xiii
👨🏻🏫 (3)
9:10
13:30
Jungwoo
14:20
missed
🧌 (3)
15:30
ទាំងដែលនិយាយគ្នាហេីយថានឹងមិនចេញពីផ្ទះទៅណារយៈពេល 2ថ្ងៃ តែជេមីនក៏ត្រូវរេនជុនបង្ខំអេាយទៅខួបកំណេីតសិស្សច្បងរបស់ខ្លួនទាល់តែបាន ក្រេាយពេលមុជទឹកជាលេីកដំបូងក្នុងថ្ងៃនេះនៅម៉េាង 5កន្លះល្ងាច ជេមីនរអ៊ូតិចៗមិនចង់ចេញពីផ្ទះ តែរេនជុនបែរជារេីសខេាអាវតែងខ្លួនដេាយអារម្មណ៍ល្អ ព្រោះបានគេងឆ្អែត គេងលក់តាំងពីរឿងលេងបាន 10 នាទីដំបូងរហូតដល់រឿងចប់ រហូតដល់ជេមីនគេងលក់តាម ដឹងខ្លួនម្តងទៀតគឺទូរស័ព្ទរបស់ជេមីនរេាទិ៍មិនឈប់ទៅហេីយ
រេនជុនងេីបចេញពីលេីភ្លៅរបស់ជេមីន ធ្វេីអេាយជេមីនដឹងខ្លួនតាម ជេីងម្ខាងដែរត្រូវបានគេងពីលេីនោះមានអាការៈស្ពឹករហូតដល់ជេមីនកំរេីកមិនបាន លូកដៃទៅយកទូរស័ព្ទមកមេីលមុននឹងឃេីញថាជាជីសុងដែលតេមក ហេីយរេនជុនស្តាប់លឺការសន្ទនានោះទេីបគ្រប់យ៉ាងក្លាយជាបែបនេះ
''លេាកជេមីន ហួសម៉ោងលូវអា៎យ'' រេនជុនងាកទៅថាអេាយអ្នកដែលកំពុងតែអង្គុយជូតសក់នៅលេីគ្រែ ហាក់បីដូចជាគ្មានរឿងអីកេីតឡេីង
''មិនបាច់ប្រញាប់ហេ៎ ណាត់ម៉ោង 7មែន តែគង់តែមានអ្នកទៅយឺតហេ៎''
''ហេីយនៅទៅទិញកាដូទៀតហ៎?'' និយាយហេីយក៏យកម៉ាសុីនផ្លំសក់ ដេីរទៅជិតគ្រែ ដេាតខ្សែហេីយជួយផ្លំអេាយជេមីន
ជេមីនដាក់កន្សែងចុះឈប់ជូត ហេីយអង្គុយស្ងៀមៗចាំអេាយរេនជុនផ្លំអេាយ ពេលដែលផ្លំហេីយក៏យកក្រាសមកសិតអេាយថ្នមៗ យកដៃវាសអេាយមានរបៀបតិចតួច ពេលដែលរៀបដេីរទៅដោះខ្សែមាសុីនផ្លំសក់ចេញ ជេមីនក៏ចាប់កដៃរេនជុន ហេីយទាញទៅមេីល
កងដៃនេះ...
''ពាក់ដែរបានអត់?'' ជេមីនសួរឡេីង ហេីយងេីយមុខឡេីងមេីលមុខរេនជុនរង់ចាំចំលេីយ
វាជាកងដៃដែលធ្លាប់ទិញគូរជាមួយគ្នា មួយរយៈមុន ពាក់បានតែប៉ុន្មានថ្ងៃរេនជុនក៏ឈប់ពាក់ ជេមីនមិនចង់ពាក់ម្នាក់ឯងក៏ចាប់ផ្តេីមឈប់ពាក់តាម តែថ្ងៃនេះឃេីញរេនជុនយកមកពាក់ ក៏ចង់ពាក់ដែរ តែខ្លាចរេនជុនទេីសទាល់ពេលទៅជួបគេផ្សេងទេីបសួរចេញទៅ
''ហេីយរបស់លេាកជេមីននៅណា?''
