Saturday, October 5, 2024

☆☆ រយៈពេល3ឆ្នាំ Ep.21

 
xxi



j
19:10

លេាកជេមីន
នៅណា?
និយាយទូរស័ព្ទអត់ទាន់ហេីយហេ៎ហ៎?
អង្គុយចាំក្នុងឡាន
អូខេចឹង



      ''លេាកជេមីនឃ្លាននៅ?''   រេនជុនងាកទៅមេីលជេមីនដែលកំពុងតែតាំងចិត្តបេីកឡានស្ងាត់ៗមិននិយាយអី ទេីបរេនជុនជាអ្នកចាប់ផ្តេីមការសន្ទនា

      ''អឺម''

      ''លេាកជេមីនចង់ញាំុអី?''

      ''ញាំុអីក៏បានដែរ រេនជុនចង់ញាំុអី?''

      ''ម៉េចបានលេាកជេមីនស្ងាត់ខុសពីធម្មតា?''

      ''ហឺម?''   ជេមីនអត់បានចាប់អារម្មណ៍ថាខ្លួនឯងស្ងាត់ ព្រោះក្នុងខួរក្បាលនៅតែគិតរឿងមុននេះ

ក្រេាយពេលនិយាយទូរស័ព្ទជាមួយជេណូហេីយ ជេមីនដេីរត្រលប់ចូលទៅក្នុងផ្ទះរបស់មិត្តភក្តិរេនជុនវិញ មុននឹងឃេីញរូបភាពមនុស្សពីរនាក់នៅក្នុងបន្ទប់ទទួលភ្ញៀវមេីលទៅស្និទ្ធស្នាលគ្នាខ្លាំងមែនទែន ធ្វេីអេាយជេមីនអត់មិនគិតច្រេីនមិនបាន ដៃដែលដាក់លេីក្បាលរបស់រេនជុន ហេីយផ្ទៃមុខដែលនៅជិតគ្នាខ្លាំងមែនទែននោះ ធ្វេីអេាយជេមីនទាញទ្វារបិទវិញ ហេីយសំរេចចិត្តដេីរទៅចាំក្នុងឡាន ព្រោះមិនចង់ចូលទៅកាត់ចង្វាក់ ហេីយធ្វេីអេាយគ្រប់គ្នាទេីសទាល់

      ''លេាកជេមីនអត់ចូលចិត្តកូនក្មេងហ៎?''   ជេមីនងាកទៅមេីលអ្នកសួរ មុននឹងឃេីញទឹកមុខដែលស្រពេានរបស់រេនជុន ទេីបចាប់អារម្មណ៍ថាទង្វេីររបស់ខ្លួនឯង អាចធ្វេីអេាយរេនជុនគិតច្រេីនទៀតហេីយ ទាំងដែលមួយរយៈនេះពេលមានរឿងអីរេនជុនព្យាយាមនិយាយត្រង់ៗជាមួយជេមីនរហូត ហេីយលេីកនេះជេមីនក៏គួរតែធ្វេីបែបនោះដូចគ្នា

      ''មានណា''

      ''បេីលេាកជេមីន...''

      ''មែនហេ៎! កុំគិតដល់ហ្នឹង!''   ជេមីនប្រញាប់និយាយកាត់ភ្លាម មិនអេាយរេនជុនបាននិយាយអីចេញមក

      ''...''

      ''គ្រាន់តែ... ឃេីញរេនជុនមួយមិត្តភក្តិស្និទ្ធគ្នាអា៎ណ៎''

      ''លេាកជេមីន...''

      ''first love ហ៎?''

      ''ម៉េចបានលេាកជេមីនដឹង?''

      ''មិត្តភក្តិរេនជុនធ្លាប់ប្រាប់''   ពេលដែលលឺពាក្យថាមិត្តភក្តិរេនជុនដឹងថាជេមីនចង់និយាយពីអ្នកណាគេ ព្រោះអ្នកដែលដឹងរឿងនេះមានតែម្នាក់គត់ សូម្បីតែម៉ាកនៅមិនដឹងរឿងនេះផង

      ''អឺម តែយូរអា៎យ តាំងពីរៀនមហាវិទ្យាលយជាមួយគ្នា''

      ''ហេីយអាលូវ... នៅស្រលាញ់អត់?''

