Thursday, June 13, 2024

☆☆ រយៈពេល3ឆ្នាំ Ep.10

 
x



🧌 (3)
12:20

ម៉េចអា៎យ
គេងយំរេនជុនអត់និយាយជាមួយ
ណាគេប្រាប់?
😳
យេីងនិយាយលេងហេ៎
កុំប្រាប់ថាគេងយំមែនអា៎?
🙄
ម៉េចអា៎យ?
អត់ព្រមប្រាប់ដដែល
រកនឹកមេីលថាធ្វេីអីអេាយរេនជុនខឹង
ក្រៅពីរឿងឈ្លោះគ្នាមួយអុមម៉ាថ្ងៃមុននឹកអត់ឃេីញហេ៎នៀក
ធ្វេីចិត្តអេាយត្រជាក់សិនមេីស
ត្រជាក់ម៉េចទៀត
រេនជុនអត់និយាយជាមួយ 4ថ្ងៃអា៎យណា៎
🤦🏻‍♂️



      ''ថ្ងៃនេះទៅញាំុអីនៅក្រៅជាមួយគ្នាណា៎''   ពេលដែលរេនជុនចូលមកដល់ក្នុងឡានភ្លាម ជេមីនប្រញាប់និយាយបបួលភ្លាម

      ''លេាកជេមីនចង់ញាំុអីនៅក្រៅហ៎?''   រេនជុនងាកទៅមេីលមុខជេមីនបន្តិច មុននឹងងាកត្រលប់មកមេីលម្រាមដៃរបស់ខ្លួនឯងដូចដេីម

      ''អឺម យេីងខានទៅញាំុអីនៅក្រៅជាមួយគ្នាយូរអា៎យ''

      ''អូខេ លេាកជេមីនចង់ញាំុអី?''

      ''ហត់ផត់''

      ''ញាំុរបស់ដែលលេាកជេមីនចង់ញាំុហូវ''

      ''ហ្នឹង! ចង់ញាំុហត់ផត់''

      ''លេាកជេមីន!''

      ''ចាំកម្ម៉ង់ទឹកស៊ុបកំរឹតហិរជាងគេអេាយ''

      ''ញាំុហិរហេីយលេាកជេមីនតាំងមករអ៊ូថាឈឺពោះ''

      ''សុខចិត្តឈឺពោះ''   និយាយហេីយជេមីនក៏ញញឹមចេញមក ព្រោះចាប់ផ្តេីមមានអារម្មណ៍ថាសំលេងរអ៊ូរបស់រេនជុនចាប់ផ្តេីមត្រលប់មកដូចដេីមវិញហេីយ



      ''ទៅមេីលកុនពេលយប់មួយគ្នាណា៎ លេីកមុនសន្យាថាទៅមេីលមិនទាន់បានមេីលផង''

      ''យប់អា៎យ ចាំថ្ងៃក្រេាយបានអត់លេាកជេមីន?''

      '' :( ''

      ''បេីទៅមេីលអាឡូវ កំពុងតែឆ្អែតផង ប្រាកដជាគេងលក់ជាមិនខាន''

      ''អូខេ ថ្ងៃក្រេាយក៏បាន :( ''

      ''កុំធ្វេីមុខចឹងមេីល អេាយញាំុនំខេកជំនួសបានអត់?''

      ''...''   ពេលដែលលឺនំខេក ជេមីនងាកខ្វាប់ទៅមេីលមុខរេនជុន បបូរមាត់ដែលពេបមុននេះក្លាយទៅជាស្នាមញញឹមតិចៗ រួមជាមួយកែវភ្នែកដែលមានពន្លឺ

      ''ដឹងអា៎យ ថាចង់ញាំុ មានលេីកណាដែលមកញាំុហត់ផត់ហេីយ លេាកជេមីនអត់ញាំុនំខេកអត់?''

