Saturday, September 14, 2024

☆☆ រយៈពេល3ឆ្នាំ Ep.19


xix



ជេមីនដឹងខ្លួនស្ទុះងេីបឡេីងពេលដែលមានអារម្មណ៍ថាខ្លួនឯងគេងយូរជាងរាល់ដង ងាកទៅមេីលលេីគ្រែកន្លែងក្បែរខ្លួនមិនឃេីញអ្នកណាទេីបប្រញាប់ទាញភួយចេញហេីយរត់ចេញពីបន្ទប់ភ្លាម

ថ្ងៃនេះថ្ងៃសៅរិ៍រេនជុនអត់មានបង្រៀន...

ហេតុអីរេនជុនងេីបលឿនមែស? រាល់ដងជេមីនជាអ្នកភ្ញាក់មុនរហូត...

រេនជុនបាត់ទៅណា...

គិតហេីយក៏ដេីរទៅកាន់ជណ្តេីរប្រញាប់ចុះទៅជាន់ក្រេាមភ្លាម តែពេលដែលមកដល់ជណ្តេីរ សំលឹងគ្រុកក្រាក់ក៏លាន់លឺចេញពីក្នុងចង្ក្រានបាយ បេះដូងដែលលេាតញាប់មុននេះកាន់តែលេាតញាប់ជាងមុនទៀត ពេលដែលគិតថាអ្នកដែលនៅក្នុងចង្ក្រានបាយអាចជាមនុស្សដែលខ្លួនឯងកំពុងរក

ជេមីនឈប់រត់ហេីយដេីរតាមសំរួលមកដល់ខាងមុខចង្ក្រានបាយមុននឹងឃេីញអ្នកដែលខ្លួនឯងកំពុងរក កំពុងតែឈរដុតនំប័ង ជេមីនដកដង្ហេីមធំយ៉ាងធូរចិត្តចេញមក

ស្មានតែទៅណាបាត់អា៎យតា៎

      ''ភ្ញាក់អា៎យហ៎?''   សំលេងពិរោះដល់អា៎យ... ជេមីនមិនដែលគិតថាចង់លឺសំលេងរេនជុនដល់ថ្នាក់នេះពីមុនមកនោះទេ

      ''...''

      ''កេីតអីហ៎?''   ពេលដែលមិនលឺជេមីនតប រេនជុនងាកទៅមេីលមុននឹងឃេីញជេមីនកំពុងតែយំ ទេីបប្រញាប់ចុចបិទម៉ាសុីនដុតនំប័ងហេីយដេីរទៅមេីល

      ''ហឺម?''

      ''លេាកជេមីនយំហ៎?''

      ''ហឺម?''   ជេមីនធ្វេីមុខឆ្ងល់ដាក់ មុននឹងលូកដៃទៅជូតភ្នែក ហេីយឃេីញថាមានដំណក់ទឹកភ្នែកពិតមែន

      ''កេីតអី?''

      ''ងេីបម៉េាអត់ឃេីញ''

      ''អុញ''   រេនជុនធ្វេីមុខឆ្ងល់មិនបានប៉ុន្មានក៏ត្រូវទប់សំណេីចពេលដែលបានលឺចំលេីយ

      ''រេនជុនសុំលែងនៅខ្លាចអត់ទាន់បាត់ផង''

      ''អូយយយ''   ហេីយទីបំផុតរេនជុនក៏សេីចចេញមក

      ''អេាបតិច''

      ''ហឺមមម ងេកងក់មែសង៉ៃនេះ''   ទោះជាថាអេាយបែបនោះ តែក៏ព្រមលាដៃចាំទទួលជេមីនមកក្នុងរង្វង់ដៃ ហេីយជេមីនក៏អេាបរេនជុនដេាយមិនចាំយូរ

      ''ខ្លាចចចច''

      ''សន្យាអា៎យតា៎ថាឈប់និយាយចឹងអា៎យ''

      ''នៅតែខ្លាច''

      ''...''   រេនជុននៅស្ងៀម ព្រោះមិនដែលឃេីញជេមីនងេកងក់ដល់ថ្នាក់នេះពីមុនមក តែពេលដែលឃេីញរេនជុនមិនឆ្លេីយតប ជេមីនកាន់តែនៅមិនសុខ