''មានន័យថាបានហ៎?''
''មានរឿងអីត្រូវអត់បាន'' រេនជុនដកខ្សែម៉ាសុីនផ្លំសក់ចេញ ហេីយដេីរយកទៅទុក ជេមីនញញឹម មុននឹងបេីកថតតុជិតគ្រែ ហេីយយកប្រអប់ពណ៌ទឹកប៊ិចចាស់ចេញមក ហេីយយកកងដៃពណ៌ទឹកប្រាក់របស់ខ្លួនឯងចេញមក
ពេលក្រឡេកទៅឃេីញប្រអប់ពណ៌សនៅលេីតុ ក៏នឹកឃេីញអ្វីម្យ៉ាង មុននឹងយកវាមកបេីកហេីយយកកូនសេារចេញមក
''រេនជុន!''
''ហឺម?''
''ថ្ងៃនេះរេនជុនបេីកឡានម្តងណា៎''
ជេមីនទេីបតែដឹងថាពេលដែលរេនជុនជាអ្នកបេីកឡានបែបនេះ ជេមីនអាចអង្គុយសំលឹងមេីលមុខរេនជុនបានតាមចិត្ត ដេាយមិនចាំបាច់ងាកទៅមេីលថ្នល់ខាងមុខ ជាអារម្មណ៍ថ្មីមួយដែលមិនធ្លាប់មានពីមុនមក ក្រេាយពេលបានស្រាក្រហមមួយដបពីហាងស្រាដ៏ល្បីឈ្មោះ ជេមីនដូរទៅបេីកឡានវិញ ព្រោះរេនជុនមិនស្គាល់ផ្លូវទៅផ្ទះរបស់ជេហ្យុន
ផ្ទះរបស់ជេហ្យុននៅឆ្ងាយពីផ្ទះរបស់ជេមីនគួរសម ចំណាយពេលធ្វេីដំណេីរជិតមួយម៉ោង ជេមីនក៏មកឈប់ពីមុខផ្ទះវីឡាតូចមួយ រេនជុនអេាបដបស្រាជាប់មុននឹងបេីកទ្វារចុះទៅតាមជេមីន ដបស្រាដែលមានទំហំធំជាងមុខរបស់រេនជុនទៅទៀត ធ្វេីអេាយជេមីនអត់មិនញញឹមចេញមកមិនបាន
''លេាកជេមីន?''
''ហឺម?''
''លេាកជេមីនកាន់អត់? លេាកជេមីនជាអ្នកអេាយល្អជាង''
''អត់អីហេ៎ ណាគេអេាយក៏ដូចតែគ្នាដែរ''
គ្រាន់តែបេីកទ្វារផ្ទះភ្លាម សំលេងចំរៀងលាន់លឺចេញពីស្ពីកកឺរដេាយមិនខ្លាចចិត្តអ្នកជិតខាងសូម្បីតែបន្តិច សំណាងហេីយជាផ្ទះវីឡា មានទីធ្លាជុំវិញធំគួរសម បេីមិនអញ្ចឹងទេនឹងត្រូវគេប្តឹងបូលីសមកចាប់ជាមិនខាន
''ដាច់ចិត្តមកអា៎យហ៎?'' ជេសុងជាអ្នកនិយាយឡេីង ពេលដែលងាកមកឃេីញជេមីនដេីរចូលមកព្រមជាមួយរេនជុន
ជីសុងញញឹមដាក់រេនជុនបន្តិច ជេណូងាកមកហេីយញញឹមតាម រេនជុនញញឹមតបអ្នកទាំងពីរ ព្រោះជាមនុស្សតែពីរអ្នកគត់ដែលរេនជុនស្គាល់ក្នុងផ្ទះនេះ
''ជេហ្យុនហ្យុងនៅណា?'' អ្នកដែលឈរជិតខ្លួនសួរឡេីង ជីសុងងាកទៅចំហៀងខាងស្តាំ ហេីយជេមីនក៏ងាកតាម
