xx
''លេាកជេមីន អ្នកនាងស៊ូយុងសុំជួប'' សំលេងលេខារបស់ជេមីនលាន់លឺឡេីងចេញពីទូរស័ព្ទលេីតុ ជេមីនចុចបូតុងមុននឹងសួរតបទៅវិញ
''ង៉ៃនេះមានណាត់ដែរហ៎?''
''អត់បានណាត់ហេ៎ តែ... អា៎! អ្នកនាងស៊ូយុង!'' ឆេនឡឺនិយាយមិនទាន់ចប់ផង ទ្វារបន្ទប់ធ្វេីការរបស់ជេមីនក៏ត្រូវបានបេីកឡេីងដេាយស្នារដៃមនុស្សស្រីម្នាក់ ជេមីនងេីបមុខឡេីងមេីលមុននឹងដកដង្ហេីមធំ
''ក្រែងថាធ្វេីមិត្តភក្តិគ្នាអី សុំជួបប៉ុណ្ណឹងចាំបាច់ណាត់ទុកដែរហ៎?''
''អត់អីហេ៎ លេាកឆេនឡឺទៅធ្វេីការបន្តចុះ'' ជេមីនងាកទៅនិយាយជាមួយឆេនឡឺ ហេីយឆេនឡឺក៏អេានក្បាលគេារពបន្តិច មុននឹងដេីរចេញពីបន្ទប់របស់ជេមីនទៅ ដេាយមិនភ្លេចទាញទ្វារបិទអេាយ
''ទៅញាំុអីជាមួយគ្នាណា៎'' ស៊ូយុងដេីរទៅឈរពីមុខតុធ្វេីការរបស់ជេមីន មុននឹងដាក់កាបូបយួរដៃរបស់ខ្លួនឯងចុះលេីតុ
''ញ៉ុមត្រូវធ្វេីការ''
''តែ 5នាទីទៀតដល់ម៉េាងសំរាកអា៎យ''
''ញ៉ុមអានឯកសារអត់ទាន់ហេីយ''
''អត់ឃ្លានហេ៎ហ៎?''
''...'' ជេមីនក្រវីក្បាល
''ទៅកំដរតិចមេីស ញ៉ុមឃ្លាន''
''អ្នកនាងស៊ូយុងអត់មានមិត្តភក្តិហេ៎ហ៎?''
''អត់មាន!''
''...'' ជេមីនដកដង្ហេីមធំម្តងទៀត
''ណា៎! ទៅកំដរតិច!''
''...''
''អូខេ សន្យាថាបេីទៅកំដរ នឹងឈប់ឆាតទៅរញ៉េរញ៉ៃទៅ''
''មែនហ៎?'' ជេមីនងេីបមុខឡេីងចេញពីឯកសារភ្លាម ហេីយមេីលមុខស៊ូយុង
''ឆឹស!! ញ៉ុមឆាតទៅរញ៉េរញ៉ៃដល់ថ្នាក់ហ្នឹងហ៎?''
''...'' ជេមីនមិនឆ្លេីយ តែក៏មិនបានបដិសេធ ធ្វេីអេាយស៊ូយុងធ្វេីមុខមិនពេញចិត្តភ្លាម
''លឿន!! ផាក ស៊ូយុងព្រមឈប់ឆាតទៅរញ៉េរញ៉ៃអា៎ នៅគិតអីទៀត?''
''អូខេ'' ពេលបានលឺចំលេីយ ស៊ូយុងក៏ញញឹមចេញមក លូកដៃទៅយកកាបូបមកកាន់ មុននឹងដេីរទៅទាញដៃជេមីនអេាយងេីបចេញពីលេីកៅអី ហេីយកៀកដៃជេមីនជាប់
''ង៉ៃនេះចង់ញាំុស៊ូសុី''
''លែងដៃញ៉ុមសិន''
''ឆឹស!!''