      ''អូខេ ញាំុនំខេកជំនួសក៏បាន''   និយាយហេីយក៏ដេីរតាមរេនជុនសំដៅទៅកាន់ហាងនំខេកដែលឈៀនចូលរាល់ដង កម្ម៉ង់នំដូចរាល់ដង អង្គុយកន្លែងដូចរាល់ដង ជេមីនញាំុមួយដុំកន្លះដូចរាល់ដង ហេីយរេនជុនញាំុកន្លះដុំដូចរាល់ដង

អារម្មណ៍ល្អដល់អា៎យ ដែលគ្រប់យ៉ាងត្រលប់មកដូចដេីមបែបនេះ គិតហេីយជេមីនក៏ញញឹមហេីយងេីបឡេីង អេានទៅថេីបថ្ងាស់របស់រេនជុនតិចៗ ដេាយមិនអេាយរេនជុនភ្ញាក់​ អង្អែលសក់របស់រេនជុនថ្នមៗ ហេីយបិទភ្នែកគេងលក់តាម



 j
12:01

រេនជុន
សំរាកពេលថ្ងៃនៅ?
សំរាកអា៎យ
ថ្ងៃនេះលេាកជេមីនមានប្រជុំទៀតអា៎យហ៎?
មែនហេ៎
លែងមានប្រជុំពេលល្ងាចអា៎យ
ទោះមានក៏លែងចូលប្រជុំដែរ
ហេតុអី?
ទៅយករេនជុនសំខាន់ជាង
លេាកជេមីន
នៅនិយាយលេងទៀត
អត់និយាយលេងហេ៎
និយាយមែន
នឹងព្យាយាមទៅយកអេាយបានរាល់ថ្ងៃណា
តាមពិតដូចធ្លាប់និយាយចឹង
លេាកជេមីនមិនបាច់ពិបាកជូនទៅជូនមករាល់ថ្ងៃក៏បាន
ញ៉ុមជិះឡានក្រុងបាន
អត់ហេ៎
ចង់ទៅយក
អូខេៗ
ហេីយលេាកជេមីនឆាតមកមានការអីហ៎?
មុននេះថាមានរឿងចង់សារភាព
សារភាព?
អឺម
គិតថារេនជុនប្រហែលជាដឹងពីលេាកជុងវូអា៎យ
តែចង់សារភាពចេញពីមាត់ខ្លួនឯង
ជុងវូ?
ទាក់ទងអីជាមួយជុងវូហ៎?
សុំទេាសណា៎ដែលលាក់បាំង
អាទិត្យមុនញ៉ុមទៅមណ្ឌល
ហេីយបរិច្ចាគអេាយក្នុងឈ្មោះរេនជុន
លេាកជេមីន...
សុំទេាស
អត់មានបំណងចង់លាក់បាំងហេ៎
គ្រាន់អត់ចង់អេាយគិតច្រេីន
កុំខឹងបានអត់?
ថ្ងៃក្រេាយសន្យាថានឹងឈប់លាក់បាំងអា៎យ
មិនថារឿងអីក៏ដេាយ



      ''ហេីយឯងក៏ជឿហ៎?''

      ''អឺម''   រេនជុនមានទឹកមុខស្ទាក់ស្ទេីរបន្តិច តែក៏ឆ្លេីយចេញមក

      ''ម៉េចមិនសួររឿងនោះចឹង?''

      ''អឺម ម៉េចមិនសួរលេាកជេមីនអេាយច្បាស់''

      ''ឯងក៏ដឹង... ថាយេីងជាមួយលេាកជេមីនម៉េច...''

      ''...''

      ''យេីងមានសិទ្ធសួររឿងចឹងៗដែរហ៎? តាមពិតលេាកជេមីនចង់ស្រលាញ់អ្នកណាក៏ជារឿងរបស់លេាកជេមីនដូចគ្នា''

      ''...''

      ''ដល់ពេល 3ឆ្នាំគង់តែត្រូវលែងគ្នា ទោះមានកូនរឺក៏អត់ក៏ដេាយ''

      ''ឯងធ្លាប់ប្រាប់ថាឯងនៅម្នាក់ឯងអត់មានបងប្អូនសាច់ញាតិ ចឹងហេីយចង់បានកូនដេីម្បីកុំអេាយខ្លួនឯងមានអារម្មណ៍ឯកា''

      ''អឺម''

      ''ហេីយអត់អីហេ៎ហ៎ បេីមានកូនហេីយ កូនអត់មានប៉ា ឯងអត់គិតច្រេីនរឿងហ្នឹងហេ៎ហ៎?''