      ''ម៉េចបានសួរចឹង?''   ក្រេាយពេលអេានមុខចុះជាយូរ រេនជុនក៏ងេីបមុខឡេីងមេីលជេមីនពេលដែលបានលឺសំនួរនេះ ជេមីននៅតែមេីលទៅផ្លូវខាងមុខដេាយទឹកមុខស្មេីរដដែល ហេីយវាធ្វេីអេាយបេះដូងរបស់រេនជុនសុខៗស្រាប់តែលេាតញាប់

      ''...''

      ''លេាកជេមីនឃេីញហ៎មុនហ្នឹង?''

      ''...''   ជេមីនមិនឆ្លេីយតែងក់ក្បាលជំនួស

      ''ចង់ថាស្និទ្ធគ្នាអញ្ចឹងតាំងពីរៀនមួយគ្នាមែស អត់សូវគិតរឿង skinship បេីលេាកជេមីនអត់ចូលចិត្តង៉ៃក្រេាយនឹងនៅអេាយឆ្ងាយជាងហ្នឹងបន្តិច''

      ''មានណា''

      ''...''

      ''...''

      ''លេាកជេមីន...''   ពេលដែលគ្រប់គ្នានាំគ្នាស្ងាត់មិននិយាយអី ហេីយរេនជុនចាប់ផ្តេីមមានអារម្មណ៍ទេីសទាល់ម្តងទៀត ទេីបប្រញាប់ហៅជេមីនម្តងទៀត

      ''ហឺម?''

      ''ពេលនេះស្រលាញ់លេាកជេមីនណា៎''

      ''...''

      ''តែម្នាក់គត់''   បេះដូងរបស់ជេមីនលេាតញាប់ខ្លាំងមែនទែន ពាក្យនេះជេមីនមិនធ្លាប់លឺពីមុនមក ហេីយវាក៏ធ្វេីអេាយជេមីនបាត់មួរម៉ៅភ្លាមមួយរំពេច ជេមីនខំប្រឹងទប់មិនអេាយខ្លួនឯងញញឹមចេញមក តែពេលដែលរេនជុនលូកដៃមកចាប់ដៃអាវសឺមីពណ៌សរបស់ជេមីនហេីយអង្រួនចុះឡេីងៗ ជេមីនក៏ញញឹមចេញមកនៅទៅបំផុត

      ''មែនហ៎?''

      ''អឺមមមម~~~''   ជេមីនលូកដៃទៅចាប់ថ្ពាល់របស់រេនជុនដែលកំពុងងក់ក្បាល ហេីយធ្វេីមុខគួរអេាយស្រលាញ់ តែរេនជុនបែរជាបេីកភ្នែកធំៗហេីយចាប់ដៃជេមីនចេញ

      ''...?''

      ''បេីកឡាន!!''



Renjun
9:10

send a photo
good morning☺️
read        

ថ្ងៃនេះទៅណាអត់?
ថារកនាំមីនយុងទៅដេីរលេងនៅសួនច្បារ
ទៅអត់?
read        

ម៉េចបានអានហេីយអត់តប
????
read        

សុំទេាសដែលចូលអាន
រេនជុនឡេីយមុជទឹក
អ៎
អូខេ👍🏻

9:35

ម៉ាក!
មុននឹងឡេីយមុជទឹក
ទៅម៉េាងម៉ាន?
ល្ងាចតិច
ចាំរៀងត្រជាក់តិចបានទៅ
អូខេ
ពេលថ្ងៃថារកយករបស់របរទៅអេាយក្មេងៗនៅមណ្ឌល
ទៅជាមួយគ្នាអត់?
អ៎
ខានទៅយូរអា៎យ
ទៅក៏បាន
អេាយទៅយកអត់
លេាកជេមីនទៅជាមួយដែរ
អូខេ
អញ្ចឹងក៏បាន



j
10:10

ជុងវូ
ថ្ងៃតិចយេីងទៅមណ្ឌល
សុំនិយាយជាមួយតិចបានអត់?



