Thursday, August 1, 2024

☆☆ រយៈពេល3ឆ្នាំ Ep.14


xiv



andy
21:10

យេីងគិតច្រេីនតែឯង រឺក៏សុងឆាន់ហ្យុងមេីលមុខរេនជុនរហូតមែន?
យេីងក៏គិតថាអញ្ចឹងដែរ
ហេីយរេនជុនដឹងខ្លួនអត់នៀក?
រេនជុនដឹងខ្លួនអត់អត់ដឹងហេ៎
តែអាជេមីនដឹង 100%

អង្គុយបៀតរេនជុន ឡេីងរេនជុនចង់អង្គុយលេីភ្លៅអា៎យ
មេីលដៃអេាបចង្កេះពីក្រេាយទៀត
អួតកងដៃគូរ🤣🤣
កងដៃគូរមានអីអស្ចារ្យ
ចញ្ចៀនគូរលេីម្រាមដៃនាងហ៎🙊
🤣
សុងឆាន់ហ្យុងនោះម៉េចមិនដឹងហេ៎ណា៎
ដឹងតែរេនជុនអៀនជេហ្យុនហ្យុង😂
ហេីយមិត្តភក្តិឯងនេះពាំងកណ្តាលរហូត
ឃេីញនិយាយគ្នាអត់បាន
ហាហាហាហា
ជួបសត្រូវស្នេហាម្តង 2នាក់
អញ្ចឹមតា៎បានតាមរេនជុនជាប់រហូត
សូម្បីតែរេនជុនទៅបន្ទប់ទឹកក៏សំលឹងតាមរហូត
😂



Jungwoo
9:20

សុំទេាស
ទឹមឃេីញឆាត
តបអាឡូវនៅទាន់អត់?
អត់អីហេ៎
ថារកបបួលទៅញាំុអីហ្នឹងអា៎
សុំទេាសសស
ម្សិលមិញឡេីយធ្វេីអីញាំុពេលព្រឹក
ថ្ងៃឡេីងថាមេីលរឿងក៏គេងលក់ដល់ល្ងាច
ហេីយនៅទៅខួបកំណេីតមិត្តភក្តិលេាកជេមីនទៀត
អត់អីហេ៎
លេាកជេមីនអត់មានខឹងដែលខកណាត់ណាអី
អត់អីហេ៎
កុំគិតច្រេីន
អឺម
ថ្ងៃនេះទៅហាងមួយគ្នាអី?
ថាចង់ទៅរកទិញសៀវភៅរៀនធ្វេីពួកនំ ហេីយនិងបង្អែម
ហឺម?
គិតម៉េចចង់រៀនធ្វេី?
ពេលនៅផ្ទះទំនេរថារករៀនធ្វេី
អ៎
បេីពួកធ្វេីនំ ហេីយនិងខុកគីអីយេីងមាន 2-3ក្បាលដែរ
បេីចង់បានយេីងអេាយខ្ចី
មែនហ៎?
អញ្ចឹងក៏បាន
គិតថាប្រហែលជាចូលចិត្តរបស់ដូចគ្នា
ហឺម?
ពេលឯងយកវាហ្វលដាក់ឆុកកូឆីបមកអេាយលេីកមុនហ៎
យេីងចូលចិត្ត🥰
អ៎
អឺម
ចាំអាទិត្យក្រេាយយេីងយកទៅអេាយ
អាទិត្យនេះសុំទេាសណា៎អត់បានទៅជាមួយ
អឺម
អត់អីហេ៎
ជួបគ្នាអាទិត្យក្រេាយ



