Friday, July 5, 2024

☆☆ រយៈពេល3ឆ្នាំ Ep.12

 
xii



      ''រេនជុន!''

      ''ហឺម?''   រេនជុនឆ្លេីយតបចេញពីក្នុងបន្ទប់ទឹក ប្រញាប់លាងដៃហេីយចេញទៅខាងក្រៅដេីម្បីមេីលមិត្តភក្តិខ្លួនឯង ក្រែងលេាត្រូវការអេាយជួយអី

      ''លេាកជេមីនចង់និយាយជាមួយ?''

      ''អា៎ ភ្លេចឆាតប្រាប់លេាកជេមីនអេាយឆឹង និយាយចឹងខ្ចីខ្សែបញ្ចូលថ្មតិចមេីស ទូរស័ព្ទយេីងអស់ថ្មរ''

      ''ណែស! តេរកលេាកជេមីនសិនហូវ ក្រែងមានការអីសំខាន់''

      ''អូខេ''

      ''យេីងចូលបន្ទប់ទឹកម៉ាភ្លេត''

ក្រេាយពេលនាំជុងវូត្រលប់មកពីគ្លីនិកវិញ ទាំងពីរអ្នកក៏នាំគ្នាឈៀនចូលញាំុអីនៅហាងជិតៗនោះ ព្រោះជុងវូត្រូវប្រញាប់លេបថ្នាំ ថារកឆាតទៅប្រាប់ជេមីនក៏ឃេីញថាទូរស័ព្ទបេីកលែងចេញ គិតហេីយក៏ទទួលទូរស័ព្ទពីដៃរបស់ជុងវូ ដែលកំពុងតែចុចតេទៅជេមីនអេាយហេីយជាស្រេច រេនជុនខាំបបូរមាត់របស់ខ្លួនឯងតិចតួច ដែលទាំងពីរអ្នកស្និទ្ធស្នាលគ្នាលេីសពីការគិតទុកទៅទៀត

      <អាឡូ>

      ''អាឡូ លេាកជេមីន''

      <អឺម ហេីយអា៎យហ៎?>

      ''មកពីពេទ្យវិញអា៎យ នៅផ្ទះជុងវូ''

      <អូខេ អេាយទៅយកអាឡូវអត់?>

      ''លេាកជេមីនញាំុអីនៅ?''

      <...>

      ''សុំទេាស ទៅលែងទាន់អា៎យត្រូវអត់?''

      <អឺម>

      ''អញ្ចឹងលេាកជេមីនកម្ម៉ង់អីមកញាំុសិនហូវ ចាំញ៉ុមជិះតាក់សុីទៅវិញខ្លួនឯង''

      <...>

      ''លេាកជេមីន''

      <ចាំបេីកឡានទៅយក នៅចាំហ្នឹងអា៎យ ប្រហែលជាកន្លះម៉ោងទៀតចាំចុះមក>   ជេមីនរំងាប់អារម្មណ៍ខឹង និងអន់ចិត្តរបស់ខ្លួនឯង តែយ៉ាងណាក៏ដេាយក៏មិនចង់អេាយរេនជុនជិះតាក់សុីត្រលប់មកវិញម្នាក់ឯងដែរ ទេីបនិយាយចេញទៅ

      ''អូខេ''

មានអារម្មណ៍ថាទាំងសំលេង និងការនិយាយរបស់ជេមីនមិនដូចរាល់ដង គ្រាន់តែស្តាប់ក៏ដឹងថាជេមីនបេីមិនខឹងក៏អន់ចិត្តដែរ ដែលរេនជុនខកណាត់ មានអារម្មណ៍ថាចង់យំ ពេលនេះទេីបចាប់ផ្តេីមយល់អារម្មណ៍របស់ជេមីនដែលខ្លួនឯងគំរោះគំរេីយដាក់មុននេះ គិតហេីយកាន់តែមានអារម្មណ៍ថាខុសជាងមុនទៀត

រេនជុនចុចបិទ ហេីយលេីអេក្រង់ទូរស័ព្ទក៏បង្ហាញឆាតរវាងជុងវូ និងជេមីន រេនជុនអានឆាតនោះដេាយមិនបានតាំងចិត្ត មុននឹងប្រញាប់ចុចបិទចាក់សេារទូរស័ព្ទ ពេលដែលលឺសំលេងបេីកទ្វារបន្ទប់ទឹក

      ''និយាយហេីយអា៎យហ៎?''