''មិត្តភក្តិគ្នាគេអត់កៀកដៃចឹងហេ៎''
''បេីកៀកកដល់កៀកអា៎យនៀក'' និយាយហេីយក៏ព្រមព្រលែងដៃចេញ មុននឹងពេបមាត់ ហេីយព័ទ្ធដៃចូលគ្នា តែជេមីនក៏មិនបានគិតថានឹងងាកទៅលួង បណ្តេាយអេាយស៊ូយុងរអ៊ូ ខឹង ហេីយបាត់ដេាយខ្លួនឯង
ទ្វារបន្ទប់ធ្វេីការរបស់ជេមីនបេីកឡេីង ក្រេាយពេលស៊ូយុងចូលទៅមិនបានប៉ុន្មាននាទី ឆេនឡឺងេីបមុខឡេីងមេីលទាំងពីរនាក់ដែលនាំគ្នាដេីរចេញមក មុននឹងប្រញាប់អេានមុខចុះធ្វេីការបន្ត
''លេាកឆេនឡឺ''
''បាទ?'' ឆេនឡឺប្រញាប់ងេីបឈរ ហេីយតបជេមីនភ្លាម
''ជិតដល់ម៉េាងសំរាកពេលថ្ងៃអា៎យ ទៅក្រៅញាំុអីជាមួយគ្នាណា៎''
''បាទ?'' ឆេនឡឺមិនចង់ជឿនឹងត្រចៀកខ្លួនឯង ព្រោះនេះជាលេីកទីមួយហេីយដែលត្រូវជេមីនបបួលទៅញាំុអីនៅក្រៅ
''ទៅក្រៅញាំុអីជាមួយគ្នា''
''...'' ឆេនឡឺរដាក់រដួលមិនហ៊ានឆ្លេីយតប ងាកទៅមេីលមុខស៊ូយុង មុននឹងងាកមកមេីលមុខជេមីនម្តងទៀត
''ម៉ោះ លេាកឆេនឡឺ ទៅជាមួយគ្នាណា៎ កុំអេាយអ្នកខ្លះពិបាកចិត្តខ្លាចមានអ្នកកាសែតលួចថត ព្រោះឃេីញនៅតែពីរនាក់ទៀត''
''អ៎... អឺ... បា... បាទ''
j
17:10
''រេនជុន''
''ហឺម?''
''ម៉េចបានស្ងាត់មែស កេីតអីហ៎?''
''មានណា៎''
''យប់នេះចង់ញាំុអី? ញាំុអីក្រៅហ្មងអី?''
''ចង់ញាំុបុហ្វេសាច់អាំង''
''អូខេ''
''លេាកជេមីនថ្ងៃមិញញាំុអីហ?'' រេនជុនប្រមូលភាពក្លាហានទាំងអស់មុននឹងសួរចេញទៅ
''ញាំុស៊ូសុី''
''អ៎...''
''ទៅញាំុអីជាមួយអ្នកនាងស៊ូយុងហ៎?''
''ហឺម?'' ជេមីនជ្រួញចញ្ចេីមចូលគ្នាភ្លាម ពេលដែលលឺរេនជុនសួរបែបនេះ
''ឃេីញមានពត៌មានហ៎''
''អ៎'' ជេមីនងក់ក្បាលបន្តិច ព្រោះដឹងស្រាប់ហេីយថាទៅញាំុបាយជាមួយតារ៉ាបង្ហាញម៉ូតល្បីឈ្មោះបែបនេះ ប្រាកដជាមានពត៌មានជាមិនខាន
''...'' ពេលដែលឃេីញជេមីនមិននិយាយអី រេនជុនក៏ខាំបបូរមាត់ខ្លួនឯងហេីយសំលឹងចេញទៅខាងក្រៅបង្អួច
''អត់ទាន់បានឃេីញពត៌មានហ្នឹង អត់ដឹងថាគេសរសេរម៉េចខ្លះហេ៎ តែមែនទៅតែពីរនាក់ហេ៎ណា៎ លេាកឆេនឡឺក៏ទៅជាមួយ'' និយាយហេីយក៏ញញឹមចេញមក ពេលដែលមានអារម្មណ៍ថាខ្លួនឯងត្រូវរេនជុនហួងហែង
រេនជុនដែលនិយាយចំៗបេីកចំហរបែបនេះ គួរអេាយស្រលាញ់ជាងរេនជុនដែលគិតច្រេីនហេីយលាក់ទុកក្នុងចិត្តម្នាក់ឯងខ្លាំងណាស់
🐯
7:10
''លេាកជេមីន កុំធ្វេីមុខក្រញ៉ូវចឹងមេីស'' រេនជុនលូកដៃទៅចាប់ដៃអាវរបស់ជេមីនមុននឹងអង្រួនឡេីងចុះៗ
''ហេតុអីចាំបាច់ផ្ញេីអេម៉ូជិហ្នឹងទៅ!''