👨🏻‍🏫 (3)
9:45

មានរឿងចង់ពិភាក្សា
😣
កេីតអី?
អត់ចង់គិតច្រេីនហេ៎
តែចេះតែមានរឿងអេាយគិតរហូត😣
ម៉េច?
ថ្ងៃសុក្រដែលថាខកណាត់លេាកជេមីនហ៎
ឡេីយជូនជុងវូទៅពេទ្យ
ហេីយពេលមកវិញទូរស័ព្ទអស់ថ្ម
អត់បានតេប្រាប់លេាកជេមីន
ហេីយជុងវូប្រាប់ថាលេាកជេមីនចង់និយាយជាមួយ
ហេីយពេលនិយាយជាមួយលេាកជេមីនហេីយឃេីញឆាតលេីអេក្រង់
លេាកជេមីនអ្នកឆាតទៅមុន
សួរថាទៅពេទ្យហេីយនៅ
ជុងវូថាអត់អីហេ៎ ឈឺក្រពះធម្មតា
ហេីយលេាកជេមីនថាអត់អីចឹងល្អអា៎យ ឆាប់ជា
ហេីយជុងវូថាអរគុណដែលបារម្ភ
យេីងថានិយាយជាមួយលេាកជេមីនអេាយច្បាស់ហ្មងហូវរេនជុន
កាន់តែទុកយូរកាន់តែគិតច្រេីន
អឺ
មិនចង់និយាយចឹងហេ៎
តែកុំភ្លេចថាឯងការជាមួយគ្នាដំបូងក្នុងគេាលបំណងអី
អាឡូវគ្រប់ 3ឆ្នាំអា៎យ
ទោះអត់មានកូនមែន តែត្រូវលែងគ្នារឺក៏ម៉េច
បេីអត់លែងគឺនៅជាមួយគ្នាក្នុងថានៈអី
បេីអត់និយាយអេាយច្បាស់ចុងក្រេាយអ្នកដែលឈឺចាប់គឺជាឯង
យេីងខ្លាច...
ខ្លាចលេាកជេមីនអត់បានគិតដូចយេីង
ខ្លាចលេាកជេមីនជាមួយជុងវូលួចទាក់ទងគ្នា
លេាកជេមីនចូលចិត្តរបស់ផ្អែមត្រូវអត់
ថ្ងៃនេះសុខៗជុងវូនិយាយថាចង់រៀនធ្វេីនំខេក ហេីយនិងរបស់ផ្អែម
យេីងអត់ចង់គិតច្រេីនហេ៎
តែវាធ្វេីអេាយគិតរហូតថាពីរនាក់ហ្នឹងស្និទ្ធគ្នាខ្លាំង
ចង់ចេញមកជួបគ្នាអត់
យេីងទៅយក
អឺ
តែមុននឹងចេញមក
ទៅនិយាយគ្នាអេាយច្បាស់សិន
ទោះជាជឿ់ចិត្តលេាកជេមីនម៉េចក៏ដេាយ
ក៏ឯងនៅតែមិនសប្បាយចិត្តដដែល
ហេីយម៉េចៗចាំចេញមកជួបគ្នា
អូខេ



      ''ចង់មេីលរឿងតអត់?''   ជេមីនសួរឡេីងក្រេាយពេលជួយរេនជុនលាងចានហេីយ

      ''អូខេ ម្សិលមិញលេាកជេមីនមេីលដល់ណាអា៎យ?''

      ''មេីលឡេីងវិញហ្មងក៏បាន មិនដឹងគេងលក់ពីកាលដូចគ្នា''

      ''អូខេ''   ម្តងនេះទាំងពីរនាក់នាំគ្នាតាំងចិត្តមេីលរឿងដេាយមិនគេងលក់ដូចម្សិលមិញ ព្រោះពេលនេះនៅព្រឹកនៅឡេីយ ពេលដែលរឿងចិត្តចប់ហេីយដល់វគ្គកំសត់ ជេមីនដាក់ខ្លួនគេងលេីខ្នេីយដែលនៅលេីភ្លៅរបស់រេនជុន ហេីយលួចជូតទឹកភ្នែក

រេនជុនហាក់បីដូចជាដឹង ទេីបលូកដៃទៅដាក់លេីស្មាររបស់ជេមីនថ្នមៗ ហេីយកំរេីកតិចៗក្នុងន័យលួងលេាម ហេីយពេលដែលរឿងកំសត់ត្រូវបានចប់ដេាយ happy ending ជេមីនក៏ញញឹមចេញមក

      ''លេាកជេមីន... សុំទេាសណា៎''   រេនជុននិយាយចេញមក ធ្វេីអេាយជេមីនដែលកំពុងគេងលេីភ្លៅស្ទុះងេីបអង្គុយ ហេីយសំលឹងមេីលមុខរេនជុនដេាយចំងល់

      ''សុំទេាសរឿងអី?''

      ''សុំទេាសដែលមួយរយៈមុនមានរឿងអីហេីយអត់ប្រាប់ ហេីយគំរោះគំរេីយដាក់លេាកជេមីន''

      ''រឿងហ្នឹងរេនជុនសុំទេាសហេីយអា៎យតា៎''

      ''លេាកជេមីន...''

      ''ហឺម?''

      ''លេាកជេមីនជាមួយជុងវូ... ស្និទ្ធគ្នាខ្លាំងហ៎? បេីលេាកជេមីនជាមួយជុងវូទាក់ទងគ្នា ញ៉ុមនឹង...''

