vx
j
16:30
''ទៅវិញមួយគ្នាអត់? ចាំជូនទៅវិញ''
''...''
''រេនជុន!''
''ហឺម?'' រេនជុនភ្ញាក់ ហេីយប្រញាប់ងាកទៅរកប្រភពសំលេង មុននឹងឃេីញយ៉ាងយ៉ាងកំពុងតែធ្វេីមុខក្រញ៉ូវហេីយងាកមក
''កេីតអីម៉េចបានមួយរយៈនេះ រវេីរវាយញឹកញាប់មែស!''
''មានណា...'' រេនជុនអេានមុខចុះ រៀបចំឥវ៉ាន់បន្ត ហេីយព្យាយាមគេចមុខ
''នៅហ៊ានប្រកែកទៀត មុនហ្នឹងយេីងសួរថាម៉េចចឹង?''
''...''
''ហេីុយយយ ម៉ោះ! ទៅរកអីផឹកមួយគ្នា យេីងមានរឿងត្រូវនិយាយគ្នា'' យ៉ាងយ៉ាងដកដង្ហេីមធំ មុននឹងជួយញ៉ុកសៀវភៅរបស់រេនជុនចូលកាបូបអេាយ ព្រោះមេីលទៅរេនជុនរវេីរវាយខ្លាំងមែនទែន បេីមិនជួយទេប្រាកដជាយកទាំងសៀវភៅគំនូរ សៀវភៅពុម្ពទៅផ្ទះជាមួយជាមិនខាន
''យ៉ាង... យ៉ាង...'' រេនជុនមិនទាន់បានឱកាសប្រកែកផងក៏ត្រូវយ៉ាងយ៉ាងអូសចេញពីបន្ទប់សំរាករបស់គ្រូ ទៅកាន់ឡានពណ៌សដែលចតនៅខាងក្នុងក្លេាងទ្វារសាលាទៅហេីយ សំណាងហេីយដែលមុននេះរេនជុនប្រាប់ជេមីនថាទៅញាំុអីជាមួយមិត្តភក្តិ ទាំងដែលមិនមែនជាការពិត
រេនជុនដេីរចូលទៅក្នុងឡានតាមសំរួល ហេីយអង្គុយឆ្កឹសក្រចករបស់ខ្លួនឯងលេងតាមផ្លូវ ព្រោះយ៉ាងយ៉ាងមិនបានហាមាត់និយាយរឺក៏សួរអីចេញមក សំលេងចំរៀងក្នុងឡានមិនបានធ្វេីអេាយរេនជុនមានអារម្មណ៍ធូរស្រាលនេាះទេ ការគិតដែលធ្វេីអេាយរេនជុនរវេីរវាយជាច្រេីនថ្ងៃចាំផ្តេីមឡេីងម្តងទៀតជាលេីកទីប៉ុន្មានហេីយក៏មិនដឹង ដឹងខ្លួនម្តងទៀតគឺពេលដែលឡានរបស់យ៉ាងយ៉ាងឈប់ស្ងៀមមួយកន្លែងទៅហេីយ
រេនជុនងាកមេីលឆ្វេងស្តាំមុននឹងឃេីញថាទីនេះជាចំណតឡានរបស់បារមួយកន្លែងដែលនៅមិនឆ្ងាយពីសាលាដែលពួកយេីងបង្រៀន
''បេីមិនព្រមនិយាយ ចាំយេីងធ្វេីអេាយឯងនិយាយ'' យ៉ាងយ៉ាងចុះពីលេីឡាន ហេីយបេីកទ្វារយកកាបូបនៅលេីពូកឡានខាងក្រេាយ រេនជុនដកដង្ហេីមធំហេីយបេីកទ្វារចុះទៅតាម
ជេីងទាំងសងខាងដេីរតាមរាងកាយដែលមានកំពស់មិនខ្ពស់ជាងខ្លួនឯងប៉ុន្មាន ដាក់ខ្លួនអង្គុយចុះទល់មុខ ហេីយសំលឹងមេីលជុំវិញ មួយសន្ទុះក៏មានគេយកមេនុយម្ហូប និងភេសជ្ជៈមកអេាយ យ៉ាងយ៉ាងជាអ្នកចាត់ការកម្ម៉ង់ទាំងអស់ដេាយមិនងាកមកសួររេនជុនសូម្បីតែបន្តិច តែក៏ល្អម្យ៉ាងដែរ ព្រេាះបេីអេាយរេនជុនរេីសអីពេលនេះ រេនជុនក៏មិនដឹងរេីសអីដូចគ្នា
''យ៉ាងយ៉ាង...'' រេនជុនហៅមិត្តភក្តិខ្លួនឯង ដែលមិនព្រមនិយាយជាមួយសូម្បីតែមួយម៉ាត់ យ៉ាងយ៉ាងងេីបមុខឡេីងបន្តិចសំលឹងមេីលមុខរបស់រេនជុន មុននឹងដកដង្ហេីមធំ
''ចង់និយាយអត់?''
