Monday, June 24, 2024

☆☆ រយៈពេល3ឆ្នាំ Ep.11

  
xi



Jungwoo
17:01

រេនជុន
ថ្ងៃអាទិត្យមកមណ្ឌលអត់?
ទៅៗ
ថីហ៎?
ពេលល្ងាចទំនេរអត់
នាំទៅផ្សារតិចមេីស
ចង់ទិញឥវ៉ាន់
អូខេៗ
យេីងកំពុងតែចង់ទៅដូចគ្នា
ទិញអីហ៎?
ថារកទិញអីអេាយលេាកជេមីន
អាទិត្យក្រេាយថ្ងៃ anniversary



Renjun
17:13

លេាកជេមីន
ចាំនៅហាងកាហ្វេជិតសាលាណា៎
អូខេ
បេីកឡានហេីយនៅឆាតទៀត😕
ផ្លូវស្ទះ
លេាកជេមីនចង់បានអីអត់?
សុំអាមេរិកាណូបានអត់?
ម៉ោង 5ហ្នឹង????
អត់បានហេ៎ហ៎?🥺
អត់បានហេ៎!
ចឹងរេនជុនញាំុអី?
យកដូចគ្នា
តែទឹកឃ្មុំ
ជាតិផ្អែម 100ណា៎
50បានអា៎យ
🥺
70ណា៎
🥰



      ''រេនជុន''   ជេមីនហៅឈ្មោះអ្នកដែលគេងជិតខ្លួន ក្រេាយពេលដែលលូកដៃទៅចុចកុងតាក់បិទភ្លេីង ហេីយដាក់ខ្លួនចូលក្នុងភួយហេីយ

      ''ហឺម?''   រេនជុនឆ្លេីយតបក្នុងភាពងងឹត ហេីយងាកមុខទៅរកជេមីន

      ''ង៉ៃសុក្រទៅញាំុអីនៅក្រៅជាមួយគ្នាណា៎''

      ''អូខេ''   រេនជុនឆ្លេីយតប ហេីយងក់ក្បាលតិចៗ ទោះបីជាជេមីនមេីលមិនឃេីញទឹកមុខរបស់រេនជុនក៏ដេាយ តែគ្រាន់តែការងក់ក្បាលតិចៗរបស់រេនជុនក៏ធ្វេីអេាយជេមីនញញឹមចេញមកបានដែរ

      ''រាត្រីសួស្តី''

      ''រាត្រីសួស្តីលេាកជេមីន''   ហេីយរេនជុនក៏ញញឹមចេញមក មុននឹងបិទភ្នែកគេង សំណាងហេីយដែលក្នុងបន្ទប់ពេលនេះងងឹតឈឹង មិនអញ្ចឹងជេមីនប្រាកដជាឃេីញថារេនជុនលួចញញឹមជាមិនខាន



      ''ង៉ៃនេះតែងខ្លួនចំលែកមែស?''   ខុនសួរឡេីងភ្លាម ពេលដែលឃេីញរេនជុនរៀបចំឥវ៉ាន់ដាក់កាបូបហេីយយកអាវធំពណ៌ខ្មៅដែលពាក់លេីកៅអីមកពាក់

      ''មែនហ៎? មេីលទៅចំលែកហ៎?''   ហេីយអ្នកដែលត្រូវគេនិយាយដល់ ប្រញាប់អេានមេីលសភាពខ្លួនឯងភ្លាម រេនជុនចាប់ផ្តេីមបារម្ភថាខ្លួនឯងតែងខ្លួនខ្លាំងពេកអត់

      ''មែនចំលែកក្នុងន័យអញ្ចឹងហេ៎ ចង់ថារាល់ដងអត់ដែលឃេីញពាក់អាវធំចឹង''   ទោះបីវាមិនមែនជាអាវធំរបៀបផ្លូវការអីណាស់ណា តែក៏ជាអាវធំដែរ

      ''មេីលទៅចំលែកអត់ យេីងដោះចេញល្អជាង''   និយាយហេីយក៏រៀបដោះអាវក្រៅចេញ តែក៏ត្រូវខុនចាប់ទាញដៃហេីយហាម

      ''ហាហាហាហា និយាយឡេីងវាភ័យអា៎យនៀក''   យ៉ាងយ៉ាងដែលអង្គុយស្តាប់ក៏សេីចចេញមក ហេីយងាកទៅមេីលរេនជុនម្តងទៀត