      ''ទាក់ទងអីមួយលេាកជុងវូ?''   ទឹកមុខរបស់ជេមីនក្លាយទៅជាប្រាកដប្រជា រេនជុនមេីលឃេីញខ្សែភ្នែកដែលសោះកក្រោះ ហេីយខឹងតិចៗរបស់ជេមីន

ការដែលជេមីនមិននិយាយបដិសេធភ្លាមៗ ធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់... បេីជេមីននិយាយថាកំពុងតែទាក់ទងជាមួយជុងវូមែន រេនជុនគួរតែញញឹមហេីយត្រេកអរ រឺក៏គួរតែធ្វេីទឹកមុខម៉េច

      ''សុំទេាស ញ៉ុមអត់មានបំណងមេីលហេ៎ តែឃេីញឆាតក្នុងទូរស័ព្ទរបស់ជុងវូ''

      ''ហឺម?''   ជេមីនជ្រួញចញ្ចេីមចូលគ្នា

      ''លេាកជេមីនឆាតទៅសួរជុងវូរឿងជុងវូឈឺ ហេីយថាឆាប់ជា''   សំលេងរបស់រេនជុនចាប់ផ្តេីមក្រងួរតិចៗ

      ''ឆាតទៅសួររកអ្នកខ្លះហ្នឹង!''

      ''...''   ពេលដែលឃេីញរេនជុនស្ងាត់ ជេមីនក៏អេានទៅយកទូរស័ព្ទមកកាន់ មុននឹងចុចបេីកឆាតរវាងខ្លួនឯងនឹងជុងវូ ហេីយហុចទូរស័ព្ទអេាយទៅរេនជុន

      ''បេីអត់ជឿសាកអានមេីលហូវ''

មិនមែនអត់ជឿទេ តែអ្វីដែលរេនជុនឃេីញក្នុងទូរស័ព្ទរបស់ជុងវូ ធ្វេីអេាយរេនជុនស្ទាក់ស្ទេីរ ក្នុងឆាតនោះគ្មានឈ្មោះរេនជុនសូម្បីតែមួយម៉ាត់ រេនជុនអេានសំលឹងទូរស័ព្ទក្នុងដៃរបស់ជេមីនស្ទាក់ស្ទេីរម្តងទៀត បេីដល់ថ្នាក់ឆែកទូរស័ព្ទគ្នា វាលែងមានភាពជឿចិត្តគ្នាទៀតហេីយ

      ''លេាកជេមីន មិនបាច់ធ្វេីដល់ថ្នាក់ហ្នឹងក៏បាន''

      ''មេីលបាន មេីលហូវ ញ៉ុមអត់មានអីលាក់បាំងស្រាប់អា៎យ''

      ''កុំអីល្អជាង ញ៉ុមជឿលេាកជេមីន''   និយាយហេីយក៏លូកដៃទៅចាប់ទូរស័ព្ទរបស់ជេមីន ហេីយចុចចាក់សេារទូរស័ព្ទអេាយ

ជុប

      ''លេាកជេមីន!!!''   ពេលសុខៗដែលត្រូវជេមីនថេីបថ្ងាស រេនជុនបេីកភ្នែកធំៗហេីយយកដៃខ្ទប់ថ្ងាសខ្លួនឯងត្រង់កន្លែងដែលត្រូវថេីប

      ''ទោះម៉េចក៏នៅតែចង់អេាយអាន ដេីម្បីអេាយសប្បាយចិត្ត''



👨🏻‍🏫 (3)
11:20

លេាកជេមីនបេីកឆាតអេាយមេីល
ហឺម?
ជុងវូលុបឆាតមែន
ថាមែនៗ
មិនចង់និយាយចឹងហេ៎ តែមិត្តភក្តិឯងម្នាក់ហ្នឹងដូចម៉េចអញ្ចឹងហេ៎
ម៉ានដងអា៎យ
ជុងវូធ្វេីចឹងធ្វេីអីហ៎?
មានអារម្មណ៍ថាចង់យំ
រេនជុន...
មិត្តភក្តិគ្នាតាំងពីតូចហេតុអីបានធ្វេីចឹងហ៎?
សាកនិយាយគ្នាអេាយដឹងរឿងអត់?
ខុន
ទុកពេលអេាយរេនជុនសិនហូវ
កុំធ្វេីអីបង្ខំពេក
អឺម
មិនទាន់ចង់ដឹងហេ៎
សុំពេលតិចសិន
ម៉េចអា៎យ
នៅចង់ទៅរកអីញាំុមួយគ្នាទៀតអត់?
រឺក៏នៅជាមួយលេាកជេមីន?
សុំនៅជាមួយលេាកជេមីនសិនបានអត់
មានអារម្មណ៍ថាខុសដែលមុនហ្នឹងអត់និយាយជាមួយលេាកជេមីន
ទាំងដែលលេាកជេមីនអត់មានបានធ្វេីអី
អូខេៗ
កុំគិតច្រេីនណា
នៅជាមួយលេាកជេមីនហ្នឹងល្អអា៎យ
អឺម
អរគុណណា៎