''នៅនោះ កំពុងធ្វេីអីញាំុ'' នៅក្នុងចង្ក្រានបាយធំទូលាយ មានមនុស្ស 2អ្នកកំពុងតែធ្វេីម្ហូប ម្នាក់កំពុងតែបំពងពួកគៀវក្នុងខ្ទះ ម្នាក់ទៀតកំពុងតែមូលអ្វីម្យ៉ាងដែលរេនជុនគិតថាជាគីមបាប់ ជេមីនដេីរសំដៅទៅចង្ក្រានបាយ ដេាយមានរេនជុនដេីរតាមពីក្រេាយ
''ហ្យុង happy birthday'' អ្នកដែលកំពុងតែមូលគីមបាបងេីបមុខឡេីង សំលឹងមេីលជេមីនបន្តិច មុននឹងងាកទៅមេីលអ្នកដែលឈរក្បែរជេមីន ទោះជាមិនធ្លាប់ជួបគ្នាពីមុនមក តែជេហ្យុនដឹងថាម្នាក់នេះជាអ្នកណា
មិនអេាយដឹងម៉េច បេីជេមីនផូសរូប ផូសស្ទររីជាមួយគ្នាញឹកញាប់ដល់ថ្នាក់នេះ បេីអ្នកដែល follow ជេមីនគ្មានអ្នកណាមិនស្គាល់រេនជុននោះទេ
''អឺម លឺជីសុងថាតេទៅបង្ខំចង់ងាប់ នាំដាច់ចិត្តចេញពីផ្ទះ''
''មានណាហ្យុង...'' ជេមីននិយាយបដិសេធ ហេីយចាប់កញ្ចឹងករបស់ខ្លួនឯង ព្រោះមិនដឹងនិយាយអីត
''អា... ហ្យុង... នេះកាដូខួបកំណេីតពីលេាកជេមីន'' រេនជុនមេីលដឹងសភាពការប្រញាប់និយាយកាត់ជួយជេមីនភ្លាម
តែពាក្យថា 'លេាកជេមីន' ធ្វេីអេាយអ្នកដែលនៅក្នុងចង្ក្រានបាយពីរនាក់នាំគ្នាងាកមកមេីលមុខរេនជុនហេីយនិងជេមីនទៅវិញទៅមក
''អឺ...'' ជេមីនរដាក់រដុបមិនដឹងថាគួរនិយាយថាម៉េចល្អ
''អរគុណ ហ្យុងប្រឡាក់ដៃ រេនជុនជួយដាក់លេីតុនេះអេាយសិនបានអត់'' និយាយហេីយក៏ញញឹមដាក់ធ្វេីអេាយឃេីញថ្ពាល់ខួចទាំងសងខាង រេនជុនគាំងប្រហែល 3វិនាទី មុននឹងដាក់កាដូនៅគៀនតុដេីម្បីកុំអេាយទេីស
''មាន... មានអីអេាយជួយអត់?'' អាការៈចំលែករបស់រេនជុនធ្វេីអេាយជេមីនជ្រួញចញ្ចេីម
''អត់អីហេ៎ ទៅអង្គុយលេងហ្គេមជាមួយពួកជីសុងក៏បាន បេីឃ្លានទៅរកអីញាំុសិនក៏បាន''
''ម៉ោះ!'' ជេមីនប្រញាប់អូសដៃរេនជុនចេញមក ទាំងដែលជេហ្យុននិយាយមិនទាន់ចប់ស្រួលបួលផង
''មេីលវាមេីស! ហួងហែងជាងអីទៀត'' ម្ខាស់ខួបកំណេីតនិយាយឡេីង ពេលដែលនៅសល់តែពីរនាក់ក្នុងចង្ក្រានបាយ
''ឆឹស! ណាគេប្រេីអេាយញញឹមបង្រាយមន្តស្នេហ៍ដាក់គេធ្វេីអី! ប្តីគេហួងហែងអញ្ចឹងត្រូវអា៎យ''
''អុញ គ្រាន់តែញញឹមក៏ខុស!''