      ''អឺម បេីឯងធូរអា៎យ យេីងទៅវិញអា៎យណា៎ លេាកជេមីនមកយក''

      ''អូខេ សុំទេាសណា៎ដែលរំខានឯង''

      ''អត់អីហេ៎''



ជេមីនត្រលប់មកដល់ផ្ទះក៏ប្រញាប់ឡេីងទៅក្នុងបន្ទប់មុជទឹក ហេីយដាក់ខ្លួនគេងលេីគ្រែភ្លាម ព្រោះមិនចង់និយាយអីជាមួយរេនជុនទៀត អារម្មណ៍ដែលអន់ចិត្តដែលរេនជុនគំរោះគំរេីយដាក់មុននេះ ហេីយនៅខកណាត់ថ្ងៃសំខាន់ថ្ងៃនេះទៀត ធ្វេីអេាយជេមីនកាន់តែអន់ចិត្ត ហេីយខ្លាចខ្លួនឯងទប់អារម្មណ៍មិនបាន ទេីបជ្រេីសរេីសជាសវាងការនិយាយគ្នា

ទិង

រេនជុនបេីកទូរកំដៅមុននឹងលូកដៃចូលទៅយកកែវទឹកដោះគេាដែលខ្លួនឯងដាក់ចូលទៅមុននេះចេញមក ហេីយកាន់វាឡេីងទៅជាន់ទីពីរ ពេលដែលបេីកទ្វារចូលទៅក៏ឃេីញថាជេមីនកំពុងតែគេងលក់បាត់ទៅហេីយ ទេីបកាន់កែវចុះទៅទុកនៅក្រេាមវិញ

រេនជុនឈរសំលឹងមេីលទឹកដោះគេាមួយកែវនោះមួយសន្ទុះធំ មុននឹងលេីកវាអ៊កទាល់តែអស់ដេាយមិនខ្វល់ថាវាលែងក្តៅអ៊ុនៗហេីយ រឺក៏ទឹកពណ៌សដែលហូរតាមមាត់របស់រេនជុនចេញមក រេនជុនយកដៃវាសមាត់ខ្លួនឯងតិចៗ ព្រមជាមួយដំណក់ទឹកភ្នែកមួយដំណក់ដែលស្រក់ចុះមក រេនជុនឈរលាងកែវនោះមួយសន្ទុះធំ មុននឹងយកវាទៅផ្កាប់ទុក ដេីរឡេីងទៅជាន់ទីពីរម្តងទៀត ហេីយចូលមុជទឹក

រាងកាយដែលហត់នឿយពេញមួយថ្ងៃ ដាក់ខ្លួនគេងលេីគ្រែតាមជេមីន មុននឹងគេងបែរចំហៀងទៅរកជេមីន សំលឹងមេីលរេាមភ្នែកងរស្អាតដែលខ្លួនឯងចូលចិត្តនោះ បេីជេមីនមិនគេងលក់ រេនជុនប្រហែលជាមិនហ៊ានសំលឹងមុខជេមីនយូរបែបនេះនោះទេ

      ''លេាកជេមីន''

      ''...''

      ''សុំទេាសណា៎ ដែលខកណាត់''

      ''...''

      ''happy anniversary ណា៎''

      ''...''

      ''ទោះបីជាលេាកជេមីនចាំអត់បានក៏ដេាយ''



🧌 (3)
8:10

ចង់តែបេីកភ្នែកហេីយងាកទៅថាអេាយវិញតា៎
ថាយេីងអ្នកចាំអត់បាន
ទាំងដែលជាអ្នកខកណាត់យេីង!
ថីទាំងព្រឹក?
😤
ថ្ងៃសៅរិ៍ប្រញាប់ងេីបពីព្រឹកមែស?
ម៉ោងជិត 9អា៎យនៅព្រឹកទៀត
ម៉ោងទឹម 8
😕
ថី?
ខឹងរេនជុន
ចេះខឹងរេនជុនដែរ?
ឃេីញរេនជុនអត់និយាយរកគេងយំសោះ
🙁
ចង់ខឹងខ្លាំងៗ
ចង់អត់និយាយរកវិញ
តែពេលងេីបមកឃេីញរេនជុនគេងលក់
បាត់ខឹងអស់អាលីង
ជ្រេញ
មនុស្សអីគ្រាន់តែបិទភ្នែកគេងលក់ធម្មតាសោះ
ក៏គួរអេាយស្រលាញ់
អយុតិធម៌
🙄
គេងតវិញល្អជាង
បេីមិននិយាយសាច់ការ
ចង់ថា

8:15

ចង់ថាហេីយបាត់?
ចង់ថាអីគេ?