🐻
11:00

ម៉ាក
ពីរអាទិត្យទៅកូរ៉េវិញអា៎យណា៎



      ''ជុងវូ''

      ''...''   ជុងវូដែលកំពុងតែអង្គុយមេីលសៀវភៅគំនូររបស់ក្មេងៗក្នុងមណ្ឌលងេីបមុខឡេីងមេីលអ្នកដែលឈរនៅខាងមុខបន្ទប់សំរាករបស់ខ្លួនបន្តិច មុននឹងអេានមុខមេីលសៀវភៅបន្ត

      ''ជុងវូ''   រេនជុនឈានជេីងចូលទៅក្នុងបន្ទប់ មុននឹងដេីរសំដៅទៅកាន់កៅអីដែលនៅទល់មុខជុងវូ

កន្លែងនេះរេនជុនតែងតែមកអង្គុយនិយាយគ្នាលេងជាមួយជុងវូសឹងតែរាល់អាទិត្យ តែថ្ងៃនេះរេនជុនមិនហ៊ានសូម្បីតែដាក់ខ្លួនអង្គុយ គិតមិនទាន់បានប៉ុន្មានជុងវូក៏ងេីបឈរ ហេីយរៀបដេីរចេញពីបន្ទប់ទៅ តែរេនជុនក៏ប្រញាប់ចាប់កដៃរបស់ជុងវូជាប់

      ''ជុង...''

      ''លែង!''

      ''យេីងធ្វេីអីខុសហ៎? យេីងធ្វេីអីបានឯងធ្វេីចឹងដាក់យេីង?''

      ''បានអា៎យ អេាយវាចប់ត្រឹមហ្នឹងហូវ''   ជុងវូចាប់ទាញដៃរបស់រេនជុនចេញ មុននឹងបែរខ្នងរៀបដេីរចេញពីក្នុងបន្ទប់ទៅ

      ''ជុងវូ!''   រេនជុននៅតែស្រវ៉ាចាប់កដៃរបស់ជុងវូមិនអេាយទៅ ហេីយក្រចករបស់រេនជុនក៏កូតទៅនឹងកដៃរបស់ជុងវូដេាយមិនបានតាំងចិត្ត

      ''...''

      ''សុំទេាស...''

      ''...''   ជុងវូសំលឹងមេីលស្នាមក្រហមវែងៗនៅលេីកដៃរបស់ខ្លួនឯង ដែលរបកស្បែកតិចៗ

      ''យេីងអត់បានតាំងចិត្តហេ៎ សុំទេាស''

      ''អឺម''   ជុងវូក្តាប់ដៃណែន មុននឹងបិទភ្នែករំងាប់អារម្មណ៍ខ្លួនឯង មិនអេាយបញ្ចេញកំហឹងចេញទៅ

      ''ជុងវូ...''

      ''យេីងស្អប់ឯងរេនជុន កុំមករញ៉េរញ៉ៃជាមួយយេីងទៀតបានអត់?''   ពេលដែលឃេីញរេនជុននៅតែមិនព្រមបោះបង់ការព្យាយាម ជុងវូក៏ទ្រាំលែងបានហេីយស្រែកចេញទៅ

      ''...''   ស្អប់... ស្អប់ហ៎? គ្រាន់តែលឺពាក្យនេះទឹកភ្នែករបស់រេនជុនក៏ចាប់ផ្តេីមដក់ក្នុងកែវភ្នែករង់ចាំស្រក់ចុះមក

      ''...''   ពេលដែលឃេីញរេនជុននៅស្ងៀម ជុងវូដកដណ្ហេីមធំមុននឹងព្យាយាមដេីរចេញម្តងទៀត តែមិនបានសំរេចព្រោះលឺសំលេងរបស់អ្នកដែលនៅក្រេាយខ្នងសួរឡេីងមក

      ''យេីងធ្វេីអីខុសហ៎?''