''ចុះបេីមីនយុងគួរអេាយស្រលាញ់''
''តែកំពុងតែឆាតជាមួយអ្នកផ្សេង''
''លេាកជេមីននននន!!''
''ហេីយង៉ៃហ្នឹងចេញពីធ្វេីការនៅឆ្លៀតទៅលេងជាមួយទៀត''
''ខានបានជួប 3ង៉ៃអា៎យណា៎'' រេនជុនពេបមាត់ប្រណាំងជាមួយជេមីន
''ជួបអីក៏ជួបមែស''
''នេះលេាកជេមីនច្រណែនសូម្បីតែកូនង៉ែតអាយុមិនទាន់គ្រប់មួយខួបហ៎''
''...'' ជេមីននៅស្ងៀមមិនតប មុននឹងហាន់ហត់ដកហេីយដាក់ចូលមាត់ ជេមីនមិនបានច្រណែនកូនង៉ែតអាយុមិនទាន់គ្រប់មួយខួបនោះទេ ដែលច្រណែនគឺប៉ារបស់មីនយុងទៅវិញទេ
''លេាកជេមីនទៅជាមួយគ្នាអត់? មីនយុងគួរអេាយស្រលាញ់អា៎ណា៎''
''...'' ជេមីនក្រឡេកមេីលមុខរបស់រេនជុនបន្តិចតែក៏មិនបានឆ្លេីយតប
''ទៅអត់?''
''អូខេ ទៅជាមួយក៏បាន''
Renjun
8:10
12:10
''កេីតអីទៀតអា៎យ ម៉េចបានធ្វេីមុខចឹង?'' ម៉ាកឆ្លៀតឱកាសដែលជេមីនដេីរចេញទៅលេីកទូរស័ព្ទនៅខាងក្រៅ អេានមុខទៅជិតរេនជុនហេីយសួរឡេីង
''មានណា''
''មានណាអី មេីលធ្វេីមុខហ៎?'' និយាយហេីយក៏លូកដៃទៅច្របាច់ថ្ពាល់ទាំងសងខាងរបស់រេនជុន
''អូយយ ឈឺ''
''កេីតអី?''
''...'' រេនជុនអេានមុខចុះមិនព្រមនិយាយអី ទេីបម៉ាកលេីកដៃដាក់លេីក្បាលរបស់រេនជុន មុននឹងសួរបន្ត
''ឈ្លោះគ្នាជាមួយលេាកជេមីនហ៎? តែមុនហ្នឹងឃេីញធម្មតាតា៎''
''ម៉ាក...'' រេនជុនងេីបមុខឡេីង សំលឹងមេីលមុខម៉ាក កែវភ្នែកដែលមានដំណក់ទឹកភ្នែកដក់ជាប់ធ្វេីអេាយម៉ាកដកដង្ហេីមធំចេញមក
''យំធ្វេីអី? ណាគេធ្វេីអី ប្រាប់ម៉ាកបានអត់?''