8:20

អឺ!
បាន!
ចាំទុក



រេនជុនដឹងខ្លួនក្រេាយពីគេងលក់យ៉ាងស្កប់ស្កល់ មុននឹងបេីកភ្នែកហេីយសំលឹងមេីលអ្នកដែលគេងក្បែរខ្លួនមិនទាន់ភ្ញាក់ គ្រប់យ៉ាងហាក់បីដូចជាត្រូវបានស្កុបទុកតាំងពីយប់មិញ ព្រោះជេមីននៅតែគេងផ្ងារ ហេីយរេនជុនក៏គេងចំហៀងបែរទៅរកជេមីនដដែល រេនជុនឆ្លៀតឱកាសសង្កេតមេីលផ្ទៃមុខរបស់ជេមីនម្តងទៀត ទោះបីជាពន្លឺក្នុងបន្ទប់មិនបានភ្លឺខ្លាំងណាស់ណា ព្រោះវាំងនននៅបិទ តែក៏នៅភ្លឺជាងយប់មិញ រេាមភ្នែករបស់ជេមីនកំរេីកតិចតួច ទេីបរេនជុនដឹងខ្លួនថាខ្លួនឯងសំលឹងយូរប៉ុណ្ណា

ដឹងខ្លួនម្តងទៀតក៏ប្រញាប់ងេីបចេញពីលេីគ្រែ ហេីយដេីរចូលទៅដុសធ្មេញមុខលុបក្នុងបន្ទប់ទឹក ដេីរចេញមកវិញក្នុងសំលៀកបំពាក់គេងយប់ដដែល មុននឹងដេីរចេញពីបន្ទប់គេងទៅកាន់ជាន់ក្រេាម យូរប៉ុណ្ណាហេីយដែលមិនបានគេងឆ្អែតបែបនេះ គិតហេីយក៏ដេីរទៅបេីកទូរទឹកកកឈរសំលឹងមួយសន្ទុះ ទេីបនឹកឃេីញថាមានរបស់ដែលចង់ធ្វេីតាំងពីម្សល់មិញតែមិនបានធ្វេី

រេនជុនចង្អេីតបន្តិច ហេីយបេីកទូរដែលនៅខាងលេីអាងលាងចាន យកម្សៅមី និងម្សៅប៊េកគីងផៅឌឺចុះមក ដួសដាក់ចានធំមួយ ហេីយគោះពងទារ ចាក់ទឹកដោះគេារ ដាក់ប៊ឺរ ស្ករ ហេីយនិងទឹកវ៉ានីឡាចូលទៅបន្តិច កូរវាចូលគ្នាហេីយចាក់ម្សៅមីចូលបន្ថែម គ្រាន់តែធំក្លិនរេនជុនក៏ញញឹមចេញមក ម្សៅផេនខេកធម្មតាមិនសូវមានរសជាតិផ្អែមនោះទេ តែជេមីនចូលចិត្តញាំុផ្អែម ទេីបរេនជុនដាក់ស្ករថែមបន្តិចអេាយមានរសជាតិផ្អែម ហេីយចាំលួចបន្ថយទឹកឃ្មុំពីលេីតាមក្រេាយ

រេនជុនតាំងចិត្តថានឹងធ្វេីវាជាបង្អែមពេលយប់សំរាប់យប់មិញ តែក៏មានរឿងកេីតឡេីងមុនទេីបមិនបានធ្វេី ទេីបគិតថានឹងធ្វេីជាអាហារពេលព្រឹកតែម្តងទៅ យូរៗញាំុផេនខេកជាអាហារពេលព្រឹកម្តងក៏ម្យ៉ាងដែរ

ទិត!

      ''លេាកជេមីន''   រេនជុនងាកទៅមេីលតាមសំលឹង មុននឹងឃេីញជេមីនកំពុងតែឈរនៅខាងមុខម៉ាសុីនឆុងកាហ្វេ

      ''អឺម អរុណសួស្តី''

      ''អរុណសួស្តី ភ្ញាក់យូរនៅ?''