      ''ង៉ៃនេះមានណាត់មួយលេាកជេមីនអត់?''   យ៉ាងយ៉ាងសួរឡេីងពេលដែលឃេីញរេនជុនអង្គុយចុចទូរស័ព្ទ មិនទាន់ងេីបចេញពីតុធ្វេីការ ពេលណាដែលរេនជុននៅអង្គុយលេងបែបនេះគឺមានន័យថាអង្គុយចាំជេមីនមកយកហេីយ

      ''អត់ហេ៎ តែលេាកជេមីនមកយក''

      ''ទៅញាំុអីមួយគ្នាអី យេីងខានទៅជាមួយគ្នាមួយរយៈអា៎យ''

      ''ខុនទៅអត់?''   រេនជុនងាកទៅសួរមិត្តភក្តិម្នាក់ទៀតដែលនៅជិតនោះ

      ''បេីរេនជុនទៅ យេីងទៅដែរក៏បាន''

      ''ចាំសួរលេាកជេមីនសិន''   និយាយហេីយក៏អេានចុចទូរស័ព្ទសួរជេមីនភ្លាម

      ''ញញឹមអី?''   ពេលដែលឃេីញជេមីនតបមកថា 'ទៅដែរបានអត់?' ព្រមជាមួយនិងអេម៉ូជិ 🥺 រេនជុនក៏ញញឹមចេញមករហូតដល់យ៉ាងយ៉ាងអត់មិនសួរមិនបាន

      ''មានណា លេាកជេមីនទៅដែរបានអត់?''

      ''ប្រាកដជាបាន មានអ្នកប៉ាវយេីងចូលចិត្ត''   និយាយហេីយក៏សេីចឌឺដាក់ រេនជុនសេីចតាមហេីយប្រញាប់ចុចតបជេមីនភ្លាម

      ''ខុនចាំជិះទៅជាមួយយេីង ង៉ៃនេះយេីងយកឡានមក''   យ៉ាងយ៉ាងងាកទៅនិយាយប្រាប់ខុន ហេីយខុនមិនបានឆ្លេីយអី គ្រាន់តែងក់ក្បាលតបធម្មតា

      ''រេនជុន!''

      ''ហឺម?''

      ''ណាឆាត? មានស្កីនហ្សត់មកអត់?''

      ''...''   រេនជុនធ្វេីមុខស្មេីរហេីយពេបមាត់តិចៗ មុននឹងងក់ក្បាល

      ''សុំមេីលបានអត់?''

      ''បង្ខំអេាយវាស្កីនហ្សត់មកហេីយ មិនបាចធ្វេីសុំហេ៎''   យ៉ាងយ៉ាងងាកទៅធ្វេីមុខក្រញ៉ូវដាក់ខុនហេីយថាអេាយ

      ''អញ្ចឹងឯងមិនបាច់មេីលហេ៎''

      ''...''   ពេលដែលត្រូវខុនថាអេាយវិញ យ៉ាងយ៉ាងក៏លូកដៃទៅយកទូរស័ព្ទពីដៃរេនជុនដែលហុចមក មុននឹងបេីកមេីល

      ''ឆឹស សុទ្ធតែថាអេាយយេីង''









.
Writer's Note
hint នៅ ep8 គឺពេលដែលជេមីនប្រាប់រេនជុនថាប្រជុំដល់យប់ ហេីយចំពេលជុងវូបបួលទៅញាំុអី គឺឆាតរវាងឆេនឡឺ និងជីសុង និយាយគ្នារឿងប្រជុំដល់យប់មែន គឺមានន័យថាជេមីនមិនបានកុហក ហេីយក៏មិនបានទៅណាជាមួយជុងវូដែរ
មានណាគេចាប់អារម្មណ៍អត់ណ៎?