''ជីសុងហ្យុង ជេណូហ្យុង មកដល់យូរនៅ?'' រេនជុនដេីរទៅអង្គុយលេីសាឡុងជាមួយជេណូ និងជីសុង ដេាយទុកប្រឡោះកណ្តាលអេាយជេមីនអង្គុយ
''ជិតមួយម៉ោងអា៎យ''
''អ៎''
''រេនជុនឃ្លាននៅ នៅខាងនោះមានពួកនំ ហេីយនិងទឹក'' រេនជុនងាកទៅមេីលតាម មុននឹងឃេីញថាមានអ្នកដែលរេនជុនមិនស្គាល់ 3នាក់ទៀត កំពុងតែអង្គុយផឹក ហេីយនិយាយគ្នាលេងរហូតដល់សំលេងសេីចលាន់លឺមកដល់ខាងនេះ
''អត់អីហេ៎ ចាំទៅញាំុទាំងអស់គ្នា''
ម្នាក់ក្នុងចំណេាមនោះក៏ងាកមុខមកល្មម រេនជុនប្រញាប់អេានក្បាលរាក់ទាក់ ហេីយញញឹមតិចៗដាក់ជាការគួរសម
ពេលដែលឃេីញភេស្ជៈនៅសល់តិច ជេហ្យុនប្រញាប់ងេីបឡេីងដេីម្បីទៅយកពីក្នុងទូរទឹកកកមកថែម សុងឆាន់ឆ្លៀតឱកាសងេីបតាមស្ងាត់ៗ រហូតដល់បាននៅជាមួយគ្នាតែពីរនាក់មុននឹងប្រញាប់សួរចេញទៅយ៉ាងអន្ទះសារ
''ម្នាក់ពាក់ហូតឌីពណ៌ប្រផេះណាគេហ៎?''
''ហា៎ស?'' ជេហ្យុនភ្ញាក់ពេលដែលលឺសំលេងពីក្រេាយខ្នង ងាកទៅមេីលក៏ឃេីញមិត្តភក្តិខ្លួនឯងដេីរតាមមក មុននឹងជ្រួញចញ្ចេីមតិចៗ
មិនដឹងថាចង់និយាយពីអ្នកណាពាក់ហូតឌីពណ៌ប្រផេះ ងាកទៅមេីលចំណេាមមនុស្សមុននឹងឃេីញអ្នកដែលខ្លួនតូចជាងគេ ហេីយញញឹមស្រស់ជាងគេ ទេីបចាប់ផ្តេីមយល់សភាពការ
''អ៎... រេនជុន''
''អឺម មិត្តភក្តិ អា៎ មិនមែនហេ៎ ព្រោះលឺហៅឯងថាហ្យុង សិស្សប្អូនហ៎? ម៉េចបានយេីងអត់ដែលស្គាល់''
''ម៉េច? ចាប់អារម្មណ៍?''
''អឺម គួរអេាយស្រលាញ់ សំលេងនិយាយក៏គួរអេាយស្រលាញ់ ពេលសេីចកាន់តែគួរអេាយស្រលាញ់''
''អការៈធ្ងន់ធ្ងរអា៎យ ផឹកច្រេីនពេកហ៎?''
''យេីងនិយាយមែន អត់ដែលឃេីញណាគេគួរអេាយស្រលាញ់ចឹងហេ៎''
''ហឹស មេីលតែមុខគេគួរអេាយស្រលាញ់ មានមេីលឃេីញចញ្ចៀនលេីម្រាមដៃនាងគេនៅ?'' ជេហ្យុនសេីចចុងមាត់បន្តិច មុននឹងនិយាយតប
''ហា៎ស?''
''ប្តីគេនៅហ្នឹងផង សំលឹងយូរពេកប្រយ័ត្នមានរឿង យេីងគ្រាន់តែប្រាប់ហេ៎'' និយាយហេីយក៏ហុចស្រាបីកំប៉ុងអេាយសុងឆាន់ជួយកាន់ ហេីយខ្លួនឯងក៏បិទទូរទឹកកកដេីរសំដៅទៅកាន់តុវិញ សុងឆាន់នៅឈរស្ងៀមមួយសន្ទុះ ហាក់បីដូចជាមិនចង់ជឿនូវអ្វីដែលបានលឺមុននេះ
រៀបការអា៎យហ៎?
គួរអេាយស្តាយ
☁️