      ''... ទឹមភ្ញាក់''   ហេីយជេមីនក៏ជ្រេីសរេីសកុហកចេញទៅ ព្រោះមិនចង់អេាយរេនជុនដឹងថាជេមីនភ្ញាក់មកគេងមេីលមុខរេនជុនយូរប៉ុណ្ណានោះទេ

      ''ង៉ៃនេះធ្វេីផេនខេក លេាកជេមីនញាំុម៉ានដុំ?''   រេនជុនងាកទៅសួរបន្តិច ហេីយក៏ងាកទៅត្រៀមខ្ទះ

      ''2 ដុំក៏បាន''   ជេមីនឆ្លេីយដេាយមិនបានមេីលមុខរេនជុន ហេីយរេនជុនក៏ដឹងថាជេមីនកំពុងតែងរដែរ ទេីបព្យាយាមនិយាយជាមួយដេាយសំលេងស្រស់ស្រាយ

      ''2 ដុំគ្រាន់ដែរហ៎? មានប៊្លូប៊េរី ហេីយនិងចេកទៀតអា៎''   រេនជុនដឹងចំណុចខ្សេាយ ព្រោះជេមីនចូលចិត្តរបស់ផ្អែម ទេីបមិនញាំុជាមួយស្ត្រប៊េរី រឺក៏រ៉ាសប៊េរីដូចគេធម្មតា

      ''ញាំុ 4ដុំក៏បាន ដាក់ទឹកឃ្មុំច្រេីនៗ''   និយាយហេីយក៏ដេីរទៅតុញាំុបាយ ដាក់កែវកាហ្វេចុះ ហេីយអង្គុយស្ងៀម មិនងាកមកនិយាយជាមួយ រឺក៏ដេីរមកជិតដេីម្បីជួយនេះជួយនោះដូចរាល់ដង តែរេនជុនក៏លួចញញឹមចេញមក

      ''អូខេ''   ទោះជាឆ្លេីយបែបនោះ តែរេនជុននឹងមិនបណ្តេាយអេាយជេមីនចាក់ទឹកឃ្មុំខ្លួនឯងដាច់ខាត់ មិនអញ្ចឹងទេ នឹងអស់ពីដបជាមិនខាន



ក្រេាយពេលដាកប៊ឺរចូលទៅក្នុងខ្ទះ ហេីយដាក់ម្សៅផេនខេកចូលបានមួយសន្ទុះធំ រេនជុនរៀបងាកទៅរកចានដេីម្បីដាក់ តែក៏ឃេីញជេមីនកំពុងតែឈរជិតៗខ្លួន បេីកទូរយកចានទាបចេញមកពីរ ហេីយដាក់ចាំហេីយជាស្រេច រេនជុនលួចញញឹម ពេលដែលងាកទៅឃេីញជេមីនកំពុងតែតាំងចិត្តរេីសសម និងកាំបិត មិនថាពេលបេីកភ្នែករឹក៏បិទភ្នែក រេាមភ្នែករបស់ជេមីននៅតែវែង ហេីយគួរអេាយទាក់ទាញដដែរ



ពេលបានញាំុរបស់ផ្អែម និងកាហ្វេដ៏សែនល្វីងជាអាហារពេលព្រឹកហេីយ ជេមីនអារម្មណ៍ល្អជាងមុនមួយកំរឹត តែរេនជុននៅសល់វិធីចុងក្រេាយមួយទៀត ដែលធ្វេីអេាយជេមីនបាត់ខឹងបាន រេនជុនប្រញាប់ដេីរទៅយកកាតាបធ្វេីការរបស់ខ្លួនដែលមានប្រអប់វែងតូចមួយក្នុងនោះ ពេលងាកទៅរកមេីល បែរជាមិនឃេីញអ្នកដែលចង់ប្រគប់ប្រអប់នោះអេាយ ទេីបដេីរតាមឡេីងទៅជាន់លេី ហេីយឃេីញជេមីនកំពុងតែអង្គុយចុចទូរស័ព្ទ ជេមីនងេីបមុខឡេីងមេីលមុខរេនជុនបន្តិច តែមិនបាននិយាយអី ទេីបរេនជុនខាំបបូរមាត់ខ្លួនឯងតិចៗ ហេីយប្រញាប់ដេីរទៅរក

លេីកទីមួយហេីយដែលជេមីនខឹង រឺក៏ហៅថាងរទេីបត្រូវ...