''...'' រេនជុនខាំបបូរមាត់របស់ខ្លួនឯងណែន មិនដឹងថាគួរនិយាយប្រាប់រឺក៏អត់ មិនដឹងថាគួរចាប់ផ្តេីមនិយាយពីកន្លែងណា
''អូខេ ចាំផឹកហេីយចាំនិយាយគ្នា'' គំរេាងរបស់យ៉ាងយ៉ាងគឺបញ្ច្រក់អេាយរេនជុនស្រវឹង ហេីយអេាយរេនជុននិយាយការពិតចេញមក
''សុំទេាស''
''មិនបាច់សុំទេាសហេ៎ ឯងអត់មានធ្វេីអីខុសហេ៎ ហេីយដែលបង្ខំអេាយនិយាយ មិនមែនគ្រាន់តែចង់ដឹងរឿងឯងហេ៎ ឃេីញឯងរវេីរវាយខ្លាំងពេក ឆ្លងថ្នល់អត់មេីលឡាន ចុះជណ្តេីរអត់មេីលផ្លូវ យេីងបារម្ភ!''
''...''
''មិនមែនតែយេីងម្នាក់ហេ៎ ខុនក៏បារម្ភ! ឯងឈ្លេាះគ្នាជាមួយលេាកជេមីនហ៎?'' មិនទាន់មានអ្នកណាបានផឹកគ្រឿងស្រវឹងផង សំនួរទីមួយក៏ត្រូវបានសួរចេញមកទៅហេីយ
''មានណា...''
''លេាកជេមីនមកយកឯងសឹងរាល់ថ្ងៃទោះរវល់ម៉េចក៏ដេាយ ហេតុអីមួយរយៈនេះអត់មកញឹកមែស?'' បេីតាមសង្កេតអាទិត្យមុនមិនបានមកយក 1ដង អាទិត្យនេះមិនបានមក 2ដងរួមទាំងថ្ងៃនេះ
''លេាកជេមីនថាជាប់ប្រជុំ''
''ប្រជុំ?''
''...'' រេនជុនងក់ក្បាល
''ហេីយឯងក៏អន់ចិត្ត?''
''យ៉ាងយ៉ាង! យេីងមេីលទៅដូចមនុស្សពូកែអន់ចិត្តចឹងហ៎?'' ពេលដែលលឺហេីយ រេនជុនប្រញាប់និយាយកែខ្លួនភ្លាម ធ្វេីអេាយយ៉ាងយ៉ាងស្ទេីរតែអស់សំណេីចចេញមក
''អឺម មែនតា៎ បេីថាលេាកជេមីនទៅគួរអេាយជឿតិច! តាមឯងជាប់ជាងតុកកែទៀត''
''យ៉ាងយ៉ាង''
''ហឺម?''
''បេីយេីងមានរឿងលាក់បាំងនឹងឯង ឯងខឹងអត់?''
''រឿងអី?''
''ឆ្លេីយសិន''
''ប្រាប់សិន''
''យេីងមួយលេាកជេមីនរៀបការជាមួយគ្នាក្លែងក្លាយ''
''ហា៎ស?''
''ខុន!''
