Saturday, October 26, 2024

☆☆ រយៈពេល3ឆ្នាំ Ep.23

  
xxiii



      ''ហឺមមម លេាកជេមីនភ្ញាក់យូរនៅ?''   ពេលដែលដឹងខ្លួនឡេីង ហេីយឃេីញអ្នកដែលនៅក្បែរខ្លួនកំពុងតែអង្គុយចុចទូរស័ព្ទ ទេីបរេនជុនសួរចេញទៅ មុននឹងយកដៃញីរភ្នែកខ្លួនឯងតិចៗ

      ''មុនហ្នឹងតិច''   ឆ្លេីយហេីយក៏ញញឹមដាក់រេនជុន មុននឹងលូកដៃទៅវាសសក់ដែលចូលភ្នែកអេាយរេនជុន ហេីយក៏ប្រហែលជាមូលហេតុដែលរេនជុនញីភ្នែកដែរ

      ''...''

      ''នៅចង់ទៅលេងជាមួយមីនយុងអត់?''

      ''ចង់''   រេនជុនងក់ក្បាល ហេីយសំលឹងមុខជេមីន

      ''អត់ហត់ហេ៎ហ៎?''

      ''...''   ពេលដែលលឺសំនួរហេីយ រេនជុនងាកមុខចេញស្ទេីរតែមិនទាន់ ថ្ពាល់ទាំងសងខាងចាប់ផ្តេីមឡេីងកំដៅ 

      ''អូខេ បេីអញ្ចឹងទៅមុជទឹក ចាំជូនទៅ''

      ''អូខេ''   ពេលដែលឃេីញរេនជុននៅស្ងៀមមិនកំរេីក ហេីយថ្ពាល់ឡេីងក្រហមតិចៗ ជេមីនអត់មិនខ្នាញ់មិនបានមុននឹងសួរចេញទៅធ្វេីអេាយថ្ពាល់រេនជុនកាន់តែក្រហមថែមទៀត

      ''មុជអេាយអត់?''

      ''...''   ហេីយវាក៏បានសំរេច ព្រោះរេនជុនងាកមកសំឡក់ភ្លាម

      ''ហឺម?''

      ''មុជខ្លួនឯងបាន''

      ''មេីលធ្វេីមុខហ៎! គ្រាន់តែមុជទឹកអេាយធម្មតាសោះ គិតដល់ណានេះ?''

      ''លេាកជេមីនមិនគួរអេាយទុកចិត្ត''

      ''ហាហាហាហាហា''

      ''ទៅមុជទឹកអាយ''



🐻
9:00


?
គ្រាន់តែទៅញាំុអីជាមួយគ្នាធម្មតាតា៎
សំរេចថារេីសអា៎យចឹងហ៎?
រេីសយូរអា៎យ
អូខេ
តាមចិត្ត
ម៉ានង៉ៃមុនឆាតទៅអត់តប
អាឡូវសុខៗឆាតមក ហេីយខឹង

9:30

ម៉ាក!
កុំនិយាយអត់ទាន់ចប់ហេីយបាត់ចឹងបានអត់?
មានអីត្រូវនិយាយទៀត?
បេីរេីសអា៎យល្អអា៎យ
សុំអេាយស្រលាញ់គ្នាបានយូរ
មីនយុងចាំម៉ាកអ្នកចញ្ចឹម
តែមីនយុងក៏ជាកូនរបស់ញ៉ុមដែរ
យូធ្វេីការអត់មានពេលមេីលមីនយុងហេ៎
ចាំម៉ាកអ្នកចញ្ចឹមល្អជាង
ហេីយនេះសុំគេឈប់ធ្វេីការដេីម្បីទៅមេីលមីនយុងអា៎យតា៎
ដែលប្រាប់ថារេីសហេីយយូរអា៎យ គឺរេីសម៉ាកហ្នឹង
ប្រាប់ថាអាទិត្យក្រេាយទៅវិញមានអានអត់?
រេីសម៉ាកតែនៅឃេីញទៅណាមួយគ្នារហូត
ចុះបេីធ្វេីការជាមួយគ្នា វាត្រូវតែជួបគ្នាជារឿងធម្មតា
ចឹងថេីបគ្នា ក៏ជារឿងធម្មតាដែរចឹង
ប្រាប់អា៎យថាអត់បានថេីបគ្នា
ហ្យុងគ្រាន់តែជួយដោះខ្សែក្រវ៉ាត់ឡានអេាយ
អត់ចេះដោះខ្លួនឯងហេ៎ហ៎?
ខ្សែវាជាប់ដោះអត់ចេញ
សាកនិយាយប្រាប់អ្នកផ្សេងមេីស
មានណាគេជឿខ្លះ?
អូខេ
ជឿមិនជឿក៏ស្រេចចិត្ត
តែញ៉ុមអត់បានគិតចឹងជាមួយចននីហ្យុង
        តាំងពីមុនយេីងមានមីនយុងទៀត
មិនដឹងហេ៎
អាទិត្យក្រេាយទៅវិញមកទទួលនៅព្រលានផង
😤
🙄
នាំមីនយុងមកផង



🐯
22:10

គិតថាមីនយុងស្រលាញ់ពណ៌ណា?