ពេលដែលជេមីនធ្វេីមុខក្រញ៉ូវ បបូរមាត់របស់ជេមីនពេបតិចៗដេាយមិនដឹងខ្លួន ហេីយវាធ្វេីអេាយរេនជុនកាន់តែចង់ញ៉ោះ ព្រោះវាមិនបានគួរអេាយខ្លាចនោះទេ តែគួរអេាយស្រលាញ់ច្រេីនជាង ដូចតុក្ខតាទន្សាយដែលមានធ្មេញពីរខាងមុខ ហេីយចូលចិត្តធ្វេីមុខក្រញ៉ូវអញ្ចឹង

      ''លេាកជេមីន?''

      ''ហឺម?''

      ''មានអីចង់អេាយ''

      ''អីគេហ៎?''

      ''មិនដឹងថាហៅថាកាដូបានអត់ តែគ្រាន់តែមានរបស់ចង់អេាយតិចតួច''

      ''...''

      ''សំរាប់គំរប់ខួប 3ឆ្នាំដែលយេីងរៀបការជាមួយគ្នា''   រេនជុននិយាយចេញទៅហេីយ ទោះបីជាមេីលពីក្រៅភពក៏ដឹងថារេនជុនគិតម៉េចជាមួយជេមីនដែរ មានតែជេមីនដែលព្យាយាមធ្វេីមុខស្មេីរ ហេីយអេានមេីលប្រអប់ក្នុងដៃរេនជុន

      ''អីគេហ៎?''

      ''លេាកជេមីនបេីកមេីលហូវ''

      ''អរគុណ''   ជេមីនទទួលប្រអប់នោះពីដៃរបស់រេនជុន ព្យាយាមមិនញញឹមតែទប់មិនបាន ទេីបលែងកាច់រឹកហេីយញញឹមចេញមក ធ្វេីអេាយរេនជុនញញឹមតាម

វាមិនមែនជារបស់ដែលមានតំលៃថ្លៃ ហេីយក៏ប្រហែលជាក្រវ៉ាត់កដែលមានតំលៃថេាកជាងគេក្នុងចំណេាមក្រវ៉ាត់កដែលជេមីនមានហេីយ តែជេមីនមេីលវាក្នុងខ្សែភ្នែកត្រេកអរ រហូតដល់រេនជុនញញឹមតាម សប្បាយចិត្តដែលជេមីនញញឹមពេញចិត្តដល់ថ្នាក់នេះ

      ''អត់ដឹងថាលេាកជេមីនចូលចិត្តពណ៌នេះអត់ តែឃេីញលេាកជេមីនប្រេីតែពណ៌ខ្មៅ''

      ''ចូលចិត្ត របស់ដែលរេនជុនទិញអេាយ ញ៉ុមចូលចិត្តទាំងអស់ហ្នឹង''

      ''លេាកជេមីន...''   មិនទាន់បានប្រេីវិធីមួយទៀតផង ជេមីនបាត់ខឹងទៅហេីយ រេនជុនរៀបនិយាយសារភាពពីអារម្មណ៍ខ្លួនឯងដែលមានចំពោះជេមីន តែជេមីនក៏និយាយកាត់

      ''ញ៉ុមក៏មានអីអេាយដូចគ្នា ដាក់ចេាលលេីតុតាំងពីយប់មិញ ម៉េចបានមិនព្រមបេីកមេីល''   អុញ រេនជុនងាកទៅតាមជេមីនដែលងេីបចេញពីលេីគ្រែ ដេីរសំដៅទៅកាន់តុដាក់ឥវ៉ាន់ ហេីយយកប្រអប់ពណ៌សស្អាត មកហុចអេាយរេនជុន

បេះដូងរបស់រេនជុនលេាតញាប់ ព្រោះជាឆ្នាំដំបូងដែលទទួលបានកាដូពីជេមីនក្នុងថ្ងៃគំរប់ខួបបែបនេះ រេនជុនលូកដៃទៅទទួលពីជេមីនមកកាន់ ហេីយបេីកវាយឺតៗ មុននឹងឃេីញកូនសេារពណ៌ខ្មៅលាយទឹកប្រាក់ក្នុងនោះ រេនជុនបេីកភ្នែកធំៗ ហេីយងេីបមុខឡេីងសំលឹងមុខរបស់ជេមីន

      ''លេាកជេមីន...''