      ''រេនជុននននន''   សំលេងដែលហៅឈ្មោះរេនជុនវែងៗនោះ ធ្វេីអេាយរេនជុនសេីចចេញមកម្តងទៀត

      ''អូយយយ លេាកជេមីនដូចកូនក្មេងអាយុ 3ឆ្នាំចឹងនៀក''

      ''...''   ជេមីនឈប់ឆ្ងក់ ហេីយនៅស្ងៀមហាក់បីដូចជាកំពុងតែគិតអ្វីម្យ៉ាង

      ''ម៉ោះ! ញាំុនំប័ងអត់?''

      ''ចង់បានកូន''

      ''ហឺម?''

      ''ចង់បានកូនអា៎យ ពេលណាបានមាននៀក?''

      ''...''   ហេីយមកប្រាប់អញ្ចឹង អេាយរេនជុនធ្វេីម៉េចនៀក? រេនជុនបានត្រឹមតែគិតក្នុងចិត្ត មិនហ៊ាននិយាយចេញទៅ

      ''រេនជុន មុជទឹកជាមួយគ្នាអត់?''   ជេមីនខិតចេញពីរេនជុន ហេីយនិយាយឡេីង មុននឹងសំលឹងមុខរេនជុនមិនដាក់ភ្នែក ដេាយទឹកមុខប្រាកដប្រជា

      ''...''   ថ្ពាល់ទាំងសងខាងចាប់ផ្តេីមឡេីងកំដៅភ្លាមពេលដែលលឺហេីយ ពាក្យនេះ... តាំងពីថ្ងៃដែលទៅជេជូ... វាក្លាយជាពាក្យសំងាត់រវាងយេីងទាំងពីរទៅហេីយ... រេនជុនយល់ថាជេមីនចង់និយាយពីអី ទេីបមិនឆ្លេីយ ហេីយនៅស្ងៀម

      ''ណា៎''

      ''លេាកជេមីន... នៅព្រឹកឡេីយហេ៎ណា៎''

      ''ក្រែងលេាព្រឹកចឹងបានឆាប់មាន''

      ''លេាកជេមីនញាំុនំប័ងម៉ានបន្ទះ?''

      ''រេនជុន!''

      ''លេាកជេមីនញាំុកាហ្វេអត់ ចាំឆុងកាហ្វេអេាយ''   និយាយហេីយក៏បែរខ្លួនត្រលប់ទៅយកនំប័ងចេញពីម៉ាសុីនដុត មុននឹងដាក់នំប័ងថ្មីចូលទៅថែមអេាយជេមីន ហេីយងាកទៅយកកែវកាហ្វេរបស់ជេមីនទៅដាក់លេីម៉ាសុីនឆុងកាហ្វេអេាយ

      ''សុំពីរស្សត់បានអត់?''   មិនទាន់បានចុចបូតុងផង ជេមីនក៏និយាយកាត់ឡេីងមក រេនជុនងាកទៅមេីលមុខបន្តិច មុននឹងងាកត្រលប់មកវិញ

      ''មួយបានអា៎យ''

      ''ណា៎''   ពាក្យមួយម៉ាត់នេះ រេនជុនស្អប់បំផុត ព្រោះពេលដែលលឺចេញពីមាត់ជេមីនហេីយ រេនជុនតែងតែចិត្តទន់រហូត ហេីយជេមីនហាក់បីដូចជាដឹងចំនុចខ្សេាយរេនជុនអញ្ចឹង ទេីបពេលដែលចង់បានអីហេីយរេនជុនមិនព្រម ជេមីនតែងតែនិយាយពាក្យនេះរហូត

      ''អេាយថេីបជំនួស អូខេអត់?''

      ''ទាល់តែឃីសបានៗ''   រេនជុនងាកទៅមេីលមុខជេមីន ដែលពេលនេះខ្សែភ្នែកមានពន្លឺ ធ្វេីអេាយរេនជុននឹកឃេីញកូនឆ្កែរេាមពណ៌ត្នេាត ដែលលាអណ្តាត ហេីយបក់កន្ទុយទៅមកៗ ដូចជេមីនពេលនេះអញ្ចឹង

      ''អូខេ''

      ''អេាយឃីសហ៎?''