      ''ចង់ដឹងហ៎? ចង់ដឹងហ៎ថាថីបានយេីងស្អប់ឯង?''   ជុងវូងាកទៅស្រែកដាក់មុខរបស់រេនជុន ផ្ទៃមុខដែលពេារពេញទៅដេាយកំហឹងមិនដូចជុងវូដែលរេនជុនធ្លាប់ស្គាល់នោះទេ ទឹកភ្នែករបស់រេនជុនស្រក់ចុះមក មុននឹងថយទៅខាងក្រេាយ 2-3ជំហានដេាយភាពភ័យខ្លាច ពេលដែលជុងវូឈានមកជិត

      ''...''

      ''យេីងស្អប់ឯងដែលចូលចិត្តធ្វេីដូចខ្លួនឯងហ្នឹងល្អណាស់អញ្ចឹង គ្រូណាក៏សរសេីរតែឯងដែលរៀនពូកែ ក្មេងៗក៏ចូលចិត្តតែឯង ព្រោះឯងច្រៀងពិរោះ ទាំងដែលយេីងក៏ច្រៀងបានដូចគ្នា ហឹស តាំងពីតូចយេីងក៏ចង់ធ្វេីគ្រូបង្រៀនសាលាមត្តេយ្យដូចគ្នា យេីងខំអានសៀវភៅចង់ងាប់ តែហេតុអីបានឯងប្រលងយកអាហាររូបករណ៍បាន តែយេីងអត់បាន? ហេតុអីហ៎?''   ភ្នែករបស់ជុងវូទាំងសងខាងឡេីងក្រហម ជុងវូលេីកដៃឡេីងទៅវាសទឹកភ្នែកដែលស្រក់មកចេញ តែវានៅតែស្រក់មកជាបន្តបន្ទាប់

      ''...''   រេនជុនមានអារម្មណ៍ថាស្ពឹកមុខពេលដែលបានលឺអ្វីដែលជុងវូនិយាយចេញមក មិនដឹងថាជុងវូចាប់ផ្តេីមគិតបែបនេះតាំងពីពេលណា តែរេនជុនមិនដែលដឹងសូម្បីតែបន្តិចថាជុងវូកំពុងតែគិតបែបនេះ

      ''ជែហ្យុនស៊ុនបេនីម... យេីងស្គាល់មុនឯង... ឯងក៏ដឹងថាយេីងស្រលាញ់ស៊ុនបេនីម តែឯងនៅតែដណ្តេីមពីយេីងទៅ''

      ''មែនហេ៎... យេីងអត់បានដណ្តេីមហេ៎ ឯងយល់ច្រឡំអា៎យ''   រេនជុននិយាយទាំងដែលទឹកភ្នែកកំពុងតែស្រក់ចុះមក ហេីយក្រវីក្បាលញាប់

      ''ហឹស... មិនបាចមកនិយាយធ្វេីឯងល្អហេ៎ លួចទៅញាំុអីតែ 2នាក់អត់អេាយយេីងដឹង ស្មានតែយេីងល្ងង់ហ៎?''

      ''មិនមែនហេ៎... មិនមែនចឹងហេ៎...''   រេនជុនបេីកភ្នែកធំៗ ពេលដែលដឹងថាជុងវូដឹងរឿងនេះ មុននឹងប្រញាប់ក្រវីក្បាលបដិសេធម្តងទៀត

      ''បានអា៎យ មិនបាច់និយាយអីទៀតហេ៎ យេីងហត់អា៎''   និយាយហេីយក៏បែរខ្នង សំដៅទៅកាន់មាត់ទ្វារម្តងទៀត