ស្មេីរហ្នឹងអា៎យមិនទាន់គេងទៀត
ហេស ហេស
ចាំលេាកជេមីនមុជទឹកហេីយ
បានអង្គុយមេីលរបស់អនឡាញតិចតួច
មិនបាច់ទិញក៏បាន
អេាយតែរេនជុនមកមីនយុងសប្បាយចិត្តអា៎យ
តែបេីបានឃេីញមីនយុងពាក់ប្រាកដជាគួរអេាយស្រលាញ់ខ្លាំងអា៎យ🥺
អូខេៗ
តែទិញតែមួយបានអា៎យ
មីនយុងធំលឿនអា៎ ពាក់បានតែម៉ានដង ពាក់លែងចូលអា៎យ
អូខេ ចឹងក៏បាន
យកពណ៌សម៉េចដែរ?
ម៉ាកថាមីនយុងប្រហែលជាចូលចិត្តពណ៌ប្រផេះជាង
ព្រោះមានមូមីនច្រេីន
មែនតា៎ាាា
មីនយុងចូលចិត្តមូមីនននន
😂😂
មីនយុងអ្នកចូលចិត្តក៏បាន
រឺក៏ទិញទាំងពីរ?
ហាម!!!
បេីទិញទាំងពីរម៉ាកលែងអេាយថេីបមីនយុងអា៎យណា៎
ចឹងក៏បាន😔
ម៉ាក
ហឺម?
ថ្ងៃខួបកំណេីតមីនយុង
ម៉ាក់មីនយុងមកអត់?
គិតថាប្រហែលជាមកដឹង
នៅអត់ទាន់និយាយគ្នាហេ៎ហ៎?
និយាយខ្លះអា៎យ
គ្រាន់តែមិនទាន់បាត់ខឹង
ល្មមបាត់អា៎យ
ម៉ាកខឹងយូរមែស?
គេចូលចិត្ត skinship ហួសកំណត់ពេក
គ្រាន់ចង់អេាយប្រយ័ត្នប្រយែងខ្លួនជាងនេះតិច
ជាមួយមិត្តភក្តិហ៎?
ជាមួយអ្នកធ្វេីការជាមួយគ្នា
ពេលខ្លះគេអាចស្និទ្ធគ្នាក៏ថាបាន
ដូចម៉ាកមួយរេនជុនក៏ស្និទ្ធគ្នា
តែខាងនោះគេគិតលេីសពីហ្នឹង
បានម៉ាកអត់ចូលចិត្ត
តែម៉ាក់មីនយុងអត់បានគិតចឹងហេ៎ត្រូវអត់?
អឺម
ប៉ុណ្ណឹងគ្រប់គ្រាន់អា៎យ
មានអីអេាយគិតទៀត
នឹងព្យាយាមឈប់គិតច្រេីន
អរគុណដែលបារម្ភ
ចង់ឃេីញម៉ាក់មីនយុងអា៎យ
ថាមុខដូចមីនយុងប៉ុណ្ណា
🤣🤣
ដូច big មីនយុងចឹង
គិតពីគេហេីយមានញញឹមអត់?
លួចនឹកគេអា៎យនៀកកកក
😒😒



🐻
22:35

មកដល់ថ្ងៃណា?
ម៉េាងម៉ាន?
?
ក្រែងអេាយទៅយកអី?
បាត់ម្ង៉ៃពេញទឹមដាច់ចិត្តតប
😒
ថ្ងៃព្រហស្បតិ៍ ម៉េាង 10យប់
អូខេ
read        
កំពុងធ្វេីអី?
សុខៗបបួលនិយាយ
បាត់ខឹងអា៎យហ៎?
នៅ!
តែមីនយុងនឹក
ថារកតេអេាយនិយាយជាមួយមីនយុង
មីនយុងចេះនិយាយពីកាល?
មិនដឹងចេះក្រឡាប់នៅផង
ចេះក្រឡាប់អាយ
ចេះវាទៀត
send a video
🥺
នឹកមីនយុង
នឹកដូចគ្នា
ចង់ថាមីនយុងក៏នឹកយូដូចគ្នា