      ''ចាំឆុងពីស្សត់អេាយ''

      ''អុញ''



មនុស្សយេីងបេីលេាភលន់ពេក មានតែអត់

តែណា ជេមីននេះពិតជាណា ជេមីនមែន!

បានអាមេរិកាណូពីរស្សត់ហេីយនៅថេីបរេនជុនតាំងពីក្នុងផ្ទះបាយរហូតដល់បន្ទបទទួលភ្ញៀវទៀត ជេមីនដកបបូរមាត់ចេញមុននឹងសំលឹងមេីលពេញផ្ទៃមុខរបស់រេនជុន មេីលមុខអ្នកដែលខ្លួនឯងស្រលាញ់ លូកដៃទៅដាក់លេីថ្ពាល់របស់រេនជុនមុននឹងអង្អែលថ្នមៗ ហេីយសេីចចេញមកពេលដែលឃេីញថ្ពាល់ទាំងសងខាងនោះចាប់ផ្តេីមឡេីងក្រហម

      ''យេីងអត់ដែលនិយាយគ្នាសោះណ៎ ថាចង់បានកូនម៉ាននាក់ ចង់បានកូនស្រីរឺក៏កូនប្រុស''

      ''លេាកជេមីនចង់បានម៉ាននាក់?''

      ''ពីរនាក់ម៉េចដែរ?''

      ''អឺម''   រេនជុនញញឹមហេីយងក់ក្បាលតិចៗ

      ''កូនប្រុសមួយ កូនស្រីមួយ''

      ''តាមចិត្តលេាកជេមីន''



Jungwoo
16:10

send a link
រេនជុន
ឃេីញវីដេអូនេះនៅ?
ត្រូវការអី?
រេនជុន
យេីងគ្រាន់ផ្ញេីរអេាយមេីលតា៎
ថាអ្នកនាងស៊ូយុងសម្ភាសរឿងលេាកជេមីនថាម៉េចខ្លះ
អ្នកនាងស៊ូយុងក៏និយាយច្បាស់អា៎យថាគ្រាន់តែជាអ្នកធ្វេីការជាមួយគ្នា
ញ៉ុមអត់យល់ថាហេតុអីបានចាំបាច់ផ្ញេីរអេាយរេនជុនមេីល
??
ដែលនិយាយធ្វេីអេាយរេនជុនយល់ច្រឡំ
ហេីយនៅលុបឆាតញ៉ុមទៀត
មានបំណងអីហ៎?
លេាកជេមីន?
ធ្វេីអញ្ចឹងធ្វេីអី?
ចង់បានអី?
រេនជុនប្រាប់ថាញ៉ុមលុបឆាតហ៎?
ញ៉ុមអត់មានបានលុបហេ៎ណា៎
ណា?
screenshot មកមេីស ថាឆាតនៅទាំងអស់អត់?
read            
នេះរេនជុនទូពិតដល់ថ្នាក់ហ្នឹងហ៎?
រេនជុនអត់មានទូពិតហេ៎
តែញ៉ុមអ្នកបង្ខំអេាយនិយាយខ្លួនឯង
ញ៉ុមអត់ដឹងថាលេាកជុងវូមានគេាលបំណងអីហេ៎ណា៎
តែញ៉ុមថាគួរតែឈប់ហូវ
កុំធ្វេីអេាយរេនជុនគិតច្រេីនអញ្ចឹងទៀត



      ''លេាកជេមីនបានអា៎យ''   រេនជុនពេបមាត់ មុននឹងលូកដៃទៅដណ្តេីមទូរស័ព្ទពីដៃជេមីនមកវិញជាលេីកទីបី ហេីយលេីកនេះទេីបបានសំរេច ព្រោះចាត់ទុកថាជេមីនក៏បាននិយាយអ្វីដែលខ្លួនឯងចង់និយាយរួចហេីយ ទេីបព្រមអេាយទៅម្ចាស់គេវិញ

      ''ហឺមមមម''

      ''លេាកជេមីននិយាយដាក់ជុងវូខ្លាំងៗមែស''

      ''និយាយអេាយដឹងរឿងហ្នឹង! ចង់ដឹងថាធ្វេីចឹងធ្វេីអី?''