      ''គិតថានឹងស្រលាញ់ ហេីយមេីលថែអេាយអស់ពីសម្ថភាព អត់អេាយកូនមានអារម្មណ៍ថាខ្វះខាតហេ៎''

      ''អូខេ បេីគិតចឹងល្អអា៎យ ហេីយលេាកជេមីនព្រមដែរហ៎?''

      ''អត់ព្រមម៉េចហូវ សន្យាគ្នាហេីយអា៎យ''   ពេលដែលលឺរេនជុននិយាយដូចនេាះ ទាំងពីរនាក់នាំគ្នាស្ងាត់មួយសន្ទុះ ខុន និងយ៉ាងយ៉ាងមេីលមុខគ្នា មុននឹងជាយ៉ាងយ៉ាងដែលជាអ្នកសួរចេញមក

      ''ពីមុនឯងនិងលេាកជេមីនអត់បានស្រលាញ់គ្នា តែអាឡូវវាលែងដូចមុនអា៎យណា៎ យេីងថាយ៉ាងហេាចណាស់ក៏គួរតែនិយាយគ្នាពីរឿងនេះអេាយច្បាស់ និយាយជាមួយគ្នាម្តងទៀតថាគ្រប់ 3ឆ្នាំគិតម៉េច''

      ''ម៉េចៗក៏សល់តែប៉ុន្មានអាទិត្យទៀតហេ៎ ចាំដល់ពេលហ្មងអត់បានហេ៎ហ៎?''   រេនជុនធ្វេីមុខចង់យំ ព្រោះមិនហ៊ាននិយាយជាមួយជេមីនរឿងនេះ

      ''អត់ហេ៎! និយាយអាឡូវអេាយហេីយ''   ខុនធ្វេីមុខកាចដាក់ ហេីយសំឡុតរេនជុន

      ''អត់ហ៊ាន''

      ''ខ្លាចអី?''

      ''ខ្លាចយេីង... ខ្លាចយេីងស្រលាញ់លេាកជេមីនតែម្នាក់ឯង''

      ''ជឿហូវថាវាគ្មានថ្ងៃដូចឯងគិតហេ៎ គ្រាន់តែទង្វេីរ ហេីយនិងខ្សែភ្នែកក៏មេីលដឹងថាលេាកជេមីនស្រលាញ់ឯងប៉ុណ្ណាដែរ ទោះបីជាលេាកជេមីនជាមនុស្សចិត្តល្អ យកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន មេីលថែគ្រប់គ្នាល្អអញ្ចឹងមែន តែឯងពិសេសជាងគេអា៎រេនជុន ខ្សែភ្នែកដែលមេីលឯងហេីយញញឹម ខ្សែភ្នែកដែលចាំមេីលថាឯងត្រូវការអីអត់ នឹងឆាប់ទៅរកមកអេាយ ខ្សែភ្នែកហ្នឹងមានអេាយឯងតែម្នាក់ហេ៎''



👨🏻‍🏫 (3)
20:10

រេនជុន
កុំភ្លេចនិយាយគ្នាអេាយដឹងរឿងអា៎
អូខេ...
ទាំងរឿងលេាកជុងវូអីហ្នឹងផង
រឿងជុងវូ
បេីយេីងជឿលេាកជេមីន
មិនបាច់សួរក៏បានដែរត្រូវអត់?
ជឿហេីយនៅអត់សប្បាយចិត្តអត់?
បេីនៅគិតច្រេីនសួរអេាយច្បាស់
តែបេីប្រាកដចិត្តថាលែងគិតច្រេីនអា៎យស្រេចចិត្ត
មិនបាច់សួរក៏បាន
អូខេ
អរគុណណា៎
យ៉ាងយ៉ាង ហេីយនិងខុន
ដែលចាំស្តាប់ ហេីយជួយអេាយយេាបល់រហូត
អឺម
មានរឿងអីប្រាប់មកមិនបាច់ខ្លាចចិត្តហេ៎
កុំនៅគិតច្រេីនម្នាក់ឯងដឹងនៅ
អូខេ
ទៅនិយាយជាមួយលេាកជេមីនហូវទៅ
លេាកជេមីនកំពុងមុជទឹក
!!!
ចេញមកវិញអា៎យ