គ្រាន់តែដេីរចូលផ្ទះរបស់ម៉ាកភ្លាម រេនជុនក៏ស្ទុះចូលទៅលេងជាមួយមីនយុងដែលនៅក្នុងរង្វង់ដៃរបស់ម៉ាកភ្លាម ម៉ាកសំលឹងមេីលមុខមីនយុងដែលសេីចហេីយលាដៃទៅរករេនជុន ដេីម្បីអេាយរេនជុនពរ ហេីយរេនជុនក៏ទទួលមីនយុងយកមកដេាយមិនស្ទាក់ស្ទេីរ

ជេមីនមេីលឃេីញគ្រប់យ៉ាង មុននឹងលួចគិតក្នុងចិត្តថាបេីសិនជារេនជុនហេីយនិងខ្លួនឯងមានកូនជាមួយគ្នា រេនជុនប្រាកដជាបីកូនជាប់មិនព្រមលែងជាមិនខាន ហេីយរូបភាពនោះក៏ធ្វេីអេាយជេមីនញញឹមចេញមក

ម៉ាកលូកដៃទៅជូតទឹកមាត់អេាយមីនយុងដេាយប្រេីកូនកន្សែងតូចពណ៌សមួយ មុននឹងដេីរទៅបាត់ទុកអេាយក្នុងបន្ទប់ទទួលភ្ញៀវពេលនេះមានតែជេមីន ហេីយនិងរេនជុនតែពីរនាក់ រេនជុនដាក់ខ្លួនអង្គុយលេីសាឡុង មុននឹងលូកយកតុក្ខតាមូមីនពណ៌សចេញពីក្នុងថង់ក្រដាសដែលយកមកជាមួយអេាយមីនយុងមេីល

      ''មីនយុង happy birthday ណា''

      ''អា៎ាា''   មីនយុងបញ្ចេញសំលេងត្រេកអរ មុននឹងសេីចចេញមក ហេីយយកដៃទាំងសងខាងចាប់តុក្តតានោះលេង

      ''ចូលចិត្តហ៎?''   និយាយហេីយក៏លូកម្រាមដៃទៅប៉ះថ្ពាល់ប៉េាងៗរបស់មីនយុងលេង

      ''អា៎ាាា''   មីនយុងច្របាច់តុក្តតានោះ ហេីយវាក៏របូតពីដៃរបស់មីនយុងទៅនៅលេីពោះរបស់មីនយុងជំនួសវិញ

ជេមីនដែលអង្គុយជិតនោះលូកដៃទៅយកតុក្តតាឡេីងមក ហេីយក្រវីពីមុខរបស់មីនយុងលេង មីនយុងសេីចមុននឹងស្រវ៉ាចាប់តុក្តតានោះម្តងទៀត

      ''លេាកជេមីនមេីលមីនយុងតិចបានអត់ សុំទៅជួយក្នុងផ្ទះបាយម៉ាភ្លេត''

      ''អា៎... អូខេ''   ជេមីនលូកដៃទៅទទួលមីនយុងពីដៃរបស់រេនជុន មុននឹងសំលឹងមេីលមីនយុងលេងជាមួយតុក្តតា

      ''រេនជុន មកអា៎យហ៎?''   សំលឹងមនុស្សម្នាក់លាន់លឺចេញពីក្នុងផ្ទះបាយ សំលេងដែលមេីលទៅត្រេកអរខ្លាំង តែជាសំលេងដែលជេមីនមិនធ្លាប់លឺពីមុនមក

      ''អឺម មានអីអេាយជួយអត់?''

      ''ង៉ៃនេះពាក់វែនតាទៀត គួរអេាយស្រលាញ់ដល់អា៎យយយយ''   ហេីយសំលេងដែលអូសវែងៗមេីលទៅដូចកំពុងតែខ្នាញ់រេនជុន ធ្វេីអេាយចញ្ចេីមរបស់ជេមីនជ្រួញចូលគ្នាភ្លាម

      ''ធ្វេីអីខ្លាចចិត្តប្តីគេផង''   ហេីយនេះជាសំលេងរបស់ម៉ាក

      ''ណា?''   ហេឆាន់អេីតក្បាលពីក្នុងផ្ទះបាយ សំលឹងទៅមេីលបន្ទប់ទទួលភ្ញៀវ មុននឹងឃេីញក្បាលរបស់មនុស្សប្រុសម្នាក់អង្គុយបែរខ្នងនៅលេីសាឡុង មិនដឹងថាស្តាប់លឺការសន្ទនាមុននេះរឺក៏អត់ ទេីបងាកទៅរករេនជុនភ្លាម

