាត់ស្រួច ហេីយវាធ្វេីអេាយជេមីនចង់ថេីបតែត្រូវទប់ចិត្តរាល់ដង តែលេីកនេះជេមីនលែងហាមខ្លួនឯងទៀតហេីយ

ជេមីនលូកដៃទៅដាក់លេីថ្ពាល់របស់រេនជុនដេីម្បីទប់កុំអេាយរេនជុនកំរេីក មុននឹងអេានទៅជិតម្តងទៀត ម្តងនេះរេនជុនបិទភ្នែកហេីយនៅស្ងៀមទេីបជេមីនញញឹមមុននឹងដាក់បបូរមាត់ពីលេីបបូរមាត់របស់រេនជុន

      ''រេនជុន...''

      ''ហឺម?''

      ''អាឡូវនៅព្រឹកឡេីយហេ៎ ចាំថ្ងៃតិចចាំទៅលេងជាមួយមីនយុងណ៎''










.
Writer's Note
មីនយុងខំចាំតាំងពីព្រឹកដល់ល្ងាច ពេលណាបានរេនជុនមកលេងជាមួយនៀក...