      ''ថីហ៎?''   ជេមីនសួរចេញមកពេលដែលឃេីញរេនជុនទុកទូរស័ព្ទចុះ ហេីយអង្គុយត្រង់ផ្លឹងសំលឹងមក

      ''មានរឿងចង់និយាយតិច''

      ''...''   ជេមីនស្ងាត់មិនតបអី ដេីរយកខេាអាវដែលស្លៀកហេីយទៅដាក់ក្នុងធុងសំរាប់ដាក់ខេាអាវបេាក ហេីយយកកន្សែងទៅហាល មុននឹងដេីរទៅអង្គុយលេីគ្រែក្បែររេនជុន អង្គុយពែនផ្នែនហេីយសំលឹងមុខរេនជុន

      ''...''

      ''មានរឿងអីចង់និយាយហ៎?''   ទឹកមុខប្រាកដប្រជារបស់ជេមីន ធ្វេីអេាយរេនជុនមិនហ៊ាននិយាយអីចេញមក បានត្រឹមតែខាំបបូរមាត់របស់ខ្លួនឯងតិចៗ ហេីយនៅស្ងៀម

      ''លេាកជេមីន... ជូតសក់អេាយស្ងួតសិនក៏បាន''

      ''ជូតអេាយតិចបានអត់?''   រេនជុនងេីបមុខឡេីង ហេីយនៅស្ងៀមហាក់បីដូចជាធ្វេីខ្លួនមិនត្រូវ តែក៏ព្រមងេីបឡេីង ហេីយលុតជង្គង់ពីមុខជេមីន រៀបលូកដៃទៅយកកន្សែងមក តែក៏ឈប់ស្ងៀម មុននឹងខិតថយក្រេាយវិញបន្តិច

      ''លេាកជេមីនបែរក្រេាយបានអត់?''

      ''បែរមុខចឹងអត់បានហេ៎ហ៎?''

បាន... តែជេមីននឹងឃេីញថ្ពាល់ដែលឡេីងក្រហមរបស់រេនជុនដែលម្ចាស់ខ្លួនមិនចង់អេាយឃេីញ រេនជុនលូកដៃទៅយកកន្សែងម្តងទៀត មុននឹងចាប់ផ្តេីមជូតសក់អេាយជេមីនថ្នមៗ

      ''ចុកដៃអត់ អេាយចុះទៅអង្គុយលេីឥដ្ឋអត់?''

      ''អត់អីហេ៎ ជិតស្ងួតអា៎យ''

ពេលដែលមានអារម្មណ៍ថាសក់របស់ជេមីនស្ងួតហេីយ រេនជុនប្រេីម្រាមដៃវាសសក់របស់ជេមីនដែលរញ៉េរញ៉ៃពេលនេះអេាយមានរបៀប មុននឹងរៀបងេីបយកកន្សែងទៅហាល តែជេមីនក៏រហ័សជាង ហេីយយកពីដៃរេនជុនទៅ

      ''រេនជុន''

      ''ហឺម?''

      ''ខឹងអត់ដែលលួចទៅបរិច្ចាគលុយហេីយអត់ប្រាប់?''

      ''ខឹងអី ញ៉ុមត្រូវអរគុណលេាកជេមីនបានត្រូវដែលជួយ''

      ''...''

      ''ថ្ងៃទៅបរិច្ចាគលុយលេាកជេមីនជួបជុងវ៉ូហ៎?''

      ''អឺម លេាកជុងវូអ្នកធ្វេីឯកសារអេាយ''

      ''អ៎...''

      ''មុននេះថាមានរឿងអីចង់និយាយហ៎?''

      ''ងងុយគេងអា៎យ រឿងហ្នឹងចាំនិយាយង៉ៃក្រេាយក៏បាន''

      ''កុំទុកក្នុងចិត្តម្នាក់ឯងយូរៗបានអត់?''

      ''អូខេ''   ហេីយចុងក្រេាយរេនជុននៅតែមិនហ៊ាននិយាយដដែល









.
Writer's Note
😕