      ''និយាយមែនអា៎ អាក្រក់មេីលហ៎?''   សារភាពតាមត្រង់ថារេនជុនលួចបារម្ភតិចតួច ព្រោះឆ្នាំនេះជាឆ្នាំដំបូងដែលបានទៅញាំុអីក្រៅជាមួយគ្នា ឆ្នាំមុនៗគ្រាន់តែធ្វេីអីញាំុនៅផ្ទះធម្មតា ហេីយឆ្នាំនេះក៏ជាឆ្នាំដំបូងដែរ ដែលរេនជុនត្រៀមកាដូអេាយជេមីន

      ''អត់អាក្រក់មេីលហេ៎ ង៉ៃនេះង៉ៃពិសេសអីហ៎?''   យ៉ាងយ៉ាងសួរឡេីង រេនជុនអេានមុខចុះបន្តិច មុននឹងលួចញញឹម

      ''ង៉ៃ anniversary''

      ''អូ! គេសុទ្ធតែមានង៉ៃ anniversary សំរេចថានិយាយគ្នាហេីយអា៎យហ៎?''

      ''...''

      ''រេនជុន?''

      ''ចាំង៉ៃនេះចាំនិយាយ!''   ទោះបីជាសំនួរមុននេះធ្វេីអេាយរេនជុនធ្លាក់ទឹកមុខពិតមែនក៏ដេាយ តែរេនជុនគិតហេីយថានឹងនិយាយជាមួយជេមីនអេាយច្បាស់ថ្ងៃនេះ នឹងនិយាយប្រាប់គ្រប់យ៉ាងពីអារម្មណ៍របស់ខ្លួនឯងដែលមានចំពោះជេមីន តែបេីត្រូវបដិសេធពិតមែន វាក៏ត្រូវដល់ពេលកំណត់ដូចគ្នា



Renjun
17:30

រេនជុន
ចាំបន្តិចណា
ទឹមបានចេញពីក្រុមហ៊ុន
read            



ពេលដែលបានទទួលសារពីជេមីន រេនជុនប្រញាប់បេីកទូរស័ព្ទហេីយរៀបចុចឆ្លេីយតបភ្លាម តែទូរស័ព្ទក៏រេាទិ៍ឡេីង រេនជុនជ្រួញចញ្ចេីមបន្តិច មុននឹងចុចទទួល

      ''អាឡូ''

      <រេន... អឹក ជុន...>   សំលេងដែលរអាក់រអួលចេញពីខ្សែម្ខាងទៀតធ្វេីអេាយរេនជុនភ្ញាក់

      ''ជុងវូកេីតអីហ៎?''

      <យេីង... យេីងឈឺពោះ... ខ្លាំងអា៎ ឯង... ឯងនាំយេីង... ទៅពេទ្យតិចបានអត់?>

      ''អឺម អូខេ ចាំយេីងទៅ ឯងទ្រាំតិចបានអត់?''

      <អឺម... ឆាប់ម៉េាតិចអា៎...>

      ''អឺម! នៅផ្ទះមែន?''

      <នៅផ្ទះ>

      ''អូខេៗ យេីងចេញទៅ!''



Renjun
17:32

លេាកជេមីន
ដល់ណាអា៎យ?
នៅក្រុមហ៊ុនឡេីយ
មិនទាន់ដេីរដល់កន្លែងចតឡានផង
ទៅអង្គុយចាំនៅហាងកាហ្វេសិនក៏បាន
សុំទេាសណា៎ មានឯកសារបន្ទាន់
អត់អីហេ៎
តែចង់ថាជុងវូអត់ស្រួលខ្លួន
សុំទៅមេីលមិត្តភក្តិម៉ាភ្លែតបានអត់?
អា៎
អូខេ
តែចាំជូនទៅអត់?
តែគិតថាកន្លះម៉ោងអីទៀតបានដល់
អត់អីហេ៎
ចាំជិះតាក់សុីពីនេះទៅជិតជាង
អូខេ
អញ្ចឹងចាំហេីយចាំប្រាប់មកចឹង
ចាំជិះទៅយកហេីយទៅញាំុអីហ្មង
អូខេ
សុំទេាសណា៎
សុំទេាសធ្វេីអី
ជិះតាក់សុីស្រួលបួល
ម៉េចៗចាំប្រាប់ផង