      ''មិនបាច់ធ្វេីមុខអញ្ចឹងហេ៎ ញ៉ុមអេាយ''

      ''តែវា...''

      ''ទុកពេលដែលញ៉ុមអត់បានជូនទៅណា មិនបាច់ពិបាកជិះឡានក្រុង រឺក៏តាក់សុី''

      ''តែនេះវាថ្លៃពេកអា៎យ ញ៉ុមទទួលអត់បានមែន''   និយាយហេីយក៏ចាប់ទាញដៃរបស់ជេមីន ហេីយញាត់អេាយជេមីនវិញ

      ''គ្រាន់ឡានមួយសោះ''

      ''មិនមែនគ្រាន់ហេ៎ណា៎ ឡានមួយទាំងមូលអា៎''

      ''រេនជុន''

      ''ញ៉ុមជិះឡានក្រុងតាំងពីដេីម''

      ''អត់ចង់អេាយជិះយល់នៅ ឡានក្រុងមនុស្សច្រេីន តាក់សុីក៏អត់សុវត្ថិភាព នេះរអ៊ូសឹងរាល់ង៉ៃអា៎យនៀក អេាយនិយាយម៉ានដងទៀត ពេលជិះយប់តេហៅទៅយកក៏បាន តែ... ហឺម''   ពេលដែលដឹងខ្លួនថាចាប់ផ្តេីមរអ៊ូពីរឿងដែលខ្លួនឯងអន់ចិត្ត ក៏ប្រញាប់ឈប់និយាយហេីយដកដង្ហេីមធំជំនួស

      ''ជិះរាល់ដងមិនឃេីញអីផង''

      ''នៅប្រកែកទៀត''

      ''លេាកជេមីន!''   រេនជុនដាក់ប្រអប់សេារលេីដៃរបស់ជេមីន ជេមីនទទួលវាយកមកកាន់វិញ មុននឹងសំលឹងមុខរបស់រេនជុនដេាយទឹកមុខប្រាកដប្រជា

      ''ចង់អេាយបាត់ខឹងអត់?''

      ''ទទួលស្គាល់ថាខឹងអា៎យហ៎?''

      ''...''   ពេលដែលឃេីញជេមីនត្រលប់មកមុខក្រញ៉ូវម្តងទៀត រេនជុនដកដង្ហេីមធំ មុននឹងលាដៃចាំទទួលរបស់ពីដៃជេមីន

      ''អូខេ! ទទួលក៏បាន''

      ''ទិញអេាយមែន តែញ៉ុមនៅជូនទៅធ្វេីការ ហេីយទៅយកដដែល''

      ''អុញ!''

      ''ទៅណាក៏នៅតែជូនទៅដដែល''

      ''ហេីយទិញឡានអេាយធ្វេីអីចុះ?''

      ''អត់ដឹងទិញអីអេាយ''   ហេតុតែគេអ្នកមាន! អត់ដឹងទិញអីអេាយ ទិញឡាន audi អេាយ រេនជុននឹងទៅឆែកមេីលតំលៃតាមក្រេាយ ថាឡានមួយនេះតំលៃប៉ុន្មាន

      ''អរគុណណា៎ លេាកជេមីន''

      ''អឺម''

      ''ថ្ងៃនេះបេីលេាកជេមីនទំនេរ យេីងទៅមេីលកុនជាមួយគ្នាណា៎''

      ''...''

      ''សុំទេាសដែលម្សល់មិញខកណាត់ ចាំនៅជាមួយសងវិញ 2ថ្ងៃហ្មង''

និយាយហេីយក៏លេីកម្រាមដៃ 2 ផុសចេញពីអាវដៃវែងតិចៗ ហេីយញញឹមស្ញេញដាក់ រេនជុនដឹងចំណុចខ្សេាយរបស់ជេមីនគ្រប់រឿង ហេីយពូកែលួងបែបនេះ មិនអេាយជេមីនបាត់ខឹងកេីតដែលហ៎?









.
Writer's Note
jamren ដែលចេះ ដ្រាម៉ាអី 🥺🤏🏻
have a nice weekends everyone 💛