''នៅហ៊ាននិយាយទៀតថាកុំខឹងមេីស នេះឯង...''
''ស្សូត!'' ខុននិយាយមិនទាន់ចប់ផង ក៏ត្រូវយ៉ាងយ៉ាងដែលអង្គុយជិត ចាប់ទាញអេាយអង្គុយចុះវិញ ហេីយធ្វេីដៃអេាយបន្ថយសំលេង ព្រោះគ្រប់គ្នាក្នុងហាងនាំគ្នាមេីលមក
''នេះឯងមួយលេាកជេមីនការជាមួយគ្នាក្លែងក្លាយហ៎?'' សំណាងហេីយដែលទីនេះជាបារ សំលេងចំរៀងដែលលាន់លឺខ្លាំងជាងសំលេងនិយាយគ្នាទៅទៀត ទេីបមិនធ្វេីអេាយសាច់រឿងនេះត្រូវអ្នកផ្សេងស្តាប់លឺ
''អឺម''
''ដេីម្បីចង់បានកូនហ៎? ហេីយលេាកជេមីនហ្នឹងអត់ចង់អេាយម៉ាក់បង្ខំអេាយរៀបការ?''
''...'' រេនជុនមិនឆ្លេីយតបអី បានត្រឹមតែអង្គុយស្ងៀមហេីយអេានមុខចុះ
''នៅមានរឿងអីទៀតដែលយេីងអត់ទាន់ដឹង?'' សំលេងរបស់ខុនដែលកំពុងតែខឹង ធ្វេីអេាយរេនជុនខ្លាច ពេលដែលសំលឹងមុខរេនជុនហេីយមិនបានចំលេីយ ក៏ងាកទៅសំលឹងមុខមិត្តភក្តិម្នាក់ទៀត ដែលតេហៅខ្លួនឯងមុននេះ បង្ខំអេាយមកទាល់តែបាន ទាំងដែលខុនដល់ផ្ទះ ញាំុបាយហេីយ រៀបចូលមុជទឹកទៅហេីយ
''ង៉ៃដែលវាឈប់អត់មកបង្រៀន ហេីយថាលេាកជេមីនឈឺ មិត្តភក្តិវាម្នាក់ទៀតក៏ឈឺដូចគ្នា ក្តៅខ្លួនព្រេាះត្រូវទឹកភ្លៀងដូចគ្នា''
''ឈប់ មិត្តភក្តិណា៎?''
''លេាកជុងវូ ម្នាក់ដែលវានិយាយដល់រហូតហ្នឹង''
''ម្នាក់ដែលស្គាល់គ្នាតាំងពីតូចហ្នឹងមែន?''
''អឺម''
''ហេីយទាក់ទងអីមួយម្នាក់ហ្នឹង? មេឃមែនភ្លៀងតែមួយកន្លែងណា៎''
''អឺ បេីឈឺធម្មតាវាមិនអីហេ៎ ង៉ៃលេាកជេមីនឈប់ វាយកទូរស័ព្ទរបស់លេាកជេមីនឆាតទៅប្រាប់លេខាលេាកជេមីនថាលេាកជេមីនឈឺ អត់បានទៅធ្វេីការ ហេីយវាក៏ឃេីញឆាត លេាកជេមីនជាមួយម្នាក់ជុងវូហ្នឹង ទាំងដែលពីរនាក់ហ្នឹងអត់ដែលនិយាយគ្នានៅក្រៅផង''
''ហេីយឆាតថាម៉េចខ្លះ?''
''វាថាអត់ហ៊ានចុចចូលមេីលហេ៎ តែឆាតចុងក្រេាយដែលឃេីញហ្នឹង...''
''អូខេ ចាំជួបគ្នាថ្ងៃក្រេាយទៀតណា'' ម្តងនេះរេនជុនជាអ្នកឆ្លេីយជំនួសយ៉ាងយ៉ាង
''ហេីយឯងក៏គិតថាលេាកជេមីនលួចទៅជួបម្នាក់ជុងវូហ្នឹង?''