      ''លេាកជេមីនកុំខឹងមេីស''

      ''មិនមែនខឹងរេនជុនហេ៎''

      ''ហាមខឹងជុងវូ''

      ''មិនអេាយខឹងម៉េច បេីធ្វេីចឹងៗអី''

      ''លេាកជេមីននននន''   រេនជុនកាន់តែពេបមាត់លេីសដេីម ហេីយជ្រួញចញ្ចេីមបន្ថែម ពេលដែលជេមីនមេីលទៅនៅខឹងខ្លាំងនៅឡេីយ

ជេមីនមានអារម្មណ៍ថាមិត្តភក្តិរបស់រេនជុនម្នាក់នេះរៀងចំលែកៗ តែក៏មិនបានគិតអីច្រេីន តែពេលដែលដឹងថាជុងវូលុបឆាតរបស់ខ្លួនឯង ហេីយមានបំណងអេាយរេនជុនឃេីញ ហេីយយល់ច្រឡំ ជេមីនក៏ចាប់ផ្តេីមលែងចូលចិត្ត តែក៏មិនបានទៅរករឿងរឺក៏អី ចាត់ទុកអេាយរឿងចប់ត្រឹមហ្នឹងចុះ ព្រោះជេមីនដឹងថារេនជុនស្រលាញ់មិត្តភក្តិម្នាក់នេះប៉ុណ្ណា

តែមុននេះរេនជុននៅសុខៗសោះ ពេលដែលបេីកឆាតអានហេីយទឹកមុខដែលប្រែទៅជាស្រពេាន ធ្វេីអេាយជេមីនជ្រួញចញ្ចេីម ធម្មតាមិនដែលហ៊ានឈ្លៀនពាន់របស់ផ្ទាល់ខ្លួនរបស់រេនជុននោះទេ តែរឿងដែលកេីតឡេីងម្សល់មិញធ្វេីអេាយជេមីនខ្លាច នៅសុខៗបេីត្រូវរេនជុនសុំលែងទៀត ធ្វេីម៉េចទៅ? គិតហេីយក៏អេីតក្បាលទៅមេីល គ្រាន់តែឃេីញឈ្មោះអ្នកដែលឆាតមកក៏ជ្រួញចញ្ចេីមចូលគ្នាភ្លាម មុននឹងលូកដៃទៅដណ្តេីមទូរស័ព្ទពីរេនជុនមក មិនអេាយរេនជុនបានតប រឺចុចមេីលទាន់

      ''កុំធ្វេីមុខចឹងមេីស...''

      ''(。•́︿•̀。)''

      ''វាមិនមែនគួរអេាយអាណិតហេ៎ វាគួរអេាយខ្នាញ''   និយាយហេីយកលូកដៃទៅច្របាច់ថ្ពាល់របស់រេនជុនទាំងសងខាង

      ''លេាកជេមីន!!''



👨🏻‍🏫 (3)
22:10

👉🏻👈🏻
និយាយជាមួយលេាកជេមីនហេីយអា៎យណា៎
សំរេចថាអត់លែងគ្នាហេ៎
ទោះបីជាផុតបីឆ្នាំហេីយ?
អឺម
ទីបំផុត
finally!!!

ឈប់សិន
រូបនេះ...
អូយយយយ
ជប់លៀងអត់
យេីងពិបាកចិត្តម៉ានអាទិត្យអា៎យនៀក
តោះៗ
ហេីយអ្នកនាងស៊ូយុងនោះ?
ភ្ញៀវក្រុមហ៊ុនរបស់លេាកជេមីន
គ្រាន់តែជាភ្ញៀវហេ៎ហ៎?
ធូរចិត្តតិច
សម្ភាសឡេីងដូចស្រលាញ់លេាកជេមីនចឹង




      ''លេាកជេមីន អ្នកនាងស៊ូយុងសុំជួប''









.
Writer's Note