      ''អត់អីហេ៎''

      ''មែនហ៎?''   ពេលដែលលឺរេនជុនតបបែបនេះ ហេឆាន់ក៏ធូរក្នុងចិត្តបន្តិច មុននឹងស្ទុះទៅរករេនជុនម្តងទៀត

      ''អត់អីអី លេាកជេមីនកាចអា៎ណា៎ លែងរេនជុនអេាយលឿន''   ពេលដែលលឺបែបនេះ ហេឆាន់ក៏ពេបមាត់ហេីយប្រលែងថ្ពាល់របស់រេនជុន ធ្វេីអេាយរេនជុនសេីចចេញមក



ក្រេាយពេលជួយគ្នាលាងបន្លែ ហេីយរៀបសាច់ដាក់ចានហេីយ ម៉ាកជាអ្នកលេីកឆ្នាំទឹកស៊ុបយកទៅដាក់លេីតុញាំុបាយ មុននឹងដេីរទៅយកនំខេកចេញពីក្នុងទូរទឺកកកចេញមក ហេីយដកវាចេញពីក្នុងប្រអប់ស្រួលបួល យកទៅដាក់លេីតុកញ្ចក់ក្នុងបន្ទប់ទទួលភ្ញៀវ

រេនជុនជាអ្នកស្នេីរអេាយផ្លំនំខេកមុន ព្រោះមីនយុងមេីលទៅងងុយគេងហេីយ ហេីយហេឆាន់ក៏យល់ស្រប ម៉ាកដេាតទៀនមួយដេីមពីលេីនំខេក ដេាយមានហេឆាន់ជាអ្នកពរមីនយុង គ្រប់គ្នានាំគ្នាច្រៀងបទចំរៀងហេីយទះដៃអេាយមីនយុងដែលគ្រប់មួយឆ្នាំនៅថ្ងៃនេះ ម៉ាកនិងហេឆាន់ជាជួយគ្នាផ្លំទៀនអេាយ មីនយុងបានភ្លក់គ្រីមពីលេីនំខេកមួយម៉ាត់ជាលេីកទីមួយ មុននឹងសេីចចេញមកព្រោះរសជាតិត្រូវចិត្ត

ម៉ាកបីមីនយុងដែលគេងលក់ក្នុងរង្វង់ដៃទៅអេាយម៉ាក់ជួយមេីលក្នុងបន្ទប់ មុននឹងដេីរចេញមកវិញហេីយឃេីញគ្រប់គ្នាកំពុងតែអង្គុយចាំនៅលេីតុហេីយជាស្រេច តុនេះអង្គុយបាន 6នាក់ ជេមីនអង្គុយក្បែររេនជុន ដេាយមានហេឆាន់អង្គុយក្បែររេនជុនម្ខាងទៀត ម៉ាកដាក់ខ្លួនអង្គុយក្បែរហេឆាន់ដេាយមិនចាប់អារម្មណ៍ថាកំពុងតែមានរឿងអីកេីតឡេីង

      ''រេនជុនណា ម៉ាកប្រាប់ថារេនជុនចូលចិត្តហត់ផត់ហ៎?''

      ''អឺម តែតាមពិតមិនចាំបាចធ្វេីហត់ផត់ក៏បាន ញ៉ុមញាំុអីក៏បានដែរ''

      ''ចឹងថ្ងៃក្រេាយចាំធ្វេីអីផ្សេងអេាយញាំុទៀត រេនជុនមកលេងរាល់ថ្ងៃក៏បាន''

      ''អាហេម''   ជេមីនក្រហេមតិចៗ មុននឹងលេីកកែវទឹកឡេីងញាំុបន្តិច ម៉ាកយល់សភាពការមុននឹងទាត់ជេីងហេឆាន់បន្តិច ក្នុងន័យហាមមិនអេាយនិយាយចឹងដាក់រេនជុនទៀត

ហេឆាន់ធ្វេីមុខមិនដឹងរឿង មុននឹងងាកទៅមេីលមុខជេមីន ពេលដែលជេមីនងាកមក ក៏ញញឹមមិនដឹងរឿងដាក់មួយទៀត ធ្វេីអេាយជេមីនជ្រួញចញ្ចេីមចូលគ្នាភ្លាម

អា៎... នេះចង់ប្រកាសសង្គ្រាមតា៎...










.
Writer's Note
ទឹកទីមួយចាប់ផ្តេីម!! 🐰 vs 🐻