18:35

លេាកជេមីន
អានលឿនមែស
កំពុងអង្គុយចាំស្រាប់
ហេីយអា៎យហ៎?
ចង់ថានាំជុងវូមកពេទ្យ
ហេីយល្ងាចចឹងមនុស្សច្រេីនហ៎
អត់ទាន់ហេីយហេ៎ហ៎?
មិនទាន់បានចូលពិនិត្យផង
អូខេ
លេាកជេមីនឃ្លាននៅ?
អត់អីហេ៎
អត់មានបានកក់ហាងណាអី?
គ្រាន់តែទៅញាំុអីនៅក្រៅធម្មតាតា៎អី?
អឺម
ចឹងចាំស្អែកបានអត់?
ខ្លាចយប់ពេក
អូខេ
សុំទេាសលេាកជេមីន
ចាំហេីយចាំឆាតទៅប្រាប់ណា៎
អឺម
ចាំហេីយចាំឆាតប្រាប់មក
ចាំទៅយក




      ''អត់អីណាអី?''   ពេលដែលឃេីញមិត្តភក្តិរបស់ខ្លួនឯង ចុចទូរស័ព្ទមួយសន្ទុះក៏មានអការៈអន្ទះសារចំលែកៗទេីបសួរចេញទៅ

      ''អត់អីហេ៎''

      ''លេាកជេមីនឆាតមកហ៎?''

      ''អឺម''

      ''បេីអញ្ចឹងឯងទៅ អូយ''   និយាយមិនទាន់ចប់ក៏ស្រែកចេញមកតិចៗ មុននឹងយកដៃក្តេាបពោះខ្លួនឯង រេនជុនឃេីញបែបនោះក៏លូកដៃទៅចាប់ដេីមដៃជុងវូតិចៗ

      ''ឈឺហ៎?''

      ''អឺម! តែអត់អីហេ៎ ទ្រាំបាន ឯងទៅវិញមុនក៏បាន''

      ''តែឯងនៅម្នាក់ឯងម៉េច បេីដេីរអត់ចង់រួចផង''

      ''សុំទេាសណា៎ ដែលធ្វេីអេាយឯងពិបាក''

      ''មានពិបាកណា៎''

      ''អត់អីមែនហ៎?''

      ''អឺម គ្រាន់តែណាត់គ្នាញាំុបាយធម្មតាហ្នឹងអា៎''

      ''ចឹងល្អអា៎យ''



🧌 (3)
19:30

នាំមិត្តភក្តិទៅពេទ្យដល់ 2ម៉ោងជាងហ៎?
ហា៎ស?
???
អត់ក្បាលអត់កន្ទុយ និយាយអេាយណាគេយល់?
ក្រែងថ្ងៃហ្នឹងអួតថាកក់ហាងជាន់លេីគេបង្អស់
ហេីយបបួលរេនជុនទៅញាំុបាយអី?
ម៉េចអា៎យទេសភាពត្រូវចិត្តអត់?
នៅផ្ទះ
មានបានទៅណា
អុញ
ម៉េចចឹង?
អត់បានទៅ
រេនជុនថាមិត្តភក្តិឈឺ ហេីយនាំទៅពេទ្យ
តាំងម៉ោង 5:30 ដល់អាឡូវ
ស្រុកនេះពេទ្យមនុស្សច្រេីន
ចាំរាប់ម៉ោង ឯងក៏ដឹង
មិនឆាតទៅសួរម្តងទៀតមេីស
ថាហេីយម៉ោងម៉ាន
ឆាតទៅអា៎យ
អត់ទាន់តបតាំងពីឆាតមុន
ផឹកអត់?
តោះ!
ផាក ជីសុង!!!!
ថ្ងៃ anniversary គេ តោះអី
អុញ
ចុះបេីគេបបួល
នៅផ្ទះហ្នឹងអាយក្រែងរេនជុនមកវិញ
ពេលខ្លះប្រហែលជាមានតែយេីងហេ៎
ដែលចាំបានថាថ្ងៃនេះជាថ្ងៃអី
ខំគិតថាឆ្នាំនេះពិសេសជាងរាល់ឆ្នាំ
ព្រោះគ្រប់កំណត់ 3ឆ្នាំ
តែមេីលទៅគ្មានន័យដដែល
អេាយយេីងទៅយកអត់?
អុញ!
មិញក្រែងហាមយេីង
🤦🏻‍♂️



Jungwoo
19:50

លេាកជុងវូ
នៅជាមួយរេនជុនអត់?









.
Writer's Note
ឆាតទៅគេមុនទៀត ប្រយ័ត្នមានរឿងណា គ្រាន់តែប្រាប់ទេ 😒