''អត់ប្រាកដដូចគ្នា''
''វាអាចគ្រាន់តែជាការចៃដន្យក៏ថាបាន'' ខុនព្យាយាមនិយាយលួង
''អញ្ចឹងឯងចាំស្តាប់រឿងមួយទៀត''
''នៅមានរឿងទៀតហ៎? នេះឯងលាក់ទុកម៉ានរឿងនៀក?'' ខុនចាប់ផ្តេីមមួរម៉ៅម្តងទៀត តែក៏ព្រមអង្គុយស្ងាត់ៗចាំស្តាប់រេនជុននិយាយ
''ង៉ៃបន្ទាប់យេីងទៅមេីលជុងវូនៅផ្ទះ ព្រោះលឺថាឈឺ ជុងវូញាំុអីហេីយគេងលក់ ហេីយមមេីរហៅឈ្មោះលេាកជេមីន''
Renjun
21:10
21:30
''ម៉េចបានមកវិញយប់មែស? ឆាតទៅក៏អត់តប'' ជេមីនប្រញាប់ចុចបិទទូរទស្សន៍ហេីយងាកទៅសួររេនជុនភ្លាម ពេលដែលឃេីញរេនជុនបេីកទ្វារផ្ទះចូលមក
''ទូរស័ព្ទអស់ថ្ម'' រេនជុនឆ្លេីយដេាយមិនបានងាកទៅមេីលមុខជេមីន
''រាល់ដងអត់ដែលទុកអេាយទូរស័ព្ទអស់ថ្មហេ៎ កេីតអីហ៎?''
''យប់មិញភ្លេចបញ្ចូល''
''យកទូរស័ព្ទមិត្តភក្តិតេមកប្រាប់បន្តិចក៏បាន ថាមកវិញម៉េាងម៉ាន'' ជេមីនងេីបឈរហេីយដេីរទៅជិតរេនជុន អេានមុខមេីលផ្ទៃមុខ និងថ្ពាល់ដែលឡេីងក្រហមតិចៗនោះ នៅចំងាយជិតបែបនេះធ្វេីអេាយជេមីនធំក្លិនស្រាតិចៗចេញពីខ្លួនរបសរេនជុន
''...''
''ដឹងអត់ថាបារម្ភ''
''ញ៉ុម... ញ៉ុមទៅមុជទឹកសិន'' រេនជុនងេីបមុខឡេីងមេីលមុខរបស់ជេមីនបន្តិច មុននឹងប្រញាប់អេានមុខចុះវិញ ហេីយដេីរគេចឡេីងទៅជាន់លេី
រេនជុនសំងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំ ដេាយសង្ឃឹមថាពេលចេញមកវិញជេមីននឹងគេងលក់បាត់ ព្រេាះរេនជុនមិនទាន់បានត្រៀមចិត្តប្រឈមមុខនឹងជេមីននេាះទេ តែក៏ត្រូវភ្ញាក់ព្រេីតពេលដែលបេីកទ្វារបន្ទប់ទឹកចេញមក ជេមីនងេីបមុខមេីលមកល្មម
រេនជុនយកកន្សែងជូតសក់យឺតៗ រង់ចាំអេាយពេលវេលាកន្លងផុតទៅអេាយបានយូរបំផុត ងាកត្រលប់ទៅមេីលលេីគ្រែក៏ឃេីញជេមីនកំពុងតែអង្គុយផ្អែកនឹងក្បាលគ្រែដដែល ហេីយសំលឹងមេីលអាយផេត រេនជុនខាំបបូរមាត់របស់ខ្លួនឯងតិចៗ ហេីយដេីរយឺតៗទៅដាក់ខ្លួនគេងលេីគ្រែខាងរបស់ខ្លួនឯង ព្រេាះរេនជុនឈរជូតសក់កន្លះម៉ោងហេីយ ហេីយជេមីនក៏ចិត្តត្រជាក់អង្គុយចាំរេនជុនតាមសំរួល
''រេនជុន...''
''...''
''សុំនិយាយជាមួយតិចបានអត់?''
''លេាកជេមីន... មានការអីហ៎? ចាំនិយាយស្អែកបានអត់?'' រេនជុនឆ្លេីយតបដេាយមិនបានប្រែខ្លួនងាកទៅរក
''ងងុយគេងអា៎យហ៎?''