      ''ជុងវូ ស្តាប់យេីងនិយាយសិន''   រេនជុនប្រញាប់តេាងដៃរបស់ជុងវូជាប់ តែម្តងនេះជុងវូមិនបានងាកមកនិយាយជាមួយ ថែមទាំងគ្រវាសដៃរបស់រេនជុនចេញមួយទំហឹង ធ្វេីអេាយរេនជុនបាត់បង់ចំហរដួលទៅបុកនឹងតុដែលនៅខាងក្រេាយ

សំលេងដែលលាន់លឺគ្រាំងធ្វេីអេាយជេមីនដែលឈរស្តាប់នៅមិនឆ្ងាយពីបន្ទប់ប៉ុន្មាន ស្ទុះរៀបដេីរទៅជួយទៅហេីយ តែខ្សែភ្នែកក៏ឃេីញម៉ាកដែលនៅជិតជាងរត់ចូលទៅមុន ទេីបជេមីនជ្រេីសរេីសមិនដេីរចូលទៅ ហេីយឈរមេីលពីចំងាយវិញ

      ''រេនជុន! អត់អីណាអី? ឈឺកន្លែងណាអត់?''   ម៉ាកចូលទៅជួយលេីករេនជុនអេាយងេីបឈរ មុននឹងសំលឹងមេីលរេនជុនពីលេីដល់ក្រេាម ដេាយខ្សែភ្នែកបារម្ភយ៉ាងច្បាស់ សូម្បីតែជុងវូ និងអ្នកដែលឈរនៅខាងក្រៅបន្ទប់ម្នាក់ទៀតក៏អាចមេីលដឹង

      ''ហឹស...''   ជុងវូប្រែទឹកមុខពីដឹងខុសដែលរុញរេនជុនមុននេះដេាយមិនបានតាំងចិត្ត ទៅជាអស់សំណេីចវិញ ពេលដែលឃេីញទឹកមុខបារម្ភរបស់ម៉ាក

      ''មិត្តភក្តិគ្នាតាំងពីតូចធ្វេីចឹងធ្វេីអី? រេនជុនខំចាត់ទុកនាយជាមិត្តភក្តិ''

      ''មិត្តភក្តិហ៎? យេីងលែងគិតតាំងពីង៉ៃដែលជែហ្យុនស៊ុនបេនីមមកប្រាប់យេីងថាស្រលាញ់ឯងអា៎យ''

      ''ជុងវូ ម៉េចបានចិត្តដាច់មែស?''   រេនជុនបានត្រឹមតែនៅស្ងៀម ហេីយយំស្ងាត់ៗ ស្តាប់ម៉ាកនិយាយជាមួយជុងវូ ព្រោះខ្លួនឯងមិនដឹងថាគួរនិយាយអីចេញទៅ មិនដឹងថានិយាយចេញទៅជុងវូនឹងស្អប់ខ្លួនឯងជាងនេះរឺក៏អត់

      ''ហឹស...''   ជុងវូសេីចចុងមាត់ម្តងទៀត មុននឹងសំលឹងមុខម៉ាក

      ''...''

      ''អ៎... និយាយអញ្ចឹង ញ៉ុមមានរឿងចង់ប្រាប់''

      ''...''

      ''ចង់ដឹងហេ៎ថាកាលឆ្នាំទី 3 ពេលដែលនាយសារភាពស្រលាញ់វា ថីបានវាបដិសេធ?''

      ''ជុងវូ កុំនិយាយ សុំអង្វរ''   រេនជុនខិតចេញពីម៉ាក មុននឹងស្ទុះទៅតេាងដៃរបស់ជុងវូដេីម្បីហាមឃាត់ មិនអេាយជុងវូនិយាយចេញមក

      ''មកពីយេីងប្រាប់វាថាយេីងស្រលាញ់នាយ បានវាសុខចិត្តបដិសេធ គួរអេាយស្តាយដល់អា៎យណ៎ ទាំងដែលរេនជុនក៏ស្រលាញ់នាយដូចគ្នា''









.
Writer's Note
sorry អាទិត្យមុនសរសេរអត់ទាន់ ><