''អឺម''
''សុំពេល 3 នាទី'' ជេមីនសំលឹងមេីលខ្នងរបស់រេនជុន មុននឹងលួចដកដង្ហេីមធំតិចៗ ធម្មតារេនជុនជាមនុស្សគេងផ្ងារ តែថ្ងៃនេះរេនជុនគេងបែរខ្នងដាក់ មេីលទៅប្រហែលជាមិនចង់និយាយហេីយទេីបគេងបែបនេះ តែជេមីននៅតែមិនបោះបង់ចេាលការព្យាយាម
''អូខេ''
''គេងបែរមកនេះបានអត់?''
''...'' រេនជុនខាំបបូរមាត់របស់ខ្លួនឯងតិចៗ មុននឹងប្រែខ្លួន បែរទៅប្រឈមមុខជាមួយនឹងជេមីន
''មានរឿងអីអត់សប្បាយចិត្តមែន?''
''មានណា...''
''នៅគិតច្រេីនរឿងអុមម៉ាទៀតហ៎?''
''មែនរឿងហ្នឹងហេ៎''
''...''
''...'' ឆ្លេីយហេីយរេនជុនចង់តែខាំអណ្តាតខ្លួនឯង ដែលឆ្លេីយបែបនេះចេញទៅ លេាកជេមីនប្រាកដជាចាប់បានជាមិនខាន
''មានរឿងអីផ្សេងទៀតហ៎?''
''...''
''ប្រាប់បានអត់? តាំងពីនៅជាមួយគ្នាមក យេីងអត់ដែលអត់និយាយគ្នាយូរចឹងហេ៎ណា៎''
''លេាកជេមីន...''
''សុំទេាស''
''លេាកជេមីនអត់មានធ្វេីអីខុសផង សុំទេាសធ្វេីអី?'' រេនជុនស្ទុះងេីបអង្គុយភ្លាមពេលដែលលឺពាក្យនេាះចេញពីមាត់របស់ជេមីន
''អត់ដឹងថាធ្វេីខុសរឿងអីហេ៎ តែចង់សុំទេាសសំរាប់រឿងដែលធ្វេីអេាយខឹង រេនជុន... កុំគំរោះគំរេីយចឹងបានអត់?''
''លេាកជេមីន...''
''ធ្វេីម៉េចបានដូចដេីមវិញហ៎?'' ជេមីនលូកដៃទៅចាប់កដៃរបស់រេនជុនជាប់ ហេីយអេានមុខចុះផ្អឹបជាប់នឹងទ្រូង មិនហ៊ានងេីបមុខឡេីងមេីលមុខរេនជុន
''ហឹក... លេាកជេមីន សុំទេាសដូចគ្នា'' ហេីយរេនជុនក៏ជាអ្នកព្រលែងអេាយទឹកភ្នែកដែលដក់ក្នុងភ្នែកស្រក់ចុះមកមុន
ជេមីនទាញរេនជុនមកអេាប មុននឹងដាក់ចង្ការពីលេីស្មាររបស់រេនជុន ទឹកភ្នែកមួយតំណក់ស្រក់ចុះមកហេីយជេមីនក៏ប្រញាប់យកដៃវាសចេញមិនអេាយរេនជុនដឹង មិនដឹងថារឿងគិតច្រេីនដែលមានក្នុងចិត្តបានធូរស្រាលជាងមុនរឺក៏អត់ មិនដឹងថាស្អែកដឹងខ្លួនមកគ្រប់យ៉ាងនឹងត្រលប់ទៅដូចដេីមវិញរឺក៏អត់ តែយប់នោះរេនជុនគេងលក់ក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ជេមីន ហេីយជេមីនក៏អង្អែលក្បាលរបស់រេនជុនរហូតដល់ខ្លួនឯងគេងលក់ដូចគ្នា
មិនដឹងថាគួរអាណិតអ្នកណា អាណិតអេតមីនទៅចឹង ខំសរសេរតាំងពីព្រឹក 😔